ផ្កាយ​មួយ​ដួង​នឹង​ផ្ទុះ​ក្នុង​ឆ្នាំ 2024 ហើយ​អាច​មើល​ឃើញដោយ​ភ្នែក​ទទេ

នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules នឹង​មាន​វត្ថុ​អវកាស​មួយ​ដែលមើល​ទៅ​ដូច​ផ្កាយ​ថ្មី​ទើប​បង្ហាញ​ខ្លួន​នៅ​លើផ្ទៃ​មេឃ​។ យោង​តាម Science Alert ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​​ជិត​នឹង​កើត​ឡើង​របស់ T Coronae Borealis ដែល​ជា​ផ្កាយ​មួយ​គូ​ រួម​មាន​ «ផ្កាយ​ខ្មោចឆៅ» ​មួយ​ដួង និង​ជនរង​គ្រោះ​របស់​វា នឹង​បញ្ចេញ​ពន្លឺ​រហូត​ដល់​ថ្នាក់​មនុស្ស​នៅ​លើផែនដី​អាច​មើល​ឃើញ​វា​ដោយ​ភ្នែក​ទទេ​។ T Coronae Borealis ធ្លាប់​បាន​ផ្ទុះ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ 1946​។ យោង​តាម​ការ​គណនា​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​អង្គការ​ណាសា​ ផ្កាយ​ភ្លោះ​ T Coronae Borealis នឹង​ត្រូវ​ផ្ទុះ​ម្ដង​ទៀត​ នៅ​ចន្លោះ​ពី​ខែ​កុម្ភៈ ដល់​ខែ​កញ្ញា ឆ្នាំ 2024​។ បច្ចុប្បន្ន វា​មិន​ទាន់​ផ្ទុះ ដូច្នេះ អ្នក​ដែល​ចូល​ចិត្ត​វិស័យ​តារា​សាស្ត្រ​ អាច​ទន្ទឹម​រង់​ចាំ​មើល​ព្រឹត្តិការណ៍​នេះ​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដាច់​ខែ​កញ្ញា​។ តាម​រយៈ​ភ្នែក​ទទេ អ្នក​នឹង​បាន​ឃើញ​ចំណុច​ដែល​ភ្លឺ​មួយ​ដូច​ទៅ​នឹង​ផ្កាយ​ថ្មី​មួយ​ដួង​ទើប​រះ​នៅ​កណ្ដាល​កញ្ចុំ​ផ្កាយ​ Hercules ជា​ទី​ដែល​ផ្កាយ​មួយ​គូ​ខាងលើ​កំពុង​ស្ថិត​នៅ​។ ក្នុង​នោះ ពន្លឺ​របស់វា ​ភ្លឺ​ស្មើ​នឹងផ្កាយ​​ North Star។ T Coronae Borealis គឺជា​ប្រព័ន្ធ​ផ្កាយ​មួយ​ដែល​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ស្លាប់​។ បច្ចុប្បន្ន វា​រួម​មាន​ ផ្កាយ​យក្ស​ក្រហម​មួយ​ដួង និង​កូន​ផ្កាយ​ក្រិន​ពណ៌​ស​ (White … Read more

វត្ថុអវកាស​ដែល​ «ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល» ​គឺជា​អ្វី?

នៅ​ក្នុង​ចក្រវាល​ដ៏ធំធេង​ដែល​មនុស្ស​អាច​សង្កេត​ឃើញ មាន​វត្ថុ​អវកាស​រាប់​មិន​អស់​ តាំង​ពី​ពពក​ធូលី​​អវកាស ណេប៊ូឡា រហូត​ដល់​បណ្ដុំ​កាឡាក់ស៊ី​។ ដូច្នេះ តើ​​វត្ថុ​អវកាស​ណា​មួយ​ដែល​ធំ​ជាង​គេ​? វត្ថុ​អវកាសធំជាង​គេ​បង្អស់​​ក្នុង​ចក្រវាល​​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​នា​ពេល​កន្លង​ នោះ​គឺ​ Hercules–Corona Borealis Great Wall។ ដោយ​មាន​បណ្ដោយ​ពី 6 ដល់ 18 ពាន់​លាន​ឆ្នាំ​ពន្លឺ​ Hercules–Corona Borealis Great Wall ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​អវកាស​ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល​ដែល​អាច​សង្កេត​ឃើញ​។ វា​គឺជា​បណ្ដុំ​នៃ​កាឡាក់ស៊ី​ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​សារ​កម្លាំង​ទំនាញ​។ ទំហំ​របស់​មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ ធំ​ដល់​ថ្នាក់​ ពន្លឺ​ត្រូវ​ការ​ពេល​វេលា​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ ទើប​ធ្វើ​ដំណើរ​ផុត​ប្រវែង​បណ្ដោយ​របស់​វា​។ យោង​តាម Interesting Engineering មហា​បណ្ដុំ​កាឡាក់ស៊ី Hercules–Corona Borealis Great Wall ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2013 នៅ​ពេល​បង្កើត​ផែន​ទី​​កាំរស្មី​ហ្គាមម៉ា ជា​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល​បច្ចុប្បន្ន។ មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ស្ថិតក្នុង​ក្រុម​តារានិករ​ Hercules និង Corona Borealis ដែល​មាន​​ចម្ងាយ​ពី​ផែនដី​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​៕

យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។ ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។ សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។ តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។ ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។ ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។ ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប … Read more

ម៉ាស់ចំនួនជាង 1លានសន្លឹក ត្រូវបានចែកជូនអ្នកដំណើរនៅប៉ោយប៉ែត និងសៀមរាប ខណៈក្រសួងសុខាភិបាលអំពាវនាវកុំឱ្យ​ដំឡើង​ថ្លៃ​ម៉ាស់

ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាតសួត Wuhan (corona) នៅព្រឹកថ្ងៃទី27 ខែមករានេះ សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត បានចុះចែកម៉ាស់ជូនពលរដ្ឋ និងអ្នកទេសចរណ៍ដែលឆ្លងកាត់ច្រកអន្តរជាតិមួយនេះ។ សកម្មភាពចែកម៉ាស់ការពារដោយមិនគិតថ្លៃនេះ ត្រូវបានធ្វើឡើងនៅតាមទីតាំងសំខាន់ៗចំនួន3 គឺច្រកស្ពានព្រំដែនខ្មែរ-ថៃ(អូរជ្រៅ) ទីតាំងក្បែរការិយាល័យបំពេញបែបបទចេញក្រៅប្រទេស និងទីតាំងក្បែរការិយាល័យបំពេញបែបបទចូលប្រទេស។ ប្រភពព័ត៌មានបានឱ្យដឹងថា ម៉ាស់ចំនួន1លានសន្លឹកនេះ គឺជាការឧបត្ថម្ភរបស់អាជិវករលក់ដូរនៅក្នុងផ្សាររោងក្លឿ អាជីវករក្រុងប៉ោយប៉ែត រួមនឹងសប្បុរសជនមួយភាគធំនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចុះចែកម៉ាស់នៅពេលព្រឹកនេះ ត្រូវបានដឹកនាំដោយអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល និងឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត រួមនឹងកងកម្លាំងនគរបាលមួយចំនួនធំផងដែរ។ ការចុះចែកម៉ាស់បែបនេះ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ទៀត ចាប់ពីពេលនេះរហូតដល់ស្ថានការណ៍នៃជំងឺរលាកសួត Wuhan មានការប្រសើរឡើងវិញ។ ទន្ទឹមនឹងដំណឹងល្អខាងលើ នៅឯខេត្តសៀមរាបឯណោះវិញ ក៏មានសកម្មភាពចុះចែកម៉ាស់ដោយមិនគិតថ្លៃផងដែរ។ សកម្មភាពនេះត្រូវបានធ្វើឡើងដោយសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា។ ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា លោក ទៀ គីឡេង បានឱ្យដឹងកាលពីរសៀលថ្ងៃទី26 មករាម្សិលមិញថា លោកនឹងចាប់ផ្តើមចុះចែកម៉ាស់ចំនួន 1ម៉ឺនសន្លឹក ទៅតាមគោលដៅ 4សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ ដូចជានៅព្រលានយន្តហោះអន្តរជាតិ អតីតកន្លែងពិនិត្យសំបុត្រចាស់នៅផ្លូវហ្សាលដឺហ្គោល កន្លែងពិនិត្យសំបុត្រនៅមុខប្រាសាទអង្គរវត្ត និងកន្លែងពិនិត្យសំបុត្រផ្លូវ 60ម៉ែត្រ … Read more