ហេតុអ្វីអាកាសធាតុកាន់តែក្ដៅឡើងៗ?

ក្នុង​រង្វង់​ 100​ឆ្នាំ​កន្លង​ទៅ​នេះ​ ការ​កើន​ឡើង​កម្ដៅ​របស់​ផែនដី​កាន់​តែ​បង្ហាញ​ច្បាស់​ឡើង​ៗ​ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន​ការ​ព្រួយបារម្ភ។ ក្នុង​អនាគត​ កម្ដៅ​ផែនដី​ក៏​នឹង​កើន​ឡើង​បន្ត​ទៀត​ ហើយ​បន្សល់​ទុក​នូវ​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរ​។ ដូច្នេះ​តើ​បាតុភូត​ផែនដី​ឡើង​កម្ដៅ​កើត​ឡើង​ដោយ​សារ​កត្តា​អ្វី​ខ្លះ​? ការ​ឡើង​កម្ដៅ​ផែនដី​​បង្ក​ផល​វិបាក​អ្វី​ខ្លះ​? តើ​មនុស្ស​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​? ​ផែនដី​ឡើង​កម្ដៅ​បណ្ដាល​មក​ពី​កត្តា​ពីរ​សំខាន់​ រួម​មាន​ កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស​ កត្តាធម្មជាតិ​ ការ​បញ្ចេញ​ឧស្ម័ន​មេតាន​ច្រើន​ហួស​ពី​ប៉ូល​ខាង​ជើង និង​បណ្ដា​តំបន់​ដែល​មាន​សំណើម​កម្រិត​ខ្ពស់​ កំពុង​រួម​ចំណែក​ធ្វើ​ឱ្យ​កម្ដៅ​ផែនដី​កើន​ឡើង​។ ឧស្ម័ន​មេតាន​គឺជា​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ​ប្រភេទ​ដែល​អាច​រក្សា​កម្ដៅ​​ក្នុង​បរិយាកាស​។ បាតុភូត​ភ្នំ​ភ្លើង​ផ្ទុះ​ បង្កើត​បាន​ជា​ធូលី​យ៉ាង​ច្រើន​ក៏​ជា​មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​នាំ​ឱ្យ​អាកាសធាតុ​ក្ដៅ​។ នៅពេល​សីតុណ្ហភាព​មធ្យម​របស់​ផែនដី​កើន​ឡើង​ ផ្ទាំង​ទឹក​កក​នៅ​ឯប៉ូល​ទាំង​ពីរ​របស់​ផែនដី​ក៏​ត្រូវ​រលាយ​ និង​​ធ្វើ​ឱ្យ​ស្រទាប់​ទឹកកក​កាបូន​ឌីអុកស៊ីត ​(CO2) ដែល​នៅ​ជ្រៅ​ក្រោម​ទឹកកក​ត្រូវ​លេច​ឡើង​ ហើយ​ក៏​សាយ​ភាយ​ទៅក្នុង​បរិយាកាស​​ផែនដី​ គ្រា​ដែល​ព្រៃ​ឈើ​លើ​ផែនដី​ដែល​មាន​តួនាទី​ស្រូប​យក​ឧស្ម័ន​នេះ​ក៏​ចេះ​តែ​ហិន​ហោច​ទៅ​ៗ​។ ពេល​នេះ បរិមាណ​កាបូន​ឌីអុកស៊ីត​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ខ្លាំង​ លើស​ពី​សមត្ថភាព​គ្រប់​គ្រង​របស់​ធម្មជាតិ​ ទើប​ផែនដី​ត្រូវ​ឡើង​កម្ដៅ​ជា​បន្ត​បន្ទាប់​។ កត្តា​មនុស្ស​ មនុស្ស​បាន​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​បន្តិច​ម្ដង​ៗ​រហូត​ដល់​បច្ចុប្បន្ន តាម​រយៈ​ការ​បំភាយ​ឧស្ម័ន​ពី​សកម្មភាព​ផលិត​ ជីវភាព​ប្រចាំ​ថ្ងៃ​ ទៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​។ បច្ចុប្បន្ន បាតុភូត​ផែនដីឡើង​កម្ដៅ​ ភាគ​ច្រើន​គឺដោយ​សារ​មនុស្ស​។ សកម្មភាព​ដុត​ឥន្ធនៈ​ហ្វូស៊ីល​ ដែល​រួម​មាន​ ប្រេងសាំង ឬ​ធ្យូង​ថ្ម​ជា​ដើម​ ដែល​បង្កើត​ឱ្យ​មាន​ឧស្ម័ន​ផ្ទះ​កញ្ចក់​ បាន​ និង​កំពុង​រក្សា​កម្ដៅ​នៅ​ក្នុង​បរិយាកាស​។ ផលវិបាកដែល​កើត​ឡើង​ពី​បាតុភូត​ផែនដី​ឡើង​កម្ដៅ​ បាតុភូត​កម្ដៅ​ផែនដី​កើន​ឡើង​ នឹង​នាំ​ឱ្យ​កើត​មាន​ផល​វិបាក​ជា​ច្រើន​រៀប​មិន​អស់​ ក្នុង​នោះ​មាន​ជា​អាទិ៍​ អាកាសធាតុ​ក្ដៅ​អូស​បន្លាយ​ពេល​យូរ​ជាង​មុន​ នាំ​ឱ្យ​មាន​គ្រោះ​រាំង​ស្ងួត ឆេះព្រៃ ព្យុះ​ធូលី … Read more

