រថភ្លើង​ «ហោះ​លើ​ផ្លូវ​ដែក» របស់​ចិន​ បង្កើត​បាន​កំណត់​ត្រា​ល្បឿន​​ថ្មី​

សាជីវកម្ម​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អវកាស​ចិន​ (CASIC) បង្កើត​បាន​កំណត់​ត្រា​ល្បឿន​ថ្មី​​របស់​​រថភ្លើង​អណ្ដែត​ដើរ​ដោយ​កម្លាំង​មេដែក​ ឬ​ហៅ​ថា Maglev Train (Maglev ជា​ពាក្យ​កាត់​របស់​ពាក្យ magnetic levitation) បើក​ផ្លូវ​សម្រាប់​ប្រព័ន្ធ​រថភ្លើង​ Hyperloop ល្បឿន​មហា​លឿន​ នា​ពេល​អនាគត​។ បើ​ទោះ​ជា​ល្បឿន​ពិត​ប្រាកដ​ដែល​ខ្សែ​រថភ្លើង​នេះ​សម្រេច​បាន​គឺជា​ព័ត៌មាន​សម្ងាត់​ ប៉ុន្តែ CASIC ឱ្យ​ដឹង​ថា ពួក​គេ​បាន​ឈាន​ដល់​ជំហាន​ដ៏សំខាន់​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​នា​ពេល​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម Sun ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 22 កុម្ភៈ 2024​។ យោង​តាម CASIC នេះ​គឺជា​លើក​ដំបូង​ដែល​រថភ្លើង​ Maglev ឈាន​ដល់​កម្រិត​អណ្ដែត​ស្ថិរភាព​ នៅ​ពេល​​ផ្លាស់​ទី​ក្នុង​បំពង់​សុញ្ញកាស​កម្រិត​ទាប​ ដោយ​ប្រើប្រាស់​ផ្លូវ​រថភ្លើង​សម្រាប់​ការ​ពិសោធ​ ​ប្រវែង​ 2 គីឡូម៉ែត្រ​ ដែល​ស្ថាបនា​រួច​រាល់​កាល​ពី​ខែ​វិច្ឆិកា 2023​។ CASIC បង្ហើប​ឱ្យ​ដឹង​ថា លទ្ធផល​បាន​បំបែក​កំណត់​ត្រា​មុន​នោះ​ (623 គីឡូម៉ែត្រ​/ម៉ោង) របស់​រថភ្លើង​ Maglev មួយ​ខ្សែ​ដែល​ធ្វើ​ដំណើរ​ក្នុង​បរិស្ថាន​ធម្មតា​កាល​ពី​ខែ​តុលា 2023​។ បច្ចេកវិទ្យា​ Maglev ជួយ​ឱ្យ​រថភ្លើង​អណ្ដែត​ពី​លើ​ផ្លូវ​ដែក​ ​លុប​បំបាត់​ភាព​កកិត​​នៅ​ពេល​ធ្វើ​ដំណើរ​តាម​បំពង់​សុញ្ញកាស​កម្រិត​ទាប​​។ ស្ថានភាព​ក្បែរ​សុញ្ញកាស​ (ស្ទើរ​តែ​គ្មាន​ខ្យល់ ឬ​ម៉ូលេគុល) កាត់​បន្ថយ​កម្លាំង​កកិត​​របស់​ខ្យល់​ … Read more

ខ្សែ​រថភ្លើង​ដែល​តភ្ជាប់​រាជធានីរបស់​ថៃ​ និង​រដ្ឋធានី​របស់​​​ឡាវ នឹង​ដំណើរ​ការ​​សាកល្បង​នៅ​ក្នុង​ខែ​កុម្ភៈខាង​មុខ​

