Facebook និង Messenger ជួប​បញ្ហា​ធំ៖ អ្នក​លេង​ខ្លះ​ភ័យខ្លាច​ត្រូវ​គេ​ «ហែក»

អ្នក​ប្រើ​ប្រាស់​ Facebook និង​ Messenger មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​គណនី​របស់​ពួក​គេ​ត្រូវ​ចាក​ចេញ និង​មិន​អាច​ចូល​ប្រើ​វិញ​បាន​ ទាំង​នៅ​លើ​ App ទាំង​នៅ​លើ​វ៉ែប​។ ម៉ោង​ប្រហែល 22 និង 30 នាទី​យប់កន្លង​ទៅ Facebook និង Messenger របស់​អ្នក​ប្រើ​ប្រាស់ជាច្រើន​ ត្រូវ​បាន​ធ្វើ​ឱ្យ​ចាក​ចេញដោយ​ឯកឯង។ នៅ​ពេល​​ព្យាយាម​ចូល​ប្រើ​ឡើងវិញ អ្នក​ខ្លះ​តែង​តែទទួល​បាន​សារ​ដែល​ប្រាប់​ថា «ទំព័រ​នេះ​មិន​មាន​ តំណ​ភ្ជាប់​បាន​ខូច ឬ​ត្រូវ​បាន​លុប»។ បញ្ហា​ខាងលើ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ភ័យ​ស្លន់​ស្លោ ព្រោះ​តែ​យល់​ថា គណនី​ Facebook របស់​ពួក​គេ​ ត្រូវ​បាន​គេ​ហែក​ចូល​គ្រប់គ្រង​។ «ក្រោយ​ពី​ត្រូវ​ខ្ទាត​ចេញ​ពី​គណនី និង​មិន​អាច​ប្រើ​វិញ​បាន ខ្ញុំ​គិត​ថា Facebook ពីរ​បី​គណនី​របស់​ខ្ញុំ ​ប្រាកដ​ជា​ត្រូវ​គេ​លួច​ចូល​ប្រើហើយ​» ផៃ ស្រី​អ៊ីត អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​នៅ​ភ្នំពេញ​ ឱ្យ​ដឹង​ដូច្នេះ​។ ស្រី​អ៊ីត​ ក៏​ប្រញាប់ចូល​ប្រើ​ App មួយចំនួន​ផ្សេង​ទៀត​របស់ Meta ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​របស់​ ប៉ុន្តែ​ នៅ​តែ​មិន​អាច​ប្រើ​បាន​។ ក្រោយ​ពី​បញ្ហា​នេះ​កើត​ឡើង​បាន​ប៉ុន្មាន​នាទី អ្នក​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភ័ក្ដិ​ ដើម្បី​សួរ​នាំ​។ អ្នក​ខ្លះ​ថា ប្រហែល​ជា​ Facebook មាន​បញ្ហា … Read more

យុទ្ធសាស្ត្រ «​​លើកលែង​ទិដ្ឋាការ» របស់​​ថៃ និង​សិង្ហបុរី ​អូស​ទាញភ្ញៀវ​ចិន​បាន​ច្រើន​ជាង​មុន

