ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

វត្ថុ​អវកាស​ «ពាក់​កណ្ដាល​ផ្កាយ ពាក់​កណ្ដាល​ភព» ចំនួន​ពីរ​ ត្រូវ​ថត​បាន​ដោយ​ផ្ទាល់

ប្រព័ន្ធ​ផ្កាយ​មួយ​ដែលមាន​​វត្ថុ​អវកាស​ចម្លែក​ចំនួន​បួន​ ទើប​តែ​ត្រូវ​បាន​ក្រុម​អ្នក​តារាសាស្ត្រ​ថត​បាន​ដោយ​ផ្ទាល់​ ក្នុង​នោះ​មាន​វត្ថុ​អវកាស​ពីរ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ពាក់​កណ្ដាល​ភព​​ ពាក់​កណ្ដាល​ផ្កាយ​។ យោង​តាម Sci-News ប្រព័ន្ធ​ផ្កាយ​ដែល​ទើប​ត្រូវថត​បាន​ដោយ​ផ្ទាល់​នេះ​រួម​មាន​ ប្រព័ន្ធ​ផ្កាយភ្លោះ​ពីរ​ដួង​​​ដែល​មាន​ឈ្មោះ​ថា HIP 81208 និង​វត្ថុ​អវកាស​ពីរ​ទៀត​ដែល​នៅ​ក្បែរ​ មាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 486 ឆ្នាំ​ពន្លឺ​ និង​នៅ​ក្នុង​កញ្ចុំ​ផ្កាយ​ Scorpius។ នោះ​គឺជាប្រព័ន្ធ​ផ្កាយ​​ដែល​មាន​អាយុ​ទើប​តែ​ 17 លាន​ឆ្នាំ ក្នុង​នោះ​ ផ្កាយ​ដែល​ភ្លឺ​ជាង​គេ​មាន​ឈ្មោះ​ថា HIP 81208A និងកូន​ផ្កាយ​​ក្រហម HIP 81208C ដែល​វិល​ជុំ​វិញ​ផ្កាយ​មេ HIP 81208A។ ប្រព័ន្ធ​នេះ​មិន​ទាន់​មាន​ភពពេញ​លេញ​ ប៉ុន្តែ​មានភព​ដែល​កើត​ពី​ «ផ្កាយ​បរាជ័យ» ​ដែល​មាន​ឈ្មោះ​ថា HIP 81208B ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​ A ដែលភ្លឺ​ជាង​គេ​។ HIP 81208B គឺជា​វត្ថុ​អវកាស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កូន​ផ្កាយ​ប្រផេះ។ ក្នុង​ការ​ថត​រូប​​ផ្ទាល់​ដោយ​ឧបករណ៍​ SPHERE ដែល​បំពាក់​លើ​តេឡេស្កុប ESO នៅ​ប្រទេស​ស៊ីលី អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​វត្ថុ​អវកាស​អាថ៌កំបាំង​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ហៅ​ថា HIP 81208Cb ស្ថិត​នៅ​ក្បែរ​កូន​ផ្កាយ​ក្រហម​ និង​មាន​ម៉ាស​ធំជាង​ភពព្រហស្បតិ៍​ 15 ដង​ ធ្វើ​ឱ្យ​វាត្រូវ​បាន​ចាត់​ចូល​​ក្នុង​ប្រភេទ​ «ភព​ព្រហស្បតិ៍​យក្ស» … Read more

