ភ្នំភ្លើងធំជាងគេក្នុងប្រព័ន្ធព្រះអាទិត្យធ្លាប់ជាកោះនៅកណ្ដាលសមុទ្រ
ភ្នំភ្លើង Olympus Mons ដែលមានកម្ពស់ 25 គីឡូម៉ែត្រ នៅលើផ្ទៃភពអង្គារ ទំនងជាធ្លាប់ស្ថិតនៅកណ្ដាលមហាសាគរ។ ពេលភពអង្គារនៅក្មេង និងពេញដោយទឹកកាលពីរាប់ពាន់លានឆ្នាំមុន ភ្នំភ្លើងខ្នាតធំ Olympus Mons ទំនងជាមានរូបរាងដូចទៅនឹងភ្នំភ្លើង Stromboli ឬ Savai’l នៅលើផែនដី ប៉ុន្តែធំជាងឆ្ងាយ។ ការវិភាគថ្មីត្រូវបានប្រកាសលើទស្សនាវដ្ដី Earth and Planetary Science Letters ដែលបង្ហាញអំពីចំណុចប្រហាក់ប្រហែលគ្នារវាងភ្នំភ្លើង Olympus Mons និងបណ្ដាកោះភ្នំភ្លើងសកម្មនៅលើផែនដី ផ្ដល់អំណះអំណាងថ្មីស្ដីពីអតីតកាលដែលពេញដោយទឹករាវរបស់ភពអង្គារ។ នេះបើតាម Science Alert ចុះផ្សាយកាលពីថ្ងៃទី 27 កក្កដា 2023។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Paris-Saclay នៅប្រទេសបារាំង បានឱ្យដឹងថា ផ្នែកខាងលើនៃចង្កេះភ្នំដែលមានកម្ពស់ 6 គីឡូម៉ែត្រ ព័ទ្ធជុំវិញភ្នំភ្លើង Olympus Mons ទំនងជាបានកើតឡើងដោយសារកំអែភ្នំភ្លើងហូរចូលទៅក្នុងទឹករាវ នៅពេលរចនាសម្ព័ន្ធនេះគឺជាកោះភ្នំភ្លើងដែលធ្វើសកម្មភាពអំឡុងពេលប្រហែលនៅចុងយុគសម័យ Noachian និងដើមយុគសម័យ Hesperian។ Olympus Mons គឺជាភ្នំភ្លើងដែលមានរូបរាងដូចខែលបុរាណ … Read more