ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។ កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​? ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។ ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ … Read more

ដាំ​ឈូករ័ត្ន​ជាង​មួយ​លាន​ដើម​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ

លោក Lee Wilson ដាំ​ផ្កាយ​ឈូ​ត​រ័ត្ន​ជាង 32 ហិកតា ដែល​ប្រហាក់ប្រហែល​នឹង 1.2 លាន​ដើម ដើម្បី​ជូន​ភរិយា​សម្រាប់​ខួប 50 ឆ្នាំ​នៃ​ថ្ងៃ​អាពាហ៍ពិពាហ៍។ «ប្ដី​ប្រពន្ធ​ខ្ញុំ​នឹង​រម្លឹក​ខួរ 50 ឆ្នាំ​នៃ​ថ្ងៃ​រៀបការ​នៅ​ថ្ងៃទី 10 សីហា ហើយ​អ្នក​ដឹងថា ពេល​រស់នៅ​ជាមួយ​គូជីវិត​រហូតដល់ 50 វា​មានន័យ​យ៉ាងណា​ហើយ​មែន​ទេ? ខ្ញុំ​បាន​ពិចារណា​ជាច្រើន​អំពី​រឿង​នោះ។ ភរិយា​របស់ខ្ញុំ​តែង​ចូលចិត្ត​ផ្កាយ​ឈូករ័ត្ន ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​ឆ្នាំ​ដែល​គួរ​ដាំ​ផ្កា​នេះ។ ខ្ញុំ​បាន​ដាំ​ផ្កា​ជាង 32 ហិកតា​សម្រាប់​គាត់» លោក Lee Wilson ប្រាប់ ABC News កាលពី​ថ្ងៃទី 01 សីហា​ដូច្នេះ។ «រឿង​នោះ​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ពិសេស​ខ្លាំងណាស់។ មិនអាច​មាន​អំ​ណាយ​អនុស្សាវរីយ៍​ណា​ដែល​ល្អ​ជាង​ចំការ​ឈូករ័ត្ន​មួយ​នេះឡើយ» អ្នកស្រី Renee ភរិយា​របស់លោក Wilson ថ្លែង​ដូច្នេះ។ លោក Wilson និង​កូនប្រុស បាន​លួច​ដាំ​ដើម​ឈូករ័ត្ន​តាំងពី​ខែឧសភា និង​លាក់​មិនឱ្យ​អ្នកស្រី Renee ដឹង។ ពេលនេះ ចំការ​ឈូករ័ត្ន​បាន​ក្លាយជា​ទន្លេ​ផ្កា​ដ៏​ធំធេង ស្ថិតនៅ​ក្បែរផ្លូវ​ល្បឿន​លឿន​លេខ 54 … Read more

Nokia ​នឹង​ “ដំឡើង​ប្រព័ន្ធ​ 4G ​លើ​ឋាន​ព្រះ​ចន្ទ” ​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ NASA​

Nokia នឹង “ដំឡើងប្រព័ន្ធ 4G លើឋានព្រះចន្ទ” ទៅតាមកិច្ចព្រមព្រៀងជាមួយ NASA

ថ្មីៗនេះ ទីភ្នាក់ងារអវកាសអាមេរិក (NASA) បានធ្វើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ14.1លានដុល្លារអាមេរិក ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ Nokia ដើម្បីសាងសង់ប្រព័ន្ធ4G នៅលើចន្ទមណ្ឌល។ នេះគឺជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងដែល NASA កំពុងត្រៀមប្រគល់ឱ្យបណ្ដាក្រុមហ៊ុន នៅ​ពេល​ពួកគេ (NASA) មានគម្រោងត្រលប់ទៅកាន់ឋានលោកខែជាថ្មី។ កិច្ចព្រមព្រៀងមានតម្លៃ14.1លានដុល្លារដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ Bell Labs របស់ Nokia នៅសហរដ្ឋអាមេរិកលើកនេះ គ្រាន់តែជាផ្នែកដ៏តូចមួយតែប៉ុណ្ណោះនៅក្នុងចំណោមទំហំទឹកប្រាក់370លានដុល្លារ ដែលត្រូវបានប្រគល់ឱ្យក្រុមហ៊ុនផ្សេងៗ ក្នុងនោះមាន SpaceX របស់មហាសេដ្ឋី Elon Musk ជាដើម។ លោក Jim Reuter អនុប្រធានផ្នែកគ្រប់គ្រងអវកាសរបស់អង្គការ NASA បានឱ្យដឹងថា ការដំឡើងសេវាចល័ត​4G នៅលើឋានព្រះចន្ទ នឹងអនុញ្ញាតឱ្យក្រុមអវកាសចរ អ្នករុករក យានចុះចតនៅលើឋានព្រះចន្ទ និងបរិយា​កាស​រស់នៅនៅទីនោះ អាចធ្វើការទំនាក់ទំនងគ្នាបានងាយស្រួលជាងមុន។ ប្រព័ន្ធ4G ដែល Nokia គ្រោងនឹងសាងសង់នៅលើឋានព្រះចន្ទនេះ នឹងផ្ដល់មុខងារលេចធ្លោជាងច្រើនបើធៀបនឹងរូបមន្តទំនាក់ទំនងដែលធ្លាប់បានប្រើប្រាស់ នៅក្នុងបេសកកម្មឡើងទៅកាន់ឋានលោកខែនាពេលកន្លង​មក​។ នេះមិនមែនជាការប្រឹកប្រែងលើកដំបូងក្នុងការដំឡើងប្រព័ន្ធ4G នៅលើឋានព្រះចន្ទនោះទេ។ កាលពីឆ្នាំ2018 Nokia បានរៀបចំផែនការសហការជាមួយក្រុមហ៊ុនអវកាស PTScientists របស់អាល្លឺម៉ង់ និងក្រុមហ៊ុនទូរគមនាគមន៍ … Read more

ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។ ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។ ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់ – ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ៈ ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។ – ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ៈ ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។ … Read more