ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។ ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។ បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។ នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។ យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ … Read more

ប្រទេស​ចិន​នឹង​បាញ់​បង្ហោះ​​ផ្កាយ​រណប​ពិសោធ​ន៍​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​នេះ

ប្រទេស​ចិន​មាន​ផែនការ​បាញ់​បញ្ជូន​ផ្កាយ​រណប​ពិសោធន៍​ចំនួន​ពីរ​គ្រឿង​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះ​ចន្ទ​ ដើម្បី​បង្កើត​បណ្ដាញ​ទំនាក់​ទំនង​រវាង​ឋាន​រណប​នេះ​ និង​ផែនដី​។ នេះ​បើ​តាម​សារព័ត៌មាន Xinhua ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 កុម្ភៈ​។ សេចក្ដី​ប្រកាស​កាល​ពី​ថ្ងៃទី 03 កុម្ភៈ របស់​​បន្ទប់​ពិសោធន៍​ស្រាវ​ជ្រាវ​អវកាស​ជ្រៅ​របស់​ប្រទេស​ចិន​ បាន​ឱ្យ​​ដឹង​ថា ផ្កាយ​រណប​ដូច​គ្នា​ចំនួន​ពីរ​គ្រឿង​ ដែល​មាន​ទម្ងន់​ 61 និង 15 គីឡូក្រាម​ នឹង​ហោះ​​ក្នុង​​គន្លង​តារាវិធី​ព្រះ​ចន្ទ​។ ផ្កាយ​រណប​ទាំង​នេះ​នឹង​ធ្វើ​ការ​ពិសោធ​ វាយ​តម្លៃ​លើ​លទ្ធភាព​នៃ​ការ​​ប្រើ​ប្រាស់​ និង​ប្រសិទ្ធភាព​របស់​បច្ចេក​វិទ្យា​ថ្មី​នានា​ មាន​ដូច​ជា បច្ចេកវិទ្យា​បញ្ជូន​រលកសញ្ញា​ និង​បច្ចេកវិទ្យា​វាស់​វែង​ដែល​មាន​សុក្រឹតភាព​កម្រិត​ខ្ពស់​ជា​ដើម​។ ប្រទេស​ចិន​គ្រោង​នឹង​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំង​ពីរ​គ្រឿង​ខាងលើ​នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ 2024​ ជាមួយ​នឹង​ផ្កាយ​រណប​អន្តរកម្ម​ Queqiao-2។ Queqiao-2 នឹង​ផ្ដល់​សេវា​ទំនាក់​ទំនង​សម្រាប់​បេសក​កម្ម​ព្រះ​ចន្ទ​ Chang’e 4, 6, 7 និង​ 8​ របស់​ចិន​។ បច្ចុប្បន្ន ប្រទេស​ចិន​កំពុង​ជំរុញ​កម្មវិធី​ស្រាវ​ជ្រាវ​ព្រះ​ចន្ទ​ ក្នុង​នោះ​ ប្រទេស​នេះ​ក៏​មាន​ផែនការ​នាំ​មនុស្ស​ឡើង​ទៅ​កាន់​ភពរណប​នេះ​នៅ​មុន​ឆ្នាំ 2030​ ផងដែរ​៕

