មហា​សេដ្ឋី ​Zuckerberg ថា Elon Musk មិន​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រកួត​លើ​សង្វៀន​

Mark Zuckerberg យល់​ថា​ គូប្រកួត​​ Elon Musk មិន​មាន​ភាព​ដាច់​ខាត​ក្នុង​ការ​នាំ​គ្នា​ឡើង​លើ​សង្វៀន​ប្រដាល់​ដូច​ដែល​គាត់​បាន​បបួល​គ្រា​ដំបូង​។ «បើសិន Elon ពិត​ជា​ម៉ឺង​ម៉ាត់​ជាមួយ​នឹង​ការ​ប្រកួត​ផ្លូវ​ការ​​ គាត់​នឹង​មាន​វិធី​ទាក់​ទង​មក​ខ្ញុំ​។ បើ​មិន​ដូច្នេះ​ទេ គឺ​ដល់​ពេល​ត្រូវដែល​បញ្ឈប់​​រឿង​រ៉ាវ​នេះ» ម្ចាស់​ Facebook សរសេរ​លើ​បណ្ដាញ​សង្គម​ Threads កាល​ពី​ថ្ងៃ​ទី 13 សីហា​​ដូច្នេះ​។ លោក Zuckerberg បន្ថែម​ថា «ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​តែ​ការ​ប្រកួត​ជាមួយ​នឹង​មនុស្ស​ដែល​ផ្ដល់​តម្លៃឱ្យ​កីឡា​មួយ​នេះតែ​ប៉ុណ្ណោះ»។ Elon Musk បាន​បបួល​ប្រកួតប្រដាល់​ក្នុង​ទ្រុង​ជាមួយ​នឹង​ Mark Zuckerberg កាល​ពី​ចុងខែ​មិថុនា​។ ប៉ុន្តែ មហា​សេដ្ឋី​រូប​នេះ​ទំនង​ជា​កំពុង​គេច​ពី​ការ​ប្រកួត​ប្រដាល់​ដោយ​ផ្ទាល់​ ព្រោះ​លោក​ធ្លាប់​បាន​លើក​ហេតុ​ផល​មួយ​ចំនួន​ដែល​អាច​ពន្យារ​ពេល​ការ​ប្រកួត​ ក្នុង​នោះ​ក៏មាន​ហេតុ​ផល​សុខភាព​ផងដែរ​។ យោង​តាម​ទំព័រ​ Oddspedia បើសិន​ការ​ប្រកួត​ខាងលើ​ត្រូវ​បាន​ធ្វើឡើង អត្រា​ឈ្នះ​របស់​មហា​សេដ្ឋី Zuckerberg គឺ​ 79% គ្រាដែល​ឱកាស​ឈ្នះ​របស់​មហា​សេដ្ឋី Elon Musk មាន​ត្រឹម​តែ​ 21% ប៉ុណ្ណោះ​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី 14 សីហា​ 2023​៕