បច្ចេកវិទ្យា «មើល​ធ្លុះ» ជញ្ជាំង​ដោយ​ប្រើ​ប្រាស់​ WiFi

(សហរដ្ឋ​អាម៉េរិក) – អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​សាកល​វិទ្យាល័យ California Santa Barbara អភិវឌ្ឍ​វិធី​សាស្ត្រ​ថ្មី​ដែល​អាច​បង្ហាញ​ត្រាប់​តាម​រូប​ភាព​នឹង​ ដែល​នៅ​ពី​ក្រោយ​ជញ្ជាំង​ ដោយ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ WiFi។ ការធ្វើ​តេស្ត​ «ឆ្លុះ​មើល​» ​វត្ថុ​កំពុង​ផ្លាស់​ទី​​ខាង​ក្រោយ​ជញ្ជាំង​ដោយ​ការ​ប្រើ​ប្រាស់​រលក​សញ្ញា​ WiFi ទទួល​បាន​​លទ្ធផល​ប្រកប​ដោយ​សក្ដានុពល ប៉ុន្តែ​វា​ជួប​ឧបសគ្គ​នៅ​ពេល​ប្រើ​ប្រាស់​ចំពោះ​​វត្ថុ​ដែល​នៅ​នឹង​មួយ​កន្លែង​។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ ក្រុម​ស្រាវ​ជ្រាវ​ប្រើ​ប្រាស់​តួអក្សរ​អង់គ្លេស​ធ្វើ​ជា​វត្ថុ​នឹង​។ វិធីសាស្ត្រ​ដែល​មាន​ឈ្មោះ​ថា Wiffract របស់​ពួក​គេ​ ប្រើ​ប្រាស់​រលក​សញ្ញា​របស់​ម៉ាស៊ីន​ផ្សាយ​ និង​ទទួល​ WiFi ដើម្បី​ធ្វើ​ការ​ពិសោធ​។ Wiffract ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​ GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធី​សាស្ត្រ​របស់​ក្រុម​ស្រាវ​ជ្រាវ​ខាងលើ​អនុញ្ញាត​ឱ្យ​បង្ហាញ​រូប​ភាព​ WiFi របស់​តួអក្សរ​អង់គ្លេស​ដែល​ដាក់​​នៅ​ខាង​ក្រោយ​ជញ្ជាំង​។ ក្នុងការ​ធ្វើ​តេស្ត ពួក​គេ​ដាក់​តួអក្សរ​ «BELIEVE» នៅ​ខាង​ក្រោយ​ជញ្ជាំង​ដើម្បី​អាន​ដោយ​ WiFi។ លទ្ធផល​ចុង​ក្រោយបាន​​បង្ហាញអក្សរ​នេះ​​យ៉ាង​ច្បាស់​។ «…Wiffract ជួយ​ឱ្យ​អាន​​ធ្លុះ​ជញ្ជាំង​ដោយប្រើ​ប្រាស់​​ WiFi ដំបូង​គេ​បង្អស់​» ក្រុម​ស្រាវជ្រាវ​សន្មត​ដូច្នេះ​។ ក្រោយ​ពី​ទទួល​បាន​រូប​ថត ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាច​ធ្វើ​បច្ចុប្បន្ន​ភាព​រូប​ថត​នេះ​ដោយប្រើ​ប្រាស់​​ឧបករណ៍ចុង​ក្រោយ​។ Wiffract អាច​នឹង​ត្រូវ​បាន​អភិវឌ្ឍ​បន្ថែម និង​ប្រើប្រាស់​ក្នុង​ការ​វិភាគ​ក្រុម​មនុស្ស​ កំណត់​អត្តសញ្ញាណ​របស់​មនុស្ស … Read more

