កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។ ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។ យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។ Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

ស្បែក​ជើង Crocs រូបរាង​អាក្រក់​ ប៉ុន្តែ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ​

បើ​ទោះ​ជា​មាន​មនុស្ស​មិន​តិច​ដែល​រិះគន់​ថា​អាក្រក់ និង​ត្រូវ​បាន​ទំព័រ Time ដាក់​ចូល​ទៅក្នុង​ «របក​គំហើញ​ដែល​អន់» ព្រោះ​តែ​គ្មាន​ប្រយោជន៍​ ប៉ុន្តែ Crocs នៅ​តែ​អាច​រក​ប្រាក់បាន​រាប់​ពាន់​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​រយៈ​ពេល​ជាង​ 20 ឆ្នាំ ស្បែក​ជើង​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង​ឈីស​នេះ ​បាន​ធ្វើ​ឱ្យ​មាន​អ្នក​ចូល​ចិត្តខ្លាំង និង​អ្នក​ស្អប់​ខ្លាំង​មិន​តិច​ឡើយ​។ ប៉ុន្តែ Crocs នៅ​តែ​ជា​បាតុភូមិ​មួយ​របស់​វិស័យ​ម៉ូដែល​ទំនើប​ និង​រក​ប្រាក់​ចំណូល​បាន​ 3.6 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កាលពី​ឆ្នាំ​កន្លង​។ ស្បែក​ជើង​នេះ​ធ្វើ​ពី croslite ដែល​ជា​ជ័រ​ប្រភេទ​ទន់ ស្រាល និង​មិន​រក្សា​ក្លិន​។ ដំបូង​ឡើយ​ វា​ត្រូវ​បាន​វាយ​តម្លៃ​ថា​អាក្រក់​ ប៉ុន្តែ​នៅ​តែ​ត្រូវ​បាន​លក់ ព្រោះ​តែ​ងាយស្រួល​ពាក់​ ទាំង​នៅ​លើដីគោក ទាំង​នៅ​ក្នុង​ទឹក​។ កាល​ពី​ឆ្នាំ 2010 ទស្សនាវដ្ដី Time បាន​ដាក់​បញ្ចូល Crocs ទៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​អំពី​របក​គំហើញ​ដែល​អន់​បំផុត​ទាំង​ 50 របស់​ពិភពលោក​។ ក៏ប៉ុន្តែ បច្ចុប្បន្ន​ បុគ្គល​​ល្បី​ឈ្មោះ​​ជា​ច្រើនរូប​​​កំពុង​ប្រើប្រាស់​ស្បែក​ជើង​យីហោ​នេះ​។ យោង​តាម Lucy Thornley ដែល​ជា​អនុប្រធាន​ផ្នែក​និន្នាការ អតិថិជន រចនា និង​ផលិត​ផល​របស់ Crocs ឱ្យ​ដឹង​ថា មាន​មូលហេតុពីរ​យ៉ាង​ដែល​នាំ​ឱ្យ​ … Read more

អាម៉េរិក​ផ្ដល់ជំនួយ​ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មហា​តូច​ឱ្យ​អ៊ុយ​ក្រែ​ន

អ៊ុយ​ក្រែ​ន​នឹង​ទទួលបាន​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) Black Hornet ខ្នាតតូច​មួយឈុត នៅក្នុង​កញ្ចប់​ជំនួយ​ថ្មី​ដែលមាន​តម្លៃ 400 លាន​ដុល្លារ​អាម៉េរិក។ មន្ទីរ​បញ្ច​កោណ​បានប្រកាស​ឱ្យដឹង​អំពី​កញ្ចប់​ជំនួយ​តម្លៃ 400 លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន ក្នុងនោះ​មាន​ទាំង​គ្រាប់កាំភ្លើង​ច្រើន​ប្រភេទ​សម្រាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស និង​បណ្ដាញ​យន្តហោះ UAV ខ្នាត​មហា​តូច​ដែលមាន​ឈ្មោះថា Black Hornet។ Black Hornet គឺជា UAV ដែលមាន​ទំហំ​តូច​ខ្លាំង និង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ប្រមូល​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់។ មុន​នោះ អង់គ្លេស និង​ន័​រ​វែ​ស​ក៏​ធ្លាប់បាន​ផ្ដល់ជំនួយ​ជា​យន្តហោះ Black Hornet នេះ​ដល់​អ៊ុយ​ក្រែ​ន។ Black Hornet មាន​បណ្ដោយ​ប្រហែល 10 សង់ទីម៉ែត្រ អាច​ហោះ​បាន​ក្នុង​រង្វង់ 2 គីឡូម៉ែត្រ និង​មាន​ល្បឿន 4.7 ម៉ែត្រ/វិនាទី អាច​ដំណើរការ​ជា​បន្តបន្ទាប់​បាន 25 នាទី។ Black Hornet ត្រូវបាន​បំពាក់​កាមេរ៉ា​ខ្នាតតូច​មួយចំនួន និង​​អាច​ហោះ​ទៅ​ក្បែរ​គោលដៅ​ដោយ​មិន​ងាយ​នឹង​ត្រូវបាន​មើលឃើញ។ ទន្ទឹមនឹងនេះ វា​ក៏​អាច​ថតរូប ថត​វីដេអូ​នៅពេល​យប់ និង​បញ្ជូន​វីដេអូ​ទៅកាន់​មូលដ្ឋាន​នៅក្នុង​រយៈ​ចម្ងាយ​ប្រហែល 2 គីឡូម៉ែត្រ​ផងដែរ។ កំណែ​ថ្មី​របស់ ​Black … Read more