រកឃើញ​ «សមុទ្រ​អវកាស» មាន​ទឹក​ច្រើន​ជាង​បី​ដង ធៀប​នឹង​ផែនដី

នៅ​ទីឋាន​ដែល​ភព​មួយ​ ឬ​ច្រើន​ជិត​កកើត​ឡើង ក្រុម​អ្នក​តារា​សាស្ត្រ​បាន​រកឃើញ​ទឹក​ក្នុង​បរិមាណ​ច្រើន​ជាង​បី​ដង​ បើ​ធៀប​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​លើ​ភព​ផែនដី​។ ដោយ​ការ​ប្រើ​ប្រាស់​ស្ថានីយ​តារា​សាស្ត្រ​ ALMA ដែល​ជា​ឧបករណ៍​សង្កេត​រលក​វិទ្យុ​អានុភាព​ខ្លាំង​បំផុត​លើ​ពិភពលោក​ និង​​មាន​ទីតាំង​នៅលើ​សមុទ្រ​ខ្សាច់ Atacama របស់​ប្រទេស​ស៊ីលី (Chile) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ «សមុទ្រ​អវកាស» ដ៏​មហិមា​ ស្ថិត​នៅ​តំបន់​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 450 ឆ្នាំ​ពន្លឺ​ នៅ​ក្នុង​បណ្ដុំ​ផ្កាយ​ Taurus។ នោះ​គឺជា​កូន​ផ្កាយ​វ័យ​ក្មេង​មួយដួង​ ត្រូវ​បាន​​ព័ទ្ធ​ជុំ​វិញ​ដោយ​ថាស​ធូលីដែល​បង្ហាញ​ថា ​ភព​ថ្មី​ដំបូង​ជិត​​កកើត​ឡើង​ និង​ត្រូវ​បាន​ហៅ​ថា HL Tauri ហើយ​នៅ​ទី​នោះ​មាន​ផ្ទុក​ទឹក​ក្នុង​បរិមាណ​ដ៏​ច្រើន​ នឹក​ស្មាន​មិន​ដល់​។ តាម​ការ​គណនា​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បរិមាណ​ទឹក​នៅ​ទី​នោះអាច​ស្មើ​នឹង​ទឹក​ទាំង​អស់​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក អាត្លង់ទិក មហា​សមុទ្រ​ឥណ្ឌា អង់តាកទិក និង​មហាសមុទ្រខាងត្បូង (Southern Ocean) បូក​ចូល​គ្នា​ រួច​គុណ​នឹង​បី​។ យោង​តាម​អ្នក​វិទ្យាសាស្ត្រ​មក​ពី​សាកលវិទ្យាល័យ​ Milan ប្រទេស​អ៊ីតាលី ការ​រកឃើញ​នេះ​បង្ហាញ​ថា វត្តមាន​របស់​ទឹក​អាច​ជះឥទ្ធិពល​យ៉ាង​ដូច​ម្ដ៉េច​ ដល់​ការ​រីក​ចម្រើន​របស់​ប្រព័ន្ធ​ផ្កាយ​។ អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ក្នុង​បណ្ដុំ​ផ្កាយ Taurus អាច​ជា​រូប​ភាពដូច​​ប្រព័ន្ធ​ព្រះ​អាទិត្យ​កាល​ពី​ 4.5 ពាន់​លាន​ឆ្នាំ​មុន​ គ្រា​ដែល​ «ពន្លក» របស់ភព​ផែនដី​ ក៏​ដូច​ជា​បណ្ដា​ភព​ជា​បង​ប្អូន​ កំពុង​កកើត​ពី​ថាស​ធូលី​ដ៏​សែន​ក្រាស់​។ ពិសេស​ជាង​នេះ យើង​ក៏​ទំនង​ជា​កំពុង​សម្លឹង​មើល​ទៅ​លើ​រូប​ភាព​កាល​ពី​វ័យ​ក្មេង​ជាង … Read more

រដូវ​រងា​ «កំពុង​វិលមកវិញ»៖ ជិត​ដល់​ចុង​ខែ​មីនា នឹង​មាន​រដូវ​ត្រជាក់​ថ្មី ចំ​ពេល​វេលា​ពិសេស​!

