ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។ «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។ កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។ គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

​ផ្ទាំងឆត្រ​ខ្នាត​យក្ស​​បាំង​ផែនដី​​ពី​ព្រះ​អាទិត្យ​ដើម្បី​​​ទប់​ទល់នឹង​ការឡើង​កម្ដៅ​ជា​សកល

អ្នកស្រាវជ្រាវ​អាម៉េរិក​មួយរូប​ស្នើឱ្យ​មានការ​ប្រើប្រាស់​ផ្ទាំងឆត្រ​​ខ្នាត​យក្ស​ដែល​ភ្ជាប់​ជាមួយនឹង​អាចម៍ផ្កាយ​ដើម្បី​កាត់បន្ថយ​កម្ដៅ​ពី​ព្រះអាទិត្យ​​ជះ​មកលើ​ផែនដី ដែល​អាច​ជួយ​ទប់​ទល់នឹង​បញ្ហា​ឡើងក​ម្ដៅ​នៅ​ទូទាំង​សកលលោក។ ផែនដី​កំពុងតែ​ឡើង​កម្ដៅ​យ៉ាង​ឆាប់រហ័ស ហើយ​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​អភិវឌ្ឍ​ដំណោះស្រាយ​ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។ Istvan Szapudi ដែលជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii បានលើកឡើង​នូវ​ដំណោះស្រាយ​ថ្មី​សម្រាប់​បញ្ហា​ខាងលើ នោះ​គឺ​ផ្ទាំង​ឆត្រខ្នាត​យក្ស​​​​បាំងពន្លឺ​​ព្រះអាទិត្យ​ ដែល​ភ្ជាប់​ទៅនឹង​អាចម៍ផ្កាយ។ បច្ចុប្បន្ន ការស្រាវជ្រាវ​រក​បច្ចេក​ទេស​សម្រាប់​ប្រើប្រាស់​ដំណោះស្រាយ​របស់ Istvan Szapudi អាច​ចាប់ផ្ដើម​បាន​ និង​អាចមាន​ប្រសិទ្ធភាព​ក្នុង​រង្វង់តែ​ប៉ុន្មាន​​​ទសវត្សរ៍​ខាង​មុខ​។ Szapudi បាន​បរិយាយ​អំពី​ដំណោះស្រាយ​របស់ខ្លួន​នៅលើ​ទស្សនាវដ្ដី Proceedings of the National Academy of Sciences, Phys.org កាលពី​ថ្ងៃទី 31 កក្កដា 2023។ គំនិត​ស្ដីពី​ឆត្រ​បាំង​ព្រះអាទិត្យ​ កន្លងមក​ក៏​ធ្លាប់​ត្រូវបាន​លើកឡើង ប៉ុន្តែ​គេ​ត្រូវការ​ផ្ទាំង​ឆត្រ​ដ៏​ធ្ងន់ និង​ធំ​មហិមា​ដើម្បី​អាច​ទប់​ទល់នឹង​កម្លាំង​ទំនាញ ក៏ដូចជា​ទប់ទល់​នឹង​កម្លាំង​ខ្យល់បក់​​បំ​ប៉ើង​ពី​ព្រះអាទិត្យ។ ដំណោះស្រាយ​របស់ Szapudi គឺ ការ​ប្រើ​ប្រាស់​​វត្ថុ​មាន​ទម្ងន់​ផ្ទុយ​ដែល​ត្រូវ​ចងភ្ជាប់ទៅ​នឹង​ផ្ទាំង​ឆត្រ​ ជួយ​ឱ្យ​ទម្ងន់​របស់​ផ្ទាំង​ឆត្រ និង​វត្ថុ​ផ្ទុយ ថយចុះ​ប្រហែល 3.5 លាន​តោន ទាប​ជាង​មួយរយ​ដង​បើ​ធៀប​នឹង​ការ​គណនា​អំពី​ផ្ទាំង​ច​ត្រ​មិនមាន​វត្ថុ​សម្រាប់​តោង។ គំនិត​របស់ Szapudi គឺ​ការប្រើប្រាស់​អាចម៍ផ្កាយ​ដែលមនុស្ស​ «ចាប់បាន» ធ្វើជា​វត្ថុ​មាន​ទម្ងន់​ផ្ទុយ ចៀសវាង​ការដែល​ត្រូវ​បាញ់​បង្ហោះ​ច្រើនលើក​ពី​ផែនដី។ រចនាសម្ព័ន្ធ​ដូចខាងលើ​នឹង​អាច​ត្រូវបាន​ធ្វើឡើង​យ៉ាង​រហ័ស និង​មាន​តម្លៃ​ទាប​ជាង បើ​ធៀប​នឹង​ការផលិត … Read more

