រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។ Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។ ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

ទិដ្ឋភាព​​ «ដូច​ឋាន​នរក» ក្នុង​យន្តហោះ​ជប៉ុនដែល​កំពុង​ឆាប​ឆេះ

អ្នក​ដំណើរ​ឱ្យ​ដឹង​ថា គ្រប់​គ្នា​រន្ធត់​ខ្លាំង​ណាស់ នៅ​ពេល​ផ្សែង​ចូល​ដល់​ខាង​ក្នុង​យន្តហោះ​របស់ Japan Airlines មុន​ពេល​ត្រូវ​បាន​ណែនាំ​ឱ្យ​រត់​ចេញ​ពី​អគ្គិភ័យ​ដោយ​ទោង​រំអិល​។ យន្តហោះ Airbus A350-900 របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ជប៉ុន Japan Airlines (JAL) កាល​ពី​ថ្ងៃទី 02 មករា 2024 បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ នៅ​ពេល​ប៉ះ​ទង្គិច​នឹង​យន្តហោះ​របស់​កងកម្លាំង​ល្បាត​សមុទ្រ​ជប៉ុន (JCG) នៅ​លើ​ផ្លូវ​រត់​ក្នុង​ព្រលាន​យន្តហោះ Haneda នៅ​​រាជធានី​តូក្យូ​។ វីដេអូ​ដែល​អ្នក​ដំណើរ​ថត​បាន​ពី​ក្នុង​យន្តហោះ​បង្ហាញ​ថា អណ្ដាត​ភ្លើង​ឆាប​ឆេះ​នៅ​ចំហៀង​ខាង​ឆ្វេង​របស់​យន្ត​ហោះ​ នៅ​ពេល​វា​ត្រៀម​ចុះ​ចត​ ហើយ​ក៏​​ប៉ះទង្គិច​ជាមួយ​​យន្តហោះ​របស់ JCG ដែល​កំពុង​រត់​លើ​ផ្លូវ​ដើម្បី​ត្រៀម​ហោះ​ឡើង​។ ហេតុ​ការណ៍​ប៉ះ​គ្នា​នេះ​ទំនង​ជា​បាន​បណ្ដាល​ឱ្យ​បំពង់​ឥន្ធនៈ​របស់​យន្តហោះ​ត្រូវ​ដាច់ នាំ​ឱ្យ​អគ្គិភ័យ​កើត​ឡើង​។ អ្នក​ដំណើរ​ឱ្យ​ដឹង​ថា សំឡេង​ផ្ទុះ​បាន​លាន់​ឡើង​ក្នុង​ពេល​យន្តហោះ​ចុះ​ចត​។​ «ក្នុង​កាប៊ីន​យន្តហោះ​ពេញ​ដោយ​ផ្សែង​…ដូច​ទៅ​នឹង​ឋាន​នរក» Anton Deibe អ្នក​ដំណើរជន​ជាតិ​ស៊ុយអែត ​វ័យ 17 ឆ្នាំ រៀប​រាប់​ដូច្នេះ​ក្រោយ​ពី​បាន​ឆ្លង​កាត់​ហេតុការណ៍​ខាង​លើ​។ ពេល​នោះ ស្ថានភាព​ច្របូក​ច្របល់នាំ​ឱ្យ​អ្នក​ដំណើរ​ភ័យ​រន្ធត់​ខ្លាំង។ អ្នក​ខ្លះ​ចាប់​យក​ម៉ាស​មក​ពាក់ អ្នក​ខ្លះ​យក​ក្រណាត់បិទ​ច្រមុះ​ដើម្បី​ទប់ទល់​នឹង​ផ្សែង គ្រា​ដែល​អ្នក​ខ្លះ​ស្រែក​ឡើង​ក្នុងភាព​ភ័យ​ខ្លាច​។ អ្នក​បម្រើ​លើ​យន្ត​នៅ​តែមាន​ស្មារតី​នឹងនរ និង​ណែនាំ​ឱ្យ​អ្នក​ដំណើរ​ឱនចុះ បិទ​ច្រមុះ និង​មាត់​ ក្នុង​ពេល​រង់ចាំ​ដល់​ពេល​យន្តហោះ​ឈប់​នៅ​មួយ​កន្លែង​។ ខាង​ក្រៅ​យន្តហោះ កងកម្លាំង​ពន្លត់​អគ្គិភ័យ​ក៏​បាន​មកដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ផ្ដើម​ការ​សង្គ្រោះ​។ អ្នកដំណើរ​ម្នាក់​ឈ្មោះ … Read more

