ម៉ាស៊ីន​ផលិត​អុកស៊ីសែន​លើ​ភព​អង្គារ​របស់​ណាសាផ្ដល់​ក្ដី​សង្ឃឹមខ្ពស់​ដល់​មនុស្ស​ជាតិ

ឧបករណ៍​ធ្វើតេស្ត​ការ​ផលិត​អុកស៊ីសែន​ពី​កាបូន​ឌីអុកស៊ីតនៅ​លើ​ភព​អង្គារ​ដំណើរ​ការ​បាន​ល្អជាង​ការ​រំពឹង​ទុក​ និង​បញ្ជាក់​អំពី​សមត្ថភាព​ដែល​អាច​ជួយ​ឱ្យ​ក្រុម​អ្នកអវកាស​ផ្សង​ព្រេង​ ស្រាវជ្រាវ​លើ​ភព​ពណ៌​ក្រហម​មួយ​នេះ​នៅ​ថ្ងៃ​អនាគត។ ឧបករណ៍ MOXIE (Mars Oxygen In-Situ Resource Utilization Experiment) មាន​ទំហំ​ប៉ុន​ចង្ក្រាន​ម៉ៃក្រូវ៉េវ ស្ថិត​លើ​រ៉ូបូត​ស្វ័យ​ប្រវត្ត Perseverance។ ការ​ពិសោធលើ​ការ​ផលិត​អុកស៊ីសែន​​របស់​ MOXIE ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពីជាង​ពីរ​ឆ្នាំ​មុន បន្ទាប់​ពី​រ៉ូបូត​នេះ​បាន​ចុះ​ចត​លើ​ភព​អង្គារ​។ តាំង​ពី​ពេល​នោះ​មក MOXIE ផលិត​អុកស៊ីសែន​បាន​ 122 ក្រាម​ គ្រប់​គ្រាន់​សម្រាប់​ឱ្យ​កូន​សុនក​មួយ​ក្បាល​ដក​ដង្ហើម​បាន​ 10 ម៉ោង​។ ឧបករណ៍​នេះ​បំប្លែង​មួយ​ផ្នែក​នៃ​កាបូន​ឌីអុកស៊ីត​ដែល​សម្បូរ​នៅ​លើ​ភព​អង្គារ​ ឱ្យ​ទៅ​ជា​អុកស៊ីសែន​។ មាន​ពេល​ខ្លះ​ MOXIE ផលិត​អុកស៊ីសែន​បាន 12 ក្រាម​ក្នុង​មួយ​ម៉ោង​។ កាល​ពី​ថ្ងៃទី 07 សីហា MOXIE ដំណើរ​ការ​ជា​លើក​ទី 16 ហើយ​ក៏​ជា​លើក​ចុង​ក្រោយ​ដែល​វា​បាន​សម្រេច​រាល់​ភារកិច្ច​។ បរិយាកាស​ដ៏​ស្ដើង​របស់​ភព​អង្គារ​មាន​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ចំនួន 96%​។ កំណែ​ធំ​ជាង និង​ល្អ​ជាង​របស់ MOXIE អាច​ផ្គត់​ផ្គង់ និង​រក្សា​ទុក​​អុកស៊ីសែន​ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ទ្រទ្រង់​ជីវិត និង​ធ្វើ​ជា​ឥន្ធនៈ​សម្រាប់​រ៉ុក្កែត​របស់​យាន​អវកាស​។ បច្ចេក​វិទ្យា​ដូច MOXIE អាច​ជួយ​ដល់​ក្រុម​អ្នក​អវកាស​ រស់​នៅ​ ធ្វើ​ការ និង​ប្រើប្រាស់​ធនធាន​នៅ​លើ​ភព​អង្គារ​។ បន្ទាប់​ពី​ជោគ​ជ័យ​របស់ … Read more

