រក​ឃើញ​ភព​ថ្មី​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អំណោយ​ផល​ដល់​ជីវិត

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ផែនដី​យក្ស​មួយទៀត​ដែល​​ស្ថិត​ក្នុងតំបន់​ដែល​អាច​រស់​នៅ​បាន​ និង​វិល​ជុំ​វិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ 137 ឆ្នាំ​ពន្លឺ​។ ភព​ខាងលើ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា TOI-715b វិល​ជុំវិញកូន​ផ្កាយ​ក្រហម​មួយ​ដួង​ មាន​ទំហំតូច​ជាង​ព្រះ​អាទិត្យ​របស់​មនុស្ស​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភព​ថ្មី​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ផ្កាយ​រណប​តេឡេស្កុប TESS របស់​ណាសា​។ យោង​តាម​ CNN ដែល​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 10 កុម្ភៈ 2024 ព័ត៌មាន​ខាង​លើ​​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។ TOI-715b ធំជាង​ផែនដី​ 1.5 ដង ហើយ​មួយ​ឆ្នាំ​របស់​វា​គឺ​មាន​តែ​ 19 ថ្ងៃ​។ TOI-715b ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា ដែល​នេះ​ អនុញ្ញាត​ឱ្យ​ទឹក​មាន​សភាព​រាវ​ ដែល​ជា​អំណោយ​ផល​ល្អ​ដល់​ការ​កកើត​ជីវិត​​។ អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹងថា ឆាប់ៗ​ខាងមុខ​នេះ ភព TOI-715b នឹង​ត្រូវ​បាន​សង្កេត​ដោយ​តេឡេស្កុប​អវកាស​ James Webb ហើយ​បរិយាកាស​របស់​វា​នឹង​ត្រូវ​បាន​បញ្ជាក់​៕

ណាសា​រកឃើញ​ផ្កាយ​ពីរ​ដួង​បុក​គ្នាយ៉ាង​ខ្លាំង​ក្លា​រហូត​ដល់ «​បង្កើត​បាន​ជា​មាស»

ដោយ​ការ​ប្រើ​ប្រាស់​តេឡេស្កុប​អវកាស​ James Webb (JWST) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ករណី​ផ្ទុះ​កាំរស្មី​ហ្គាម៉ា (GRB) ដ៏​មហា​ចែង​ចាំង​។ នេះ​គឺជា​ករណី​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា​រវាង​ផ្កាយ​ណឺត្រុង​ពីរ​ដួង​។ ករណី​ផ្ទុះ​ក្នុង​ទីអវកាស​ដ៏កម្រ​ដែល​​​​ត្រូវ​បាន​ហៅ​ថា គីឡូណូវ៉ា (Kilonova) នេះ ខ្លាំង​រហូត​ដល់​អាច​បង្កើត​បាន​ជា​មាស​ ប្លាទីន និង​អ៊ុយរ៉ាញ៉ូម​ក្នុង​ទីអវកាស​។ ការ​ស្លាប់​របស់​ផ្កាយ​ណឺត្រុង​ពីរ​ដួង​ ករណី​ផ្ទុះ​គីឡូណូវ៉ា កើត​ឡើង​នៅ​ពេល​ផ្កាយ​ណឺត្រុង​ពីរ​ដួង​ (ជា​ផ្កាយ​ខ្នាត​យក្ស​ដែល​ត្រូវ​បែក​ធ្លាយ) ស្រូប​ទាញ​គ្នា​ ហើយ​ចុង​ក្រោយ​ក៏ប៉ះ​ទង្គិច​នឹង​គ្នា​។ ការ​ប៉ះទង្គិច​ខ្លាំងក្លា​នេះ​ត្រូវ​បាន​ហៅ​ថា ការ​ផ្ទុះ​កាំរស្មី​ហ្គាម៉ា ដែល​បញ្ចេញ​រលក​ថាមពល​នៃ​កាំរស្មី​អ៊ុលត្រាវីយូឡេ អ៊ីនហ្វ្រារ៉េដ និងកាំរស្មីអ៊ិច។ ករណី​ផ្ទុះ​នេះ​ត្រូវ​បាន​ណាសា​ដាក់​ឈ្មោះ​ឱ្យ​ថា GRB 230307A។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាងលើ​បាន​ប្រើប្រាស់​តេឡេស្កុបអវកាស James Webb ដើម្បី​តាម​ដាន​ការ​ធ្វើ​ដំណើរ​របស់​បណ្ដា​ផ្កាយ​ណឺត្រុង​ មុន​ពេល​ពួក​វា​ផ្ទុះ​។ ពួក​វា​គឺជា​ផ្កាយ​ពីរ​ដួង​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​រាង​គូទ​ខ្យង​មួយ​។ ផ្កាយ​មួយដួង​ក្នុង​ចំណោម​នេះ​បាន​ផ្ទុះ បន្សល់​ទុក​ផ្កាយ​ណឺត្រុង​មួយ​ដួង​ ហើយ​ក្រោយ​មក ​ការ​ផ្ទុះ​នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ផ្កាយ​ដែល​នៅ​សល់​។ អ្នក​វិទ្យាសាស្ត្រ​មាន​បំណង​ស្វែង​រក​បន្ថែម​នូវ​ករណី​ប៉ះទង្គិច​នានា​ដែល​បង្កើត​បាន​ជា​ការផ្ទុះ​កាំរស្មី​ហ្គាម៉ា ដើម្បី​កំណត់​មូលហេតុ​ ក៏​ដូចជា​ឱ្យ​ដឹងច្បាស់​​ថា តើ​ធាតុ​នានា​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​​​ដំណើរ​ការ​នេះ​ ឬ​អត់​៕

