ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។ Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។ ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។ ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 … Read more

ឱកាស​គយគន់ «ផ្កាយ​ដុះ​កន្ទុយ​បីសាច»! មួយជីវិត​អាច​បាន​ឃើញ​តែ​ម្ដងគត់

ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ដុះ​កន្ទុយ​បីសាច» បច្ចុប្បន្ន​ កំពុង​ហោះ​ឆ្ពោះ​មក​កាន់​តែ​ជិត​ផែនដី​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks មាន​ពន្លឺ​ភ្លឺ​ខ្លាំង ដូច្នេះ​ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន​នឹង​មាន​ឱកាស​បាន​គយគន់​វា​។ យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks នឹង​ហោះ​មក​ក្បែរ​ព្រះ​អាទិត្យ​បំផុត​នៅ​ក្នុង​ថ្ងៃទី 21 មេសា 2024​ និង​ស្ថិត​នៅ​ក្បែរ​ផែនដី​បំផុត​ក្នុង​ថ្ងៃទី 02 មិថុនា 2024​។ សម្រាប់​មនុស្ស​ស្ទើរ​គ្រប់​រូប​ នេះ​នឹង​ជា​ឱកាស​តែ​មួយ​គត់​ក្នុង​ជីវិត​ ដែល​អាច​បាន​ឃើញ​ផ្កាយ​ដុះ​កន្ទុយ​នេះ​ ។ ព្រោះ​ថា 71 ឆ្នាំ​ទៀត​ ទើប​វា​ហោះ​ចូល​មក​ដល់​ខាង​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ជា​ថ្មី​ ដែល​ព្រឹត្តិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ 2095​។ សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​អឌ្ឍគោល​ខាង​ជើង​ ពេល​វេលា​ដែល​អាច​មើល​ឃើញ​ ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks គឺ​នៅ​ចុង​ខែ​មីនា​ 2024​ ហើយ​វា​ក៏​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​ភព​ផែនដី​។ នេះ​បើ​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ទំព័រ Live Science ឱ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​មួយចំនួន​ព្យាករ​ថា ផ្កាយ​ដុះ​កន្ទុយ 12P/Pons-Brooks អាច​នឹង​កញ្ជ្រោល​ខ្លាំង​មួយ​លើក​នៅ​ក្នុង​ថ្ងៃទី 08 មេសា … Read more

NASA និង SpaceX បាញ់​បង្ហោះផ្កាយ​រណប​អាកាសធាតុ​ដោយ​ជោគ​ជ័យ

ក្រោយ​ការ​ពន្យារពេល​ច្រើន​ថ្ងៃ​ដោយ​សារ​អាកាសធាតុ​មិន​ល្អ ថ្មី​ៗ​នេះ ក្រុម​ហ៊ុន​អវកាស​ SpaceX (អាម៉េរិក) និង​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA – ណាសា) ក៏​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ PACE​។ កាល​ពី​ថ្ងៃទី 08 កុម្ភៈ ផ្កាយ​រណប​ឧតុនិយម​ថ្មី​បំផុត​របស់​ណាសា ត្រូវ​បាន​ក្រុម​ហ៊ុន SpaceX បាញ់​បង្ហោះឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​​ដោយ​ជោគ​ជ័យ​។ ផ្កាយរណប​នេះ​មាន​ភារកិច្ច​តាម​ដាន​មហា​សមុទ្រ​ និង​បរិយាកាស​ផែនដី ប្រកប​ដោយ​ភាព​លម្អិត​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។ PACE ត្រូវ​បាន​នាំ​ឡើង​ទៅ​កាន់​គោល​ដៅ​ដោយ​រ៉ុក្កែត​ Falcon 9 របស់ SpaceX។ នៅ​ពេល​ដំណើរ​ការ​ PACE នឹង​សង្កេត​មើល​ និង​ជួយ​គាំទ្រ​ដល់​ការ​ស្រាវ​ជ្រាវ​អំពី​ការ​ផ្លាស់​ប្ដូរ​ ​ការ​ប្រែប្រួល​របស់​​​កាបូន​ឌីអុកស៊ីត​ រវាង​មហា​សមុទ្រ​ និង​បរិយាកាស​ ព្រម​ទាំង​​តាម​ដាន​គុណ​ភាព​ខ្យល់ វាយ​តម្លៃ​ឧតុនិយម​ផែនដី​ និង​ស្ថាន​ភាព​មហា​សមុទ្រ​។ PACE គឺជា​បេសកកម្ម​ដំបូង​របស់រដ្ឋាភិបាល​អាម៉េរិក​ ដែល​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​លើ​តំបន់​ប៉ូល​ ពី​ Florida រាប់​ចាប់​ពី​ថ្ងៃទី 30 វិច្ឆិកា 1960​។ ​PACE នឹង​ចំណាយ​ពេល​យ៉ាង​តិច 3 ឆ្នាំ​ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​បរិយាកាស​ ក៏ដូច​ជា​មហា​សមុទ្រ​ ពី​កម្ពស់ 676 គីឡូម៉ែត្រ​។ … Read more

