ផ្កាយមួយដួងនឹងផ្ទុះក្នុងឆ្នាំ 2024 ហើយអាចមើលឃើញដោយភ្នែកទទេ
នៅកណ្ដាលកញ្ចុំផ្កាយ Hercules នឹងមានវត្ថុអវកាសមួយដែលមើលទៅដូចផ្កាយថ្មីទើបបង្ហាញខ្លួននៅលើផ្ទៃមេឃ។ យោងតាម Science Alert ហេតុការណ៍ផ្ទុះផ្កាយជិតនឹងកើតឡើងរបស់ T Coronae Borealis ដែលជាផ្កាយមួយគូ រួមមាន «ផ្កាយខ្មោចឆៅ» មួយដួង និងជនរងគ្រោះរបស់វា នឹងបញ្ចេញពន្លឺរហូតដល់ថ្នាក់មនុស្សនៅលើផែនដីអាចមើលឃើញវាដោយភ្នែកទទេ។ T Coronae Borealis ធ្លាប់បានផ្ទុះម្ដងរួចហើយកាលពីឆ្នាំ 1946។ យោងតាមការគណនារបស់អ្នកវិទ្យាសាស្ត្រនៅអង្គការណាសា ផ្កាយភ្លោះ T Coronae Borealis នឹងត្រូវផ្ទុះម្ដងទៀត នៅចន្លោះពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ 2024។ បច្ចុប្បន្ន វាមិនទាន់ផ្ទុះ ដូច្នេះ អ្នកដែលចូលចិត្តវិស័យតារាសាស្ត្រ អាចទន្ទឹមរង់ចាំមើលព្រឹត្តិការណ៍នេះ ចាប់ពីពេលនេះរហូតដល់ដាច់ខែកញ្ញា។ តាមរយៈភ្នែកទទេ អ្នកនឹងបានឃើញចំណុចដែលភ្លឺមួយដូចទៅនឹងផ្កាយថ្មីមួយដួងទើបរះនៅកណ្ដាលកញ្ចុំផ្កាយ Hercules ជាទីដែលផ្កាយមួយគូខាងលើកំពុងស្ថិតនៅ។ ក្នុងនោះ ពន្លឺរបស់វា ភ្លឺស្មើនឹងផ្កាយ North Star។ T Coronae Borealis គឺជាប្រព័ន្ធផ្កាយមួយដែលបានឈានចូលដល់ដំណាក់កាលស្លាប់។ បច្ចុប្បន្ន វារួមមាន ផ្កាយយក្សក្រហមមួយដួង និងកូនផ្កាយក្រិនពណ៌ស (White … Read more