យានអវកាស​ Voyager 1 និង 2 នឹង​ហោះ​ឆ្ពោះ​ទៅ​ណា បន្ទាប់​ពី​ចប់​ភារកិច្ច?

ប្រព័ន្ធ​ដែល​មិន​មែន​ជា​ឧបករណ៍​បច្ចេក​ទេស​នៅ​លើ​យាន​អវកាស​ Voyager 1 និង Voyager 2 ត្រូវ​បាន​បិទ​ខ្លះ​ហើយ ដោយ​សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ពួក​វា​ធ្វើសកម្មភាព​រហូតដល់​ឆ្នាំ 2030 ហើយ​ក្រោយ​មក​ ពួក​វា​អាច​នឹង​ដាច់​ទំនាក់​ទំនង​ជាមួយ​ផែនដី​។ យាន​អវកាស Voyager 1 និង 2 របស់​ណាសា ដែល​ត្រូវ​បាន​បាញ់​បង្ហោះមុន​ក្រោយ​គ្នា​ 16 ថ្ងៃ ក្នុង​​ឆ្នាំ 1977 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​​បំពេញ​បេសកកម្ម​​បាន​ 5 ឆ្នាំ​។ យាន​មួយ​គូ​នេះ​បាន​សិក្សា​ស្រាវជ្រាវ​ភព​ព្រហស្បតិ៍​ ភព​សៅរ៍ ភព​អ៊ុយរ៉ានុស ភព​ណេបទូន និង​ព្រះចន្ទ​ជាច្រើន​ទៀត​។ ក៏ប៉ុន្តែ ក្រោយ​ធ្វើ​សកម្មភាព​បាន​​ជិត 46 ឆ្នាំ មក​ដល់​ពេល​នេះ យាន​អវកាស​មួយ​គូ​នេះ​បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​បាន​ហោះ​ឆ្លង​ផុត​ព្រំដែននៃ​​តំបន់​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​។ ពួកវា​នៅ​តែ​បន្ត​បញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី បើ​ទោះ​ស្ថិត​ក្នុង​បរិស្ថាន​អន្តរតារា​ ដែល​ជា​តំបន់​អាថ៌កំបាំង​នៅ​ចន្លោះ​ផ្កាយ​នានា​។ ទោះជា​ពេល​ខ្លះ​ជួប​បញ្ហា​បច្ចេក​ទេស​ ដាច់​ទំនាក់​ទង​នឹង​ផែនដី ប៉ុន្តែ​ដំណើរ​ហោះ​ហើរ​ក្នុង​ទីអវកាស​របស់​ពួក​វា​ ទំនង​ជា​អាច​បន្ត​ទៅ​មុខ​យូរ​ទៀត​។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 សីហា​។ ណាសា​ផលិត​យាន Voyager គឺ​ដើម្បី​ស្រាវ​ជ្រាវ​ផ្នែក​ខាង​ក្រៅ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក្រោយ​ពី​ចប់​បេសក​កម្ម​សំខាន់​ … Read more

ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​របស់​ណា​សា ត្រៀម​ហោះហើរ​សាកល្បង

យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង X-59 ត្រូវបាន​គេ​ជឿថា នឹង​ហោះហើរ​យ៉ាង​ស្ងាត់​នៅលើ​តំបន់​ដីគោក មិន​ដូច​ទៅនឹង​យន្តហោះ Concorde ដែល​លាន់​កក្រើក​មេឃ។ X-59 QuessT (Quiet SuperSonic Technology) គឺជា​យន្តហោះ​ប្រតិកម្ម​រហ័ស​កំណែ​សាកល្បង​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​សំឡេង​ផ្ទុះ​ដែល​កើតឡើង​នៅពេល​យន្តហោះ​បំបែក​រនាំង​សំឡេង។ ជំនួស​ឱ្យ​ការបញ្ចេញ​សំឡេង​លាន់​កក្រើក​មេឃ​នៅពេល​យន្តហោះ​ធ្វើដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង (Mach 1 ឬ 1,235 គីឡូម៉ែត្រ/ម៉ោង) X-59 បញ្ចេញ​សំឡេង​ប្រហាក់ប្រហែល​នឹង​សំឡេង​បិទទ្វារ​ឡាន​ប៉ុណ្ណោះ។ ក្រុមហ៊ុន Lockheed Martin ដែល​កំពុង​អភិវឌ្ឍ​យន្តហោះ​ប្រតិកម្ម​គំរូ​នៅ​រោងចក្រ​ផលិត​យន្តហោះ Skunk Works ក្នុង​តំបន់ Palmdale នៃ​រដ្ឋ California បាន​ចែករំលែក​វីដេអូ​បង្ហាញ​អំពី​ទិដ្ឋភាព X-59 ត្រូវបាន​បើកបរ​ចេញពី​ឃ្លាំង និង​ត្រៀមខ្លួន​សម្រាប់​ការហោះហើរ​សាកល្បង។ នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 04 សីហា។ វីដេអូ​នេះ​បង្ហាញ​រូបរាង​ពិសេស​របស់ X-59 ដែលមាន​ក្បាល​ស្រួច ប្រវែង 11.5 ម៉ែត្រ។ យន្តហោះ​នេះ​មាន​ប្រព័ន្ធ​អេក្រង់​មើល​ខាងក្រៅ (XVS) ដែល​អនុញ្ញាតឱ្យ​ពី​ឡុ​ត​មើល​ទិដ្ឋភាព​ខាងក្រៅ​តាម​រយៈ​​អេក្រង់។ បន្ទាប់ពី​ដំឡើង X-59 រួចរាល់ ក្រុមការងារ​របស់​ណា​សា និង Lockheed … Read more

​តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក មាន​រ៉ូ​បូត​ឆ្លាត​វៃជួយ​​ថែទាំការ​ពារ

ប្រព័ន្ធ​រ៉ូ​បូត​ឆ្លាត​វៃ​ដែល​ផលិតឡើង​ដោយ​ក្រុម​វិស្វករ​ចិន បាន​ឆ្លង​ផុត​ដំណាក់កាល​ធ្វើតេស្ត​សម្រាប់​បេសកកម្ម​ថែទាំ​តេ​ឡេ​ស្កុប​វិទ្យុ​ខ្នាត​យក្ស​ ដែលមាន​ដ្យា​ក្រាម 500 ម៉ែត្រ (FAST)។ តេ​ឡេ​ស្កុប​វិទ្យុ​ធំជាងគេ​លើ​ពិភពលោក FAST គឺជា​គម្រោង​ដែល​ដឹកនាំ​ដោយ​ស្ថានីយ​សង្កេត​តារាដោយ​រលក​​វិទ្យុ Guizhou និង​មាន​ការចូលរួម​ពី​ស្ថាប័ន​ដទៃ​ចំនួន 10។ FAST ស្ថិតនៅលើ​ជ្រលង​ភ្នំ​ជ្រៅ និង​មូល ក្នុង​ខេត្ត Guizhou ភាគ​និរតី​ប្រទេស​ចិន។ តេឡេស្កុប​នេះ​មាន​តំបន់​ចាប់​រលកសញ្ញា​ធំ​ដែល​ស្មើនឹង​ទីលាន​បាល់ទាត់ស្ដង់ដា​​ចំនួន 30 បូក​ចូលគ្នា។ ការថែទាំ​គឺជា​ភារកិច្ច​សំខាន់​ដើម្បី​ធានា​នូវ​សមត្ថភាព​ ស្ថិរភាព​សម្រាប់​ការ​សង្កេត​របស់ FAST។ បណ្ដា​រ៉ូ​បូត​អាចបំពេញ​ការងារ​ទាំង​ឡាយ​ដែលមាន​ហានិភ័យ​គ្រោះថ្នាក់ខ្ពស់ ហើយ​មនុស្ស​មិនអាច​ធ្វើបាន មាន​ជាអាទិ៍ ការងារ​ប្ដូរ​ឧបករណ៍​បច្ចេកវិទ្យា និង​ការងារ​សម្អាត​ជាដើម ដោយសារតែ​វា​ធ្វើការ​មិន​រើស​ទីកន្លែង​ និង​ពេលវេលា។ យោងតាមលោក Jiang Peng ដែលជា​ប្រធាន​ក្រុម​​វិស្វករ​របស់​គម្រោង FAST រ៉ូ​បូត​ឆ្លាត​វៃ​ខាង​លើ​នឹង​ជួយ​បង្កើន​ពេលវេលា​នៃ​ការសង្កេត​ប្រចាំឆ្នាំ​របស់ FAST បាន 30 ថ្ងៃ​បន្ថែមទៀត៕

យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី

យានអវកាសរបស់​អាម៉េរិក​​ដែល​បាន​ហោះ​ដល់​តំបន់​អន្តរ​តារា​ និង​បាន​​ដាច់​​​ទំនាក់​ទំនងជា​មួយណា​សា​មុន​នេះ បានចាប់ផ្ដើម​បញ្ជូន​ទិន្នន័យ​មកកាន់​ផែនដី​វិញ​ហើយ កាលពី​ថ្ងៃទី 04 សីហា។ យានអវកាស Voyager 2 ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​ផែនដី និង​កំពុងដំណើរការ​ធម្មតា។ បេសកកម្ម​យូរ​ឆ្នាំ Voyager 2 របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 1977 ហើយ​បច្ចុប្បន្ន​ស្ថិតនៅ​ចម្ងាយ 19.9 ពាន់​លាន​គឺ​ឡូ​ម៉ែត្រ​ពី​ផែនដី។ យាន​នេះ​បាន​ដាច់​ទំនាក់ទំនង​នឹង​ណា​សា បន្ទាប់ពី​កូដ​បញ្ជា​មួយចំនួន​បានធ្វើឱ្យ​អង់​តែ​ន​របស់ Voyager 2 ងាក​ចេញពី​ផែនដី​កាលពី​ថ្ងៃទី 28 សីហា។ នេះ​បើតាម​ការផ្សាយ​របស់ Live Science។ កាលពី​ថ្ងៃទី 01 សីហា ក្រុម​អ្នកជំនាញ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA) បានទទួល​រលកសញ្ញា​ដែល​អាចឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ។ Voyager 2 ត្រូវបាន​ដំឡើង​កម្មវិធី​ដែល​អាច​បង្វែរ​ទិស​របស់​អង់​តែ​ន​ដោយ​ឯកឯង​ច្រើនដង​ក្នុង​មួយឆ្នាំ ក្នុងករណី​មាន​បញ្ហា។ ការ​បង្វែរ​​អង់​តែ​ន​ដោយ​ស្វ័យប្រវត្ត​តម្រង់​មកកាន់​ផែនដី​លើក​បន្ទាប់​នឹងធ្វើ​ឡើង​នៅក្នុង​ខែតុលា​ឆ្នាំនេះ។ យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ខី​សីហា និង​កញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 … Read more

តើ​មនុស្ស​អាច​រស់​បានយូរ​ប៉ុន​ណា​នៅក្នុង​ទី​អវកាស បើ​សិន​មិន​មាន​ឈុត​​ការ​ពារ​ខ្លួន​?