មហា​ក្សត្រ និង​មហេសីរបស់​ម៉ាឡេស៊ី ធ្វើជាអ្នក​ដឹក​នាំ​កម្មវិធីទូរទស្សន៍​

មហាក្សត្រ រួម​នឹង​មហេសី​របស់​ប្រទេស​ម៉ាឡេស៊ី ដឹក​នាំ​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​​ក្នុង​ម៉ោង​ពិសេស​ និង​ទទួល​បានការ​​កោត​សរសើរ​ពី​ប្រជាជន​យ៉ាង​ខ្លាំង។ មហា​ក្សត្រម៉ាឡេស៊ី Abdullah Ahmad Shah និង​មហេសី​ Tunku Azizah Aminah Maimunah Iskandariah កាល​ពី​ថ្ងៃទី 17 មករា 2024 បាន​បង្ហាញ​ព្រះ​កាយក្នុង​កម្មវិធី​ព័ត៌មាន​នៅ​វេលា​ម៉ោង 20 របស់​ទូរទស្សន៍​ TV3។ កម្មវិធី​​រាយការណ៍​ព័ត៌មាន​នេះ​ត្រូវ​បាន​ថត​ជា​មុន​នៅ​ពេល​ព្រឹក​ថ្ងៃ​ដដែល​ ពេល​ទ្រង់​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ Media Prima Group ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​ទូរទស្សន៍​​ TV3 នៅ Selangor​។ ក្នុង​អំឡុង​ 10 នាទី​នៃ​ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន មហាក្សត្រ Abdullah ព្រះ​ជន្ម 64 វស្សា និង​មហេសី​ បាន​ដឹក​នាំ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ចំនួន​បី ដែល​ចាប់​ផ្ដើម​ដោយ​ការ​សម្ភាស​ជាមួយ​នឹង​ប្រជាជន​ម៉ាឡេស៊ី​ ទាក់​ទង​នឹង​សាមគ្គីភាព។ ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​ទីពីរ​ មហាក្សត្រ និង​មហេសី​របស់​ម៉ាឡេស៊ី មាន​បន្ទូល​អំពី​តួនាទី​របស់​ត្រី​ប្រាចំពោះ​សេដ្ឋកិច្ច​ និង​ទេស​ចរណ៍​នៅ​ Pahang។ ចុង​ក្រោយ ទ្រង់​ទាំង​ពីរ​អង្គ​មាន​បន្ទួល​អំពី​ដំណើរ​ទស្សនកិច្ចរបស់​ទ្រង់​នៅ​​ Media Prima Group​។ ការ​ដឹក​នាំ​កម្មវិធី​ព័ត៌មាន​របស់​មហាក្សត្រ … Read more

ស្ពាន​ឆ្លង​សមុទ្រ​ដែល​មាន​គម្លាត​សសរវែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ចិន​

ប្រទេស​ចិន​បាន​បោះមួយ​ជំហាន​ធំ​ក្នុង​ការ​សាងសង់​ Shuangyumen ដែលជា​ស្ពាន​មាន​គម្លាត​រវាង​សសរ​ចម្បង​វែង​រហូត​ដល់ 18.78 គីឡូម៉ែត្រ​ តភ្ជាប់​កោះ​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​ Zhejiang។ បច្ចុប្បន្ន ស្ពាន Shuangyumen ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​បង្គោល​ចម្បង​នៅ​លើ​សមុទ្រ​។ ស្ពាន​នេះ​តភ្ជាប់​ពី​កោះ Liuheng និងកោះ Fodu របស់​ទីក្រុង​ Chu San នៃ​ខេត្ត Zhejiang ភាគខាង​កើត​ប្រទេស​ចិន​។ សំណង់​នេះ​មាន​គម្លាត​រវាង​សសរ​ចម្បង​រហូត​ដល់ 18.78 គីឡូម៉ែត្រ ហើយ​​គ្រោង​នឹង​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ 2027​ ខណៈ​ដែល​គ្រឹះ​ត្រូវ​បាន​សាងសង់រួច​រាល់​កាល​ពី​ថ្ងៃទី 19 វិច្ឆិកា 2023​។ ក្រោយ​ពី​ត្រូវ​បាន​ស្ថាបនា​រួច​រាល់​ជា​ស្ថាពរ និង​​ដាក់​ឱ្យ​ប្រើ​ប្រាស់ ស្ពាន​នេះ​នឹង​ជួយ​បង្កើន​ការ​តភ្ជាប់​ទៅ​ខាង​ក្រៅ​របស់​បណ្ដា​កោះនៅ​ Chu San។

