លិចកប៉ាល់នៅហ្វ៊ីលីពីន មនុស្សយ៉ាងតិច 26 នាក់បានបាត់បង់ជីវិត
ប៉ូលិសល្បាតសមុទ្រហ្វ៊ីលីពីន (PCG) បានឱ្យដឹងថា កប៉ាល់មួយគ្រឿងបានប្រឡាប់នៅក្បែររដ្ឋធានីម៉ានីល ដោយសារតែមានខ្យល់ខ្លាំង បណ្ដាលឱ្យមនុស្សយ៉ាងតិច 26 នាក់ត្រូវបាត់បង់ជីវិត។ យោងតាមសមត្ថកិច្ចប្រទេសហ្វ៊ីលីពីន ខ្យល់បក់បោកខ្លាំងបណ្ដាលឱ្យកប៉ាល់មួយគ្រឿងលិចនៅវេលាម៉ោងប្រហែល 13 ថ្ងៃទី 27 កក្កដា ពេលស្ថិតនៅតំបន់ដែលមានចម្ងាយប្រហែល 45 គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ទីរួមស្រុក Binangonan នៃខេត្ត Rizal។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីព្យុះ Doksuri បោកបក់ឆ្លងកាត់ភាគខាងជើងប្រទេសហ្វ៊ីលីពីន។ «អ្នកដំណើរមានការភ័យខ្លាចនៅពេលកប៉ាល់ជួបនឹងខ្យល់ខ្លាំង។ ពួកគេរត់ទៅកាន់ចំហៀងខាងឆ្វេង ធ្វើឱ្យកប៉ាល់ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹងដូច្នេះ។ យោងតាមសមត្ថកិច្ចទទួលបន្ទុកការសង្គ្រោះ កប៉ាល់នេះជួបគ្រោះថ្នាក់នៅពេលដឹកអ្នកដំណើរពីទីរួមស្រុក Binangonan ទៅកាន់កោះ Talim។ លោកបន្ថែមថា កម្លាំងសង្គ្រោះបានស្រង់សាកសពចំនួន 23 នាក់ និងសង្គ្រោះបាន 40 នាក់ ប៉ុន្តែនៅមានអ្នកដំណើរ 6 នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ គិតមកដល់ពេលនេះ តួលេខខាងលើបានកើនឡើងមួយកម្រិតទៀត ក្នុងនោះតួលេខអ្នកស្លាប់បានកើនដល់ 26 នាក់។