ហេតុអ្វីអគារខ្ពស់ជាងគេនៅតៃវ៉ាន់ មិនបាក់រលំក្នុងរញ្ជួយដីជាង 7 រិចទ័រ?

Taipei 101 ដែល​ជាអគារ​មាន​កម្ពស់ 508 ម៉ែត្រ នៅតែ​មាន​សុវត្ថិភាព​ គ្រា​ដែល​រញ្ជួយ​ដី​កើត​ឡើង​។ ភាព​អស្ចារ្យ​នេះ​គឺ​ដោយ​សារ​គ្រឹះ​ដ៏រឹង​មាំ​ និង​ប្រព័ន្ធ​កាត់បន្ថយ​ភាព​រញ្ជួយ​ដែល​មាន​ប៉ោល​ទម្ងន់​ 730 តោន ព្យួរ​នៅ​ក្នុង​អគារ​។ រញ្ជួយ​ដី​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ 7 និង 58 នាទី ថ្ងៃទី 3 មេសា នៅ​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ ក្នុង​ជម្រៅ​ 15.5 គីឡូម៉ែត្រ​ក្រោមដី។ យោង​តាម​ប្រធាន​មជ្ឈមណ្ឌល​រញ្ជួយ​ដី​តៃវ៉ាន់ Wu Chien-fu នេះ​គឺជា​រញ្ជួយ​ដី​កម្លាំង​ខ្លាំង​បំផុត​នៅ​លើ​កោះ​នេះ ក្នុង​រង្វង់​ 25 ឆ្នាំ​កន្លង​។ ក្នុង​ពេល​រញ្ជួយ​ដី​កើត​ឡើង អគារ Taipei 101 ដែល​មាន​កម្ពស់​ 508 ម៉ែត្រ នៅ​តែ​ឈរ​ទ្រឹង​ដូច​ធម្មតា​។ Taipei 101 ស្ថិត​នៅក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​។ កោះតៃវ៉ាន់ ស្ថិត​នៅ​ក្បែរ​ខ្សែ​ក្រវាត់​ភ្លើង​របស់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ទើបវា​ទទួល​រង​​គ្រោះ​រញ្ជួយ​ដី​ជាញឹក​ញាប់​។ កោះតៃវ៉ាន់ ស្ថិត​នៅ​លើ​ព្រំដែន​​ផ្លាកទិចតូនិចចំនួន 42 ដែល​កំពុង​ធ្វើសកម្មភាព​ ហើយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ដែន​ដីនេះ​ បាន​កើត​មាន​រញ្ជួយ​ដី​រាប់​មិន​អស់។ Taipei 101 ដែល​ធ្លាប់ជាប់​​ឈ្មោះ​​ជា​អគារ​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ចាប់​ពី​ឆ្នាំ​ … Read more

ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

ជិត​ដល់​រដូវ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន គេ​ឃើញ​ថា គ្រឿង​អលង្ការ​មាស ឬ​ផ្ទាំង​រូបភាព​បិទ​ទូរស័ព្ទ​ដែល​មាន​រូប​នាគ​នៅ​ប្រទេស​ចិន​ កំពុង​តែ​លក់​ដាច់​ខ្លាំង​។ តួលេខ​របស់​ផ្សារ​អនឡាញ​ Taobao (ចិន) បង្ហាញ​ថា ចំនួនលើក​​នៃ​ការ​ស្វែង​រក​បណ្ដា​ផលិត​ផល​ដែល​ទាក់​ទង​នឹង​រូប​នាគ​នៅ​លើ​ថ្នាល​នេះ ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ 640 ដង រាប់​ចាប់​ពី​ថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024​។ ក្នុងនោះ​ ចំនួន​លើក​នៃ​ការ​ស្វែង​រក​គ្រឿង​អលង្ការ​មាន​រូប​នាគ បាន​កើនឡើង​ច្រើន​ជាង​មុន​រហូត​ដល់ 500 ដង​។ «នាគត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​​អំណាច​ និង​ឋានៈ​ក្នុង​វប្បធម៌​ចិន​។ ចំណែក​មាស​គឺជា​គ្រឿង​អលង្ការផង និង​ជា​ឧបករណ៍​សម្រាប់​ទុន​ដាក់​ទ្រព្យសម្បត្តិផង​ តែង​តែ​ត្រូវ​បាន​ទិញ​​ជា​រៀង​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​។ ដូច្នេះ​ហើយ ទើប​មាន​មនុស្ស​ជា​ច្រើន​ទិញ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​មាន​រូប​នាគ​ ដើម្បី​បួង​សួង​សូម​ភាភ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​» Xie Zhihui អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់​នៅ​ហាង​មាស Chow Tai Seng បាន​ប្រាប់ China Daily ដូច្នេះ​។ មិន​មែន​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ បណ្ដា​យីហោ​ល្បី​ៗ​លើ​ពិភពលោក​ក៏​កំពុង​ចាប់​យក​និន្នាការ​ខាងលើ​ផងដែរ​។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង Shu Uemura (ជប៉ុន) ក៏​បាន​ដាក់​លក់​ប្រភេទ​ក្រែម​លាប​បបូរមាត់​​មាន​ ​ពិសេស​មួយដែល​មាន​កំណត់​បរិមាណ​ ក្នុង​នោះ ​សម្បក​របស់​ផលិត​ផល​នេះ​មាន​រូប​នាគ​ពណ៌​លឿង​។ ចំណែក … Read more

កត្តា​ជា​ច្រើន​ដែល​នាំ​ឱ្យ​គេ​សង្ឃឹម​ថា សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ 2024 នឹង​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន

សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ ហើយ​នេះ​គឺជា​មូលហេតុ​ដែល​គ្រប់​គ្នាមាន​សុទិដ្ឋិនិយម​ចំពោះ​សេដ្ឋកិច្ច​របស់​ឆ្នាំ 2024​។ ​ទំព័រ Financial Times ថ្មី​ៗ​នេះ​បាន​ចេញ​ផ្សាយ​ថា 2023 គឺជា​ឆ្នាំ​ដ៏​ប្រសើរ​មួយ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក នៅ​ពេល​សន្ទស្សន៍​ភ្ញាក់ផ្អើលសេដ្ឋកិច្ចសកលរបស់ Citigroup (Global’s Global Citigroup Economic Surprise Index) បង្ហាញ​ថា ទិន្នន័យ​ជាក់​ស្ដែង​នានា​ក្នុង​ឆ្នាំ 2023 សុទ្ធ​តែ​ខ្ពស់ជាង​ការ​ព្យាករ។ និន្នាការ​សេដ្ឋកិច្ច​ខាងលើ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​នូវ​មូលហេតុ​ជា​ច្រើន​ដែល​គ្រប់​គ្នា​អាច​ជឿ​ជាក់​បាន​ចំពោះ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024​។ ខាង​ក្រោម​នេះ​គឺជា​កត្តា​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ 2024 ល្អ​ប្រសើរ​ជាង​ឆ្នាំ 2023​៖ ទីមួយ​៖ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​នូវ​លទ្ធភាព​ងើប​ឡើង​វិញ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​។ យោង​តាម​សន្ទស្សន៍​សកល​របស់ Fitch Ratings នៅ​ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023​ ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ពិភព​លោក គឺ​ខ្ពស់​ជាង​ 9% បើធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិសុខភាព​សកល​។ ទីពីរ​៖ អតិផរណា​កំពុង​ថយ​ចុះ​លឿន​។ អតិផរណា​របស់​ពិភពលោក​ស្ថិត​នៅក្នុង​កម្រិត 8.9% កាល​ពី​ឆ្នាំ​ 2022 ហើយ​គ្រោង​នឹង​ថយ​ចុះ​ 5.1% នៅ​ចុង​ឆ្នាំ 2024​។ … Read more

ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

រថយន្ត​អគ្គិសនី​អាច​នឹង​ក្ដោប​ក្ដាប់​ 2/3 នៃ​ទីផ្សារ​​រថយន្ត​នៅ​ឆ្នាំ​ 2030

ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​ទីផ្សារ​អឺរ៉ុប និង​ចិន​ នឹង​ជួយ​ឱ្យ​ការ​ជួញដូរ​រថយន្ត​អគ្គិសនី​មាន​កំណើន​ខ្ពស់​ខ្លាំង​នៅ​ចុង​ទសវត្សរ៍​នេះ​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Rocky Mountain Institute (RMI) បាន​បង្ហាញ​ថា ដោយ​សារ​តែ​តម្លៃ​ថ្ម​ផ្ទុក​ថាមពល​ថយ​ចុះ រថយន្ត​អគ្គិសនី​អាច​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​​ប្រេង​សាំង​នៅ​ទ្វីប​អឺរ៉ុប​ចាប់​ពី​ឆ្នាំ 2024​ និង​ទីផ្សារ​អាម៉េរិកចាប់​ពី​ឆ្នាំ 2026​ ហើយនឹង​​ក្ដោប​ក្ដាប់​ 2/3 នៃ​ចំនួន​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​នៅ​ឆ្នាំ 2030​។ របាយការណ៍​របស់ RMI បាន​ព្យាករ​ថា តម្លៃ​ថ្ម​ផ្ទុក​ថាមពល​នឹង​ថយ​ចុះ​ពាក់​កណ្ដាល​នៅ​ទសវត្សរ៍​នេះ​ ដោយ​ធ្លាប់​ពី​​ 151 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ 2022 ចុះ​មក​នៅ​ត្រឹម​ប្រហែល 60 – 90 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​ ដែល​នឹង​ជួយ​ឱ្យ​​រថយន្ត​អគ្គិសនី​​ធ្លាក់​ថ្លៃ​មក​​ស្មើ​នឹង​រថយន្តប្រើ​ប្រាស់​​ប្រេង​សាំង​​នៅ​គ្រប់​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2030​។ តាម​ធម្មតា ថ្ម​ផ្ទុក​ថាមពល​តែង​តែ​កាន់​កាប់​ប្រហែល​ 40% នៃ​តម្លៃ​សរុប​របស់​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​។ RMI ឱ្យ​ដឹង​ថា តម្លៃ​នេះ​កំពុង​ថយចុះ​បន្តិច​ម្ដង​ៗ​នៅ​ពេល​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នាំគ្នា​វិនិយោគ​ទៅ​លើ​គីមី វត្ថុធាតុ​ និង​សបវ៉ែរ​របស់​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ​​ថ្មី​ ដើម្បី​បង្កើតបាន​រថយន្ត​អគ្គិសនី​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​គម្រោង​សេដ្ឋសាស្ត្រ​របស់​សាកល​វិទ្យាល័យ​ Exeter University បង្ហាញ​ថា បរិមាណ​រថយន្ត​អគ្គិសនី​ដែល​លក់​ចេញ​នឹង​កើន​ទៅ​តាម​លេខ​គុណ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នេះ​ រថយន្ត​អគ្គិសនី​​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​ដំណើរ​ការ​ដោយ​ឥន្ធនៈ​នៅ​ឆ្នាំ 2024 នៅ​អឺរ៉ុប, ឆ្នាំ 2025 នៅ​ប្រទេស​ចិន​, … Read more

យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​សង្គ្រោះ​បន្ទាន់ ​ល្បឿន​ 460 គីឡូម៉ែត្រ​/ម៉ោង