អ្នក​ស្រាវ​ជ្រាវ​​អភិវឌ្ឍ​ពីឡុត​​ AI រាង​មនុស្ស​ដំបូង​គេ​លើ​ពិភពលោក

ថ្មី​ៗ​នេះ​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​កូរ៉េខាងត្បូង​បាន​អភិវឌ្ឍ​​រ៉ូបូត​ទំនើប​ដោយ​យោង​ទៅ​លើ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ដែល​មាន​សមត្ថភាព​ជំនួស​អ្នកបើក​បរ​នា​ពេល​អនាគត​។ រ៉ូបូត​ដែល​មាន​រូប​រាង​ដូច​មនុស្ស​នេះ​មាន​ឈ្មោះ​ថា​ PIBOT និង​មាន​កម្ពស់ 1.6 ម៉ែត្រ, ទម្ងន់ 65 គីឡូក្រាម និង​មាន​ប្រព័ន្ធ​កាមេរ៉ា​នៅ​លើ​ក្បាល​។ PIBOT ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កូរ៉េខាងត្បូង​។ បើ​ទោះ​​​ហាក់​នៅ​យឺត​ ប៉ុន្តែ​ PIBOT ចង​ចាំ​រាល់​សកម្មភាព​​​ចាំបាច់​របស់​​​ជើង​ហោះ​ហើរ​ និង​អាច​បញ្ជា​លើ​ការ​ហោះ​ឡើង​ និង​ចុះ​ចត​។ សាស្ត្រាចារ្យ​ David Hyunchul Shim ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​​បាន​ឱ្យ​ដឹង​ថា PIBOT គឺជា​ពីឡុត​រូប​រាង​មនុស្ស​ដំបូង​គេ​បង្អស់​លើពិភពលោក​ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​យោង​ទៅ​តាម​រូបមន្ត​ភាសា​ធំ (Large language model (LLM)) អនុញ្ញាត​ឱ្យ​វា​យល់រាល់​​សំណេរ​ណែនាំ​អំពី​ជើង​​ហោះ​ហើរ​ដែល​សរសេរ​ជា​ភាសា​ពេញ​និយម​។ គុណ​សម្បត្តិ​របស់​ពីឡុត​រ៉ូបូត​នេះ​គឺ​ការ​រក្សា​បាន​ស្ថានភាព​នឹង​នខ្ពស់​បំផុត​ មាន​សមត្ថភាព​ប្រតិកម្មរហ័ស​នៅ​ចំពោះ​មុខ​ស្ថានការណ៍​អាសន្ន​ដោយ​មិន​មាន​ការ​ស្លន់ស្លោ។ PIBOT ក៏​អាច​ពិនិត្យ​មើល​សំណេរ​ស្ដី​ពី​ការ​ហោះ​ហើរ​បាន​រហ័ស​​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ដោយ​សារ​បំពាក់​កម្មវិធី​ ChatGPT។ បច្ចុប្បន្ន PIBOT អាច​​បញ្ជា​ការ​ហោះ​ហើរ​នៅ​លើ​ប្រព័ន្ធ​ធ្វើ​ត្រាប់​តាម​ការ​ហោះ​ហើរ​។ ក្រុម​អ្នក​ស្រាវជ្រាវ​មាន​គម្រោង​សាកល្បងបច្ចេក​វិទ្យា​ PIBOT នៅ​លើ​យន្តហោះ​ខ្នាត​តូច​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

