TikTok ជិត​បង្ហាញវត្តមាន TikTok Photos ដែល​ជា​អែប​ចែក​រំលែក​រូប​ថត​ដាច់​ដោយ​ឡែក

ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ម្នាក់​ដែល​មាន​គណនី​ X ឈ្មោះ @AssembleDebug បាន​រក​ឃើញ​កូដ​អាថ៌កំបាំង​ ដែល​ណែនាំ​អំពី​កម្មវិធី​ថ្មី​មួយ​មាន​ឈ្មោះ​ថា «TikTok Photos» គ្រា​ដែល​កំពុង​បក​ស្រាយ​​កូដ​កំណែ​បន្ទាន់​សម័យ​ TikTok ថ្មី​បំផុត​។ ប្រការ​នេះ​បង្ហាញ​ថា TikTok ទំនង​ជា​កំពុង​ត្រៀម​បង្ហាញ​វត្តមាន​ អែប​ចែក​រំលែក​រូបថត​ដាច់ដោយ​ឡែក​។ ព័ត៌មាន​លម្អិត​អំពី​ការ​បង្ហាញ​វត្តមាន​ និង​ប្រសិទ្ធភាព​របស់​ អែប​ អាថ៌កំបាំង​នេះ​ ត្រូវ​បាន​ TikTok រក្សា​ការ​សម្ងាត់​។ ក៏ប៉ុន្តែ ការ​វិភាគ​ទៅ​លើ​ហ្វាល APK បង្ហាញ​ថា បណ្ដា​កូដ​ដែល​មាន​ដូច​ជា «បើក​ TikTok Photos» ឬ «ចែក​រំលែក​ទៅ​កាន់​ TikTok Photos» ជា​ដើម បាន​បញ្ជាក់​ថា អ្នក​ប្រើ​ប្រាស់​អាច​ធ្វើ​សមកាលកម្ម​បណ្ដា​អត្ថបទ​ រូបថត​​ដែល​បាន​បង្ហោះ​បច្ចុប្បន្ន​ពី​ TikTok ជាមួយ​នឹង​ TikTok Photos ក្នុង​​ក្របខណ្ឌ​មាន​ជម្រើស​។ បច្ចុប្បន្ន​ TikTok គឺជា​បណ្ដាញ​សង្គម​ចែក​រំលែក​វីដេអូ​ដ៏​ធំមួយ​ ហើយ​វា​ក៏អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​រូប​ថត​បែប​វីដេអូ​ ឬ​រូប​ដែល​បញ្ចូល​ចម្រៀង​ផងដែរ​។ ការ​បង្ហាញ​វត្តមាន​របស់ TikTok Photos បង្ហាញ​ថា បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ចិន Bytedance … Read more

មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។ នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ … Read more

រឿង​ TikToker បន្ថែម​ទង់ជាតិ​ថៃ​ទៅ​ក្នុង​វីដេអូ​ថត​នៅ​អង្គរវត្ត ខាង​ «វៀតណាមកំពុង​មាន​ចំណាត់​ការ»

តំណាង​មន្ទីរ​វប្បធម៌ និង​កីឡានៃ​ទីក្រុង​ហូជីមិញ ​ឱ្យ​ដឹង​ថា បាន​ក្ដាប់​បាន​ព័ត៌មាន និង​កំពុង​សហការ​ជាមួយ​នឹង​ភាគី​ពាក់​ព័ន្ធ​ ដើម្បី​មាន​ចំណាត់ការ​លើ​ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែល​បាន​បង្ហោះ​វីដេអូបង្ហាញ​ពី​​ទិដ្ឋភាព​អង្គរបស់​កម្ពុជា​ ប៉ុន្តែ​បន្ថែម​រូប​ភាព​ស្ដេច​ថៃ និង​ទង់ជាតិ​ថៃ​។ ការ​បញ្ជាក់​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី 16 វិច្ឆិកា 2023 ដោយ​លោក ឡាំ ង៉ូ​ហ្វាំងអាញ់ ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា នៃ​ទីក្រុង​ហូជីមិញ ជា​ទីដែល​ TikToker ហឿ ក្វុកអាញ់​ រស់​នៅ​។ ប្រធានមន្ទីររូប​នេះ​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​របាយការណ៍​ផ្លូវ​ការ​ មន្ទីរ​វប្បធម៌ និង​កីឡា​របស់​ទីក្រុង​ហូជីមិញ នឹង​សហការ​ ក៏​ដូច​ជា​មាន​មិត​សមស្រប​ចំពោះ​បញ្ហា​ដែល​ពាក់​ព័ន្ធ​។ ចំណែក​លោក ហ្វាំ ង៉ុក អនុប្រធាន​មន្ទីរ​ខាងលើ​ក៏​បាន​ឱ្យ​ដឹង​ថា ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ច្បាប់​របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើត​ឡើង​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម ទើប​អាជ្ញាធរ​វៀតណាម​ត្រូវ​ការ​ការ​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ មុន​នឹង​មាន​ចំណាត់​ការ​។ មុន​នោះ នៅលើ​ទំព័រ​ TikTok របស់​ខ្លួន ហឿ ក្វុកអាញ់ … Read more

TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

TikTok ​សម្រេច​ចិត្ត​ឈប់​លក់​ទំនិញ​តាម​អនឡាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ហាម​ឃាត់​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​។ កាល​ពី​ថ្ងៃទី 03 តុលា 2023 TikTok ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុម​ហ៊ុន​ចិន ByteDance បាន​ប្រកាស​ថា​ នឹង​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​​ទិញ​ដូរ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ចាប់​ពី​ថ្ងៃទី 04 តុលា 2023 នេះ​។ ការ​សម្រេច​ចិត្ត​ខាង​លើ​របស់បណ្ដាញ​សង្គម​ចិន​ TikTok ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ប្រកាស​ហាម​ឃាត់​សកម្មភាព​លក់​ទំនិញ​ផ្ទាល់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នានា​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​របស់​​ខ្លួន​។ ក្នុង​ប្រកាស​ថ្មី​បំផុត​របស់​ខ្លួន TikTok Indonesia សង្កត់​ធ្ងន់​ថា អាទិភាព​ដំបូង​គេ​គឺ​ការគោរព​ច្បាប់ និង​ការ​សម្រេច​របស់​ប្រទេស​ដែល​ TikTok កំពុង​ធ្វើសកម្មភាព​។ ក្នុង​នោះ​ ពួក​គេ​នឹង​ឈប់​ធ្វើពាណិជ្ជកម្ម​អនឡាញ​នៅលើ​ឧបករណ៍​លក់​ដូរ​ទំនិញ TikTok Shop Inodnesia។ ក៏ប៉ុន្តែ​ TikTok ក៏​យល់​ថា បទបញ្ជា​ខាង​លើ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នឹង​ប៉ះពាល់​ដល់​អាជីវករ​រាប់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ TikTok Shop ក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​នេះផងដែរ​។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​គោរព​តាម​បទបញ្ជា​ហាម​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​ នឹង​ត្រូវ​បាន​ព្រមាន​។ បើ​សិន​នៅ​តែ​រំលោភ​បំពាន​ជា​ថ្មី ពួក​គេ​នឹង​ត្រូវ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅ​ឥណ្ឌូណេស៊ី​។ មុននោះ រដ្ឋមន្ត្រី​ខាងលើ​យល់​ថា ពាណិជ្ជកម្ម​អនឡាញ​ត្រូវ​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​បណ្ដាញ​សង្គម​។ បណ្ដាញ​សង្គម​អាច​ផ្សព្វផ្សាយ​ផលិត​ផល​ … Read more

ឥណ្ឌូណេស៊ី​ហាម​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ដើម្បីការ​ពារ​ពាណិជ្ជកម្ម​បែប​បុរាណ