ដោយ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​លើក​លែង​ទិដ្ឋាការ (visa) ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​កំពុង​តែ​ក្លាយ​ជា​ជម្រើស​ដំបូង​របស់​ទេសចរ​ចិន​។ នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិនឆ្នាំ​នេះ ទេសចរ​ចិន​ត្រូវ​គិត​គូរ​ដល់​កត្តា​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ភូមិសាស្ត្រ គោលនយោបាយ​ និង​ការ​ចំណាយ​ផ្សេង​ៗ​​។ ចំពោះ​បញ្ហា​ទាំង​នេះ តំបន់​ទេសចរណ៍​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា​អូស្ត្រាលី​ជា​ដើម មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​អាស៊ី​អាគ្នេយ៍​។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទេសចរណ៍ និង​ទិន្នន័យ​របស់​ Reuters។ អូស្ត្រាលី​ធ្លាប់​ជា «ដែក​ឆក់» ចំពោះ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លក្ខខណ្ឌ​នៃ​ទិដ្ឋាការ​បាន​កាត់​បន្ថយ​ភាព​ទាក់​ទាញ​របស់​ប្រទេស​នេះ​។ ផ្ទុយ​ទៅវិញ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ីអាគ្នេយ៍ ដូច​ជា​ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ ជា​ដើម បាន​ប្រើ​ប្រាស់​កត្តា​តម្លៃ​ទាប​ជាង ក៏ដូច​ជា​គោលនយោបាយ​បន្ធូរ​បន្ថយ​ទិដ្ឋាការ​ ដើម្បី​អូស​ទាញ​ភ្ញៀវ​ពី​ប្រទេស​ចិន​។ លោក John Nee ប្រធាន​ក្រុម​ហ៊ុន​ទេសចរណ៍​ Easy Going នៅ​តំបន់​ Perth ភាគ​ខាង​លិច​របស់​អូស្ត្រាលី បាន​ទទួលស្គាល់​អំពី​បរាជ័យ​របស់​អូស្ត្រាលី​នៅ​ចំពោះមុខ​អាស៊ី​អាគ្នេយ៍។ លោក​បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​កន្លង ក្រុម​ហ៊ុន​របស់​លោក​បាន​ងើប​ឡើង​វិញ​ត្រឹម​តែ​ 40% ប៉ុណ្ណោះ​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​កូវីដ-19​។ ផ្ទុយ​ទៅវិញ សិង្ហបុរី ថៃ និង​ម៉ាឡេស៊ី​ បាន​ឃើញ​កំណើន​ភ្ញៀវ​បរទេស និង​ការ​ចំណាយ​ច្រើន​ជាង​ បើ​ធៀប​នឹង​ដំណាក់​កាល​មុន​វិបត្តិ​សុខភាព​សកល​ទៅ​ទៀត​។ «គោលនយោបាយ​លើក​លែង​ទិដ្ឋាការ​របស់​ប្រទេស​ថៃ និង​សិង្ហបុរី​ ទាក់​ទាញ​ភ្ញៀវ​បាន​ច្រើន​ ហើយ​ខ្ញុំ​គិត​ថា … Read more

IMF ថា សេដ្ឋកិច្ច​ទូទាំង​ពិភពលោក​ បាន​ «ចាក​ឆ្ងាយ​ពី​សេណារីយ៉ូ​វិបត្តិ»

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) មាន​សុទិដ្ឋិនិយម​ជាមួយ​នឹង​សេដ្ឋកិច្ច​ពិភពលោក​នា​ឆ្នាំ​នេះ ដោយ​សារ​តែ​កំណើន​នៃ​ការ​ប្រើ​ប្រាស់​ ការ​ងារ និង​បណ្ដាញ​ផ្គត់ផ្គង់​មាន​ភាព​ប្រសើរ​ឡើង​។ ក្នុង​របាយការណ៍​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ដី​ពី​ទស្សន​វិស័យ​សេដ្ឋកិច្ច​សកល​ ដែល​ប្រកាស​កាល​ពី​ថ្ងៃទី 30 មករា 2024 IMF បាន​បង្កើន​តួលេខ​នៃ​ការ​ព្យាករណ៍​អំពី​​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ យោង​តាម​របាយការណ៍​នេះ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សកល​ អាច​កើន​ 3.1% ក្នុង​ឆ្នាំ 2024​ កើន​ 0.2 ពិន្ទុ​ភាគ​រយ​ បើ​ធៀប​នឹង​ការ​ព្យាករ​ដែល​លើក​ឡើង​កាល​ពី​ខែ​តុលា 2023​។ ការ​ព្យាករណ៍អំពី​កំណើន​សេដ្ឋកិច្ច​សកល​​សម្រាប់​ឆ្នាំ 2025 គឺ 3.2% ពោល​គឺ​មិន​មាន​ការ​ប្រែ​ប្រួល​​។ ដូច្នេះ កំណើន​នៅ​តែ​ក្រោម​កម្រិត​មធ្យម​ភាគ​នៃ​ដំណាក់​កាល​ឆ្នាំ 2000-2019 ដែល​កើន​ 3.8%​។ ចំណែក​ពាណិជ្ជកម្មវិញ ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​ 3.3% ក្នុង​ឆ្នាំនេះ និង 3.6% ក្នុង​ឆ្នាំ 2025​។ ភាគ​រយ​នេះ​សុទ្ធ​តែ​នៅ​ក្រោម​កម្រិត​មធ្យម​គឺ 4.9% ដោយ​សារ​តែ​សម្ពោធ​ពី​រនាំង​ពាណិជ្ជកម្ម​ថ្មី​នានា​ដែល​បាន​ និង​កំពុង​អនុវត្ត​នៅ​ទូទាំង​ពិភពលោក​។ IMF រក្សា​ការ​តួលេខ​ 5.8% នៃ​ការ​ព្យាករ​អំពី​អតិផរណា​សកល​នៅ​ក្នុង​ឆ្នាំ​នេះ​ និង​ថយ​ចុះ​នៅ​ត្រឹម​ 4.4% … Read more

ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

មហាសេដ្ឋី​​រូប​ណា​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេនៅ​ប្រទេស​ចិន​ ​ក្នុង​ឆ្នាំ 2023​?

ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​មហា​សេដ្ឋី​កំពូល​ៗ​នៅ​ប្រទេស​ចិន ដែល​គិត​ត្រឹម​ថ្ងៃទី 11 ធ្នូ ឆ្នាំ 2023 របស់​ទស្សនាវដ្ដី​ Forbes មាន​មហា​សេដ្ឋី​បច្ចេក​វិទ្យា​ចំនួន​ 5 រូប និង​ 3 រូប​ក្នុង​វិស័យ​រថយន្ត​។ នៅក្នុង​ឆ្នាំ 2023 នេះ មហា​សេដ្ឋី​ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​ចិន គឺ​លោក Jack Ma បាន​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​ 6 ដោយ​មាន​ទ្រព្យសរុប​ 24.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ លោក Ma ដែល​ធ្លាប់​ជា​គ្រូ​បង្រៀនភាសា​អង់គ្លេស បច្ចុប្បន្ន​មាន​អាយុ 58 ឆ្នាំ។ លោក​គឺជា​សហស្ថាបនិក​នៃ​ក្រុម​ហ៊ុន​ Alibaba ដែល​បច្ចុប្បន្ន​គឺជា​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​គ្រប់គ្រង​ផ្សារ​អនឡាញ​ធំជាង​គេ​នៅ​ប្រទេស​ចិន​។ លោក Ma បាន​លា​ឈប់​ពីតំណែង​នាយក​ប្រតិបត្តិ​របស់​ Alibaba កាល​ពី​ឆ្នាំ 2019​។ ក្រោយ​ការ​រស់​នៅ​ឯ​បរទេស​ប្រហែល​មួយ​ឆ្នាំ លោក​ក៏​ត្រលប់​ទៅកាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មីនា 2023​ ក្នុង​ពេល​ Alibaba បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​បំបែក​ខ្លួន​ជា​ 6 ក្រុម​ហ៊ុន​។ លោក Ma មាន​ភាគ​ហ៊ុន​ចំនួន 3.9% នៅ​ក្នុង​ … Read more

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម សម្រេច​បាន​ជិត 8 ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023

នៅ​ក្នុង​ជំនួប​រវាង​ ក្រសួង​ឧស្សាហកម្ម​ ពាណិជ្ជកម្ម​វៀតណាម និង​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​​នវានុវត្តន៍ (វ.ប.ន) របស់​ កម្ពុជា ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម មាន​វឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​។ នា​ថ្ងៃទី 12 ខែ​ធ្នូ ឆ្នាំ 2023 នៅ​ រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម លោក​ជំទាវ ចម​ និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ វ.ប.ន របស់ កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​លោក​ ង្វៀន ហុងយាន រដ្ឋមន្តី​ក្រសួង​ឧស្សាហកម្ម ពាណិជ្ជកម្ម​វៀតណាម​ ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ ហ៊ុន ម៉ាណែត​​។ នៅ​ក្នុង​ជំនួប​នេះ​ សមាស​ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា ក្នុង​រយៈ​ពេល​កន្លង កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ឧស្សាហកម្មទ្វេ​ភាគី រវាង​ កម្ពុជា និង​ វៀតណាម … Read more