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ប្រកាស​ថា​នឹង «​លុប​បំបាត់​ក្រុម​ហាម៉ាស​»

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល Gallant ប្រកាស​ថា កង​ទ័ព​អ៊ីស្រាអែល​នឹង​ «លុប​បំបាត់​ហាម៉ាស​ពី​ផែនដី បន្ទាប់​ពី​ក្រុម​នេះ​បាន​វាយ​ប្រហារ​ប្រជាពលរដ្ឋ​នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​។ «ជនជាតិ​ជ្វីហ្វ​ (Jewish) មិន​ធ្លាប់​ទទួល​រង​អំពើ​ឃោរឃៅ​បែប​នេះ​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1945» រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អ៊ីស្រាអែល​ Yoav Gallant ថ្លែង​លើ​កញ្ចក់​ទូរទស្សន៍​កាល​ពី​ថ្ងៃទី 11 តុលា​ ទាក់​ទង​នឹង​ការ​វាយប្រហារ​របស់​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​កាល​ពី​ថ្ងៃទី 07 តុលា​។ លោក Gallant បន្ថែម​ថា «យើង​នឹង​លុបបំបាត់​ពួក​គេ​ពី​ផ្ទៃ​ផែនដី។ ពួក​គេ​នឹង​លែង​​មាន​វត្តមាន​។ នឹង​មិន​មាន​ទិដ្ឋភាព​កុមារ​អ៊ីស្រាអែល​ត្រូវ​រង​ការ​សម្លាប់​ ហើយ​យើង​ទាំង​អស់​គ្នា​នឹង​អាច​បន្ត​ការ​ងារ​របស់​ខ្លួន​»។ នាយករដ្ឋមន្ត្រី Benjamin Netanyhu ដែល​​ថ្លែង​រួម​គ្នា​ជាមួយ​នឹង​លោក Gallant ក៏​បង្ហាញ​បំណង​ «កម្ទេច» ក្រុម​ហាម៉ាស​ ជា​លើក​ដំបូង​ផងដែរ។ លោក Netanyahum បាន​ប្រដូច​ក្រុម​ហាម៉ាស​ទៅ​នឹង​ក្រុម​រដ្ឋអ៊ីស្លាម (IS) និង​ប្រកាស​ថា នឹង​ «កិន​កម្ទេច​ពួក​នេះ​»។ ការ​ប្រយុទ្ធគ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស​ប៉ាលេស្ទីន​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​បាន​សម្លាប់មនុស្ស​ប្រហែល 2,300 នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជាង 8,000 នាក់​៕

ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។ អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។ មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។ រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

ក្រុម​ប្រដាប់អាវុធ​រដ្ឋ​អ៊ីស្លាម (IS) ​បញ្ជាក់ថា មេបញ្ជាការ​កំពូល​ត្រូវបាន​គេ​សម្លាប់