យាន​ជំនិះ​ហោះ​ឡើង​ និង​ចុះ​ចត​បញ្ឈរ​ត្រង់​ JA1 Pulse បំពាក់​ស្លាប​ចក្រ​អគ្គិសនី​ 8 គ្រឿង អាច​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​ទីតាំង​មាន​ជន​រង​គ្រោះ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក្រុម​ហ៊ុន​អាម៉េរិក Jump Aero ឱ្យ​ដឹង​ថា រូប​រាង​របស់ JA1 Pulse ដែល​ជា​យាន​ជំនិះ​ហោះ​ឡើង និង​ចុះ​ចត​បញ្ឈរ​ត្រង់​ដំណើរ​ការ​ដោយ​អគ្គិសនី (eVTOL) ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដឹក​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ទៅ​កាន់​គោលដៅ​បាន​លឿនបំផុត​​។ JA1 Pulse ទទួលបាន​ការ​បញ្ជា​ទិញ​ជា​មុន​ ប៉ុន្តែ Jump Aero មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេល​វេលា​ដំណើរ​ការ​របស់​យន្តហោះកូន​កាត់​ឧទ្ធម្ភាគ​ចក្រ​អគ្គិសនី​​នេះ​នៅ​ឡើយ​។ JA1 Pulse មាន​រូប​រាង​បែប tail-sitter ដែល​មាន​ន័យ​ថា ពេល​ចត​លើ​ដី វា​នឹង​ «អង្គុយ» ដោយកន្ទុយ ចំណែក​ក្បាល និង​ស្លាប​ចក្រ​បែរ​ទៅ​លើ​។ វា​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគ​ចក្រ​ ប៉ុន្តែ​នៅ​ពេល​ហោះ​ឡើង​ដល់​កម្ពស់​សម​ល្មម វា​នឹង​ហោះ​ទៅ​មុខ​ដូច​យន្តហោះ​ធម្មតា។ ប្រព័ន្ធ​បញ្ជា​នៅ​លើ​យាន​ជំនិះ​នេះ​​មាន​លក្ខណៈ​សាមញ្ញ មិន​ត្រូវ​ការ​ការ​ហ្វឹក​ហាត់​បើកបរ​ស៊ីជម្រៅ​។ ទន្ទឹម​នឹង​នេះ JA1 Pulse នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ បើ​សិន​វា​ជួប​បញ្ហា​។ បើ​យាន​ជំនិះ​នេះ​មិន​អាច​បន្ត​ដំណើរ​ពេល​កំពុង​ហោះ​ហើរ ពីឡុត​នឹង​ប្រើ​ប្រាស់​ឆត្រ​យោង​។ តាម​គម្រោង JA1 Pulse នឹង​អាច​ហោះ​ក្នុង​ល្បឿន 463 គីឡូម៉ែត្រ​/ម៉ោង​ … Read more

