អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះភ្លឺ​ពេញ​ផ្ទៃ​មេឃ​​នៅ​​អូស្ត្រាលី

កាលពី​យប់​ថ្ងៃទី 20 ឧសភា ផ្ទៃមេឃ​នៅពេល​រាត្រី​ក្នុង​រដ្ឋ Queensland ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី បែរជា​ភ្លឺ​ចាំង​ភ្នែក នៅពេល​អាចម៍ផ្កាយ​មួយ​ដុំ​ហោះ​កាត់​បរិយាកាស ធ្លាក់​ទៅលើ​ផែនដី បង្ក​ជា​សំឡេង​ផ្ទុះ​ដ៏​ខ្លាំង។ រូបភាព​ដែល​ថត​បាន​ដោយ​កាមេរ៉ា​តាំងពី​ទីក្រុង Cairns នៅ​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងកើត រហូតដល់ Normanton នៅ​ឈូង​សមុទ្រ Carpentaria បង្ហាញថា ដុំ​ភ្លើង​មួយ​ដុំ​ធំ ធ្លាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ចុះមក​កាន់​ផែនដី ហើយ​មាន​ពន្លឺ​មួយ​ខ្សែ​ពណ៌​បៃតង ពណ៌​ខៀវ និង​លឿង​លេចចេញ​តាម​ពីក្រោយ។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង 09:22 យប់ ថ្ងៃទី 20 ឧសភា ឆ្នាំ 2023 (ពេលវេលា​ក្នុងស្រុក)។ ប្រជាជន​នៅ​ទីរួមស្រុក Croydon ដែលមាន​ចម្ងាយ​ពី Cairns ប្រហែល 500 គីឡូម៉ែត្រ​ទៅ​ទិស​ខាងលិច ក៏​បានឮ​សំឡេង​ផ្ទុះ។ អាចម៍ផ្កាយ​ខាងលើនេះ​ប្រហែល​ជាមាន​ទំហំ​ពី 0.5 ដល់ 1 ម៉ែត្រ តូច​ជាង​អាចម៍ផ្កាយ​ទំហំ​មធ្យម និង​ផ្លាស់​ទី​ក្នុង​ល្បឿន 150,000 គីឡូម៉ែត្រ/ម៉ោង។ នេះ​បើតាម​បណ្ឌិត Brad Tucker មកពី​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី​។ អាចម៍ផ្កាយ​ធ្លាក់ និង​ផ្ទុះ​ឆេះ​នៅ … Read more

សីតុណ្ហភាព​ទូទាំង​សកលលោក​នឹង​រុញ​កម្ដៅ​ផែន​ដី​ឡើង​ខ្ពស់​ខ្លាំង​មិន​ធ្លាប់​មាន​

អង្គការ​ឧតុនិយម​ពិភពលោក​បាន​ព្រមាន​ថា El Nino ក្ដៅ ដែល​កើនឡើង​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ និង​ការប្រែប្រួល​អាកាសធាតុ​ដែល​កើតឡើង​ដោយសារ​មនុស្ស នឹង​ជំរុញ​សីតុណ្ហភាព​ឱ្យ​កើន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់បាន​ជួប​ពីមុនមក ហើយ​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត។ កំណើន​សីតុណ្ហភាព​ទូទាំង​ពិភពលោក​អាច​នឹងឡើង​​​ផុត​ពី​ 1.5 អង្សា​សេ ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​​ប៉ារីស ក្នុង​ប្រាំ​ឆ្នាំ​ខាងមុខ នេះ​បើ​តាម​​របាយការណ៍​របស់​អង្គការសហប្រជាជាតិ (UN)។ អង្គការ​ឧតុនិយម​ពិភពលោក (WMO) របស់ UN បាន​ព្រមាន​ដូច្នេះ​នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​លើកចុងក្រោយ​បង្អស់​។ WMO បានឱ្យដឹងថា លទ្ធភាព​​ដែល​សីតុណ្ហភាព​លើ​ផ្ទៃផែនដី​នឹង​កើនឡើង​ប្រចាំឆ្នាំ​ខ្ពស់ជាង 1.5 អង្សា​សេ ធៀប​នឹង​សម័យមុន​ឧស្សាហកម្ម ​គឺមាន​រហូតដល់ 66%។ ការកើនឡើង​កម្ដៅ​នេះ​នឹង​ក្លាយជា​កំណត់​ត្រា​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា កម្ដៅ​ប្រចាំឆ្នាំ​ដែល​កើន​ជាង 1.5 អង្សា​សេ នឹង​ធ្វើឱ្យ​ពិភពលោក​ប្រឈម​នឹង​ហានិភ័យធំៗ អាច​បង្កឱ្យមាន​បម្រែបម្រួល​អាកាសធាតុ​ដែល​មិនអាច​ប្រសើរ​ឡើងវិញ​បាន មានដូចជា ហេតុការណ៍​បាក់​ផ្ទាំង​ទឹកកក​នៅ​ Greenland និង​នៅ​អង់​តា​ទិ​ក​ខាងលិច, កម្ដៅ​ព្រះអាទិត្យ​មាន​កម្រិត​ខ្ពស់​ខ្លាំង គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ បញ្ហា​ខ្វះ​ទឹក និង​អាកាសធាតុ​អាក្រក់​ខ្លាំង​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅលើ​ពិភពលោក។ ប្រទេស និង​ដែនដី​ប្រហែល 200 បាន​សន្យា​កាត់បន្ថយ​កំណើន​នៃ​សីតុណ្ហភាព​សកល 1.5 អង្សា​សេ ឬ​ទាប​ជាង​នេះ ទៅតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កាលពី​ឆ្នាំ 2015។ ប​ច្ច​ប្បន្ន ដែន​កំណត់​នោះ​អាច​នឹងត្រូវ​ឆ្លង​ផុត​ជា​លើកដំបូង … Read more