របក​គំហើញ​ថ្មី​! ភព​ចំនួន​ 7 ដូច​ផែនដី ទំនង​ជា​កំពុង​មាន​ផ្ទុក​ភាវៈ​រស់​

ផ្កាយ​ TRAPPIST-1 បាន​ក្លាយជា​ទី​ជជែក​វែក​ញែក​តាំង​ពី​យូរ​មក​ហើយ នៅ​ពេល​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ព្រួយ​បារម្ភ​អំពី​កត្តា​មួយ​ចំនួន​ពី​ផ្កាយ​មេ​ និង​កត្តា​ផ្ទៃ​ក្នុង​របស់​បណ្ដា​ភព​នេះ ​អាច​រារាំង​លទ្ធភាព​កកើត​ជីវិត​។ ក៏ប៉ុន្តែ​ លទ្ធផល​នៃការ​សិក្សា​ស្រាវ​ជ្រាវ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​វិទ្យា​សាស្ត្រ​ Nature ដែល​នាំ​មុខ​ដោយ​តារា​វិទូ Frank Selsis មក​ពី​សាកល​វិទ្យាល័យ​ Bordeaux (បារាំង​) បាន​នាំ​មក​នូវ​ដំណឹង​ល្អ​ដ៏​ធំ​មួយ​។ TRAPPIST-1 គឺជា​ផ្កាយ​ក្រិន​ពណ៌​ក្រហម​មួយ​ដួង​ មាន​ទំហំ​តូច​ខ្លាំង និង​ត្រជាក់​ជាង​ព្រះ​អាទិត្យ​ឆ្ងាយ​ណាស់​ ហើយមាន​ចម្ងាយ​​ពី​ផែនដី​ត្រឹម​តែ​ 40 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ​។ ភព​ទាំង​ 7 របស់​ផ្កាយ TRAPPIST-1 មាន​ទំហំ​ និង​រូប​រាង​ខុសៗ​គ្នា និង​សុទ្ធ​តែ​មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​ដូច​ទៅ​នឹង​ផែនដី ដែល​អាច​គាំទ្រ​ដល់​ភាវៈ​រស់​។ អ្វីដែល​ធ្វើ​ឱ្យ​អ្នក​វិទ្យា​សាស្ត្រ​ចាប់​អារម្មណ៍​ជាង​គេ​​គឺ ភព​ទាំង​ 7 នេះ​សុទ្ធ​តែ​មាន​លទ្ធភាព​ខ្ពស់​ អាច​ផ្ទុក​ទឹក​រាវ​នៅ​លើ​ផ្ទៃ​ ឬ​នៅ​ក្រោម​ដី​។ ក៏ប៉ុន្តែ​ មាន​ឧបសគ្គ​មួយ​ចំនួន​ត្រូវ​បាន​លើក​ឡើង​​នា​ពេល​កន្លង​។ ភាព​ចម្លែក​របស់​ «ភព​មហាសមុទ្ឬ» មួយ​ចំនួន​ក្នុង​ចំណោម​នោះ​ បាន​ធ្វើ​ឱ្យ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ព្រួយ​បារម្ភ​។ ពួក​គេ​យល់​ថា ការ​ដែល​ពួក​វា​មាន​ទឹក​ច្រើន​ពេក​ធៀប​នឹង​ផែនដី​ នឹង​បង្ក​ផល​វិបាក​ដល់​ភាវៈ​រស់​។ ក្ដី​បារម្ភ​ធំ​បំផុត​នៅ​តែ​ជា​ផ្កាយ​មេ​ TRAPPIST-1។ ផ្កាយ​ក្រិន​ក្រហម​នេះ​ត្រជាក់មែន​ពិត​ ប៉ុន្តែដោយ​សារ​តែ​​វា​មាន​​វិទ្យុ​សកម្ម​​​ដ៏​ខ្លាំង​ក្លា​ ដូច្នេះ​ទឹក​ក្នុង​បរិយាកាស​ប្រាកដ​ជា​ត្រូវ​ហួត​ទៅ​ក្នុង​ទីអវកាស​ ហើយ​ពួក​វា​នឹង​ក្លាយ​ជា​ «ភព​សុក្រ​» របស់​ផ្កាយ​ TRAPPIST-1 … Read more

