បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក ចាប់ផ្ដើម​ដំណើរការ​ក្នុងដំណាក់កាល​ថ្មី

រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ថាមពលព្រះអាទិត្យ Kela នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន​បានចាប់ផ្ដើម​ដំណើរការ​កាលពី​ថ្ងៃទី 25 មិថុនា 2023 ជួយ​ឱ្យបំពេញ​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​ធំជាងគេ​លើ​លោក។ រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ផ្ទាំង​សូ​ឡា Kela ខាងលើនេះ ត្រូវបាន​សាងសង់​នៅលើ​កម្ពស់ 4,600 ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ នៅ​តំបន់​ស្វយ័ត​ទី​បេ Garzê ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។ ដំណាក់កាល​ដំបូង​របស់​រោងចក្រ​នេះ មាន​កម្លាំង 1 លាន​គីឡូវ៉ាត់។ ដោយមាន​ផ្ទៃក្រឡា​ប្រហែល 16 គីឡូម៉ែត្រ​កា​រ៉ា រោងចក្រ​រោងចក្រ Kela នឹង​ផលិត​អគ្គិសនី​បាន​ប្រហែល 2 ពាន់​លាន​គីឡូវ៉ាត់​ជា​រៀងរាល់ឆ្នាំ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​ប្រហែល 700 គ្រួសារ។ ដោយសារតែ​អគ្គិសនី​ផលិត​ដោយ​រោងចក្រ Kela នឹងត្រូវ​ត​ភ្ជាប់​ជាមួយនឹង​រោងចក្រ​វា​រី​អគ្គិសនី Lianghekou នៅលើ​ទន្លេ Yalong Jiang ដែល​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមីនា 2023 បរិមាណ​អគ្គិសនី​សរុប​របស់​បណ្ដុំ​រោងចក្រ​សូ​ឡា-វា​រី​អគ្គិសនី​នេះ​នឹង​ឡើងដល់ 3 លាន​គីឡូវ៉ាត់។ ក្រោយពី​ដំណើរការ​ពេញលេញ បណ្ដុំ​រោងចក្រ​ខាងលើ​អាច​ផលិត​អគ្គិសនី​ប្រចាំឆ្នាំ​បាន​ប្រហែល 300 ពាន់​លាន​គីឡូវ៉ាត់ម៉ោង នឹង​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន 100 គ្រួសារ៕

