ការ​ពិត​នៅពី​ក្រោយ​ «ជោគ​ជ័យ​ក្នុង​ការ​ទិញ​ដូរ​ក្លឹប​​ Man United» របស់ Sheikh Jassim

ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី 13 មិថុនា ឱ្យ​ដឹង​​ថា ការ​ទិញ​ដូរ​ក្លឹប​បាល់​ទាត់ Man United ពី​គ្រួសារ​ត្រកូល Glazer របស់​មហា​សេដ្ឋី​នៅ​កាតា ហាក់​ទទួល​បាន​ជោគ​ជ័យ។ ក៏ប៉ុន្តែ នៅ​ពី​ក្រោយ​ដំណឹង​នេះ នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​កំពុង​រារាំង​​អ្នក​វិនិយោគ​នៅ​កាតា​ ក្នុង​ដំណើរ​ចូល​មក​កាន់កាប់​​ក្លឹប​បីសាច​ក្រហមជា​ផ្លូវការ​​។ ក្រោយ​រយៈ​ពេល​ 8 ខែ​នៃ​ការ​​ដណ្ដើម​ទិញ​ Man United រវាង​ មហា​សេដ្ឋី​អង់គ្លេស Jim Ratcliffe និង​ Sheikh Jassim bin Hamad Al Thani សារព័ត៌មាន​កាតា កាល​ពី​ម្សិល​មិញ​ថា មហាសេដ្ឋី​នៅ​ប្រទេស​កាតា​ ​ទទួល​បាន​ការ​យល់​ព្រម​ពីគ្រួសារ​ត្រកូល​ Glazer ដែល​ជា​​ម្ចាស់ក្លឹប​ នៅ​ក្នុង​ការ​ទិញ​ដូរ​នេះ​។ ក៏ប៉ុន្តែ ព័ត៌មាន​នេះ​ហាក់​​មិន​ទាន់​ត្រឹម​ត្រូវ​ ច្បាស់​ការណ៍​នៅ​ឡើយ​។ ​សារព័ត៌មាន Qatari ដែលបាន​​បាយ​រាយការណ៍ដំណឹង​​ខាងលើ​ ថ្មី​ៗ​នេះ​ក៏​បាន​ដក​អត្ថបទ​នោះ​មក​វិញ​ ក្រោយ​ការ​ចុះ​ផ្សាយ​បាន​ជិត 12 ម៉ោង​។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មានដំបូង​បាន​ជួយ​ឱ្យ​ភាគ​ហ៊ុន​របស់​ក្លឹប​ Man United ហក់​ឡើង​ខ្ពស់​ ប៉ុន្តែ​ក៏​ធ្លាក់​ចុះ​មក​វិញ​នៅ​ពេល​មាន​ដំណឹង​ថា ព័ត៌មាន​ដំបូង​មិន​ទាន់​ច្បាស់​ការណ៍​។ … Read more

សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អូស្ត្រាលី សត្វ​ត្រសក់​សមុទ្រ​ (sea cucumber) ដែល​មាន​ឈ្មោះ​​បច្ចេក​ទេស​ថា Holothuroidea មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ និង​កាត់​បន្ថយ​ផល​វិបាក​នានា​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា សត្វ​សមុទ្រ​ខាង​លើ​នេះ​អាច​ធ្វើ​ឱ្យ​ឈាម​រាវ បញ្ចុះ​សម្ពាធ​ឈាម​ និង​អាច​ទប់​ទល់​នឹង​បញ្ហា​រលាក ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​ជំងឺ​មហា​រីក និង​ព្យាបាល​របួស​។ ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​អូស្ត្រាលី​ខាង​ត្បូង​ បាន​រក​ឃើញ​ថា សារ​ជាតិ​នានា​នៅ​ក្នុង​សត្វ​ត្រសក់​សមុទ្រ​ ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​​ផងដែរ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​យក​សត្វ​ត្រសក់​សមុទ្រ​ប្រភេទ Holothuria scabra ទៅ​​​ស្ងោរ​ឱ្យ​ឆ្អិន​​ រួច​​កែច្នៃ​ទៅ​តាមវិធី​ផ្សេង​ៗ​ រួម​មាន​ ប្រឡាក់​អំបិល​រួច​ហាល​ថ្ងៃ, ហាល​ថ្ងៃ​មិន​បាច់​​ប្រឡាក់​អំបិល និង​ហាល​ថ្ងៃ​រួច​​ឆ្អើរ​។ បន្ទាប់​មក ពួក​គេ​យក​អាហារ​កែច្នៃ​ទាំង​នេះ​ទៅ​កិន​ជា​ម្សៅ​។ អ្នកវិទ្យា​សាស្ត្រ​ចម្រាញ់​យក​ខូឡាជែន (collagen) ពី​សត្វ​ត្រសក់​សមុទ្រ រួច​បន្ថែម​ទៅ​លើ​អាហារ​កែច្នៃ​ទាំង​នេះ​។ ជា​លទ្ធផល ត្រសក់សមុទ្រ​ប្រឡាក់​អំបិល​និង​ហាល​ស្ងួត​ (ងៀត) មាន​សមត្ថភាពខ្ពស់​ជាង​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផលិត​ AGE នៅ​ក្នុង​រាង​កាយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ AGE គឺជា​ផលិត​ផល​ស្ករ​ចុង​ក្រោយ (ស្ករ​អាក្រក់) ​បន្ទាប់​ពីប្រូតេអ៊ី​ន និង/ឬ​ជាតិ​ខ្លាញ់​រួម​ផ្សំ​ជាមួយ​ជាតិ​ស្ករ​ក្នុង​ឈាម​​នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា glycation​៕

Messi ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​នៅ​ឯ​អាកាសយានដ្ឋានអស់​ជា​ច្រើន​ម៉ោង​

ប្រធាន​ក្រុម​ Lionel Messi ត្រូវ​បាន​សមត្ថកិច្ច​នៅ​ឯ​ព្រលាន​យន្តហោះអន្តរជាតិ​​ប៉េកាំង​ ឃាត់​ខ្លួន​ ដោយ​សារ​តែ​លិខិត​ឆ្លង​ដែន​មិន​សម​ស្រប​ នៅ​ពេល​ធ្វើ​ដំណើរ​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់​ទីន​​។ កាល​ពី​សប្ដាហ៍​កន្លង Messi បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ជាមួយ​នឹង​អង្គរក្ស និង​មិត្ត​រួម​ក្រុម Angel Di Maria​ ដោយ​យន្តហោះ​ផ្ទាល់​ខ្លួន​ ដើម្បី​ត្រៀម​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន និង​អូស្ត្រាលី​ នៅ​ថ្ងៃទី 15 មិថុនា 2023​។ ប៉ុន្តែ នៅ​ពេល​ទៅ​ដល់​ប៉េកាំង M10 ក៏​ត្រូវ​ប៉ូលិស​ចិន​ឃាត់​ខ្លួន​។ យោង​តាម​សារព័ត៌មាន​ចិន បញ្ហា​ខាងលើ​បាន​កើត​ឡើង​ដោយ​សារ​តែ​ Messi ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​​អេស្ប៉ាញ​ ជំនួស​ឱ្យ​លិខិត​ឆ្លង​ដែន​អាហ្សង់​ទីន​ ទើប​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ដោយ​ផ្ទាល់​។ បន្ទាប់​ពី​រាយការណ៍​ថា​មិន​មាន​លិខិត​ឆ្លង​ដែន​អាហ្សង់ទីន Messi ក៏​ត្រូវ​ស្ថិត​នៅ​ក្នុង​ព្រលាន​យន្តហោះ​រយៈ​ពេល​ពីរ​ម៉ោង​ មុន​ពេល​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ​។

អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។ នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។ យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។ អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។ ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze … Read more

ក្រោយ​សម្រេច​ជ្រើស​យក​ក្លឹប Inter Miami កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន បង្ហើប​ពី​ការពិត​ស្ដីពី PSG