បើ​ទោះ​ជា​ក្នុង​ខែ​នេះ​ អាកាសធាតុ​នៅ​តំបន់​ភាគ​ច្រើន​ បាន​ និង​កំពុង​ឡើង​កម្ដៅ​ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​បាន​ណែ​នាំ​ថា គ្រប់​គ្នា​ពុំ​គួរ​ប្រញាប់​បត់​ទុក​សម្លៀក​បំពាក់​ក្រាស់​ៗ​នោះ​ទេ​។ Mark Margavage អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​អាម៉េរិក​ ថ្មី​ៗ​នេះ​អះអាង​ថា «រដូវ​ត្រជាក់​ទីពីរ​ (របស់​ឆ្នាំ 2023 – 2024) កំពុង​វិល​មកវិញ»​។ អ្នកជំនាញ​ខាងលើ​និយាយ​ថា បណ្ដា​រូបមន្ត​ ឬ​កម្មវិធីម៉ូដែល​​ព្យាករ​របស់​កុំព្យូទ័រ​ល្បី​ៗ​ ដែល​មាន​ដូច​ជា GFS និង EPS ជា​ដើម សុទ្ធ​តែ​យល់​ថា នឹង​មាន​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» មួយ​ កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» គឺជា​ខ្យល់​អាកាស​ត្រជាក់​ខ្លាំង​ ដែល​តែង​តែ​មាន​ប្រភព​ពី​តំបន់ Siberia របស់​ទ្វីប​អាស៊ី​ ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង​ ហើយ​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​នៅ​អឌ្ឍគោល​ខាង​ជើង​។ លោក Margavage ឱ្យ​ដឹង​ថា ប្រព័ន្ធ​ព្យាករ​បែប​បញ្ញា​សិប្បនិម្មិត​ (AIFS) ក៏​បាន​ព្យាករ​ដូច​ GFS និង EPS ផងដែរ​។ ប្រព័ន្ធ​នេះ​បាន​បញ្ជាក់​ថា មួយ​ក្នុង​ចំណោម​បណ្ដា​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» ដែល​ខ្លាំង​ក្លា​បំផុត​របស់​រដូវ​រងា​ឆ្នាំ 2023 – 2024 … Read more

អឺរ៉ុប​ខាង​ជើង​រង​អាកាសធាតុ​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រង្វង់​ច្រើន​ទសវត្សរ៍​មក​នេះ​

បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ខាង​ជើង កំពុង​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ជាង​រដូវ​រងា​មុន​ៗ ដោយសីតុណ្ហ​ភាព​ធ្លាក់​​ចុះ​រហូត​ដល់​រាប់​សិប​អង្សាសេ​ក្រោម​សូន្យ​ ធ្វើ​ឱ្យ​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់ ប៉ះពាល់​ដល់​ចរាចរណ៍​ និង​ការ​រស់នៅ​។ ប្រទេស​ស៊ុយអែត កាល​ពី​ថ្ងៃទី 03 មករា 2024 បាន​ឆ្លង​កាត់​រាត្រី​ត្រជាក់​បំផុត​រាប់​ចាប់​តាំង​ពី​ឆ្នាំ 1999 ស្រប​​ពេល​ស្ថានីយ​ឧតុនិយម​នៅ​តំបន់​ខាង​ជើង​របស់​ប្រទេស​ វាស់​ឃើញ​ -43.6 អង្សាសេ​។ «​នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ដែល​កើត​មាន​នៅ​ក្នុង​ទីតាំង​ជាក់​ស្ដែង​នេះ​ រាប់​ពី​ពេល​ចាប់​ផ្ដើម​វាស់​ស្ទង់​កាល​ពី​ឆ្នាំ 1888» អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​របស់​ប្រទេស​ស៊ុយអែត (SMHI) ឱ្យ​ដឹង​ដូច្នេះ​។ ស្ថានីយ​ឧតុនិយម​​ដទៃ​ទៀត​នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​នេះ​ក៏​វាស់​ឃើញ -40 អង្សាសេ​។ អាកាសធាតុ​ត្រជាក់​ខ្លាំង​បែប​នេះ​ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​រថភ្លើង​អគ្គិសនី​មាន​ការ​រអាក់​រអួល​ ខណៈ​រថយន្ត​ក្រុង​ក្នុង​តំបន់​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ច្រើន​ថ្ងៃ​។ កាលពី​ថ្ងៃទី 03-04 មករា 2024 រថយន្ត​រាប់​រយ​គ្រឿង​បាន​ជាប់​គាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន​ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត និង​ដាណឺម៉ាក ដោយ​សារ​តែ​ព្រឹល​។ កងទ័ព​ស៊ុយអែត​ត្រូវ​បាន​បញ្ជូន​ទៅ​ជួយ​ដល់​ពលរដ្ឋ​នៅ​តាម​ទីរួម​ស្រុក​នានា​ដែល​ស្ថិត​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​។ រថភ្លើង​ជា​ច្រើន​ខ្សែ​ក៏​ត្រូវ​អាក់​ខាន​ដំណើរ​ការ​នៅ​ហ្វាំងឡង់​ ដែល​ជា​ប្រទេស​ជិត​ខាង​របស់​ស៊ុយអែត​។ វេលា​ទៀបភ្លឺ​នៃ​ថ្ងៃទី 05 មករា សីតុណ្ហភាព​នៅ​តំបន់​ពាយព្យ​ Enontekio គឺ​ -42.1 អង្សាសេ​ ដែល​ជា​កម្រិត​ទាប​បំផុត​នៅ​ក្នុង​រដូវ​រងា​នេះ​។ អាជ្ញាធរ​ហ្វាំងឡង់​ឱ្យ​ដឹង​ថា ប្រទេស​នេះ​មាន​អាកាសធាតុ​ -42 អង្សាសេ​តែ​បី​ដង​គត់​នៅ​ក្នុង​សតវត្សរ៍​នេះ​។

ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។ «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។ សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV … Read more

ភព​មួយ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ទើប​តែ​បាត់​បង់​អស់​ពពក​៖ មូលហេតុ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​!

យោង​តាម​បណ្ដា​រូប​ថត​ថ្មី​បំផុត​ពី​​ណាសា ភព​មួយ​ដែល​មានពណ៌​ខៀវ​ដ៏ស្រស់ស្អាត​ និង​ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ ទើប​តែ​ បាន​បាត់​បង់​ពពក​។ ក្រុម​អ្នក​ជំនាញ​ប្រចាំ​សាកល​វិទ្យាល័យ California នៅ​សហរដ្ឋ​អាម៉េរិក​ បាន​ពិនិត្យ​ទិន្នន័យ​ដែល​តេឡេស្កុប​របស់​ណាសា​ថត​​ភព​ណិបទូន​ពី​ឆ្នាំ 1994 ដល់​ឆ្នាំ 2022 និង​បាន​រកឃើញ​ប្រការ​ដ៏​ចម្លែក​៖ ពី​ឆ្នាំ 2019 នៅ​ជុំវិញ​តំបន់រយៈទទឹង​មធ្យម​ ភាព​បិទ​បាំង​របស់​ពពក​ក្រាស់​ចាប់​ផ្ដើម​ព្រិល​បន្តិច​ម្ដងៗ​។ មក​ដល់​បច្ចុប្បន្ន​ ភព​ពណ៌​ខៀវ​នេះ​បាន​ប្រែ​ប្រួល​ឱ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ ដោយ​សារ​តែ​ពពករបស់​វា​​បាន​បាត់​បង់​ទាំង​ស្រុង​។ បន្ទាប់​ពី​សម្រេច​ចិត្ត​ស្វែង​យល់​ស៊ី​ជម្រៅ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏បាន​រក​ឃើញ​មូលហេតុ​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ នោះ​គឺ​ ព្រះ​អាទិត្យ​ និង​វដ្ដ​ 11 ឆ្នាំ​របស់​វា​។ យោង​តាម​ទំព័រ​ Space លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ខាងលើ​បង្ហាញ​ថា មិន​ត្រឹម​តែ​បណ្ដា​ភព​ក្បែរ​នោះ​ទេ​ ព្រះ​អាទិត្យ​ក៏​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ជះឥទ្ធិពល​ដល់​ភព​ដែល​នៅ​ឆ្ងាយ​ៗ​ដូច​ណិបទូន​ផងដែរ​។ វដ្ដ 11 ឆ្នាំ​របស់ព្រះ​អាទិត្យ​រួម​មាន​ដំណាក់​កាល​ធ្វើសកម្មភាព​កម្រិត​ទាប និង​ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​ដូច​បច្ចុប្បន្ន​។ ដំណាក់​កាល​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា​នេះ​កំពុង​តែធ្វើ​ឱ្យ​​តំបន់​អវកាសដែល​​រង​ឥទ្ធិពល​ពី​ផែនដី (​​ម៉ាញេតូស្វៀរ (magnetosphere)) ត្រូវ​រង​គ្រាប់​ផ្ទុក​ថាមពល​កម្រិត​ខ្ពស់​ បង្ក​ឱ្យ​មាន​ព្យុះ​ដែន​ទំនាញ​។ សម្រាប់​ភព​ណិបទូន អ្វី​ដែល​បង្ក​ផល​ប៉ះពាល់​ធំបំផុត​ គឺ​អំឡុង​ពេល​ផ្លាស់​ប្ដូរ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​នៅ​ក្នុង​វដ្ដ 11 ឆ្នាំ​របស់​ព្រះ​អាទិត្យ​ ដោយ​បង្កើត​វិទ្យុសកម្ម​ភាព​អ៊ុលត្រា​វីយូឡេ​ខ្ពស់​ជាង​ធម្មតា​។ វិទ្យុសកម្ម​នេះ​សាយភាយ​ពាស​ពេញ​ប្រព័ន្ធ​ព្រះ​អាទិត្យ ប៉ះ​ពាល់​ដល់​បណ្ដា​ភព​ដែល​មាន​បរិយាកាស​ពិសេស​ ដែល​ភព​ណិបទូន​ក៏​ស្ថិត​ក្នុង​ចំណោម​នោះ​។ ប្រតិកម្មរស្មី​សំយោគ​ក្នុង​ដំណាក់​កាល​វិទ្យុសកម្ម​អ៊ុលត្រាវីយូឡេ​កម្រិត​ខ្ពស់ បាន​បង្កើត​ស្រទាប់​ពពក​យ៉ាង​ក្រាស់ ដែល​ណាសា​ធ្លាប់​បាន​ឃើញ​នៅ​លើ​ភព​ណិបទូន​។ ក្រោយ​មក ស្រទាប់​ពពក​ក្រាស់​នេះ​ក៏​ស្ដើង​បន្តិច​ម្ដង​ៗ​ទៅ​តាម​ពេល​វេលា​ … Read more