ក្រុម​មហាអំណាច​អវកាស និង «អ្នកលេង​ជើងថ្មី» ក្នុង​ដំណើរ​ទៅកាន់​ឋាន​ព្រះ​ចន្ទ

ការបាញ់​បង្ហោះ​យានអវកាស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​រុស្ស៊ី កាលពី​ថ្ងៃទី 11 សីហា គឺជា​ការប្រឹងប្រែង​ថ្មី​ក្នុងការ​ប្រកួតប្រជែង​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ ដែល​នៅទីនេះ​មាន​ទាំង «អ្នកលេង​ជើង​ចាស់» និង «អ្នកលេងជើង​​ថ្មី»។ ប្រទេស​ចិន ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន និង​កំពុង​វិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​អវកាស ដោយមាន​គោលដៅ​តាម​ឱ្យទាន់​សហរដ្ឋ​អាម៉េរិក និង​រុស្ស៊ី។ ឆ្នាំ 2003 ប្រទេស​ចិន​បាន​ក្លាយជា​ប្រទេស​ទី​បី​ដែល​នាំ​មនុស្ស​ឡើងទៅ​កាន់​គន្លង​តារាវិថី។ ឆ្នាំ 2022 ស្ថានីយ​អវកាស​ធាន​ហ្កុ​ង (Tiangong) ត្រូវបាន​ដំឡើង​ជា​រៀង​អក្សរ T រួចរាល់។ ចិន​ក៏បាន​នាំយក​បណ្ដា​រ៉ូ​បូត​ស្វ័យប្រវត្ត​ឡើងទៅ​កាន់​ភព​អង្គារ និង​ព្រះ​ចន្ទ​ដោយ​ជោគជ័យ។ ប្រទេស​នេះ​ក៏មាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​ជាន់ដី​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2030 និង​សង​សង់​មូលដ្ឋាន​នៅ​ទីនោះ​ផងដែរ។ សហរដ្ឋ​អាម៉េរិក តាម​ផែនការ​ក្នុង​កម្មវិធី Artemis ណា​សា​គ្រោង​នឹង​បំពេញបេសកកម្ម​ជាច្រើន​សម្រាប់​ការ​​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ជាថ្មី​នៅ​ឆ្នាំ 2025 ហើយ​រស់នៅ​យូរអង្វែង​នៅ​ទីនោះ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ភព​អង្គារ។ ដើម​សប្ដាហ៍​នេះ ណា​សា​ឱ្យដឹងថា Artemis 3 អាច​នឹងមិន​នាំ​មនុស្ស​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ ប៉ុន្តែ​ប្រការ​នេះ​គឺ​អាស្រ័យ​លើ​កត្តា​សំខាន់​មួយចំនួន មានដូចជា ​ប្រព័ន្ធ​ចុះចត​របស់ SpaceX ជា​ដើម​។ ប្រទេស​រុស្ស៊ី ការបាញ់​បង្ហោះ Luna-25 របស់​រុស្ស៊ី​កាលពី​ថ្ងៃទី 11 សីហា 2023 គឺជា​លើកដំបូង​ដែល​ប្រទេស​នេះ​ដាក់​គោលដៅ​លើ​ឋាន​ព្រះ​ចន្ទ … Read more

យន្តហោះ​អវកាស Virgin Galactic ដឹក​ភ្ញៀវ​ឯកជន​លើកដំបូង

ក្រុមហ៊ុន Virgin Galactic អនុវត្ត​ជើងហោះហើរ​ដែលមាន​ឈ្មោះថា «Galactic 02» កាលពី​ថ្ងៃទី 10 សីហា 2023 នាំ​មនុស្ស 6 នាក់​ឡើងទៅ​កាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី និង​ត្រលប់មក​ផែនដី​ដោយ​សុវត្ថិភាព។ Virgin Galactic ប្រើប្រាស់​ប្រព័ន្ធ​បាញ់​បង្ហោះ​ដែល​រួមមាន យន្តហោះ​អវកាស VSS Unity 6 កៅអី និង​យន្តហោះ​ដឹកជញ្ជូន​ដែលមាន​ដងខ្លួន​ពីរ VMS Eve។ VMS Eve នាំ VSS Unity ឡើងទៅ​កាន់​កម្ពស់​ប្រហែល 15,000 ម៉ែត្រ រួច​ទម្លាក់​ចុះ​ដើម្បីឱ្យ VSS Unity បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត បន្ត​ហោះ​ទៅ​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី។ VMS Eve ហោះ​ឡើង​ពី​ព្រលាន​យានអវកាស Spaceport America នៅ New Mexico នា​ម៉ោង 10 និង 30 នាទី ថ្ងៃទី 10 សីហា (ម៉ោង​ក្នុងស្រុក) … Read more

​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។ ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។ «មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។ ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។ នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom … Read more

ផែនដី​ធ្លាក់​ក្នុង​យុគ​​ទឹកកក​ពាន់​ឆ្នាំ​​ បើ​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង​?

