មនុស្ស​ស្លាប់ដោយ​សារ​ទឹក​ជំនន់​​នៅ​លីប៊ី​កើន​លើស​មួយ​ម៉ឺន​មួយ​ពាន់​នាក់​

ក្រុម​មន្ត្រី​លីប៊ី​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ទាន់​ បន្ទាប់​ពី​ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ទីក្រុង​ជាប់​សមុទ្រ Derna កាល​ពី​ថ្ងៃទី 11 កញ្ញា​ បាន​កើន​ឡើង​ដល់ជាង 11,000 នាក់​។ អង្គការ​អឌ្ឍចន្ទក្រហម​លីប៊ី​ កាល​ពី​ថ្ងៃទី 14 កញ្ញា​ បាន​ឱ្យ​ដឹង​ថា មនុស្ស​ 11,300 នាក់​ត្រូវ​បាន​បញ្ជាក់​ថា​បាន​ស្លាប់​ក្នុង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​នេះ ក្នុង​នោះ​មាន​សាកសព​ជិត 2,000 នាក់​ត្រូវ​បាន​ទឹក​ជំនន់​គួច​ចូល​ទៅ​សមុទ្រ​។ ក្រុម​មន្ត្រី​នៅ​ទីក្រុង Derna ជឿ​ថា ចំនួន​មនុស្ស​ដែល​បាន​ស្លាប់​អាច​កើន​ដល់​ 20,000 នាក់​។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់​អង្គការ​សហប្រជាជាតិ​យល់​ថា ការ​បាត់បង់​ជីវិត​មនុស្ស​ដ៏​ធំធេង​អាច​ចៀស​វាង​បាន​ បើ​សិន​លីប៊ី​មាន​ស្ថាប័ន​ឧតុនិយម​ដែល​មាន​ប្រសិទ្ធភាព​។ «បើ​សិន​ស្ថាប័ន​ឧតុនិយមដំណើរ​ការ​ធម្មតា ពួក​គេ​អាច​ប្រកាស​អាសន្ន​។ ស្ថាប័ន​គ្រប់​គ្រង​ស្ថានការណ៍​បន្ទាន់​គួរ​ណាស់​តែ​បាន​ធ្វើ​ការ​ឈ្លៀស​មនុស្ស​» Petteri Taalas ប្រធាន​ WMO ថ្លែង​ដូច្នេះ​។ ភ្លៀង​ធំ​ដែល​កើត​ឡើង​ដោយ​សារ​ព្យុះ​ Daniel កាល​ពី​ដើម​សប្ដាហ៍​នេះ​បាន​ធ្វើ​ឱ្យ​ទំនប់​ទឹក​ចំនួន​ពីរ​នៅ​កំណាត់​ខាង​លើ​នៃ​ទន្លេ​ដែល​ហូរ​ឆ្លង​កាត់​ទីក្រុង Derna ត្រូវ​បាក់​ នាំ​ឱ្យ​ទឹក​ជំនន់​ហូរ​ចូលទីក្រុង​ដែល​មានប្រជាជន​ប្រមាណ 90,000 នាក់​ និង​បាន​បំផ្លាញ និង​កួច​យក​​ស្ទើរ​គ្រប់​អ្វីៗ​ទាំង​អស់​ទៅ​កាន់​សមុទ្រ​៕