បី​ទម្លាប់​ជួយ​ឱ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​មាន​រាងកាយ​មាំមួន​ក្នុង​វ័យ U50

ដើម្បី​បាន​រាងកាយ​មាំមួន​ក្នុង​មជ្ឈិមវ័យ លោក Sunak ដែលជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើមកំណើត​ឥណ្ឌា តែង​បោះបង់​អាហារយូរៗម្ដង និង​បោះបង់​ទម្លាប់​ពិសា​ភេសជ្ជៈ​ផ្អែម។ល។ កាលពី​ចុងខែ​ឧសភា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak រួម​នឹង​អត្ត​ព​លិ​កជាង 100 នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Northallerton ក្នុង​តំបន់ North Yorkshire។ ក្នុង​វ័យ 43 ឆ្នាំ លោក​រត់​បាន​ចម្ងាយ 10 គីឡូម៉ែត្រ ក្នុង​រយៈពេល 47 នាទី​និង 41 វិនាទី។ ក្នុង​វ័យ​កណ្ដាល​នេះ លោក Sunak នៅតែ​រក្សាបាន​រាង​កាយ​​មាំមួន និង​សុខ​ភាពល្អ ដោយសារតែ «ទម្លាប់​បីយ៉ាង» ខាងក្រោម។ ទី​មួយ​៖ បោះបង់​ការ​ញៀន​នឹង​ភេសជ្ជៈ​កំប៉ុង កាលពី​ឆ្នាំ 2019 លោក Sunak ធ្លាប់បាន​សារភាពថា លោក​ជា​មនុ​ស្សញៀន​នឹង​ភេសជ្ជៈ​កំប៉ុង។ ទម្លាប់​នេះ​បានធ្វើឱ្យ​លោក​មាន​បញ្ហា​ធ្មេញ និង​ត្រូវដាក់​ការកំណត់​ពិសា​តែមួយ​កំប៉ុង/សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រ​ថា ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង​មាន​ផ្ទុក​ថាមពល​ប្រហែល 139 កាឡូរី រួម​នឹង​ស្ករ 35 ក្រាម។ ជាតិ​ស្ករ​នេះ​ស្មើនឹង​ស្ករ​ឆុង​កាហ្វេ​ចំនួន … Read more

ស្ត្រី​​ជាប់ពន្ធនាគារ​ព្រោះ​​សម្លាប់​កូន​បួន​នាក់នៅ​អូស្ត្រាលី​ ត្រូវបាន​ដោះលែង

Kathleen Folbigg ជា​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​កូនតូច​បួន​នាក់ ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ ក្រោយ​រយៈពេល 20 ឆ្នាំ នៅពេល​មានការ​សង្ស័យថា ត្រូវបាន​កាត់ទោស​ដោយ​អយុត្តិធម៌។ ប្រធាន​តុលាការ New South Wales កាលពី​ថ្ងៃទី 05 មិថុនា 2023 បានឱ្យដឹងថា បាន​ពិភាក្សា​ជាមួយ​អភិបាលរដ្ឋ​នេះ និង​បានស្នើ​ឱ្យមាន​ការដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ Kathleen Folbigg ក្រោយពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​បឋម​បង្ហាញថា មាន​ចំណុច​ខុស​ប្រក្រតី​ទាក់ទិន​នឹង​ការកាត់ទោស​ស្ត្រី​ដែល​ត្រូវបាន​ចោទថា​បានសម្លាប់​កូនតូច​បួន​នាក់។ Folbigg ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​ដដែល។ Kathleen Folbigg អាយុ 55 ឆ្នាំ បាន​ជាប់ពន្ធនាគា​រកា​លពី​ឆ្នាំ 2003 ដោយ​ត្រូវបាន​កាត់ទោស​ពីបទ​សម្លាប់​មនុស្ស បន្ទាប់ពី​កូន​បួន​នាក់​របស់គាត់​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​រង្វង់​ជាង​មួយ​ទសវត្សរ៍ ចាប់ពី​ឆ្នាំ 1989។ Folbigg សុទ្ធតែជា​អ្នករក​ឃើញ​សាកសព​របស់កូនៗ ប៉ុន្តែ​ពុំមាន​ភស្ដុតាង​អ្វីដែល​បញ្ជាក់ថា ស្ត្រី​រូបនេះ​ជា​ជនដៃដល់។ Kathleen Folbigg ត្រូវជាប់​​ពន្ធនាគារ​ក្រោយពី​តុលាការ​យល់ថា លទ្ធភាព​ដែល​ក្មេង​បួន​នាក់​ក្នុង​គ្រួសារ​សុទ្ធតែ​បាន​ស្លាប់​ដោយ​គ្មាន​មូលហេតុ​គឺជា​រឿង «ពិបាក​ទៅរួច»។ ការសម្រេច​របស់​តុលារ​ក៏​យោងទៅលើ​ខ្លឹមសារ​នៅក្នុង​កំណត់ហេតុ​របស់ Folbigg ដែល​បាន​សរសេរ​អំពី​ការចាកចេញ​របស់កូនៗផងដែរ។ កាល​ពី​មាន​អាយុ 20 ឆ្នាំ Kathleen Folbigg បាន​រៀបការ​ជាមួយ … Read more