រកឃើញ​វត្ថុ​អវកាសចម្លែក​ដែល​ «ក្ដៅ​ជាង​ព្រះអាទិត្យ» ទៅទៀត

ក្រុម​តារាវិទូ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ប្រផេះ​មួយ​ដួង​ដែល​ក្ដៅ​ខុសពី​ធម្មតា កំពុង​វិលជុំ​វិញ​ផ្កាយ​មួយ​ដួង​ដែលមាន​ចម្ងាយ​ពី​ផែនដី​ប្រហែល 1,400 ឆ្នាំ​ពន្លឺ (មួយឆ្នាំ​ពន្លឺ​ស្មើនឹង 9.46 ទ្រី​លាន​គីឡូម៉ែត្រ)។ យោងតាមលទ្ធផល​នៃ​​ការសិក្សា​ស្រាវជ្រាវ​​បង្ហោះ​លើ​ថ្នាល​ទិន្នន័យ arXiv ដែល​គ្រោង​នឹង​ប្រកាស​លើ​ទស្សនាវដ្ដី Nature Astronomy កូន​ផ្កាយ​ពណ៌​ប្រផេះ​ដែល​ទើប​ត្រូវបាន​រកឃើញ មាន​សីតុណ្ហភាព​ប្រមាណ 7,730 អង្សា​សេ ខ្ពស់ជាង​ឆ្ងាយ​បើ​ធៀប​នឹង 5,500 អង្សា​សេរ​បស់​ព្រះអាទិត្យ។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 20 មិថុនា របស់ Newsweek។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​តារាវិទូ Na’ama Hallakoun មកពី​វិទ្យាស្ថាន​វិទ្យាសាស្ត្រ Weizmann របស់​ប្រទេស​អ៊ីស្រាអែល បានដាក់​ឈ្មោះ​ឱ្យ​វត្ថុ​អវកាស​ថ្មី​នេះ​ថា WD0023-317B។ កូន​ផ្កាយ​ប្រផេះ​គឺជា​វត្ថុ​អវកាស​ពាក់កណ្ដាល​ផ្កាយ ពាក់កណ្ដាល​ភព ដែល​ជួនកាល​ក៏ត្រូវ​បាន​គេ​ហៅថា «ផ្កាយ​បរាជ័យ»។ ពួកវា​គឺជា​ដុំ​ឧស្ម័ន​យក្ស​ដែល​តែងមាន​ម៉ាស​ធំ​ជាង​ពី 13 ទៅ 80 ដង ធៀប​នឹង​ភព​ព្រហស្បតិ៍ ធ្វើ​ឱ្យ​វា​មិនទាន់មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​​រក្សា​ដំណើរការ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចាំបាច់ ដែល​នេះ​នាំ​ឱ្យ​វា​មិនអាច​ក្លាយជា​ផ្កាយ​ពិតប្រាកដ​ដូច​ព្រះអាទិត្យ។ កូន​ផ្កាយ​ប្រផេះ​ធម្មតា តែងតែ​​មាន​សីតុណ្ហភាព​ចន្លោះ​ពី 480 ទៅ 1,930 អង្សា​សេ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង WD3323-317B ដូច្នេះ វត្ថុ​អវកាស​ថ្មី​នេះ​បាន​បំបែក​កំណត់ត្រា​របស់​កូន​ផ្កាយ​ប្រផេះ​ដែល​ធ្លាប់​ត្រូវបាន​រកឃើញ​នាពេល​កន្លង។ WD3323-317B … Read more

​ប្រភព​របស់​ទឹក​នៅលើ​ផែនដី មាន​ទ្រឹស្ដី​ថ្មី​ស្ដី

អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Copehagen របស់​ប្រទេស​ដាណឺម៉ាក យល់ថា ទឹក​មាន​វត្តមាន​នៅលើ​ផែនដី​នៅពេល​ភព​នេះ​ស្រូប​ទាញ​ធូលី និង​ទឹកកក​ក្នុងដំណាក់កាល​កកើតដំបូង​។ ផែនដី​ទំនងជា​អាចមាន​វត្តមាន​ឆាប់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ទ្រឹស្ដីមុនៗ បន្ទាប់ពី​កកើតឡើង​ក្នុង​ទម្រង់​គ្រាប់​ខ្សាច់ និង​ថ្មល្អិតៗ ដែល​ប្រមូល​ផ្ដុំគ្នា​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។ ទ្រឹស្ដី​ថ្មី​នេះ​ក៏​ចង់​និយាយថា មូលហេតុ​ដែល​ទឹក​មាន​វត្តមាន​នៅលើ​ផែនដី គឺ​ដោយសារ​ផែនដី​ស្រូប​ទាញយក​ទឹក​ពី​ទី​អវកាស​នៅ​ជុំវិញ មិនមែន​ដោយសារ​ផ្កាយដុះកន្ទុយ​នាំ​ទឹកកក​មកកាន់​ផែនដី​ឡើយ។ ការសន្និដ្ឋាន​ខាងលើ​មានន័យ​សំខាន់​ចំពោះ​ការស្វែងរក​ភាវៈ​រស់នៅ​ខាងក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ ដោយ​ជឿថា ចំនួន​​ភព​ដែលមាន​ទឹក និង​អាច​រស់​នៅបាន ដែល​ស្ថិត​នៅ​ជុំវិញ​ផ្កាយ​ដទៃ អាចមាន​ច្រើនជាង​ការគិត​នាបច្ចុប្បន្ន។ ទ្រឹស្ដី​ថ្មី​របស់​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Copehagen អធិប្បាយ​ថា កាលពី​ប្រហែល 4.5 ពាន់​លាន​ឆ្នាំមុន នៅពេល​ព្រះអាទិត្យ​នៅ​ជា​ផ្កាយ​វ័យក្មេង​ដែល​ព័ទ្ធជុំវិញ​ដោយ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ឡើយ គ្រាប់វត្ថុ​ធាតុ​ មាន​ដូច​ជា​​ធូលី​ល្អិត​​ជា​ដើម​ ក៏ត្រូវ​បាន​ភព​ដែល​កំពុង​កកើត ស្រូប​ទាញ​នៅពេល​ពួកវា​មាន​ទំហំ​កាន់​តែ​​ធំ។ នៅក្នុង​ដំណាក់​កាលនោះ ផែនដី​មិន​ត្រឹមតែ​ស្រូប​ទាញយក​វត្ថុ​នានា​នៅក្នុង​ថាស​ធូលី និង​ឧស្ម័ន​នោះទេ តែ​ស្រូប​ទាញយក​ទឹក​ផងដែរ ព្រោះ​ថាស​ធូលី និង​ឧស្ម័ន​នៅ​ជុំវិញ​ព្រះអាទិត្យ​ក៏មាន​ផ្ទុក​ទឹកកក។ ទំព័រ Space ឱ្យដឹងថា ទ្រឹស្ដី​ថ្មី​នេះ​ព្យាករ​ថា បើសិន​ភព​មួយ​ដែល​វិល​ជុំវិញ​ផ្កាយ​មេ​ដូច​ទៅនឹង​ព្រះអាទិត្យ​ នៅក្នុង​គម្លាត​សមស្រប វា​នឹង​មានទឹក។ នេះ​បើតាម​សាស្ត្រាចារ្យ Martin Bizzarro សហការី​មកពី​វិទ្យាស្ថាន Globe៕

