មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។ មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។ ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។ ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។ ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ … Read more

ប្រេស៊ីល​អភិវឌ្ឍ​ «វ៉ាក់សាំង​ព្យាបាល​ជំងឺញៀន​កូកាអ៊ីន»

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប្រទេស​ប្រេស៊ីល​ប្រកាស​ថា កំពុង​អភិវឌ្ឍ​វិធីសាស្ត្រថ្មី​ដែល​ទំនើប​ ដើម្បី​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន និង​ម៉ាទឹក​កក​ ដោយ​យោង​ទៅ​តាមបច្ចេក​វិទ្យា​វ៉ាក់សាំង​។ យោង​តាម​ AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 26 តុលា 2023​ វ៉ាក់សាំង​ឈ្មោះ Calixcoca ដែល​កំពុង​ត្រូវ​បាន​ពិសោធ​នេះ ​អាច​ដាស់​ប្រព័ន្ធ​ការ​ពារ​រាងកាយ​ឱ្យទប់​ស្កាត់​សារធាតុ​កូកាអ៊ីន និងម៉ា​ទឹក​កក​ដែល​នឹង​ចូល​ទៅ​កាន់​ខួរ​ក្បាល​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់បំផ្លាញ​វដ្ដ​នៃ​អាការ​ញៀន​។ នេះ​មាន​ន័យ​ថា ពួក​គេ​នឹង​លែង​មាន​អារម្មណ៍​ត្រេក​ត្រអាល​នៅ​ពេល​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ អ្នក​ជំនាញ​នៅ​សាកលវិទ្យាល័យរដ្ឋ Minas Gerais បាន​ឱ្យ​ដឹង​ថា បើ​សិន​វិធី​សាស្ត្រ​ព្យាបាល​នេះ​ទទួល​បាន​ការ​អនុញ្ញាត​ នោះ​វា​នឹង​ក្លាយ​ជា​វ៉ាក់​សាំង​ដំបូង​គេ​ដែល​ព្យាបាល​អាការ​ញៀន​កូកាអ៊ីន​។ បច្ចុប្បន្ន​ វ៉ាក់សាំង​នេះ​ជិត​ចូល​ដល់​ដំណាក់​កាល​ពិសោធ​ចុង​ក្រោយ​នៅ​លើមនុស្ស​។ អ្នក​ជំនាញ​ឱ្យ​ដឹង​ថា វ៉ាក់សាំង Calixcoca អាច​កំណត់​ឡើង​វិញ​នូវ​ការ​ព្យាបាល​អាការ​ញៀន​នឹង​គ្រឿង​ញៀន​។ គម្រោង​អភិវឌ្ឍ​វ៉ាក់សាំង​នេះ​ទទួល​បាន​ពាន​រង្វាន់​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាម៉េរិក​ពី Euro Health Innovation ដែល​ឧបត្ថម្ភដោយ​ក្រុម​ហ៊ុន​ផលិត​ឱសថ Eurofarma៕

ភាពយន្ត​រឿង​អាម៉េរិក​មួយ​ត្រូវបាន​វៀតណាម​ហាម​ចាក់​នៅ​រោងកុន​ព្រោះតែ​ពាក់ព័ន្ធ​នឹង​ចិន

​ភាពយន្ត​អាម៉េរិក រឿង «Barbie» ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​ហាម​ចាក់​បញ្ចាំង​នៅ​រោងកុន​ក្នុងប្រទេស​នេះ ដោយសារ​តែមាន​រូបភាព​ដែល​វៀតណាម​មិន​ទទួលស្គាល់​នៅ​សមុទ្រ​ចិន​ខាងត្បូង។ កាលពី​ថ្ងៃទី 03 កក្កដា 2023 អាជ្ញាធរ​វៀតណាម​បានឱ្យដឹងថា សមត្ថកិច្ច​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ទាំងឡាយណា​ដែលមាន​រូបភាព​ផែនទី​ផ្លូវ 9 ខ្សែ (Nine-dash line) ដែល​ប្រទេស​ចិន​បាន​ដាក់ចេញ​សម្រាប់​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​កំពុង​តវ៉ា។ មុន​នោះ ភាពយន្ត​ខាងលើ​គ្រោង​នឹង​ចាក់​បញ្ចាំង​ក្នុងប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី 21 កក្កដា។ ទាក់ទង​នឹង​បញ្ហា​នេះ ខាង​រោងកុន​នៅ​វៀតណាម និង​ខាង​ផលិតកម្ម​របស់ Barbie ហាក់​មិនមាន​ប្រតិកម្ម​អ្វី​នៅឡើយ។ ភាពយន្ត​នេះ​ត្រូវបាន​ចំណាយ​ប្រាក់​ក្នុង​ការផលិត​អស់​ចំនួន 100 លាន​ដុល្លារ​អាម៉េរិក។ Barbie (សម្ដែង​ដោយ Margot Robbie) និយាយ​អំពី​ភព Barbieland។ ថ្ងៃមួយ គ្រប់យ៉ាង​បាន​ប្រែប្រួល​នៅពេល​នាង​ត្រូវបាន​កម្ចាត់​ចេញពី Barbieland។ នាង​ក៏​ជ្រើសរើស​ផ្លូវ​ទៅកាន់​ភព​របស់​មនុស្ស​ដើម្បី​ស្វែងរក​សុភមង្គល​ថ្មី ដែល​រួម​ដំណើរ​ជាមួយ Ken (សម្ដែង​ដោយ Ryan Gosling)។ គិត​មកដល់ពេលនេះ វៀតណាម​បាន​ហាម​ការចាក់​បញ្ចាំងភាពយន្ត​ជាច្រើន​ដែលមាន​ផ្ទុក​រូបភាព​ផែនទី​ខាងលើ ក្នុងនោះ​មានដូចជា ភាពយន្ត​រឿង Uncharted, Abominable, Pine Gap, Put your head … Read more

ពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023 នៅ​វៀតណាម ទាក់ទាញ​ក្រុមហ៊ុន​បាន​រាប់រយស្ថាប័ន​

ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស បាន​ចូលរួម​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិតផល​ក្នុង​បញ្ជរ​ជិត 300 នៅក្នុងពិព័រណ៍​បច្ចេកវិទ្យាយានយន្ត​សាំង និង​យានយន្ត​អគ្គិសនី ឆ្នាំ 2023។ កាលពី​ថ្ងៃទី 18 ឧសភា ពិព័រណ៍​អន្តរជាតិ​លើក​ទី 19 ស្ដីពី​បច្ចេកវិទ្យា​រថយន្ត ម៉ូតូ រថយន្ត​អគ្គិសនី និង​ឧស្សាហកម្ម​គ្រឿងបន្លាស់ (Autotech & Accessories 2023) ឆ្នាំ 2023 ត្រូវបាន​ធ្វើឡើង​នៅឯ​សាល​ពិព័រណ៍​សៃ​ហ្គ​ន (SECC) ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ ពិព័រណ៍ Autotech & Accessories 2023 ទាក់​បាន​ក្រុមហ៊ុន​ជាង 200 ស្ថាប័ន​នៅ​វៀតណាម និង​បរទេស​ចូលរួម​តាំង​បង្ហាញ​ផលិតផល​នៅក្នុង​បញ្ជរ​ជិត 300 របស់​ពួកគេ។ ពិព័រណ៍​នេះ​ផ្ដល់ឱកាស​ក្នុង​ការតភ្ជាប់​ទំនាក់ទំនង​ផ្នែក​ធុរកិច្ច​រវាង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។ ក្នុង​បញ្ជរ​តាំង​បង្ហាញ គេ​ឃើញ​មាន​តាំងពី​រថយន្ត​គ្រូ​សារ រថយន្ត​ដឹកទំនិញ រថយន្ត​អគ្គិសនី ម៉ូតូ រហូតដល់​ផលិតផល​គ្រឿងបន្លាស់​សម្រាប់​យានយន្ត និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ទំនើប​សម្រាប់​យានយន្ត។ល។ ពិព័រណ៍​នេះ​ក៏មាន​វត្តមាន​របស់​យីហោល្បីៗ មានដូចជា Blueone, Jaan –E, Daichi, … Read more

ស្រីស្អាត Mina សមាជិកក្រុមចម្រៀង Twice ត្រូវជនមិនស្គាល់មុខគំរាមសម្លាប់

នាង Mina សមាជិកក្រុមចម្រៀងស្រី Twice ដែលកំពុងល្បីនៅក្នុងពិភពសិល្បៈចម្រៀង K-Pop ថ្មីៗនេះ ត្រូវបានជនមិនស្គាល់មុខគំរាមសម្លាប់ ហើយដំណឹងនេះក៏ត្រូវបានចែកចាយបន្តគ្នាដែរតាមរយៈបណ្ដាញសង្គម Viberតាមរយៈគណនីមួយដែលមានឈ្មោះថា IIbe។ តារាស្រីជនជាតិជប៉ុនរូបនេះត្រូវបានជនមិនស្គាល់មុខសរសេរសារគំរាមថា “Mina ខ្ញុំមានកាំបិត” មិនតែប៉ុណ្ណោះ មនុស្សរោគចិត្តម្នាក់នេះថែមទាំងបានពោលគំរាមទៀតថា “ប្រសិនបើនាងមិនទះកំផ្លៀងមិត្តប្រុសរបស់នាងទេ យើងនឹងទៅរកនាង ហើយយើងនឹងសម្លាប់នាងចោល” ។ ពាក់ព័ន្ធនឹងករណីនេះផងដែរ នាង Mina បានទៅប្ដឹងប៉ូលិស ដើម្បីឱ្យជួយរកមុខជនដែលគំរាមសម្លាប់នាង ដែលមកទល់ពេលនេះ សូម្បីតែតម្រុយបន្តិចក៏គ្មានដែរ។ គួរបញ្ជាក់ផងដែរថា តារាស្រី Mina ទើបតែបង្ហាញពីទំនាក់ទំនងស្នេហាជាមួយតារាប្រុស Bambamកាលពីពាក់កណ្ដាលខែមីនាកន្លងទៅ ហើយអ្នកទាំងពីរបានក្លាយជាគូស្នេហ៍ដែលមានអ្នកគាំទ្រស្រឡាញ់ពេញចិត្តច្រើនទៀតផង៕