ក្រោយពី​បាន​បញ្ជាក់ថា​នឹង​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami តារាបាល់ទាត់​ពិភពលោក Lionel Messi ក៏បាន​ទទួលស្គាល់ថា ខ្លួន​មិន​ទទួលបាន​សុភមង្គល​ក្នុង​រង្វង់​ពីរ​ឆ្នាំ​ដែល​លេង​ឱ្យ Paris Saint-Germain។ Messi ចាក​ចេញពី PSG ក្នុងនាម​ជា​កីឡាករ​សេរី​ក្នុងស្ថានភាព​ភាគី​ទាំងពីរ​សុទ្ធតែ​មិន​ចង់​បន្ត​កិច្ចព្រមព្រៀង​ជាមួយគ្នា ក្រោយ​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ។ ពេលវេលា​នៅ​ជាមួយគ្នា​រវាង M10 និង PSG បានបញ្ចប់​ក្នុង​រយៈពេល​ពីរ​ម៉ោង នៅ​ពេល​ Messi ត្រូវបាន «ព្យួរ​ជើង​ក្នុង​ក្រុម» ព្រោះតែ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​បារាំង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​ក្លឹប។ ចាប់ពីពេលនោះ​មក Messi បាន​យល់ព្រម​ទៅលេង​ឱ្យ​ក្លឹប​អាម៉េរិក Inter Miami បើ​ទោះ​ចិត្ត​ចង់​ទាត់​ឱ្យ Barcelona នៅ​អេ​ស្ប៉ា​ញ។ «ពីរ​ឆ្នាំ​កន្លង​នៅ PSG គឺជា​ពេលវេលា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិនមាន​សុភមង្គល។ ខ្ញុំ​មិនអាច​ទទួលបាន​ជីវ​ភាពជា​របស់​ខ្លួនឯង។ ហើយ​បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​គ្រួសារ​ខ្ញុំ។ ពីរ​ឆ្នាំ​កន្លង ខ្ញុំ​ពិតជា​បាន​បាត់បង់​ពេលវេលា​ជា​ច្រើន​ដែល​អាច​​នៅ​ជាមួយកូនៗ…» Messi បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​បណ្ដាញសារព័ត៌មាន​អេ​ស្ប៉ា​ញ និង​ត្រូវបាន​ចុះផ្សាយ​ដោយ​ទំព័រ Mundo Deportivo និង Sport កាលពីពេលថ្មីៗនេះ។ Messi និង PSG ទំនងជា​ពិបាក​រក្សា​ទំនាក់ទំនង​ល្អ​នឹង​គ្នា បន្ទាប់ពី … Read more

បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។ ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។ ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។ មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ … Read more

ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

កំពូល​តារាបាល់ទាត់​ពិភពលោក Lionel Messi នឹង​ចូល​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ PSG អស់​សុពលភាព។ យោងតាម BBC កំពូល​កីឡាករ​របស់​អា​ហ្ស​ង់​ទីន នឹង​បដិសេធ​ប្រាក់បៀវត្សរ៍ 430 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជ្រើស​យក​ការអញ្ជើញ​ពី​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក។ ដើម្បី​ទាក់ទាញ Messi មកលេង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ក្លឹប Miami បាន​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។ នេះ​គឺជា​លើកដំបូង​ដែល Messi លេង​បាល់​នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប។ M10 ចង់​ទាត់​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត ដោយ​ផ្ដល់​អាទិភាព​ឱ្យ Barca ប៉ុន្តែ​មិន​ទទួលបាន​សំណើ​ទាល់តែសោះ ដោយសារតែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ Messi អាច​ជ្រើសរើស​តែ Inter Miami ឬ Al Hilal។ មនុស្ស​ជាច្រើន​ចង់ឃើញ Messi លេង​ឱ្យ Al Hilal ដើម្បី​បាន​ប៉ះ​ជាមួយ Ronaldo … Read more

បី​ទម្លាប់​ជួយ​ឱ្យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​មាន​រាងកាយ​មាំមួន​ក្នុង​វ័យ U50