ស្ថានីយ​អវកាស ISS ហោះ​កាត់​ពីមុខ​ចំណុច​ខ្មៅ​លើ​ព្រះអាទិត្យ​ធំ​ប៉ុន​ផែនដី

Thierry Legault អ្នក​ថតរូប​តារាសាស្ត្រ​ជនជាតិ​បារាំង ប្រើប្រាស់​តេ​ឡេ​ស្កុប​ដើម្បី​ថតរូប​ភាព​របស់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) ដែល​កំពុង​ហោះ​កាត់​ពីមុខ​ព្រះអាទិត្យ កាលពី​ថ្ងៃទី 09 មិថុនា។ ដោយ​ហោះ​ក្នុង​ល្បឿន​ប្រហែល 28,000 គីឡូម៉ែត្រ/ម៉ោង ISS គោចរ​​​បាន​មួយ​ជុំ​ផែនដី​ក្នុង​រយៈពេល 90 នាទី ឬ​យូរ​ជាង​នេះ​បន្តិច តែ​វា​ហោះ​កាត់​ពីមុខ​ព្រះអាទិត្យ​ក្នុង​រង្វង់ 0.75 វិនាទី​ប៉ុណ្ណោះ នៅពេល​មើល​ពី​ផែនដី។ ដូច្នេះ ការថត​រូបភាព​ដែលមាន​គុណភាព​ខ្ពស់​ដូច Legault គឺជា​រឿង​លំបាក​ខ្លាំង។ នេះ​បើតាម Business Insider ចុះ​ផ្ស​យ​កាលពី​ថ្ងៃទី 14 មិថុនា ឆ្នាំ 2023។ «ការហោះ​កាត់​មាន​រយៈពេល​មិន​ដល់​មួយ​វិនាទី» Legault បញ្ជាក់​ដូច្នេះ។ គាត់​សំណាង​ណាស់​ដែល​ថត​បាន​ទិដ្ឋភាព​នេះ ព្រោះតែ 45 នាទី​ក្រោយមក ពពក​ធំ​មួយ​ហោះ​មក​បាំង​ជិត​ព្រះអាទិត្យ។ នៅក្នុង​វីដេអូ ISS ហោះ​កាត់​ខាងមុខ​ចំណុច​ខ្មៅ​ចំនួន​បី​លើ​ព្រះអាទិត្យ ក្នុងនោះ​មាន​មួយ​ធំ​ល្មម​អាចដាក់​ផែនដី​បាន។ នៅក្នុង​ពេលនោះ អវកាស​ចរ​របស់​ណា​សា ក៏​កំពុង​ឈាន​ជើង​ចេញ​ក្រៅ​ស្ថានីយ​ដើម្បី​ដំឡើង​ថ្ម​ផ្ទុក​ថាមពលព្រះអាទិត្យ។ ក្នុង​វីដេអូ ISS មើលទៅ​ហាក់​ស្ថិត​នៅក្បែរ​ព្រះអាទិត្យ​ខ្លាំងណាស់ ប៉ុន្តែ​តាមពិត វា​មាន​គម្លាត​យ៉ាង​ឆ្ងាយ។ ISS វិល​ជុំវិញ​ផែនដី​ក្នុង​រយៈកម្ពស់​ប្រហែល … Read more