យន្តហោះ​​​ប្រភេទ​ប្រណិត​ ល្បឿន​ 1,800 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង S-512 អាច​ហោះ​ហើរ​ក្នុង​រង្វង់ 11,500 គីឡូម៉ែត្រ ដឹក​មនុស្ស​បាន​ពី 12 ដល់ 18 នាក់​ និង​ឆ្ពោះ​ទៅ​រក​ប្រណិត​ភាព​។ ក្រុម​ហ៊ុន​អាកាសចរណ៍ និង​អវកាស​អាម៉េរិក Spike Aerospace ប្រកាស​ថា ​ចាប់​ផ្ដើម​ទទួល​យក​ការ​បញ្ជាទិញ​ជា​មុន​សម្រាប់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ដែល​មាន​តម្លៃ​ 100 លាន​ដុល្លារ​របស់​ខ្លួន​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 កញ្ញា 2023​។ ក្ដី​ស្រមៃ​អំពី​ការ​ហោះ​ឆ្លង​សមុទ្រ​ក្នុង​ល្បៀន​លឿន​ជាង​សំឡេង​របស់មនុស្ស​ជាតិ​បាន​បញ្ចប់​កាល​ពី​ឆ្នាំ 2003 នៅ​ពេល Concorde ហោះ​ហើរ​ជា​លើក​ចុង​ក្រោយ​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​ប្រែ​ក្លាយ​ក្ដី​ស្រមៃ​នោះ​ឱ្យ​ក្លាយ​ជា​ការ​ពិត​សាជា​ថ្មី​ ក្នុង​នោះ​មាន​ក្រុម​ហ៊ុន Aerion និង Boom Supersonic ជា​ដើម ប៉ុន្តែ​ត្រូវ​ជួប​ឧបសគ្គ​ច្រើន​។ ដូច្នេះ ការ​ប្រកាស​ទទួល​យក​ការ​បញ្ជា​ទិញ​ជា​មុន​របស់ Spike បាន​ធ្វើ​ឱ្យ​មាន​ក្ដីសង្ឃឹម​ដែល​ថា ជើង​ហោះ​ហើរ​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង​នឹង​មាន​ការ​ពេញ​និយម​។ យន្ត​ហោះល្បឿន​លឿន​ជាង​សំឡេង​របស់ Spike Aerospace មាន​ឈ្មោះ​ថា S-512 ដែល​អាច​ដឹក​មនុស្ស​បាន​ពី​ 12 ទៅ … Read more

លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។ កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​? ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។ ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ … Read more

អ្នក​ស្រាវ​ជ្រាវ​​អភិវឌ្ឍ​ពីឡុត​​ AI រាង​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​​រ៉ូបូត​ទំនើប​ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សមត្ថភាព​ជំនួស​អ្នកបើក​បរ​នា​ពេល​អនាគត​។ រ៉ូបូត​ដែល​មាន​រូប​រាង​ដូច​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ PIBOT និង​មាន​កម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និង​មាន​ប្រព័ន្ធ​កាមេរ៉ា​នៅ​លើ​ក្បាល​។ PIBOT ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ បើ​ទោះ​​​ហាក់​នៅ​យឺត​ ប៉ុន្តែ​ PIBOT ចង​ចាំ​រាល់​សកម្មភាព​​​ចាំបាច់​របស់​​​ជើង​ហោះ​ហើរ​ និង​អាច​បញ្ជា​លើ​ការ​ហោះ​ឡើង​ និង​ចុះ​ចត​។ សាស្ត្រាចារ្យ​ David Hyunchul Shim ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​​បាន​ឱ្យ​ដឹង​ថា PIBOT គឺជា​ពីឡុត​រូប​រាង​មនុស្ស​ដំបូង​គេ​បង្អស់​លើពិភពលោក​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​រូបមន្ត​ភាសា​ធំ (Large language model (LLM)) អនុញ្ញាត​ឱ្យ​វា​យល់រាល់​​សំណេរ​ណែនាំ​អំពី​ជើង​​ហោះ​ហើរ​ដែល​សរសេរ​ជា​ភាសា​ពេញ​និយម​។ គុណ​សម្បត្តិ​របស់​ពីឡុត​រ៉ូបូត​នេះ​គឺ​ការ​រក្សា​បាន​ស្ថានភាព​នឹង​នខ្ពស់​បំផុត​ មាន​សមត្ថភាព​ប្រតិកម្មរហ័ស​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អាសន្ន​ដោយ​មិន​មាន​ការ​ស្លន់ស្លោ។ PIBOT ក៏​អាច​ពិនិត្យ​មើល​សំណេរ​ស្ដី​ពី​ការ​ហោះ​ហើរ​បាន​រហ័ស​​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​សារ​បំពាក់​កម្មវិធី​ ChatGPT។ បច្ចុប្បន្ន PIBOT អាច​​បញ្ជា​ការ​ហោះ​ហើរ​នៅ​លើ​ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ការ​ហោះ​ហើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​សាកល្បងបច្ចេក​វិទ្យា​ PIBOT នៅ​លើ​យន្តហោះ​ខ្នាត​តូច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