ទិដ្ឋភាព​ខាងក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន

យន្តហោះ​ដឹក​អ្នកដំណើរ​ដំបូង​ដែល​ផលិត​ដោយ​ប្រទេស​ចិន និង​មាន​ឈ្មោះថា C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត»។ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hongqiao កាលពី​ថ្ងៃទី 28 ឧសភា 2023 ជើងហោះហើរ​លេខ MU9191 របស់ China Eastern Airlines បាន​ដឹក​អ្នកដំណើរ 130 នាក់ ហោះ​ឆ្ពោះទៅកាន់​រដ្ឋធានី​ប៉េកាំង។ «ខ្ញុំ​ធ្វើដំណើរ​តាម​យន្តហោះ​ជា​ញឹកញាប់។ ខ្ញុំ​យល់ថា កៅអី​ធំ​ទូលាយ​ល្មម ធ្វើឱ្យមាន​អារម្មណ៍​ស្រួលខ្លួន» អ្នកស្រី Yu ដែលជា​អ្នកដំណើរ​មួយរូប យល់ឃើញ​ដូច្នេះ។ យន្តហោះ C919 ក៏បាន​ចុះចត​លើ​ព្រលានយន្តហោះ​ប៉េកាំង និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​ការបាញ់ទឹក ក្រោយ​ពី​ធ្វើ​ដំណើរ​រយៈ​ពេល​ពីរ​ម៉ោង​ពី​​​ព្រលាន​យន្តហោះ​ Hongqiao នៅ​សៀងហៃ​។ Zhao Hongbing ដែលជា​ប្រធាន​ក្រុម​ហោះហើរ និយាយថា «យើង​បានធ្វើ​ការហោះហើរ​សាកល្បង​ជាង 100 ជើង ដោយ​ហោះ​ឡើង និង​ចុះចត​រាប់សិប​លើក។ និយាយ​រួម ខ្ញុំ​គិតថា យន្តហោះ​នេះ​ល្អ​ណាស់»។ C919 ត្រូវបាន​អ្នកដំណើរ​វាយតម្លៃថា «ធំ​ទូលាយ​ល្មម» ខណៈដែល​ពី​ឡុ​ត​វាយតម្លៃថា​ជា​យន្តហោះ «ល្អ​បំផុត» … Read more

ម្ចាស់​ជើង​ឯក​បាល់ទាត់​ SEA Games ​​​ប្រកួត​ជា​មួយ​ម្ចាស់​ជើង​ឯក​ World Cup​​ ​នៅ​ខែ​ក្រោយ​

