អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។ កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។ ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent … Read more

ដុំ​ភ្លើង​ដែលឆាប​ឆេះ​​ផ្ទុះ​កក្រើក​មេឃ​នៅ​អូស្ត្រាលី អាចជា​រ៉ុក្កែត​របស់​រុស្ស៊ី

ដុំ​ភ្លើង​យ៉ាង​ភ្លឺ និង​សំឡេង​ផ្ទុះ​លាន់​កក្រើក​មេឃ​របស់រ​ដ្ឋ Victoria នៅ​អូស្ត្រាលី​កាលពី​ពេល​ថ្មី​ៗ​នេះ អាច​គ្រាន់តែ​ជា​បំណែក​​នៃ​​រ៉ុក្កែត​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​ការបាញ់​បង្ហោះ​ផ្កាយរណប​ក្នុង​ថ្ងៃ​ជាមួយគ្នា​ នៅវា​កំពុង​ធ្លាក់​។​ 7 News Australia កាលពី​ថ្ងៃទី 08 សីហា បាន​ផ្សាយ​ថា ដុំ​ភ្លើង​បានបង្ហាញ​ខ្លួន​កាលពី​ថ្ងៃទី 07 សីហា ធ្វើឱ្យ​ប្រជាជន​នៅ Melbourne ដែលជា​ទីក្រុង​រដ្ឋបាល​របស់​រដ្ឋ Victoria និង​តំបន់​មួយចំនួន​ផ្សេងទៀត​របស់​រដ្ឋ​នេះ បាន​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ។ ព័ត៌មានដំបូងៗនិយាយថា ដុំ​ភ្លើង​នេះ​អាចជា​អាចម៍ផ្កាយ​កំពុង​ធ្លាក់។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា នោះ​គឺជា​បំណែក​មួយ​នៃ​សំរាម​អវកាស។ នេះ​បើតាម​ទំព័រ Space។ អ្នក​តារាសាស្ត្រ​នៅ​សហរដ្ឋ​អាម៉េរិក និយាយថា ដុំ​ភ្លើង​នោះ​គឺជា​កំណាត់​ទី​បី​របស់​រ៉ុក្កែត Soyuz 2 ដែល​ត្រូវបាន​រុស្ស៊ី​បាញ់​បង្ហោះ​​ពី​ព្រលាន​យានអវកាស Plesetsk នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី មុន​នោះ​ច្រើន​ម៉ោងប៉ុណ្ណោះ​។ រ៉ុក្កែត​នេះ​មាន​ភារកិច្ច​នាំយក​ផ្កាយរណប GLONASS-K2 របស់ប្រទេស​​រុស្ស៊ី ឡើងទៅ​កាន់​ទី​អវកាស។ តាម​ការ​គណនា​របស់​ក្រុម​អ្នកជំនាញ ដងខ្លួន​របស់រ៉ុក្កែត​​រុស្ស៊ី​ខាងលើ ត្រូវ​​ធ្លាក់​ត្រលប់​មកកាន់​ផែនដី​នៅ​ភាគ​អាគ្នេយ៍​នៃ​តំបន់ Tasmania លើ​មហាសមុទ្រធំធេង​ បន្ទាប់ពី​បាន​បាញ់​បង្ហោះ។ នៅតាម​ផ្លូវ​ធ្លាក់​ត្រលប់​មក​កាន់​​ផែនដី កំណាត់​ខាង​ក្រោម​របស់​រ៉ុក្កែត​នេះ​បាន​បញ្ចេញ​ពន្លឺ​លើ​ផ្ទៃមេឃ​របស់​អូស្ត្រាលី ដោយសារតែ​ឆេះ នៅពេល​កកិត​នឹង​បរិយាកាស៕

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

អូស្ត្រាលី​ផ្ដល់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដើម្បី​រក​កុមារ​បាត់​ខ្លួន​កាលពី​ជិត​ប្រាំ​ទសវត្សរ៍​កន្លង

សមត្ថកិច្ច​អូស្ត្រាលី ប្រកាសថា​នឹង​ផ្ដល់ប្រាក់​រង្វាន់​មួយ​លាន​ដុល្លារ​អាម៉េរិក ដល់​អ្នក​ទាំងឡាយណា​ដែល​ផ្ដល់ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន ផ្ដន្ទាទោស​ជនល្មើស​នៅក្នុង​ករណី​កុមារា​ដែល​បាន​បាត់​ខ្លួន​កាលពី​ជិត 50 ឆ្នាំមុន​។ កុមារា​រងគ្រោះ​ឈ្មោះ James Patrick Taylor ​ហៅ​ក្រៅ​ថា Jimmy បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី 29 សីហា 1974 ក្រោយពី​ដើរ​ពី​ផ្ទះ​នៅក្នុង​ទីរួមស្រុក Derby តំបន់ Kimberley ក្នុង​រដ្ឋ​អូស្ត្រាលី​ខាងលិច ទៅកាន់​ហាង Lwoys ដែលមាន​ចម្ងាយ​ជិត​មួយ​គីឡូម៉ែត្រ។ នេះ​បើតាម CBS News ចុះផ្សាយ​កាលពី​ថ្ងៃទី 31 ឧសភា 2023។ Taylor កាលណោះ​មាន​អាយុ 12 ឆ្នាំ ជា​ក្មេង​រួសរាយ មាន​ចរិត​ម្ចាស់ការ និង​តែងតែ​យក​ក្រាស​សិតសក់​តាម​ខ្លួន​។ Taylor រស់នៅ​ជាមួយ​ឪពុកម្ដាយ បងប្អូន​ប្រាំ​នាក់ និង​សាច់ញាតិ​មួយចំនួន។ កុមារ​នេះ​ធ្លាប់​ដើរទៅ​ទិញ​គ្រឿងទេស​ឱ្យ​ម្ដាយ​តែម្នាក់ឯង​ជា​ញឹកញាប់ ហើយ​ហាង Lwoys គឺជា​កន្លែង​ដែល Tayor ចូលចិត្ត។ លើកចុងក្រោយ​ដែល​សាក្សី​បានឃើញ Taylor គឺ​នៅពេល​កុមារ​នេះ​ឡើង​រថយន្ត​នៅ​ខាងក្រៅ​ហាង Lwoys បន្ទាប់ពី​បាន​ចូល​ទិញ​ភេសជ្ជៈ។ សាក្សី​បានឱ្យដឹងថា អ្នកបើកបរ​​ដែលមាន​វ័យ​ប្រហែល​ពី … Read more

អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ប្រភេទ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ “ការ​ស្រេកឃ្លាន​” នៅ​សហរដ្ឋ​អាមេរិក

អូស្ត្រាលី​បង្កើន​ការ​ផលិត​មាស​ដុំ ប្រភេទ​ដុំ​1គីឡូក្រាម​ ដើម្បី​ដោះ​ស្រាយ​ "ការ​ស្រេកឃ្លាន​" របស់​អាមេរិកាំង​

រោង​ចក្រ​ចម្រាញ់​មាស​ធំជាង​គេ​របស់​ប្រទេស​អូស្ត្រាលី Perth Mint បាន​ចាប់​ផ្ដើម​បង្កើន​ផលិត​កម្ម​របស់​ខ្លួន ដោយ​ផ្ដោត​ទៅលើ​មាស​ប្រភេទ​បន្ទះ​ក្រាស់​ដែល​មាន​ទម្ងន់​1កីឡូក្រាម ដើម្បី​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្គត់​ផ្គង់​ដែល​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​នៅ​សហរដ្ឋ​អាមេរិក​។ តាម​ធម្មតា យន្តហោះ​ដឹក​អ្នក​ដំណើរ តែង​តែ​ត្រូវ​បាន​ប្រើ​ដើម្បី​ដឹក​ជញ្ជូន​ផលិត​ផល​ធ្វើ​អំពី​មាស ប៉ុន្តែការ​ដួល​រលំនៃ​វិស័យ​អាកាស​ចរណ៍​ និង​អាក់​ខាន​​ដោយ​សារ​វិបត្តិ​សុខភាព​​ COVID-19​ បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផ្គត់​ផ្គង់​មាស​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ ដុំ​មាស​ប្រភេទ​ទម្ងន់​1គីឡូក្រាម​​ តែង​ត្រូវ​បាន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​កិច្ចសន្យា​ ឬ​កិច្ច​ព្រម​ព្រៀងអនាគត​របស់​ Comex។ COMEX គឺ​ជា​ទី​ផ្សារ​អនាគត​ ដែល​ជា​កន្លែង​ជួញដូរ​ផលិត​ផល​លោហធាតុ ដូចជា មាស ប្រាក់ ស្ពាន់​ និង​អាលុយ​មីញ៉ូម​។ កន្លង​មក COMEX ត្រូវ​បាន​គេ​ហៅ​ថា​ជា​ក្រុម​ហ៊ុន​ជួញ​ដូរ​ផលិត​ផល​ COMEX ក្រោយ​ពី​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម​ហ៊ុន New York Mercantile Exchange នាឆ្នាំ​1994 ហើយ​ក៏បាន​ក្លាយជា​ផ្នែក​មួយដែល​ទទួល​បន្ទុក​ក្នុង​ការ​ជួញ​ដូរ​ផ្នែក​លោហ​ធាតុ​​មាន​តម្លៃ​។ Richard Hayes ដែល​ជា​នាយក​ប្រតិបត្តិ​របស់ Perth Mint បាន​ឱ្យ​ដឹង​ថា “បច្ចុប្បន្ន យើង​ខ្ញុំ​ប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​ដើម្បី​ផលិត​មាស​ប្រភេទ​បន្ទះ​ក្រាស់​ទម្ងន់​1គីឡូក្រាម​ ឱ្យ​បាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​។ យើង​ប្រហែល​ជា​អាច​ផលិត​បាន​7តោន​កន្លះ​ក្នុង​1សប្ដាហ៍​ ហើយ​យើង​នឹង​លក់​វា​ទាំង​អស់​ដោយ​ងាយ​នៅ​ក្នុង​ខែ​ឧសភា​​ខាង​មុខ​។ ភាគ​ច្រើន​លើស​លុប​នៃ​ផលិត​ផល​មាស​ដែល​នឹង​ត្រូវ​បាន​ផលិត​នេះ គឺ​ដើម្បី​ផ្គត់​ផ្គង់​ដល់​ទីផ្សារ​ COMEX”។ នៅក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​នៃ​ខែ​មីនាដែល​ទីផ្សារ​មាស​ត្រូវ​ច្របូល​ច្របល់ ថ្លៃ​ឈ្នួល​​ធានា​រ៉ាប់​រង​អនាគត​មាស​របស់ New York ធៀប​នឹង​តម្លៃ​ផ្គត់​ផ្គង់​ភ្លាម​ៗ​នៅ​ទីក្រុង​ឡុងដ៍ … Read more