មនុស្សជាតិនឹងអាចត្រូវផុតពូជទាំងស្រុងក្រោយពីជាងពីររយលានឆ្នាំទៀត?
ការផុតពូជដ៏មហាវិនាសរបស់ថនិកសត្វ ក្នុងនោះមានមនុស្សជាតិជាដើម អាចកើតឡើងក្រោយរយៈពេល 250 លានឆ្នាំទៀត នៅពេលអាកាសធាតុប្រែប្រួលទាំងស្រុង។ Alexander Farnsworth ដែលជាបុរាណវិទូប្រចាំសាកលវិទ្យាល័យ Bristol រួមនឹងសហការី ព្យាករថា ថនិកសត្វ រួមទាំងមនុស្សផងដែរ អាចនឹងមានវត្តមានត្រឹមតែ 250 លានឆ្នាំទៀតប៉ុណ្ណោះ ព្រោះតែអាកាសធាតុនឹងប្រែជាគ្រោះថ្នាក់ ដោយសារកត្តាចំនួនបី៖ ព្រះអាទិត្យភ្លឺជាងមុន ភូមិសាស្ត្ររបស់ទ្វីបនានាប្រែប្រួល និងឧស្ម័ន CO2 កើនឡើងដល់កំពូល។ មុននោះ ក្រុមអ្នកវិទ្យាសាស្ត្របានព្យាករថា ព្រះអាទិត្យនឹងកាន់តែភ្លឺជាងមុន ហើយក៏ «លេបយក» ផែនដីបន្ទាប់ពី 7.6 ពាន់លានឆ្នាំទៀត។ ប៉ុន្តែ ជីវិតទំនងជាមិនអាចមានវត្តមានបានយូរដូចនេះឡើយ។ នៅពេលព្រះអាទិត្យបញ្ចេញថាមពលច្រើនជាងមុន បរិយាកាសផែនដីនឹងឡើងកម្ដៅ ធ្វើឱ្យទឹកត្រូវហួត។ ទឹកគឺជាឧស្ម័នផ្ទះកញ្ចក់មួយប្រភេទ ដូច្នេះវានឹងរក្សាកម្ដៅកាន់តែច្រើន។ ពីរពាន់លានឆ្នាំទៀត ផែនដីអាចនឹងឡើងកម្ដៅរហូតដល់ទឹកក្នុងមហាសមុទ្រត្រូវពុះ។ ការសិក្សាស្រាវជ្រាវរបស់ Farnsworth ព្យាករថា មហាទ្វីបថ្មីមួយដែលមានឈ្មោះថា Pangea Ultima នឹងកើតឡើងតាមបណ្ដោយខ្សែអេក្វាទ័រក្រោយរយៈពេល 250 លានឆ្នាំទៀត។ Pangea Ultima នឹងមានកម្ដៅខ្ពស់ជាងឆ្ងាយធៀបនឹងបណ្ដាទ្វីបនាបច្ចុប្បន្ន ដោយសារតែព្រះអាទិត្យ។ រៀងរាល់ … Read more