កំពូលភ្នំ​ទឹកកក​អាយុកាល​រាប់ពាន់​ឆ្នាំនៅ​អឺរ៉ុប​​បាក់​រលំ

(ស្វ៊ី​ស) – មួយផ្នែក​នៃ​កំពូលភ្នំ Fluchthorn ដែល​ស្ថិតក្នុង​ជួរ​ភ្នំ Silvretta Alps បាន​បាក់​រលំ​កាលពី​ថ្ងៃទី 11 មិថុនា បណ្ដាលឱ្យ​ថ្ម​ជាង 100,000 ម៉ែត្រគូប ​ធ្លាក់​ទៅលើ​ជ្រលង​ភ្នំ​នៅ​ខាងក្រោម។ ហេតុការណ៍​បាក់រលំ​​នេះ​កើតឡើង​បន្ទាប់ពី​ប្រទេស​ស្វ៊ី​សបាន​រង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​មួយរយៈ​ពេល​យូរ។ នេះ​អាច​បណ្ដាលមកពី​ស្រទាប់ដី​ដែលមាន​ទឹកកក​ស្ថិតនៅ​រាប់ពាន់​ឆ្នាំ​កន្លង ត្រូវ​រលាយ។ សហគមន៍​អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា ករណី​ដូចគ្នានេះ​នឹង​អាច​កើត​ឡើងជា​បន្តទៀត​នៅពេល​អាកាសធាតុ​ត្រជាក់​ប្រែជា​ក្ដៅ ធ្វើឱ្យ​ស្រទាប់ដី​មាន​ទឹកកកក្រាស់ៗតាំងពី​បុរាណ ត្រូវ​រលាយ។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 26 មី​ថុ​នា 2023។ សមត្ថកិច្ច​ឱ្យដឹង ពុំមាន​អ្នករងរបួស ឬ​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ ប៉ុន្តែ កំពូលភ្នំ​​ខ្ពស់​ជាងគេ​របស់ Fluchthorn បាន​បាត់បង់​កំពស់​ប្រហែល 100 ម៉ែត្រ។ ករណី​បាក់រលំ​​នេះ​កើតឡើង​នៅ​ផ្នែក​ខាងលិច នៅក្នុង​ជ្រលង​ភ្នំ Futschol។ កំពូល​នៅ​កណ្ដាល​ដែលមាន​កម្ពស់ 3,397 ម៉ែត្រ បច្ចុប្បន្ន​គឺ​ខ្ពស់​ជាងគេ​បំផុត​របស់ Fluchthorn ដែល​នេះ​មានន័យថា កំពូលភ្នំ​នេះ​ទាប​ជាង​មុន​ប្រហែល 19 ម៉ែត្រ។ កំពូលភ្នំ​ស្ទើរតែ​ទាំងអស់​ដែលមាន​កម្ពស់​លើសពី 2,500 ម៉ែត្រ​នៅ​ជួរ​ភ្នំ Alps សុទ្ធតែ​គ្របដណ្ដប់ និង​ចាក់​ចូល​ជ្រៅ​ក្នុង​កន្លែង​ចន្លោះ​រវាង​ផ្ទាំង​ថ្មធំៗ … Read more