អាចម៍ផ្កាយ​មួយ​ដុំ​​ ថ្ងៃ​នេះ​បាន​ហោះ​កាត់​មុខ​ផែនដី​ក្នុង​គម្លាត​ជិត​ជាង​ព្រះ​ចន្ទ

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​អង្កត់ផ្ចិត​ពី 13 ទៅ 30 ម៉ែត្រ ហោះ​កាត់មុខ​ផែនដី​ក្នុង​ល្បឿន​លឿន​ជាង 17 ដង ធៀប​នឹង​ល្បឿន​របស់​គ្រាប់កាំភ្លើង។ អាចម៍ផ្កាយ 2023 LZ ហោះ​កាត់មុខ​ផែនដី​ក្នុង​គម្លាត 0.00212 ឯក​តា​តារាសាស្ត្រ ឬ​ហៅថា AU (AU គឺជា​រយៈ​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះអាទិត្យ = 150 លាន​គីឡូម៉ែត្រ)។ ប្រការនេះ​មានន័យថា អាចម៍ផ្កាយ​ខាងលើ​ហោះ​ឆ្ងាយ​ពី​ផែនដី​ប្រហែល 386,242 គីឡូម៉ែត្រ។ យោងតាម​ណា​សា អាចម៍ផ្កាយ 2023 LZ ហោះ​ក្បែរ​ផែនដី​បំផុត​នៅវេលា​ម៉ោង 02 និង 36 នាទី ថ្ងៃទី 15 មិថុនា 2023 (ម៉ោង​នៅ​កម្ពុជា)។ អង្គការ​ណា​សា​ឱ្យដឹងថា អាចម៍ផ្កាយ​ 2023 LZ ដែលមាន​អង្កត់ផ្ចិត​ពី 13 ទៅ 30 ម៉ែត្រ ​​ផ្លាស់​ទី​ក្នុង​ល្បឿន 49,085 គីឡូម៉ែត្រ/ម៉ោង លឿន​ជាង 17 ដង … Read more

សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។ ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។ អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​ ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។ ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។ ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។ SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ … Read more

អឺរ៉ុប​នឹង​ផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស​នៅឯ​ភព​អង្គារ​នាយ​ប់​នេះ

ទីភ្នាក់ងារ​អវកាស​អឺរ៉ុប នឹងធ្វើ​ការផ្សាយ​ផ្ទាល់​លើកដំបូង​ពី​យានអវកាស Mars Express នៅឯ​ភព​អង្គារ នា​វេលា​ម៉ោង 23:00 ថ្ងៃទី 02 មិថុនា 2023។ ការផ្សាយ​ផ្ទាល់​នេះ​ធ្វើឡើង​ដើម្បី​រម្លឹក​ខួប 20 ឆ្នាំ​នៃ​ថ្ងៃ​បាញ់​បង្ហោះ​យាន Mars Express របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។ រ៉ុក្កែត Soyuz-FG/Fregat បាន​នាំ​យានអវកាស​នេះ​ហោះ​ឡើង​ពី​អវកាស​យានដ្ឋាន Baikonur នៅ​កា​ហ្សា​ក់​ស្ថាន កាលពី​ថ្ងៃទី 02 មិថុនា ឆ្នាំ 2003។ Mars Express មាន​ភារកិច្ច​ថតរូប​ភាព 3D នៃ​ផ្ទៃ​ភព​អង្គារ ដើម្បី​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ​សង្កេតមើល​ភព​នេះ​បាន​ច្បាស់​ជាង​មុន។ អ្នក​ស្រលាញ់​វិស័យ​តារាសាស្ត្រ​អាច​តាមដាន​ការផ្សាយ​រយៈពេល​មួយ​ម៉ោង​នេះ​នៅលើ​ឆា​នែ​ល YouTube របស់ ESA។ ក៏ប៉ុន្តែ រូបភាព​ថ្មី​នឹង​ត្រូវបាន​បញ្ជូនមក​តា​ម​ដំណាក់កាល 50 វិនាទី​ម្ដង ជំនួស​ឱ្យ​ការផ្សាយ​​ជា​ផ្ទាល់​បន្តបន្ទាប់។ ការបញ្ជូន​ទិន្នន័យ​រវាង​ភព​អង្គារ និង​ផែនដី ជាធម្មតា​​ស៊ីពេល​ចាប់ពី 3 ទៅ 22 នាទី អាស្រ័យទៅលើ​ទីតាំង​របស់​​​ភព​ទាំងពីរ​នៅលើ​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ។ ក្នុង​ការផ្សាយ​ផ្ទាល់​នៅ​ថ្ងៃនេះ ពេលវេលា​ចាប់ពី​រូបភាព​ត្រូវបាន​ថត​នៅ​​ភព​អង្គារ រហូត​ដល់ពេល​បង្ហាញ​ខ្លួន​នៅលើ​អេក្រង់​របស់​ទស្សនិកជន ​គឺ​ប្រហែល … Read more