ម្ចាស់​ Facebook បង្អួត​ក្បាច់​គុន​​លើ​ស្រឡាងកណ្ដាល​សាគរ

Mark Zuckerberg ហាត់​គុន​លើ​ស្រឡាង​កណ្ដាល​សមុទ្រ​ជាមួយ​នឹង​ក្រុម​អ្នក​គុន​និយម ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​ច្រើន​ឆ្នាំ​មុន​។ ក្នុងវីដេអូ​ដែល​បង្ហោះ​លើ Instagram នា​សប្ដាហ៍​នេះ​ មហា​សេដ្ឋី Mark Zuckerberg អួត​សកម្មភាព​ហាត់​គុន​ជាមួយ​នឹង​មនុស្ស​ 11 នាក់​ ក្នុង​នោះ​ក៏​មាន​អ្នក​ប្រដាល់​ MMA ល្បី​ឈ្មោះ​ រួម​មាន​ Israel Adesanya មក​ពី​នីហ្សេរីយ៉ា និង Alexander Volkanovski មក​ពី​អូស្ត្រាលី​​ផងដែរ។ ពួក​គេ​ប្រយុទ្ធគ្នា​លើ​ស្រឡាង​ អម​នឹង​ភ្លេង​របស់​ភាព​យន្តរឿង Mission Impossible។ ក្រោយ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​បាន​ពីរ​ថ្ងៃ​ « វីដេអូ​នេះ​ » ទទួល​បាន​ការ​ចុច​ចូល​ចិត្ត​ជិត 200,000 លើក​ រួម​នឹង​មតិ​រាប់ពាន់​លើក​។ អ្នក​ខ្លះ​ថា ម្ចាស់​ Facebook កំពុង​តែ​បញ្ចេញ​ភាព​ខ្លាំង​ក្លា​ ខុស​ពី​រូប​ភាព​លាប​គ្រែម​ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ​នៅ​ពេល​ជិះ​ស្គី​លើ​រលក​ទឹក​កាល​ពី​​​ឆ្នាំ 2020​។ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​សរសេរ​រំលឹក​ដល់​រឿង​មហា​សេដ្ឋី​ Elon Musk បបួល Mark Zuckerberg ​ប្រកួត​​ប្រដាល់​លើសង្វៀន​។ កាល​ពី​ចុង​ខែ​មិថុនា 2023 នៅ​លើ​បណ្ដាញ​សង្គម Twitter (បច្ចុប្បន្ន​គឺ X) … Read more

ជាង​ពីរ​ឆ្នាំទៀត​ អូស្ត្រាលី​នឹង​បញ្ជូន​យាន​ទៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​

ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី កាល​ពីថ្ងៃទី 05 កញ្ញា បាន​ប្រកាស​ថា ប្រទេស​នេះ​មាន​គម្រោង​បញ្ជូន​រ៉ូបូត​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ តាម​រយៈ​បេសក​កម្ម​ Artemis របស់​អាម៉េរិក​ នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​។ «ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​គ្រប់​គ្រង​ពី​ចម្ងាយ​លំដាប់​កំពូល​លើ​ពិភពលោក​របស់​អូស្ត្រាលី រ៉ូបូត​ស្វ័យ​ប្រវត្ត​នឹង​ចាប់​យក​សំណាក​ដី​ ថ្មរបស់​ព្រះ​ចន្ទ ដែល​ហៅ​ថា regolith។ ណាសា​នឹង​ប្រឹង​ប្រែង​ចម្រាញ់​អុកស៊ីសែន​ពី​សំណាក​ដី​។ នេះ​គឺជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​ការ​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​» ទីភ្នាក់​ងារ​អវកាស​អូស្ត្រាលី (ASA) ឱ្យ​ដឹង​ដូច្នេះ​។ រ៉ូបូត​មិន​ទាន់​មាន​ឈ្មោះ ខណៈ​ ASA កំពុង​បង្កើត​កម្មវិធី​ប្រឡង​មួយ​ដើម្បី​ដាក់​ឈ្មោះ​ឱ្យ​រ៉ូបូត​នេះ​។ ពលរដ្ឋ​នៅ​អូស្ត្រាលី​អាច​ចូល​រួម​ការ​ប្រឡង​ដែល​នឹង​ផុត​កំណត់​នៅ​ថ្ងៃទី 20 តុលា​ខាងមុខ។ ASA នឹង​ជ្រើស​រើស​ឈ្មោះ​ចំនួន​បួន​ រួច​ហើយ​បើក​ឱ្យ​មាន​ការ​ជ្រើស​រើស​ជា​សាធារណៈ​។ ឈ្មោះ​ដែល​បាន​ឈ្នះ​ការ​ប្រកួត​​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ដើម​ខែ​ធ្នូ​ 2023​។ ឈ្មោះ​នេះ​នឹង​ត្រូវ​ដាក់​ឱ្យ​រ៉ូបូត​របស់​អូស្ត្រាលី​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​យាន​អវកាស​របស់​ណាសា​ក្នុង​បេសកម្ម​ Artemis ដែល​នឹង​ចុះ​ចត​លើ​ឋាន​ព្រះចន្ទ​នៅ​ឆ្នាំ 2026។ ណាសា​កំពុង​ប្រឹង​ប្រែង​ដើម្បី​បង្កើត​វត្តមាន​យូរ​អង្វែង​របស់​មនុស្ស​នៅ​លើ​ និង​ជុំវិញ​ឋាន​ព្រះ​ចន្ទនៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020 តាម​រយៈ​កម្មវិធី​ Artemis។ ចំណេះ​ដឹង​ និង​សមត្ថភាព​ដែល​ប្រមូល​បាន​ពី​កម្មវិធី​នេះ​​នឹង​ជួយ​ឱ្យមនុស្ស​បោះ​ជំហាន​ទៅ​រក​គោលដៅ​ «ហោះ​» ទៅ​កាន់​ភព​អង្គារ​។ គិត​មក​ដល់​ពេល​នេះ ណាសា​បាន​អនុវត្ត​ដោយ​ជោគ​ជ័យ​នូវ​បេសក​កម្ម​មួយ​នៅ​ក្នុង​កម្មវិធី Artemis នោះ​គឺ​ Artemis 1។ ក្នុង​បេសកកម្ម​នេះ​ យាន​ Orion គ្មាន​មនុស្ស​បាន​ហោះ​ទៅ​កាន់​គន្លង​តារា​វិថី​ព្រះចន្ទ​ … Read more

