ហេតុអ្វី​សហរដ្ឋ​អាម៉េរិក ​គេច​ផុត​ពី​វិបត្តិ​សេដ្ឋកិច្ច?

ការព្យាករ​ជាច្រើន​បាន​បង្ហាញ​ថា សហរដ្ឋ​អាម៉េរិក អាច​ធ្លាក់​ទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ 2023 ប៉ុន្តែ​ពេល​នេះ ស្ថានការណ៍​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង​។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ Wall Street តែង​តែ​យល់​ថា សេដ្ឋកិច្ចអាម៉េរិក​នឹង​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ មុន​ពេល​រដូវ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​មក​ដល់​នៅ​ចុង​ឆ្នាំ 2024​។ ក្នុង​ដំណាក់​កាល​នោះដែរ ក៏​មាន​សេដ្ឋវិទូ​ជា​ច្រើន​​បាន​ព្យាករ​ថា អាម៉េរិក​ជិត​ជួប​វិបត្តិ​សេដ្ឋកិច្ច​។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​បាន​ផ្លាស់​ប្ដូរ​យោបល់​។ ថ្វី​បើ​ពុំ​មាន​អ្វី​ជា​រឿង​ប្រាកដ​ ប៉ុន្តែ​លទ្ធភាព​ដែល​ សហរដ្ឋ​អាម៉េរិក ជួប​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​រយៈ​ពេល​ខ្លី កំពុង​តែ​ថយ​ចុះ​បន្តិច​ម្ដងៗ​។ ដូច្នេះ តើ​ហេតុ​អ្វី​បាន​ជា​ សហរដ្ឋ​អាម៉េរិក​​ គេច​ផុត​ពី​វិបត្តិសេដ្ឋកិច្ច​? ក្នុង​ 20 ខែ​កន្លង ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​គ្រប់គ្រង​សេដ្ឋកិច្ច​អាម៉េរិក ក្នុង​បំណង​កាត់បន្ថយ​អតិផរណា​។ ពួក​គេ​យល់​ច្បាស់​ថា ប្រការ​នេះ​អាច​ធ្វើ​ឱ្យ​មនុស្ស​រាប់លាន​នាក់​បាត់​បង់​ការ​ងារ​។ ក្នុង​អំឡុង​ពេល​នោះ Fed បាន​ដំឡើង​ការ​ប្រាក់​ 11 លើក​។ ប៉ុន្តែ Fed មិន​បាន​ដំឡើង​ការ​ប្រាក់​លឿន​ និង​ខ្លាំង​ដូច​កាល​ពី​ 40 ឆ្នាំ​មុន​។ កាល​ពី​ទសវត្សរ៍​ឆ្នាំ 1980 Fed បាន​ដំឡើង​ការ​ប្រាក់​យ៉ាង​ខ្ពស់​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ក្នុង​វិបត្តិ​អាក្រក់​បំផុត​នៅ​ក្នុង​អំឡុង 50 ឆ្នាំ​។ … Read more

ម្ចាស់​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី Tesla បង្ហាញរ៉ូតបូត​រាង​មនុស្ស​ អាច​ចាប់កាន់គ្រាប់​​ស៊ុត និង​ហាត់​យ៉ូហ្គា

Optimus ដែលជារ៉ូបូតរាង​មនុស្ស​ផលិត​ដោយ​ Tesla របស់​មហា​សេដ្ឋី Elon Musk បច្ចុប្បន្ន​អាច​ផ្លាស់​ទី​បាន​យ៉ាង​ស្ទាត់​ជំនាញ​ ខណៈ​បាត​ដៃ​ និង​ម្រាម​ដៃ​អាច​ចាប់​កាន់​​វត្ថុ​ដែល​មាន​ទំហំ​តូច​។ វីដេអូ​ដែល​មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចែក​រំលែក​លើបណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃទី 13 ធ្នូ បង្ហាញ​ថា មនុស្ស​យន្ត Optimus បន្ត​ «វិវតន៍» ឡើង​ទៅ​កាន់​កំណែ​ជំនាន់​ទី​ពីរ ដោយ​មាន​បាត​ដៃ​ដ៏រស់​រវើក អាច​ធ្វើ​កិច្ច​ការ​លំបាក​ៗ​។ Optimus អាច​ប្រើ​ម្រាមដៃ​ចាប់​កាន់​គ្រាប់​ស៊ុត​ ដែល​ជា​​កាយវិការ​លំបាក​មួយ​​ដែល​រ៉ូបូត​មុន​ៗ​សុទ្ធ​តែ​មិន​អាច​ធ្វើ​បាន​។ ក្រៅ​ពី​នេះ Optimus ក៏​អាច​បង្ហាញ​កាយវិការ​ហាត់​យ៉ូហ្គា​ផងដែរ​។ ក្រុម​ហ៊ុន Tesla ឱ្យ​ដឹង​ថា រ៉ូបូង​នេះ​អាច​បំពេញ​ភារកិច្ច​ទាំង​ឡាយ​ណា​ដែល​ «មិន​មាន​សុវត្ថិភាព ត្រូវ​ធ្វើដដែល​ៗ ឬ​គួរ​ឱ្យ​ធុញ​»៕

បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល 7 ឆ្នាំ និង​បាន​រកឃើញ​ថា ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេលល្ងាច អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​នាំ​ឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាដើម។ ក្រុម​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Sorbonne Paris Nord នៃ​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ 103,389 នាក់​ នៅ​ក្នុង​រង្វង់ 7 ឆ្នាំ​ ហើយ​​​បាន​រកឃើញ​ថា ការ​បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 20 (ម៉ោង​ 8 យប់) នឹង​ល្អ​សម្រាប់​សុខភាព​។ ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កាល​វិភាគ​នៃ​ការ​បរិភោគ​​អាហារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​កត់​ត្រា​ចាប់​តាំង​ពី​ឆ្នាំ 2009 ដល់ 2022​។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថានជាតិ​​ស្រាវជ្រាវ​ផ្នែកសុខាភិបាល​ និង​សុខភាព​បារាំង ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 14 ធ្នូ 2023 ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា 1/3 នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខាងលើ បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 8 យប់ ខណៈ​ដែល 1/3 ផ្សេង​ទៀត​បរិភោគ​នៅ​ម៉ោង 9 យប់​។ ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ មាន​ប្រហែល 2,000 ករណី កើត​ជំងឺ​បេះដូង​។ នៅពេល​ពិនិត្យ​ទៅលើ​ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​អ្នក​ដែល​កើត​ជំងឺ​បេះដូងទាំងនេះ  អ្នក​ស្រាវជ្រាវបាន​​រក​ឃើញ​ថា … Read more

យុវវ័យ​សិង្ហបុរី ចូលចិត្ត​ជួលរថយន្ត​​ជាជាងទិញ​រថយន្ត

យោង​តាម​ស្ថិតិ​នា​ពេល​ថ្មី​ៗ​នេះ នៅ​ប្រទេស​សិង្ហបុរី សេវា​ចែក​រំលែក​រថយន្ត និង​រថយន្ត​សម្រាប់​ជួល កំពុង​តែ​ «ផ្ទុះ​» ការ​គាំទ្រ​ពី​សំណាក់​យុវវ័យ​ ដោយ​សារ​តែ​មូលហេតុ​ច្រើន​យ៉ាង​។ ទំព័រ​ Straits Times ឱ្យ​ដឹង​ថា ចំនួន​រថយន្ត​សម្រាប់​ជួល​នៅ​ប្រទេស​សិង្ហបុរី បាន​កើន​ 11.3% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំកន្លង​ ដោយ​កើន​ជិត​ដល់ 73,000 គ្រឿង​។ តំណាង​របស់​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល GetGo ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​កំពុងបន្ត​ការ​ពង្រីង​សេវាកម្ម​របស់​ខ្លួន​។ កាល​ពី​ខែ​កុម្ភៈ GetGo ប្រមូល​ទុន​បាន​ 20 លាន​ដុល្លារ​អាម៉េរិក ដើម្បី​អភិវឌ្ឍ​ក្រុម​រថយន្ត​ឈ្នួល​របស់​ខ្លួន​ ហើយ​បច្ចុប្បន្ន មាន​ជាង 2,100 គ្រឿង​។ ក្រុម​ហ៊ុន​នេះ​បាន​កំណត់គោល​ដៅ​ មាន​រថយន្តអគ្គិសនី​ 10,000 គ្រឿង​នៅ​ត្រឹម​ឆ្នាំ​ 2030​។ ចំណែក​តំណាង​ក្រុម​ហ៊ុន​រថយន្ត​ឈ្នួល​រយៈ​ពេល​យូរ​ Kinto Singapore វិញ បាន​ឱ្យ​ដឹង​ថា សេវា​រថយន្ត​ឈ្នួល​របស់​ពួក​គេកំពុង​កើន​ 20% ជា​រៀង​រាល់​ខែ​ ចាប់​ពី​ឆ្នាំ 2022​។ បច្ចុប្បន្ន តម្លៃ​ជួល​រថយន្ត​ទាប​បំផុត​គឺ​ចាប់​ពី​ 1,600 ដុល្លារ​អាម៉េរិក​ ក្នុង​មួយ​ខែ​។ យោង​តាម PGS … Read more