សហព័ន្ធ​កីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) ប្រកាស​ថា នឹង​ប្រកួត​មិត្ត​ភាព​ជាមួយ​ម្ចាស់​ជើង​ឯក World Cup នៅ​ថ្ងៃ​ទី 19 ខែ​មិថុនា 2023​ និង​បាន​អំពាវនាវ​ឱ្យ​រក្សា​សណ្ដាប់​ធ្នាប់​ ចៀស​វាងការ​ប្រកួត​ត្រូវ​លុបចោល​។ ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​​អំពី​ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់ទីន​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីលាន​បាល់​ទាត់ Gelora Bung Karno នា​រសៀល​ថ្ងៃ​ទី 24 ឧសភា​។ ប្រធាន PSSI លោក Erick Thohir ឱ្យ​ដឹង​ថា ការ​ប្រកួត​មិត្ត​ភាព​ជាមួយ​គូប្រជែង​លំដាប់​ខ្ពស់​បំផុត​ដូច​អាហ្សង់​ទីន គឺជា​ឱកាស​​ដ៏​មាន​តម្លៃ​ដើម្បី​សាកល្បង​​ផ្លូវ​ចិត្ត សមត្ថភាព និង​ដក​បទ​ពិសោធន៍​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​។ មេដឹកនាំ​ PSSI ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា នឹង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​ទ្រង់ទ្រាយធំ​បំផុត​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ Lionel Messi, Lautaro Martinez និង​មិត្ត​រួម​ក្រុម​ ចៀស​វាង​ហានិភ័យ​ការ​ប្រកួត​ត្រូវ​លុប​ចោល។ Thohir រម្លឹក​ឡើងវិញ​នូវ​មេរៀន​ឆ្នាំ 2019 នៅ​ពេល Man Utd លុប​ចោល​ដំណើរ​មក​ប្រកួត​នៅ​ឥណ្ឌូណេស៊ី ព្រោះ​តែ​​ករណី​បំផ្ទុះ​គ្រាប់​បែក​ភេរវកម្ម​ ក្នុង​នោះ​ក៏​មាន​នៅ​សណ្ឋាគារ​ដែល​កូន​សិស្ស​ និង​គ្រូបង្វឹក Sir Alex Ferguson បាន​ជ្រើស​រើស​ជា​កន្លែង​ស្នាក់​នៅ​។ PSSI … Read more

វីដេអូ​៖ តំណាង​រាស្ត្រ​ប្រហែល​ម្ភៃ​នាក់​វាយ​តប់​គ្នា​ក្នុង​សភា​នៅ​បូលីវី

តំណាង​​រាស្ត្រ​ច្រើន​រូប​នៅ​សភា​បូលីវី វាយតប់ បោចសក់​គ្នា​នៅក្នុង​សភា​នៅ​ពេល​តំណាង​រដ្ឋាភិបាល​វាយ​ការណ៍​អំពី​ការ​ដាក់​ពន្ធនាគារ​ចំពោះ​អតីត​អភិបាល​​មួយ​រូប​។ រដ្ឋមន្ត្រី​ Eduardo del Castillo កាល​ពី​ថ្ងៃទី 23 ឧសភា ត្រូវ​បាន​សភា​បូលីវី​កោះហៅ​ឱ្យ​ចូល​មក​រាយការណ៍​អំពី​ករណីលោក​​ Luis Fernando Camacho អតីត​អភិបាល​​តំបន់ Santa Cruz និង​ជា​អ្នក​នយោបាយ​ដ៏ល្បី​ឈ្មោះ​របស់​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ 12 ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ​។ លោក Castillo ការ​ពារ​សេចក្ដីសម្រេច​ចំពោះ​ការ​កាត់​ទោស​អតីត​អភិបាល​ Camacho ព្រម​ទាំង​បាន​រិះ​គន់​ថា​ ក្រុម​តំណាង​រាស្ត្រ​បក្ស​របស់​លោក Camacho ជា​ «ក្រុម​ជ្រុល​និយម លួច​ប្លន់ ហិង្សា ចូល​ចិត្ត​រឹប​អូប​ទ្រព្យ​​របស់​ប្រជាជន​បូលីវី»។ ​ពេល​លោក Castillo កំពុងនិយាយ​ តំណាង​រាស្ត្រ​មួយ​ក្រុម​របស់​បក្ស​ប្រឆាំង​ នាំ​គ្នា​លើក​បដា​​ប្រឆាំង​នឹង​ការ​ដាក់​ទោស​លើ​លោក Camacho អម​នឹង​អក្សរមួយ​ឃ្លា «រដ្ឋមន្ត្រី​ភេរវកម្ម»។ ក្នុង​ពេល​តំណាង​រាស្ត្រ​មួយ​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ព្យាយាម​ដណ្ដើម​យក​បដា ភ្លាម​នោះ​ តំណាង​រាស្ត្រ​ប្រហែល​ 20 នាក់​ ភាគ​ច្រើន​ជា​ស្ត្រី ក៏​​ចូល​ទៅ​វាយ​តប់​ និង​បោច​សក់​គ្នា​ក្នុង​សភា។ ប៉ុន្មាន​នាទី​ក្រោយ​មក ហេតុ​ការណ៍​វាយ​តប់​គ្នា​ក៏បាន​បញ្ចប់​នៅ​ពេល​ក្រុម​តំណាង​រាស្ត្រ​ជា​បុរស​ចូល​ធ្វើ​អន្តរាគមន៍​។ ក្នុង​ហេតុ​ការណ៍​នេះ​ពុំ​មាន​អ្នក​រង​របួសធ្ងន់​ធ្ងរ​​នោះ​ទេ​។ នេះ​គឺជា​ហេតុការណ៍​ថ្មី​បំផុត​ដែល​បង្ហាញ​អំពី​ស្ថានការណ៍​ប្រកាន់​បក្ស​ពួក​ក្នុងរឿង​នយោបាយ​នៅ​ … Read more