ទួរប៊ីនខ្យល់​លើសមុទ្រ​ធំបំផុត​លើ​ពិភពលោក​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ការ​ផលិត​អគ្គិសនី

ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​លើ​សមុទ្រ​ដែល​មាន​ថាមពល 16 MW និង​​ជា​ផលិត​ផល​ក្នុងស្រុក​របស់​ប្រទេស​ចិន​ ដំណើរ​ការ​នៅ​លើ​សមុទ្រ​ខេត្ត Fujian បង្កើត​បាន​កំណត់ត្រា​ថ្មី​ស្ដី​ពី​ការ​ផលិត​អគ្គិសនី​ក្នុង​មួយ​ថ្ងៃ​ កាល​ពី​ថ្ងៃទី 01 កញ្ញា​ 2023​។ យោង​តាម​ក្រុម​ហ៊ុនចិន CTGC ​ដែល​​គ្រប់​គ្រង​​​ទួរប៊ីន​ខាងលើ​ ប្រព័ន្ធ​កង្ហារ​លើសមុទ្រ​នេះ​ដំណើរ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ផលិត​អគ្គិសនី​ក្នុងមួយ​ថ្ងៃ​បាន​រហូត​ដល់ 384,000 គីឡូវ៉ាតម៉ោង​ ស្មើ​នឹង​បរិមាណ​អគ្គិសនី​ដែល​​ប្រើ​ប្រាស់​​ក្នុង​មួយ​ថ្ងៃ​របស់​មនុស្ស​ជិត 170,000​ នាក់​។ សូម​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ដំឡើង​កាល​ពី​ចុង​ខែ​មិថុនា 2023 ទួរប៊ីនខ្យល់​ខាងលើ​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​អគ្គិសនី​ និង​ចាប់​ផ្ដើម​ផលិត​អគ្គិសនី​ពី​ថ្ងៃទី 19 កក្កដា​។ តាម​ផែនការ​ ទួរប៊ីន​ខ្យល់​នេះ​នឹង​ផលិត​អគ្គិសនី​បាន​ជាង 66 លាន​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ដែលនេះ​គឺ​​គ្រប់​គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មនុស្ស​នៅ​ក្នុង​ 36,000 គ្រួ​សារ​ដែលក្នុង​មួយ​គ្រួសារ​​មាន​សមាជិក​បី​នាក់​។ ប្រព័ន្ធ​កង្ហារ​ផលិត​អគ្គិសនី​នេះ​មាន​ស្លាប​ចក្រ​ដែល​វិល​ក្នុង​ផ្ទៃ​ក្រឡា​ប្រហែល 50,000 ម៉ែត្រ​ការ៉េ ស្មើ​នឹង​ទីលាន​បាល់​ទាត់​ស្ដង់ដាចំនួន​ 7 បូក​ចូល​គ្នា​។