ការ​គំរាម​កំហែង​ពី​អាវុធ​នុយក្លេអែរ​នៅ​លើ​ផែនដី មិន​ត្រឹម​តែ​មិន​ទាន់​បាត់​អស់​នោះ​ទេ តែថែម​ទាំង​កើន​ឡើង​ច្រើន​ជាង​មុន​។ ក្នុង​ករណី​សង្គ្រាម​នុយក្លេអែរ​កើត​ឡើង ពិភពលោក​អាច​ធ្លាក់​ទៅ​ក្នុង​យុគសម័យ​ទឹកកក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ឆ្នាំ​។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា សង្គ្រាម​នុយក្លេអែរ​ បើ​សិន​កើត​ឡើង​មែន នឹង​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​មនុស្សជាតិ​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​លើ​ផែនដី​ បង្កើត​បាន​ជា​ «រដូវ​ត្រជាក់​នុយក្លេអែរ» ដែល​អូស​បន្លាយ​រាប់​ពាន់​ឆ្នាំ យូរ​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​មុន​នោះ​ដែល​ថា រាប់​រយ​ឆ្នាំ​។ ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​គ្រាប់​បែក​នុយក្លេអែរ​នឹង​សាហាវ​អស្ចារ្យ​។ សីតុណ្ហភាព​ រលក​កញ្ឆក់​នឹង​បំផ្លាញ​គ្រប់​យ៉ាង​នៅ​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​វា​ បណ្ដាល​ឱ្យ​មនុស្ស​រាប់​ម៉ឺន ឬ​រាប់​លាន​នាក់​ត្រូវ​ស្លាប់​ អាស្រ័យ​ទៅ​លើ​ទំហំ​របស់​គ្រាប់​បែក​។ វិទ្យុសកម្ម​នុយក្លេអែរ​នឹង​ជ្រៀត​ចូល​ក្នុង​រាង​កាយ​មនុស្ស​ បំផ្លាញ​កោសិកា​ ធ្វើ​ឱ្យ​ហ្សែន​ប្រែ​ប្រួល​ បណ្ដាល​ឱ្យ​ពួក​គេ​ស្លាប់​សន្សឹមៗ​ក្នុង​ការ​ឈឺ​ចាប់​។ ជាង​នេះ សង្គ្រាម​នុយក្លេអែរ​ក៏​នឹង​បង្កើត​ឱ្យ​មាន​រដូវ​ត្រជាក់​ដែល​អាច​អូស​បន្លាយ​ពេលពី​រាប់​រយ​​រហូត​ដល់​រាប់​​ពាន់​ឆ្នាំ​នៅ​លើ​ផែនដី​។ កាល​ពី​ឆ្នាំ 1983 ក្រុម​អ្នក​ស្រាវជ្រាវ​របស់​អាម៉េរិក និង​រុស្ស៊ី បាន​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ និង​សន្និដ្ឋាន​ថា សង្គ្រាម​នុយក្លេអែរ​នឹង​បង្កើត​ឱ្យ​មាន​ «រដូវ​រងា​នុយក្លេអែរ»។ ប្រការ​នេះ​មាន​ន័យ​ថា ពន្លឺ​ព្រះ​អាទិត្យ​នឹង​ត្រូវ​បាន​រារាំង​ក្នុង​រយៈ​ពេល​យូរ​ ធ្វើ​ឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ វិស័យ​កសិកម្ម និង​មនុស្ស​ជាតិ​។ល។ ថ្វី​បើ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980 ពិភពលោក​ចាប់​ផ្ដើម​រួច​ផុត​ពីហានិភ័យ​កើត​មាន​សង្គ្រាម​នុយក្លេអែរ ប៉ុន្តែ​ពេល​នេះ​វា​កំពុង​កើត​ឡើង​ជា​ថ្មី​ នៅ​ពេល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​​បាន​ឈាន​ស្ទើរ​ដល់​ចំណុច​កំពូល​បំផុត​ ក្នុង​នោះ​ក៏​មាន​ការ​ព្រមាន​ពី​រុស្ស៊ី​ ទាក់​ទិន​នឹង​អាវុធ​ប្រល័យ​លោក​ផងដែរ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ ថ្មី​ៗ​នេះ​បាន​បង្កើត​គំរូ​អាកាសធាតុ​នានា​ក្នុង​ករណី​កើត​សង្គ្រាម​នុយក្លេអែរ​ និង​គំរូ​ដែល​ទាក់​ទង​នឹង​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​។ លទ្ធផល​ដែល​ពួក​គេ​ទទួល​បាន​គឺ​ថា «អាក្រក់​ជាង​អ្វី​ដែល​បាន​រក​ឃើញ​កាល​ពី​អំឡុង​ទសវត្សរ៍​ឆ្នាំ 1980» … Read more