ភព​ខ្នាត​យក្ស​មួយ​ទើបតែ​លេចមុខ​ឡើង​ ក្រោយ​ការ​រីក​មាឌ​របស់​ផ្កាយ​មេ

ភព​ខ្នាត​ធំ​មួយ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា Halla ទើបតែ​បានបង្ហាញ​ខ្លួន​ដោយ​គោចរ​ជុំវិញ Bakedu ដែល​ជា​វត្ថុ​អវកាស​​ទើបតែ​លេច​ឡើងជា​ផ្កាយ​យក្ស​ក្រហម ហើយ​គួរ​ណាស់​តែ​បាន​លេប​ត្របាក់​ភព​នេះ​រួចហើយ​។ Halla ដែលជា​ភព​ខ្នាត​យក្ស​ដូច​ទៅនឹង​ភព​ព្រហស្បតិ៍ ត្រូវបាន​រកឃើញ​នៅពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ពិនិត្យមើល​ដំណាក់កាល Bakedu រីក​មាឌ និង​ក្លាយជា​ផ្កាយ​ខ្នាត​យក្ស​ពណ៌​ក្រហម។ ផ្កាយ​នានា​នៅក្នុង​ចក្រវាល​ដែល​ដូច​ព្រះអាទិត្យ​របស់​មនុស្ស នៅពេល​អស់​ថាមពល​នឹង​ប៉ោង​ឡើង រីក​មាឌ​ជា​លើកចុងក្រោយ ក្លាយជា​ផ្កាយ​យក្ស​ក្រហម ដោយ​ធំ​ជាង​មុន 1.5 ដង។ ក្រោយមក វា​នឹងត្រូវ​ដួលរលំ ក្លាយជា​កូន​ផ្កាយ​ពណ៌​ស។ ក្នុងអំឡុងពេល​រីក​មាឌ​ជា​លើកចុងក្រោយ ផ្កាយ​ទាំងនេះ​អាច​លេប​ត្របាក់​យក​បណ្ដា​ភព​ដែល​នៅក្បែរ​វា។ ព្រះអាទិត្យ​របស់​មនុស្ស​ក៏ត្រូវ​បាន​ព្យាករ​ថា នឹង​លេប​យក​ភព​ចំនួន​បី​ដែល​នៅក្បែរ រួមមាន ភព​ពុធ ភព​សុក្រ និង​ផែនដី នៅ​ពេល​វា​រីក​មាឌ​។ ក៏ប៉ុន្តែ នៅ​ជុំវិញ​ផ្កាយ Bakedu ក្រុម​អ្នកវិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​តារាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Hawaii (សហរដ្ឋ​អាម៉េរិក) បាន​ប្រទះឃើញ Halla បង្ហាញខ្លួន​បន្ទាប់ពី​ហេតុការណ៍​រីក​មាឌ​ដល់​កម្រិត​កំពូល​​របស់​ផ្កាយ​ក្រហម Bakedu។ ភព Halla «នៅមាន​ជីវិត»​ និង​ស្ថិត​នៅ​ក្នុង​លំហ​ដែល​មុន​នោះ​ផ្កាយ Bakedu បាន​គ្របដណ្ដប់​ទាំងស្រុង។ ការសង្កេត​ថ្មី​បំផុត​បាន​បញ្ជាក់ថា ភព​ខាងលើ​នៅតែ​គោចរ​លើ​គន្លង​​ប្រកបដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​នៅតែមាន «ជីវិត» ជាមួយនឹង​ផ្កាយ​មេ​ដែល​កំពុង​ព្យាយាម​លេប​យក​វា។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​យល់ច្បាស់​ថា ហេតុអ្វី​បានជា Halla … Read more

អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

ក្រុម​អ្នកវិទ្យាសាស្ត្រ​​ប្រទះ​ឃើញអាចម៍​ផ្កាយ 2023 FW13 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែល 15 ម៉ែត្រ បាន​ក្លាយ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​រហូត​ដល់​ដល់​បច្ចុប្បន្ន​។ អាចម៍​ផ្កាយ 2023 FW13 ស្ថិត​ក្នុង​ប្រភេទ «​quasi-moon» ឬ «quasi-satellite» (ស្ដង់ដា​ព្រះចន្ទ ឬ​ ស្ដង់ដា​ផ្កាយ​រណប​) ដែល​មាន​ន័យ​ថា វា​គោចរ​ជុំវិញ​ព្រះអាទិត្យ​ទៅ​តាម​ពេល​វេលា​ដូច​ទៅ​នឹង​ផែនដី​ ប៉ុន្តែ​ទទួល​រង​ឥទ្ធិពល​តិច​តួច​បំផុត​ពី​កម្លាំង​ទំនាញ​របស់​ផែនដី​។ នេះ​បើ​តាម Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 31 ឧសភា 2023​។ យោង​តាម​ណាសា អង្កត់ផ្ចិត​របស់ 2023 FW13 ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​គណនា​ឃើញ​ថា​ ប្រហែល 15 ម៉ែត្រ​។ នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ អាចម៍​ផ្កាយ 2023 FW13 ក៏​វិល​ជុំវិញ​ផែនដី​ ក្នុង​គម្លាត​ប្រហែល 14 លាន​គីឡូម៉ែត្រ​។ ចំណែក​ព្រះចន្ទ​របស់​មនុស្ស​ដែល​មាន​អង្កត់ផ្ចិត​ 3,474 គីឡូម៉ែត្រ មាន​គន្លាត​ពីផែនដី​ជិត​បំផុត​ត្រឹម​ 364,000 គីឡូម៉ែត្រ​។ ស្ថានីយ​សង្កេត​តារា Pan-STARRS ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ភ្លើង Haleakala … Read more

ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

ដោយមាន​ព្រះ​ចន្ទ​ចំនួន 62 ដួង ត្រូវបាន​រកឃើញ ភព​សៅរ៍​ (Saturn) បាន​យកឈ្នះ​លើ​ភព​ព្រហស្បតិ៍​ជា​ថ្មី​ និង​​ក្លាយជា​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ នៅមុន​ពេល​នៃ​ការរកឃើញ​ថ្មី ភព​សៅរ៍​មាន​ព្រះ​ចន្ទ​ចំនួន 83 ដួង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​តារាសាស្ត្រ​អន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខ​នេះ​បាន​កើន​ឡើងដល់ 145 ដួង នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ឧសភា 2023។ ប្រការនេះ​បាន​នាំឱ្យ​ភព​សៅរ៍​ក្លាយជា​ភព​ដំបូង​គេ​ដែលមាន​ព្រះ​ចន្ទ​ជាង 100 ដួង។ ព្រះ​ចន្ទ​ថ្មី​ទាំងនេះ​របស់​ភព​សៅរ៍ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត Edward Ashton មកពី​វិទ្យាស្ថាន​តារា-​រូបវិទ្យា​ Academia Sinica ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប​របស់​កាណាដា-បារាំង-ហា​វ៉ៃ (CFHT) នៅលើ​កោះ Hawaii ដែល​ប្រមូល​បាន​តាំង​ពី​ឆ្នាំ 2019 ដល់ 2021។ ទិន្ន័យ​នេះ​ជួយ​ឱ្យ​ពួកគេ​រកឃើញ​ព្រះ​ចន្ទ​ថ្មី​​​ៗ​​មាន​អង្កត់ផ្ចិត​ចាប់ពី 2.5 គីឡូម៉ែត្រ ដែល​វិល​ជុំវិញ​ភព​សៅរ៍។ កាលពី​ខែកុម្ភៈ 2023 ភព​ព្រហស្បតិ៍​បាន​យកឈ្នះ​លើ​ភព​សៅរ៍​ស្ដីពី​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ នៅពេល​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 របស់​ភព​នេះ​ត្រូវបាន​ទទួលស្គាល់ ជួយ​ឱ្យ​ចំនួន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​កើន​ដល់ 92 ដួង។ … Read more