អាចម៍​ផ្កាយ​ដែល​គោចរ​​អម​នឹង​​ផែនដី​តាំង​ពី​ឆ្នាំ​ 100 មុន​គ្រិស្តសករាជ

ក្រុម​អ្នកវិទ្យាសាស្ត្រ​​ប្រទះ​ឃើញអាចម៍​ផ្កាយ 2023 FW13 ដែល​មាន​អង្កត់​ផ្ចិត​ប្រហែល 15 ម៉ែត្រ បាន​ក្លាយ​ជា​ «អ្នក​ជិតខាង» របស់​ផែនដី​តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​រហូត​ដល់​ដល់​បច្ចុប្បន្ន​។ អាចម៍​ផ្កាយ 2023 FW13 ស្ថិត​ក្នុង​ប្រភេទ «​quasi-moon» ឬ «quasi-satellite» (ស្ដង់ដា​ព្រះចន្ទ ឬ​ ស្ដង់ដា​ផ្កាយ​រណប​) ដែល​មាន​ន័យ​ថា វា​គោចរ​ជុំវិញ​ព្រះអាទិត្យ​ទៅ​តាម​ពេល​វេលា​ដូច​ទៅ​នឹង​ផែនដី​ ប៉ុន្តែ​ទទួល​រង​ឥទ្ធិពល​តិច​តួច​បំផុត​ពី​កម្លាំង​ទំនាញ​របស់​ផែនដី​។ នេះ​បើ​តាម Live Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 31 ឧសភា 2023​។ យោង​តាម​ណាសា អង្កត់ផ្ចិត​របស់ 2023 FW13 ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​គណនា​ឃើញ​ថា​ ប្រហែល 15 ម៉ែត្រ​។ នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះអាទិត្យ អាចម៍​ផ្កាយ 2023 FW13 ក៏​វិល​ជុំវិញ​ផែនដី​ ក្នុង​គម្លាត​ប្រហែល 14 លាន​គីឡូម៉ែត្រ​។ ចំណែក​ព្រះចន្ទ​របស់​មនុស្ស​ដែល​មាន​អង្កត់ផ្ចិត​ 3,474 គីឡូម៉ែត្រ មាន​គន្លាត​ពីផែនដី​ជិត​បំផុត​ត្រឹម​ 364,000 គីឡូម៉ែត្រ​។ ស្ថានីយ​សង្កេត​តារា Pan-STARRS ដែល​មាន​ទីតាំង​នៅ​លើ​កំពូល​ភ្នំ​ភ្លើង Haleakala … Read more

ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។ SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។ ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។ ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 … Read more