ជប៉ុន​ប្រកាស​ថា យាន​ SLIM នៅ​លើ​ឋាន​ព្រះ​ចន្ទ​បាន​ដំណើរ​ការ​ឡើង​វិញ​

យាន​ចុះ​ចត​លើឋាន​ព្រះ​ចន្ទ​ SLIM របស់​ប្រទេស​ជប៉ុន ដំណើរ​ការ​ឡើងវិញ​ និង​បាន​ថត​រូប​ភាព​ថ្ម​មួយ​ផ្ទាំង​ដែល​ស្ថិត​នៅ​ក្បែរ​នោះ កាល​ពី​ថ្ងៃទី 28 មករា 2024​។ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 20 មករា 2024 អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន​ (JAXA) ប្រកាស​​ថា SLIM មាន​បញ្ហា​ប្រព័ន្ធ​សូឡា​ នាំ​ឱ្យ​យាន​ចុះ​ចត​របស់​ពួក​គេ​មិន​អាច​ផលិត​អគ្គិសនី​។ ក៏ប៉ុន្តែ JAXA បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ SLIM ដោយ​ជោគ​ជ័យ និង​បើក​ដំណើរ​ការ​យាន​នេះ​ឡើងវិញ​។ នេះ​បើ​តាម​ប្រកាសរបស់​ JAXA ​នា​ថ្ងៃ​នេះ​។ JAXA ក៏​បាន​ចែក​រំលែក​រូប​ថតមួយ​សន្លឹក​ដែល​បង្ហាញ​ពី​ថ្ម​មួយ​ផ្ទាំង​​នៅ​ក្បែរ​យាន SLIM ផងដែរ​។ យាន​អវកាស​ SLIM ឬ​ហៅ​ថា Moon Sniper បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​កាល​ពី​វេលាម៉ោង​ 22 និង 20 នាទី ថ្ងៃទី 19 មករា 2024​ ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ធ្វើ​សកម្មភាព​នៅ​លើ​ទីឋាន​រណប​ធម្មជាតិ​របស់​ផែនដី​ បន្ទាប់​ពី​ សហរដ្ឋ​អាម៉េរិក សូវៀត ចិន និង​ឥណ្ឌា​។ បច្ចុប្បន្ន ការ​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ កំពុងក្លាយ​ជា​រឿង​ប្រកួត​ប្រជែង​មួយ​លើ​ពិភពលោក​។ ប្រទេស​រុស្ស៊ី … Read more