ដើម្បី​បាន​រាងកាយ​មាំមួន​ក្នុង​មជ្ឈិមវ័យ លោក Sunak ដែលជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដើមកំណើត​ឥណ្ឌា តែង​បោះបង់​អាហារយូរៗម្ដង និង​បោះបង់​ទម្លាប់​ពិសា​ភេសជ្ជៈ​ផ្អែម។ល។ កាលពី​ចុងខែ​ឧសភា នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Rishi Sunak រួម​នឹង​អត្ត​ព​លិ​កជាង 100 នាក់​បាន​ចូលរួម​ព្រឹត្តិការណ៍​រត់ប្រណាំង​ដែល​ត្រូវបាន​ធ្វើឡើង​នៅ Northallerton ក្នុង​តំបន់ North Yorkshire។ ក្នុង​វ័យ 43 ឆ្នាំ លោក​រត់​បាន​ចម្ងាយ 10 គីឡូម៉ែត្រ ក្នុង​រយៈពេល 47 នាទី​និង 41 វិនាទី។ ក្នុង​វ័យ​កណ្ដាល​នេះ លោក Sunak នៅតែ​រក្សាបាន​រាង​កាយ​​មាំមួន និង​សុខ​ភាពល្អ ដោយសារតែ «ទម្លាប់​បីយ៉ាង» ខាងក្រោម។ ទី​មួយ​៖ បោះបង់​ការ​ញៀន​នឹង​ភេសជ្ជៈ​កំប៉ុង កាលពី​ឆ្នាំ 2019 លោក Sunak ធ្លាប់បាន​សារភាពថា លោក​ជា​មនុ​ស្សញៀន​នឹង​ភេសជ្ជៈ​កំប៉ុង។ ទម្លាប់​នេះ​បានធ្វើឱ្យ​លោក​មាន​បញ្ហា​ធ្មេញ និង​ត្រូវដាក់​ការកំណត់​ពិសា​តែមួយ​កំប៉ុង/សប្ដាហ៍។ អ្នកវិទ្យាសាស្ត្រ​ថា ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង​មាន​ផ្ទុក​ថាមពល​ប្រហែល 139 កាឡូរី រួម​នឹង​ស្ករ 35 ក្រាម។ ជាតិ​ស្ករ​នេះ​ស្មើនឹង​ស្ករ​ឆុង​កាហ្វេ​ចំនួន … Read more

ករណី​​ធ្លាក់​យន្តហោះ​​សម្លាប់​មនុស្ស 229 នាក់ព្រោះតែ​ឆេះ​ខ្សែភ្លើង បាន​កែប្រែ​វិស័យ​អាកាសចរណ៍​ទាំង​មូល

គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស 229 នាក់​កាលពី​ឆ្នាំ 1998 បានធ្វើឱ្យ​មានការ​កែប្រែ​ជាច្រើន​នៅក្នុង​ស្ដង់ដា​​សុវត្ថិភាព​របស់​វិស័យ​អាកាសចរណ៍​ពិភពលោក។ កាលពី​ថ្ងៃទី 02 កញ្ញា 1998 ជើងហោះហើរ​លេខ 111 របស់​យន្តហោះ​ពាណិជ្ជកម្ម MD-11 បាន​ចេញ​ដំណើរ​ពី​ទីក្រុង New York សហរដ្ឋ​អាម៉េរិក ទៅកាន់​ប្រទេស​ស្វ៊ី​ស។ យន្តហោះ​នេះ ហោះ​ឡើង​ដោយ​រលូត​នៅវេលា​ម៉ោង 20 និង 18 នាទី។ ប៉ុន្តែ ពេល​ហោះ​ឡើងដល់​កម្ពស់ 10,100 ម៉ែត្រ ក្លិន​អាក្រក់​ក៏​ចាប់ផ្ដើម​ភាយ​ក្នុង​កាប៊ីន​អ្នកបើកបរ។ ពី​ឡុ​ត​ក៏​ដឹងថា ក្លិន​នេះ​ភាយ​ចេញពី​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុង​កាប៊ីន​ពី​ឡុ​ត ខណៈដែល​កាប៊ីន​អ្នកដំណើរ​មិនមាន​បញ្ហា។ បួន​នាទី​ក្រោយមក ក្លិន​ចម្លែក​នេះ​ក៏​ភាយ​កាន់តែខ្លាំង​នៅក្នុង​កាប៊ីន​ពី​ឡុ​ត អម​នឹង​ផ្សែង​ពណ៌​ស។ ពេលនេះ​ទើប​ក្រុម​អ្នកបើកបរ​ដឹក​ថា មាន​អគ្គិភ័យ​ក្នុង​កាប៊ីន រួច​ក៏​រាយការណ៍​ដល់​ស្ថាប័ន​គ្រប់គ្រង​អាកាសចរណ៍។ ភ្លាមនោះ អណ្ដាតភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ ធ្វើឱ្យ​ក្រុម​ពី​ឡុ​ត​មាន​ពេល​តិចតួច​សម្រាប់​ការ​ចុះចត​បន្ទាន់។ MD-11 ត្រូវបាន​បញ្ជា​ឱ្យ​ចុះចត​លើ​ព្រលានយន្តហោះ Halifax Stanfield (កាណាដា) ដែលមាន​ចម្ងាយ​ជាង 100 គីឡូម៉ែត្រ​ពី​យន្តហោះ។ បួន​នាទី​បន្ទាប់មកទៀត យន្តហោះ​ក៏​ហោះ​បាន​ប្រហែល 50 គីឡូម៉ែត្រ។ ក្រុម​ហោះហើរ​ក៏បាន​ស្នើឱ្យ​អូសបន្លាយ​ពេលវេលា​ហោះហើរ​ដើម្បី​បន្ទាបខ្លួន និង​បញ្ចេញ​ចោល​ឥន្ធនៈ។ … Read more

