មហាសេដ្ឋីកំពូលសំណាង ព្រោះមិនបានស្លាប់ក្នុងនាវាមុជទឹក Titan
Jay Bloom សប្បាយចិត្តនៅពេលបង្អួតកូនប្រុសអំពីគម្រោងចុះទៅទស្សនាសាកសពកប៉ាល់ Titanic នៅបាតមហាសមុទ្រ ដោយជិះក្នុងនាវាមុជទឹក Titan ប៉ុន្តែសំណាងល្អ ព្រោះបានកូនព្រមានទាន់ពេល។ «មូលហេតុដែលឪពុកខ្ញុំមិនទៅក៏ព្រោះតែខ្ញុំបានព្រមានគាត់ថា «ប៉ា កប៉ាល់មុជទឹកនោះមិនអាចនៅសេសសល់ក្នុងជម្រៅជ្រៅបែបនេះនៅក្រោមមហាសមុទ្រនោះទេ» Sean Bloom អាយុ 20 ឆ្នាំ កូនប្រុសរបស់មហាសេដ្ឋី Jay Bloom និយាយកាលពីថ្ងៃទី 24 មិថុនាដូច្នេះ។ Sean បន្ថែមថា «ខ្ញុំព្រួយបារម្ភណាស់ ព្រោះគិតថា កូននាវានេះមិនអាចស៊ូទ្រាំបានជាមួយនឹងសម្ពាធខ្លាំងបែបនេះ។ វាក៏មិនអាចមុជទៅជ្រៅដូច្នេះ»។ Sean ចូលចិត្តស្រាវជ្រាវអំពី Titanic ហើយលោក Jay ដែលជាមហាសេដ្ឋីម្នាក់ដែរនោះ ក៏ចង់ឱ្យកូនប្រុសទៅជាមួយខ្លួន។ Stockton Rush ស្ថាបនិក និងជា CEO របស់ OceanGate ដែលក្រុមហ៊ុនគ្រប់គ្រងនាវា Titan បានទៅជួប Jay កាលពីខែមីនា។ ពួកគេបានទៅមើលពិព័រណ៍ Titanic នៅសណ្ឋាគារ Luxor និងបានពិភាក្សាគ្នាអំពីដំណើរផ្សងព្រេង។ Jay ឱ្យដឹងថា … Read more