អង់គ្លេស​ដាក់ដំណើរ​ការ​​ស្ថានីយ​ផលិត​អគ្គិសនី​ពី​ខ្យល់​ធំបំផុត​លើ​ពិភពលោក​

ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​នៅ​ក្នុង​ចំការ​ Dogger Bank ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គឺ​ជា​ជំហាន​សំខាន់​ឆ្ពោះ​ទៅ​កាន់​ការ​ផលិត​អគ្គិសនី​​ពី​កម្លាំង​ខ្យល់​សម្រាប់​​មនុស្ស​ 6 លាន​គ្រួសារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ ទួរប៊ីន​កង្ហារ​ផលិតអគ្គិសនី​ពី​កម្លាំង​ខ្យល់​ដំបូង​ដែល​ស្ថិត​ក្នុង​គម្រោង​សាងសង់​កសិដ្ឋាន​ផលិត​អគ្គិសនី​ពីកម្លាំង​ខ្យល់​ដែល​ធំជាង​គេ​លើ​ពិភពលោក​នៅ​សមុទ្រ​ខាង​ជើង (North Sea) ចាប់​ផ្ដើម​ផ្គត់​ផ្គង់អគ្គិសនី​ដល់​បណ្ដាគ្រួសារ​ និង​រោង​ចក្រ​ដែល​មាន​តម្រូវ​ការ​ នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាមទំព័រ​សារព័ត៌មាន Guardian ចុះផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្រុម​ហ៊ុន​អភិវឌ្ឍ​ កាល​ពី​ថ្ងៃទី 09 តុលា បញ្ជាក់​ថា ចំការ Dogger Bank ដែល​មាន​ចម្ងាយ​ 130 គីឡូម៉ែត្រ​ពី​តំបន់​ឆ្នេរ​សមុទ្រ Yorkshire ផលិត​អគ្គិសនី​ចាប់​ពី​ដើម​ខែ​តុលា ឆ្នាំ 2023​ នៅ​ពេល​ទួរប៊ីន​ដំបូង​ក្នុង​ចំណោម 277 គ្រឿង​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​។ គម្រោង​ Dogger Bank ដែលត្រូវ​បាន​​​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អង់គ្លេស SSE រួម​នឹង​ក្រុម​ហ៊ុន Equinor និង Vargronn របស់​ប្រទេស​ន័រវែស​ នឹង​ផលិត​អគ្គិសនី​បាន 3.6​ ជីហ្គាវ៉ាត់ (gigawatt) ដែល​គ្រប់​គ្រាន់​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់មនុស្ស​ 6 លាន​គ្រួសារ​​ក្នុង​មួយ​ឆ្នាំ​ៗ នៅពេល​ស្ថាបនា​រួច​រាល់​នៅ​ឆ្នាំ … Read more

ប្រព័ន្ធ Li-Fi លឿន​ជាង Wi-Fi 100 ដង

Li-Fi ដែលជា​ស្ដង់ដា​បញ្ជូន​ទិន្នន័យ​ដោយ​មិន​ប្រើប្រាស់​ខ្សែ 802.11bb មាន​ល្បឿន 224 Gb/វិនាទី លឿន​ជាង 100 ដង បើ​ធៀប​នឹង Wi-Fi បច្ចុប្បន្ន។ យោងតាម​ប្រកាស​កាលពី​ថ្ងៃទី 13 កក្កដា 2023 ​របស់​ស​មា​គម​វិស្វករ​អគ្គិសនី និង​អេ​ឡិច​ត្រូ​និ​ច (IEEE) ប្រព័ន្ធ 802.11bb ត្រូវបាន​ដាក់ចូល​ទៅក្នុង​បញ្ជី​ស្ដង់ដា​នៃ​ការបញ្ជូន​ទិន្នន័យ​តាម​អ៊ី​ន​ធើ​ណិ​ត​ដោយ​មិន​ប្រើ​ខ្សែ​ប្រភេទ​ថ្មី។ ប្រការនេះ​នឹង​ជួយ​បង្កើនល្បឿន​នៃ​ការដាក់​ពង្រាយ និង​ការ​បញ្ចូល​ស្ដង់ដា​បច្ចេកវិទ្យា​បញ្ជូន​ទិន្នន័យ​ថ្មី​នេះ​ទៅក្នុង​ជីវភាព​ប្រចាំថ្ងៃ។ បច្ចុប្បន្ន ស្ដង់ដា​ថ្មី​បំផុត​របស់ Wi-Fi បាន​វិ​វត្ត​ឡើងដល់​កម្រិត 802.11be ដែល​ត្រូវបាន​ហៅថា Wi-Fi 7 ដោយមាន​ល្បឿន​ខ្ពស់បំផុតត្រឹម​ 30 Gb/វិនាទី លឿន​ជាង​បី​ដង​ធៀប​នឹង​កម្រិត 9.7 Gb/វិនាទី​នៅលើ Wi-Fi 6។ ចំណែក​ស្ដង់ដា Wi-Fi ដែល​ពេញនិយម​នាបច្ចុប្បន្ន​គឺ 2.4 GHz និង 5 GHz ដែលមាន​ល្បឿន​ប្រហែល​ពី 200 Mb/វិនាទី ទៅ 1.3 Gb/វិនាទី។ ក្នុង​គ្រា​ដែល … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ (តចប់)

