អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។ កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។ ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent … Read more

នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។ ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ … Read more

ការ​ស្រង់​សាក​សព​កប៉ាល់ Titanic និង​មូល​ហេតុដែល​គេ​មិនអាចធ្វើបាន​

ការ​ស្រង់​យក​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី 111 ឆ្នាំមុន ពិត​ជា​ពិបាក​នឹង​ធ្វើទៅ​រួច ព្រោះ​ត្រូវ​ការចំណាយ​ប្រាក់​​ច្រើន រួម​នឹងកត្តា​ជា​ច្រើន​ផ្សេង​ទៀត​។ យោងតាម​ទំព័រ Business Insider មូលហេតុ​ដែល​គេ​មិនអាច​ស្រង់​សាកសព​កប៉ាល់ Titanic ឡើងគោកគឺ​ ដោយសារ​មាន​មូលហេតុធំៗបី រួមមាន ការ​ចំណាយ​ប្រាក់​​ច្រើន, Titanic កំពុង​រលាយ និង​ត្រូវបាន​ចាត់ទុក​ជាទី​បញ្ចុះ​សព។ 1-សាកសព​កប៉ាល់ Titanic គឺជា​កន្លែង​បញ្ចុះសព មនុស្ស​ប្រហែល 1,500 នាក់​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​លិច​កប៉ាល់​ទេសចរណ៍ Titanic កាលពី​ឆ្នាំ 1912។ ក្រោយ​ហេតុការណ៍​នេះ សាកសព​ជាង 300 នាក់​ត្រូវបាន​ស្រង់​ឡើងគោក ខណៈដែល​សាកសព​ដទៃទៀត ខ្លះ​លិច​ទៅតាម​កប៉ាល់ ខ្លះក៏​អណ្ដែត​ចេញ​ឆ្ងាយ​ពី​តំបន់​កើតហេតុ។ រដ្ឋាភិបាល​អាម៉េរិក និង​អង់គ្លេស យល់ព្រម​ចាត់ទុក​សាកសព​កប៉ាល់ Titanic ជាទី​បញ្ចុះសព ជា​កន្លែង​រម្លឹក​ហេតុការណ៍​សោកនាដកម្ម។ ដូច្នេះ តំបន់​នេះ​នឹងត្រូវ​បានការ​ពារ ជំនួស​ឱ្យ​ការ​ស្រង់​ឡើងគោក។ 2- សាកសព​កប៉ាល់ Titanic កំពុង​រលាយ កប៉ាល់​នេះ​ត្រូវបាន​សាងសង់​ពី​បន្ទះ​ដែក​កម្រាស់ 2.5 សង់ទីម៉ែត្រ និង​ប្រើប្រាស់​ដែកគោល​ចំនួន​ពីរលាន​គ្រាប់​។ បាក់តេរី Halomonas … Read more

រាជទាយាទ​អង់គ្លេស «ទទួលយក​ប្រាក់​បរិច្ចាគ​ពី​គ្រួសារ​អតីត​មេ​ភេរ​វករ bin Laden»

សារព័ត៌មាន​អង់គ្លេស បាន​ចុះផ្សាយ​ថា ព្រះអង្គម្ចាស់ Charles យល់ព្រម​ទទួលយក​ខ្ទង់​ប្រាក់​បរិច្ចាគ ១.១៩ លាន​ដុល្លារ​អាម៉េរិក ពី​គ្រួសារ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden និង​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​មនុស្សធម៌​របស់​ទ្រង់។ រាជទាយាទ Charles ព្រះជន្ម ៧៣ វស្សា បានទទួល​ជួប Bakr និង Shafiq bin Laden ដែលជា​បងប្អូន​ឪពុក​ជាមួយ ម្ដាយ​ទីទៃ​របស់​អតីត​មេ​ភេរ​វករ Osama bin Laden នៅឯ​រាជវាំង Clarence House កាលពី​ឆ្នាំ ២០១៣ ២ ឆ្នាំ​បន្ទាប់ពី​មេ​ភេរ​វករ​នេះ​ត្រូវបាន​សម្លាប់។ ព្រះអង្គ​បាន​សព្វ​ព្រះ​ហរ​ទ័យ​ទទួលយក​ប្រាក់​បរិច្ចាគ ១ លាន​ផោន (១.១៩ លាន​ដុល្លារ​អាម៉េរិក) ដាក់បញ្ចូល​ទៅក្នុង​មូល​និ​ធី PWCF។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Times របស់ ចក្រភព​អង់គ្លេស ចុះផ្សាយ​កាលពី​ថ្ងៃទី ៣១ កក្កដា។ Times បានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បាន «ចាត់ចែង​ខ្ទង់​ប្រាក់​បរិច្ចាគ​នេះ​ដោយផ្ទាល់​ព្រះហស្ត … Read more

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់​នៃ​ចក្រភព​អង់គ្លេស ឆ្លង​វីរុស COVID-19

ព្រះអង្គម្ចាស់ Charles ព្រះជន្ម71វស្សា បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណា COVID-19 ប៉ុន្តែ​មាន​អាការរោគ​មិន​ធ្ងន់ធ្ងរ​នោះទេ។ ព្រះរាជដំណាក់ Clarence ដែលជា​តំណាង​របស់​ព្រះអង្គម្ចាស់ Charles ថ្ងៃនេះ បានប្រកាសថា ព្រះអង្គម្ចាស់ Charles “នៅមាន​ព្រះរាជសុខភាព​ល្អ​នៅឡើយ បើទោះជា​មាន​អាការរោគខ្លះៗក៏ដោយ។ ទ្រង់​បាន​បំពេញ​រាជកិច្ច​នៅឯ​ដំណាក់​របស់​ទ្រង់​ដូច​ធម្មតា”។ ព្រះ​នាង Camilla ដែលជា​ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ Charles “ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​ហើយ​ដែរ ដោយ​លទ្ធផល​អវិជ្ជមាន”។ ព្រះអង្គម្ចាស់ Charles និង​អ្នក​ម្នាង Camilla បច្ចុប្បន្ន​បង្ខាំង​ខ្លួនឯង​នៅក្នុង​ដំណាក់​នៅឯ​ប្រទេស Scotland (Scotland ជា​ផ្នែក​មួយ​នៃ​ចក្រភព​អង់គ្លេស)។ ព្រះរាជដំណាក់ Clarence បានឱ្យដឹងថា “មិនទាន់​ដឹង​ទេ​ថា ព្រះអង្គម្ចាស់​ឆ្លង​មេរោគ​ពី​អ្នកណា​នៅឡើយ តែ​ទ្រង់​បាន​ចូលរួម​ពិធី​ជាច្រើន​នាពេលថ្មីៗនេះ”។ ប៉ុន្តែ ប្រភពពី​រាជវាំង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បានធ្វើ​តេស្ត​រក​មេរោគ​នៅ​ថ្ងៃទី23មីនា និង​ទទួលលទ្ធផល​នៅ​ថ្ងៃទី24មីនា។ ព្រះអង្គម្ចាស់​ត្រូវបាន​គេ​ជឿថា បាន​ឆ្លង​មេរោគ​ចាប់ពី​ក្រោយ​ថ្ងៃទី13មីនា។ ថ្មីៗនេះ ព្រះអង្គម្ចាស់ Charles បាន​យាង​ទៅ​ជួប​ម្ចាស់​ក្ស​ត្រី Elizabeth II ដែលមាន​ព្រះជន្ម93ព្រះវស្សា នៅ​ថ្ងៃទី13មីនា។ បរមរាជវាំង … Read more