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

កុលសម្ព័ន្ធ​ដែល​មានទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​៖ មេកុលសម្ព័ន្ធ​​អាច​យក​ប្រពន្ធ​ 80 នាក់

នៅពេល​និយាយ​ដល់​ទ្វីប​អាហ្វ្រិក​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គិត​ថា នេះ​គឺជា​ទ្វីប​ដ៏​ក្រក្រី សេដ្ឋកិច្ច​អន់ថយ គ្មាន​ការ​រីក​ចម្រើន​។ ក៏ប៉ុន្តែ​ ជាក់​ស្ដែង នេះ​គឺជា​ទ្វីប​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​។ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ដឹង​ថា នៅ​ទ្វីប​អាហ្វ្រិក​មាន​កុលសម្ព័ន្ធ​មួយ​ដែល​សម្បូរ​ទ្រព្យ​ធន​។ កុលសម្ព័ន្ធ​នេះ​មាន​មាស​ច្រើន​ដល់​ថ្នាក់​ប្រើ​ប្រាស់​មិន​អស់​។ នោះ​គឺកុលសម្ព័ន្ធ​ Ashanti ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្កាណា ស្ថិត​ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​លិច។ ហ្កាណា​គឺជា​ប្រទេស​តូច​មួយ​ដែល​កំពុង​អភិវឌ្ឍ​។ ឆ្នាំ​ 2022 ផលិត​ផល​​ក្នុង​ស្រុក​សរុប (GDP) របស់​ហ្កាណា​មាន​ត្រឹម​តែ 85.96 ពាន់​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ហ្កាណា​គឺជា​ប្រទេស​ដែល​សម្បូរ​ធនធាន​​រ៉ែ​ធម្មជាតិ ក្នុង​នោះ​ក៏​មាន​រ៉ែ​មាស​ដ៏​ច្រើន​ ​ឈរ​​លំដាប់​ទី​ពីរ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​មានរ៉ែ​​ត្បូង​ពេជ្រ​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​​ក្នុង​ពិភពលោក​។ ក្រៅ​ពី​នេះ​ ហ្កាណា​ក៏​មាន​រ៉ែ​ប្រេង​ និង​ដែក។ល។ ដោយ​សារ​តែ​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ ហ្កាណា​គឺជា​ទឹក​ដី​ដែល​អាច​ទិញ​ដូរ​មាស​ក្នុង​តម្លៃ​ទាប​យ៉ាង​ងាយ​ស្រួល​។ មាស​នៅ​ហ្កាណា​ពិត​ជា​ងាយ​ស្រួល​រក​នៅ​គ្រប់​កន្លែង​ រហូត​ដល់​ថ្នាក់​គេ​និយាយ​ថា ឱ្យ​តែ​អ្នក​មើល​ឃើញ​ទន្លេ​ ​អ្នក​អាច​ស្រង់​បាន​មាស​។ តាម​ការ​សិក្សា​ស្រាវជ្រាវ អណ្ដូង​រ៉ែ​មាស​នៅ​ប្រទេស​ហ្កាណា​ត្រូវ​បាន​ទាញយក​តាំង​ពី​ជាង​ 500 ឆ្នាំ​មក​ហើយ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​​អំពី​ធនធានរ៉ែ​ធម្មជាតិ​បច្ចុប្បន្ន ប្រជាជន​ហ្កាណា​​អាច​ទាញ​យក​រ៉ែ​មាស​បាន​ 700 ឆ្នាំ​ទៀត​។ កុលសម្ព័ន្ធ​សម្បូរទ្រព្យ​ធន ពាក់​មាស​រាប់​គីឡូ​នៅ​លើ​ខ្លួន​ នៅ​លើ​ទឹក​ដី​ហ្កាណា កុលសម្ព័ន្ធ​ Ashanti ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​មាន​អណ្ដូង​រ៉ែ​មាស​ធំជាង​គេ​។ ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​មាន​ជីវភាព​ល្អ​ប្រសើរ​ ក្នុង​នោះ​គេ​ឃើញ​ស្ត្រី​ជា​ច្រើន​ពាក់​មាស​រាប់​គីឡូ​។ កុលសម្ព័ន្ធ Ashanti … Read more