រកឃើញ​ភព​មួយ​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ ​ក្នុង​តំបន់​អាច​រស់​នៅ​បាន «​អាច​មាន​មហា​សមុទ្រ​»

ភព K2-18 b មាន​ទំហំ​ធំជាង​ពីរ​ដង​ធៀប​នឹង​ផែនដី និង​គោចរ​ក្នុង​តំបន់​ដែល​អាច​រស់​នៅ​បាន​នៅ​ជុំវិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ 120 ឆ្នាំ​ពន្លឺ​ពី​ព្រះ​អាទិត្យ​ (មួយ​ឆ្នាំពន្លឺ​មាន​ចម្ងាយ 9.46 ទ្រីលាន​គីឡូម៉ែត្រ)។ តេឡេស្កុប​អវកាស James Webb (JWST) របស់​អាម៉េរិក បាន​រក​ឃើញ​ភស្តុតាង​ស្ដី​ពី​ម៉ូលីគុល​ដែល​មាន​ផ្ទុក​កាបូន​នៅ​ក្នុង​បរិយាកាស​របស់​ភព K2-18 b ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​មាន​មហា​សមុទ្រ​។ ភព​ K2-18 b នេះ​គឺជា​គោលដៅ​ដ៏​ទាក់​ទាញ​សម្រាប់​អ្នក​តារា​សាស្ត្រ​ ព្រោះ​ពួក​គេ​កំពុង​ស្វែង​រក​ភាវៈ​រស់​នៅ​ខាង​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​។ យោង​តាម​ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 11 កញ្ញា 2023 ការ​សិក្សា​ស្វែង​យល់ និង​សង្កេត​​ដោយ​តេឡេស្កុប​អវកាស Hubble មុន​នោះ​បង្ហើប​ឱ្យ​ដឹង​ថា ភព​ខាងលើ​នេះ​អាច​ជា​ភព​ដែល​មាន​មហា​សមុទ្រ​ទឹករាវ​។ K2-18 b មាន​ម៉ាស​ធំជាង​ផែនដី​ប្រហែល 8.6 ដង​ និង​ស្ថិត​ក្នុង​តំបន់​ដែល​អាចរស់​នៅ​បាន​របស់​​ប្រព័ន្ធ​ផ្កាយក្រហម​ K2-18។ ភព​នេះ​មាន​កាំ​ធំជាង​ផែនដី​ពី 2 ទៅ 3 ដង និង​មាន​ចម្ងាយ​ពី​ព្រះ​អាទិត្យ​របស់​មនុស្ស​ 120 ឆ្នាំ​ពន្លឺ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវថ្មី​បង្ហាញ​ថា ដាន​របស់​កាបូន​ឌីអុកស៊ីត​ និង​មេតាន​​ក្នុង​បរិយាកាស​របស់​ភព K2-18 b … Read more