ណាសា​បង្ហាញ​គំរូ​យន្តហោះប្រើ​​ថាមពល​ព្រះអាទិត្យ​សម្រាប់​ភព​អង្គារ

យន្តហោះ​ MAGGIE អាច​ហោះ​ចម្ងាយ​ 179 គីឡូម៉ែត្រ នៅលើ​កម្ពស់ 1,000 ម៉ែត្រ ជួយ​ស្រាវជ្រាវ​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​នៃ​ភព​អង្គារ​។ ក្រោយ​ពី​ជោគ​ជ័យ​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity នៅ​លើ​ភព​អង្គារ​ ក្រុម​អ្នក​ជំនាញ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​យន្តហោះ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 05 មករា​ 2024​។ យន្តហោះ​នេះ​មាន​ឈ្មោះ​ថា អ្នក​ស្រាវ​ជ្រាវ​ឆ្លាតវៃ​លើ​ដី និង​លើ​អាកាស​ភព​អង្គារ​ (MAGGIE) នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​គំនិត​ច្នៃ​ប្រឌិត​កម្រិត​ខ្ពស់​របស់​ណាសា (​NASA Innovative Advanced Concepts – NIAC)​។ នេះ​គឺជា​យន្តហោះ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ អាច​ហោះ​នៅ​ក្នុង​បរិយាកាស​ភព​អង្គារ​។ គំរូ​យន្តហោះ MAGGIE ដែលស្នើ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​អវកាស​អាម៉េរិក Coflow Jet ​ ​អាច​ស្រាវ​ជ្រាវ​បរិយាកាស​ទូទាំង​ភព​អង្គារ។ បច្ចេក​វិទ្យា​ CoFlow Jet (CFJ) អនុញ្ញាត​ឱ្យ​យន្តហោះ​នេះ​ហោះ​ហើរ​ក្នុង​បរិយាកាស​ស្ដើង​របស់​ភព​ក្រហម​នេះ​។ តាម​គម្រោង MAGGIE អាច​ហោះ​បាន​ 179 គីឡូម៉ែត្រ នៅ​លើ​កម្ពស់ 1,000 … Read more

រ៉ុក្កែត​របស់ SpaceX នាំយក​ «យាន​មហា​សម្ងាត់​» របស់​អាម៉េរិក ឡើង​ទៅ​ទីអវកាស​ខ្ពស់​ជាង​មុន​

យន្ត​ហោះ​អវកាស​ដ៏​អាថ៌កំបាំង​ X-37B ត្រូវ​បាន​បាញ់​បង្ហោះ​​តាម​រ៉ុក្កែត​ Falcon Heavy ពី​ Florida ចាប់​ផ្ដើម​បេសកកម្ម​ទី 7 នៅ​លើ​គន្លង​តារាវិថី​ខ្ពស់​ជាង​ បើធៀប​នឹង​បេសកកម្ម​មុន​ៗ​។ យាន​អវកាស​ស្វ័យ​ប្រវត្ត X-37B របស់​កងទ័ព​អាម៉េរិក ហោះ​ទៅកាន់​ទីអវកាស​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់​ក្រុម​ហ៊ុន​អាម៉េរិក SpaceX ពី​មជ្ឈមណ្ឌល​អវកាស Kennedy (KSC) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) កាលពី​វេលា​ម៉ោង 20 និង 07 នាទី ថ្ងៃ​ទី 28 ធ្នូ​កន្លង​ទៅ ដែល​ត្រូវ​នឹង​ម៉ោង 07 និង 07 នាទី ថ្ងៃទី 29 ធ្នូ​ នៅ​កម្ពុជា​ ក្រោយ​ពី​បាន​ពន្យារ​ពេល​ច្រើន​សប្ដាហ៍​ ដោយ​សារ​អាកាសធាតុ​មិន​ល្អ​។ ការ​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 28 ធ្នូ គឺជា​ជើង​ហោះ​ហើរ​ទី​ 7 របស់ X-37B និង​ជា​ជើងហោះ​ហើរ​ដំបូង​ដែល​ធ្វើ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត Falcon Heavy … Read more