ឧទ្ធម្ភាគ​ចក្រ​ស្វ័យប្រវត្ត​ធំជាង​គេ​លើ​ពិភពលោក កំពុង​ត្រូវ​បាន​​ផលិត

ឧទ្ធម្ភាគ​ចក្រ​ R550X អាច​ផ្ទុក​ទម្ងន់​រហូត​ដល់ 550 គីឡូក្រាម អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង សម​ស្រប​សម្រាប់​បេសក​កម្ម​នានា​នៅ​ក្នុង​វិស័យ​កសិកម្ម ពន្លត់​អគ្គិភ័យ និងសកម្មភាព​ដឹក​ជញ្ជូន​​តាម​​ផ្លូវ​ទឹក​​ជា​ដើម​។ ទំព័រ Interesting Engineering កាល​ពី​ថ្ងៃទី 08 ធ្នូ បាន​ចុះ​ផ្សាយ​ថា ក្រុម​ហ៊ុន​អាម៉េរិក Rotor Technologies ចាប់​ផ្ដើម​ផលិត​ R550X និង​អះអាង​ថា​ នេះ​គឺជា​ឧទ្ធម្ភាគ​ចក្រ​ស៊ីវិល​គ្មាន​មនុស្ស​បើកបរធំជាង​គេ​បង្អស់​ក្នុង​ទីផ្សារ​។ ឧទ្ធម្ភាគ​ចក្រ​នេះ​ប្រើ​ប្រាស់​អង្គញាណ និង​ប្រព័ន្ធ​បញ្ជា​ឌីជីថល​ដើម្បី​ដំណើរ​ការ​ដោយ​សុវត្ថិភាព និង​ស្វ័យ​ប្រវត្ត​ ដែល​អាច​ហោះ​ហើរ​ក្នុង​អាកាសធាតុ​មិន​ល្អ មាន​ជា​អាទិ៍ ​មេឃ​ចុះ​អ័ព្ទ​ និង​មេឃងងឹត​​ជា​ដើម​។ R550X ត្រូវ​បាន​រចនា​ឡើង​ដើម្បី​អាច​ដឹក​ទំនិញ​បាន 550 គីឡូក្រាម ដោយ​មិន​បាច់មាន​មនុស្ស​បើក​បរ​។ វា​អាច​ហោះ​ហើរ​បាន​ជាង 3 ម៉ោង និង​មាន​ល្បឿន​អតិបរមា​ 241 គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​ ដោយ​ប្រើប្រាស់​ម៉ាស៊ីន Lycoming IO-540 ព្រម​ទាំង​មាន​ប្រព័ន្ធ​បញ្ជា​ម៉ាស៊ីន​បម្រុង​បែប​ឌីជីថល់​ផងដែរ​។ Rotor Technologies ឱ្យ​ដឹង​ថា ​ឧទ្ធម្ភាគ​ចក្រ​នេះ​អាច​ប្រើ​ប្រាស់​នៅក្នុងវិស័យ​ជា​ច្រើន ចាប់​ពី​កសិកម្ម ពន្លត់​អគ្គិភ័យ តាម​ដាន​ស៊ើប​អង្កេត ឬ​សម្រាប់​សកម្មភាពតាម​​ផ្លូវ​ទឹក​ជា​ដើម​។ … Read more

រកឃើញ​ «អំណោយពិសេស» ដែល​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក​លើ​ឋាន​ព្រះ​ចន្ទ

«អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ​ ​បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស​។ ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ​។ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន​។ អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ វា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទីអវកាស​ និង​បក​ស្រាយ​បាន​អំពី​ប្រភព​ដើម​របស់​ទឹក​លើ​ឋានមួយ​​នេះ​៕

ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។ ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។ គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។ Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

រូបភាព​ដំបូង​បង្ហាញ​ពី​រចនាសម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយអវកាស​ចិន

អាជ្ញាធរ​ចិន​ បាន​បង្ហាញ​រូប​ភាព​ដំបូង​ស្ដី​ពី​រចនា​សម្ព័ន្ធ​ពេញ​លេញ​របស់​ស្ថានីយ​អវកាស​​ចិន ធានកុង (Tiangong) ដែល​មាន​ម៉ូឌុល​ចំនួន​បី ​ប្រព័ន្ធ​សូឡា ដៃយន្ត និង​អ្វី​ៗ​ជា​ច្រើន​ទៀត​។ រូប​ភាព​ដំបូង​ស្ដីពី​រចនា​សម្ព័ន្ធ​របស់ ធានកុង នេះ ត្រូវ​បាន​ថតដោយ​អ្នក​អវកាស​នៅ​លើ​យាន​ Shenzhou 16 ដែល​ស្ថិត​នៅ​ពី​ខាងលើ​ មុន​ពេល​ត្រលប់មក​កាន់​ផែន​ដី​កាល​ពី​ខែ​កន្លង​។ ក្នុង​រូប​ថត​នេះ​គឺជា​ស្ថានីយ​អវកាស​ធានកុង​ ​មាន​រាង​ជា​អក្សរ​ T ទម្ងន់​ 90 តោន​ ដែល​មាន​ប្រព័ន្ធ​ថ្ម​សូឡា ដៃ​យន្ត​ រួម​នឹង​អ្វី​ៗ​ជា​ច្រើន​ទៀត​ និង​មាន​ផែនដី​ជា​ទិដ្ឋភាព​ខាង​ក្រោយ​។ នេះ​បើ​តាម​សារព័ត៌មាន Space។ រូប​ថត​ថ្មី​បំផុត​ស្ដីពី​ស្ថានីយ​អវកាស​ធានកុង ដែល​ជា​គម្រោង​ត្រូវ​បាន​ចាប់​ផ្ដើម​អនុវត្ត​កាល​ពី​ឆ្នាំ 1992 និង​សម្រេច​ជោគ​ជ័យ​កាល​ពី​ឆ្នាំ 2022 ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 28 វិច្ឆិកា 2023 នៅ​ទីក្រុង​ហុងកុង​ ដោយ​តំណាង​ម្នាក់​មក​ពី​ទីភ្នាក់​ងារ​អវកាស​មាន​មនុស្ស​បើកបរ​ចិន (CMSA)។ CMSA ឱ្យ​ដឹង​ថា អ្នក​អវកាស​ចិន​កម្រ​នឹង​មាន​ឱកាស​បាន​ថត​យក​រូប​ភាព​ពេញ​លេញ​របស់​ ធានកុង តាម​បង្អួច​ រាប់​ចាប់​តាំង​ពី​ពេល​ដំឡើង​ស្ថានីយ​នេះ​កាល​ពីឆ្នាំ 2021​។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃទី 30 តុលា 2023 ក្រោយ​ពី​បាន​ផ្ដាច់​ខ្លួន​ពី​ស្ថានីយធានកុង យាន​អវកាស​ Shenzhou … Read more

អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

ប៉ូលិស​ថៃ​ បាន​ប្រកាស​ឱ្យ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ចំពោះ​ទេសចរ​ចិន​ទាំង​ឡាយ​ណា​ដែល​មាន​មុខ​មាត់​ខុស​ប្រក្រតី​ និង​រាង​កាយមាន​សភាព​​ប្រែ​ប្រួល​ ដោយ​សង្ស័យ​ថា ពួក​គេ​មក​ដើម្បី​ប្រកប​របរ​សុំ​ទាន​។ យោង​តាម​ទំព័រ Bangkok Post កាលពី​ថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរ​​ថៃ​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​សុំ​ទាន​ចំនួន 6 នាក់​ ដែល​ជា​ពលរដ្ឋ​ចិន​។ អ្នក​សុំ​ទាន​ទាំង​នេះសុទ្ធ​តែ​មាន​មុខ​មាត់​ខុស​ធម្មតា​។ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បី​នាក់​ក្នុង​ចំណោម​នេះ​ត្រូវ​បាន​ពិន័យ​ពី 100 ដល់ 500 បាត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ ក៏​បាន​ដាក់​ពលរដ្ឋ​ចិន​ 6 នាក់​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​។ ប៉ូលិស​និយាយ​ថា អ្នកសុំ​ទាន​ខ្លះ​ជួល​អ្នក​បក​ប្រែថៃ​រួម​គ្នា​។ ពីរ​នាក់​ក្នុង​ចំណោម​អ្នកសុំ​ទាន​ចិន​ 6 នាក់​ ស្នាក់​នៅជា​មួយ​គ្នា​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ Wang Thonglang នៅ​ទីក្រុង​​បាងកក​ ខណៈ​ 4 នាក់​ផ្សេង​ទៀត​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្សេង​ៗ​ក្នុង​រាជធានី​។ ប៉ូលិស​ថៃ​ សង្ស័យ​ថា អ្នក​សុំទាន​ជនជាតិ​ចិន​ទាំង​ 6 … Read more

វត្ថុអវកាស​ដែល​ «ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល» ​គឺជា​អ្វី?

នៅ​ក្នុង​ចក្រវាល​ដ៏ធំធេង​ដែល​មនុស្ស​អាច​សង្កេត​ឃើញ មាន​វត្ថុ​អវកាស​រាប់​មិន​អស់​ តាំង​ពី​ពពក​ធូលី​​អវកាស ណេប៊ូឡា រហូត​ដល់​បណ្ដុំ​កាឡាក់ស៊ី​។ ដូច្នេះ តើ​​វត្ថុ​អវកាស​ណា​មួយ​ដែល​ធំ​ជាង​គេ​? វត្ថុ​អវកាសធំជាង​គេ​បង្អស់​​ក្នុង​ចក្រវាល​​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​នា​ពេល​កន្លង​ នោះ​គឺ​ Hercules–Corona Borealis Great Wall។ ដោយ​មាន​បណ្ដោយ​ពី 6 ដល់ 18 ពាន់​លាន​ឆ្នាំ​ពន្លឺ​ Hercules–Corona Borealis Great Wall ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​អវកាស​ធំជាង​គេ​បង្អស់​ក្នុង​ចក្រវាល​ដែល​អាច​សង្កេត​ឃើញ​។ វា​គឺជា​បណ្ដុំ​នៃ​កាឡាក់ស៊ី​ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​សារ​កម្លាំង​ទំនាញ​។ ទំហំ​របស់​មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ ធំ​ដល់​ថ្នាក់​ ពន្លឺ​ត្រូវ​ការ​ពេល​វេលា​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ ទើប​ធ្វើ​ដំណើរ​ផុត​ប្រវែង​បណ្ដោយ​របស់​វា​។ យោង​តាម Interesting Engineering មហា​បណ្ដុំ​កាឡាក់ស៊ី Hercules–Corona Borealis Great Wall ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2013 នៅ​ពេល​បង្កើត​ផែន​ទី​​កាំរស្មី​ហ្គាមម៉ា ជា​ពន្លឺ​ដែល​មាន​ថាមពល​ខ្លាំង​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល​បច្ចុប្បន្ន។ មហា​បណ្ដុំ​កាឡាក់ស៊ី​នេះ​ស្ថិតក្នុង​ក្រុម​តារានិករ​ Hercules និង Corona Borealis ដែល​មាន​​ចម្ងាយ​ពី​ផែនដី​ប្រហែល 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​៕