បេក្ខភាព​ប្រធានាធិបតី​អេក្វាទ័រ​ ត្រូវគេ​លួច​ធ្វើឃាត

បេក្ខភាព​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​អេក្វាទ័រ លោក Fernando Villavicencio អាយុ 59 ឆ្នាំ ត្រូវបាន​គេ​លួច​បាញ់សម្លាប់ ​បន្ទាប់ពី​ព្រឹត្តិការណ៍​ឃោសនា​រក​សំឡេងឆ្នោត​នៅ​រដ្ឋធានី​គី​តូ។ លោក Villavicencio ដែលជា​អតីត​តំណាងរាស្ត្រ និង​ជា​អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​ខ្មាន់​កាំភ្លើង​លួច​ធ្វើ​​ឃាត​ដោយ​ការ​បាញ់ប្រហារ​បី​គ្រាប់​ នៅពេល​លោក​​កំពុង​ត្រូវបាន​ក្រុម​អង្គរក្ស​អម​ការពារ​ចេញ​មក​កាន់​​​រថយន្ត​ ក្រោយពី​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​គី​តូ​ កាលពី​ថ្ងៃទី 09 សីហា 2023។ គ្រាប់បែកដៃ​មួយគ្រា​ប់​ក៏ត្រូវ​បាន​រកឃើញ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​មិនទាន់បាន​​ដក​គន្លឹះ។ ទិដ្ឋភាព​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​បង្ហាញថា គ្រប់គ្នា​ស្រែក​ និង​រ​ត់រក​កន្លែង​ពួន ​នៅពេល​មាន​សំឡេង​គ្រាប់កាំភ្លើង។ វីដេអូ​ដទៃ​បង្ហាញថា ជនសង្ស័យ​ពាក់អាវ​​ពណ៌​ស ​ត្រូវបាន​មនុស្សម្នា​គ្រប់គ្រង​នៅ​កន្លែងកើតហេតុ។

របៀបដែល ណាសា (NASA) ប្រើប្រាស់ដែន​ទំនាញ​ និងរលកវិទ្យុ ដើម្បីសិក្សាភព និងព្រះច័ន្ទ

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) កំពុង​តែ​ប្រើ​ប្រាស់​អង់តែន​វិទ្យុ​នៅ​លើ​ដី​ដើម្បី​ទាក់​ទង​ជាមួយ​យាន​អវកាស​រាប់​សិប​គ្រឿង​​របស់​ខ្លួន​ ដែល​កំពុង​ធ្វើ​សកម្មភាព​ និង​ស្រាវជ្រាវ​វត្ថុអវកាស​នានា​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ និង​វិស្វករ​កំពុង​ទាក់​ទង និង​បញ្ជា​យាន​អវកាស​ទាំង​ឡាយ​របស់​ពួក​គេ​ដែល​ស្ថិត​នៅ​ទីអវកាស​សែន​ឆ្ងាយ​ តាម​រយៈ​ប្រព័ន្ធ​អវកាស​ជ្រៅ​ ​ជា​បណ្ដាញ​ដែល​មាន​អង់តែន​វិទ្យុ​ខ្នាត​យក្ស​របស់​ណាសា​។ បណ្ដាញ​អវកាស​ជ្រៅ ឬ DSN មិន​ត្រឹម​តែ​ជា​សេវាបញ្ជូន​ទិន្នន័យ​នោះ​ទេ វា​ក៏​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​ពិសោធ​វិទ្យាសាស្ត្រ​ស្ដី​ពី​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​ផងដែរ។ តើ​វិទ្យាសាស្ត្រ​​កម្លាំង​ទំនាញ និង​រលក​វិទ្យុ​​គឺជា​អ្វី? ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​វា​ជួយ​ដល់​មនុស្ស​ក្នុង​ការ​ស្វែង​យល់​បន្ថែម​ពី​បណ្ដា​ភព​ ព្រះចន្ទ រួម​នឹង​អាចម៍​ផ្កាយ​នានា​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​? គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង​អំពី​កម្លាំង​ទំនាញ​។ នោះ​គឺជា​កម្លាំង​ដែល​ជួយ​ឱ្យ​វត្ថុ​មួយ​​ស្រូប​ទាញ​យក​វត្ថុដទៃ​ៗ ឧទាហរណ៍​ដូច​ជា​ ភព​មួយ​ស្រូប​ទាញ​យាន​អវកាស​ឱ្យ​ហោះ​សំដៅ​ទៅ​រក​វា​ជា​ដើម​។ កម្លាំង​ទំនាញ​ក៏​ជា​កម្លាំង​ដែល​ជួយ​ឱ្យ​ភព​ទាំង​ឡាយ​គោចរ​ទៅ​តាម​គន្លង​តារា​វិថី​ជុំវិញ​ព្រះ​អាទិត្យ​ផងដែរ​។ នៅ​លើ​ផែនដី មនុស្ស​ប្រើ​ប្រាស់​ ឬ​ឆ្លង​កាត់​កម្លាំង​ទំនាញ​ជា​រៀង​រាល់​ថ្ងៃ​។ នៅ​ពេល​ទម្លាក់​វត្ថុ​មួយ​ វា​នឹង​ធ្លាក់​មក​លើ​ដី​កាន់​តែ​លឿន​​ ព្រោះ​តែ​កម្លាំង​ទំនាញ​របស់​ផែនដី​ធ្វើ​ឱ្យ​វត្ថុ​នោះ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​កាន់​តែ​លឿន​។ យាន​អវកាស​ដែល​ហោះ​សំដៅ​ភព​ណា​មួយ​ក្នុង​ល្បឿន​លឿន​ ឬ​យឺត​គឺ​អាស្រ័យ​ទៅ​លើ​ម៉ាស​របស់​ភព​នោះ​។ ម៉ាស​កាន់​តែ​តូច កម្លាំង​ទំនាញ​ក៏​កាន់​តែ​តិច។ សភាព​នៃ​ទំនាញ​ បូក​រួម​នឹង​ចំណេះ​ដឹង​ស្ដី​ពី​រលក​វិទ្យុ ជួយ​ឱ្យ​មនុស្ស​ប្រើ​ប្រាស់​កម្លាំង​ទំនាញដើម្បី​ស្រាវជ្រាវ​ភព​នានា​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ បន្ទាប់​ពី​ទៅ​ដល់​គោលដៅ យាន​អវកាស​នឹង​ប្រើប្រាស់​អង់តែន​វិទ្យុ​ដើម្បី​ទាក់​ទង​មក​កាន់ DSN នៅ​លើ​ផែនដី​ ហើយ​បណ្ដាញ​នេះ​នឹង​បញ្ជូន​រលក​វិទ្យុ​ត្រលប់​ទៅឱ្យ​យាន​អវកាស​​វិញ។ យាន​អវកាស​នីមួយ​ៗ​ គោចរ​ទៅ​តាម​គន្លង​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​កំណត់​​ ហើយ​នឹង​បញ្ជូន​រលក​វិទ្យុ​នៅ​ពេល​ហោះ​ជុំវិញ​គោលដៅ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ និង​វិស្វករ​អាច​គណនា​ឃើញ​ទីតាំង​ និង​ល្បឿន​របស់​យាន​អវកាស​ តាម​រយៈ​ការ​វាស់​វែង​ទៅ​លើ​ការ​ប្រែប្រួល​របស់​ប្រេកង់រលក​វិទ្យុ​របស់​យាន​។ ប្រការ​នេះ​អាច​ទៅ​រួច​ក៏​ដោយ​សារ​តែ​ Doppler ដែល​ជា​បាតុភូត​ធ្វើ​ឱ្យ​សារ៉ែន​រថយន្ត​សង្គ្រោះ​បន្ទាន់​មាន​សំឡេង​ខុស​ប្លែកពី​គ្នា​ នៅ​ពេល​វា​ផ្លាស់​ទី​សំដៅ​មករក​អ្នក … Read more

ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។ អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។ មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។ រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

យានអវកាស​អឺរ៉ុប​រកឃើញ​តម្រុយទាក់​ទង​នឹង «ភាព​ចម្លែក​ខុស​គេ»​​ នៃ​បរិយាកាស​​​​​ព្រះអាទិត្យ 

យានអវកាស​មួយគ្រឿង​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ជុំវិញ​ព្រះអាទិត្យ បាន​រកឃើញ​ចម្លើយ​ស​ម្រា​ប់​សំណួរ​ដែល​សួរ​ថា «តើ​ព្រះអាទិត្យ​គឺជា​វត្ថុ​អវកាស​ដែល​ខុសគេ​ក្នុងចំណោម​តារា​នៅក្នុង​ចក្រវាល?»។ ច្រើន​ទសវត្សរ៍​កន្លង ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹងថា ព្រះអាទិត្យ​ហាក់បីដូចជា​ខុសពី​គេ ធៀប​នឹង​ផ្កាយ​នានា​ដែល​ធ្លាប់​ត្រូវបាន​សង្កេត។ ព្រះអាទិត្យ​បាន​បំបែក​រាល់​ទម្រង់​ស្ដីពី​ផ្កាយ ព្រោះ​វា​មាន​បរិយាកាស​ដែល​ក្ដៅ​មិន​សម​ហេតុ​ផល។ សីតុណ្ហភាព​ក្នុង​បរិយាកាស​ខាងលើ​របស់​ព្រះអាទិត្យ (ស្រទាប់​កូ​រ៉ូ​ណា – corona) អាច​ឡើងដល់​ជាង 1.1 លាន​អង្សា​សេ ស្រប​ពេលដែល​តំបន់​ហ្វូ​តូ​ស​ហ្វៀ (Photosphere) ដែលជា​ស្រទាប់​លើ​បំផុត​របស់​ព្រះអាទិត្យ​ដែល​នៅ​ខាងក្រោម និង​មាន​ចម្ងាយ 1,600 គីឡូម៉ែត្រ​ពី​បរិយាកាស​កូរ៉ូណា បែរ​ជាមាន​កម្ដៅ​ត្រឹមតែ 5,500 អង្សា​សេ​ទៅវិញ។ តាម​ធម្មតា បរិយាកាស​របស់​ផ្កាយ​មួយ​ដួង​ត្រូវបាន​ដុត​កម្ដៅ​ដោយសារ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នៅ​ខាងក្នុង​ស្នូល​របស់​វា។ ដូច្នេះ ស្រទាប់​បរិយាកាស​ខាងលើ​របស់​ផ្កាយ មិន​អាចមាន​កម្ដៅ​ខ្ពស់ជាង 200 ដង ធៀប​នឹង​ស្រទាប់​ខាងក្រោម​ឡើយ​។ ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា​​របស់​ផ្កាយ​ គួរ​ណាស់​តែ​ត្រូវ​ត្រជាក់​ជាង​ស្រទាប់​ហ្វូ​តូ​ស​ហ្វៀ។ ប្រការនេះ​បង្ហាញថា នៅមាន​អ្វីមួយ​ដែល​មនុស្ស​មិនទាន់​ដឹង កំពុងតែ​ដុត​កម្ដៅ​ផ្កាយ​មេ​របស់​ផែនដី។ នោះ​ជា​សំណួរ​ដែល​មិនមាន​ចម្លើយនៅក្នុង​រយៈពេល 80 ឆ្នាំ​កន្លង។ ថ្មីៗនេះ យានអវកាស​ព្រះអាទិត្យ (SO) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA) បាន​រកឃើញ​អ្វីមួយ​យ៉ាង​ចម្លែក៖ រលក​ម៉េ​ញេ​ទិច​ប្រេកង់​ខ្ពស់ ដែល​ភាយ​ពាសពេញ​ស្រទាប់បរិយាកាស​​កូ​រ៉ូ​ណា។ ពី​តំបន់​ដែលមាន​ចម្ងាយ 42 គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ យាន SO បាន​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប … Read more

សូម​ប្រយ័ត្ន​ពេល​ទិញ​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ផ្ដាសាយ-ក្អក​ឱ្យ​កូន​លេប

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​អំពី​ថ្នាំ​ស៊ី​រ៉ូ​ព្យាបាល​ជំងឺ​ផ្ដាសាយ Cold Out ដែល​កំពុង​ត្រូវបាន​​ដាក់លក់​ក្នុង​ទីផ្សារ ពិសេស​គឺ​នៅ​ប្រទេស​អ៊ីរ៉ាក់ ដោយសារ​មាន​ផ្ទុក​ជាតិពុល​ក្នុង​កម្រិត​ខ្ពស់។ កាលពី​ថ្ងៃទី 07 សីហា WHO បានឱ្យដឹងថា ថ្នាំ​ស៊ី​រ៉ូ​ក្អក​​កំពុង​ដាក់លក់​នៅ​អ៊ីរ៉ាក់ ដែល​បន្ទប់ពិសោធន៍  Fourrts នៅ​ប្រទេស​ឥណ្ឌា ផលិត​ឱ្យ​ក្រុមហ៊ុន Dabilife Pharma មាន​ផ្ទុក​សារធាតុពុល​កម្រិត​ខ្ពស់។ ជាក់ស្ដែង ទំនិញ​នេះ​មាន​ផ្ទុក diethylene glycol 0.25% និង ethylene glycol 2.1% ខណៈ​បរិមាណ​សុវត្ថិភាព​ដែល​ត្រូវបាន​អនុញ្ញាត​​សម្រាប់​សារធាតុ​ទាំងពីរ​នេះ​គឺ 0.1%។ WHO បន្ថែមថា អ្នក​ផលិត និង​អ្នក​ចែកចាយ​មិនអាច​ធានា​អំពី​សុវត្ថិភាព និង​គុណភាព​របស់​ផលិតផល។ នេះ​គឺជា​សេចក្ដីប្រកាស​ថ្មី​បំផុត​នៅក្នុង​ការព្រមាន​ជាច្រើន​ដែល​ត្រូវបាន​ស្ថាប័ន​សុខាភិបាល​របស់​អង្គការសហប្រជាជាតិ​លើកឡើង​អំពី​ប្រភេទ​ថ្នាំ​គុណភាព​ទាប​ដែល​នាំ​ចេញពី​ប្រទេស​ឥណ្ឌា និង​ត្រូវបាន​ដាក់លក់​លើ​ពិភព​លោក។ មុន​នោះ មាន​ថ្នាំ​ស៊ី​រ៉ូ​យ៉ាងតិច 5 ប្រភេទ ស្ថិតក្នុង​ការស៊ើបអង្កេត​ ដោយ​មាន​ជាប់ទាក់ទង​នឹង​ក្រុមហ៊ុន​ផលិត​នៅ​ឥណ្ឌា។ Propylene glycol មិន​ពុល ប៉ុន្តែ diethylene glycol (DEG) និង Ethylene glycol … Read more

បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង ហើយ​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា?

វិធី​ចាត់ចែង​សាកសព​នៅពេល​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស គឺ​អាស្រ័យ​លើ​គម្លាត​ជាមួយនឹង​ផែនដី រួម​នឹង​កត្តា​ជាច្រើន​ផ្សេងទៀត។ ចាប់តាំងពី​មនុស្សលោក​បានចាប់ផ្ដើម​ស្រាវជ្រាវ​ទី​អវកាស​កាលពី​ជាង 60 ឆ្នាំមុន មកដល់​បច្ចុប្បន្ន​មាន​មនុស្ស​ចំនួន 20 នាក់​បាន​បាត់​បង់ជីវិត រួមមាន 14 នាក់​នៅក្នុង​គ្រោះថ្នាក់​យាន Space Shuttle របស់​ណា​សា ក្នុង​ឆ្នាំ 1986, 3 នាក់​ក្នុង​បេសកកម្ម Soyuz 11 កាលពី​ឆ្នាំ 1971 និង 3 នាក់​ក្នុង​ហេតុការណ៍​ឆេះ​ប្រព័ន្ធ​បាញ់​បង្ហោះ​រ៉ុក្កែត Apollo 1 ក្នុង​ឆ្នាំ 1967។ ក្នុង​គ្រា​ដែល​ណា​សា​កំពុងមាន​គម្រោង​នាំ​មនុស្ស​ឡើងទៅ​កាន់​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ 2025 និង​ភព​អង្គារ​ក្នុង​ទសវត្សរ៍​ក្រោយ បូករួម​នឹង​ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​អវកាស ដែល​អាច​នឹងមាន​មនុស្ស​កាន់តែច្រើន​ធ្វើដំណើរ​ទៅកាន់​ទី​អវកាស ក៏មាន​សំណួរ​មួយ​ត្រូវ​បានលើកឡើង នោះ​គឺថា «បើ​មាន​មនុស្ស​ស្លាប់​ក្នុង​ទី​អវកាស តើ​នឹង​មានរឿង​អ្វី​កើតឡើង​ចំពោះ​សាកសព?»។ ទាក់ទង​នឹង​សំណួរ​ខាងលើ Emmanuel Urquieta សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ​អវកាស និង​វេជ្ជសាស្ត្រ​បន្ទាន់​នៅ​សាកលវិទ្យាល័យ Baylor ជា​អ្នកជំនាញ​ក្នុងការ​សិក្សា​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ថែទាំ​សុខភាព​សម្រាប់​អ្នក​អវកាស បាន​បង្ហើប​ឱ្យដឹង​អំពី​វិធី​ដោះស្រាយ​ករណីបែបនេះ។ បើសិន​មាន​មនុស្ស​ស្លាប់​ក្នុង​បេសកកម្ម​នៅលើ​គន្លង​តារាវិថី​កម្រិត​ទាប​របស់​ផែនដី ​ដូច​នៅក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ជាដើម ក្រុម​អវកាស​ចរ​អាចដាក់​សាក​សព​ក្នុង​កាប៊ីន​យានអវកាស និង​នាំ​ត្រលប់​មកកាន់​ផែនដី​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ ករណីបែបនេះ​នឹងមិន​ចោទ​ជា​បញ្ហា​​ធំ​ឡើង​សម្រាប់​សាកសព។ … Read more