យាន​អវកាស​គ្មាន​មនុស្សបើក​បរ​ Cygnus ត្រឡប់​មក​កាន់​ផែនដី

យាន​អវកាស Cygnus បាន​ចាកចេញពី​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដោយ​ជោគ​ជ័យ​ បន្ទាប់​ពី​​បាន​បញ្ចប់​បេសកកម្ម​ដឹក​ទំនិញ​ឱ្យ​ណាសា និង​ដៃគូសហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស​គ្មាន​មនុស្ស​បើក​បរ​ Cygnus របស់​ក្រុម​ហ៊ុន Northrop Grumman កាល​ពី​វេលា​ម៉ោង 8 និង 6 នាទី​ព្រឹក ​ថ្ងៃទី 22 ធ្នូ ត្រូវ​នឹង​ម៉ោង​ប្រហែល 20 ថ្ងៃ​ទី 23 ធ្នូ​ ម៉ោង​នៅ ​កម្ពុជា បាន​ចាក​ចេញ​ផុត​ពីដៃ​រ៉ូបូត​របស់​​ ISS បន្ទាប់​ពី​បាន​បំពេញ​បេសកកម្ម​រយៈ​ពេល​ 4 ខែ​។ នេះ​បើ​តាម​យោង​តាម​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA)។ ដូច្នេះ Cygnus បាន​ចាកចេញ​ពី ISS ដោយ​ជោគ​ជ័យ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ប្រគល់​ទំនិញទម្ងន់​ជាង 3,700 គីឡូក្រាម​ ដែល​រួម​មាន​ ឧបករណ៍​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ គ្រឿង​សំណង់​អវកាស ផលិត​ផល​ពាណិជ្ជកម្ម ឧបករណ៍​បច្ចេក​វិទ្យា និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត ឱ្យ​ណាសា និង​ដៃ​គូ​សហការ​អន្តរជាតិ​របស់​ណាសា​។ យាន​អវកាស Cygnus បាន​ភ្ជាប់​ខ្លួន​ទៅ​នឹង​ … Read more

ណាសា​បញ្ជូន​វីដេអូ​មក​កាន់​ផែនដី ពីចម្ងាយ​ជាង 30 លាន​គីឡូម៉ែត្រ

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា-NASA) បញ្ជូន​វីដេអូ​ដែល​មាន​ភាពច្បាស់​ខ្ពស់​ ពី​ទីអវកាស​ដ៏​ឆ្ងាយ​ មក​កាន់​ផែនដី​ ដោយ​ប្រើ​ប្រាស់​ពន្លឺ​ឡាស៊ែរ នៅ​ក្នុងការ​ពិសោធ​នៅ​លើ​យាន Psyche។ កាល​ពី​ថ្ងៃទី 11 ធ្នូ 2023 កម្មវិធី​ពិសោធ​ផ្នែក​ទំនាក់ទំនង​ដោយ​ពន្លឺ​ក្នុង​អវកាស​ឆ្ងាយ (DSOC) នៃ​​បន្ទប់​ពិសោធន៍​កម្លាំង​រុញ​ច្រាន​ល្បឿន​លឿន​ (JPL) របស់​ណាសា បាន​បញ្ជូន​វីដេអូ​ដែល​មាន​​ភាព​ច្បាស់​កម្រិត​ខ្ពស់​ខ្លាំង​ ស្ដី​ពី​​សត្វ​ឆ្មា​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា Taters កំពុង​ដេញ​តាម​ព្រួញ​ពន្លឺ​ឡាស៊ែរ ពី​ចម្ងាយ​ប្រហែល 31 លាន​គីឡូម៉ែត្រ។ ការ​ធ្វើ​តេស្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​យាន​អវកាស Psyche របស់​ណាសា ដែល​បច្ចុប្បន្ន​កំពុង​ហោះ​ហើរ​ទៅ​កាន់​ 16 Psyche ដែល​ជា​អាចម៍​ផ្កាយ​លោហធាតុ​ស្ថិត​ក្នុង​​តំបន់​ខ្សែ​ក្រវាត់អាចម៍​ផ្កាយ​​ចម្បង​គេ​ នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍ ក្រោយ​ពី​ត្រូវ​បាន​បាញ់​បង្ហោះ​តាម​រយៈ​រ៉ុក្កែត Falcon Heavy របស់ SpaceX កាល​ពី​ថ្ងៃទី 13 តុលា​។ «ការ​បង្កើនកម្រិត​បញ្ជូន​គឺជា​រឿង​ចាំបាច់​ដើម្បី​សម្រេច​បាន​គោលដៅ​វិទ្យាសាស្ត្រ និង​ការ​ស្រាវជ្រាវ​ក្នុង​អនាគត​។ យើង​ឆ្ពោះ​ទៅ​កាន់​ជោគជ័យ​នៃ​បច្ចេកវិទ្យា​គន្លឹះ​នេះ ហើយ​ផ្លាស់ប្ដូរ​វិធី​ទាក់​ទង​នៅ​ក្នុង​បេសកកម្ម​អន្តរភព» Pam Melroy អនុប្រធាន​របស់​ណាសា ឱ្យ​ដឹង​ដូច្នេះ​។ វីដេអូ​ស្ដីពី Taters ត្រូវ​បាន​បញ្ជូន​ដោយ​ឧបករណ៍​ថ្មី​ដែល​អភិវឌ្ឍ​ដោយ JPL … Read more

ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។ យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។ បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។ ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច … Read more

ជប៉ុន​ជិត​បាញ់បង្ហោះ​ផ្កាយរណប​ធ្វើ​ពី​ឈើ​ ឡើង​ទៅ​កាន់​ទីអវកាស

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណាសា) និង​ទីភ្នាក់​ងារ​អវកាស​ជប៉ុន (ចាសា) កំពុង​រៀប​ផែនការ​បាញ់បង្ហោះ​ផ្កាយ​រណប​ធ្វើពីឈើដំបូង​គេ​លើ​ពិភពលោក​ ឡើង​ទៅ​កាន់​ទីអវកាស​។ យោងតាម​ព័ត៌មាន​ពី​ណាសា (NASA) របស់​អាម៉េរិក និង​ចាសា (JAXA) របស់​ជប៉ុន ផ្កាយ​រណប​ប៉ុនពែង​កាហ្វេ​ដែល​ធ្វើពី​ឈើ Magnolia គ្រោង​នឹង​ត្រូវ​បាន​បាញ់បង្ហោះ​ឡើង​ទៅកាន់​គន្លង​តារា​វិថីផែនដី​នៅ​ក្នុង​រដូវ​ក្ដៅ​ឆ្នាំ 2024​។ ឈើ​គឺជា​វត្ថុធាតុ​ដែល​នឹង​មិន​ឆេះ​ ឬ​រលួយ​នៅ​ក្នុង​បរិស្ថាន​សុញ្ញកាសរបស់​អវកាស ប៉ុន្តែ​នឹង​ត្រូវ​បាន​ដុត​ឆេះ​ម៉ត់​ជា​ធូលី​ នៅ​ពេល​វិល​ត្រលប់​ចូល​ក្នុង​បរិយាកាស​ផែនដី​។ ចំណុច​ពិសេស​នេះ​ធ្វើ​ឱ្យ​ឈើ​ក្លាយ​ជា​វត្ថុ​ធាតុ​មាន​ប្រយោជន៍​សម្រាប់​ផ្កាយ​រណប​នា​ពេល​អនាគត​។ ក្រោយ​ពីបាន​​ធ្វើ​ការ​ពិសោធដោយ​​ជោគ​ជ័យ​នៅ​លើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) កាលពី​ដើម​ឆ្នាំ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា ផ្កាយរណប​ធ្វើ​ពី​ឈើ​ ពិត​ជាសម​ស្រប​សម្រាប់​ការ​បាញ់​បង្ហោះ​សាកល្បង​។ ប្រភេទ​ឈើ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជ្រើស​រើស​យក​មក​ផលិត​ផ្កាយ​រណប​ គឺ​ឈើ​ Magnolia។ បច្ចុប្បន្ន នៅ​ជុំវិញ​គន្លង​តារាវិថីផែនដី មានវត្ថុ​អវកាស​ជាង 8,440 តោន រួម​ទាំង​សំរាមអវកាស​ ដែល​មាន​ដូច​ជា ​ផ្កាយរណប​ដែល​ខូច និង​បំណែក​រ៉ុក្កែត​ដែល​លែង​ប្រើ​ប្រាស់​ជា​ដើម។ ទាំង​នេះ​បាន​ធ្វើ​ឱ្យ​ពន្លឺ​ពេល​រាត្រី​កើនខ្ពស់​ជាង​មុន​ ​10% បង្ក​ការ​​រំខាន​ដល់​ការ​សង្កេតមើល​ទៅ​កាន់​ទីអវកាស​។ ក្រុម​អ្នក​ជំនាញ​និយាយ​ថា ផ្កាយរណបដែល​ធ្វើ​ពី​ឈើ មាន​ដូចជា LignoSat ជា​ដើម នឹង​បង្ក​ផល​ប៉ះពាល់​តិច​ជាង បើ​ធៀប​នឹង​សំរាម​អវកាស​នា​បច្ចុប្បន្ន​ ព្រម​ទាំង​កាត់​​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​ផងដែរ​៕