រក​ឃើញ​ភព​មួយ​ស្រដៀង​​នឹង​ផែនដី ប៉ុន្តែ​​មួយ​ឆ្នាំ​មាន​តែ​ជាងបី​ថ្ងៃ​

ណាសា​បាន​រកឃើញ​​ភព​ថ្ម​មួយ​ដែល​មាន​ឈ្មោះ​ថា LTT 1445 Ac កំពុង​គោចរ​ជុំវិញកូន​​ផ្កាយ​​ក្រហម​មួយ​ដួង​។ ភព​ LTT 1445 Ac ដែល​ត្រូវ​បាន​រកឃើញ​ដំបូង​ដោយ​តេឡេស្កុប​ TESS របស់​ណាសា ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​បី​ដ៏​ចម្លែក​មួយ​ និង​មាន​ចម្ងាយ​ពីផែនដី​ប្រហែល 22 ឆ្នាំ​ពន្លឺ​ ដែល​មួយ​ឆ្នាំ​ពន្លឺ​មាន​ចម្ងាយ​ 9.46 លាន​លាន/ទ្រីលាន​ (9,460,000,000,000) ​គីឡូម៉ែត្រ​។ LTT 1445 Ac គោចរ​ជុំវិញ​កូន​ផ្កាយ​ក្រហម​មួយ​ដួង​ដែល​មាន​ឈ្មោះ​ថា​ LTT 1445 A តែ​ប៉ុណ្ណោះ ប៉ុន្តែ​ បើ​សិន​អ្នក​ស្ថិត​នៅ​លើ​ភព​នេះ អ្នក​អាច​មើល​ឃើញ​ទាំង​ផ្កាយ​ LTT 1445 B និង LTT 1445 C ធ្វើ​ឱ្យ​ទិដ្ឋភាព​លើ​ភព​នេះ​ ស្រដៀង​ទៅ​នឹង​ភព​ប្រឌិត​មួយ​នៅ​ក្នុង​ខ្សែភាព​យន្ត​ Star Wars។ ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Astronomical Journal ក្រុម​អ្នក​ស្រាវ​ជ្រាវដែល​ដឹក​នាំ​ដោយ​បណ្ឌិត Emili Pass មក​ពី​មជ្ឈមណ្ឌល​រូប​វិទ្យា​តារាសាស្ត្រ​ Harvard & Smithsonian (សហរដ្ឋ​អាម៉េរិក) បាន​រក​ឃើញ​ប្រការ​ពិសេស​មួយ … Read more

ស្រឡាងហោះ​អគ្គិសនី រត់​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

(ស៊ុយអែត) – ស្រឡាង​ស្លាប​ក្រោម​ទឹក​អគ្គិសនី​ P-12 របស់​ Candela ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​ដោយ​ជោគ​ជ័យ នៅ​ទីក្រុងស្តុកខុល។   ក្រុម​ហ៊ុន​ផលិត​កប៉ាល់​ស្លាប​ក្រោម​ទឹក Candela របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស្រឡាង​ដឹក​អ្នក​ដំណើរ​ P-12 បំពាក់​ម៉ូទ័រ​អគ្គិសនី​ និង​មាន​ស្លាប​ចំនួន​បី​ដែល​ជួយ​លើក​ដង​ខ្លួន​របស់​ស្រឡាង​​ឡើង​ផុត​ពី​ផ្ទៃ​ទឹក​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រត់​ជា​លើក​ដំបូង​ ក្នុង​ល្បឿន​ 55 គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ក្រុម​ហ៊ុន Candela បាន​ចាប់​ផ្ដើម​ផលិត​ P-12 ក្នុង​ចំនួន​ច្រើន​ ដើម្បី​រួម​ចំណែក​បើក​ទំព័រ​ថ្មី​សម្រាប់​គមនាគមន៍​បៃតង​លើ​ផ្ទៃ​ទឹក​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 16 វិច្ឆិកា 2023​។   ស្រឡាង​ដឹក​អ្នក​ដំណើរ​ស្លាប​ក្រោម​ទឹក​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​បញ្ជា​ដោយ​មនុស្ស​ម្នាក់ និង​ដំណើរ​ការ​ដោយ​កម្លាំងពី​​ម៉ូទ័រ​អគ្គិសនី C-Pod ​ចំនួន​ពីរ​គ្រឿង​។ ស្រឡាង​គំរូ​សម្រាប់​ការ​ផលិត​ដែល​មាន​ឈ្មោះថា Zero របស់ P-12 អាច​ធ្វើដំណើរដល់​​ល្បឿន​ 55 គីឡូម៉ែត្រ​/ម៉ោង​ ក្នុង​រង្វង់ 16 វិនាទីដំបូង បន្ទាប់​ពី​បញ្ឆេះ​ម៉ូទ័រ​រត់​ក្នុង​ល្បឿន 30 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។   ស្រឡាង​មាន​ដង​ខ្លួន​ពីរ​នេះ ងើប​ផុត​ពី​ផ្ទៃ​ទឹក​ដោយ​សារ​ស្លាបដែល​នៅ​​ក្រោមផ្ទៃ​​ទឹក​ … Read more