BYD បង្ហាញរថយន្តអគ្គិសនី Seal DM-i តម្លៃចាប់ពីជាង 20,000 ដុល្លារអាម៉េរិក

BYD បាន​បង្ហាញ​​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី Seal DM-i តម្លៃ​ចាប់​ពី​​ 22,800 ដល់ 32,400 ដុល្លារ​អាម៉េរិក នៅ​ទីផ្សារ​ប្រទេស​ចិន​។ រថយន្ត​អគ្គិសនី Seal DM-i គឺជា​សមាជិក​ថ្មី​ក្នុង​ត្រកូល​ Seal ហើយ​កំណែ​ plug-in hybrid នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃទី 18 មេសា ជា​ថ្ងៃ​ដំបូង​នៃ​ពិព័រណ៍​រថយន្ត​សៀងហៃ​ ប៉ុន្តែ​ពេល​នោះ​វា​ត្រូវ​បាន​ហៅ​ថា Chaser 07។ BYD បាន​ប្ដូរ​ឈ្មោះ Chaser 07 ទៅ​ជា Seal DM-i កាល​ពី​ថ្ងៃទី 14 កក្កដា ក្នុង​បំណង​ប្រើប្រាស់​ការ​ពេញ​និយម​របស់​Seal។ BYD Seal ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូប្រជែង​សំខាន់​របស់ Tesla Model 3 នៅ​ប្រទេស​ចិន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទី​ផ្សារ​នេះ​កាល​ពី​ថ្ងៃទី 29 កក្កដា​ 2022​។ BYD កំពុង​ផ្គត់​ផ្គង់​រថយន្ត​ Seal DM-i ចំនួន​6 ម៉ូដែល​​។ Seal DM-i គឺជា​ម៉ូដែល​ sedan B+ ដែល​មាន​បណ្ដោយ​ ទទឹង​ និង​កម្ពស់ប្រវែង​​ជា​បន្ត​បន្ទាប់​គឺ​ 4,980 មម, 1,890 មម និង 1,495 មម ខណៈ​ប្រវែង​បណ្ដោយ​ជា​មូលដ្ឋាន​គឺ 2,900 មម។ ម៉ាស៊ីន​របស់​រថយន្ត​ទាំង​នេះ​រួម​មាន​ពីរ​ជម្រើស​គឺ 1.5L និង 1.7T ដែល​ផ្ដល់​ថាមពល​ខ្លាំង​ជា​បន្ត​បន្ទាប់​គឺ 81 គីឡូវ៉ាត់ និង 102 គីឡូវ៉ាត់ រួមនឹង​កម្លាំង​រមួល​កង់​ … Read more

ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។ ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។ ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។ កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) … Read more

ជាង​ពីរ​ឆ្នាំទៀត​ អូស្ត្រាលី​នឹង​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​

ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី កាល​ពីថ្ងៃទី 05 កញ្ញា បាន​ប្រកាស​ថា ប្រទេស​នេះ​មាន​គម្រោង​បញ្ជូន​រ៉ូបូត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ តាម​រយៈ​បេសក​កម្ម​ Artemis របស់​អាម៉េរិក​ នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។ «ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គ្រប់​គ្រង​ពី​ចម្ងាយ​លំដាប់​កំពូល​លើ​ពិភពលោក​របស់​អូស្ត្រាលី រ៉ូបូត​ស្វ័យ​ប្រវត្ត​នឹង​ចាប់​យក​សំណាក​ដី​ ថ្មរបស់​ព្រះ​ចន្ទ ដែល​ហៅ​ថា regolith។ ណាសា​នឹង​ប្រឹង​ប្រែង​ចម្រាញ់​អុកស៊ីសែន​ពី​សំណាក​ដី​។ នេះ​គឺជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​» ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី (ASA) ឱ្យ​ដឹង​ដូច្នេះ​។ រ៉ូបូត​មិន​ទាន់​មាន​ឈ្មោះ ខណៈ​ ASA កំពុង​បង្កើត​កម្មវិធី​ប្រឡង​មួយ​ដើម្បី​ដាក់​ឈ្មោះ​ឱ្យ​រ៉ូបូត​នេះ​។ ពលរដ្ឋ​នៅ​អូស្ត្រាលី​អាច​ចូល​រួម​ការ​ប្រឡង​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 20 តុលា​ខាងមុខ។ ASA នឹង​ជ្រើស​រើស​ឈ្មោះ​ចំនួន​បួន​ រួច​ហើយ​បើក​ឱ្យ​មាន​ការ​ជ្រើស​រើស​ជា​សាធារណៈ​។ ឈ្មោះ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ 2023​។ ឈ្មោះ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​រ៉ូបូត​របស់​អូស្ត្រាលី​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​យាន​អវកាស​របស់​ណាសា​ក្នុង​បេសកម្ម​ Artemis ដែល​នឹង​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នៅ​ឆ្នាំ 2026។ ណាសា​កំពុង​ប្រឹង​ប្រែង​ដើម្បី​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ និង​ជុំវិញ​ឋាន​ព្រះ​ចន្ទនៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020 តាម​រយៈ​កម្មវិធី​ Artemis។ ចំណេះ​ដឹង​ និង​សមត្ថភាព​ដែល​ប្រមូល​បាន​ពី​កម្មវិធី​នេះ​​នឹង​ជួយ​ឱ្យមនុស្ស​បោះ​ជំហាន​ទៅ​រក​គោលដៅ​ «ហោះ​» ទៅ​កាន់​ភព​អង្គារ​។ គិត​មក​ដល់​ពេល​នេះ ណាសា​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​បេសក​កម្ម​មួយ​នៅ​ក្នុង​កម្មវិធី Artemis នោះ​គឺ​ Artemis 1។ ក្នុង​បេសកកម្ម​នេះ​ យាន​ Orion គ្មាន​មនុស្ស​បាន​ហោះ​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះចន្ទ​ … Read more

​ក្រុម​ហ៊ុន​អាល្លឺម៉ង់​អភិវឌ្ឍ​យន្តហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង

កំណែ​សាកល្បង​ខ្នាត​តូច​នៃ​យន្តហោះ​អវកាស​ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Polaris បាន​បញ្ចប់​ការ​ហោះ​ហើរ​សាក​ល្បង​ជា​ច្រើន​ដោយ​ជោគ​ជ័យ​។ ក្រុម​ហ៊ុន​អវកាសចរណ៍​ Polaris Raumflugzenge របស់​អាល្លឺម៉ង់ បាន​បញ្ចប់​ការ​ហោះហើរ​សាកល្បង​ជា​ច្រើន​ជើង​នៅ​ក្នុង​ដំណើរ​​ធ្វើ​តេស្ត​ និង​អភិវឌ្ឍ​ Aurora ដែល​ជា​កំណែ​យន្តហោះ​អវកាស​ជំនាន់​បន្ទាប់​។ កាលពី​ចុង​ខែ​សីហា ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​តេស្ត​ហោះ​ហើរ​ដោយ​ជោគ​ជ័យ​ចំពោះ​ Mira-Light ​ជា​កំណែ​ខ្នាត​តូច​នៃ​យន្តហោះ​សាកល្បង​ទីបួន Mira ដែល​គ្រោង​នឹង​ហោះ​ហើរ​ជា​លើក​ដំបូង​នៅ​ចុង​ឆ្នាំ​នេះ​។ Polaris កំពុង​អភិវឌ្ឍ​​​យន្ត​ហោះ​អវកាស​ល្បឿន​លឿន​ជាង​សំឡេង Aurora តាម​រយៈ​បណ្ដា​កំណែ​សាកល្បង​ជា​ច្រើន មាន​ដូច​ជា Mira ជា​ដើម​ យាន Aurora ដែលជា​ការ​រួម​ផ្សំ​រវាង​យន្តហោះ និង​បច្ចេក​វិទ្យា​បាញ់​បង្ហោះ​រ៉ុក្កែត​ដែល​មាន​រូប​រាង​ថ្មី​ ដើម្បី​ផ្ដល់​គុណ​ប្រយោជន៍​ដល់​ការ​ចំណាយ​ បើក​ផ្លូវ​សម្រាប់​ការ​ហោះ​ទៅ​មក​ទីអវកាស​បាន​ញឹក​ញាប់​ សុវត្ថិភាព​ និង​តម្លៃ​ទាប​។ Polaris កំពុង​ផលិត​យន្តហោះ​សាកល្បង​ខ្នាត​តូច​មួយ​ចំនួន​ដើម្បី​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ និង​ពន្លឿន​ការ​អភិវឌ្ឍ​យន្ត​ហោះ​អវកាស Aurora​។ Mira-Light មាន​បណ្ដោយ​ 2.5 ម៉ែត្រ និង​ជា​កំណែ​សាមញ្ញ​ស្ដី​ពី​បច្ចេក​វិទ្យា​របស់​យន្តហោះ​ធំ និង​ធ្ងន់​ជាង​ដែល​មាន​ឈ្មោះ​ថា Mira។​ យាន​ Mira-Light នេះ​បំពាក់​ម៉ូទ័រ​អគ្គិសនី​បួន​គ្រឿង​ដើម្បី​ផ្ដល់​កម្លាំង​រុញ​ច្រាន​ ខណៈ​ Mira ប្រើ​ប្រាស់​ទួរប៊ីន​ប្រតិកម្ម​ដែល​ដំណើរ​ការ​ដោយ​ kerosene និង​ម៉ាស៊ីន​រ៉ុក្កែត​​ប្រើ​ប្រាស់​ឥន្ធនៈរាវ​។ Mira-Light តំណាង​ឱ្យ​យាន​ទីបួន​របស់​ក្រុម​ហ៊ុន​ដែល​ហោះ​ហើរ​សាកល្បង បន្ទាប់​ពី​បណ្ដា​កំណែយន្តហោះ​សាកល្បង​មុន​ៗ​​នោះ​ គឺ … Read more

NASA-MIT រក​ឃើញ​ភព​អេលាន​ដ៏​ចម្លែក​ និង​មហិមា​ជាង​ភព​ព្រហស្បតិ៍​ទៅទៀត​

«អ្នក​រុករក​ភព​អេលាន» TESS របស់​ណាសា (NASA) បាន​រក​ឃើញ​ភព​ដ៏​អស្ចារ្យ​ពីរ​បន្ថែម​ទៀត​ ស្ថិត​ក្នុង​កញ្ចុំ​ផ្កាយ​ Draco ក្នុង​នោះ​មាន​ភព​មួយ​ដែល​មាន​គន្លង​តារា​វិថី​វែង​ជាង​គេ​បង្អស់​ក្នុង​ចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​ដែល​ត្រូវ​បាន​រកឃើញ​កន្លង​មក​។ យោង​តាម SciTech Daily ការ​រកឃើញ​នេះកើត​ឡើង​ពី​កូន​ផ្កាយ​ក្រហម​មួយ​ដួង​ដែល​មាន​ឈ្មោះ​ថា TOI-4600 ស្ថិត​នៅ​​ចម្ងាយ​ប្រហែល 815 ឆ្នាំ​ពន្លឺ​ពី​ផែនដី​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​ណាសា រួម​នឹង​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ Massachusetts (MIT) និង​សាកលវិទ្យាល័យ​ New Mexico (សហរដ្ឋ​អាម៉េរិក)​ បាន​វិភាគទិន្នន័យពី​ផ្កាយរណប​ TESS របស់​ណាសា​ ដែល​មាន​ភារកិច្ច​ស្វែង​រក​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ពួក​គេ​រក​ឃើញ​ថា នៅ​ជុំវិញ​កូន​ផ្កាយក្រហម​ដែល​​ត្រជាក់​ជាង​ព្រះ​អាទិត្យនេះ​ មាន​ភព​​អស្ចារ្យ​​ជាងភព​ព្រហស្បតិ៍​ដែល​មាន​កាំធំជាង 11 ដង និង​ម៉ាស​ធំជាង 318 ដង​ ធៀប​នឹង​ផែនដី​។ ភព​ដំបូង​ក្នុង​ប្រព័ន្ធ​ផ្កាយ TOI-4600 គឺ TOI-4600b ​មាន​កាំ​ធំជាង​ភព​ព្រហស្បតិ៍​ 6.8 ដង និង​មួយ​ឆ្នាំ​មាន​ 86 ថ្ងៃ​។ ភព​ទីពីរ​ដែល​នៅគន្លង​តារាវិថី​ខាង​​ក្រៅ​គឺ​ TOI-4600c ​មាន​កាំ​ធំជាង​​ភព​ព្រហស្បតិ៍​រហូត​ដល់ 9.4 ដង និង​មួយ​ឆ្នាំ​មានរហូត​ដល់​ 486 ថ្ងៃ​។ … Read more