យានអវកាស​អាម៉េរិក​នាំ​យក​សំណាក​ដី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​

យានអវកាស​ OSIRIS-REx បាន​ហោះ​ហើរ​ក្នុង​ចម្ងាយ​ផ្លូវ​ 6.2 ពាន់​លាន​គីឡូម៉ែត្រ​ និង​នាំយក​កាប៊ីន​ផ្ទុក​សំណាកដី​របស់​អាចម៍​ផ្កាយ​ Bennu មក​ចុះ​ចត​លើ​សមុទ្រ​ខ្សាច់​នៅ​សហរដ្ឋ​អាម៉េរិក​ប្រកបដោយ​ភាពរលូន​។ កាល​ពី​ថ្ងៃទី 24 កញ្ញា នៅ​តំបន់​ពិសោធន៍​ Dugway របស់​កងទ័ព​អាម៉េរិក​លើ​សមុទ្រ​ខ្សាច់​ Utah ក្រុម​បុគ្គលិក​របស់​ណាសា (NASA) និង​ទ័ព​អាកាស​អាម៉េរិក​ បាន​ប្រមូល​យក​កាប៊ីន​ផ្ទុក​សំណាក​ដី​ពី​អាចម៍​ផ្កាយ​ Bennu ដែល​យាន​អវកាស​ OSIRIS-REx យក​បាន​កាល​ពី​ឆ្នាំ 2020​។ យោង​តាម Space បេសកកម្ម​នេះ​គឺជា​លើក​ដំបូង​ដែល​ណាសា​​បាន​យក​ និងបញ្ជូន​សំណាក​ដី​ពី​អាចម៍​ផ្កាយ​មក​កាន់​ផែនដី​។ បន្ទាប់​ពី​ធ្វើ​ដំណើរ​ជាង 6.2 ពាន់​លាន​គីឡូម៉ែត្រ​ដើម្បី​ទៅ​កាន់​ Bennu និង​ត្រលប់មក​វិញ យាន​អវកាស OSIRIS-REx បាន​ទម្លាក់​កាប៊ីន​ផ្ទុក​សំណាក​ដី​អាចម៍​​ផ្កាយ​ពី​កម្ពស់​ 101,000 គីឡូម៉ែត្រ​ខាង​លើ​ផ្ទៃ​ផែនដី​។ កាប៊ីន​អវកាស​នេះ​ផ្ទុក​ដី​ និង​វត្ថុធាតុ​ផ្សេង​ៗទម្ងន់​ 250 ក្រាម​ ដែល​យក​បាន​​ពី​អាចម៍​ផ្កាយ Bennu។ សំណាក​ដី​នេះ​អាច​ជួយ​បក​ស្រាយ​សំណួរ​សំខាន់ៗ​របស់​អ្នក​វិទ្យាសាស្ត្រ​ ទាក់​ទង​នឹង​ប្រភព​នៃ​ជីវិត​​នៅ​លើ​ផែនដី​ និង​យុគ​សម័យ​ដំបូង​ៗ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ បេសកកម្ម​ OSIRIS-REx មាន​តម្លៃ​មួយ​ពាន់​លាន​ដុល្លារនេះ​​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ឆ្នាំ 2016​ ហើយហោះ​​ទៅដល់​អាចម៍​ផ្កាយ​ Bennu ក្នុង​ឆ្នាំ​ 2018 … Read more