ក្រុម​ភេរវ​ករ​រដ្ឋ​អ៊ីស្លាម (IS) បានទទួល​ស្គាល់​ការស្លាប់​របស់​មេដឹកនាំ​កំពូល Abu Hussein al-Husseini al-Qurashi ហើយក៏​ប្រកាសថា បាន​ជ្រើសតាំង​មេដឹកនាំ​ថ្មី​រួចហើយ។ នៅក្នុង​សារ​ជា​សំឡេង​​មិនមាន​ថ្ងៃខែ​ដែល​ត្រូវបាន​បង្ហោះ​លើ Telegram កាលពី​ថ្ងៃទី 03 សីហា អ្នកនាំពាក្យ​របស់​ក្រុម​ប្រដាប់អាវុធ​ដែល​ហៅ​ខ្លួនឯង​ថា អង្គការ​រដ្ឋ​អ៊ីស្លាម (Islamic State) បាន​និយាយថា Qurashi ត្រូវបាន​គេ​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​​គ្នា​ជាមួយនឹង Hayat Tahrir al-Sham (HTS) ដែលជា​ក្រុម​អ៊ីស្លាម​មួយ​ក្រុម​ផ្សេង​ទៀត​ កំពុងកាន់​អំណាច​នៅ​មូលដ្ឋាន​របស់​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី។ «មេដឹកនាំ Qurashi ត្រូវបាន​គេ​សម្លាប់​នៅពេល HTS ព្យាយាម​ចាប់ខ្លួន​លោក​ជា​ចំណាប់ខ្មាំង។ លោក​បាន​ប្រយុទ្ធ​តតាំង​នឹង​ពួកវា​រហូតដល់​បាត់បង់​ជីវិត​ដោយសារតែ​របួស» អ្នកនាំពាក្យ​របស់ IS ឱ្យដឹង​ដូច្នេះ និង​បាន​ចោទថា HTS បានបង្ហាញ​ទីតាំង​ប្រាប់​ក្រុម​ស៊ើបការណ៍​សម្ងាត់​តួ​ក​គី។ យោងតាម​អ្នកនាំពាក្យ​ខាងលើ Abu Hafs al-Hashimi al-Qurashi ត្រូវបានតែងតាំង​ជំនួស Qurashi ប៉ុន្តែ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​លើសពីនេះ។ នេះ​ទំនងជា​សេចក្ដីប្រកាស​ផ្លូវការ​ដំបូង​របស់ IS ស្ដីពី​ការស្លាប់​របស់ Qurashi រាប់​ចាប់តាំងពី​តួ​ក​គី​ប្រកាស​កាល​ពី​ខែមេសា​ថា កងកម្លាំង​ស៊ើបការណ៍​សម្ងាត់​របស់​តួ​ក​គី​បានសម្លាប់​មេដឹកនាំ​រូបនេះ​នៅ​ប្រទេស​ស៊ី​រី។ Abu Hussein … Read more

យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​មួយគ្រឿង​របស់ Delta Airlines ដែល​ដឹក​អ្នកដំណើរ​ប្រហែល 190 នាក់ ផ្ទុះ​កង់​នៅពេល​កំពុង​ចុះចត​បន្ទាន់​នៅឯ​ព្រលានយន្តហោះ​ទីក្រុង Atlanta។ ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស​អាម៉េរិក (FAA) កាលពី​ថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់​មួយ​គ្រាប់​នៅ​ខាងឆ្វេង​បាន​ផ្ទុះ នៅពេល​យន្តហោះ​ចុះចត​បន្ទាន់​នៅវេលា​ម៉ោង​ប្រហែល 18 នៅលើ​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta ក្នុង​រដ្ឋ Georgia។ អ្នកដំណើរ​លើ​យន្តហោះ​នេះ ត្រូវ​លោត​ចេញពី​យន្តហោះ​តាម​ពោង​រអិល​បន្ទាន់។ អ្នកដំណើរ​ម្នាក់​រៀបរាប់​ប្រាប់ថា កង់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​មួយ​គ្រាប់​ទៀត​ក៏​បែកបាក់​ បណ្ដាលឱ្យ​យន្តហោះ​រអិល​នៅលើ​ផ្លូវ​រត់។ ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ អ្នកដំណើរ​ក៏​ឡើង​រថយន្ត និង​ត្រូវបាន​នាំទៅ​កាន់​អាកាសយានដ្ឋាន។ យោង​តាម​ ABC News នៅ​លើ​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ប្រហែល 190 នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ។ FAA បាន​បើក​ការស៊ើបអង្កេត ហើយ​បញ្ជាក់ថា សកម្មភាព​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​មិន​រង​ផលប៉ះពាល់​នោះទេ​៕

ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។ ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។ រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។ ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។ ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។ អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ … Read more

