ករណីបាញ់រះនេះកើតឡើងនៅឯវិទ្យាល័យសិល្បៈទស្សនីយភាព និងសម្ដែង (CVPA) ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri សហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី ២៤ តុលា នៅពេលជនដៃដល់ប្រើប្រាស់កាំភ្លើងវែងបាញ់ប្រហារទៅលើមនុស្សម្នា។
ស្នងការប៉ូលិសក្រុង St. Louis លោក Michael Sack បានឱ្យដឹងថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និងបានប្រយុទ្ធជាមួយខ្មាន់កាំភ្លើង។ ជនសង្ស័យត្រូវគ្រាប់ និងបានស្លាប់ក្នុងមន្ទីរពេទ្យ។
ក្រុមសកម្មជននាំគ្នាជះដំបូងបារាំងកិនទៅលើផ្ទាំងគំនូរដែលមានតម្លៃ ១១១ លានដុល្លារអាម៉េរិក របស់វិចិត្រករ Claude Monet ដែលដាក់តាំងនៅក្នុងសារមន្ទីរ ហើយស្រែកហ៊ោពាក្យប្រឆាំងនឹងឥន្ធនៈហ្វូស៊ីល។
យន្តហោះ Airbus របស់ក្រុមហ៊ុន Korean Air បានជួបគ្រោះថ្នាក់ដោយសារតែជ្រុលចេញពីផ្លូវរត់ពេលចុះចតនៅ ហ្វ៊ីលីពីន ប៉ុន្តែសំណាងល្អ មនុស្សទាំង ១៧៣ មិនបានរងរបួស។
ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Korean Air ថ្ងៃនេះបានឱ្យដឹងថា យន្តហោះ Airbus SE A330 នៃជើងហោះហើរលេខ KE361 បានបរជ្រុលចេញពីផ្លូវរត់ក្នុងការចុះចតទី ៣ នៅវេលាម៉ោង ២៣ និង ០៧ នាទី ថ្ងៃទី ២៣ តុលា នៅព្រលានយន្តហោះអន្តរជាតិ Mactan-Cebu លើកោះ Mactan នៃខេត្ត Cebu របស់ ប្រទេសហ្វ៊ីលីពីន។
«អ្នកដំណើរត្រូវបាននាំទៅកាន់សណ្ឋាគារ ៣ នៅក្នុងតំបន់។ យើងខ្ញុំកំពុងតែស្រាវជ្រាវរកមូលហេតុនៃហេតុការណ៍នេះ ជើងយន្តហោះជំនួសកំពុងត្រូវបានរៀបចំ» ក្រុមហ៊ុន Korean Air ប្រកាសដូច្នេះ។
យន្តហោះមួយគ្រឿងរបស់ Korean Air នៅ Incheon របស់ កូរ៉េខាងត្បូង
ក្រុមហ៊ុន Korean Air មិនធ្លាប់ជួបគ្រោះថ្នាក់ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ឡើយ រាប់ចាប់ពីឆ្នាំ ១៩៩៧ នេះបើតាមបណ្ដាញសុវត្ថិភាពអាកាសចរណ៍ (ASN)។ កាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុន Korean Air ត្រូវបានគេចាត់ទុកថា មានគុណភាពសុវត្ថិភាពមិនមានស្ថិរភាព ប៉ុន្តែបានកែលំអឡើងវិញ បន្ទាប់ពីមានជំនួយរបស់ Boeing និង Delta Air Lines៕
(អ៊ីស្រាអែល)-លោក Baruch រក្សាទុកមេជីវិតរបស់កូនប្រុសទោល Amit Ben Ygal ដែលជាទាហានម្នាក់បានស្លាប់នៅក្នុងតំបន់ West Bank កាលពី ២ ឆ្នាំមុន ដោយសង្ឃឹមថា នឹងមានចៅនឹងគេ។