NASA-MIT រក​ឃើញ​ភព​អេលាន​ដ៏​ចម្លែក​ និង​មហិមា​ជាង​ភព​ព្រហស្បតិ៍​ទៅទៀត​

«អ្នក​រុករក​ភព​អេលាន» TESS របស់​ណាសា (NASA) បាន​រក​ឃើញ​ភព​ដ៏​អស្ចារ្យ​ពីរ​បន្ថែម​ទៀត​ ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ​ Draco ក្នុង​នោះ​មាន​ភព​មួយ​ដែល​មាន​គន្លង​តារា​វិថី​វែង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​រកឃើញ​កន្លង​មក​។ យោង​តាម SciTech Daily ការ​រកឃើញ​នេះកើត​ឡើង​ពី​កូន​ផ្កាយ​ក្រហម​មួយ​ដួង​ដែល​មាន​ឈ្មោះ​ថា TOI-4600 ស្ថិត​នៅ​​ចម្ងាយ​ប្រហែល 815 ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​ណាសា រួម​នឹង​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ Massachusetts (MIT) និង​សាកលវិទ្យាល័យ​ New Mexico (សហរដ្ឋ​អាម៉េរិក)​ បាន​វិភាគទិន្នន័យពី​ផ្កាយរណប​ TESS របស់​ណាសា​ ដែល​មាន​ភារកិច្ច​ស្វែង​រក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ពួក​គេ​រក​ឃើញ​ថា នៅ​ជុំវិញ​កូន​ផ្កាយក្រហម​ដែល​​ត្រជាក់​ជាង​ព្រះ​អាទិត្យនេះ​ មាន​ភព​​អស្ចារ្យ​​ជាងភព​ព្រហស្បតិ៍​ដែល​មាន​កាំធំជាង 11 ដង និង​ម៉ាស​ធំជាង 318 ដង​ ធៀប​នឹង​ផែនដី​។ ភព​ដំបូង​ក្នុង​ប្រព័ន្ធ​ផ្កាយ TOI-4600 គឺ TOI-4600b ​មាន​កាំ​ធំជាង​ភព​ព្រហស្បតិ៍​ 6.8 ដង និង​មួយ​ឆ្នាំ​មាន​ 86 ថ្ងៃ​។ ភព​ទីពីរ​ដែល​នៅគន្លង​តារាវិថី​ខាង​​ក្រៅ​គឺ​ TOI-4600c ​មាន​កាំ​ធំជាង​​ភព​ព្រហស្បតិ៍​រហូត​ដល់ 9.4 ដង និង​មួយ​ឆ្នាំ​មានរហូត​ដល់​ 486 ថ្ងៃ​។ … Read more