ណា​សា​ (NASA) រកឃើញ​សញ្ញា​ទឹកសមុទ្រ​ឡើងក​ម្ដៅ​ខុស​ប្រក្រតី​ El Nino ពី​អវកាស

ផ្កាយរណប Sentinel-6 Michael Freilich បាន​កត់ត្រា​រលក Kelvin ផ្លាស់​ទី​ទៅកាន់​ភាគ​ខាងកើត ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បាតុភូត​នេះ​តែង​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​សញ្ញា​របស់បាតុភូត​ El Nino។ ណា​សា​​កំណត់​បាន​សញ្ញា​ដំបូង​របស់ El Nino ពី​អវកាស បន្ទាប់​ពីមួយ​ក្នុងចំណោម​ផ្កាយរណប​របស់​ស្ថាប័ន​នេះ ​ប្រទះឃើញ​តំបន់​ទឹក​ក្ដៅ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ផ្លាស់​ទី​ទៅ​ទិសខាងកើត ទៅដល់​តំបន់​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់​តំបន់​អាម៉េរិក​ខាងត្បូង នៅ​ក្នុង​ខែមីនា និង​មេសា។ ទិន្នន័យ​ពី​ផ្កាយរណប Sentinel-6 Michael Freilich បង្ហាញថា រលក Kelvin ផ្លាស់​ទី​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ប្រភេទ​រលក​នេះ​មាន​កម្ពស់​តែ​ពី 5-10 សង់ទីម៉ែត្រ ប៉ុន្តែ​លាត​សន្ធឹង​ទំហំ​រាប់រយ​គីឡូម៉ែត្រ។ ពួកវា​ត្រូវបាន​ចាត់ទុក​ដូច​ជាស​ញ្ញា​ដំបូង​របស់ El Nino នៅពេល​កើតឡើង​នៅ​តំបន់​អេក្វាទ័រ និង​បញ្ជូន​​​ទឹក​ក្ដៅ​​នៅ​ស្រទាប់​ខាងលើ​​របស់​សមុទ្រ ទៅកាន់​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 16 ឧសភា​។ El Nino គឺជា​បាតុភូត​ឡើង​កម្ដៅ​ខុស​ប្រក្រតី​នៃ​ស្រទាប់​លើ​របស់​ទឹកសមុទ្រ​នៅ​តំបន់​អេក្វាទ័រ និង​ភាគ​ខាងកើត​​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក៏​​​ជា​ផ្នែក​មួយ​នៅក្នុង​វដ្ដ​នៃ​អាកាសធាតុ ENSO (ENSO គឺជា​អាកាសធាតុ​ដែលមាន​បាតុភូត El Nino … Read more