​​James Webb រក​ឃើញ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read

តេ​ឡេ​ស្កុប​អវកាស James Webb សង្កេតឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ​ផ្កាយដុះកន្ទុយ​មួយ​ដួង​ដ៏​កម្រ ស្ថិតនៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍។ ការរកឃើញ​ថ្មី​នេះ​គឺជា​ការរីកចម្រើន​មួយ​ជំហាន​ទៀត​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​របស់​តេ​ឡេ​ស្កុប​អវកាស James Webb ដែលជា​លើកដំបូង ឧស្ម័ន ក្នុងករណីនេះ​គឺ​ចំហាយ​ទឹក ត្រូវបាន​រកឃើញ​ស្ថិតនៅ​ជុំវិញ​ផ្កាយដុះកន្ទុយ 238P/Read។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា ​របស់​ទំព័រ Space។ ប្រការនេះ​ពិតជា​មាន​សារសំខាន់ ព្រោះ​វា​បង្ហាញថា ទឹក​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​កាលពី​យុគសម័យ​ដំបូង អាច​ត្រូវបាន​រក្សាទុក​ក្នុង​ទម្រង់​ទឹកកក​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​ជាងគេ​។ «កន្លងមក យើង​បានឃើញ​បណ្ដា​វត្ថុ​នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​គេ ពេញលក្ខណៈ​ជា​ផ្កាយដុះកន្ទុយ ប៉ុន្តែ ដោយមាន​ទិន្នន័យ​វិសាល​គម​សុក្រឹត​នេះ​ពី JWST ទើប​យើង​អាច​ប្រាកដថា ទឹកកក​កំពុង​បង្កើត​បាតុភូត​នោះ» អ្នកវិទ្យាសាស្ត្រ Michael Kelley ប្រធាន​ក្រុម​ស្រាវជ្រាវ​​នៃ​​គម្រោង​នេះ​ នៅ​សាកលវិទ្យាល័យ Maryland បានឱ្យដឹង​ដូច្នេះ។ ការរកឃើញ​ថ្មី​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature។ ការរកឃើញ​ចំហាយ​ទឹក​នៅ​ជុំវិញ 238P/Read ជួយ​ពង្រឹង​ទ្រឹស្ដី​ដែល​ថា ទឹក​ត្រូវបាន​ផ្កាយដុះកន្ទុយ​នាំ​ពី​ទី​អវកាស​មកកាន់​ផែនដី។ ប៉ុន្តែ ការស្រាវជ្រាវ​ក៏​បង្ហាញថា 238P/Read មិនមាន​ឧស្ម័ន CO2 ផងដែរ។ នៅក្នុង​ខ្សែក្រវាត់​អាចម៍ផ្កាយ​ចម្បង​របស់​ប្រព័ន្ធ​ព្រះអាទិត្យ ភាគច្រើន​គឺជា​ដុំថ្ម។ ក៏ប៉ុន្តែ នៅទីនេះ ជួនកាល​ក៏មាន​វត្ថុ​ដូច​ផ្កាយដុះកន្ទុយ … Read more

ភព​សៅរ៍​ដណ្ដើមបាន​​​​តំណែង «ស្ដេច​​គ្រប់​គ្រង​ព្រះ​ចន្ទ» នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