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​វិធី​បង្កើត​អគ្គិសនី​ពី​បរិយាកាស

បច្ចេកវិទ្យា​ដែល​ប្រកបដោយ​បដិវត្តន៍​ និង​​ត្រូវបាន​ហៅថា «បាតុភូត Air-Gen» នេះ ប្រើប្រាស់​សំណើម​ក្នុង​បរិយាកាស​ដើម្បី​បង្កើតបានជា​ថាមពល​កកើត​ឡើង​វិញ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ស្រទាប់​ប្រូតេអ៊ីន​ស្ដើង​មួយ​ដែល​ហៅថា «វត្ថុ​ធាតុ​ណា​ណូ» អាចបង្កើត​អគ្គិសនី​តាមរយៈ​ការប្រើប្រាស់​ថាមពល​ពី​ចំហាយ​ទឹក​ដែលមាន​នៅក្នុង​ខ្យល់។ «វត្ថុ​ធាតុ​ណា​ណូ» នេះ ដើរតួនាទី​ដូច​ទៅនឹង​វត្ថុ​ចម្លង​អគ្គិសនី អាច​ចម្រាញ់​យក​ថាមពល​អគ្គិ​ស​នី​ពី​សំណើម​ដែល​នៅ​ជុំវិញ។ នៅពេល​មូ​លេ​គុល​ទឹក​ប៉ះ​នឹង​ស្រទាប់​​ប្រូតេអ៊ីន​ស្ដើង វា​នឹងត្រូវ​ឆ្លងកាត់​ដំណើរ​​ប្រតិកម្ម​គីមី​ជាច្រើន ដែល​ចុងក្រោយ​ក៏​បង្កើតបានជា​អគ្គិសនី។ ដំណើរការ​នេះ​ចេះតែ​កើតឡើង​មិន​ដាច់ ឱ្យតែ «វត្ថុ​ធាតុ​ណា​ណូ» ប៉ះ​នឹង​បរិយាកាស​ដែលមាន​សំណើម។ «បាតុភូត Air-Gen» ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នេះ​ បើកផ្លូវ​សម្រាប់​ការទាញយក​ថាមពល​មិនចេះ​រីងស្ងួត និង​អាចជា​បដិវត្ត​ន៍​ដ៏​ធំ​មួយ​នៅ​​ក្នុង​វិស័យ​ថាមពល​ស្អាត​របស់​ពិភពលោក​។ បច្ចេកវិទ្យា​ថ្មី​បំផុត​ដែល​យោងទៅលើ​បាតុភូត​ខាងលើនេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហាធំៗជាច្រើន​​ដែល​មនុស្ស​លោក​កំពុង​ប្រឈម​ រួមមាន​ជាអាទិ៍​ បញ្ហា​បំ​ភាយ​កាបូន​ដែលនាំឱ្យ​ផែនដី​ឡើងក​ម្ដៅ បញ្ហា​បរិស្ថាន បញ្ហា​ខ្វះ​អគ្គិសនី​ប្រើ​ប្រាស់​។ល។