បច្ចេកវិទ្យា​ «បាញ់​បញ្ជូន​អគ្គិសនី​​​ពី​អវកាស​មកកាន់​ផែនដី​» កំពុង​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Kyoto នឹងធ្វើ​តេស្ត​ក្នុងការ​ប្រើប្រាស់​ផ្កាយរណប​បាញ់​​បញ្ជូន​អគ្គិសនី​បាន​ពី​​ព្រះអាទិត្យ​ មកកាន់​ផែនដី ក្នុង​ទម្រង់​រលក​ម៉ៃ​ក្រូ​វេ​វ នៅ​ឆ្នាំ 2025។ ការប្រណាំង​ប្រជែង​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា​​បាញ់​បញ្ជូន​អគ្គិសនី​ព្រះអាទិត្យ​ដែល​ប្រមូលបាន​ពី​ទី​អវកាស មកកាន់​ផែនដី កំពុង​ឡើងក​ម្ដៅ​ខ្លាំង។ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​របស់ Hiroshi Matsumoto អតីត​នាយក​​សាកលវិទ្យាល័យ Kyoto កំពុង​នាំមុខគេ​នៅក្នុង​ការស្រាវជ្រាវ​អំពី​បច្ចេកវិទ្យា​នេះ។ បន្ទាប់មក​គឺ​សាស្ត្រាចារ្យ Naoki Shinohara នៅ​សាកលវិទ្យាល័យ Kyoto ក៏​បន្ត​ការស្រាវជ្រាវ។ នេះ​បើតាម Nikkei ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា។ ឆ្នាំ 2009 ក្រុម​របស់ Shinohara បាន​ប្រើប្រាស់​បា​ឡុង​ហោះ​ដើម្បី​បាញ់​​បញ្ជូន​អគ្គិសនី​ពី​កម្ពស់ 30 ម៉ែត្រ មកកាន់​ទូរស័ព្ទ​ចល័ត​នៅលើ​ដី។ នៅក្នុង​ឆ្នាំ​ដដែល Shinohara ក៏​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចេក​វិទ្យា​របស់​គម្រោង​ពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​មធ្យោបាយ​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​មិន​ប្រើ​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្នុង​គម្រោង​នេះ​បានទទួល​ជោគជ័យ​ក្នុងការ​ធ្វើតេស្ត​​បាញ់​បញ្ជូន​អគ្គិសនី​ក្នុង​ទម្រង់​ម៉ៃ​ក្រូ​វេ​វរ​លក​ទទឹង (transverse waves) កាល​ពី​​ឆ្នាំ 2015 និង​ក្នុង​​ទម្រ​ម៉ៃ​ក្រូ​វេ​វរ​លក​បណ្ដោយ (longitudinal waves) ​កាល​ពី​​ឆ្នាំ 2018 ក្នុង​រយៈ​ចម្ងាយ​ពី​ប្រហែល 40 ម៉ែត្រ។ … Read more

ស្នាម​ខ្មៅធំជាង​ផែនដី​បួន​ដងនៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា

ស្នាម​ខ្មៅ AR3310 ​ជា​ដុំ​ងងឹត​នៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​ដែល​បែរ​មក​រក​ផែនដី ធំ​ដល់​ថ្នាក់​អាច​មើល​ឃើញ​ពី​ផែនដី​ដោយ​មិន​បាច់​ប្រើ​តេឡេស្កុប​។ តារាវិទូ​កូរ៉េខាងត្បូង Bum-Suk Yeom ចែក​រំលែក​រូប​ភាព​ដែល​ប្រៀប​ធៀបរវាង​​ស្នាម​ខ្មៅ​ AR3310 និង​ផែនដី​។ «ស្នាម​ខ្មៅ​ព្រះអាទិត្យ​មើល​ដោយ​ភ្នែក​ធម្មតា និង​វ៉ែនតាសម្រាប់​មើល​​ព្រះអាទិត្យ​។ វា​ស្ថិត​នៅ​ខាង​ឆ្វេង​ធៀប​នឹង​ចំណុច​កណ្ដាល​របស់​រង្វង់​​ព្រះ​អាទិត្យ​» Yeom សរសេរ​ក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី 23 ឧសភា​ដូច្នេះ​។ ស្នាម​ខ្មៅ​មើល​ទៅដូច​ងងឹត ព្រោះ​វា​ត្រជាក់​ជាង​តំបន់​ដទៃ​របស់​ផ្ទៃ​ព្រះ​អាទិត្យ​ នេះ​បើតាម​ណាសា​។ ស្នាម​ខ្មៅ​ត្រជាក់ជាង​ក៏​ព្រោះ​តែ​ពួក​វា​កើត​ឡើង​នៅ​កន្លែង​ដែល​ដែន​ម៉ាញេទិក​មាន​កម្លាំង​ខ្លាំ​ង​រារាំង​កម្ដៅ​ពី​ខាង​ក្នុង​ព្រះ​អាទិត្យ​ជះ​​មក​ក្រៅ​។ ពេល​ខ្លះ​ស្នាម​ខ្មៅ​លើ​ព្រះ​អាទិត្យ​ធំ​រហូត​ដល់​ថ្នាក់​អាច​មើល​ឃើញ​ដោយ​ភ្នែក​ធម្មតា​ មិន​ចាំបាច់​ប្រើ​តេឡេស្កុប ប៉ុន្តែ​ត្រូវ​ការ​វ៉ែនតា​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​។ ទំហំ​ផ្ទៃ​ផែន​ដី​ស្មើ​នឹង​ 169 ភាគ​លាន​ធៀប​នឹង​​ផ្ទៃ​ព្រះ​អាទិត្យ​។ Bum-Suk គណនា​ឃើញ​ថា AR3310 មាន​ទំហំ​ធំ​ជាង​ផែនដី​ប្រហែល​បួន​ដង​។ ស្នាម​ខ្មៅ​លើ​ផ្ទៃ​ព្រះ​អាទិត្យ​អាច​បង្កើត​​ហេតុ​ការណ៍​ផ្ទុះ​អណ្តាតភ្លើងព្រះអាទិត្យ (Solar flare)​ ដែល​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ទូរគមនាគមន៍​ ​ផ្កាយ​រណប និង​​បណ្ដាញ​អគ្គិសនី​​ផងដែរ​៕

មនុស្ស​ជាង​ពីរពាន់​លាន​នាក់​នឹង​រស់នៅ​​ក្នុង​កម្ដៅ​ដ៏​គ្រោះថ្នាក់​​របស់​ផែនដី​ ចាប់ពី​ឆ្នាំ 2100

កម្ដៅ​ផ្ទៃផែនដី​កំពុងស្ថិត​ក្នុង​កំណើន 2.7 អង្សា​សេ ធៀប​នឹងដំណាក់​កាល​ដំបូង​នៃ​វិស័យ​ឧស្សាហកម្ម នៅ​ឆ្នាំ 2100 ដែល​ប្រការនេះ​នឹង​រុញច្រាន​មនុស្ស​ជាង​ពីរពាន់​លាន​នាក់ (ប្រហែល 22% នៃ​ប្រជាជន​សរុប​ក្នុង​ពិភព​លោក) ឱ្យ​ចេញពី​តំបន់​អាកាសធាតុ​ស្រួល​រស់នៅ។ យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Nature Sustainability ក្រុម​អ្នកវិទ្យាសាស្ត្រ​បានឱ្យដឹងថា បណ្ដា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​ដែល​ត្រូវ​ប្រឈម​នឹង​កម្ដៅ​ដ៏​គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាន​នាក់), នី​ហ្សេ​រី​យ៉ា (300 លាន​នាក់), ឥណ្ឌូណេស៊ី (100 លាន​នាក់), ហ្វ៊ី​លី​ពី​ន និង​ប៉ា​គី​ស្ថាន (80 លាន​នាក់​ដូច្នេះ)។ នេះ​បើតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា 2023។ ការកាត់បន្ថយ​ការកើនឡើង​កម្ដៅ​ទូទាំង​ពិភពលោក​នៅក្នុង​កម្រិត 1.5 អង្សា​សេ ទៅតាម​គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ 2015 នឹង​ជួយ​បន្ថយ​ចំនួន​មនុស្ស​ដែល​ជួប​គ្រោះថ្នាក់​ដោយសារ​កម្ដៅ​ព្រះអាទិត្យ ចុះមក​នៅ 500 លាន​នាក់ ដែល​ស្មើនឹង 5% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ 9.5 ពាន់​លាន​នាក់​របស់​ពិភពលោក នៅក្នុង​រយៈពេល​ពី 6 ទៅ 7 ទសវត្សរ៍​ខាងមុខ។ … Read more