ទឹកជំនន់​វាយប្រហារ​ប្រទេស​ឥណ្ឌា ធ្វើឱ្យ​មនុស្ស 49 នាក់​បាត់​បង់ជីវិត

ភ្លៀង​ធំ​ដែល​បង្ក​ជា​ទឹកជំនន់ និង​បំណាក់​ដី បាន​បំផ្លាញ​ផ្ទះសំបែង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 41 នាក់​បាត់​បង់ជីវិត​នៅ​ភាគ​ខាងជើង ខណៈ 9 នាក់​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​បាក់ស្រុត​វិហារ។ រូបភាព​ពី​បណ្ដាញ​សង្គម​បង្ហាញថា ជំនន់​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ កួច​យក​ផ្ទាំង​ថ្មធំៗ និង​បំផ្លាញ​ផ្ទះ សំណង់​នានា​នៅក្នុង​រដ្ឋ Himachal Pradesh នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា។ បន្ទាប់ពី​គ្រោះទឹកជំនន់ និង​បំណាក់​ដី​កើតឡើង សាកសព​មនុស្ស 49 នាក់​ត្រូវបាន​រកឃើញ គ្រា​ដែល​អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា។ ក្នុងចំណោម​អ្នកស្លាប់​សរុប មាន​យ៉ាងតិច 9 នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់​ហូរ​កាត់ ធ្វើឱ្យ​វិហារ​មួយនៅ​ Shimla ត្រូវ​បាក់​រលំ។ មនុស្ស 5 នាក់​ត្រូវបាន​សង្គ្រោះ​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​រលំ​វិហារ​ខាងលើ ប៉ុន្តែ​នៅមាន​មនុស្ស​ពី 20 ទៅ 25 នាក់​ទៀត​កំពុង​ជាប់​ក្នុង​គំនរ​បាក់បែក ស្រប​ពេលដែល​សមត្ថកិច្ច​​កំពុង​ញាប់ដៃ​ញាប់ជើង​ជួយសង្គ្រោះ។ អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា ការប្រែប្រួល​អាកាសធាតុ​កំពុងតែ​ធ្វើឱ្យ​រដូវភ្លៀង​នៅប្រទេស​​ឥណ្ឌា​ប្រែជា​វឹកវរ និង​ខុស​ធម្មតា​ បង្កឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មុន៕

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។ «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។ កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។ គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង ហើយ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?

វិធី​ចាត់ចែង​សាកសព​នៅពេល​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស គឺ​អាស្រ័យ​លើ​គម្លាត​ជាមួយនឹង​ផែនដី រួម​នឹង​កត្តា​ជាច្រើន​ផ្សេងទៀត។ ចាប់តាំងពី​មនុស្សលោក​បានចាប់ផ្ដើម​ស្រាវជ្រាវ​ទី​អវកាស​កាលពី​ជាង 60 ឆ្នាំមុន មកដល់​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន 20 នាក់​បាន​បាត់​បង់ជីវិត រួមមាន 14 នាក់​នៅក្នុង​គ្រោះថ្នាក់​យាន Space Shuttle របស់​ណា​សា ក្នុង​ឆ្នាំ 1986, 3 នាក់​ក្នុង​បេសកកម្ម Soyuz 11 កាលពី​ឆ្នាំ 1971 និង 3 នាក់​ក្នុង​ហេតុការណ៍​ឆេះ​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត Apollo 1 ក្នុង​ឆ្នាំ 1967។ ក្នុង​គ្រា​ដែល​ណា​សា​កំពុងមាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2025 និង​ភព​អង្គារ​ក្នុង​ទសវត្សរ៍​ក្រោយ បូករួម​នឹង​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​អវកាស ដែល​អាច​នឹងមាន​មនុស្ស​កាន់តែច្រើន​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស ក៏មាន​សំណួរ​មួយ​ត្រូវ​បានលើកឡើង នោះ​គឺថា «បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សាកសព?»។ ទាក់ទង​នឹង​សំណួរ​ខាងលើ Emmanuel Urquieta សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​អវកាស និង​វេជ្ជសាស្ត្រ​បន្ទាន់​នៅ​សាកលវិទ្យាល័យ Baylor ជា​អ្នកជំនាញ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​អវកាស បាន​បង្ហើប​ឱ្យដឹង​អំពី​វិធី​ដោះស្រាយ​ករណីបែបនេះ។ បើសិន​មាន​មនុស្ស​ស្លាប់​ក្នុង​បេសកកម្ម​នៅលើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ​ដូច​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម ក្រុម​អវកាស​ចរ​អាចដាក់​សាក​សព​ក្នុង​កាប៊ីន​យានអវកាស និង​នាំ​ត្រលប់​មកកាន់​ផែនដី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ ករណីបែបនេះ​នឹងមិន​ចោទ​ជា​បញ្ហា​​ធំ​ឡើង​សម្រាប់​សាកសព។ … Read more

លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។ យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។ «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។ យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។ គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

ទៅរស់ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ពិភពលោក​ដ៏​គ្រោះថ្នាក់ តែ​ត្រូវស្លាប់​ដោយកង្វះ​​បទពិសោធន៍