«រោងចក្រ» មួយ​របស់​ចក្រវាល ផលិត​លោហធាតុ​ធ្ងន់​ស្មើ​ផែនដី​មួយ​ពាន់​ដង

ករណី​ផ្ទុះ​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 3​ ពាន់​​លាន​ឆ្នាំ​ពន្លឺ​ បង្កើត​ចេញ​លោហធាតុ​គ្រប់​ប្រភេទ​ដែល​មាន​ទម្ងន់​សរុប​​លើស​ពី​ភព ព្រះចន្ទ និង​អាចម៍​ផ្កាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​បូក​បញ្ចូល​គ្នា​ទៅទៀត​។ ឆ្នាំ​ 2021 ស្ថានីយ​សង្កេត​តារា Neil Gehrels បាន​រក​ឃើញ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​វត្ថុ​អវកាសក្រាស់ៗ​ចំនួន​​​ពីរ​​ដែល​ហៅ​ថា kilonova និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា GRB 211211A។ នេះ​គឺជា​ឧទាហរណ៍​ជិត​បំផុត​ស្ដី​ពី​ព្រឹត្តិការណ៍​តារា​សាស្ត្រ​កម្រ​ចួប​នេះ​ដែល​មនុស្ស​មិន​បាន​រក​ឃើញ​ជាមួយ​នឹង​រលក​ទំនាញ​។ GRB 211211A ប្លែក​ពី​គេ​ ដោយ​សារ​តែ​ពន្លឺ​ហ្គាម៉ា (GRB) ដែល​វា​បញ្ចេញ​ អូស​បន្លាយ​ពេល​មួយ​នាទី​។ កន្លង​មក ថេរវេលា​ដូច​គ្នា​នេះ​តែង​តែ​អម​ជាមួយ​នឹង GRB ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​នានា​​ដែល​ហៅ​ថាស៊ូពើណូវ៉ា​ ជំនួស​ឱ្យ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ផ្កាយ​នឺត្រុង។ ទំព័រ IFL Science រាយការណ៍​កាល​ពី​ថ្ងៃទី 15 សីហា​​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវចំនួន​បួន​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​លើ​ទស្សនាវដ្ដី Nature បរិយាយ​អំពី​ការ​រកឃើញ​ខាងលើ និង​ដំណើរ​ការ​ដែល​អាច​បង្កើត​បាន​ជា​ព្រឹត្តិការណ៍​បែប​នេះ។ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៃ​ហេតុការណ៍​នេះ​ អាច​ជា​បរិមាណ​វត្ថុ​ធាតុ​ធ្ងន់​ៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ការ​ផ្ទុះ​ដ៏​អស្ចារ្យ​ ក្នុង​នោះ​មាន​ទាំង​លោហធាតុ​កម្រ​ មាន​ដូច​ជា​ មាស និង​ប្លាទីន​ជា​ដើម​។ ជា​ធម្មតា ផ្កាយ​មួយ​ដួង​តែង​​ច្របាច់​អ៊ីដ្រូសែន​បញ្ចូល​គ្នា​ឱ្យ​ក្លាយ​ជា​អេល្យូម រួច​ក៏​ប្រែ​ក្លាយ​អេល្យូម​ទៅ​ជា​សារធាតុ​ដទៃ​ៗ​នៅ​ក្នុង​វដ្ដ​របស់​វា​។ ពេល​ស្លាប់​ទៅ ផ្កាយ​ដែល​មាន​ម៉ាស​តូច​ទាប​នឹង​បង្កើត​សារធាតុ​ថ្មីៗ​ ប៉ុន្តែ​វត្ថុធាតុ​ភាគ​ច្រើន​ទាម​ទារ​ឱ្យ​មាន​វិធី​កកើត​ដ៏​ខ្លាំង​ក្លា​។ សារធាតុ​ដូច​អាលុយមីញ៉ោម​ និង​ប៉ូតាស្យូម​កកើត​ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយមួយ​ដួង​ដោយ​ឡែក​ពី​គ្នា​​ (ស៊ូពើណូវ៉ា) … Read more

ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​ឆេះ​ព្រៃ​នៅ​ Hawaii អាច​កើន​ដល់​ 200 នាក់

