បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

(សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។ ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។ Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។ ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។ ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស … Read more

អឺរ៉ុប​បន្ថែម​ប្រាក់ 3.5 ពាន់​លាន​អឺរ៉ូ សម្រាប់​​​​ជួយ​​ដល់​អ៊ុយ​ក្រែ​ន

បណ្ដា​ប្រទេស​សមាជិក​របស់​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី 26 មិថុនា បាន​ឯកភាពគ្នា​បង្កើន​ទំហំ​នៃ​កញ្ចប់​ថវិកា​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​អ៊ុយ​ក្រែ​ន។ ខ្ទង់​ប្រាក់​បន្ថែម​ដែល​ត្រូវបាន​សហភាព​អឺរ៉ុប (EU) សម្រេច​ថា​នឹង​ផ្ដល់ឱ្យ​អ៊ុយ​ក្រែ​ន​គឺ 3.5 ពាន់​លាន​អឺរ៉ូ (ប្រហែល​នឹង 3.8 ពាន់​លាន​ដុល្លារ​អាម៉េរិក)។ ខ្ទង់​ប្រាក់​នេះ​នាំឱ្យ​កញ្ចប់​ជំនួយ​ផ្នែក​យោធា​របស់​អឺរ៉ុប​សម្រាប់​អ៊ុយ​ក្រែ​ន កើនឡើង​ដល់​ជាង 12 ពាន់​លាន​អឺរ៉ូ រាប់​ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បាន​ផ្ទុះឡើង។ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ផ្នែក​សន្តិសុខ និង​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប លោក Joseph Borrell យល់ថា ការសម្រេចចិត្ត​ថ្មី​របស់​បណ្ដា​ប្រទេស​ជា​សមាជិក EU បញ្ជាក់ថា សហភាព​នេះ​នៅតែមាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​ជួយ​ដល់​ផ្នែក​យោធា​របស់​ដៃគូ​សហការ​៕

ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ក្រោយ​ករណី​ស្លាប់​មនុស្ស​ប្រាំ​នាក់

OceanGate ដែល​ក្រុមហ៊ុន​គ្រប់គ្រង​នាវាមុជទឹក Titan អាច​ត្រូវ​ប្រឈមមុខ​នឹង​រឿងក្ដី​ប្ដឹងផ្ដល់​ពី​គ្រួសារ​ជនរងគ្រោះ បើទោះជា​ក្រុម​អ្នកទេសច​ណ៍​នេះ​បាន​ចុះហត្ថលេខា​លើកលែងក៏ដោយ។ កាលពី​ថ្ងៃទី 22 មិថុនា សមត្ថកិច្ច​សហរដ្ឋ​អាម៉េរិក​ និង​ក្រុមហ៊ុន OceanGate បាន​បញ្ជាក់ថា មនុស្ស​ប្រាំ​នាក់​ដែល​ស្ថិតក្នុង​នាវាមុជទឹក Titan បានទទួល​មរណភាព​ទាំងអស់ ក្រោយពី​ក្រុម​សង្គ្រោះបាន​រកឃើញ​បំណែក​នានា​របស់ Titan។ អ្នក​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ រួមមាន Stockton Rush អាយុ 61 ឆ្នាំ ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់ OceanGate, មហាសេដ្ឋី​អង់គ្លេស Hamish Harding អាយុ 58 ឆ្នាំ, Shahzada Dawood អាយុ 48 ឆ្នាំ ជា​អ្នកជំនួញ​ដើមកំណើត​ប៉ា​គី​ស្ថាន និង​កូនប្រុស Suleman អាយុ 19 ឆ្នាំ ដែល​សុទ្ធតែជា​ពលរដ្ឋ​អង់គ្លេស រួម​នឹង​ពលរដ្ឋ​បារាំង​មួយរូប​ទៀត​ គឺ​​អ្នកវិទ្យាសាស្ត្រ​ខាង​សមុទ្រ Paul-Henri Nargeolet អាយុ 77 ឆ្នាំ។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​ថា សាកសព​ជនរងគ្រោះ​ខាងលើ​នឹង​អាច​ត្រូវបាន​ស្រង់​មកលើ​គោក​បានដែរ … Read more