រ៉ូបូត​ឥណ្ឌា​លើ​ឋាន​ព្រះចន្ទ​រក​ឃើញ​សារ​ធាតុ​ជា​ច្រើន​នៅ​ប៉ូល​ខាង​ត្បូង​

រ៉ូបូត​ស្វ័យ​ប្រវត្ត​របស់​ឥណ្ឌា​បាន​បញ្ជាក់​ថា មាន​វត្តមាន​របស់​ស្ពាន់ធ័រ​ និង​សារធាតុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់ព្រះ​ចន្ទ​ ក្នុង​ពេល​ស្វែង​រក​ទឹកកក​ បន្ទាប់​ពី​ចុះ​ចត​បាន​ជិត​មួយ​សប្ដាហ៍​។ យោង​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 29 សីហារបស់​​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ក្រៅ​ពី​ស្ពានធ័រ ឧបករណ៍​វិទ្យាសាស្ត្រ​របស់​រ៉ូបូត​ Pragyaan ក៏​បាន​រកឃើញ​អាលុយមីញ៉ូម ដែក កាល់ស្យូម​ ក្រូមីញ៉ូម ទីតាញ៉ូម ម៉ង់ហ្គាណែស អុកស៊ីសែន និង​ស៊ីលីកុន នៅ​លើ​ផ្ទៃ​ព្រះចន្ទ​ផងដែរ​។ ការ​រកឃើញ​នេះកើត​ឡើង​បន្ទាប់​ពី​រ៉ូបូត Pragyaan បាន​ចាក​ចេញ​ពី​ស្ថានីយ​ Vikram ក្នុង​បេសក​កម្ម Chandrayaan-3 ដែល​បាន​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​កាល​ពីថ្ងៃទី 23 សីហា​ 2023​។ តាម​ផែនការ រ៉ូបូត​ Pragyaan នឹង​ធ្វើ​ការ​ពិសោធ ស្រាវ​ជ្រាវរយៈ​ពេល​ 14 ថ្ងៃ។ ការ​រកឃើញ​ខាងលើ​គឺជា​ការ​ពិសោធ​វិទ្យា​សាស្ត្រ​ដំបូង​របស់​រ៉ូបូត​នេះ​នៅ​ក្នុង​​ដំណើរ​ស្រាវ​ជ្រាវ​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​​។ Pragyaan ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប្រហែល 10 សង់ទីម៉ែត្រ​/វិនាទី​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​ និង​ការ​ខូច​ខាត​ដោយ​សារ​​ឧបសគ្គ​។ រ៉ូបូត​ខាងលើ​មាន​ទម្ងន់​ 25.9 គីឡូក្រាម​ ប្រហែល​នឹង​សុនក​ពេញវ័យ​មួយ​ក្បាល​។ Pragyaan កំពុង​ស្រាវ​ជ្រាវ​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​រ៉ូបូត​ ឬ​អ្នក​អវកាស​ធ្លាប់​ទៅ​ដល់​នាពេល​កន្លង​។ ការរកឃើញ​របស់​រ៉ូបូត​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ការ​ស្វែង​យល់​អំពី​វិធី​ទាញ​យក​ទឹក​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ ​ជា​គោល​ដៅ​ដែល​ប្រទេស​នានា​កំពុង​ឆ្ពោះ​ទៅ​រក​។ ទឹក​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ផលិត​អុកស៊ីសែន​សម្រាប់មូលដ្ឋាន​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​នា​ពេល​អនាគត ក៏ដូច​ជា​អ៊ីដ្រូសែន … Read more