យន្តហោះ​ខូច​ម៉ាស៊ីន ពី​ឡុ​ត​ក៏បញ្ជា​ឱ្យ​​ចុះចត​លើ​សមុទ្រ

(បារាំង) – អ្នកបើកបរ​បាន​បញ្ជា​ឱ្យ​យន្តហោះ​ទេសចរណ៍​ចុះចត​លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ទាប់ពី​ម៉ាស៊ីន​របស់​វា​ខូច ​អ្នក​នៅលើ​យន្តហោះ​ក៏បាន​រួច​ពី​ការស្លាប់។ យន្តហោះធុន​តូច Cessna 177 ចុះចត​លើ​សមុទ្រ​ដែលមាន​ចម្ងាយ​ពី​តំបន់​លំហែកាយ Frejus ខេត្ត Var នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង ប្រហែល 600 ម៉ែត្រ កាលពី​ព្រឹក​ថ្ងៃទី 30 កក្កដា។ កម្លាំង​សង្គ្រោះ​ឱ្យដឹងថា ពី​ឡុ​ត​ជ្រើសរើស​ទីតាំង​ចុះចត​លើទឹក ដើម្បី​ចៀសវាង​ឆ្នេរ​ដែល​កំពុងមាន​ទេសចរ​ច្រើន​នៅ​លេង​កម្សាន្ត។ «ដើម្បី​ធ្វើបាន​បែបនេះ អ្នកត្រូវការ​ជំនាញ និង​សំណាង» អ្នកនាំពាក្យ​របស់​កម្លាំង​សង្គ្រោះ​ក្នុង​តំបន់ និយាយ​ដូច្នេះ។   បុរស​អ្នកបើកបរ និង​ភ្ញៀវ​ពីរ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​ស្ត្រី ត្រូវបាន​ជួយសង្គ្រោះ​ពី​យន្តហោះ។ ពួកគេ​មិនមាន​របួស ប៉ុន្តែ​បាន​ប៉ះពាល់​អារម្មណ៍។ ចំណែក​យន្តហោះ​វិញ បាន​លិច​ចូល​សមុទ្រ បន្ទាប់ពី​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​យកចេញ បើ​ទោះ​ក្រុម​សង្គ្រោះ​ប្រឹងប្រែង​ជួយ​បណ្ដែត៕

ព្រះ​ពុទ្ធរូប​កម្ពស់ 35 ម៉ែត្រ នៅតែ​រក្សា​ស្ថានភាព​ដើម ក្រោយពីភ្លើង​ឆេះ​វិហារ

(ប្រទេស​ចិន) – មហា​ព្រះ​ពុទ្ធរូប Shandan (Shandan Great Buddha) នៅមាន​ទ្រង់ទ្រាយ​ដើម ក្រោយពី​វិហារ​និង​កុ​ដិ​ជាច្រើន​នៅក្នុង​វត្តមួយ​នៅ​​ស្រុក Shandan ខេត្ត Gansu បាន​រងគ្រោះ​អគ្គិភ័យ។ អគ្គិភ័យ​មួយ​ដ៏​ធំ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង 3 ថ្ងៃទី 24 កក្កដា 2023 នៅក្នុង​វត្ត​មហា​ពុទ្ធរូប Shandan ជាទី​ដែលមាន​ទេសភាព​ល្អ​ និង​ត្រូវ​បាន​ចាត់​ចូល​ជា​តំបន់​​​ទេសចរណ៍​ថ្នាក់ជាតិ​របស់​ប្រទេស​ចិន ដែល​ស្ថិត​ក្នុងស្រុក Shandan ទីក្រុង Zhangye នៃ​ខេត្ត Gansu។ អណ្ដាតភ្លើង​បានចាប់ផ្ដើម​ឆេះ​ចេញពី​វិហារ​ដែល​សាងសង់​ពី​ឈើ មាន​បណ្ដោយ 30 ម៉ែត្រ ទទឹង 27 ម៉ែត្រ និង​កម្ពស់ 39 ម៉ែត្រ។ វិហារ​ខាងលើ​គឺជា​កន្លែង​មាន​ព្រះពុទ្ធ​រូប​​សាងសង់​ពី​ដីឥដ្ឋ​ដែល​ដុត​កម្ដៅ​ក្រោម 1,200 អង្សា​សេ កាលពី​ឆ្នាំ 1998 ក្រោយពី​ព្រះ​ពុទ្ធរូប​ដើម​ត្រូវបាន​បំផ្លាញ​កាលពី​ឆ្នាំ 1971។ ព្រះពុទ្ធ​រូប​ថ្មី​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ 1992 ដោយ​ចំណាយ​ប្រាក់​អស់ 17 លាន​យុន (ប្រហែល 2.37 លាន​ដុល្លារ​អាម៉េរិក)។ អគ្គិភ័យ​កាលពី​ថ្ងៃទី … Read more