សហរដ្ឋ​អាម៉េរិក​បាញ់​បញ្ជូន​អគ្គិសនី​ពី​អវកាស​មក​កាន់​ផែនដី​បាន​ជោគ​ជ័យ

​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា California (Caltech) បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មក​កាន់​ផែនដី​ដោយ​មិន​បាច់​ប្រើ​ខ្សែ​​ជា​លើក​ដំបូង​ក្នុង​ពិភពលោក​។ ជា​លើក​ដំបូង​ហើយ​ដែល​​អគ្គិសនីអាច​​ត្រូវ​បាន​បាញ់បញ្ជូន​ពីទី​អវកាស​មក​កាន់​ផែនដី​ដោយ​ជោគ​ជ័យ​។​ នេះ​បើ​តាម​ New Atlas ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 05 មិថុនា 2023​។ គម្រោង​អគ្គិសនីបាន​ពី​​ព្រះ​អាទិត្យ​​ក្នុង​ទី​អវកាស​ (SSPP) មាន​គោល​ដៅ​ប្រើ​ប្រាស់​ថាមពល​ស្អាត​គ្មាន​ដែន​កំណត់​នៅ​ក្នុង​គន្លង​តារា​វិថី​ផែនដី​។ អគ្គិសនីបាន​ពី​​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដោះ​ស្រាយបញ្ហា​ថាមពល​ស្អាត​ជា​ច្រើន​នៅ​លើ​ផែនដី​។ បណ្ដាញ​ផលិត​អគ្គិសនី​លើ​គន្លង​តារា​វិថី​ផែនដី​អាច​ប្រមូល​ពន្លឺ​ព្រះ​អាទិត្យក្នុង​រយៈ​ពេល​​ 24/7 ដោយ​វា​មិន​មាន​ការ​រំខាន​ពី​បរិយាកាស​ ឬ​បញ្ហា​អាកាស​ធាតុ​។ យោង​តាម​ទ្រឹស្ដី ផ្ទាំង​សូឡា​ដែល​ដាក់​​ក្នុងទី​អវកាស​អាច​ផលិត​អគ្គិសនី​បាន​ច្រើន​ជាង 8​ ដង​ បើ​ធៀប​នឹង​ផ្ទាំង​សូឡា​ដាក់​នៅ​លើ​ដី​។​ ស្ថាប័ន​ជា​ច្រើន​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍ​បច្ចេកវិទ្យា​ខាងលើ​​ បើ​ទោះ​ត្រូវ​ជួប​ឧបសគ្គ​ធំ​ៗ​ជា​ច្រើន​។ ក្នុង​នោះមាន​ដូច​ជា​ ទំហំ​ដ៏​ធំ​របស់​ផ្ទាំង​សូឡា​ ថ្ម​សម្រាប់​ផ្ទុកថាមពលដែល​​បាន​ពីព្រះ​អាទិត្យ​ ប្រព័ន្ធ​ទទួល​អគ្គិសនី​ពី​ទីអវកាស​​នៅ​លើ​ដី​។ល។ ប្រព័ន្ធ​ប្រមូល​ និង​បាញ់​បញ្ជូនអគ្គិសនី​នៅ​ទី​​អវកាស​ក៏​ត្រូវ​ការ​ការ​បាញ់បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារា​វិថី​ផែនដី​​ចំនួន​ 39 លើក​ (សម្រាប់​ថ្ម​ម៉ូឌុល​ស្រាល និង​ឆ្លាត​វៃ​របស់ Caltech) មុន​នឹង​ដំឡើង​​ក្នុង​ទី​អវកាស​។ ប្រព័ន្ធ​ SSPD-1 សម្រាប់​ធ្វើ​តេស្ត​ក្នុង​គម្រោង​ខាងលើ​ដែល​មាន​ទម្ងន់ 50​ គីឡូក្រាម​ ត្រូវ​បាន​ដាក់​ក្នុង​យាន​អវកាស​ Momentus Vigoride និង​បាញ់​បង្ហោះ​ទៅ​កាន់​គន្លង​គោចរ​កម្រិត​ទាប​ដោយ​រ៉ុក្កែត​​របស់ SpaceX កាល​ពី​ថ្ងៃទី 03 មករា 2023​។ SSPD-1 ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ម៉ូឌុល​តូច​ៗ​ចំនួន​បី​គ្រឿង​ … Read more