យើង​​អាច​ចាប់​ផ្ដើម​កសាង​អាណានិគម​មួយ​លើ​ភព​អង្គារ​ជាមួយ​នឹង​មនុស្ស​​ដ៏​តិចតួច

យើង​មិន​អាច​ដឹង​បាន​ថា ពេល​ណា​ទើប​រឿង​នេះ​អាច​កើត​ឡើង​​ ប៉ុន្តែ​ការ​បង្កើត​អាណានិគម​មួយ​នៅ​លើភព​អង្គារ​ពិត​ជា​ស្ថិត​ក្នុង​ផែនការ​របស់​មនុស្ស​។ មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាត​ត្បូង​លោក Elon Musk និយាយ​ថា ឆ្នាំ 2029 គឺជា​ដំណាក់​កាល​ឆាប់បំផុត​ ខណៈ​ដែល​សហគមន៍​អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា រឿង​នេះ​នឹង​មិន​អាច​កើត​ឡើង​នៅ​មុន​ឆ្នាំ 2050​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បច្ចុប្បន្ន​គេ​អាច​ដឹង​​បាន​ថា ត្រូវ​ការ​មនុស្ស​ប៉ុន្មាន​នាក់​ដើម្បី​បង្កើត​ និង​គ្រប់គ្រង​​មូលដ្ឋាន​មួយ​របស់​មនុស្ស​នៅ​លើ​ភព​អង្គារ​។ ក្នុង​ការ​ស្រាវ​ជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​មក​ពីសាកល​វិទ្យា​ល័យ George Mason យល់​ឃើញ​ថា គេ​ត្រូវ​ការ​មនុស្ស​​យ៉ាង​តិច​ 22 នាក់ ​ដើម្បី​បង្កើត​អាណានិគម​មួយ​នៅ​លើ​ភព​ព្រះ​អង្គារ​។ តួលេខ​នេះ​ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការយល់​ឃើញ និង​ការសិក្សា​​​ស្រាវជ្រាវ​ដទៃដែល​ក្នុង​នោះ​មាន​ខ្លះ​ថា ត្រូវ​ការ​ 110 នាក់ ​ខ្លះ​ថា​ 100 នាក់ ចំណែក​ Elon Musk ថា 8 ម៉ឺន​នាក់។ Anamaria Berea ប្រធាន​ក្រុម​ស្រាវជ្រាវមក​ពីសាកល​វិទ្យា​ល័យ George Mason បាន​ប្រាប់​ The Register ថា «ក្រុម​មនុស្ស​នានា​គឺជា​បណ្ដា​ប្រព័ន្ធ​ស្មុគ​ស្មាញ​ ក្នុងនោះ​ លទ្ធផល​ពុំ​មែន​ជា​ការ​រួម​ផ្សំ​រវាង​ផ្នែក​ទាំង​ឡាយ​នោះ​ទេ​ ប៉ុន្តែ​គឺជា​ការ​រួម​កម្លាំង​គ្នា​»។ អ្នក​ស្រី Berea … Read more

ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។ «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។ សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV … Read more

ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

ផ្ទាំង​គំនូរ​បុរាណ​តាំង​ពី​ឆ្នាំ 1882 ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​អំពី​រឿង «​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា»​ បន្ទាប់​ពី​ទិដ្ឋភាព​លំអិត​របស់​វា​ត្រូវ​បាន​គេ​រក​ឃើញ​។ ទំព័រ Daily Star កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​មួយ​ដ៏​ពិបាក​ឱ្យ​គេ​ជឿ​ ទាក់​ទង​នឹង​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​គូរ​កាល​ពី​ឆ្នាំ 1882 ដោយ​វិចិត្រករ​ R. Josey និង James Archer។ ផ្ទាំង​គំនូរ​នេះ​មាន​ឈ្មោះ​ថា​ «The Betrothal» ។ គំនូរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជាទិដ្ឋភាព​នៃ​សកម្មភាព​​សន្យា​នឹង​គ្នា​អំពី​គម្រោង​រៀប​ការរបស់​អ្នក​និពន្ធ​​ស្កុតឡែន Robert Burns និង​នារី​ម្នាក់​ឈ្មោះ Mary Campbell នៅ​ក្បែរ​ទន្លេ Ayr នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន​កាល​ពី​​ឆ្នាំ 1786​។ ក៏ប៉ុន្តែ នៅ​ពេល​ត្រូវ​បាន​ពង្រីក​​ឱ្យ​ធំជាង​មុន​ 10 ដង ផ្ទាំង​គំនូរ​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ចំពោះ​មុខ​អំណោយ​អនុស្សាវរីយ៍​​រាង​ចតុកោណ​ដែល​មាន​កែង​មូល​។ បើ​ទោះជា​ពិបាក​ឱ្យ​គេ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា វត្ថុ​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។ ក្រោយ​ពី​ទ្រីស្ដី​ស្ដីពី​ «ដំណើរ​ឆ្លង​ពេល​វេលា» ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ករណី​នេះ ចំណាប់​អារម្មណ៍​ក៏​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ The Betrothal ។ ក៏ប៉ុន្តែ ដើម្បី​ប្រឆាំង​នឹង​ទ្រីស្ដី «ដំណើរ​ឆ្លង​កាត់​ពេល​វេលា» មនុស្ស​ជា​ច្រើន​​ក៏​បានបក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​គម្ពីរ​សាសនា​ប៉ុណ្ណោះ​។ យោង​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​ស្កុតឡែន នៅ​ពេល​ស្បថ​ស្បែ​ … Read more