(សហរដ្ឋ​អាម៉េរិក) – ស្ត្រី​ពីរ​នាក់ និង​ក្មេងប្រុស​ម្នាក់​បាន​ស្លាប់​នៅក្នុង​តំបន់​ដាច់ស្រយាល​​មួយ​នៅ Colorado ក្រោយពី​បាន​នាំគ្នា​ចូល​ព្រៃ​ដើម្បី​គេច​ពី «ពិភព​ទំនើប» បើទោះជា​មិនមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹមជីវិត​ពេល​នៅក្នុង​ព្រៃ ហើយក៏​បាន​ស្លាប់បាត់​បង់ជីវិត។ អាជ្ញាធរ​តំបន់ Gunnison របស់​រដ្ឋ Colorado កាលពី​ថ្ងៃទី 26 កក្កដា ឆ្នាំ 2023 បានឱ្យដឹងថា សាកសព​មនុស្ស​បីនាក់​ត្រូវបាន​រកឃើញ​នៅក្នុង និង​ជុំវិញ​តង់​នៅក្បែរ​ជំរំ​ក្នុងព្រៃ Gunnison។ ជនរងគ្រោះ​ខាងលើ​រួមមាន ស្ត្រី​ពីរ​នាក់​ជា​បងប្អូន អាយុ 41 និង 42 ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ 14 ឆ្នាំ។ អ្នកផ្ទះ​របស់​ជនរងគ្រោះ​និយាយថា ជនរងគ្រោះ​ចូល​ព្រៃ​តាំងពី​រដូវក្ដៅ​ឆ្នាំមុន ដើម្បី​គេចចេញ​ពី​ពិភព​ទំនើប បើ​ទោះ​មានការ​រារាំង ហើយ​ពួកគេ​ក៏​មិនមាន​បទពិសោធន៍​ក្នុង​ការរស់នៅ​ក្នុងព្រៃ ដោយ​គ្រាន់តែ​បាន​មើល​វីដេអូ​លើ YouTube ប៉ុណ្ណោះ។ កាលពី​ដើមខែ​នេះ អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​ពួកគេ​នៅ​ជុំវិញ​ខ្ទម​បណ្ដោះអាសន្ន។ បន្ទាប់ពី​បាន​ស្រាវជ្រាវ សមត្ថកិច្ច​ឱ្យដឹងថា ពួកគេ​រស់​ដោយសារតែ​អាហារ​កំប៉ុង។ រាងកាយ​របស់​ជនរ​ង​គ្រោះ​មាន​សញ្ញា​ខ្វះ​ជីវជាតិ។ បច្ចុប្បន្ន ប៉ូលិស​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការពិនិត្យ​រក​ជាតិពុល និង​មិនទាន់​រកឃើញ​មូលហេតុ​នៃ​ការស្លាប់​នៅ​ឡើយ។ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យថា ជនរងគ្រោះ​ទំនងជា​បាន​ស្លាប់​ដោយសារ​អត់​អាហារ រងា ឬ​ដោយសារ​ពុល​នឹង​ផ្សែង​ដែល​ពួកគេ​ដុត​ដើម្បី​កម្ដៅ​រាងកាយ។ ប៉ូលិស​និយាយថា ជនរងគ្រោះ​ប្រហែលជា​បាន​ស្លាប់​នៅក្នុង​រដូវរងា … Read more

ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។ OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។ នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស … Read more

នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។ លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។ វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។ យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។ លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more

ប្ដី​ប្រពន្ធ​មួយគូ​សម្លាប់​កូនរបស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត​

ប្ដី​ប្រពន្ធ​មួយគូ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បានសម្លាប់ និង​លាក់​សាកសព​កូន​ទើប​កើត​របស់ខ្លួន​នៅ​ទីក្រុង Geoje ភាគខាងត្បូង​ប្រទេស។ ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ និង​គូស្នេហ៍​អាយុ​ជាង 20 ឆ្នាំ កាលពី​ថ្ងៃទី 02 កក្កដា 2023 ត្រូវបាន​ចោទថា បាន​ច្របាច់​កកូន​អាយុ 5 ថ្ងៃ​របស់ខ្លួន​រហូតដល់​ស្លាប់ និង​កប់​សាកសព​ទារក​នេះ​នៅ​ខាងក្រោយ​ភ្នំ​នៅ Geoje ខេត្ត Gyeongnam កាលពី​ខែកញ្ញា​ឆ្នាំ​កន្លង។ ជន​ទាំងពីរ​នាក់​ខាងលើ ដំបូង​ឡើយ​បាន​សារភាពថា ពួកគេ​បានឃើញ​កូន​របស់ខ្លួន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 09 កញ្ញា 2022 ទើបយក​សាកសព​កូន​នៅ​កប់​នៅលើ​កំពូលភ្នំ​មួយ។ ពួកគេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា កំពុង​ជួប​បញ្ហា​ប្រាក់កាស និង​ខ្លាច​ត្រូវ​បែកផ្លូវ​គ្នា បើសិន​ឪពុកម្ដាយ​ទាំងសងខាង​ដឹងថា​មានកូន។ ប៉ូលិស​និយាយថា បុរស​ជា​ឪពុក​បាន​ច្របាច់​កកូន​ខ្លួនឯង​រហូតដល់​ស្លាប់ ខណៈ​ស្ត្រី​ជា​ម្ដាយ​ក៏​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​កូរ៉េខាងត្បូង​កំពុង​ស្វែងរក​សាកសព​ទារក​ខាងលើ។ នៅ​កូរ៉េខាងត្បូង កាលពី​ចុងខែ​កន្លង ក៏មាន​ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​សម្លាប់​កូន​ទើប​កើត​ពីរ​នាក់​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018, 2019 ហើយ​លាក់​សាកសព​កូន​ក្នុង​ទូទឹកកក​ក្នុងផ្ទះ ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ កាលពី​ចុង​សប្ដាហ៍​កន្លង ស្ត្រី​វ័យ​ជាង 20 ឆ្នាំ​មួយរូប … Read more