Pacquiao និង Horn ថ្លឹង​ទម្ងន់​រួច​រាល់ មុន​ពេល​​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

កីឡាករ Jeff Horn បាន​ត្រៀម​លក្ខណៈ​រួច​រាល់ក្រោយ​ពី​បាន​ធ្វើ​ការ​ថ្លឹង​ទម្ងន់​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ នៅម៉ោង10:30ព្រឹក(ម៉ោង​នៅ​កម្ពុជា) ជា​​មួ​យ​កីឡាករ​សម្បូរ​ដោយ​បទ​ពិសោធ Manny Pacquiao​។ អតីត​គ្រូ​​​បង្រៀន​រូប​នេះ បាន​ឡើង​ជញ្ជីង​ដោយ​ថ្លឹង​ទម្ងន់​បាន​66.3​គីឡូ​ក្រាម ​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះសម្រាប់​ការប្រកួត​ដណ្តើមខ្សែ​ក្រវាត់ WBO ទម្ងន់​66.7​គីឡូ​ក្រាម ស្រប​ពេល​ដែល​ Pacquiao ថ្លឹង​បាន​ទម្ងន់​66.1​គីឡូ​ក្រាម នៅពី​មុខ​អ្នក​យក​ព័ត៌​មាន​ក្នុង​ស្រុក និង​​អន្តរ​ជាតិ​ជា​ច្រើន​ក្នុង​ទីក្រុង Brisbane​។ Horn បានប្រកាស​ថា រូប​គេ​ត្រៀម​លក្ខណៈ​រួច​រាល់ហើយ​សម្រាប់​ការ​ប្រកួត​នេះខណៈ​ដែល​ការ​​រាប់​ថយ​ក្រោយ​នៅ​តែ​​សំដៅឆ្ពោះ​ទៅកាន់ការ​​​ប្រដាល់​ដ៏​​ធំ​បំផុត​ក្នុង​ជីវិត​របស់​គេ​។ កីឡាករ​មិនស្គាល់​ចាញ់​រូប​នេះ ដែល​មាន​កំណត់​ត្រា​ឈ្នះ​16​លើក និង​ស្មើ​​1​លើក​នោះ បាន​ឲ្យ​ដឹង​ថា៖ «ការ​​ប្រកួត​​ចាប់​ផ្តើម​ហើយ​។ អាជីព​នៅ​សា​លា​រៀន​បានបញ្ចប់​ហើយ​។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ល្អ និង​ស្ថិត​ក្នុង​អារម្មណ៍​ស្ងប់ល្អណាស់​»​​។ Horn វ័យ​29​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​​ប្រហែល​ជា​នៅ​តែ​រក្សា​អារម្មណ៍​ស្ងប់​របស់​ខ្ញុំនេះ រហូត​ដល់​ថ្ងៃ​ប្រកួតប៉ុន្តែពិត​ជា​សម្លឹង​ឆ្ពោះ​ទៅកាន់​ការប្រកួត​​នៅ​ទី​​នោះ​នា​ថ្ងៃ​ស្អែក​​នេះ និង​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​»​។ Pacquiao វ័យ​38​ឆ្នាំ ដែល​មាន​កំណត់​ត្រា​ឈ្នះ​59​លើក ចាញ់​6​លើក និង​ស្មើ​2លើកក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​38​លើក​នោះ បាន​​ចាកចេញ​ពី​កន្លែ​ង​ថ្លឹង​ទម្ងន់​យ៉ាង​​លឿន និង​មិន​បាន​ធ្វើ​ការ​បក​ស្រាយ​អ្វី​ឡើយ ប៉ុន្តែ គ្រូ​បង្វឹក​របស់​តា​រាឆ្នើម​ហ្វីលីពីន​រូប​នេះបាន​អះ​អាង​កាលពីពេលមុន​នេះ​ថា កូន​សិស្ស​របស់គាត់​នឹង​​ផ្តួល​ Horn ​ក្នុង​ទឹក​ណា​មួយមិនខាននៅ​ថ្ងៃ​អាទិត្យ​នេះ​។ ការ​ប្រកួត​នេះ​​នឹង​​​ចាប់​ផ្តើម​នៅម៉ោង​១០:៣០ព្រឹក (ម៉ោង​នៅ​កម្ពុជា)​៕ ប្រភព​ពី៖ abc.net.au