ដំណើរ​ក្លាយ​ជាតារា​ Idol នៅ Kpop មិន​មែនជា​រឿង​ធម្មតា​ឡើយ

ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង ក្លាយជា​អ្នក​ហាត់​ការ​ពេល​មាន​វ័យ​ទើបតែ 10 ឆ្នាំ និង​ចំណាយ​ប្រហែល 10 ឆ្នាំ​ក្នុង​ការហាត់​ច្រៀង រាំ នៅ​មុនពេល​បង្ហាញខ្លួន​ក្នុង​ក្រុម​ចម្រៀង។ «ដើម្បី​ក្លាយជា idol Kpop ដែល​ជោគជ័យ អ្នក​ត្រូវតែ​ជា​មនុស្ស​ក្លាហាន មាន​ចំណូលចិត្ត​ខ្ពស់ មាន​វិន័យ និង​សំណាង» Patti Sunio ឱ្យដឹង​នៅលើ SCMP ដែល​និយាយ​អំពី​ដំណើរ​ក្លាយជា idol ម្នាក់។ ជាដំបូង កុមារ​ដែលមាន​ទេពកោសល្យ​ត្រូវតែ​ចុះកិច្ចសន្យា​ធ្វើជា​អ្នក​ហាត់​ការ​របស់​ក្រុមហ៊ុន​មួយ។ យោងតាម Koreaboo ក្មេង​ជាច្រើន​នៅ​កូរ៉េខាងត្បូង​បាន​ជាប់​ក្នុងការ​ជ្រើសរើស​តាំងពី​អាយុ 10 ឆ្នាំ ដោយ​ពួកគេ​ចូលរួម​ការសម្ដែងសាកល្បង​​ជា​មធ្យម 30 លើក មុនពេល​ចុះកិច្ចសន្យា​ហាត់​ការ។ តាម​និន្នាការ​សកល​របស់​វិស័យ​ឧស្សាហកម្ម Kpop បណ្ដា​ក្រុម​អ្នកវិនិយោគ​បាន​ពង្រីក​ដំណើរការ​​ជ្រើសរើស​អ្នក​ហាក់​ការ​នៅក្នុង​ក្របខណ្ឌ​ទូទាំង​សកលលោក ផ្ដល់ឱកាស​ដល់​ក្មេង​នៅ​ប្រទេស​ដទៃ​ក្រៅ​ពី​កូរ៉េខាងត្បូង។ Lisa របស់​ក្រុម Blackpink គឺជា​ឧទាហរណ៍​មួយ​សម្រាប់​ប្រការ​ខាងលើ។ នាង​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឆ្លង​ផុត​ការជ្រើសរើស​របស់​ក្រុមហ៊ុន​កម្សាន្ត YG នៅ​ប្រទេស​ថៃ ហើយ​ជា​អ្នក​ហាត់​ការ​ជនជាតិ​បរទេស​ដំបូង​ដែល​បង្ហាញ​វត្ត​មាននៅ YG។ ក្រៅពី​សម្ពាធ​នៃ​ការហ្វឹកហាត់ ក្មេង​បរទេស​ក៏​ត្រូវតែ​ឆ្លងកាត់​រនាំង​ភាសា វប្បធម៌ ដើម្បី​សម្រប​ខ្លួន​។ បណ្ដា​ក្រុមហ៊ុន​គ្រប់គ្រង​នឹង​ទទួលខុសត្រូវ​លើ​ការចំណាយ​ទាំងអស់​របស់​អ្នក​ហាត់​ការ។ ខ្ទង់​ប្រាក់​ចំណាយ​ជា​មធ្យម​សម្រាប់​អ្នក​ហាត់​ការ​ម្នា​ក់នៅ Kpop … Read more

YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។ Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។ ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។ យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube … Read more

ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។ ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។ ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។ GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ … Read more

យន្តហោះ​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ជាង​សំឡេង Overture អាច​ហោះ​បាន​ជាង 2,000 គីឡូម៉ែត្រ/ម៉ោង

យន្តហោះ Overture របស់​ក្រុមហ៊ុន​អាម៉េរិក Boom Supersonic បំពាក់​ម៉ាស៊ីន​ដែលមាន​កម្លាំង​រុញច្រាន 16 តោន គ្រោង​នឹង​អាច​ដឹក​អ្នកដំណើរ​បាន​ពី 65 ទៅ 80 នាក់។ នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​អាកាសចរណ៍​ Paris Air Show ចាប់ពី​ថ្ងៃទី 19 ដល់ 25 មិថុនា នៅ​ទីក្រុង​ប៉ារីស ក្រុមហ៊ុន Boom Supersonic បានប្រកាស​កិច្ចព្រមព្រៀង​ជា​បន្តបន្ទាប់​ជាមួយនឹង​អ្នកផ្គត់ផ្គង់ថ្មីៗ និង​បង្ហើប​ឱ្យដឹងខ្លះៗអំពី​គម្រោង​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង Overture និង​ម៉ាស៊ីន Symphony។ នេះ​បើតាម​ទំព័រ New Atlas។ បណ្ដា​ដៃគូថ្មីៗរបស់ Boom Supersonic រួមមាន​ដូចជា ក្រុមហ៊ុន​អ៊ីតាលី Leonardo, ក្រុមហ៊ុន​អេ​ស្ប៉ា​ញ Aernnova និង Aciturri ជាដើម។ ក្រៅពីនេះ Boom Supersonic ក៏​ប្រកាស​ព័ត៌មាន​ស្ដីពី​ប្រព័ន្ធ​ហោះហើរ បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច ឧបករណ៍​ចុះចត ក៏ដូចជា​ម៉ាស៊ីន​សម្រាប់​យន្តហោះ​នេះ​ផងដែរ។ ក្នុងនោះ ឥន្ធនៈ SAF … Read more

មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។ ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។ … Read more

យន្តហោះ​ចម្បាំងTF​-X ផលិត​នៅ​ទួ​រគី​ ខ្លាំង​ជាង​ F-35​ របស់​អាមេរិក​ នឹង​ដាក់​ឱ្យ​កងទ័ព​ប្រើ​ប្រាស់​ឆាប់​ៗខាងមុខ​

យោង​តាម​ក្រុមហ៊ុន​អាកាសចរណ៍​ TAI​ របស់​ប្រទេស​តួរ​គី​ នៅ​ឆ្នាំ2023​ ខាងមុខ​ យន្តហោះ​ចម្បាំង​បំបាំងកាយ​ដំបូង​គេ​បង្អស់​របស់​ប្រទេស​មួយ​នេះ​ ដែល​បំពាក់​ដោយ​អាវុធ​ទំនើប​ និង​ម៉ាស៊ីន​ផលិត​ក្នុង​ស្រុក​ នឹង​បង្ហាញខ្លួន​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​លោក​ Osman​ Dur​ ដែល​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ និង​អវកាស​ TAI​ ឱ្យ​ដឹង​ថា​ ដំណាក់កាល​ផលិត​យន្តហោះ​គំរូ​ដំបូង​សម្រាប់​ធ្វើការ​ពិសោធ​ ជិតនឹង​សម្រេច​ជាស្ថាពរ​ហើយ​។ អ្វី​ដែល​ពិសេស​ជាងគេ​នោះ​ គឺថា​ ក្រុមហ៊ុន​ TAI​ រួម​ជាមួយនឹង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ បាន​ផលិត​ស្ទើរតែ​ទាំងអស់​នូវ​ផ្នែក​នានា​ និង​គ្រឿងបន្លាស់​របស់​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ ក្នុង​នោះ​ក៏​មាន​ម៉ាស៊ីន​ និង​កាំជ្រួច​ជំនាន់​ទី5​ ជា​អាវុធ​នៅ​លើ​យន្តហោះ​ចម្បាំង​មួយ​ប្រភេទ​ ដែល​យន្តហោះ​ F-35​ របស់​អាមេរិក​កំពុង​ខ្វះខាត​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ TAI​ បាន​ប្រកាស​ថា​៖ ក្រុមហ៊ុន​ TAI​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផលិត​យន្តហោះ​ចម្បាំង​បំបាំងកាយ​ TF​-X។ ថ្វីបើ​អ្វី​ដែល​យើង​ឃើញ​នៅ​ទីនេះ​ គឺជា​គំរូ​យន្តហោះ​មួយ​ក៏ដោយ​ ប៉ុន្តែ​នៅ​ឆ្នាំ2023​ យើងខ្ញុំ​នឹង​បង្ហាញ​យន្តហោះ​ពិតប្រាកដ​ ហើយ​ដល់​ឆ្នាំ​ 2025​ នឹង​មានការ​ហោះហើរ​ជាលើកដំបូង​ បន្ទាប់មក​ ដល់​ឆ្នាំ2028​ យន្តហោះ​នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។ ទោះជា​យ៉ាងនេះ​ក្ដី​ ការផលិត​យន្តហោះ​នេះ​អាច​នឹង​ត្រូវ​បង្កើន​ល្បឿន​ ដោយយោងទៅតាម​ស្ថានការណ៍​ជាក់ស្ដែង​ និង​តម្រូវការ​របស់​កងទ័ពអាកាស​តួរ​គី​ បន្ទាប់ពី​អាមេរិក​ឈប់​លក់​យន្តហោះ​ចម្បាំង​ F-35​ ទៅ​ឱ្យ​ប្រទេស​នេះ​ … Read more