សាកសព​កប៉ាល់ Titanic នឹង​ទៅជា​យ៉ាង បើសិន​បូមទឹក​អស់​ពី​​ជុំវិញ?

ថ្មីៗនេះ គម្រោង​មួយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ស្កេ​ន 3D ដ៏​ទំនើប ដើម្បី​បង្ហាញ​ឡើងវិញ​នូវ​រូបភាព​សាកសព​កប៉ាល់​ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន​ យ៉ាង​លំអិត​បំផុត។ បច្ចេកវិទ្យា​ខាងលើ មិន​ត្រឹមតែ​បង្ហាញ​រូបភាព​ដ៏​ស្រស់ស្អាត និង​ភាព​អស្ចារ្យ​របស់​កប៉ាល់​មួយ​កាលពី​អតីតកាល ប៉ុន្តែ​ក៏​ជួយ​ឱ្យ​អ្នកស្រាវជ្រាវ​ដឹង​អំពី​អាថ៌កំបាំង​ស្ដីពី​គ្រោះថ្នាក់​កាលពី​ឆ្នាំ 1912 ផងដែរ។ គម្រោង​ខាងលើនេះ​ត្រូវបាន​អនុវត្ត​កាលពី​រដូវក្ដៅ​ឆ្នាំ 2022 ដោយ​ក្រុមហ៊ុន​បង្កើត​ផែនទី​បាតសមុទ្រ Magellan Ltd. និង​ផលិតកម្ម​ភាពយន្ត​ឯកសារ Atlantic Production។ ពួកគេ​ប្រើប្រាស់​កាមេរ៉ា​បញ្ជា​ពី​ចម្ងាយ​ដើម្បី​ស្វែងយល់​ពី​គំនរ​បាក់បែក​របស់​សាកសព​កប៉ាល់ Titanic ក្នុង​ជម្រៅ​ប្រហែល 4,000 ម៉ែត្រ នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ដែលមាន​ចម្ងាយ​ប្រហែល 450 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ Newfoundland និង Labrador របស់​ប្រទេស​កាណាដា។ ក្រោយ​ការថត​នៅ​បាតសមុទ្រ​ជាង 200 ម៉ោង ពួកគេ​ក៏​ប្រមូលបាន​រូបភាព​ចំនួន 700,000 រូប និង​បាន​កាត់ត​​ចូលគ្នា​ដើម្បី​បង្កើតបានជា​រូបភាព 3D ដ៏​លំអិត​ដំបូង​ស្ដីពី​សាកសព​កប៉ាល់ Titanic។ Titanic នៅតែ​ជា​និមិត្តរូប​របស់​មហា​គ្រោះថ្នាក់​នៅលើ​សមុទ្រ​របស់​មនុស្សជាតិ។ ដោយសារ​មាន​បច្ចេកវិទ្យា​ស្កេ​ន 3D យើង​អាច​មើលឃើញ​សាកសព​កប៉ាល់​នេះ​បាន​យ៉ាងច្បាស់ និងប្រកប​ដោយ​ភាព​​រស់​រវើក​ជាងពេលណាៗទាំងអស់៕  

បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។ ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។ «ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។ បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។ Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។ នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី … Read more