អភិបាល​រដ្ឋហាវ៉ៃ (Hawaii) របស់​​សហរដ្ឋ​អាម៉េរិក ​ឱ្យ​ដឹង​ថា តួលេខ​អ្នក​ស្លាប់​ក្នុង​ករណី​ឆេះ​ព្រៃ​នៅ​លើ​កោះ Maui រដ្ឋ​ហាវ៉ៃ បាន​កើត​ដល់ 99 នាក់ ហើយ​អាច​កើន​ឡើង​ទ្វេដង​ទៀត​ក្នុង​រង្វង់ 10 ថ្ងៃ​ខាងមុខ​។ «កម្លាំងសង្គ្រោះ​ទើបតែ​ស្វែង​រក​នៅ​ក្នុង​តំបន់​តូច​មួយ​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ Lahaina ក្នុង​នោះ​មាន​សាកសព​ពី 10 ទៅ 20 នាក់​ត្រូវ​បាន​រក​ឃើញ​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​មនុស្ស​ស្លាប់​ត្រូវ​បាន​បញ្ជាក់​ថា 99 នាក់​។ តួលេខ​នេះ​​នឹង​កើន​ឡើង​ច្រើន​ អាច​ទ្វេដង​ក្នុង​រង្វង់​ 10 ថ្ងៃ​ទៀត​» អភិបាល​រដ្ឋហាវៃ លោក Josh Green កាលពី​ថ្ងៃទី 14​ សីហា ឱ្យ​ដឹង​ដូច្នេះ​។ កាល​ពី​ថ្ងៃទី 08 សីហា ភ្លើង​ព្រៃ​ចំនួន​ 3 ករណី បាន​កើត​ឡើង​ និង​ឆាប​ឆេះ​ពេញ​ទីរួម​ស្រុក​ទេសចរណ៍​ Lahaina និង​តំបន់​មួយ​ចំនួន​ផ្សេង​ទៀត​ ធ្វើ​ឱ្យ​​គ្រប់​យ៉ាង​នៅ​ទី​នេះ​ស្ថិត​ក្នុង​អណ្ដាត​ភ្លើង​។ ដោយ​សារ​តែ​រុក្ខជាតិ​​ស្ងួត​ក្រាស់ បូក​រួម​នឹង​ខ្យល់​ខ្លាំង នាំ​ឱ្យ​អណ្ដាត​ភ្លើង​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​ប្រជាជន​ជា​ច្រើន​រត់​គេច​មិន​ទាន់​ពេល​។ គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​​ដែល​កំពុង​បាត់​ខ្លួន​មាន​ចំនួនប្រហែល 1,300 នាក់​ ស្រប​ពេល​ដែល​ប្រជា​​ជន​រង​គ្រោះ​​ជា​ច្រើន​បាន​ទាក់​ទង​មក​កាន់​សមត្ថកិច្ច​។

យានអវកាស​ Voyager 1 និង 2 នឹង​ហោះ​ឆ្ពោះ​ទៅ​ណា បន្ទាប់​ពី​ចប់​ភារកិច្ច?

ប្រព័ន្ធ​ដែល​មិន​មែន​ជា​ឧបករណ៍​បច្ចេក​ទេស​នៅ​លើ​យាន​អវកាស​ Voyager 1 និង Voyager 2 ត្រូវ​បាន​បិទ​ខ្លះ​ហើយ ដោយ​សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ពួក​វា​ធ្វើសកម្មភាព​រហូតដល់​ឆ្នាំ 2030 ហើយ​ក្រោយ​មក​ ពួក​វា​អាច​នឹង​ដាច់​ទំនាក់​ទំនង​ជាមួយ​ផែនដី​។ យាន​អវកាស Voyager 1 និង 2 របស់​ណាសា ដែល​ត្រូវ​បាន​បាញ់​បង្ហោះមុន​ក្រោយ​គ្នា​ 16 ថ្ងៃ ក្នុង​​ឆ្នាំ 1977 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​​បំពេញ​បេសកកម្ម​​បាន​ 5 ឆ្នាំ​។ យាន​មួយ​គូ​នេះ​បាន​សិក្សា​ស្រាវជ្រាវ​ភព​ព្រហស្បតិ៍​ ភព​សៅរ៍ ភព​អ៊ុយរ៉ានុស ភព​ណេបទូន និង​ព្រះចន្ទ​ជាច្រើន​ទៀត​។ ក៏ប៉ុន្តែ ក្រោយ​ធ្វើ​សកម្មភាព​បាន​​ជិត 46 ឆ្នាំ មក​ដល់​ពេល​នេះ យាន​អវកាស​មួយ​គូ​នេះ​បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​បាន​ហោះ​ឆ្លង​ផុត​ព្រំដែននៃ​​តំបន់​ឥទ្ធិពល​របស់​ព្រះ​អាទិត្យ​។ ពួកវា​នៅ​តែ​បន្ត​បញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី បើ​ទោះ​ស្ថិត​ក្នុង​បរិស្ថាន​អន្តរតារា​ ដែល​ជា​តំបន់​អាថ៌កំបាំង​នៅ​ចន្លោះ​ផ្កាយ​នានា​។ ទោះជា​ពេល​ខ្លះ​ជួប​បញ្ហា​បច្ចេក​ទេស​ ដាច់​ទំនាក់​ទង​នឹង​ផែនដី ប៉ុន្តែ​ដំណើរ​ហោះ​ហើរ​ក្នុង​ទីអវកាស​របស់​ពួក​វា​ ទំនង​ជា​អាច​បន្ត​ទៅ​មុខ​យូរ​ទៀត​។ នេះ​បើ​តាម Business Insider ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 04 សីហា​។ ណាសា​ផលិត​យាន Voyager គឺ​ដើម្បី​ស្រាវ​ជ្រាវ​ផ្នែក​ខាង​ក្រៅ​របស់​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ក្រោយ​ពី​ចប់​បេសក​កម្ម​សំខាន់​ … Read more

