រោងចក្រផលិតអគ្គិសនីដោយកម្ដៅថ្ងៃ 1,000 ម៉េហ្គាវ៉ាត់ តភ្ជាប់នឹងបណ្ដាញអគ្គិសនីនៅប្រទេសចិន
រោងចក្រផលិតអគ្គិសនីពីថាមពលព្រះអាទិត្យថ្មីនៅ Tianjin មានកម្លាំង 1,000 ម៉េហ្គាវ៉ាត់ អាចផ្គត់ផ្គង់អគ្គិសនីដល់ពលរដ្ឋ 1.5 លានគ្រួសារ។ យោងតាមសារព័ត៌មានចិន រោងចក្រផលិតអគ្គិសនីដោយផ្ទាំងសូឡា Huadian Tianjin Haijing ត្រូវបានតភ្ជាប់ជាមួយនឹងបណ្ដាញអគ្គិសនីនៅ Tianjin កាលពីថ្ងៃទី 08 កក្កដា 2023។ សកម្មភាពរបស់រោងចក្រដែលមានកម្លាំង 1,000 ម៉េហ្គាវ៉ាត់ (MW) នេះ រួមមាន រូបមន្តឧស្សាហកម្មរួមផ្សំនឹងការផលិតអគ្គិសនីពីផ្ទាំងសូឡា ការផលិត halogen លើផ្ទៃទឹក និងក្នុងទឹក ទន្ទឹមនឹងការកែលំអសមត្ថភាពផ្គត់ផ្គង់អគ្គិសនីនៅភាគខាងជើងប្រទេសចិន។ ស្ថិតនៅតំបន់ស្រែអំបិល Changlu រោងចក្រ Huadian Tianjin Haijing គ្រប់ដណ្ដប់លើផ្ទៃដីប្រហែល 1,333 ហិកតា និងអាចផ្គង់ផ្គង់អគ្គិសនីស្អាត 1.5 ពាន់លានគីឡូវ៉ាត់ម៉ោងជារៀងរាល់ឆ្នាំ អាចឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់មនុស្ស 1.5 លានគ្រួសារ និងកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីដបានប្រហែល 1.25 លានតោន ធៀបនឹងការប្រើប្រាស់ធ្យូងថ្ម។ យោងតាម Yang Fan ប្រធានគម្រោងខាងលើ រោងចក្រនេះនឹងជួយជំរុញការកែប្រែរចនាសម្ព័ន្ធថាមពលស្អាតនៅភាគខាងជើងប្រទេសចិន។ … Read more