ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។ មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។ ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។ គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head … Read more

អាចម៍​ផ្កាយ​ខ្នាត​ធំ​មួយ​ដុំ​នឹង​​ហោះ​មក​ក្បែរ​ផែនដី​បំផុត​នៅ​ថ្ងៃ​ស្អែក

អាចម៍​ផ្កាយ​ 2019 LH5 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែលជាង 400 ម៉ែត្រ នឹង​ហោះ​មក​ក្បែរ​ផែន​ដីក្នុង​គម្លាត​ 5.6 លាន​គីឡូម៉ែត្រ នៅ​វេលា​ម៉ោង 11 ថ្ងៃទី 07 កក្កដាខាងមុខ​។ មិត្ត​អ្នក​អាន​ទាំង​ឡាយ​ដែល​ចាប់​អារម្មណ៍ អាច​តាម​ដាន​ដំណើរ​ហោះ​មក​ក្បែរ​ផែនដី​របស់​អាចម៍​ផ្កាយ​ខាងលើ​ តាម​រយៈ​គម្រោង​តេឡេស្កុប​និម្មិត (VTP) ដែល​នឹង​ផ្សាយ​ផ្ទាល់​ព្រឹត្តិការណ៍​នេះ​។ តារាវិទូ Gianluca Masi នៅ VTP ថត​បាន​អាចម៍​ផ្កាយ​ 2019 LH5 ដោយ​តេឡេស្កុប​នៅ Manciano ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃទី 04 កក្កដា ពេល​វត្ថុ​អវកាស​នេះ​ស្ថិត​នៅ​ក្នុង​រយៈ​ចម្ងាយ​ពី​ផែនដី​ប្រហែល 7.2 លាន​គីឡូម៉ែត្រ​។ 2019 LH5 ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2019​។ អង្គការ​ណាសា​ឱ្យ​ដឹង​ថា 2019 LH5 មាន​ទំហំ​ធំជាង​​​កីឡដ្ឋាន​មួយ​ដោយ​​មាន​អង្កត់​ផ្ចិត​ប្រហែលពី 210 ទៅ 470 ម៉ែត្រ​។ នៅ​ពេល​ហោះមក​ក្បែរ​ផែនដី​ 2019 LH5 នឹង​ផ្លាស់​ទី​ក្នុងល្បឿន​ប្រហែល 77,900 គីឡូម៉ែត្រ​/ម៉ោង​ ធៀប​នឹង​ផែនដី​។ … Read more

យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

(តួ​ក​គី) – ក្រុមហ៊ុន​ធុរកិច្ច​ថ្មី SealVans បង្ហាញ​យាន​គំរូ caravan ពីរ​ម៉ូ​ដែល​ដ៏​ទំនើប ដែលជា «កូនកាត់» រវាង​រថយន្ត និង​កូន​នាវា អាច​បើក​បរបាន​នៅលើ​គោក និង​លើទឹក។ ក្រោយពី​​អភិវឌ្ឍ​បាន​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង ក្រុមហ៊ុន SealVans កំពុង​នាំយក​យាន caravan កូនកាត់​ចូលក្នុង​ទីផ្សារ​អឺរ៉ុប។ កំណែ​​ដែល​​រួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូន​អតិថិជន​ទាំងឡាយណា​ដែល​ចង់​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ទាំង​នៅលើ​ដីគោក ទាំង​នៅលើ​ផ្ទៃ​ទឹក ដោយ​មិនបាច់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 កក្កដា។ Seal 4.2 ម៉ែត្រ គឺជា​កំណែ​តូច​ល្មម មាន​ទម្ងន់​មិន​ដល់ 750 គីឡូក្រាម សម្រាប់​ដំណើរ​ផ្លូវ​ជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់​បាន​មនុស្ស​ពី 3 ទៅ 4 នាក់ និង​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ។ … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more

ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

Sagittarius A* ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មានថា​បាន «ដេក​លង់លក់» នៅ​កណ្ដាល​កាឡាក់ស៊ី​ដែលមាន​ផ្ទុក​ផែនដី ពេលនេះ​បែរជា​បញ្ចេញ​សញ្ញា​ដ៏​គួរឱ្យ​ភ័យខ្លាច។ យានអវកាស IXPE របស់​ណា​សា​ថត​បាន «សញ្ញា​ពី​ឋាននរក» ដែល​បញ្ជាក់ថា ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ (Milky Way) មិនបាន​ដេក​លង់លក់​ទាំងស្រុង​ដូច​អ្នកវិទ្យាសាស្ត្រ​បានគិត​ឡើយ។ Sagittarius A* គឺជា​ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គេ​វ៉េ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​លេប​ត្របាក់​ដ៏​កាច​សាហាវ។ វា​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល​នឹង 4.1 លាន​ដង និង​ស្ថិតក្នុង​ក្រុម​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​ក្នុង​ចក្រវាល។ ក៏ប៉ុន្តែ ថ្មីៗនេះ​មាន​ភស្ដុតាង​កាន់តែច្រើន​បង្ហាញថា ប្រហោង​ខ្មៅ​នេះ​នៅតែ «ចាប់​ស៊ី» វត្ថុ​អវកាស​ទាំងឡាយណា​ដែល​គោចរ​មក​ក្បែរ​មាត់​របស់​វា។ យានអវកាស IXPE កត់ត្រា​បាន​ពន្លឺ​ចែងចាំង​ឡើង​ខុសធម្មតា​របស់​ពពក​ប​ង្ក​បង្កើត​ផ្កាយ (Molecular cloud) ស្ថិតនៅ​ក្បែរ​ចំណុចកណ្ដាល​របស់​ប្រហោង​ខ្មៅ Sagittarius A* និង​បានដឹងថា វា​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​ការគ្រោងទុក។ ការវិភាគ​បានបង្ហាញ​ថា ពន្លឺ​នេះ​ពុំមែន​ពពក​បង្កបង្កើត​ផ្កាយ​ជា​អ្នក​បញ្ចេញ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណាំង​ប្លាត​ពន្លឺ​ពី​ហេតុការណ៍​ផ្ទុះ​របស់ Sagittarius A*។ ការ​គណនា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទើបតែ​កើតឡើង​អំឡុង​សតវត្សរ៍​ទី XIX និង​អូស​បន្លាយពេល​ប្រហែល​មួយឆ្នាំ​កន្លះ។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា វត្ថុ​អវកាស​ដែល​ត្រូវបាន​ប្រហោង​ខ្មៅ​ខាងលើ​ហែក​ស៊ី​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​បើតាម​ទ្រឹ​ស្ត្រី វា​អាចជា​ផ្កាយ​ដែល​ទើប​ចាប់កំណើត​ពី​ពពក​ម៉ូលេគុល​នៅក្បែរ​ប្រហោង​ខ្មៅ​នោះ។

កងទ័ព​​ស៊ីឈ្នួល Wagner ប្រកាសថា បាន​បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​របស់​កងទ័ព​រុស្ស៊ី

Prigozhin ប្រកាសថា ក្រុម​ខ្មាន់កាំភ្លើង Wagner បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​យោធា​រុស្ស៊ី ពេល​វា​បាញ់ប្រហារ​មកលើ​ក្បួន​រថយន្ត​របស់​កងក​ម្លាំ​ង​នេះ​ដែល​កំពុង​ឆ្ពោះទៅកាន់​ខេត្ត Rostov។ Yevgeny Prigozhin មេដឹកនាំ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner ដែលធ្វើ​ការ​ឱ្យ​កងទ័ព​រុស្ស៊ី កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 24 មិថុនា​នេះ បានប្រកាសថា កំពុង​នាំ​ក្បួន​រថយន្ត​ដឹក​ខ្មាន់កាំភ្លើង​របស់​ខ្លួន​​រាប់ពាន់នាក់​ពី​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ឆ្លងកាត់​ព្រំដែន​រុស្ស៊ី ឆ្ពោះ​ចូល​ខេត្ត Rostov នៅ​ភាគខាងត្បូង ដើម្បី «ទាមទារ​យុត្តិធម៌»។ មុន​នោះ Prigozhin បាន​ចោទថា អគ្គមេបញ្ជាការ​កងទ័ព​ Valery Gerasimov និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ Sergei Shoigu របស់​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​បាញ់​មី​ស៊ី​ល​កម្ទេច​បន្ទាយ​កង​ទ័ព​របស់ Wagner។ លោក Yevgeny Prigozhin ឱ្យដឹងថា ឧត្ដមសេនីយ៍ Gerasimov បាន «ចេញ​បញ្ជា​ឱ្យ​ឧទ្ធម្ភាគចក្រ​យោធា វាយប្រហារ​លើ​ក្បួន​រថយន្ត» របស់​ក្រុមហ៊ុន​យោធា​ឯកជន​ដែល​កំពុង​ឆ្ពោះទៅកាន់ Rostov។ «គាត់​មិន​ខ្វល់​ថា ខ្លួន​កំពុង​សម្លាប់​អ្នកណា» លោក Prigozhin និយាយ​ដូច្នេះ និង​អះអាងថា ពី​ឡុ​ត​មួយចំនួន​មិន​គោរព​តាម​បញ្ជា​របស់ Gerasimov និង​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ពួកគេ។ … Read more