ភ្នំភ្លើង Hawaii «ពាក់មួក​ព្រឹល» ពេល​មើល​ពីលើ​មេឃ

រូបភាព​យ៉ាងច្បាស់​ដែល​ត្រូវបាន​ថត​ដោយ​ផ្កាយរណប​កាលពី​ថ្ងៃទី 6 កុម្ភៈ បង្ហាញឱ្យឃើញ​នូវ​ទិដ្ឋភាព​ព្រឹល​សក្បុស​កំពុង​គ្របដណ្ដប់​លើ​កំពូល​ភ្នំភ្លើង​ចំនួន​ពីរ​នៅលើ​កោះធំ​ជាងគេ​របស់ Hawaii នៃ​សហរដ្ឋអាមេរិក។ រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា Operational Land Imager (OLI) នៅលើ​ផ្កាយរណប Landsat-8 បានបង្ហាញ​យ៉ាងច្បាស់​នូវ​ទិដ្ឋភាព​ព្រឹល​លើ​កំពូលភ្នំ Mauna Kea និង Mauna Loa និង​មាន​ទិដ្ឋភាព​ថ្មភ្នំ​ភ្លើង​ព័ទ្ធជុំវិញ។ OLI គឺជា​គម្រោង​សហការ​រវាង​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​នាយកដ្ឋាន​ស្រាវជ្រាវ​ដីធ្លី​អាមេរិក។ រូបថត​នេះ​ត្រូវបាន​ចែករំលែក​ដោយ​ស្ថានីយ​សង្កេត​ផែនដី​របស់ NASA។ ព្រឹល​ត្រូវបាន​គេ​សម្គាល់​ឃើញថា មិនសូវ​កើតមាន​នៅ​តំបន់​ត្រូ​ពិ​ក​ដូចជា Hawaii នេះ​ទេ ប៉ុន្តែ ជាក់ស្ដែង ព្រឹល​បាន​ធ្លាក់​នៅទីនេះ​យ៉ាង​ក្រាស់។ កំពូលភ្នំ​ភ្លើង Mauna Kea កំពុងតែ​អសកម្ម ខណៈដែល​កំពូល​ភ្នំភ្លើង Mauna Loa ​កំពុង​​ធ្វើ​​សកម្ម​ភាព​​ខ្លាំង​ក្លា និង​ទៀងទាត់​នៅលើ​កម្ពស់​ជាង 4,200 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ។ ភ្នំ Mauna Kea ខ្ពស់ជាង 38 ម៉ែត្រ ធៀប​នឹង Mauna Loa និង​តែងតែ​ត្រូវ​គ្របដណ្ដប់​ដោយ​ព្រឹលស្ដើងៗយ៉ាងតិច​មួយដង​ក្នុង​មួយឆ្នាំ។ … Read more