រកឃើញ​ភព​ដែល​មាន​កន្ទុយ​ដូច​កញ្ជ្រោង​ដ៏មហិមា មាន​ចម្ងាយ​ជិត​​មួយ​ពាន់​ឆ្នាំ​ពន្លឺ​ពី​ផែនដី

ភព​ខ្នាត​យក្ស​មួយ​ដែល​ស្ថិត​ក្នុង​ប្រភេទ​ភព​ព្រហស្បតិ៍​ក្ដៅ​មាន​កន្ទុយ​ដ៏ចម្លែក ​ត្រូវ​បាន​ស្ថានីយ​សង្កេត​តារា​របស់​សហរដ្ឋ​អាម៉េរិករក​ឃើញ​ ក្នុង​នោះ កន្ទុយ​ចម្បង​​វែង​ជាង​ 53 ដង បើ​ធៀប​នឹង​ប្រវែង​កាំ​របស់​ភព​នោះ​។ ភព​ព្រហស្បតិ៍​ក្ដៅ​គឺជា​ភព​ឧស្ម័ន​ខ្នាត​យក្ស​ដែល​ដូច​ទៅ​នឹង​ភព​ព្រហស្បតិ៍​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ប៉ុន្តែ​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​ខ្លាំង​ពេក​ ទើប​មាន​កម្ដៅ​ខ្ពស់​ខ្លាំង​។ ភព​ដែល​​មាន​ឈ្មោះ​ថា HAT-P-32b ខាងលើ​នេះ​ កំពុង​តែ​បញ្ចេញ​កន្ទុយ​ឧស្ម័ន​ដ៏​វែង​ទៅ​ក្នុង​ទី​អវកាស​។ ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​មួយ​បង្ហាញថា វា​កំពុង​តែ​ «ព្រលាត់​សម្បែក» ខ្លួន​ឯង​។ «អ្វីដែល​យើង​មើល​​ឃើញ​គឺ​កន្ទុយ​អេល្យូមដ៏មហិមា​ដែល​ភ្ជាប់​ទៅ​នឹង​ភព​នេះ វែង​ជាង 53 ដង បើធៀប​នឹង​ប្រវែង​កាំ​របស់​ភព​» អ្នក​វិទ្យា​សាស្ត្រ​របស់​សាកលវិទ្យាល័យ​ California នៅ Santa Cruz ថ្លែង​​​លើទស្សនាវដ្ដី Science Advances ដូច្នេះ​។ យោង​តាម​ Sci-Tech Daily កន្ទុយមួយចំនួន​ផ្សេង​ទៀត​ដែល​តួច​ជាង និង​ស្ដើង​ជាង​កន្ទុយ​ចម្បង​ អាច​ជា​លំហូរ​នៃ​​ឧស្ម័ន​អេល្យូម​ចាស់​ ដែល​ត្រូវ​បាន​បំភាយ​ចេញ​ពី​បរិយាកាស​របស់​ HAT-P-32b​។ ភព​ HAT-P-32b មាន​ចម្ងាយ​ពីផែនដី​ប្រហែល 950 ឆ្នាំ​ពន្លឺ​។