តេ​ឡេ​ស្កុប James Webb ថត​បាន «រូបភាព​អនាគត» របស់​ព្រះអាទិត្យ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្ហើប​ឱ្យដឹង​អំពី​យុគសម័យ​ចុងក្រោយ​នៃ​ជីវិត​របស់​ផ្កាយ​មួយ​ដួង តាមរយៈ​រូបភាព​ដែល​ថត​បាន​ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb។ តេ​ឡេ​ស្កុប​អវកាស James Webb ថត​បាន​រង្វង់​មូល​ដ៏​ស្រស់ស្អាត​របស់​នេ​ប៊ូ​ឡា​មួយ​មាន​ឈ្មោះថា Messier 57 (M57) ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 2,200 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ រង្វង់​មូល​របស់​នេ​ប៊ូ​ឡា​គឺជា​ផ្នែក​ដែល​នៅសល់ និង​បញ្ចេញ​ពន្លឺ របស់​ផ្កាយ​មួយ​ដួង​ដែល​បាន​ស្លាប់។ នៅ​ចំ​កណ្ដាល​រង្វង់​មូល​នេះ​មាន​ចំណុច​ពណ៌​ស​តំណាងឱ្យ​កូន​ផ្កាយ ដែលជា​ស្នូល​របស់​ផ្កាយ​ដែល​បាន​ស្លាប់​បន្ទាប់ពី​បាន​រីក​មាឌ។ នៅពេល​ផ្កាយ​ទាំងឡាយ​ដែលមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ព្រះអាទិត្យ អស់​ថាមពល​សម្រាប់​ប្រតិកម្ម​នុយ​ក្លេ​អែរ ពួកវា​នឹងមិន​អាច​ទប់​ទល់នឹង​ទំនាញ​ពី​ខាងក្នុង​ខ្លួន​របស់​ពួកវា ហើយក៏​បាត់បង់​តុល្យភាព​ដែល​ធ្លាប់បាន​រក្សា​ឱ្យ​ពួកវា​ស្ថិតនៅ​រាប់ពាន់​លាន​ឆ្នាំ​កន្លង។ ពេលដែល​ស្នូល​របស់​ផ្កាយ​ត្រូវ​បែកធ្លាយ ស្រទាប់​ខាងក្រៅ​ដែលជា​កន្លែង​ប្រតិកម្ម​នុយ​ក្លេ​អែរ ក៏ត្រូវ​បក់​បំ​ប៉ើង​ទៅ​ទី​អវកាស។ ក្នុង​គ្រា​ដំបូង បាតុភូត​នេះ​នឹងធ្វើ​ឱ្យ​ផ្កាយ​ដូច​ព្រះអាទិត្យ រីក​មាឌ​យ៉ាង​ធំ និង​ឆាប់រហ័ស ប្រៀបបាន​ទៅនឹង​ការផ្ទុះ។ ស្រទាប់​វត្ថុ​ធាតុ​ខាងក្រៅ​របស់​ផ្កាយ​ដែល​បាន​រីក​មាឌ​នេះ ចុងក្រោយ​ក៏​ចុះ​ត្រជាក់ និង​ភាយ​ទៅ​ឆ្ងាយ​ពី​ចំណុចកណ្ដាល បង្កើតបានជា​ពពក​ដែលមាន​រូបរាងផ្សេងៗ មានដូចជា រូបរាង​មូល រាង​ដូច​ភ្នែក ឬ​រង្វង់​មូល​ដូច M57ជាដើម៕