យន្តហោះ​មួយ​គ្រឿង​ ​ជ្រុល​ទៅបុក​ឃ្លាំង បណ្ដាលឱ្យ​មនុស្ស​​ជាង​ដប់​នាក់​​ស្លាប់ និង​រង​របួស​

(ប៉ូឡូញ) – យន្តហោះ Cessna 208 មួយ​គ្រឿង​ បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​ដាក់​យន្តហោះ​នៅក្បែរ​រដ្ឋធានី​វ៉ា​សូវី បណ្ដាលឱ្យ​មនុស្ស​ចំនួន 5 នាក់​បាត់​បង់ជីវិត និង 8 នាក់​ផ្សេងទៀត​រងរបួស។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃទី 17 កក្កដា នៅឯ​ព្រលានយន្តហោះ​ក្បែរ​ភូមិ Chrcynno ដែល​មាន​ចម្ងាយ​ពី​រដ្ឋធានី​វ៉ា​សូវី​ប្រហែល 45 គីឡូម៉ែត្រ​ទៅ​ទិស​ពាយព្យ នៅពេល​យន្តហោះ Cessna 208 ជ្រុល​ទៅបុក​ឃ្លាំង​ដាក់​យន្តហោះ ជាទី​ដែលមាន​មនុស្ស​ចំនួន 13 នាក់​កំពុង​ជ្រក​ព្យុះភ្លៀង។ យោងតាម​ក្រុមមន្ត្រី​ប៉ូឡូញ ជនរងគ្រោះ 5 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​ខាងលើ រួមមាន អ្នកបើកបរ​យន្តហោះ Cessna 208 ម្នាក់ និង 4 នាក់​ទៀត​ដែល​កំពុង​ជ្រក​ភ្លៀង។ ក្នុងចំណោម​មនុស្ស 8 នាក់​រងរបួស ក៏មាន​ក្មេង​ម្នាក់​ផងដែរ។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះថ្នាក់ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​ជំនួយ​កំពុង​បន្ត​ស្វែងរក​ជនរងគ្រោះ។ Cessna 208 Caravan គឺជា​ស៊េរី​យន្តហោះ​ពហុមុខ​ងារ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន Cessna របស់​សហរដ្ឋ​អាម៉េរិក។ Cessna … Read more

អ្នក​ដំណើរ​លើយន្តហោះ​ចិន ប៉ើង​ដល់​ពិតាន ពេល​ហោះ​ឆ្លង​កាត់​តំបន់​ខ្យល់​កន្ត្រាក់

អ្នកដំណើរ​ម្នាក់ និង​អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air China ត្រូវ​ប៉ើង​ឡើងដល់​ពិតាន​យន្តហោះ នៅពេល​យន្តហោះ​នេះ​កំពុង​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់​លើ​អាកាស។ ជើងហោះហើរ CA1524 របស់​ក្រុមហ៊ុន Air China ហោះ​ឆ្លងកាត់​តំបន់​ខ្យល់​កន្ត្រាក់ ពេល​កំពុងធ្វើដំណើរ​ពី​សៀង​ហៃ​ទៅកាន់​ប៉េកាំង កាលពី​ថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរ​ម្នាក់​និយាយថា នៅមុន​ហេតុការណ៍​រលាក់​យន្តហោះ​លើកដំបូង ភ្ញៀវ​មួយចំនួន​បាន​ក្រោក​ឡើងទៅ​បន្ទប់ទឹក។ «នៅពេល​ប្រធាន​ក្រុម​ហោះហើរ​ប្រកាស​ឱ្យ​អ្នកដំណើរ​ដាក់​ខ្សែក្រវាត់​សុវត្ថិភាព ទើប​ពួកគេ​ត្រលប់មក​កន្លែង​អង្គុយ។ ក្រោយ​រយៈពេល​ជាង 10 វិនាទី យន្តហោះ​ក៏​ស្រាប់តែ​រលាក់​មួយ​ប្រាវ» អ្នកដំណើរ​ម្នាក់​រៀបរាប់​កាលពី​ថ្ងៃទី 11 កក្កដា។ ប្រហែល​ជាង 10 វិនាទី​ក្រោយ ហេតុការណ៍​ដូចខាងលើ​ក៏បាន​កើតឡើង​ជាថ្មី និង​ខ្លាំង​ជាង​មុន។ គ្រប់គ្នា​ស្រែក​ឡើង។ របស់របរ​ត្រូវ​ធ្លាក់​ទៅលើ​បាត​យន្តហោះ។ អ្នកខ្លះ​ក៏​ធ្លាក់​ទាំង​ទូរស័ព្ទ។ ស្ត្រី​ម្នាក់​អាយុ​ប្រហែល 40 ឆ្នាំ បាន​ប៉ើង​ដល់​ពិតាន ធ្វើឱ្យ​របួស​ត្រង់​ក្បាល និង​ជើង។ អ្នកបម្រើ​លើ​យន្តហោះ​ម្នាក់​ដែល​ការពារ​ភ្ញៀវ ក៏ត្រូវ​ប៉ើង​ទៅលើ បង្កឱ្យមាន​របួសផងដែរ​។ ក្រុមហ៊ុន​អាកាសចរណ៍​ចិន Air China ​បាន​បញ្ជាក់ថា យន្តហោះ​បាន​ជួបប្រទះ​នឹង​បាតុភូត​ខ្យល់​កន្ត្រាក់ ហើយ​ថា ក្រុម​ហោះហើរ​បាន​ដោះស្រាយ​បញ្ហា​ទៅតាម​គោលការណ៍​សុវត្ថិភាព៕

កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

(ស្វ៊ី​ស) – មួយផ្នែក​នៃ​កំពូលភ្នំ Fluchthorn ដែល​ស្ថិតក្នុង​ជួរ​ភ្នំ Silvretta Alps បាន​បាក់​រលំ​កាលពី​ថ្ងៃទី 11 មិថុនា បណ្ដាលឱ្យ​ថ្ម​ជាង 100,000 ម៉ែត្រគូប ​ធ្លាក់​ទៅលើ​ជ្រលង​ភ្នំ​នៅ​ខាងក្រោម។ ហេតុការណ៍​បាក់រលំ​​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​ស្វ៊ី​សបាន​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​មួយរយៈ​ពេល​យូរ។ នេះ​អាច​បណ្ដាលមកពី​ស្រទាប់ដី​ដែលមាន​ទឹកកក​ស្ថិតនៅ​រាប់ពាន់​ឆ្នាំ​កន្លង ត្រូវ​រលាយ។ សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ករណី​ដូចគ្នានេះ​នឹង​អាច​កើត​ឡើងជា​បន្តទៀត​នៅពេល​អាកាសធាតុ​ត្រជាក់​ប្រែជា​ក្ដៅ ធ្វើឱ្យ​ស្រទាប់ដី​មាន​ទឹកកកក្រាស់ៗតាំងពី​បុរាណ ត្រូវ​រលាយ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 26 មី​ថុ​នា 2023។ សមត្ថកិច្ច​ឱ្យដឹង ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ កំពូលភ្នំ​​ខ្ពស់​ជាងគេ​របស់ Fluchthorn បាន​បាត់បង់​កំពស់​ប្រហែល 100 ម៉ែត្រ។ ករណី​បាក់រលំ​​នេះ​កើតឡើង​នៅ​ផ្នែក​ខាងលិច នៅក្នុង​ជ្រលង​ភ្នំ Futschol។ កំពូល​នៅ​កណ្ដាល​ដែលមាន​កម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្ន​គឺ​ខ្ពស់​ជាងគេ​បំផុត​របស់ Fluchthorn ដែល​នេះ​មានន័យថា កំពូលភ្នំ​នេះ​ទាប​ជាង​មុន​ប្រហែល 19 ម៉ែត្រ។ កំពូលភ្នំ​ស្ទើរតែ​ទាំងអស់​ដែលមាន​កម្ពស់​លើសពី 2,500 ម៉ែត្រ​នៅ​ជួរ​ភ្នំ Alps សុទ្ធតែ​គ្របដណ្ដប់ និង​ចាក់​ចូល​ជ្រៅ​ក្នុង​កន្លែង​ចន្លោះ​រវាង​ផ្ទាំង​ថ្មធំៗ … Read more