ក្រុមសង្គ្រោះ​ក្នុង​ករណី​​​នាវាមុជទឹក​ Titan បាត់​ខ្លួន «ឮ​សំឡេង​លាន់​ខ្លាំងៗ​ចេញ​ពី​ក្រោម​សមុទ្រ»

ក្រុម​អ្នក​សង្គ្រោះ​ដែល​កំពុង​ស្វែង​រក​នាវាមុជ​ទឹក Titan ដែល​កំពុង​បាត់​ខ្លួន​នៅ​ក្រោម​មហា​សមុទ្រ​អាត្លង់ទិក ត្រូវ​បាន​គេ​ថា បាន​ឮសំឡេង​លាន់​ខ្លាំងៗ​នៅ​ក្រោម​សមុទ្រ​រៀង​រាល់​ 30 នាទី​ម្ដង​ ធ្វើ​ឱ្យ​មាន​ការ​សង្ឃឹម​ចំពោះ​បេសកកម្ម​ជួយ​សង្គ្រោះ​នេះ​។ «មជ្ឈមណ្ឌល​សម្រប​សម្រួល​កិច្ច​ការ​សង្គ្រោះ​នៅ Halifax បាន​បញ្ជូន​យន្តហោះ​ P-8 Poseidon មួយ​គ្រឿង​ដែល​មាន​សមត្ថភាព​តាម​ដាន​ស្ថានការណ៍​នៅ​ក្រោម​សមុទ្រ​ ទៅ​កាន់​កន្លែង​កើត​ហេតុ» ក្រសួង​សន្តិសុខ​ផ្ទៃ​ក្នុង​កាណាដា​ឱ្យ​ដឹង​ដូច្នេះ។ នេះ​បើ​តាម​ព័ត៌មាន​ដែល​ទំព័រ Rolling Stone ទទួល​បាន​កាល​ពី​ថ្ងៃទី 20 មិថុនា​។ CNN ក៏​ផ្សាយ​ព័ត៌មាន​ប្រហាក់​ប្រហែល​នេះ​។ យន្តហោះ P-8 បាន​ទម្លាក់​ពោង​ដែល​បំពាក់​បច្ចេក​វិទ្យា​ស្រូប​សំឡេង​ក្រោម​ទឹក ដើម្បី​ទទួល​រលក​សញ្ញា​ នៅ​ក្បែរ​តំបន់​ Titan បាត់​ខ្លួន​។ P-8 បាន​រកឃើញ​សំឡេង​លាន់​ខ្លាំង​ៗ​ក្នុង​តំបន់ទឹក​ជ្រៅ ​រៀង​រាល់​ 30 នាទី​ម្ដង​។ បួន​ម៉ោង​ក្រោយ​មក ពួក​គេ​បាន​ទម្លាក់​ពោង​ប្រភេទ​នេះ​បន្ថែម​ទៀត​ ហើយ​នៅ​តែ​ឮ​សំឡេង​នេះ​ដដែល​។ បច្ចុប្បន្ន ពុំ​ទាន់​ដឹង​ច្បាស់​ថា សំឡេង​នេះ​ចេញ​មក​ពី​ណា​នៅ​ឡើយ​។ យោង​តាម CNN សំឡេង​នានា​នឹង​ជួយ​ដល់​ការ​កំណត់​ទិស​ដៅ​របស់​ឧបករណ៍​លើសមុទ្រ​ ដែល​នេះ​បង្ហាញ​ថា ក្ដី​សង្ឃឹម​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ទាំង​ប្រាំនាក់​ដែល​ស្ថិត​ក្នុង​នាវាមុជ​ទឹក Titan នៅ​មាន​​នៅ​ឡើយ។ ខណៈ​ដែល​សមត្ថកិច្ច​នៅ​កាណាដាមិន​ទាន់​មាន​ការ​អធិប្បាយ​អ្វី OceanGate Expeditions ដែល​ជា​ក្រុម​ហ៊ុន​គ្រប់​គ្រង​នាវាមុជ​ទឹក​ Titan ក៏​បាន​និយាយ​ថា … Read more