ដោយមាន​ព្រះ​ចន្ទ​ចំនួន 62 ដួង ត្រូវបាន​រកឃើញ ភព​សៅរ៍​ (Saturn) បាន​យកឈ្នះ​លើ​ភព​ព្រហស្បតិ៍​ជា​ថ្មី​ និង​​ក្លាយជា​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ នៅមុន​ពេល​នៃ​ការរកឃើញ​ថ្មី ភព​សៅរ៍​មាន​ព្រះ​ចន្ទ​ចំនួន 83 ដួង ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហព័ន្ធ​តារាសាស្ត្រ​អន្តរជាតិ (IAU)។ បច្ចុប្បន្ន តួលេខ​នេះ​បាន​កើន​ឡើងដល់ 145 ដួង នេះ​បើតាម Space ចុះផ្សាយ​កាលពី​ថ្ងៃទី 12 ឧសភា 2023។ ប្រការនេះ​បាន​នាំឱ្យ​ភព​សៅរ៍​ក្លាយជា​ភព​ដំបូង​គេ​ដែលមាន​ព្រះ​ចន្ទ​ជាង 100 ដួង។ ព្រះ​ចន្ទ​ថ្មី​ទាំងនេះ​របស់​ភព​សៅរ៍ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត Edward Ashton មកពី​វិទ្យាស្ថាន​តារា-​រូបវិទ្យា​ Academia Sinica ដោយ​ប្រើប្រាស់​ទិន្នន័យ​ពី​តេ​ឡេ​ស្កុប​របស់​កាណាដា-បារាំង-ហា​វ៉ៃ (CFHT) នៅលើ​កោះ Hawaii ដែល​ប្រមូល​បាន​តាំង​ពី​ឆ្នាំ 2019 ដល់ 2021។ ទិន្ន័យ​នេះ​ជួយ​ឱ្យ​ពួកគេ​រកឃើញ​ព្រះ​ចន្ទ​ថ្មី​​​ៗ​​មាន​អង្កត់ផ្ចិត​ចាប់ពី 2.5 គីឡូម៉ែត្រ ដែល​វិល​ជុំវិញ​ភព​សៅរ៍។ កាលពី​ខែកុម្ភៈ 2023 ភព​ព្រហស្បតិ៍​បាន​យកឈ្នះ​លើ​ភព​សៅរ៍​ស្ដីពី​ភព​ដែលមាន​ព្រះ​ចន្ទ​ច្រើនជាងគេ នៅពេល​ព្រះ​ចន្ទ​ថ្មី​ចំនួន 12 របស់​ភព​នេះ​ត្រូវបាន​ទទួលស្គាល់ ជួយ​ឱ្យ​ចំនួន​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​កើន​ដល់ 92 ដួង។ … Read more

អាចម៍ផ្កាយប្រវែង​​ 200 ម៉ែត្រ កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា) កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​អាចម៍ផ្កាយ​ខ្នាត​ធំ​មួយ​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅ​ចុងខែ​ឧសភា​នេះ ក្នុង​ល្បឿន 25,750 គីឡូម៉ែត្រ/ម៉ោង។ អាចម៍ផ្កាយ​ដែល​កំពុង​ហោះ​មកកាន់​ផែនដី​ និង​មាន​ឈ្មោះថា 2023 CL3 នេះ មាន​ទទឹង​ប្រហែល 200 ម៉ែត្រ។ ណា​សា​បាន​​ដាក់​អាចម៍ផ្កាយ​នេះ​ទៅក្នុង​ក្រុម «ក្បែរ​ផែនដី» ដែល​ត្រូវ​ការតាមដាន​ស្រាវជ្រាវ​បន្ត។ 2023 CL3 មាន​ទំហំ​ធំ​ជាង​ពីរដង​ធៀប​នឹង​រូបសំណាក​សេរីភាព Statue of Liberty (កម្ពស់​សរុប​ប្រហែល 93 ម៉ែត្រ)។ អាចម៍ផ្កាយ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បើសិន​ធ្លាក់​មកលើ​ផែនដី។ តាម​ការ​ព្យាករ អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​នៅ​ថ្ងៃទី 24 ឧសភា ក្នុង​គម្លាត 7.2 លាន​គីឡូម៉ែត្រ។ គម្លាត​ពី​ផែនដី​ទៅ​ឋានព្រះចន្ទ​គឺ 384,400 គីឡូម៉ែត្រ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​គណនា​ឃើញថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់មុខ​ផែនដី​ដោយ​សុវត្ថិភាព​ក្នុង​ល្បឿន​ជាង 25,750 គីឡូម៉ែត្រ/ម៉ោង។ ណា​សាបាន​រកឃើញថា បច្ចុប្បន្ន​មាន​អាចម៍ផ្កាយ​ប្រហែល 1,113,527 ដុំ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ។ ពួកវា​គោចរ​ជុំវិញ​ព្រះអាទិត្យ និង​ប្រមូលផ្ដុំ​ត្រង់​តំបន់​ខ្សែក្រវាត់​អាចម៍ផ្កាយ​ដែល​នៅ​ចន្លោះ​ភព​អង្គារ និង​ភព​ព្រហស្បតិ៍៕

