មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។ «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។ … Read more

ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។ ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។ គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។ Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

Elon Musk បើក​ក្រុមហ៊ុន​បច្ចេកវិទ្យា AI ​ថ្មី ដើម្បី​ទប់​ទល់​នឹង ChatGPT

xAI គឺជា​ក្រុមហ៊ុន​ថ្មី​មួយ​ដែល​ត្រូវបាន​មហាសេដ្ឋី​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk បង្កើតឡើង​ក្នុង​បំណង​ផ្ដោតទៅលើ​ការស្វែងយល់​ឱ្យបាន​ច្បាស់​អំពី​ចក្រវាល និង​អភិវឌ្ឍ​ដំណោះស្រាយ​សម្រាប់​ជំនួស ChatGPT។ យោងតាម​ប្រកាស​នៅលើ​គេហទំព័រ xAI កាលពី​ថ្ងៃទី 12 កក្កដា ក្រុមហ៊ុន​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក Elon Musk មាន​ប្រធាន​ចំនួន 12 រូប ជា​អ្នកជំនាញ​លំដាប់​កំពូល​ក្នុង​វិស័យ​បញ្ញា​សិប្បនិម្មិត (Artificial intelligence AI) ដែល​ធ្លាប់ធ្វើ​ការឱ្យ​បណ្ដា​ក្រុមហ៊ុនធំៗ មាន​ជាអាទិ៍ ក្រុមហ៊ុន Google, Microsoft និង Tesla ជាដើម។ លោក Elon Musk និយាយថា «បើសិន​ប្រឹងប្រែង​ស្វែងយល់​អំពី​លក្ខណសម្បត្តិ​របស់​ចក្រ​វាល នេះ​ពិតជា​ប្រកាស​ល្អ​បំផុត​ដែល​ខ្ញុំ​អាច​គិត​ឃើញ​ពី​គំនិត​ស្ដីពី​សុវត្ថិភាព​សម្រាប់ AI។ ក្រុមហ៊ុន​នឹង​គាំទ្រ​ចំពោះ​ការយល់ឃើញ​ដែលថា មនុស្សជាតិ​អស្ចារ្យ​ជាង​ឆ្ងាយ ធៀប​នឹង​ពពួក​មិនមែន​មនុស្ស»។ តំណាង​របស់ xAI ឱ្យដឹងថា ក្រុមហ៊ុន​នេះ​កំពុង​ញាប់ដៃ​ញាប់ជើង​ក្នុងការ​ជ្រើសរើស​វិស្វករ និង​អ្នកស្រាវជ្រាវ​ដែលមាន​បទពិសោធន៍។ គិត​មកដល់​បច្ចុប្បន្ន លោក Elon Musk កំពុង​ជា​ស្ថាបនិក ជា​ម្ចាស់ ឬ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, បណ្ដាញ​សង្គម … Read more

អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

(សហរដ្ឋ​អាម៉េរិក) – ឈី​ប​ខួរក្បាល​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការពិសោធ​លើ​មនុស្ស ក្រោយ​ការធ្វើ​តេស្ត​​ជាច្រើន​លើក​​នៅលើ​សត្វ។ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) បានផ្ដល់​វិញ្ញាបនបត្រ​ឱ្យ​ក្រុមហ៊ុន Neuralink ដើម្បី​ធ្វើការ​ពិសោធ​ដំបូង​នៅលើ​មនុស្ស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុង​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម​ខួរក្បាល-កុំព្យូទ័រ ដែល​ហៅ​ថា BCI (brain-computer interface) ដើម្បី​ស្ដារ​​ពិការភាព​របស់​មនុស្ស។ លោក Musk អះអាងថា ឧបករណ៍​ដែល​បំពាក់​ក្នុង​ខួរក្បាល​នេះ​ក៏​អាចជួយ​ស្ដារ​បញ្ហា​ចក្ខុវិញ្ញាណ​ផងដែរ។ Neuron ឬ​កោសិកា​សរសៃវិញ្ញាណ ទាក់ទង​គ្នា​តាមរយៈ​រលកសញ្ញា​អគ្គិសនី​ដើម្បី​ចាត់ចែង​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​មនុស្ស។ ឈិ​ប​ខួរក្បាល​របស់ Neuralink ដំណើរការ​តាមរយៈ​ការបកស្រាយ​រលកសញ្ញា​អគ្គិសនី និង​បញ្ជូន​ព័ត៌មាន​ដែល​បាន «បិទ​សោ» ទៅកាន់​កុំព្យូទ័រ​ដោយ​ប្រើ Bluetooth។ កុំព្យូទ័រ​នឹង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន ហើយ​ឆ្លើយតប​ដោយ​ការផ្ញើ​រលកសញ្ញា​ឱ្យ​រាងកាយ ដាស់​សរសៃវិញ្ញាណ និង​សាច់ដុំ ដើម្បី​បញ្ជា​​សកម្មភាព។ ឈី​ប​ខួរក្បាល​របស់ Neuralink ត្រូវបាន​បំពាក់​ក្នុង​ក្បាលមនុស្ស​តាមរយៈ​រន្ធ​តូច​មួយ​នៅលើ​លលាដ៍ក្បាល​ដែលបាន​ចោះ​​​​ដោយ​រ៉ូ​បូត​វះកាត់​ស្វ័យ​ប្រវត្ត​ ហើយ​បន្ទាប់មក អេឡិចត្រូត​របស់​ឈី​ប​នេះ​នឹង​​ត្រូវបាន​បំពាក់​ក្នុង​ជម្រៅ​តែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​ស្រទាប់​ក្រៅ​បង្អស់​របស់​ខួរក្បាល។ ដំណើរការ​វះកាត់​បំពាក់​ឈី​ប​​ខួរក្បាល​នេះ … Read more

