រកឃើញភពមួយចម្ងាយ 120 ឆ្នាំពន្លឺ ក្នុងតំបន់អាចរស់នៅបាន «អាចមានមហាសមុទ្រ»
ភព K2-18 b មានទំហំធំជាងពីរដងធៀបនឹងផែនដី និងគោចរក្នុងតំបន់ដែលអាចរស់នៅបាននៅជុំវិញផ្កាយមេដែលមានចម្ងាយ 120 ឆ្នាំពន្លឺពីព្រះអាទិត្យ (មួយឆ្នាំពន្លឺមានចម្ងាយ 9.46 ទ្រីលានគីឡូម៉ែត្រ)។ តេឡេស្កុបអវកាស James Webb (JWST) របស់អាម៉េរិក បានរកឃើញភស្តុតាងស្ដីពីម៉ូលីគុលដែលមានផ្ទុកកាបូននៅក្នុងបរិយាកាសរបស់ភព K2-18 b ដែលត្រូវបានសង្ស័យថាមានមហាសមុទ្រ។ ភព K2-18 b នេះគឺជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកតារាសាស្ត្រ ព្រោះពួកគេកំពុងស្វែងរកភាវៈរស់នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ យោងតាម Space ដែលបានចុះផ្សាយកាលពីថ្ងៃទី 11 កញ្ញា 2023 ការសិក្សាស្វែងយល់ និងសង្កេតដោយតេឡេស្កុបអវកាស Hubble មុននោះបង្ហើបឱ្យដឹងថា ភពខាងលើនេះអាចជាភពដែលមានមហាសមុទ្រទឹករាវ។ K2-18 b មានម៉ាសធំជាងផែនដីប្រហែល 8.6 ដង និងស្ថិតក្នុងតំបន់ដែលអាចរស់នៅបានរបស់ប្រព័ន្ធផ្កាយក្រហម K2-18។ ភពនេះមានកាំធំជាងផែនដីពី 2 ទៅ 3 ដង និងមានចម្ងាយពីព្រះអាទិត្យរបស់មនុស្ស 120 ឆ្នាំពន្លឺ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា ដានរបស់កាបូនឌីអុកស៊ីត និងមេតានក្នុងបរិយាកាសរបស់ភព K2-18 b … Read more