អត្ត​ព​លិ​ក​កម្ពុជា «ហោះ» ទៅលើ​​អាកាស​ អុជ​ព្រះ​អគ្គិ​ជ័យ​ស៊ី​ហ្គេម​លើក​ទី 32 បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡា​ចាប់ផ្ដើម​ជា​ផ្លូវការ

ទិដ្ឋភាព «ហោះ​ឡើង» ទៅ​អុជ​ព្រះ​អគ្គិ​ជ័យ​កីឡា​ស៊ី​ហ្គេម របស់​កីឡាការិនី​តៃ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី បាន​បិទ​បញ្ចប់​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) លើក​ទី 32 កាលពី​យប់​ថ្ងៃទី 05 ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ប៉ុន្មាន​សប្ដាហ៍​មុន​នោះ ព្រះ​អគ្គិ​ជ័យ​កីឡា (ភ្លើង​គប់) ស៊ី​ហ្គេម ត្រូវបាន​យក​អណ្ដាតភ្លើង​ពី​ពន្លឺព្រះអាទិត្យ​នៅ​ប្រាសាទអង្គរវត្ត។ នៅឯ​ទីលាន​បាល់ទាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ពេល​ទទួលបាន​ព្រះ​អគ្គិ​ជ័យ​កីឡា​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កំពូល​កីឡាការិនី​ជូ​ជិត​ស៊ូ (Jujutsu) របស់ កម្ពុជា កញ្ញា ខាន់ ជេ​សា  (Jessa Khan) ក៏​កាន់​រត់​ចុះ​ទៅលើ​ឆាក ហើយ​ប្រគល់ជូន​ជើងឯក​កីឡាការិនី​ប៉េតង់​ពិភពលោក កែ ឡេង។ បន្ទាប់ពី​បាន​ឆ្លងកាត់​ដៃ​របស់​អត្ត​ព​លិ​ក​ឆ្នើម​ជាច្រើនរូប​របស់​កម្ពុជា ព្រះ​អគ្គិ​ជ័យ​កីឡា​ក៏បាន​ទៅដល់​ដៃ សន សៀវ​ម៉ី ដើម្បីឱ្យ​កំពូល​កីឡាការិនី​តៃ​ក្វាន់​ដូ​រូបនេះ ធ្វើ​សកម្មភាព​ចុងក្រោយ​នៃ​ការអុជ​ព្រះ​អគ្គិ​ជ័យ​កីឡា។ សន សៀវ​ម៉ី អាយុ 27 ឆ្នាំ មាន​កម្ពស់ 1.83 ម៉ែត្រ គឺជា​និមិត្តរូប​នៃ​ជោគជ័យ​របស់​វិស័យ​កីឡា​កម្ពុជា។ សៀវ​ម៉ី ធ្លាប់​ដណ្ដើមបាន​មេដាយមាស​បី​គ្រឿង​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2013, 2017, 2019 ហើយក៏​ជា​អត្ត​ព​លិ​ក​កម្ពុ​ជាដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ដណ្ដើមបាន​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី … Read more