វាសនា​របស់ TikTok Shop នៅ​ប្រទេស​ឥណ្ឌូណេស៊ី​អាច​នឹង​ត្រូវ​បាន​សម្រេច​នៅ​ក្នុង​សប្ដាហ៍​នេះ​ ពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ បាន​កំណត់​គោលការណ៍​ស្ដី​ពី​ការ​លក់​ទំនិញ​តាម​អនឡាញ​។ លោក Oktavianus មាន​​មុខរបរ​​លក់​សម្លៀក​បំពាក់កូន​​ក្មេងរយៈ​ពេល​ 10 ឆ្នាំ​ នៅ​ឯ​ផ្សារ Tanah Abang (ហ្សាការតា​) ​ ប៉ុន្តែ ទើប​តែ​បាន​ងាក​ទៅ​​លក់​តាម​អនឡាញ​កាល​ពី​ឆ្នាំ 2017​។ អាជីវករ​វ័យ 37 ឆ្នាំ​រូប​នេះ​ ឱ្យ​ដឹង​ថា តាំង​ពី​ពេល​នោះ​មក គាត់លក់​ដាច់​ជាង​មុន​ឆ្ងាយ​។ «TikTok Shop បាន​ជួយ​ខ្ញុំ​។ ខ្ញុំ​បាន​ឃើញ​ល្បឿន​រង្វិលជុំ​នៃ​ទំនិញ​កើន​ពី 30% ទៅ 40%» លោក Oktavianus បាន​ប្រាប់​សារព័ត៌មាន Strait Times ដូច្នេះ​។ ក៏ប៉ុន្តែ អាជីវករ​ដូច​លោក Oktavianus ទំនងជា​នឹង​លែង​បាន​សប្បាយចិត្ត​បែប​នេះទៀតហើយ​ នៅពេល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​អំពាវនាវ និង​ចាត់​វិធានការ​ បង្ខំ​ឱ្យ​ថ្នាល​បច្ចេកវិទ្យា​ទាំងអស់​ត្រូវ​បែង​ចែក​ឱ្យ​បាន​ច្បាស់​រវាង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ (ecommerce)។ ឥរិយាបថ​នេះ​ធ្វើ​ឡើង​សំដៅ​លើ​បណ្ដា​ក្រុម​ហ៊ុន​ដូច TikTok ជា​ដើម ដោយ​ក្រុម​មន្ត្រី​ឥណ្ឌូណេស៊ី​យល់​ថា សកម្មភាព​ពាណិជ្ជកម្ម​នៅលើ​បណ្ដាញ​សង្គម (social commerce) ​គឺ​មិន​យុត្តិធម៌​ … Read more

ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

រដ្ឋ​ដំបូង​គេ​របស់​សហរដ្ឋ​អាម៉េរិក​ដែល​ហាមឃាត់ TikTok ជា​ផ្លូវការ

អភិបាលរដ្ឋ Montana លោក Greg Gianforte បាន​ចុះហត្ថលេខា​លើ​ច្បាប់​ហាមឃាត់​សកម្មភាព​របស់ TikTok ធ្វើឱ្យ​តំបន់​មួយ​នេះ​ក្លាយជា​រដ្ឋ​ដំបូង​គេ​នៅ​សហរដ្ឋ​អាម៉េរិក ដែល​ទប់ស្កាត់​ការទាញយក​កម្មវិធី​វីដេអូ​ខ្លី​ដែល​កំពុង​ពេញនិយម​ជាងគេ​លើ​ពិភពលោក។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters បទបញ្ជា​ហាមឃាត់​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី 01 មករា ឆ្នាំ 2024។ រដ្ឋ Montana បាន​កំណត់ថា ការដែល​ផ្សារ​កម្មវិធី Google Play និង App Store អនុញ្ញាតឱ្យ​ទាញ​យក TikTok នៅក្នុង​រដ្ឋ​នេះ គឺជា​រឿង​ខុសច្បាប់។ បណ្ដាញ​សង្គម TikTok ដែលមាន​អ្នកប្រើប្រាស់​ជាង 150 លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក កំពុងតែ​ប្រឈមមុខ​នឹង​ហានិភ័យ​ត្រូវ​បាត់​ខ្លួន​ពី​សហរដ្ឋ​អាម៉េរិក ដោយសារតែ​ក្រុម​អ្នកតាក់តែង​ច្បាប់​នាំគ្នា​ជំរុញឱ្យមាន​ការបិទ​ខ្ទប់ ព្រោះតែ​ការបារម្ភ​អំពី​សន្តិសុខ​ជាតិ។ អាជ្ញាធរ​រដ្ឋ Montana ជាទី​ដែលមាន​ប្រជាជន​តែ​ជាង​មួយ​លាន​នាក់ បានឱ្យដឹងថា TikTok អាច​នឹង​ត្រូវបាន​ពិន័យ​ចំពោះ​ការរំលោភច្បាប់​រៀងរាល់​លើក និង​ពិន័យ​ជា​ប្រាក់​បន្ថែម 10,000 ដុល្លារ/ថ្ងៃ បើសិន​មិន​គោរព​តាម​។ Apple និង Google ក៏​អាច​ត្រូវ​បង់ប្រាក់ 10,000 ដុល្លារ/ថ្ងៃ ចំពោះ​ការមិន​គោរព​ច្បាប់​ខាងលើ។ ក៏ប៉ុន្តែ … Read more