ESA បង្ហាញ «សារ​អាថ៌កំបាំង» ពី​ទីតាំង​ឆ្ងាយ​ពី​ផែនដី​ជិត 1,500 ឆ្នាំ​ពន្លឺ

សញ្ញា​សួរ​ពណ៌​ក្រហម​ដ៏​ចម្លែក ត្រូវបាន​អវកាស «ផ្ដល់​ជាស​ញ្ញា» មកកាន់​មនុស្ស​នៅលើ​ផែនដី តាមរយៈ​រូបភាព​ដ៏​អាថ៌កំបាំង​ដែល​តេ​ឡេ​ស្កុប​អវកាស James Webb ទើបតែ​ផ្ដិត​យកបាន។ នោះ​គឺជា​វត្ថុ​អវកាស​ដ៏​ធំ​មួយ​ដែលមាន​រូបរាង​ដូច​ទៅនឹង​សញ្ញា​សួរ ស្ថិតនៅ​ខាងក្រោម​ផ្កាយ​ក្មេង​ពីរ​ដួង​នៅក្នុង​កញ្ចុំ​ផ្កាយ Vela (Vela Supercluster)។ នេះ​បើតាម​សេចក្ដីប្រកាស​ថ្មី​របស់​ក្រុម​អ្នកធ្វើការ​ជាមួយ​តេ​ឡេ​ស្កុប​អាម៉េរិក James Webb មកពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។ ដំបូង​ឡើយ ក្រុមរបស់ ESA នៅ James Webb សង្កេតមើល​ចំណុច​លម្អិត​របស់​ផ្កាយ​ក្មេង​មួយគូ​ដែលមាន​ឈ្មោះថា Herbig-Haro 46/47 ដែល​កំពុង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ថាស​វត្ថុ​ធាតុ​ដែល​ចិញ្ចឹម​ពួកវា​ឱ្យ​ធំធាត់​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។ នៅ​ខាងក្រោម​ផ្កាយ​ពីរ​ដួង​ខាងលើ ពួកគេ​បាន​ប្រទះឃើញ​អ្វីមួយ​ដ៏​អាថ៌កំបាំង និង​គួរឱ្យភ្ញាក់ផ្អើល៖ សញ្ញា​សួរ​មួយ​បង្ហាញខ្លួន​ដូច​ទៅនឹង​មនុស្ស​លើ​ភព​ដទៃ​កំពុង​បញ្ជូន​សញ្ញា​ដល់​មនុស្ស​នៅ​លើ​ផែនដី។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា សញ្ញា​សួរ​ដ៏​ធំ​មហិមា​នេះ​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​ពណ៌ និង​រូបរាង​របស់​វា បាន​នាំឱ្យ​តារាវិទូ​នានា​មាន​យោបល់​មួយចំនួន។ នៅលើ​ទំព័រ Space តំណាង​របស់​តេ​ឡេ​ស្កុប James Webb យល់ថា វា​អាចជា​កាឡាក់ស៊ី​ដែល​នៅ​សែនឆ្ងាយ ឬ​បណ្ដា​កាឡាក់ស៊ី​កំពុង​ប៉ះទង្គិច​គ្នា នាំឱ្យមាន​រូបរាង​ខុសធម្មតា។ ចំណែក​ពណ៌​ក្រហម​របស់​សញ្ញា​សួរ​នេះ កើតឡើង​ដោយសារ​វា​នៅ​ឆ្ងាយ និង​បន្ត​ផ្លាស់​ទី​ទៅ​ឆ្ងាយ ព្រោះ​ចក្រវាល​កំពុង​​រីក​មាឌ។ បើ​ទោះ​សញ្ញា​សួរ​នេះ​បង្ហាញខ្លួន​នៅក្បែរ​វត្ថុ​អវកាស​ដែលមាន​ចម្ងាយ 1,470 ឆ្នាំ​ពន្លឺ​ពី​ផែនដី ប៉ុន្តែ​គម្លាត​ពិត​របស់​សញ្ញា​សួរ​នេះ​ … Read more

ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។ យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។ ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។ ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។ ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។ ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។ យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត … Read more