អាចម៍ផ្កាយ​មួយ​ដុំ​​ ថ្ងៃ​នេះ​បាន​ហោះ​កាត់​មុខ​ផែនដី​ក្នុង​គម្លាត​ជិត​ជាង​ព្រះ​ចន្ទ

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​អង្កត់ផ្ចិត​ពី 13 ទៅ 30 ម៉ែត្រ ហោះ​កាត់មុខ​ផែនដី​ក្នុង​ល្បឿន​លឿន​ជាង 17 ដង ធៀប​នឹង​ល្បឿន​របស់​គ្រាប់កាំភ្លើង។ អាចម៍ផ្កាយ 2023 LZ ហោះ​កាត់មុខ​ផែនដី​ក្នុង​គម្លាត 0.00212 ឯក​តា​តារាសាស្ត្រ ឬ​ហៅថា AU (AU គឺជា​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ = 150 លាន​គីឡូម៉ែត្រ)។ ប្រការនេះ​មានន័យថា អាចម៍ផ្កាយ​ខាងលើ​ហោះ​ឆ្ងាយ​ពី​ផែនដី​ប្រហែល 386,242 គីឡូម៉ែត្រ។ យោងតាម​ណា​សា អាចម៍ផ្កាយ 2023 LZ ហោះ​ក្បែរ​ផែនដី​បំផុត​នៅវេលា​ម៉ោង 02 និង 36 នាទី ថ្ងៃទី 15 មិថុនា 2023 (ម៉ោង​នៅ​កម្ពុជា)។ អង្គការ​ណា​សា​ឱ្យដឹងថា អាចម៍ផ្កាយ​ 2023 LZ ដែលមាន​អង្កត់ផ្ចិត​ពី 13 ទៅ 30 ម៉ែត្រ ​​ផ្លាស់​ទី​ក្នុង​ល្បឿន 49,085 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង 17 ដង … Read more

David Beckham កំពុង​ត្រៀម​បង្កើត​ក្រុម​កីឡាករ​ជើង​ខ្លាំង​មកពី​ក្លឹប PSG និង Barca

ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami របស់ David Beckham អូសទាញ Lionel Messi បានសម្រេច ប៉ុន្តែ​ក្លឹប​លេង​នៅ MLS នេះ នឹងមិន​ឈប់​ត្រឹម​នេះឡើយ គ្រា​ដែល​ពួកគេ​កំពុង​ទាក់ទាញ​កំពូល​កីឡាករ​បី​រូប​ផ្សេងទៀត​ដែល​សុទ្ធតែជា​អតីត «អ្នកលេង» របស់​ក្លឹប Barcelona។ រាប់​ចាប់តាំងពី​បាន​ទិញ Inter Miami កាលពី​ឆ្នាំ 2018 អតីត​កំពូល​តារាបាល់ទាត់​អង់គ្លេស David Beckham បាន​ចិញ្ចឹមចិត្ត​នាំយក​កំពូល​កីឡាករ​ពិតប្រាកដ​មក​ចូលរួម​ជាមួយ​ក្លឹប​នេះ និង​ប្រកួត​នៅ​ពានរង្វាន់​អាម៉េរិក MLS។ ថ្មីៗនេះ Beckham បានទទួល​ជោគជ័យ​ក្នុងការ​បញ្ចុះបញ្ចូល Lionel Messi។ ប្រការនេះ​ប្រាកដជា​ធ្វើឱ្យ Inter Miami កាន់តែ​ល្បីឈ្មោះ និង​អាច​បន្ត​ទាក់ទាញ​តារាបាល់ទាត់​ដទៃ​ទៀត​។ ក្រោយពី​សម្រេច​បាន​​កិច្ចព្រមព្រៀង​ជាមួយ M10 ក្លឹប Miami ក៏​កំពុង​សំដៅ​ទៅរក​ក្រុម​កីឡាករ​ដទៃ​ដើម្បី​ដើរ​ជាមួយ Messi ក្នុងនោះ​មាន​ជាអាទិ៍ Busquets, Suarez និង Alba ជាដើម។ ចំណែក Messi ក៏បាន​ស្នើឱ្យ​ក្លឹប​ថ្មី​របស់ខ្លួន​ទិញយក Angel … Read more