អ្នកគាំទ្រ​រៀប​ចំ​​ខ្លួន​ដូច​​គ្រូបង្វឹក Honda របស់ U-22 កម្ពុជា បង្ក​ការភ្ញាក់ផ្អើល​លើ​វេទិកា​​ទស្សនិក​ជន​នៅ​ស៊ី​ហ្គេម

អ្នកគាំទ្រ​ពិសេស​មួយរូប​មកពី​ប្រទេស​ជប៉ុន ដែលមាន​រូបរាង​មុខមាត់ និង​ស្លៀកពាក់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda របស់​ U-22 កម្ពុជា បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​បង្ហាញ​វត្តមាន​នៅឯ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី 32។ ​ការប្រកួត​ពីរលើក​របស់ U-22 កម្ពុជា មាន​វត្តមាន​អ្នកគាំទ្រ​ពិសេស​ម្នាក់​នៅលើ​វេទិកា​សម្រាប់​ទស្សនិកជន​ក្នុង​កីឡដ្ឋាន​ជាតិ​អូឡាំពិក។ អ្នកគាំទ្រ​ដែល​មកពី​ប្រទេស​ជប៉ុន​នេះ មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda នៃ​ក្រុមបាល់ទាត់​បុរស​វ័យ​ក្រោម​ 22 ឆ្នាំ (U-22) របស់​​កម្ពុជា។ ពេល​បង្ហាញខ្លួន​នៅលើ​វេទិកា​ទស្សនិកជន​ភ្លាម «Honda ក្លែងក្លាយ» ក៏​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន​ពី​អ្នកគាំទ្រ​កម្ពុជា។ អ្នកគាំទ្រ​កម្ពុជាក៏​​ចូលចិត្ត​អ្នកគាំទ្រ​ពិសេស​រូបនេះ។ បុរស​សង្ហា​ម្នាក់នេះ តាមពិត​គឺជា Makihika ដែលជា KOL (Key Opinion Leader ឬ​អ្នកផ្ដល់យោបល់​ដែលមាន​ឥទ្ធិពល) ជនជាតិ​ជប៉ុន​មួយរូប។ Makihika ត្រូវបាន​គេ​ស្គាល់​ច្រើន​នៅលើ​បណ្ដាញ​សង្គម ដោយ​មាន​ឆា​នែ​ល TikTok និង YouTube មាន​អ្នកតាមដាន​ជាង 600,000 នាក់។ Makihika កំពុងតែ​ល្បីឈ្មោះ​ខ្លាំង ដោយសារ​មាន​រូបរាង​មុខមាត់​ដូច​ទៅនឹង​គ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំ​គាំទ្រ … Read more

