រថយន្តកាត់ឧទ្ធម្ភាគចក្រ ល្បឿន 240 គីឡូម៉ែត្រ/ម៉ោង
(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុនបច្ចេកវិទ្យា Aska នៅកាលីហ្វរញ៉ាខាងជើង អភិវឌ្ឍរថយន្តកាត់ឧទ្ធម្ភាគចក្រអាចរត់លើផ្លូវគោក ហើយបន្ទាប់មកហោះឡើងដោយគ្រាន់តែចុចគន្លឹះ។ Aska A5 គឺជារថយន្តកាត់ឧទ្ធម្ភាគចក្រគំរូដែលអាចធ្វើឱ្យក្ដីស្រមៃអំពីឡានហោះក្លាយជាការពិត។ ក្រុមហ៊ុន Aska បានចាប់ផ្ដើមអភិវឌ្ឍឡានហោះនេះតាំងពីឆ្នាំ 2018។ ថ្មីៗនេះ ពួកគេសម្រេចបានគំរូដំបូង និងបានសាកល្បងដំណើរការរយៈពេល 10 នាទី។ នេះបើតាម Business Insider ចុះផ្សាយកាលពីថ្ងៃទី 28 សីហា។ Aska A5 ទទួលបានលិខិតអនុញ្ញាតសម្រាប់ការហោះហើរសាកល្បងពីស្ថាប័នគ្រប់គ្រងអាកាសចរណ៍អាម៉េរិក (FAA)។ Aska គឺជាក្រុមហ៊ុនអភិវឌ្ឍឡានហោះទីពីរដែលត្រូវបាន FAA ផ្ដល់លិខិតអនុញ្ញាតក្នុងឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Alef Aeronautics។ សម្រាប់ A5 ក្រុមហ៊ុន Aska ចង់ធ្វើបដិវត្តលើវិស័យគមនាគមន៍ និងជួយឱ្យអ្នកដំណើរដែលរស់នៅឆ្ងាយពីការិយាល័យ ទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរ។ ឡានហោះនេះអាចហោះក្នុងល្បឿន 240 គីឡូម៉ែត្រក្នុងមួយម៉ោង និងផ្លាស់ទីបាន 400 គីឡូម៉ែត្រ។ Aska A5 ដំណើរការដោយម៉ូទ័រអគ្គិសនី រួមនឹងម៉ាស៊ីនឧស្ម័ន។ A5 អាចហោះឡើង … Read more