ប៉ូលិសជាង 10 នាក់ត្រូវបានចាប់ជំរិតដោយក្រុមជនពាលនៅម៉ិកស៊ីក
មន្ត្រីប៉ូលីសចំនួន 14 នាក់របស់រដ្ឋ Chiapas នៃប្រទេសម៉ិកស៊ិក ត្រូវបានក្រុមប្រដាប់អាវុធខុសច្បាប់បញ្ឈប់រថយន្ត និងចាប់ខ្លួននៅលើផ្លូវល្បឿនលឿន។ ស្ថាប័នសន្តិសុខរបស់រដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី 27 មិថុនា 2023 បានឱ្យដឹងថា ប៉ូលិសមួយក្រុមត្រូវបានក្រុមប្រដាប់អាវុធចាប់ជំរិតពេលកំពុងធ្វើដំណើរដោយរថយន្តលើផ្លូវល្បឿនលឿនក្នុងទីរួមស្រុក Ocozocautla និងទីក្រុងរដ្ឋបាល Tuxtla Gutierrez របស់រដ្ឋ Chiapas។ ទំព័រ Reforma ផ្សាយថា ក្រុមប្រដាប់អាវុធនេះបានបញ្ឈប់រថយន្តដឹកក្រុមប៉ូលិស រួចប្រមូលយកទូរស័ព្ទ និងបញ្ជាឱ្យដេកផ្កាប់មុខលើដី។ ក្រុមនេះដោះលែងប៉ូលិសជាស្ត្រីភេទ និងចាប់ជំរិតប៉ូលិសជាបុរសចំនួន 14 នាក់។ កងកម្លាំងប៉ូលិសរបស់រដ្ឋនេះកំពុងបើកការស្រាវជ្រាវ ស្វែងរកក្រុមប៉ូលិសដែលត្រូវចាប់ជំរិត ក៏ដូចជាក្រុមជនល្មើស។ ករណីប្រឈមមុខដាក់គ្នារវាងកងកម្លាំងអនុវត្តច្បាប់ និងក្រុមជនល្មើសនៅ Ocozocautla បានកើតឡើងញឹកញាប់ខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ។ Ocozocautla គឺជាតំបន់ដែលកើតមានអំពើជួញដូរមនុស្ស និងគ្រឿងញៀនសកម្មជាងគេនៅប្រទេសម៉ិកស៊ិក។