TikTok បាន​ជួយ​ឱ្យ​អ្នក​លេង​វ័យ​ 20​ឆ្នាំ​ម្នាក់ ក្លាយ​ជា​សេដ្ឋី

TikTok បាន​ជួយ​ឱ្យ​អ្នក​លេង​វ័យ​20​ឆ្នាំ​ម្នាក់ ក្លាយ​ជា​សេដ្ឋី

TikTok គឺជា​បណ្ដាញ​សង្គម​មួយ​ក្នុងចំណោម​បណ្ដាញ​សង្គម​ដែលមាន​អ្នកប្រើប្រាស់​ច្រើនជាងគេបង្អស់​នា​បច្ចុប្បន្ន ហើយ​វា​កំពុងតែ​ក្លាយជា​ឱកាស​សម្រាប់​ការរក​ប្រាក់​របស់​យុវវ័យ តាមរយៈ​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន។ យោងតាម​ស្ថិតិ​ពី TikTok ក្នុងចំណោម​ជនជាតិ​អាមេរិកាំង3នាក់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន គឺមាន​ម្នាក់​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok។ ដោយសារ​មូលហេតុ​នេះហើយ បើទោះជា​មានការ​ព្រមាន​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាច្រើន​នៅតែ​ចាត់ទុក TikTok ជា​កន្លែង​ដ៏​ល្អ​ដើម្បី​ធ្វើការ​ឃោសនា​ផលិតផល។ ជាមួយនឹង​អ្នកប្រើប្រាស់​ប្រចាំខែ​ប្រមាណ​ជា 690លាន​នាក់​នៅ​ទូទាំង​ពិភពលោក បណ្ដាញ​សង្គម TokTok ត្រូវបាន​ក្រុម​អ្នក​ផលិត​វីដេអូ​វាយតម្លៃថា មិនមាន​គូប្រជែង​នៅលើ​ទីផ្សារ បើ​គេ​ពិនិត្យ​ទៅលើ​លទ្ធភាព​នៃ​ការ «សាយភាយ» តួលេខ​អ្នកតាមដាន និង​ឱកាស​អភិវឌ្ឍ​អាជីព។ TikTok ក្លាយជា​ផ្ទះ​ថ្មី​ដែល​បើកផ្លូវ​ឱ្យ​ក្រុមមនុស្ស​ដែលមាន​ឥទ្ធិពល​បាន​រីកចម្រើន ពិសេស​គឺ​ក្រុមមនុស្ស​ដែលមាន​ឈ្មោះ​ល្បី​នៅលើ Youtube និង Instagram។ Michael Le អាយុ 20ឆ្នាំ ដែល​ចូលចិត្ត​បង្ហោះ​វីដេអូ​រាំ​កំសាន្ត​នៅលើ TikTok ទទួលបាន​ការតាមដាន​ពី​អ្នកលេង​បណ្ដាញ​សង្គម​នេះ​ចំនួន 42.5លាន​នាក់ និង​មាន​អ្នក​ចុច​ចូលចិត្ត​ជាង 1.2ពាន់​លាន​លើក។ ថ្មីៗនេះ Michael Le បាន​ទិញ​ផ្ទះមួយ​ខ្នង​នៅ Los Angeles បន្ទាប់ពី​បាន​រើ​មកពី Florida។ បច្ចុប្បន្ន Michael Le រស់នៅ និង​ធ្វើការ​ជាមួយ​សមាជិក 7នាក់​ផ្សេងទៀត​នៅក្នុង​ក្រុម​របស់ខ្លួន រួមមាន … Read more

TikTok ត្រូវតែសុំច្បាប់ចិន បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនណាមួយ

ប្រទេសចិនទើបតែបានចេញច្បាប់កំណត់ថ្មីមួយអំពីការនាំចេញផលិតផលបច្ចេកវិទ្យា នាំឱ្យក្រុមហ៊ុន ByteDance ជួបការលំបាកធ្ងន់ធ្ងរនៅពេលត្រូវសុំការអនុញ្ញាតពីរដ្ឋាភិបាលចិន ទើបមានសិទ្ធិលក់ TikTok។ យោងតាមប្រភពព័ត៌មានរបស់ Bloomberg បច្ចេកវិទ្យា AI interface technology ដូចជាបច្ចេកវិទ្យាកំណត់សម្គាល់សំឡេង និងកំណត់សម្គាល់អក្សរ ក៏ដូចជាបណ្ដាបច្ចេកវិទ្យាវិភាគទិន្នន័យដើម្បីបង្ហាញអំពីខ្លឹមសារដែលត្រូវបានធ្វើឱ្យទៅជាឯកជនភាព (personalized) ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃបណ្ដាផលិតផលដែលត្រូវត្រួតពិនិត្យ មុននឹងនាំចេញ។ នេះគឺជាសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ដែលបានចេញផ្សាយកាលពីថ្ងៃទី21សីហា។ ច្បាប់នេះបានកំណត់ថា ការលក់ផលិតផលដែលប្រើប្រាស់បច្ចេកវិទ្យាដូចបានរៀបរាប់ខាងដើម ទៅឱ្យបរទេស គឺត្រូវតែមានការអនុញ្ញាតពីអាជ្ញាធរចិន ដើម្បី “ការពារសន្តិសុខសេដ្ឋកិច្ចជាតិ”។ ដូច្នេះ ការកំណត់ថ្មីខាងលើនេះ រួមបញ្ចូលទាំងបណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកបច្ចេកវិទ្យាដែល ByteDance កំពុងប្រើប្រាស់នៅក្នុង TikTok នឹងត្រូវបានបង្គាប់ឱ្យសុំច្បាប់រដ្ឋាភិបាល បើសិនជាចង់លក់ទៅឱ្យក្រុមហ៊ុនដទៃ។ Bloomgerg បានឱ្យដឹងថា ការកំណត់ថ្មីនេះ គឺក្នុងបំណងពន្យារពេលការលក់ ពោលគឺមិនមែនហាមទាំងស្រុងនោះឡើយ។ កន្លងមក រដ្ឋាភិបាលរបស់លោក Donald Trump បានឱ្យដឹងថា ByteDance ត្រូវតែលក់ TikTok នៅសហរដ្ឋអាមេរិក ព្រោះតែព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ ក្រុមហ៊ុន Microsoft និង Oracle ថ្មីៗនេះ ក៏បានផ្ញើឯកសារចុះឈ្មោះចូលរួមដេញថ្លៃទិញ … Read more

Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

Microsoft នឹង​ឱ្យ​ថ្លៃ​ប៉ុន្មាន​សម្រាប់​ទិញ​ TikTok?

បណ្ដាញ​សង្គម​សម្រាប់​ចែក​រំលែក​​វីដេអូខ្លី​ TikTok ​ត្រូវ​បាន​​ក្រុម​ហ៊ុន​ ByteDance កំណត់​តម្លៃ​ដល់​ទៅ​ជាង​50​ពាន់​លាន​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​ប្រាក់ចំណូល​រំពឹង​ទុក​ថា​នឹង​ឡើង​ដល់​1​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។ ក្រុម​ហ៊ុន​ Microsoft កាលពី​ម្សិល​មិញ​ (2​សីហា) បាន​ទទួល​ស្គាល់​ថា កំពុង​តែ​ចរចា​ជាមួយ​ក្រុម​ហ៊ុន​ ByteDance នៅ​ប្រទេស​ចិន​ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់បណ្ដាញ​សង្គម​​ TikTok ដើម្បី​ទិញ​បណ្ដាញ​សង្គម​នេះ​នៅ​សហរដ្ឋ​អាមេរិក​។​ តាមគម្រោង​ ពួកគេ​នឹង​មាន​កិច្ច​ព្រម​ព្រៀង​មួយ​នៅ​ក្នុង​ថ្ងៃទី​15​កញ្ញា​ខាង​មុខ។ សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​រវាង​លោក Satya Nadella ដែលជា CEO របស់​ Microsoft និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​Donald Trump។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ លោក​ Trump ថែម​ទាំង​បាន​និយាយ​ថា​នឹង​ហាម​ TikTok ​នៅ​សហរដ្ឋ​អាមេរិក​ ទន្ទឹម​នឹង​នេះ​ លោក​ក៏បាន​ជំទាស់​នឹង​ការ​ដែល​ក្រុម​ហ៊ុន​ Microsoft ចង់ទិញ TikTok ផងដែរ​។ បច្ចុប្បន្ន​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា Microsoft នឹង​ហ៊ាន​ទិញ​ TikTok ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​។​ កាល​ពី​សប្ដាហ៍​មុន​ Reuters បាន​ចេញ​ផ្សាយ​ថា ByteDance បាន​កំណត់​តម្លៃ​ TikTok លើស​ពី​50​ពាន់​លានដុល្លារ​អាមេរិក​។ ប៉ុន្តែ ដោយ​សារ​សម្ពាធ​ពី​រដ្ឋាភិបាល​អាមេរិកាំង​ តម្លៃ​នេះ​អាច​នឹង​ថយ​ចុះ​ច្រើន​។ … Read more