ឥណ្ឌាធ្វើតេស្តយានអវកាសដឹកមនុស្សជាលើកដំបូង
កាលពីថ្ងៃទី 21 តុលា ឥណ្ឌាបានសាកល្បងបាញ់បង្ហោះដោយជោគជ័យជាលើកដំបូងចំពោះយានអវកាស Gaganyaan ដែលអភិវឌ្ឍឡើងដើម្បីដឹកអ្នកអវកាសបីរូប។ ការបាញ់បង្ហោះសាកល្បងកាលពីម្សិលមិញ ធ្វើឡើងក្នុងបំណងវាយតម្លៃប្រព័ន្ធរំដោះគ្រោះបន្ទាន់របស់ម៉ូឌុលដឹកមនុស្ស។ ម៉ូឌុលនេះបានផ្ដាច់ខ្លួនពីម៉ាស៊ីនរុញច្រាន និងចុះចតថ្នមៗនៅលើសមុទ្រ ក្រោយពីត្រូវបានបាញ់បង្ហោះប្រហែល 10 នាទី។ តាមផែនការ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) នឹងធ្វើតេស្តធំៗប្រមាណម្ភៃដងទៀត មុននឹងអនុញ្ញាតឱ្យយាន Gaganyaan នាំយកអវកាសចរបីរូប ឡើងទៅកាន់គន្លងតារាវិថីផែនដីនៅឆ្នាំ 2025។