ត្បូង​ពេជ្រ​មិនទាន់​ច្នៃ​ដែល​ធំជាងគេ​បង្អស់​លើ​ពិភពលោក

ពេជ្រ​មិនទាន់​ច្នៃ​​មាន​ទំហំ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ ដែល​​មាន​ឈ្មោះថា Cullinan ត្រូវបាន​រកឃើញ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ​ក្នុង​ឆ្នាំ 1905។ យោងតាម​ទំ​ពី IFL Science ត្បូង Cullinan គឺជា​ពេជ្រ​មិន​ទាន់​ច្នៃ​មួយ​ដុំ​ដែលមាន​ទម្ងន់ 3,106 កា​រ៉ា​ត និង​មាន​ទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់​នេះ​ស្មើនឹង 621 ក្រាម និង​ធំ​ប៉ុន​បាល់បោះ​មួយ​គ្រាប់ ឬ​សត្វ​ឃ្មុំ 7,692 ក្បាល។ កាលពី​ឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រង​អណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេស​អាហ្វ្រិក​ខាងត្បូង បានឃើញ​ពន្លឺ​ចាំង​ចេញពី​វត្ថុ​អ្វីមួយ​នៅជាប់​នឹង​ជញ្ជាំង​ផ្នែក​ខាងលើ នៅពេល​ស្ថិតក្នុង​ដី​ជម្រៅ 5.5 ម៉ែត្រ។ Wells យកបាន​ត្បូង​ពេជ្រ​នេះ ហើយ​ប្រគល់ជូន​លោក Thomas Cullinan ដែលជា​ម្ចាស់​អណ្ដូងរ៉ែ នៅក្នុង​ថ្ងៃ​ដដែល។ ប៉ុន្តែ រហូតដល់​ឆ្នាំ 1907 ទើប​ត្បូង​នេះ​មាន​អ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បាន​ទិញ​ត្បូង​ពេជ្រ​នេះ​ដើម្បី​ធ្វើជា​តង្វាយ​សម្រាប់​ថ្វាយ​ស្ដេច … Read more

ភ្ញាក់​ដឹងខ្លួន​ឡើង ស្រាប់តែ Covid-19 រាលដាល​ពេញ​ពិភពលោក ខណៈ​ខ្លួនឯង​អត់​ដឹងអី​សោះ

Joseph Flavill អាយុ 19 ឆ្នាំ មិនបាន​ដឹង​អ្វី​សោះ​អំពី Covid-19 ដែល​បាន និង​កំពុង​រាតត្បាត​ពេញ​ពិភព​លោក នៅពេល​បានដឹងខ្លួន​ឡើងវិញ​ក្រោយ​ការ​សន្លប់​រយៈពេល 10 ខែ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បើទោះជា​កំលោះ​រូបនេះ​បាន​ឆ្លង​វីរុស​ពីរលើក​មកហើយ​ក៏ដោយ។ កំលោះ Joseph Flavill ត្រូវបាន​រថយន្តបុក​ពេ​ញ្មួ​យ​ទំហឹង​ពេល​កំពុង​ដើរ​នៅក្នុង​ទីរួមស្រុក Burton upon Trent ក្នុង​តំបន់ Staffordshire ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី 1 មីនា ឆ្នាំ 2020 ពោលគឺ 3 សប្ដាហ៍​មុនពេល​អង់គ្លេស​ដាក់​បំរាម​គោចរ​ទូទាំងប្រទេស​លើកដំបូង។ កំលោះ​នេះ​ធ្លាក់​ក្នុង​សភាព​បាត់បង់​ស្មារតី​អស់​ជាច្រើន​ខែ​ព្រោះ​ត្រូវរបួស​ដល់​ខួរក្បាល ប៉ុន្តែថ្មីៗនេះ Joseph ចាប់ផ្ដើម​ដឹងខ្លួន និង​មានប្រតិកម្ម។ «ក្មួយ​ខ្ញុំ​មិនដឹង​អ្វី​ទាំងអស់​អំពី​រោគរាតត្បាត​នៅពេល​វា​ត្រូវ​សន្លប់​ជាង 10 ខែ​មកនេះ។ ពេលនេះ វា​ចាប់ផ្ដើម​ដឹងខ្លួន​ឡើងវិញ​ហើយ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា វា​ដឹង​អ្វីខ្លះ​នោះទេ» Sally Flavill Smith ដែលជា​ម្ដាយមីង​របស់ Joseph រៀបរាប់។ «ខ្ញុំ​មិន​ប្រាកដថា Joseph យល់​នូវ​អ្វីដែល​យើង​កំពុងតែ​ឆ្លងកាត់​ដែរ ឬ​យ៉ាងណា»។ Sally ឱ្យដឹងថា … Read more