ចន្ទ្រគ្រាស​នៅ​យប់​ថ្ងៃទី 05 ឧសភា​នេះ នឹង​ងាយស្រួល​គយគន់​សម្រាប់​កម្ពុជា​ទាំងមូល

នៅ​យប់​នេះ ដែនដី​កម្ពុជា​ទាំងមូល​នឹង​ស្ថិតក្នុង​តំបន់​ដែល​អាច​មើលឃើញ​ទាំងស្រុង​នូវ​បាតុភូត​រាហូ​ចាប់​ចន្ទ ដែល​អូ​បន្លាយពេល​ជាង​ពីរ​ម៉ោង ធ្វើ​ឱ្យ​​​ព្រះ​ចន្ទ​​ប្រែជា​ងងឹត​ជាង​មុន ប៉ុន្តែ​មិនមាន​ពណ៌​ក្រហម​ខ្លាំង។ ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់​នឹង​កើតឡើង​នៅវេលា​ម៉ោង 22 និង 15 នាទីយប់​នៃថ្ងៃទី 05 ឧសភា (ម៉ោង​នៅ​កម្ពុជា)។ ប្រជាជន​ស្ទើរតែ​ទាំងអស់​ដែល​រស់នៅក្នុង​តំបន់​នានា​របស់​ទ្វីបអាស៊ី អឺរ៉ុប អង់តាក់ទិក រុស្ស៊ី អូ​សេ​អា​នី អាហ្វ្រិក​ខាងកើត និង​អាហ្វ្រិក​កណ្ដាល សុទ្ធតែ​អាច​គយគន់​បាតុភូត​នេះ។ អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ខុសពី​ចន្ទ្រគ្រាស​ទាំងស្រុង ឬមួយ​ចំណិត ចន្ទ្រគ្រាស​ពាក់កណ្ដាល​វង់ ឬ​ពាក់​កណ្ដាល​ងងឹត​មិន​ប្រែ​ពណ៌​ជា​ក្រហម​ខ្លាំង និង​ងងឹត​នោះទេ តែ​វា​គ្រាន់​តែមាន​ពណ៌​ក្រហម​ស្រាល និង​ងងឹត​ជាងបន្តិច​បើ​​ធៀប​នឹង​ចន្ទ​ពេញវង់​ធម្មតា​។ បាតុភូត​រាហូ​ចាប់​ចន្ទ​លើក​នេះ​នឹងមាន​ភាពងាយស្រួល​សម្រាប់​ការ​ទស្សនារបស់​ប្រជាជន​កម្ពុជា ព្រោះថា វា​នឹង​កើតឡើង​នៅ​ជិត​ពាក់​កណ្ដាលយប់ ពេលដែល​ព្រះ​ចន្ទ​រះ​ឡើង​ខ្ពស់។ ដូច​ទៅនឹង​ប្រភេទ​នៃ​បាតុភូត​រាហូ​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើតឡើង​ដោយសារ​ផែនដី​គោចរ​ឆ្លងកាត់​តំបន់​ចន្លោះ​រវាង​ព្រះ​ចន្ទ និង​ព្រះអាទិត្យ។ ប្រការនេះ​ធ្វើឱ្យ​ពន្លឺ​ដែល​ព្រះអាទិត្យ​ជះ​ទៅលើ​ព្រះ​ចន្ទ​ត្រូវ​បាំងបិទ​ដោយ​ផែនដី គ្រា​ដែល​ស្រមោល​របស់​ផែនដី​ជះ​ទៅលើ​ព្រះ​ចន្ទ ហើយ​ជា​លទ្ធផល ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយផ្នែក មួយ​ចំហៀង ឬ​ងងឹត​ទាំងស្រុង​ទៅតាម​ទីតាំង​របស់​ផែនដី ព្រះ​ចន្ទ និង​ព្រះអាទិត្យ៕

ការប្រៀបធៀប​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​

ទីភ្នាក់ងារ​អវកាស​អាម៉េរិក (ណា​សា-NASA) កាលពី​ថ្ងៃទី 02 ឧសភា បាន​ចែករំលែក​វីដេអូ​មួយ​ស្ដីពី​បណ្ដា​ប្រហោង​​ខ្មៅ​ខ្នាត​យក្ស​ដែលមាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ចាប់ពី 100,000 ដង​ដល់ 66 ពាន់​លាន​ដង។ ព្រះអាទិត្យ​គឺជា​វត្ថុ​តែមួយគត់​នៅក្នុង​ទិដ្ឋភាព​ដំបូង ហើយ​វា​តូចទៅៗនៅពេល​កាមេរ៉ា​ថយក្រោយ​ឆ្ងាយទៅៗ។ ប្រហោង​ខ្មៅ​ធំ​ជាង​ម៉ាស​ព្រះអាទិត្យ 100,000 ដង ស្ថិតក្នុង​កាឡាក់ស៊ី J1601 មាន​ស្រមោល​កណ្ដាល​តូច​ជាង​ព្រះអាទិត្យ។ ស៊ុម​ទិដ្ឋភាព​​បន្ត​គឺជា​គន្លង​គោចរ​របស់​ភព​ពុធ (Mercury)។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី Circinus មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​មួយ​លាន​ដង។ បន្ទាប់មក​គឺជា​គន្លង​គោចរ​របស់​ផែនដី។ ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី M32 ដែលជា​កាឡាក់ស៊ី​រណប​របស់​កាឡាក់ស៊ី Andromeda មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ពីរលាន​ដង។ ប្រហោង​ខ្មៅ Sagittarius A* នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ធំ​ជាង​បួន​លាន​ដង ធៀប​នឹង​ម៉ាស​ព្រះអាទិត្យ។ កាឡាក់ស៊ី NGC 7727 មាន​ប្រហោង​ខ្មៅធំៗចំនួន​ពីរ ក្នុងនោះ ប្រហោង​ខ្មៅ​តូច​ជាងគេ​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ 6 លាន​ដង។ វីដេអូ​បង្ហាញ​ពី​​ទំហំ​រប​ស់​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​នៅក្នុង​ចក្រវាល​ដែល​មនុស្ស​បាន​រកឃើញ​ តមក​ទៀត​ យើង​ហោះ​ឆ្លងកាត់​គន្លង​គោចរ​របស់​ភព​ព្រហស្បតិ៍ (Jupiter), ភព​ណេ​ប​ទូ​ន (Neptune) និង​ខ្សែក្រវាត់​អាចម៍ផ្កាយ (Kuiper)។ បន្ទាប់មក​​គឺជា​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​របស់ … Read more