MQ ៈ ភាពឆ្លាតវៃខាងសីលធម៌ ចរិយាធម៌ ប្រហែលជាមិនល្អឡើយ បើក្មេងៗមានភាពឆ្លាតវៃ តែខ្វះសីលធម៌ មិនដឹងខុសត្រូវ ល្អអាក្រក់ និងក្លាយជាមនុស្សបរាជ័យនាពេលអនាគត។ ការបង្ហាត់ក្មេងៗឱ្យមាន MQ (Moral Quotient) ដែលល្អ គឺអាចជួយឱ្យគេចេះគិតទប់ស្កាត់ចិត្តខ្លួនឯងបាន ចេះជ្រើសរើសផ្លូវដែលត្រឹមត្រូវ មិនបៀតបៀនអ្នកដទៃ និងប្រាកដណាស់ ឪពុកម្ដាយមានចំណែកសំខាន់ណាស់ក្នុងការបណ្ដុះ MQ ឱ្យកូនៗ។ វិធីជំរុញ MQ ដល់កូនជាទីស្រឡាញ់ ធ្វើជាគំរូដ៏ល្អដល់ក្មេងៗ ព្រោះក្មេងៗតែងតែរៀនយល់ដឹងតាមរយៈការជ្រួតជ្រាប និងធ្វើតម្រាប់តាម ជាពិសេសក្នុងអំឡុងពេលតាំងគភ៌ អ្នកម្ដាយគួរធ្វើចិត្តឱ្យសប្បាយៗ មិនធុញថប់តានតឹង ព្រោះភាពធុញថប់តានតឹងរបស់ម្ដាយ នឹងហុចផលទៅដល់អារម្មណ៍ និងចរិតនិស្ស័យរបស់កូននៅពេលប្រសូតចេញមក។ ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅ ដើម្បីសាងជាមូលដ្ឋានគ្រឹះដល់ក្មេងៗឱ្យសម្លឹងមើលជុំវិញខ្លួនក្នុងន័យវិជ្ជមាន មានសេចក្ដីសុខ ដែលជាគ្រឹះនៃទង្វើដ៏ល្អជាបន្ត។ បង្រៀនឱ្យកូនស្គាល់ពីការឱ្យ ការចែករំលែក ស្គាល់ការសូមទោសនៅពេលធ្វើខុស អរគុណនៅពេលមានអ្នកដទៃប្រគល់រឿងល្អៗឱ្យ​ ដោយមិនបង្ខំកូន តែចូរធ្វើជាគំរូ និងផ្ដល់កម្លាំងចិត្ត និងកោតសរសើរ។ បង្រៀនឱ្យកូនជាទីស្រឡាញ់មានវិន័យ និងមានភាពទទួលខុសត្រូវ ចេះគិតត្រិះរិះថា អ្វីគួរធ្វើ ឬមិនគួរធ្វើ និងឱ្យគេបានទទួលខុសត្រូវលើទង្វើរបស់គេដោយខ្លួនឯង។ PQ ៈ … Read more