Neuralink របស់ Elon Musk បង្ហើបឱ្យដឹងអំពីប្រព័ន្ធម៉ាស៊ីន​​​បញ្ចូល​ chip កុំព្យូទ័រ​ ទៅក្នុងខួរក្បាលមនុស្ស

Neuralink ទើបតែបានប្រារព្ធពិធីឧទ្ទេសនាមផ្ទាល់នូវប្រព័ន្ធម៉ាស៊ីន​វះកាត់របស់​ខ្លួន​ នៅក្នុងគម្រោងបញ្ចូល​ chip កុំព្យូទ័រ​ទៅក្នុងខួរក្បាលមនុស្សដែលនឹងត្រូវ​អនុវត្ត​ដោយក្រុមហ៊ុន Neuralink របស់មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk។ ក្រុមហ៊ុន Neuralink ថ្មីៗនេះបានធ្វើបទបង្ហាញអំពី demo មួយនៃ chip ដ៏តូចរបស់ខ្លួនដែលមានទំហំប្រហាក់ប្រហែលនឹងកាក់ ដែលក្រុមហ៊ុនកំពុងតែអភិវឌ្ឍ។ Chip នេះនឹងត្រូវបានប្រើសម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល ហើយអាចអាន និងថតយកសកម្មភាពរបស់ខួរក្បាល។ ប្រព័ន្ធ​ម៉ាស៊ីន​ និង​ chip ដែលជារ៉ូបូតនេះទំនើប​នេះ​ ត្រូវបានរចនាឡើងដោយក្រុមវិស្វកររបស់ Neuralink និងផលិតដោយ Woke Studios ដែលជាក្រុមហ៊ុនថ្មីមួយមានជំនាញខាងផលិតដៃយន្តសិប្បនិម្មិត មានទីស្នាក់ការនៅសហរដ្ឋអាម៉េរិក។ ខាងក្រោមនេះគឺជាព័ត៌មានខ្លះៗដែលត្រូវបានបង្ហើបឱ្យដឹងដោយក្រុមហ៊ុន Woke Studios អំពីរ៉ូបូតរបស់ ក្រុម​ហ៊ុន​ Neuralink៖ ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកសរសៃវិញ្ញាណ Neuralink ត្រូវបានលោក Musk បង្កើតឡើងកាលពីឆ្នាំ2016 និងត្រូវបានឧទ្ទេសនាមជាផ្លូវការកាលពីឆ្នាំ2017។ Neuralink មានគោលដៅអភិវឌ្ឍប្រព័ន្ធខួរក្បាល-កុំព្យូទ័រ (brain-machine interfaces) ដែលមានវិសាលភាពធំធេងដើម្បីតភ្ជាប់មនុស្សជាមួយនឹងកុំព្យូទ័រ។ ផលិតផលជាក់ស្ដែងដែលពួកគេកំពុងអភិវឌ្ឍ នោះគឺ chip សម្រាប់បំពាក់ទៅក្នុងលលាដ៍ក្បាល និងភ្ជាប់ទៅនឹងខួរក្បាលដោយផ្ទាល់។ … Read more