ពពក​ចំហាយ​ទឹក​ជះ​​ចេញពី​ព្រះ​ចន្ទ​របស់​ភព​សៅរ៍ មាន​​ប្រវែង​ជាង 9,000 គីឡូម៉ែត្រ​

ក្រុម​តារាវិទូ​បាន​រកឃើញ​ចំហាយ​ទឹក​ដ៏​សម្បើម​ជះ​ចេញពី Enceladus ដែលជា​ព្រះ​ចន្ទ​មួយ​របស់​ភព​សៅរ៍ ដែល​នេះ​កំពុងតែ​ផ្ដល់​ក្ដីសង្ឃឹម​ដល់​គំនិត​ដែល​យល់ថា មាន​ភាវៈ​រស់នៅ​ខាងក្រៅ​ផែនដី។ ទំព័រ Guardian កាលពី​ថ្ងៃទី 30 ឧសភា បាន​ចុះផ្សាយ​ថា ចំហាយ​ឧស្ម័ន​ប្រវែង​ប្រហែល 9,600 គីឡូម៉ែត្រ ដែល​ប្រហាក់ប្រហែល​នឹង​ចម្ងាយ​ពី​ជប៉ុន​ទៅ​អៀឡង់ កំពុង​ជះ​ទឹក​ទៅក្នុង​ទី​អវកាស​ក្នុង​ល្បឿន​ប្រមាណ 300 លីត្រ/វិនាទី។ តាំងពី​យូរ​មកហើយ អ្នកវិទ្យាសាស្ត្រ​ជឿថា ព្រះ​ចន្ទ Enceladus ដែលមាន​ទំហំ​ប្រហែល 500 គីឡូ​ម៉ែ​ទ្រ មាន​លាក់​មហាសមុទ្រ​ទឹកប្រៃ​ខាងក្រោម​សម្បក​ដ៏​ត្រជាក់ ហើយ​ទំនងជា​ជះ​​ចំហាយ​ទឹក​ទៅក្នុង​បរិយាកាស។ ក៏ប៉ុន្តែ នេះ​គឺជា​លើកដំបូង​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ​ករណី​បាញ់​ជះ​ចំហាយ​​ទឹក​ដ៏​ធំ​សម្បើម​បែបនេះ។ «យើង​ពិតជា​ភ្ញាក់ផ្អើល​នឹង​ទំហំ និង​ប្រវែង​របស់​ចំហាយ​នេះ» អ្នកវិទ្យាសាស្ត្រ Geronimo Villanueva មកពី​អង្គការ​ណា​សា និង​ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ខាងលើ ថ្លែង​ដូច្នេះ។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Astronomy។ ក្រុម​ខាងលើ​បាន​សង្កេតមើល Enceladus ដែលជា​ព្រះ​ចន្ទ​ធំជាងគេ​លំដាប់​ទី 6 របស់​ភព​សៅរ៍ ដោយ​តេ​ឡេ​ស្កុប​អវកាស James Webb កាលពី​ខែវិច្ឆិកា 2022។ ឧបករណ៍​គណនា​របស់​តេ​ឡេ​ស្កុប​នេះ​បង្ហាញថា ចំហាយ​​នេះ​ធ្វើឱ្យ Enceladus បាត់បង់​ទឹក 300 … Read more

​​James Webb រក​ឃើញ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read

តេ​ឡេ​ស្កុប​អវកាស James Webb សង្កេតឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ​មួយ​ដួង​ដ៏​កម្រ ស្ថិតនៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍។ ការរកឃើញ​ថ្មី​នេះ​គឺជា​ការរីកចម្រើន​មួយ​ជំហាន​ទៀត​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​តេ​ឡេ​ស្កុប​អវកាស James Webb ដែលជា​លើកដំបូង ឧស្ម័ន ក្នុងករណីនេះ​គឺ​ចំហាយ​ទឹក ត្រូវបាន​រកឃើញ​ស្ថិតនៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា ​របស់​ទំព័រ Space។ ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​វា​បង្ហាញថា ទឹក​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​យុគសម័យ​ដំបូង អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​ទឹកកក​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​ជាងគេ​។ «កន្លងមក យើង​បានឃើញ​បណ្ដា​វត្ថុ​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​គេ ពេញលក្ខណៈ​ជា​ផ្កាយដុះកន្ទុយ ប៉ុន្តែ ដោយមាន​ទិន្នន័យ​វិសាល​គម​សុក្រឹត​នេះ​ពី JWST ទើប​យើង​អាច​ប្រាកដថា ទឹកកក​កំពុង​បង្កើត​បាតុភូត​នោះ» អ្នកវិទ្យាសាស្ត្រ Michael Kelley ប្រធាន​ក្រុម​ស្រាវជ្រាវ​​នៃ​​គម្រោង​នេះ​ នៅ​សាកលវិទ្យាល័យ Maryland បានឱ្យដឹង​ដូច្នេះ។ ការរកឃើញ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature។ ការរកឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ 238P/Read ជួយ​ពង្រឹង​ទ្រឹស្ដី​ដែល​ថា ទឹក​ត្រូវបាន​ផ្កាយដុះកន្ទុយ​នាំ​ពី​ទី​អវកាស​មកកាន់​ផែនដី។ ប៉ុន្តែ ការស្រាវជ្រាវ​ក៏​បង្ហាញថា 238P/Read មិនមាន​ឧស្ម័ន CO2 ផងដែរ។ នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​របស់​ប្រព័ន្ធ​ព្រះអាទិត្យ ភាគច្រើន​គឺជា​ដុំថ្ម។ ក៏ប៉ុន្តែ នៅទីនេះ ជួនកាល​ក៏មាន​វត្ថុ​ដូច​ផ្កាយដុះកន្ទុយ … Read more