បាតុភូត​ «រាហូចាប់​ចន្ទ​» ដំបូង​គេ​ក្នុង​ឆ្នាំ​នេះ ជិត​កើត​ឡើង​ហើយ

ព្រះចន្ទ​នឹង​គោចរ​ចូលក្នុង​តំបន់​ងងឹត​ខាង​ក្រោយ​របស់​ផែនដី​នៅ​ថ្ងៃទី 05 ឧសភា ធ្វើ​ឱ្យ​ព្រះចន្ទ​អ័ព្ទ​រស្មី​ជាង​មុន  បង្កើត​បាន​ជា​បាតុភូត​រាហូ​​ចាប់​ចន្ទ្រ​ (ចន្ទ​គ្រាស) មួយ​ចំហៀង​។ បាតុភូត​ចន្ទ​គ្រាស​នេះ​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង 22 និង 15 នាទី នៃ​ថ្ងៃទី 05 ឧសភា (នៅកម្ពុជា) ហើយ​អាច​មើល​ឃើញ​ពី​គ្រប់​ទិស​ដែលមាន​​ព្រះ​ចន្ទ​ស្ថិត​នៅ​ឯ​នាយ​ជើង​មេឃ​ រួម​មាន​ទ្វីប​អង់តាក់ទិក ទ្វីប​អាស៊ី រុស្ស៊ី ទ្វីប​អូសេអានី តំបន់​អាហ្វ្រិក​ខាង​ត្បូង និងអាហ្វ្រិក​​កណ្ដាល​។ ព្រឹត្តិការណ៍​នេះ​នឹង​ឈាន​ដល់​ចំណុច​កំពូល​នៅ​ម៉ោង​ 00 និង 24 នាទី ថ្ងៃ​ទី 06 ឧសភា ហើយ​បញ្ចប់​នៅ​ម៉ោង 02 និង 32 នាទី​ក្នុង​ថ្ងៃ​ដដែល​ នៅ​ពេល​ព្រះចន្ទ​គោចរ​ចេញ​ផុត​ពី​ស្រមោល​ផែនដី​។ ដូច​ទៅ​នឹងប្រភេទ​នៃ​​បាតុភូត​រាហូ​​ចាប់​ចន្ទ​ដទៃ ចន្ទ​គ្រាស​មួយ​ចំហៀង​កើត​ឡើង​ដោយ​សារ​ផែនដី​គោចរ​ឆ្លង​កាត់​តំបន់​ចន្លោះ​រវាង​ព្រះចន្ទ និង​ព្រះអាទិត្យ​។ ប្រការ​នេះ​ធ្វើ​ឱ្យ​ពន្លឺ​ដែលព្រះអាទិត្យ​ជះទៅ​លើ​ព្រះចន្ទ​ត្រូវ​បាំង​បិទ​ដោយ​ផែនដី​ គ្រា​ដែល​​ស្រមោល​របស់​ផែនដី​ជះទៅ​លើ​ព្រះចន្ទ​ ហើយ​ជា​លទ្ធផល​ ព្រះ​ចន្ទ​ត្រូវ​ងងឹត​មួយ​ផ្នែក​ មួយ​ចំហៀង ឬងងឹត​​ទាំង​ស្រុង​ទៅ​តាម​ទីតាំង​របស់​ផែនដី ព្រះចន្ទ និង​ព្រះ​អាទិត្យ​។