ភូមិ​ឋាន​ដាច់​ស្រយាល​ដល់​ថ្នាក់​អ្នក​ភូមិ​ត្រូវ​បើក​យន្តហោះ​ទៅ​ផ្សារ

ប្រជាពលរដ្ឋ​នៅ​ Port Alsworth ត្រូវ​បើកបរ​យន្តហោះ​ទៅ​កាន់ទីក្រុង​​នៅ​ជិត​បំផុត​ដែល​មាន​ចម្ងាយ​ជាង 300 គីឡូម៉ែត្រដើម្បី​ដើរ​ផ្សារ​ទិញ​ទំនិញ​ចាំបាច់​។ Salina Alsworth អាយុ 25 ឆ្នាំ រស់​នៅ​ឯ Port Alsworth ដែល​ជា​ភូមិ​ដាច់​ស្រយាល​បំផុត​មួយ​របស់ពិភពលោក​។ ភូមិ​នេះ​ស្ថិត​ក្នុង​​រដ្ឋ Alaska របស់​សហរដ្ឋ​អាម៉េរិក។ ជីដូន​ ជីតា​ទួត​របស់ Salina គឺជា​មនុស្ស​ដំបូង​ៗរបស់ Port Alworth​ នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​ 1940​។ បច្ចុប្បន្ន ភូមិ​នេះ​មាន​ប្រជាជន​ប្រហែល 186 នាក់ ឆ្លង​កាត់​ 5 ជំនាន់​មនុស្ស​។ ចំនួន​ប្រជាជន​អាច​កើន​ដល់ 400 នាក់​នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍​។ ភូមិ​នេះ​ពុំ​មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លង​កាត់ ហើយ​ក៏​​ពុំ​មាន​ផ្សារ មន្ទីរ​ពេទ្យដូច​ភូមិ​ដទៃ​ឡើយ​។ ទីក្រុង​ដែល​នៅ​ជិត​បំផុត​គឺ Anchorage ប៉ុន្តែ​មាន​ចម្ងាយ​​ពី​ភូមិ​របស់ Salina រហូត​ដល់ជាង 300​ គីឡូម៉ែត្រ​ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​គេ​អាច​ប្រើប្រាស់​បាន​គឺ​យន្តហោះ​ និង​ត្រូវធ្វើ​ដំណើរ​ជាង​មួយ​ម៉ោង​។ ដូច្នេះ សូម្បី​តែ​ទៅផ្សារ​ទិញ​អីវ៉ាត់​ក៏​​ត្រូវ​ជិះ​យន្តហោះ​។ នៅ​ពេល​ទិញ​ទំនិញ​តាម​អ៊ីនធើណិត ប្រជាជន​នៅ​ក្នុង​ភូមិ​ Port Alsworth ត្រូវ​ចំណាយ​លើ​សេវាដឹក​ជញ្ជូន​ពី … Read more