ក្រុមហ៊ុន​របស់ Elon Musk ទទួលបាន​សិទ្ធិ «បំពាក់​ឈី​បបញ្ជា​រាង​កាយ​​ក្នុង​ខួរក្បាល​មនុស្ស»

(សហរដ្ឋ​អាម៉េរិក) – ឈី​ប​ខួរក្បាល​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Neuralink របស់​មហាសេដ្ឋី​អាម៉េរិក Elon Musk ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ការពិសោធ​លើ​មនុស្ស ក្រោយ​ការធ្វើ​តេស្ត​​ជាច្រើន​លើក​​នៅលើ​សត្វ។ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ឱសថ​អាម៉េរិក (FDA) បានផ្ដល់​វិញ្ញាបនបត្រ​ឱ្យ​ក្រុមហ៊ុន Neuralink ដើម្បី​ធ្វើការ​ពិសោធ​ដំបូង​នៅលើ​មនុស្ស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 02 មិថុនា របស់ Live Science។ Neuralink កំពុង​ឆ្ពោះទៅរក​ការប្រើប្រាស់​បច្ចេកវិទ្យា​អន្តរ​កម្ម​ខួរក្បាល-កុំព្យូទ័រ ដែល​ហៅ​ថា BCI (brain-computer interface) ដើម្បី​ស្ដារ​​ពិការភាព​របស់​មនុស្ស។ លោក Musk អះអាងថា ឧបករណ៍​ដែល​បំពាក់​ក្នុង​ខួរក្បាល​នេះ​ក៏​អាចជួយ​ស្ដារ​បញ្ហា​ចក្ខុវិញ្ញាណ​ផងដែរ។ Neuron ឬ​កោសិកា​សរសៃវិញ្ញាណ ទាក់ទង​គ្នា​តាមរយៈ​រលកសញ្ញា​អគ្គិសនី​ដើម្បី​ចាត់ចែង​គំនិត អារម្មណ៍ និង​ឥរិយាបថ​របស់​មនុស្ស។ ឈិ​ប​ខួរក្បាល​របស់ Neuralink ដំណើរការ​តាមរយៈ​ការបកស្រាយ​រលកសញ្ញា​អគ្គិសនី និង​បញ្ជូន​ព័ត៌មាន​ដែល​បាន «បិទ​សោ» ទៅកាន់​កុំព្យូទ័រ​ដោយ​ប្រើ Bluetooth។ កុំព្យូទ័រ​នឹង​វិភាគ​ព័ត៌មាន​ដែល​ទទួលបាន ហើយ​ឆ្លើយតប​ដោយ​ការផ្ញើ​រលកសញ្ញា​ឱ្យ​រាងកាយ ដាស់​សរសៃវិញ្ញាណ និង​សាច់ដុំ ដើម្បី​បញ្ជា​​សកម្មភាព។ ឈី​ប​ខួរក្បាល​របស់ Neuralink ត្រូវបាន​បំពាក់​ក្នុង​ក្បាលមនុស្ស​តាមរយៈ​រន្ធ​តូច​មួយ​នៅលើ​លលាដ៍ក្បាល​ដែលបាន​ចោះ​​​​ដោយ​រ៉ូ​បូត​វះកាត់​ស្វ័យ​ប្រវត្ត​ ហើយ​បន្ទាប់មក អេឡិចត្រូត​របស់​ឈី​ប​នេះ​នឹង​​ត្រូវបាន​បំពាក់​ក្នុង​ជម្រៅ​តែ​ប៉ុន្មាន​មិល្លីម៉ែត្រ​ប៉ុណ្ណោះ​នៅលើ​ស្រទាប់​ក្រៅ​បង្អស់​របស់​ខួរក្បាល។ ដំណើរការ​វះកាត់​បំពាក់​ឈី​ប​​ខួរក្បាល​នេះ … Read more