កសិដ្ឋាន​ក្រោម​ទឹក​សមុទ្រ​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រើ​បច្ចេក​វិទ្យា​ទំនើប

កសិដ្ឋាន​នៅក្រោម​ទឹកសមុទ្រ​របស់​អ៊ីតាលី ផលិត​បន្លែ មើម​ស្អាត​នៅក្នុង​ប្រព័ន្ធ​ដែលមាន​រាង​ដូច​ផ្សិតដែល​គេ​ហៅ​ថា​ជីវមណ្ឌល​ ​ត្រូវបាន​បណ្ដែត​ខាងលើ​បាតសមុទ្រ។ កសិដ្ឋាន Nemo គឺជា​ប្រព័ន្ធ​ដាំ​រុក្ខជាតិ​ខាងក្រោម​ទឹកសមុទ្រ​ដំបូង​គេ​លើ​ពិភពលោក។ ស្ថិតនៅក្រោម​សមុទ្រ Noli ប្រទេស​អ៊ីតាលី ភាគ​និរតី Genoa កសិដ្ឋាន​នេះ​រួមមាន​បណ្ដាញ​ផ្ទះ​កញ្ចក់​រាង​ពាក់កណ្ដាល​មូល​បោះ​យុថ្កា​​អណ្ដែត​ក្នុង​ទឹកសមុទ្រ។ «ភារកិច្ច​របស់​បច្ចេក​វិទ្យា​នេះ​គឺ​ការផ្លាស់ប្ដូរ​​កសិកម្ម បង្កើន​សមត្ថភាព​ផលិត​ស្បៀងអាហារ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​ផែនដី ទៅតាម​វិធី​ស្ថិរភាព និង​មិន​ប៉ះពាល់​ដល់​បរិស្ថាន» សហ​ស្ថាបនិក Luca Gamberini ឱ្យដឹង​ដូច្នេះ។ Sergio Gamberini ដែលជា​ឪពុក​របស់ Gamberini និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Ocean Reef Group ឱ្យដឹងថា គំនិត​ដែល​នាំឱ្យមាន​កសិដ្ឋាន​នេះ​ឡើង​គឺ​ដើម្បី​បូកផ្សំ​ចំណង់​ចំណូលចិត្ត​ចំនួន​ពីរ​គឺ​ការ​មុជទឹក និង​ការ​​ធ្វើ​ចំការ។ ឆ្នាំ 2012 គម្រោង​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ការដាំ​ជីរ​​នាង​ល័​ក្ខ (basil) នៅក្នុង​បា​ឡុង​ខ្យល់​ក្រោម​ទឹក។ ដប់ឆ្នាំ​ក្រោយមក ចំការ Nemo កំពុងតែ​រីកចម្រើន នេះ​បើតាម CNN។ កសិដ្ឋាន Nemo ប្រើប្រាស់​បច្ចេកទេស​អ៊ី​ដ្រូ​ប៉ូ​និ​ច ដែល​ប្រើ​សារជាតិ​បំប៉ន​ក្នុង​ទឹក​ជំនួស​ដី និង​ប្រើ​ពន្លឺ​ពី​អំពូល​ភ្លើង​ជំនួស​ពន្លឺ​ពី​ព្រះអាទិត្យ​នៅពេល​ចាំបាច់។ គ្រប់យ៉ាង​ត្រូវបាន​តាមដាន​ពី​កន្លែង​គ្រប់គ្រង​នៅលើ​ដី។ ដល់ពេល​ត្រូវ​ប្រមូល​ផល អ្នក​មុជ​ទឹកនឹង​ហែល​ទៅ​កាត់​បន្លែ ដាក់ចូល​ក្នុង​ថង់ និង​នាំ​ឡើង​មកលើ​គោក។ ដោយសារតែ​ផ្ទះ​កញ្ចក់​ទាំងនេះ​មាន​រូបរាង​តូច​មិនអាច​ដាំ​រុក្ខជាតិធំៗ ប៉ុន្តែ​ក៏​អាច​ដាំ​បន្លែ … Read more