ក្រុម​ហ៊ុន​ផ្លូវ​ដែក​រដ្ឋ​ថៃ (SRT) មាន​គម្រោង​ពង្រីក​ខ្សែ​រថភ្លើង​ Bangkok-Nong Khai ទៅ​កាន់​រដ្ឋ​ធានី​វៀង​ចន្ទន៍​របស់​ប្រទេស​ឡាវ ចាប់​ពី​ខែ​មេសា​ឆ្នាំ​ 2024។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Thaitrainguide​។ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​តាម​ផ្លូវ​ដែក​នៃ​ក្រសួង​ដឹក​ជញ្ជូន​ថៃ លោក Pichet Kunadhamraks ឱ្យ​ដឹង​ថា គិត​មក​ដល់​បច្ចុប្បន្ន SRT បាន​ដំណើរ​ការ​ខ្សែ​រថភ្លើង​ពី​ Nong Khai ​នៅ​ភាគ​ពាយព្យ​ប្រទេស​ថៃ ទៅ​កាន់​ស្ថានីយ​ Thanaleng របស់​ឡាវ​។ ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ SRT នឹង​ដំណើរ​ការសាកល្បង​​ខ្សែ​រថភ្លើង​ពី​ស្ថានីយ Nong Khai ឆ្លង​កាត់​ Thanaleng ទៅ​កាន់​ស្ថានីយ Khamasavath ថ្មី នៅ​វៀងចន្ទន៍​ ដើម្បី​ត្រៀម​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពី​ខែ​មេសា​ ឆ្នាំ 2024​។ ស្ថានីយ​ Nong Khai មាន​ចម្ងាយ​ពី​ស្ថានីយ Khamsavath ប្រហែល 13 គីឡូម៉ែត្រ​។ សំបុត្រ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​ប្រហែល​ 20 នាទី​នេះ នឹង​មាន​តម្លៃ​ប្រហែល​ពី 60 – 70 បាត (1.68 … Read more

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

បណ្ដា​រថភ្លើង​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក

រថភ្លើង​បណ្ដែត​ខ្លួន​សៀង​ហៃ​របស់​ប្រទេស​ចិន ឈរលើ​កំពូល​តារាង​ចំណាត់ថ្នាក់​ស្ដីពី​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ជាងគេ​បំផុត​នៅលើ​ពិភពលោក​នាបច្ចុប្បន្ន។ រថភ្លើង​សាធារណៈ​ដែលមាន​ល្បឿន​លឿន​ជាងគេ​បង្អស់​លើ​ពិភពលោក គឺ​រថភ្លើង​បណ្ដែត​ខ្លួន (Maglev Train) សៀង​ហៃ (Shanghai maglev train) របស់​ប្រទេស​ចិន ដែល​ផលិតឡើង​ដោយយោង​តាម​បច្ចេកវិទ្យា​របស់​អាល្លឺម៉ង់។ វា​ធ្វើដំណើរ​ទៅមុខ​ដោយ​កម្លាំង​មេដែក​អគ្គិសនី​ដែល​អនុញ្ញាតឱ្យ​វា​បណ្ដែត​ខ្លួន​ផុតពី​ផ្លូវដែក។ រថភ្លើង​នេះ​ធ្វើដំណើរ​នៅក្នុង​ទីក្រុង​សៀង​ហៃ និង​ចំណាយពេល 7.5 នាទី​ក្នុងការ​ធ្វើដំណើរ 30 គីឡូម៉ែត្រ ដោយមាន​ល្បឿន 460 គីឡូម៉ែត្រ/ម៉ោង។ លំដាប់​ទី​ពីរ​គឺ​រថភ្លើង CR400 Fuxing របស់​ប្រទេស​ចិន ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ចំណែក​លំដាប់​ទី​បី​វិញ គឺ​រថភ្លើង ICE3 នៅ​ប្រទេស​អាល្លឺម៉ង់ ដោយ​វា​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 330 គីឡូម៉ែត្រ/ម៉ោង។ រីឯ​ទី​បួន​វិញ បាន​ទៅលើ​រថភ្លើង TGV នៅ​ប្រទេស​បារាំង ដែល​ធ្វើដំណើរ​ក្នុង​ល្បឿន 320 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង​រថភ្លើង E5 របស់​ប្រទេស​ជប៉ុន និង Al Boraq របស់​ម៉ារ៉ុក។ និង​បន្ទាប់​មក​គឺ​ AVE របស់​អេស្ប៉ាញ ដែល​មាន​ល្បឿន​ 310 … Read more

ការ​ពិត​នៅពី​ក្រោយ​ «ជោគ​ជ័យ​ក្នុង​ការ​ទិញ​ដូរ​ក្លឹប​​ Man United» របស់ Sheikh Jassim

ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី 13 មិថុនា ឱ្យ​ដឹង​​ថា ការ​ទិញ​ដូរ​ក្លឹប​បាល់​ទាត់ Man United ពី​គ្រួសារ​ត្រកូល Glazer របស់​មហា​សេដ្ឋី​នៅ​កាតា ហាក់​ទទួល​បាន​ជោគ​ជ័យ។ ក៏ប៉ុន្តែ នៅ​ពី​ក្រោយ​ដំណឹង​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​កំពុង​រារាំង​​អ្នក​វិនិយោគ​នៅ​កាតា​ ក្នុង​ដំណើរ​ចូល​មក​កាន់កាប់​​ក្លឹប​បីសាច​ក្រហមជា​ផ្លូវការ​​។ ក្រោយ​រយៈ​ពេល​ 8 ខែ​នៃ​ការ​​ដណ្ដើម​ទិញ​ Man United រវាង​ មហា​សេដ្ឋី​អង់គ្លេស Jim Ratcliffe និង​ Sheikh Jassim bin Hamad Al Thani សារព័ត៌មាន​កាតា កាល​ពី​ម្សិល​មិញ​ថា មហាសេដ្ឋី​នៅ​ប្រទេស​កាតា​ ​ទទួល​បាន​ការ​យល់​ព្រម​ពីគ្រួសារ​ត្រកូល​ Glazer ដែល​ជា​​ម្ចាស់ក្លឹប​ នៅ​ក្នុង​ការ​ទិញ​ដូរ​នេះ​។ ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ហាក់​​មិន​ទាន់​ត្រឹម​ត្រូវ​ ច្បាស់​ការណ៍​នៅ​ឡើយ​។ ​សារព័ត៌មាន Qatari ដែលបាន​​បាយ​រាយការណ៍ដំណឹង​​ខាងលើ​ ថ្មី​ៗ​នេះ​ក៏​បាន​ដក​អត្ថបទ​នោះ​មក​វិញ​ ក្រោយ​ការ​ចុះ​ផ្សាយ​បាន​ជិត 12 ម៉ោង​។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មានដំបូង​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន​របស់​ក្លឹប​ Man United ហក់​ឡើង​ខ្ពស់​ ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​មាន​ដំណឹង​ថា ព័ត៌មាន​ដំបូង​មិន​ទាន់​ច្បាស់​ការណ៍​។ … Read more

បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។ ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។ ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។ មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ … Read more

ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

(សហរដ្ឋ​អាម៉េរិក) – ឈី​ប​ខួរក្បាល​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការពិសោធ​លើ​មនុស្ស ក្រោយ​ការធ្វើ​តេស្ត​​ជាច្រើន​លើក​​នៅលើ​សត្វ។ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) បានផ្ដល់​វិញ្ញាបនបត្រ​ឱ្យ​ក្រុមហ៊ុន Neuralink ដើម្បី​ធ្វើការ​ពិសោធ​ដំបូង​នៅលើ​មនុស្ស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុង​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម​ខួរក្បាល-កុំព្យូទ័រ ដែល​ហៅ​ថា BCI (brain-computer interface) ដើម្បី​ស្ដារ​​ពិការភាព​របស់​មនុស្ស។ លោក Musk អះអាងថា ឧបករណ៍​ដែល​បំពាក់​ក្នុង​ខួរក្បាល​នេះ​ក៏​អាចជួយ​ស្ដារ​បញ្ហា​ចក្ខុវិញ្ញាណ​ផងដែរ។ Neuron ឬ​កោសិកា​សរសៃវិញ្ញាណ ទាក់ទង​គ្នា​តាមរយៈ​រលកសញ្ញា​អគ្គិសនី​ដើម្បី​ចាត់ចែង​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​មនុស្ស។ ឈិ​ប​ខួរក្បាល​របស់ Neuralink ដំណើរការ​តាមរយៈ​ការបកស្រាយ​រលកសញ្ញា​អគ្គិសនី និង​បញ្ជូន​ព័ត៌មាន​ដែល​បាន «បិទ​សោ» ទៅកាន់​កុំព្យូទ័រ​ដោយ​ប្រើ Bluetooth។ កុំព្យូទ័រ​នឹង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន ហើយ​ឆ្លើយតប​ដោយ​ការផ្ញើ​រលកសញ្ញា​ឱ្យ​រាងកាយ ដាស់​សរសៃវិញ្ញាណ និង​សាច់ដុំ ដើម្បី​បញ្ជា​​សកម្មភាព។ ឈី​ប​ខួរក្បាល​របស់ Neuralink ត្រូវបាន​បំពាក់​ក្នុង​ក្បាលមនុស្ស​តាមរយៈ​រន្ធ​តូច​មួយ​នៅលើ​លលាដ៍ក្បាល​ដែលបាន​ចោះ​​​​ដោយ​រ៉ូ​បូត​វះកាត់​ស្វ័យ​ប្រវត្ត​ ហើយ​បន្ទាប់មក អេឡិចត្រូត​របស់​ឈី​ប​នេះ​នឹង​​ត្រូវបាន​បំពាក់​ក្នុង​ជម្រៅ​តែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​ស្រទាប់​ក្រៅ​បង្អស់​របស់​ខួរក្បាល។ ដំណើរការ​វះកាត់​បំពាក់​ឈី​ប​​ខួរក្បាល​នេះ … Read more