នាំកូនទៅលេងក្រៅផ្ទះ ដើម្បីរៀនយល់ដឹងពីអ្វីៗដែលថ្មី

នៅពេលឈប់សម្រាកច្រើនថ្ងៃជាប់ៗគ្នា គ្រួសារជាច្រើនតែងជ្រើសរើសយកការធ្វើដំណើរទៅកម្សាន្តនៅតាមបណ្តាខេត្ត និង​ឆ្លៀត​​​​​​​ឱកាសនាំកូនៗទៅប៉ះពាល់នឹងធម្មជាតិ ដែលវាអាចជួយឱ្យកូនតូចៗបានរៀនយល់ដឹងពីអ្វីថ្មីៗដែលខុសប្លែកគ្នាពីក្នុងផ្ទះ តែបើ​សិន​​ជាគ្មានពេលវេលាច្រើនទេនោះ ថ្ងៃឈប់សម្រាកសៅរ៍ – អាទិត្យ ឬពេលល្ងាចៗ ក៏អាណាព្យាបាលអាចនាំកូនតូចដើរលេងកម្សាន្តនៅតាមសួនច្បារ​សាធារ​ណៈក្បែរៗផ្ទះក៏ជាការមួយល្អដែរ។ ព្រោះការបណ្តោយឱ្យក្មេងៗបាននៅជិតនឹងធម្មជាតិ និងសភាពជុំវិញខ្លួនដែលប្លែកថ្មី ក្រៅពីនឹងធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ថ្លា បានហាត់ប្រាណកណ្តាលខ្យល់អាកាសបរិសុទ្ធហើយនោះ នៅបានជួយឱ្យពួកគេត្រៀមខ្លួនសម្រាប់ការរៀនយល់ដឹងពីអ្វីដែលថ្មីៗថែមទៀតផង។ …តែមុននឹងនាំកូនចេញទៅលេងខាងក្រៅផ្ទះនោះ ចាំបាច់ត្រូវមានការត្រៀមខ្លួនបន្តិចសិន ៈ – ត្រៀមឱ្យរួចរាល់មុនចេញទៅខាងក្រៅផ្ទះ ចង់ចេញទៅលេងនៅខាងក្រៅផ្ទះម្តង ត្រូវតែត្រៀមឱ្យបានរួចរាល់ជាមុនសិន ប្រសើរជាងទៅដើររកទិញនៅពេលក្រោយ ដែលអាចនឹងធ្វើឱ្យមិនទាន់ចិត្តកូនតូចបាន។ សម្រាប់អាហារដែលគួរត្រៀមយកទៅជាមួយ ដើម្បីទុកបម្រុងពេលកូនឃ្លាន គួរតែជាអាហារដែលងាយស្រួលញ៉ាំ ដូចជានំស៊ែនវិច និងនំប៊ីស្គីត -ល- ដែលពេលណាកូនឃ្លានភ្លាម អ្នកម្ដាយអាចយកចេញមកឱ្យកូនញ៉ាំបានភ្លែត។ ក្រៅពីនេះគួរ​ត្រៀមក្រដាសជូតដៃ ខោទឹកនោម(សម្រាប់ក្មេងតូច) រទេះរុញកូនតូច និងកន្ទេលសម្រាប់ក្រាលអង្គុយលេងផង។ – ពិនិត្យមើលទីកន្លែង ពេលទៅដល់គោលដៅហើយ មុននឹងបណ្តោយឱ្យកូនរត់លេង លោកឪពុកអ្នកម្តាយគួរតែធ្វើការពិនិត្យមើលបរិវេណម្តុំៗ​នោះជាមុនសិនថា តើមានសុវត្ថិភាព ឬក៏អត់? ដូចជាមានដុំឥដ្ឋ អំបែងកែវ ឬវត្ថុដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែរឬទេ?   បើជា​ទីធ្លាសម្រាប់កុមាររត់លេង គួរតែពិនិត្យមើលកម្រាលទីធ្លានោះថា ជាផ្ទៃរាបស្មើ ឬក៏មិនមែន តើមានជង្ហុក ឬរណ្តៅតូចៗដែលអាចនឹងធ្វើឱ្យកូនជំពប់ជើងដួលដែរឬទេ? ផ្ទៃដី ឬកម្រាលរឹងពេកដែលអាចបណ្តាលឱ្យមានបញ្ហាពេលកូនរអឹលធ្លាក់ពីលើឧបករណ៍ ឬក៏អត់? … Read more

វិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ, CQ, MQ, PQ, AQ និង SQ

មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ ឡារ៉ែន នឹងនាំលោកឪពុកអ្នកម្ដាយទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 7ផ្នែកដែលក្មេងៗគួរតែមានដើម្បីឱ្យពួកគេចេះសម្របខ្លួនរស់នៅក្នុងពិភពលោកដែលកាន់តែពិបាករស់នៅនេះបានយ៉ាងមានសេចក្ដីសុខ និងមានជោគជ័យក្នុងជីវិត។ IQ ៈ ភាពឆ្លាតវៃខាងសតិបញ្ញា IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។ វិធីជំរុញ IQ ដល់កូនសម្លាញ់ អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។ ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។ បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។ ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។ EQ ៈ ភាពឆ្លាតវាងវៃខាងអារម្មណ៍ បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ … Read more

វិធី 7យ៉ាង សាងភាពឆ្លាតវៃដល់កូនតាំងពីនៅក្នុងផ្ទៃ

វិធីមើលថែទាំខ្លួនក្នុងអំឡុងពេលមានគភ៌របស់អ្នកម្តាយហុចផលដល់ភាពឆ្លាតវាងវៃខាងសតិបញ្ញារបស់កូន​តូចនៅក្នុងគភ៌។ ខាងក្រោមនេះគឺវិធី 7យ៉ាងក្នុងការសាងភាពឆ្លាតវៃដល់កូនតូចដែលនៅក្នុងផ្ទៃ…តើមានអ្វីខ្លះនោះសូមតាមដានដូច​តទៅ។ 1 . ធ្វើអារម្មណ៍ឱ្យល្អស្រស់ស្រាយជានិច្ច : ដើម្បីឱ្យរាងកាយបានបញ្ចេញសារធាតុនៃសេចក្តីសុខចេញមក និងបញ្ជូនបន្ត​ទៅដល់កូន ធ្វើឱ្យកូនមានការវិវឌ្ឍដែលល្អទាំងខួរក្បាល(IQ) និងអារម្មណ៍(EQ) តែបើស្រ្តីមានគភ៌មានអារម្មណ៍មួម៉ៅធុញថប់ច្រើនវិញនោះ រាងកាយនឹងបញ្ចេញសារធាតុ អាឌ្រីណាលីន ជំនួសវិញ ដែលនឹងហុចផលដល់កូននៅពេលកើតមក ក្លាយជាក្មេងងង៉ក់យំរករឿងច្រើន ពិបាកចិញ្ចឹម និងមានវិវឌ្ឍនាការយឺត។ 2 . ទទួលទានអាហារឱ្យបានសមរម្យ : ជាពិសេសអាហារដែលសម្បូរទៅដោយអាស៊ីតខ្លាញ់មិនកក ដូចជា DHA , AA និងARA ដែលមានច្រើននៅក្នុងសាច់ត្រីសមុទ្រផ្សេងៗ ដែលជាអង្គប្រកបសំខាន់មួយរបស់សាច់ខួរក្បាលរបស់កូនដល់ទៅ 60% ។ 3 . ហាត់ប្រាណ : ពេលស្ត្រីមានគភ៌ហាត់ប្រាណ កូននៅក្នុងផ្ទៃក៏នឹងធ្វើចលនាតាមចង្វាក់ការហាត់ប្រាណរបស់អ្នកម្តាយដែរ ដែលការធ្វើចលនានេះនឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទរបស់កូនឱ្យវិវឌ្ឍបានល្អឡើង។ 4 . អង្អែលក្បាលពោះ : នឹងជួយជំរុញប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលផ្នែកទទួលដឹងពីអារម្មណ៍របស់​កូន​ឱ្យ​មានការវិវឌ្ឍកាន់តែល្អឡើង។ ដោយទិចនិកងាយៗ គឺចូរអង្អែលក្បាលពោះខ្លួនឯងជារាងរង្វង់មូល ទៅ-មកពីខាងណា​មុនក៏បានដែរ។ 5 . និយាយលេងជាមួយកូនក្នុងគភ៌ឱ្យបានញឹកញាប់ : ប្រព័ន្ធប្រសាទការស្តាប់របស់កូននឹងចាប់ផ្តើមធ្វើការនៅពេលដែលគភ៌របស់អ្នកមានអាយុបានប្រមាណជា 5ខែ។ … Read more

ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

ការអានធ្វើឱ្យគុណភាពនៃភាពឆ្លាត ខាងអារម្មណ៍ (EQ) ល្អប្រសើរ

នៅក្នុងពិភពលោក នាយុគសម័យថ្មីនេះ មនុស្សគ្រប់គ្នាត្រូវការសមត្ថភាពកាន់តែច្រើនដើម្បីរស់នៅប្រកបដោយភាពអភិវឌ្ឍ និងសេចក្តីសុខ។ ខុសពីពីអតីតកាល ដែលគិតថាមានត្រឹមតែគុណភាពនៃបញ្ញា្ញា (IQ) បច្ចុប្បន្ននេះ មនុស្សគ្រប់គ្នាត្រូវការភាពឆ្លាតខាងអារម្មណ៍ (EQ) ដើម្បីរស់នៅក្នុងភាពស្ងប់សុខ ដោះស្រាយបញ្ហាក្នុងជីវិតបានល្អ និងអាចធ្វើការងារជាក្រុមបានល្អនៅគ្រប់ទីកន្លែងទាំងអស់។ នៅក្នុងចំណោមវិធីសាស្រ្តបង្កើនភាពវៃឆ្លាតខាងអារម្មណ៍ (EQ) ទាំងអស់ ការអានសៀវភៅត្រូវបានគេមើលឃើញថាជាវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍ បង្កើនភាពរឹងមាំផ្នែកផ្លូវចិត្ត និងសមាធិខ្ពស់។ លោក គីម ដារ៉ា ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia បានលើកឡើងថា តាមការសង្កេតរបស់លោក ការអានអាចជួយឱ្យការរស់នៅទទួលបានលទ្ធផលល្អប្រសើរយ៉ាងច្រើន។ លោកថានៅពេលលោកធ្លាក់ទឹកចិត្ត លោកចាប់ផ្តើមអានសៀវភៅ ហើយជាលទ្ធផលក្រោយពេលអានរយៈពេល 2ម៉ោង ទៅ3ម៉ោងក្រោយ អារម្មណ៍របស់លោកបានចាប់ផ្តើមល្អប្រសើរ។ បន្ថែមពីលើនេះ ពេលលោកបាត់បង់ជំនឿចិត្ត លោកចំណាយពេលអានប្រមាណជា 2 ទៅ3ម៉ោង ក៏ចាប់ផ្តើមមានអារម្មណ៍ថាល្អប្រសើរផងដែរ។ មានពេលខ្លះទៀតលោកមានអារម្មណ៍ថាខ្ជិល លោកក៏ចាប់យកសៀវភៅមកអានផងដែរដើម្បីឱ្យមានអារម្មណ៍ចង់ធ្វើការឡើងវិញ។ លោក គីម ដារ៉ា បាននិយាយថា៖ «ទោះបីជាខ្ញុំមិនមែនជាអ្នកលក់សៀវភៅ ឬជាអ្នកនិពន្ធសៀវភៅលក់ ក៏ខ្ញុំនៅតែឱ្យតម្លៃដល់ការអាន ព្រោះការអានបានជួយខ្ញុំច្រើន»។ អ្នកអប់រំខាងលើបានលើកឡើងថា ក្រៅពីបញ្ហាខាងលើ សៀវភៅក៏អាចធ្វើឱ្យយើងគ្រប់គ្រងកំហឹងបានល្អផងដែរ ព្រោះនៅពេលយើងខឹងនឹងអ្នកណាម្នាក់ … Read more