រកឃើញ «ផែនដី​ខ្នាត​យក្ស» មាន​សីតុណ្ហភាព​អាច​រស់​នៅបាន

«ផែនដី​ខ្នាត​យក្ស​» នេះ ​ស្ថិត​ក្នុងចំណោម​ភព​ដែល​អាច​ទ្រទ្រង់​ជីវិត និង​ត្រូវបាន​សង្កេតមើល​ជា​លើកដំបូង​ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler របស់​ណា​សា កាលពី​ឆ្នាំ 2009។ ដើមឡើយ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា មិនមាន​ភាវៈរស់​ណាមួយ​នៅក្នុង​ភព​ដទៃ​ក្រៅពី​ផែនដី។ ប៉ុន្តែ បន្ទាប់ពី​ផលិត​បាន​ឧបករណ៍ទំនើបៗ មនុស្ស​ចាប់ផ្ដើម​យល់ថា វត្តមាន​របស់​មនុស្ស​ភព​ដទៃ​ប្រាកដ​ជាមាន ហើយ​អាចមាន​ច្រើន​លើសពី​ការ​នឹកគិត​ទៅទៀត។ គិត​មកដល់​បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ «ផែនដី​ខ្នាត​យក្ស» ជាង 4,000 នៅក្នុង​ចក្រវាល​ដែល​មនុស្ស​អាច​សង្កេតឃើញ។ «ផែន​ដី​ខ្នាត​យក្ស» ចង់​សំដៅលើ​បណ្ដា​ភព​ដែល​មាន​បរិស្ថាន​ស្រដៀង​នឹង​ផែនដី របស់​មនុស្ស​ ប៉ុន្តែ​មាន​ទំហំ​ធំ​ជាង​។ «ផែនដី​ខ្នាត​យក្ស» Kepler-22b Kepler-22b គឺជា​មួយ​ក្នុងចំណោម «ផែនដី​ខ្នាត​យក្ស» ដែល​មនុស្ស​បាន​រកឃើញ។ Kepler-22b ត្រូវបាន​សង្កេតមើល​ជា​លើកដំបូង​កាលពី​ឆ្នាំ 2009 ដោយ​តេ​ឡេ​ស្កុប​អវកាស Kepler របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា)។ អ្នកវិទ្យាសាស្ត្រ​ដែល​បាន​រកឃើញ Kepler-22b មាន​ឈ្មោះថា William Burrucci។ Kepler-22b ស្ថិតក្នុង​កញ្ចុំ​ផ្កាយ Cygnus ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ 638 ឆ្នាំ​ពន្លឺ និង​មាន​អង្កត់ផ្ចិត​ធំ​ជាង​ផែនដី 2.4 ដង ហើយ​មួយឆ្នាំ​របស់​វា​ស្មើនឹង 290 … Read more

កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

(ស្វ៊ី​ស) – មួយផ្នែក​នៃ​កំពូលភ្នំ Fluchthorn ដែល​ស្ថិតក្នុង​ជួរ​ភ្នំ Silvretta Alps បាន​បាក់​រលំ​កាលពី​ថ្ងៃទី 11 មិថុនា បណ្ដាលឱ្យ​ថ្ម​ជាង 100,000 ម៉ែត្រគូប ​ធ្លាក់​ទៅលើ​ជ្រលង​ភ្នំ​នៅ​ខាងក្រោម។ ហេតុការណ៍​បាក់រលំ​​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​ស្វ៊ី​សបាន​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​មួយរយៈ​ពេល​យូរ។ នេះ​អាច​បណ្ដាលមកពី​ស្រទាប់ដី​ដែលមាន​ទឹកកក​ស្ថិតនៅ​រាប់ពាន់​ឆ្នាំ​កន្លង ត្រូវ​រលាយ។ សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ករណី​ដូចគ្នានេះ​នឹង​អាច​កើត​ឡើងជា​បន្តទៀត​នៅពេល​អាកាសធាតុ​ត្រជាក់​ប្រែជា​ក្ដៅ ធ្វើឱ្យ​ស្រទាប់ដី​មាន​ទឹកកកក្រាស់ៗតាំងពី​បុរាណ ត្រូវ​រលាយ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 26 មី​ថុ​នា 2023។ សមត្ថកិច្ច​ឱ្យដឹង ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ កំពូលភ្នំ​​ខ្ពស់​ជាងគេ​របស់ Fluchthorn បាន​បាត់បង់​កំពស់​ប្រហែល 100 ម៉ែត្រ។ ករណី​បាក់រលំ​​នេះ​កើតឡើង​នៅ​ផ្នែក​ខាងលិច នៅក្នុង​ជ្រលង​ភ្នំ Futschol។ កំពូល​នៅ​កណ្ដាល​ដែលមាន​កម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្ន​គឺ​ខ្ពស់​ជាងគេ​បំផុត​របស់ Fluchthorn ដែល​នេះ​មានន័យថា កំពូលភ្នំ​នេះ​ទាប​ជាង​មុន​ប្រហែល 19 ម៉ែត្រ។ កំពូលភ្នំ​ស្ទើរតែ​ទាំងអស់​ដែលមាន​កម្ពស់​លើសពី 2,500 ម៉ែត្រ​នៅ​ជួរ​ភ្នំ Alps សុទ្ធតែ​គ្របដណ្ដប់ និង​ចាក់​ចូល​ជ្រៅ​ក្នុង​កន្លែង​ចន្លោះ​រវាង​ផ្ទាំង​ថ្មធំៗ … Read more