រកឃើញ​ដី​កម្រ​នៅលើ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​មាន​កម្ដៅ​បួន​ពាន់​អង្សា​សេ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​សារធាតុ terbium ជា​លើកដំបូង​នៅក្នុង​បរិយាកាស​របស់ KELT-9b ដែលជា​ភព​មួយ​ក្នុងចំណោម​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ក្ដៅ​បំផុត​ធ្លាប់​ត្រូវបាន​កត់ត្រា​នាពេល​កន្លង​។ KELT-9b មាន​សីតុណ្ហភាព​ជា​មធ្យម 4,000 អង្សា​សេ វិល​ជុំវិញ​ផ្កាយ​មេ KELT-9 ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 670 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ ភព​នេះ​តែងតែ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​តារាសាស្ត្រ​ចាប់តាំងពី​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំ 2016។ លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី​ដែល​បានប្រកាស​លើ​ទស្សនាវដ្ដី Astronomy and Astrophysics បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​លោហធាតុ terbium ដែលជា​ដី​កម្រ នៅក្នុង​បរិយាកាស​របស់ KELT-9b។ Terbium ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត Carl Gustaf Mosander រកឃើញ​ជា​លើក​ដំបូង​ក្នុង​អណ្ដូងរ៉ែ Ytterby នៅ​ប្រជុំ​កោះ Stockholm កាលពី​ឆ្នាំ 1843។ សារធាតុ terbium គឺជា​ដី​ដ៏​កម្រ ក្នុងនោះ​ 99% នៃ​ការផលិត terbium របស់​ពិភពលោក គឺ​ធ្វើឡើង​នៅ Bayan Obo ដែលជា​តំបន់​ទាញយក​រ៉ែ​ក្នុង​ដែនដី​ម៉ុង​ហ្កោ​លី​ខាងក្នុង​របស់​ប្រទេស​ចិន។ ភព KELT-9b វិលជុំវិញផ្កាយមេ … Read more

ចំណុច​ខ្មៅ​ (Umbra) ប៉ុន​ផែនដី បង្ហាញខ្លួន​នៅលើ​ផ្ទៃ​របស់​ព្រះអាទិត្យ

តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក ថត​បាន​ចំណុច​ខ្មៅ​ដ៏​មហិមា​ដែល​បង្ហាញខ្លួន​នៅលើ​ព្រះអាទិត្យ​កាលពី​ចុងខែ​កុម្ភៈ។ កែវយឹត​ព្រះអាទិត្យ Daniel K. Inouye នៅ Hawaii អាច​ប្រមូល​ទិន្នន័យ​វិទ្យាសាស្ត្រ​ដ៏​មានតម្លៃ​ស្ដីពី​ព្រះអាទិត្យ ដោយ​មិនបាច់​ហោះ​ទៅកាន់​ទី​អវកាស។ ស្ថានីយ​ជាតិ​សង្កេត​ព្រះអាទិត្យ (NSO) កាលពី​ថ្ងៃទី ១ មីនា បាន​ចែករំលែក​លើ​បណ្ដាញ​សង្គម​នូវ​រូបថត​ស្ដីពី​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ថត​បាន​ដោយ​កែវយឹត Daniel K. Inouye។ អង្កត់ផ្ចិត​នៃ​តំបន់​ងងឹត​របស់​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ (humbra) ជិត​ស្មើនឹង​អង្កត់ផ្ចិត​របស់​ផែនដី នេះ​បើតាម​ការឱ្យ​ដឹង​របស់ NSO។ Daniel K. Inouye ត្រូវបាន​បង្កើតឡើង​ដោយ​ប្រើប្រាស់​ទុន​ពី​មូលនិធិ​វិទ្យាសាស្ត្រ​ជាតិ​អាម៉េរិក (USNSF)។ ឧបករណ៍​នេះ បានចាប់ផ្ដើម​ដំណើរការ​ដំបូង​កាលពី​ខែកុម្ភៈ ២០២២។ នេះ​គឺជា​តេ​ឡេ​ស្កុប​ស្រាវជ្រាវ​ព្រះអាទិត្យ​ធំ​បំផុត​ក្នុង​ពិភពលោក។ វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​ថត​បាន​រូបភាព​ច្បា​ស់ក​ម្រិ​ត​ខ្ពស់​អំពី​ព្រះអាទិត្យ ជាមួយនឹង​ភាព​លម្អិត​មិន​ធ្លាប់មាន​ពីមុនមក។ កែវយឹត Daniel K. Inouye អាច​ថតរូប​ភាព​ដែលមាន​អង្កត់ផ្ចិត​ត្រឹមតែ ២០ គីឡូម៉ែត្រ។ វា​នឹង​ជួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ព្យាករ​អំពី​បាតុភូត​នានា​របស់​ព្រះអាទិត្យ​ដែល​អាច​ជះ​ផលប៉ះពាល់​ដល់​ផែនដី។