ក្លឹប​បាល់ទាត់​វិសាខា​ធ្វើ​ពិធី​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បាល់ទាត់​ថ្មី

កាលពី​ថ្ងៃទី 30 ឧសភា​កន្លងទៅ ថ្នាក់ដឹកនាំ​ក្លឹប​បាល់ទាត់​វិសាខា​បានរៀបចំ​ពិធីសូត្រមន្ដ ក្រុង​ពាលី និង​បញ្ចុះ​ខណ្ឌសីមា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​វិសាខា (The Dream Visakha Training Center) ដែលមាន​ទីតាំង​ក្នុងភូមិ​អក​រំដួល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (ផ្លូវ​ថ្មី​ទំនប់​កប់​ស្រូវ)។ យោងតាម​ព័ត៌មាន​ពី​ក្លឹប​វិសាខា ពិធី​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោកជំទាវ ញ៉ែម សា​ខន ស ខេង និង​លោកជំទាវ​ឧកញ៉ា​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ព្រមទាំង​លោកជំទាវ កែ សួន​សុ​ភី ប្រធាន​ក្លិប​កីឡាបាល់ទាត់​វិសាខា រួមទាំង​គណៈ​គ្រប់គ្រង​ក្លឹប បុគ្គលិក និង​ក្រុមការងារ​គ្រូ​ផងដែរ។ នៅលើ​ទំព័រ​បណ្ដាញ​សង្គម ក្លឹប​នេះ​បានសរសេរថា «ពួកយើង​សង្ឃឹមថា The Dream Visakha Training Center នឹង​ក្លាយជា​ផ្នែក​មួយ ដើម្បី​រួមចំណែក​ផលិត​ធនធាន​កីឡាករ-កីឡាការិនី និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​នា​ថ្ងៃ​អនាគត»៕

ក្រុម​ហ៊ុន​​​នៅ​អឺរ៉ុប​ ប្រើ​​ ChatGPT ជំនួស​បុគ្គលិក 250 នាក់​ នាំ​ឱ្យ​មាន​ការ​​បារម្ភ​អំពី​អាជីព​ផ្ទាល់​ខ្លួន​

ក្រុម​ហ៊ុន​អង់គ្លេស Octopus Energy បាន​ឱ្យ​ដឹង​ថា កម្មវិធី ChatGPT កំពុង​ធ្វើ​ការ​ជំនួស​បុគ្គលិក​ 205 នាក់​ នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច និង​ត្រូវ​បាន​វាយ​តម្លៃ​ថា ល្អ​ជាង​អ្នក​ជំនាញ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ពេញ​លេញ​ទៅ​ទៀត​។ លោក Greg Jackson ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថាមពល​ Octopus Energy នៅ​ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា តាំង​ពី​ខែ​ធ្នូ​ឆ្នាំ​កន្លង លោក​បាន​ចាប់​ផ្ដើម​​សាកល្បង​ប្រើ​ប្រាស់​កម្មវិធី ChatGPT នៅ​ក្នុង​ប្រព័ន្ធ​របស់​ក្រុម​ហ៊ុន​។ យោង​តាម​លោក Greg ក្រុម​ហ៊ុន​ Octopus Energy ទុក​ឱ្យ​ AI (បញ្ញាសិប្បនិម្មិត) ឆ្លើយ​តប​អ៊ីមេល​ពី​អតិថិជន​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​អ្នក​ជំនាញ​។ អ៊ីមេល​ដែល chatbot នេះ​សរសេរ​ ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អតិថិ​ជន​រហូត​ដល់ 80%​ ខ្ពស់​ជាង​កម្រិត 65% នៃ​អ៊ីមេល​ដែល​ឆ្លើយ​តប​ដោយ​បុគ្គលិក​​មាន​ឯកទេស​ទៅ​ទៀត​។ ក្រោយ​ពី​បាន​ធ្វើតេស្ត​រួច​រាល់ ចាប់​ពី​ដើម​ខែ​នេះ ក្រុម​ហ៊ុន Octopus Energy សម្រេច​ចិត្ត​ប្រើ​ប្រាស់​ AI នៅ​ក្នុង​ការ​ឆ្លើយ​តប​សារ​អេឡិច​ត្រូនិច​​​ចំនួន 34%​ ក្នុង​ចំណោម​អ៊ីមេល​សរុប​ដែល​ក្រុម​ហ៊ុន​នេះ​បាន​ទទួល​ពី​អតិថិ​ជន​។ កាល​ពី​មិន​ទាន់​មាន​ ChatGPT ក្រុម​ហ៊ុន​ខាងលើ​ត្រូវ​ការ​បុគ្គលិក 250 … Read more

ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

ស្រី​ស្អាត Kim Tae Hee រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​ជាមួយ​ Rain

Kim Tae Hee ដែល​ជា​កំពូល​តារា​សម្ដែង​​របស់​កូរ៉េខាង​ត្បូង​ រៀប​រាប់​ថា បន្ទាប់​ពី​បាន​រៀប​ការ​ជាមួយ​កំពូល​តារាចម្រៀង​ Rain នាង​ទទួល​បាន​បទ​ពិសោធ​ន៍​ជីវិត​យ៉ាង​ច្រើន​ ជីវ​ភាព​មាន​ការ​លំបាក​ខ្លះ​ ប៉ុន្តែ​មាន​សុភមង្គល​។ នៅលើ​​ទូរទស្សន៍​ SBS (Seoul Broadcasting System) កាល​ពីម្សិល​មិញ(29មេសា) ស្រី​ស្អាត​កូរ៉េខាង​ត្បូង​ Kim Tae Hee ​ជា​លើក​ដំបូង​បាន​និយាយ​រៀប​រាប់​អំពី​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​ជា​សាធារណៈ។ Kim Tae Hee ថ្លែង​ថា “ការ​រៀប​ការ​ធ្វើ​ឱ្យ​យើង​យល់​ដឹង​ច្រើនពី​ជីវិត​ ការ​រស់​នៅ​បាន​ល្អ​ជាង​មុន ព្រម​ទាំង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ច្រើន​ប្រភេទ​ និង​ពោរ​ពេញ​ដោយ​បទ​ពិសោធ​ន៍​ជីវិត។ល។”។ Kim Tae Hee ប្រាប់​ថា ពេល​ខ្លះ​ត្រូវ​ចួប​​ការ​លំបាក​ ប៉ុន្តែ​​ដោយ​មាន​ជំនួយ​ពី​ក្រុម​គ្រួ​សារ​ ធ្វើ​ឱ្យ​នាង​មាន​កម្លាំង​ចិត្ត​បន្ថែម​ និង​មិន​មាន​អារម្មណ៍​ឯកា។ តារាសម្ដែង​ស្រី​រូប​នេះ​មាន​បំណង​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ទាំង​2​រូប​របស់នាង ដើម្បី​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​ស្រួល​ចិត្ត​ នៅ​ពេល​ម្ដាយ​និង​កូន​នៅ​ក្បែរ​គ្នា​។ Kim Tae Hee បន្ត​ថា ថ្វី​បើ​​​រយៈ​ពេល​3​ឆ្នាំ​កន្លង​ទៅ​ហើយ​ដែល​នាង​មាន​កូន​ដំបូង ប៉ុន្តែ​នាង​នៅ​តែ​មាន​អារម្មណ៍​ថា ហាក់ដូច​ជា​នៅ​ថ្មី​ៗ ហើយ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​បាន​ធ្វើ​រឿង​ឆ្គាំ​ឆ្គង និង​មិន​សូវ​រលូន​។ ចាប់​តាំង​ពី​ខែ​មីនា Kim Tae Hee បាន​ពឹង​ញាតិ​​របស់​ខ្លួន​ឱ្យ​ជួយ​មើល​ថែ​កូន​ៗ​​ ដើម្បី​នាង​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ថត​ខ្សែ​ភាព​យន្ត​ថ្មី​ … Read more

ចង់ដឹងទេថា Rain ចំណាយអស់ប៉ុន្មាននៅថ្ងៃរៀបចំពិធីអាពាហ៍ពិពាហ៍?