​កុមារ​បួន​នាក់​​​វង្វេង​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​មួយខែ​ក្រោយ​ពី​​យន្តហោះ​ធ្លាក់ «នៅ​មាន​ជីវិត»

កងទ័ព​កូ​ឡុំ​ប៊ី បានឱ្យដឹងថា សប្ដាហ៍​កន្លង​ពួកគេ​បាន​រកឃើញ​ដាន​ថ្មី​របស់​កុមារ​បួន​នាក់​ដែល​វង្វេង​ក្នុងព្រៃ​ក្នុង​រយៈពេល​ជិត​មួយខែ ក្រោយពី​ហេតុការណ៍​ធ្លាក់​យន្តហោះ​កាល​ពី​ពាក់​កណ្ដាល់​ខែ​ឧសភា​។ កុមារ​បួន​នាក់​អាយុ 13 ឆ្នាំ, 9 ឆ្នាំ, 4 ឆ្នាំ និង 11 ខែ បាន​វង្វេង​ក្នុងព្រៃ បន្ទាប់ពី​យន្តហោះ​ពួកគេ​ជិះ​បាន​ធ្លា​ក់នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ដែល​បាន​បណ្ដាលឱ្យ​អ្នកបើកបរ មេដឹកនាំ​ជនជាតិដើម និង​ម្ដាយ​របស់​ក្មេង​ទាំង​បួន​នាក់​ខាងលើ ​ត្រូវ​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី 15 ឧសភា 2023។ រូបភាព​ពី​ផ្កាយរណប​បង្ហាញ​អំពី​ផ្លូវដែល​កុមា​រទាំង​នោះបាន​ដើរ​ឆ្លងកាត់។ កម្លាំង​សង្គ្រោះបាន​រកឃើញ​វត្ថុ​មួយចំនួន​នៅ​កន្លែង​ដែល​កុមា​រទាំង​នោះបាន​ជ្រក និង​ផ្លែឈើ​ដែល​ពួកគេ​បាន​ហូប។ កាលពី​សប្ដាហ៍​កន្លង កម្លាំង​សង្គ្រោះ​ក៏បាន​រកឃើញ​ស្បែកជើង​មួយគូ និង​ខោ​ទឹកនោម​ផងដែរ​។ មេបញ្ជាការ​ក្រុម​សង្គ្រោះ លោក Pedro Sanchez កាលពី​ថ្ងៃទី 29 ឧសភា បានឱ្យដឹងថា «យោងទៅតាម​អ្វីដែល​បាន​រកឃើញ យើង​សន្ម​ត​ថា ក្មេង​ទាំងនេះ​នៅមាន​ជីវិត។ បើសិន​ពួកគេ​បាន​ស្លាប់ នឹង​ងាយ​រកឃើញ ព្រោះ​ពួកគេ​លែង​ផ្លាស់​ទី ហើយ​សុនក​ជំនាញ​នឹង​ហិត​ដឹង​ក្លិន»។ ទាហាន និង​ជនជាតិដើម​ប្រហែល 200 នាក់​ដែល​ដឹង​ច្បាស់​ភូមិសាស្ត្រ កំពុងតែ​ស្វែងរក​នៅក្នុង​តំបន់​ព្រៃ​ទំហំ 320 គីឡូម៉ែត្រ​ការ៉េ។ Sanchez ឱ្យដឹងថា ពិតជា​ចម្លែក​ណាស់​នៅពេល​កុមារ​ទាំងនេះ​មិន​ឈប់​ផ្លាស់​ទី បើ​ទោះ​ទ័ពអាកាស​បាន​ណែនាំ​ឱ្យនៅ​មួយកន្លែង … Read more