ពលរដ្ឋ​ឥណ្ឌូណេស៊ី​រាប់ពាន់នាក់​បោះ​សត្វ​ចិញ្ចឹម​ទៅលើ​ភ្នំភ្លើង​ដើម្បី​បូជាយញ្ញ

ហិណ្ឌូ​សាសនិក​រាប់ពាន់នាក់ នាំគ្នា​ឡើងលើ​កំពូលភ្នំ​ភ្លើង​សកម្ម Bromo ដើម្បី​ទម្លាក់​​មាន់​ទា បន្លែផ្លែឈើ និង​ប្រាក់​ជាដើម ចូលទៅ​មាត់​ភ្នំភ្លើង​នៅក្នុង​ពិធី​បូជាយញ្ញ​តាម​ទម្លាប់​សាសនា។ ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​រាប់ពាននាក់ កាលពី​ថ្ងៃទី 05 មិថុនា បាន​ប្រមូល​ផ្ដុំគ្នា​នៅ​ជុំវិញ​ភ្នំភ្លើង Bromo ដោយ​នាំយក​មាន់​ទា ពពែ និង​របស់របរ​ជាច្រើន​ផ្សេងទៀត ទៅ​ចូលរួម​ពិធី​បូជាយញ្ញ Yadnya Kasada ដែលជា​ទំនៀមទម្លាប់​តាំងពី​រាប់ពាន់​ឆ្នាំមុន។ ជា​រៀងរាល់ឆ្នាំ សមាជិក​កុលសម្ព័ន្ធ Tengger សុទ្ធតែ​ទៅកាន់​ភ្នំភ្លើង Bromo ដើម្បី​ធ្វើ​ពិធីបុណ្យ​បូជាយញ្ញ ដោយ​សង្ឃឹមថានឹង​ធ្វើឱ្យ​វិញ្ញាណ​ទាំង​ឡាយ​បាន​​សប្បាយចិត្ត ហើយ​ប្រទាន​ពរ​ដល់​ពួកគេ។ ចំណែក​ប្រជាជន​ដែល​មិនមែនជា​សមាជិក​កុលសម្ព័ន្ធ Tengger ក៏​នាំគ្នា​ទៅកាន់​ភ្នំភ្លើង Bromo។ ក៏ប៉ុន្តែ ពួកគេ​ទាំងនេះ​ទៅ​ដើម្បី​រើសយក​របស់របរ​ដែ​ល​ត្រូវគេ​បោះទម្លាក់​ចោល ក្នុង​បំណង​កុំឱ្យមាន​ភាព​​ខ្ជះខ្ជាយ​ពេក ​មិនមែន​ទៅ​បូជាយញ្ញ​ឡើយ។ ពិធី Yadnya Kasada ចាប់​កំណើត​​​តាំងពី​សតវត្សរ៍​ទី 15 ដោយយោង​ទៅតាម​រឿងរ៉ាវ​ដែល​តំណាល​ថា ព្រះ​នាង Roro Anteng និង​ស្វាមី​នៅ​រាជាណាចក្រ Majapahit បានរួមរ​ស់នឹង​គ្នា​ជាច្រើន​ឆ្នាំ ប៉ុន្តែ​មិនមាន​បុត្រ ទើប​នាំគ្នា​ទៅ​បួងសួង។ វិញ្ញាណ​ទាំងនោះ​ក៏​យល់ព្រម និង​បាន​ប្រទាន​បុត្រ 25 នាក់​ដល់​ពួកគេ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ត្រូវ​បូជាយញ្ញ​ដោយ​ការទម្លាក់​កូនពៅ​ទៅក្នុង​ភ្នំភ្លើង … Read more

ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

លោក Jorge ដែល​ជា​ឪទុក​របស់​ Lionel Messi បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ដើម្បី​នាំ​កូន​ប្រុស​វិលត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp វិញ មាន​ភាព​រលូន​។ នៅយប់​ថ្ងៃ​ទី 05 មិថុនា (ម៉ោង​នៅ​កម្ពុជា) លោក Jorge បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​របស់ក្លឹប​ Barca​​​ ដែល​ដឹក​នាំ​ដោយ​ប្រធាន Joan Laporta​។ យោង​តាម​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ទិញ​ដូរ​កីឡាករ​ លោក Fabrizio Romano ដំណើរ​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដែល​នេះបង្ហាញ​ថា ​លទ្ធភាព​វិល​ទៅ​កាន់​អេស្ប៉ាញ​របស់​​​កំពូលកីឡាករ​វ័យ 35 ឆ្នាំ​ M10​ កាន់​តែ​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​។ «Leo ចង់​ត្រលប់ទៅ​កាន់ Barca ហើយ​ខ្ញុំ​ក៏​ចង់​បាន​ដូច្នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ជឿ​ជាក់​ថា​ ស្ថានភាព​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​។ អ្នក​ទាំង​ឡាយ​នឹង​បាន​ដឹង​អំពី​អនាគត​ឆាប់​ៗ​នេះ​» លោក Romano ដក​ស្រង់​សម្ដី​របស់​លោក Jorge ឱ្យដឹង​ដូច្នេះ​។ កាល​ពី​ឆ្នាំ 2021 Messi ត្រូវ​ចាក​ចេញ​ពី​ Barca ក្រោយ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់ 21 ឆ្នាំ … Read more

អូស្ត្រាលី​ផ្ដល់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​រក​កុមារ​បាត់​ខ្លួន​កាលពី​ជិត​ប្រាំ​ទសវត្សរ៍​កន្លង

សមត្ថកិច្ច​អូស្ត្រាលី ប្រកាសថា​នឹង​ផ្ដល់ប្រាក់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន ផ្ដន្ទាទោស​ជនល្មើស​នៅក្នុង​ករណី​កុមារា​ដែល​បាន​បាត់​ខ្លួន​កាលពី​ជិត 50 ឆ្នាំមុន​។ កុមារា​រងគ្រោះ​ឈ្មោះ James Patrick Taylor ​ហៅ​ក្រៅ​ថា Jimmy បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 29 សីហា 1974 ក្រោយពី​ដើរ​ពី​ផ្ទះ​នៅក្នុង​ទីរួមស្រុក Derby តំបន់ Kimberley ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងលិច ទៅកាន់​ហាង Lwoys ដែលមាន​ចម្ងាយ​ជិត​មួយ​គីឡូម៉ែត្រ។ នេះ​បើតាម CBS News ចុះផ្សាយ​កាលពី​ថ្ងៃទី 31 ឧសភា 2023។ Taylor កាលណោះ​មាន​អាយុ 12 ឆ្នាំ ជា​ក្មេង​រួសរាយ មាន​ចរិត​ម្ចាស់ការ និង​តែងតែ​យក​ក្រាស​សិតសក់​តាម​ខ្លួន​។ Taylor រស់នៅ​ជាមួយ​ឪពុកម្ដាយ បងប្អូន​ប្រាំ​នាក់ និង​សាច់ញាតិ​មួយចំនួន។ កុមារ​នេះ​ធ្លាប់​ដើរទៅ​ទិញ​គ្រឿងទេស​ឱ្យ​ម្ដាយ​តែម្នាក់ឯង​ជា​ញឹកញាប់ ហើយ​ហាង Lwoys គឺជា​កន្លែង​ដែល Tayor ចូលចិត្ត។ លើកចុងក្រោយ​ដែល​សាក្សី​បានឃើញ Taylor គឺ​នៅពេល​កុមារ​នេះ​ឡើង​រថយន្ត​នៅ​ខាងក្រៅ​ហាង Lwoys បន្ទាប់ពី​បាន​ចូល​ទិញ​ភេសជ្ជៈ។ សាក្សី​បានឱ្យដឹងថា អ្នកបើកបរ​​ដែលមាន​វ័យ​ប្រហែល​ពី … Read more