នៅពេល​ស្ថិតក្នុង​ទី​អវកាស​ដោយ​មិនបាន​ពាក់​ឈុត​ការពារ មនុស្ស​អាច​បាត់បង់​ស្មារតី​ដោយសារតែ​កង្វះ​​អុកស៊ីសែន ក្រោយ​រយៈពេល​ប្រហែល​ពី 10 ទៅ 15 នាទី ហើយក៏​បាត់បង់​ជីវិត​យ៉ាង​ឆាប់រហ័ស។ សម្លៀកបំពាក់​អវកាស​អនុញ្ញាតឱ្យ​មនុស្ស​ចេញមក​ខាងក្រៅ​យានអវកាស​ក្នុង​រយៈពេល​ខ្លី តាមរយៈ​ការផ្គត់ផ្គង់​ខ្យល់​អុកស៊ីសែន ទឹក សម្ពាធ និង​ការការពារ​រាងកាយ។ ប៉ុន្តែ បើសិន​មិនបាន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​​អវកាស តើ​មនុស្ស​នឹងត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វីខ្លះ ហើយ​អាច​រស់​បានយូរ​ប៉ុន​ណា​? យោងតាម Stefaan de Mey បុគ្គលិក​ផ្នែក​យុទ្ធសាស្ត្រ​នៅ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) ក្នុង​រយៈពេល​ខ្លី ប្រហែល​ពី 10 ទៅ 15 វិនាទី មនុស្ស​នឹង​បាត់បង់​ស្មារតី ដោយសារតែ​កង្វះ​​អុកស៊ីសែន។ ក្នុង​ទី​អវកាស អុកស៊ីសែន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ។ «អុកស៊ីសែន​ចាប់ផ្ដើម​រីក​ឡើង និង​ធ្វើឱ្យ​បែក​សួត ឈាម​ប្រែជា​ពុះ និង​បែក​ពពុះ នាំឱ្យ​ស្ទះ​សរសៃឈាម បង្ក​គ្រោះថ្នាក់​ដល់​ជីវិត» Mey ឱ្យដឹង​ដូច្នេះ។ កង្វះ​សម្ពាធ​ទាំងស្រុង​ក៏​ធ្វើឱ្យមាន​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​គ្រោះថ្នាក់​ដល់​ជីវិត។ ធាតុ​រាវ​របស់​រាងកាយ មានដូចជា​ទឹកមាត់ និង​ទឹកភ្នែក​ជាដើម​នឹងត្រូវ​ពុះ។ រាងកាយ​មនុស្ស​នឹង​ប៉ោង​ឡើង ប៉ុន្តែ​ស្បែក​អាច​ទប់​ទល់នឹង​ការប្រែប្រួល​សម្ពាធ។ ក្នុងករណី​សំណាងល្អ​​បំផុត អ្នកនឹង​មាន​ពេល​ច្រើន​វិនាទី មុនពេល​ប្រើប្រាស់​អស់​អុកស៊ីសែន​ក្នុង​សរសៃឈាម ហើយ​អ្នក​ក៏​ចាប់ផ្ដើម​បាត់បង់​ស្មារតី។ ដោយសារ​មិនអាច​កែប្រែ​ស្ថានការណ៍ អាការ​ស្លាប់​ខួរក្បាល​នឹង​កើតឡើង​ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ លើកលែងតែ​អ្នក​ត្រូវបាន​គេ​សង្គ្រោះ​ទាន់​ពេល​។ ក្រៅពី​ការផ្ដល់​អុកស៊ីសែន … Read more

ឱសថ​ដែល​អាច​ «កម្ចាត់​រាល់​ដុំ​គីស​» ទាំង​កាចទាំង​ស្លួត

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នកវិទ្យាសាស្ត្រ​អភិវឌ្ឍ​ឱសថ​មួយ​ប្រភេទ​ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​រាល់​ដុំ​គិ​សរឹង ទាំង​ប្រភេទ​កាច ទាំង​ប្រភេទ​ស្លូត ដោយ​មិន​ប៉ះពាល់​ដល់​កោសិកា​ដែល​មាន​សុខ​ភាពល្អ។ ការស្រាវជ្រាវ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​អ្នកជំនាញ​ប្រចាំ​មន្ទីរពេទ្យ City of Hope ដែលជា​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺមហារីក​ធំជាងគេ​មួយ​នៅ​សហរដ្ឋ​អាម៉េរិក និង​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Cell Chemical Biology កាលពី​ថ្ងៃទី 02 សីហា 2023។ គ្រាប់​ថ្នាំ​នេះ​មាន​ឈ្មោះថា AOH1996។ City of Hope ឱ្យដឹងថា ឱសថ AOH1996 ដាក់​គោលដៅ​កម្ចាត់​​ប្រូតេអ៊ីន​មួយ​ប្រភេទ​មាន​នៅ​​ក្នុង​ដុំសាច់​មហារីក​ស្ទើរ​គ្រប់​ប្រភេទ ដែល​​បណ្ដាលឱ្យ​ដុំ​គីស​រីក​ធំ និង​កើនឡើង​ច្រើន​នៅក្នុង​រាងកាយ។ ប្រូតេអ៊ីន​នេះ​គឺជា​អង់​ទី​ហ្សែ​ន PCNA (Proliferating cell nuclear antigen) ដែល​ធ្លាប់​ត្រូវបាន​ចាត់ទុកថា មិនអាច​កម្ចាត់​បាន​។ គ្រាប់​ថ្នាំ AOH1996 កម្ចាត់​កោសិកា​មហារីក​ទៅតាម​របៀប​ដែលមាន​ការជ្រើសរើស ដោយ​យន្តការ​បំបែក​វដ្ដ​នៃ​ការបង្កើត​កូនចៅ​តាម​ធម្មតា​របស់​ដុំ​គីស ទប់ស្កាត់​កោសិកា DNA ដែលមាន​កំហុស កុំឱ្យ​បន្ត​រីកចម្រើន ធ្វើឱ្យ​ពួកវា​​មិនអាច​ចម្លង​ពី​តិច​ទៅ​ច្រើន​ទៀត​បាន។ ប្រការនេះ​នឹង​បណ្ដាលឱ្យ​កោសិកា​មហារីក​ទាំង​ឡាយ​​ត្រូវ​ងាប់​ដោយ​ឯកឯង និង​​មិន​ប៉ះពាល់​ដល់​កោសិកា​ល្អ។ អ្នកវិទ្យាសាស្ត្រ​នៅ City of Hope អធិប្បាយ​ថា PCNA … Read more

ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

AudioCraft គឺជា AI (បញ្ញា​សិប្បនិម្មិត) ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​និពន្ធ​បទ​ភ្លេង ឬ​សំឡេង​បែប​អាជីព​ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​​រៀបរាប់​អំពី​ខ្លឹមសារ​ដែល​ត្រូវការ​បង្កើត។ ចូរ​ស្រមៃ​មើលថា​វា​អស្ចារ្យ​កម្រិត​ណា​ នៅ​ពេល​​តន្ត្រីករ​អាជីព​ម្នាក់​អាច​បង្កើត​​​ស្នាដៃ​និពន្ធ​ថ្មី​ដោយ​មិនចាំបាច់​លេងភ្លេង​អ្វី​ទាំងអស់ ឬថា អ្នកជំនួញ​ម្នាក់​ចង់​បន្ថែម background music (ខ្ញុំ​ហៅថា តន្ត្រី​កំដរ) ទៅក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ថ្មី​បំផុត​។ «នោះ​គឺ​នៅពេល AudioCraft បញ្ចេញ​ប្រសិទ្ធភាព» តំណាង​​របស់ Meta ឱ្យដឹង​ដូច្នេះ។ យោងតាម Meta ឧបករណ៍ AudioCraft បំពាក់​បញ្ញា​សិប្បនិម្មិត​ចំនួន 3 រួមមាន MusicGen, AudioGen និង Encodec។ MusicGen គឺជា AI ដែល Meta អភិវឌ្ឍ​តាំងពី​ឆ្នាំ 2022 និង​អាចបង្កើត​សូរសព្ទ​​តន្ត្រី​ពី​សំណេរ ខណៈដែល AudioGen មាន​ជំនាញ​ខាង​កែប្រែ​សំឡេង ហើយក៏​អាចបង្កើត​សំឡេង​ពី​សំណេរ មាន​ជា​អាទ៌ សំឡេង​សុនក​ព្រុស សំឡេង​ស៊ី​ផ្លេ​ឡាន ឬ​​សំឡេង​ស្បែក​ជើង​មនុស្ស​ដើរ​ជាដើម។ ចំណែក EnCodec វិញ គឺជា​ឧបករណ៍​ដោះ​កូដ​សំឡេង​ដោយយោង​ទៅលើ AI ដែល​បង្ហាញ​វត្តមាន​កាលពី​ឆ្នាំ 2022។ … Read more

យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​មួយគ្រឿង​របស់ Delta Airlines ដែល​ដឹក​អ្នកដំណើរ​ប្រហែល 190 នាក់ ផ្ទុះ​កង់​នៅពេល​កំពុង​ចុះចត​បន្ទាន់​នៅឯ​ព្រលានយន្តហោះ​ទីក្រុង Atlanta។ ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស​អាម៉េរិក (FAA) កាលពី​ថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់​មួយ​គ្រាប់​នៅ​ខាងឆ្វេង​បាន​ផ្ទុះ នៅពេល​យន្តហោះ​ចុះចត​បន្ទាន់​នៅវេលា​ម៉ោង​ប្រហែល 18 នៅលើ​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta ក្នុង​រដ្ឋ Georgia។ អ្នកដំណើរ​លើ​យន្តហោះ​នេះ ត្រូវ​លោត​ចេញពី​យន្តហោះ​តាម​ពោង​រអិល​បន្ទាន់។ អ្នកដំណើរ​ម្នាក់​រៀបរាប់​ប្រាប់ថា កង់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​មួយ​គ្រាប់​ទៀត​ក៏​បែកបាក់​ បណ្ដាលឱ្យ​យន្តហោះ​រអិល​នៅលើ​ផ្លូវ​រត់។ ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ អ្នកដំណើរ​ក៏​ឡើង​រថយន្ត និង​ត្រូវបាន​នាំទៅ​កាន់​អាកាសយានដ្ឋាន។ យោង​តាម​ ABC News នៅ​លើ​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ប្រហែល 190 នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ។ FAA បាន​បើក​ការស៊ើបអង្កេត ហើយ​បញ្ជាក់ថា សកម្មភាព​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​មិន​រង​ផលប៉ះពាល់​នោះទេ​៕

មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​នី​ហ្សេ​ប្រកាសថា មិន​រាថយ

មេដឹកនាំ​ក្រុម​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​នី​ហ្សេ ប្រកាស​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ និង​បានបញ្ជាក់​ថា មិន​ចុះចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង​ទាំង​ឡាយ។ ឧត្ដមសេនីយ៍ Abdourahamane Tiani មេដឹកនាំ​អាជ្ញាធរ​យោ​ធានី​ហ្សេ កាលពី​ថ្ងៃទី 02 សីហា បាន​ហៅ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ថា​ជា «ការមិន​អើពើ​ដល់​រឿង​មនុស្សធម៌ និង​មិនមាន​ភាពស្មើគ្នា» និង​​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្អាប់​តម្លៃ​របស់​កងក​ម្លាំ​ង​ការពារជាតិ និង​ប្រទេស​នី​ហ្សេ។ «យើង​ច្រានចោល​រាល់​ទណ្ឌកម្ម និង​បដិសេធ​ការចុះ​ចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង បើ​ទោះ​វា​ឡើងដល់​កម្រិត​ណាក៏ដោយ» លោក Tiani ថ្លែង​ដូច្នេះ និង​ប្រកាសមិន​ទទួលស្គាល់​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​នី​ហ្សេ។ ការលើកឡើង​របស់លោក Tiani ធ្វើឡើង​បន្ទាប់ពី សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច (ECOWAS) ដែលមាន​សមាជិក 13 ប្រទេស កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​លើ​ប្រទេស​នី​ហ្សេ ទន្ទឹមនឹង​ការកំណត់​ឱសានវាទ​មួយ​សប្ដាហ៍​ដើម្បីឱ្យ​អាជ្ញាធរ​យោធា​ប្រគល់​អំណាច​ត្រលប់​ទៅឱ្យ​រដ្ឋាភិបាល​ស៊ីវិល។ ក្រុម​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ក៏បាន​បញ្ជាក់ថា អន្តរាគមន៍​យោធា​គឺជា​មធ្យោបាយ​ចុងក្រោយ។ ចំណែក​ប្រទេស​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ (សមាជិក​ដែល​ត្រូវ​ ECOWAS ព្យួរ​អាសនៈ ព្រោះ​តែ​រដ្ឋប្រហារ) ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ដែរ​នោះ បាន​អះអាងថា ពួកគេ​នឹង​ប្រកាសសង្គ្រាម បើសិន​អាជ្ញាធរ​យោ​ធានី​ហ្សេ​ត្រូវ​បរទេស​ធ្វើ​អន្តរាគមន៍​យោធា។ កាលពី​ថ្ងៃទី 26 កក្កដា 2023 រដ្ឋាភិបាល​ស៊ីវិល​របស់លោក Mohamed Bazoum ត្រូវបាន​កងទ័ព​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ … Read more

ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

ថ្មីៗនេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ប្រកាសថា មិនបាន​ដេក​អស់​រយៈពេល​​ប្រហែល 4 ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនមាន​សភាព​ងងុយដេក ឬ​អស់កម្លាំង​អ្វី​ឡើយ។ មនុស្ស​គ្រប់រូប​ត្រូវការ​ដំណេក​ដើម្បី​យក​កម្លាំង​មកវិញ ប៉ុន្តែ Li Zhanying ដែលជា​ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បានឱ្យដឹងថា បាន​ឆ្លងកាត់​ពេលវេលា 40 ឆ្នាំ ដោយ​មិនបាន​ដេក​ពួន​សោះឡើយ។ នេះ​គឺជា​រឿង​ចម្លែក​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ស្វាមី​របស់​អ្នកស្រី និង​អ្នកជិតខាង។ អ្នកស្រី Li ប្រាប់ថា តាម​ការចងចាំ គាត់​ធ្លាប់បាន​ដេក​មួយ​ដំណេក​កាលពី​អាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែ​ពេលនេះ បើ​ទោះ​មាន​អាយុ​ជាង 40 ទៅហើយ ដំណេក​របស់​អ្នកស្រី ​គឺ​នៅសល់តែ​អនុស្សាវរីយ៍​ប៉ុណ្ណោះ។ លោក Liu Suoquin ដែលជា​ស្វាមី​របស់​អ្នកស្រី Li បាន​ប្រាប់ថា តាំងពី​ពេល​រៀបការ​រួច គាត់​មិនដែល​ឃើញ​ភរិយា​ខ្លួន​ដេក​នៅពេល​យប់​នោះទេ ហើយ​ពេល​ថ្ងៃ​ក៏​នៅតែ​ធ្វើការ។ លោក Liu ធ្លាប់បាន​ទិញ​ថ្នាំ​ងងុយដេក​ឱ្យ​លេប ប៉ុន្តែ​ក៏​មិនបាន​ផល។ យោងតាម​ទំព័រ Bastille Post អ្នកស្រី Li … Read more

អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

យានអវកាស​ទំនើប​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល 300 ឆ្នាំ នៅលើ​គន្លង​តារាវិថី​ផែនដី។ បច្ចុប្បន្ន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​ទី​អវកាស គ្រា​ដែល​បច្ចេកវិទ្យាទំនើបៗកំពុង​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់ បណ្ដា​ប្រទេសរីក​ចម្រើន​​​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​យានអវកាស​ដែល​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ។ កាលពី​ថ្ងៃទី 26 កក្កដា 2023 សហរដ្ឋ​អាម៉េរិក​បានប្រកាសថា កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ដែល​ប្រើប្រាស់​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដំបូង​លើ​ពិភពលោក ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី នៅ​ឆ្នាំ 2027។ យោងតាម​កិច្ចព្រមព្រៀង ​​ណា​សា និង​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើប​សម្រាប់​ការពារជាតិ (DARPA) ដែលជា​ស្ថាប័ន​របស់​ក្រសួងការពារជាតិ​អាម៉េរិក កំពុងតែ​រក​វិធី​អភិវឌ្ឍ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​ប្រើ​ថាមពល​នុយ​ក្លេ​អែរ ដែល​អាច​បង្កើន​លឿន​នៃ​ដំណើរ​ផ្សងព្រេង​ក្នុង​ទី​អវកាស និង​ជួយ​ឱ្យ​មនុស្ស​ឡើងទៅ​កាន់​ភព​អង្គារ​បាន​ឆាប់រហ័ស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Washington Post។ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 26 កក្កដា ណា​សា និង DARPA ក៏បាន​ប្រកាសថា ពួកគេ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយនឹង Lockheed Martin ក្នុងការ​អភិវឌ្ឍ ផលិត និង​សាកល្បង​ដំណើរការ​រ៉ុក្កែត​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​នេះហើយ។ បើសិន​គ្រប់យ៉ាង​ដំណើរ​ការល្អ Lockheed Martin នឹង​ទទួលបាន​ប្រាក់​ជិត 500 លាន​ដុល្លារ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ពី​ណា​សា និង​ពាក់កណ្ដាលទៀត​​បាន​ពី DARPA។ បន្ទាប់ពី​យានអវកាស​ត្រូវបាន​ដំឡើង​ម៉ាស៊ីន​រ៉ុក្កែតនុយក្លេអែរ​​របស់ Lockheed Martin វា​នឹង​ត្រូវបាន​នាំ​ឡើង​ទៅកាន់​កម្ពស់​ពី … Read more