ដោយយោងតាមសារព័ត៌មាន Teenee បានចេញផ្សាយនៅថ្ងៃទី8 ខែធ្នូ ឆ្នាំ2017 មុននេះបន្ដិចបានឱ្យដឹងថា លោក Rain  នៅពេលថ្មីៗនេះបានបង្ហើបឱ្យដឹងអំពីការចំណាយថវិកានៅថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយ Kim Tae Hee កាលពីអំឡុងខែមករាកន្លងមក នៅក្នុងកម្មវិធីសម្ភាស  Carefree Travelers ។ តារាចម្រៀង Rain បានពោលថា «ការចំណាយក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍របស់ខ្ញុំអស់ប្រមាណជាង 2 លានវ៉ុនតែប៉ុណ្ណោះ ដោយសារតែនេះ​ គឺជាតម្រូវការរបស់ភរិយារបស់ខ្ញុំ ដែលនាងមិនចង់ឱ្យមានការរៀបចំកម្មវិធីបែបអធិកអធមហើយមានភាពភ្ញាក់ផ្អើលអីនោះទេ»។ លោកបានបន្ដទៀតថា ភរិយាខ្ញុំនាងចង់រៀបចំពិធីមង្គលការបែបសាមញ្ញៗ ងាយៗ តាមបែបគ្រិស្តសាសនា ហើយគ្មានជាងថតរូបសន្លឹកនោះទេ មានតែជាងថតវីដេអូប៉ុណ្ណោះ  សូម្បីតែឈុតកូនកំលោះ ក៏មិនបានទិញថ្មីដែរ។ លោកបានបញ្ជាក់បន្ថែមថា ចំពោះភ្ញៀវកិត្តិយសដែលបានចូលរួម ពួកគាត់អាចថតរូបបានដោយខ្លួនឯង មិនចាំបាច់ជួលជាងថតរូបទេ ព្រោះថា មានតែក្រុមគ្រួសារ មិត្តរួមអាជីព និងសាច់ញាតិបងប្អូនប៉ុណ្ណោះដែលបានចូលរួមនៅក្នុងពិធីមង្គលការនេះ៕

ភរិយា Rain ជិតដល់ថ្ងៃប្រសូតបុត្រហើយ

នៅថ្ងៃទី25 ខែតុលា ឆ្នាំ2017 នេះ តាមរយៈសារព័ត៌មានកូរ៉េ Koreaboo បានឱ្យដឹងថា ចុងក្រោយថ្មីៗនេះ Kim Tae Heeជាភរិយារបស់តារាចម្រៀង និងសម្ដែង Rain បានប្រាប់ឱ្យដឹងថា អ្នកនាងជិតដល់ថ្ងៃផ្ដល់កំណើតកូនសម្លាញ់ហើយ បន្ទាប់ពីពពោះបានគ្រប់ខែ។ សារព័ត៌មានដដែលនេះក៏បានអះអាងដែរថា លោក Rain បានបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្ដាញសង្គម Instagram របស់លោកផ្ទាល់ដោយបានបញ្ជាក់ថា លោកត្រៀមទទួលយកនូវសមាជិកថ្មីមួយទៀតដែលជិតបានឃើញពន្លឺព្រះអាទិត្យនាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា លោក Rain បានសរសេរខ្លីៗជំនួសកូនស្រីនៅក្នុងគភ៌របស់ភរិយានៅលើរូបភាពក្នុងអ៊ីនស្ដាក្រាមថា “អរគុណ!! …ខ្ញុំប្រៀបបីដូចជាម្ចាស់ក្សត្រិយ៍ដ៏ស្រស់ស្អាត។ ពួកយើងនឹងឱ្យនាងបានសម្រាកយ៉ាងស្រួលបំផុត ហើយនោះនាងនឹងក្លាយជាមនុស្សម្នាក់ដែលប្រសើរ ហើយរីករាយបំផុតនៅក្នុងជីវិត”៕