NASA ជិត​បាញ់​បង្ហោះ​កែវយឹត​អវកាស​ដែល​អាច «មើលឃើញ​អតីតកាល» និង​មានតម្លៃ​ជិត ១០,០០០ លាន​ដុល្លារ

James Webb ដែលជា​កែវយឹត​អវកាស​ជំនួស​ឱ្យ Hubble ដោយមាន​សមត្ថភាព «មើលឃើញ​អតីតកាល» នឹងត្រូវ​បាន​បាញ់​បង្ហោះ​ឡើងទៅ​លើ​មេឃ​នា​សប្ដាហ៍​ក្រោយ។ បន្ទាប់ពី​ត្រូវបាន​ពន្យារពេល​អស់​ជាច្រើន​ឆ្នាំ ដែលនាំឱ្យ​ការចំណាយ​កើនឡើង​ខ្ពស់​ធៀប​នឹង​ផែនការ បេសកកម្ម James Webb (គម្រោង​ដែល​កើតឡើង​ដោយ​កិច្ចសហការ​រវាង​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA), ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) និង​ទីភ្នាក់ងារ​អវកាស​កាណាដា (CSA)) នឹង​ត្រូវបាន​បញ្ជូន​ឡើងទៅ​កាន់​គន្លង​គោចរ​នៅ​ថ្ងៃទី ២៤ ធ្នូ ២០២១ ដោយ​ប្រើប្រាស់​រ៉ុក្កែត Ariane 5 ECA បាញ់​ចេញពី​មជ្ឈមណ្ឌល​អវកាស Guiana នៃ​ទឹកដី​ឯនាយសមុទ្រ​របស់ ប្រទេស​បារាំង ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​ឦសាន​នៃ តំបន់​អាម៉េរិក​ខាងត្បូង។ James Webb ត្រូវបាន​គេ​រំពឹងថា នឹង​បើក​ទំព័រ​ថ្មី​នៅក្នុង​បេសកកម្ម​ស្រាវជ្រាវ​អវកាស​នាពេលខាងមុខ។ កែវយឹត​អវកាស James Webb អាច «មើលឃើញ​អតីតកាល» ដើម្បី​ប្រមូល​ព័ត៌មាន​នៃ​រាល់​ដំណាក់កាល​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ចក្រវាល រាប់​ចាប់ពី​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ Big Bang ដែល​បាន​កើតឡើង​កាលពី​ប្រមាណ ១៣.៨ ពាន់​លាន​ឆ្នាំមុន រហូតដល់​បច្ចុប្បន្ន អនុញ្ញាតឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញ​នូវ​វត្ថុ​អវកាស និង​រចនាសម្ព័ន្ធ​ដែល​ស្ថិតនៅ​ទី​ឆ្ងាយ​បំផុត ដូចជា​ការកកើត​រប​ស់​កាឡាក់ស៊ីដំបូងៗ ឬ​ចំណុច​ពិសេស​នៃ​បរិយាកាស​របស់​បណ្ដា​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត​ជាដើម។ James Webb … Read more