ក្រុម​ហ៊ុន​មេ​របស់ Google មាន​តម្លៃ​ពីរ​លាន​លាន​ដុល្លារ​ ព្រោះ​ប្រាក់​ចំណូល​កើន​ឡើង​ខ្ពស់

កាល​ពី​ថ្ងៃទី 25 មេសា Alphabet ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Google បាន​ប្រកាស​ឯកសារ​ បង្ហាញ​ថា​ ប្រាក់​ចំណូល​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ 2024 កើន 15%​។ Alphabet ក៏​បាន​ប្រកាស​អំពី​ការ​ចែក​ភាគ​លាភ​ដំបូង​ផងដែរ​។ ជាក់​ស្ដែង ប្រាក់​ចំណូល​របស់​ Alphabet បាន​កើន​ដល់ 80.5ពាន់​លាន​ដុល្លារ​ ពី​ 69.8​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ មូលបត្រ Alphabet កើន​រហូត​ដល់ 13% នៅ​ក្នុង​ការ​ជួញដូរ​ក្រៅ​ម៉ោង​ធ្វើ​ការ​ ជួយ​ឱ្យ​ក្រុម​ហ៊ុន​រក​ចំណូល​បន្ថែមបាន​​ជាង 250ពាន់​លាន​ដុល្លារ​ នាំ​ឱ្យ​តម្លៃ​មូលធន​ទីផ្សារ​កើន​ដល់​ជាង​ពីរ​លាន​លាន​ (2,000,000,000,000) ដុល្លារ​។ លទ្ធផល​នេះ​ក៏​ជួយ​ឱ្យ​ Alphabet មាន​ឈ្មោះ​ក្នុង​បញ្ជីកំពូល​​ក្រុម​ហ៊ុន​ដែល​រួម​មាន​ Microsoft, Apple និង Nvidia ផងដែរ​។

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី​ ក្រោយ​​ចំណាយ​អស់​រាប់​ពាន់​លាន​ដុល្លារ

ប្រហែល​មួយ​ទសវត្សរ៍​ក្រោយ​ពី​ Apple បាន​បង្ហាញ​ Project Titan គម្រោង​ផលិត​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​នេះ​ ក៏​ត្រូវ​បាន​គេ​ជឿ​ថា ត្រូវ​បាន​លុប​ចោល​។​ យោង​តាម Bloomberg ការ​សម្រេច​ចិត្ត​​លុប​ចោល​គម្រោងរថយន្ត​អគ្គិសនី​​នេះ ​ត្រូវ​បាន​ COO របស់​ Apple Jeff Williams និង Kevin Lynch ប្រកាស​នៅ​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​លុប​ចោល​ ហើយ​បុគ្គលិក​ជា​ច្រើន​នឹង​ត្រូវ​បាន​ប្ដូរ​ទៅ​កាន់​ផ្នែក​បញ្ញា​សិប្បនិម្មិត (AI) ​របស់ Apple​។ Apple បាន​សម្ងំ​ទិញ​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ AI និង​ម៉ាស៊ីន​សិក្សា​ជាង​ 20 ស្ថាប័ន​ ចាប់​តាំង​ពី​ឆ្នាំ 2017​ ហើយ​បច្ចុប្បន្ន​ ក្រុម​ហ៊ុន​នេះ​កំពុង​បង្កើន​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ AI នៅក្នុង​មុខ​ងារ​នានា​របស់​ផលិត​ផល​ថ្មី​។ បុគ្គលិក​ជិត 2,000 នាក់ បាន​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​រថយន្ត​អគ្គិសនី​របស់​ Apple ក្នុង​នោះ​មាន​រាប់​រយ​នាក់​ជា​អ្នក​រចនារថយន្ត​​ និង​ជា​វិស្វករ​ផ្នែក​រឹង។ បើ​ទោះ​បុគ្គលិក​ទាំង​នេះ​ត្រូវ​បាន​ Apple ប្រកាស​ថា នឹង​មាន​ការ​ងារ​ថ្មី​ក្នុង​ក្រុម​ហ៊ុន​ដដែល​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន ស្ថានភាព​បញ្ចប់​កុង​ត្រា​ការ​ងារ​ទំនង​ជា​នឹង​នៅ​តែ​មាន​។ ដំណឹង​ស្ដីពី​ Apple លុប​ចោល​គម្រោង​រថយន្ត​អគ្គិសនី ក៏​ត្រូវ​បាន​ … Read more

Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។ បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។ ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

ស្បែកជើង​ដែល Apple ផ្ដល់ឱ្យ​បុគ្គលិក ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ​រាប់ម៉ឺន​ដុល្លារ

ស្បែកជើង sneakers មួយគូ​ដែល​ក្រុមហ៊ុន Apple បញ្ជា​ឱ្យ​ផលិត​សម្រាប់​​​បុគ្គលិក​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 កំពុង​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 50,000 ដុល្លារ​អាម៉េរិក។ ស្បែកជើង​មួយគូ​ដែលមាន​ឈ្មោះថា Omega Sports Apple Computer ត្រូវបាន​ដាក់លក់​លើ​ថ្នាល Sotheby’s មាន​ពណ៌​ស អម​នឹង​ពាណិជ្ជសញ្ញា Apple ពណ៌​ឥន្ទធនូ។ ខ្សែ​ចង​ពណ៌​ស ប៉ុន្តែ​មាន​អម​នឹង​ខ្សែ​បម្រុង​ពណ៌​ក្រហម។ យោងតាម​ព័ត៌មាន​លើថ្នាល Sotheby’s ស្បែកជើង​មួយគូ​នេះ​ត្រូវបាន​ផលិត​កាលពី​ឆ្នាំ 1990 ដើម្បី​ទុក​ផ្ដល់ជូន​បុគ្គលិក​មួយចំនួន​នៅក្នុង​​ព្រឹត្តិការណ៍​ផ្ទៃក្នុង​មួយ​របស់ Apple។ គិត​មកដល់​បច្ចុប្បន្ន មាន​ស្បែកជើង​ដូចគ្នានេះ​តែ​ពីរ​គូ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​ដោយ​ការ​​ដេញថ្លៃ ក្នុងនោះ​មាន​មួយគូ​នៅ​ឆ្នាំ 2017 និង​មួយគូ​នៅ​ឆ្នាំ 2020 និង​លក់​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ប៉ុន្តែ ស្បែកជើង​មួយគូ​ដែល​ទើបតែ​ដាក់លក់​នេះ មានតម្លៃ​ខ្ពស់​ជាងគេ គឺរហូត​ដល់​ 50,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ 1980 ក្រុម​ហ៊ុន Apple ធ្លាប់​លក់​សម្លៀកបំពាក់​ក្រោម​ឈ្មោះ The Apple Collection។ ក៏ប៉ុន្តែ​ក្រោយមក មុខ​ជំនួញ​នេះ​មិន​ទទួលបាន​ជោគជ័យ ហើយក៏​ត្រូវ​ឈប់​ដំណើរ​ការផលិត។

សំបុត្រ​ចូល​មើល Messi ទាត់​ឱ្យ​ក្លឹប Inter Miami ក្នុង​ការ​ប្រកួតដំបូង កំពុង​ឡើង​ថ្លៃ​ខ្ពស់​ខ្លាំង​

(សហរដ្ឋ​អាម៉េរិក) – សំបុត្រ​ចូល​ទស្សនា Lionel Messi ទាត់​ក្នុង​ការប្រកួត​ដំបូង​នៅ Inter Miami ដែល​នឹងត្រូវ​ប៉ះ​ក្រុម​ Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅ​ថ្ងៃទី 21 កក្កដា​ខាងមុខ បាន​ឡើង​ថ្លៃ​​លើសពី 100,000 ដុល្លារ​អាម៉េរិក។ កាលពី​ចុង​សប្ដាហ៍​កន្លង គេហទំព័រ​របស់​ក្លឹប​បាល់ទាត់ Inter Miami បាន​បញ្ជាក់ថា Messi រួម​នឹង​កីឡាករ​ថ្មី Sergio Busquets អាច​ទាត់​នៅក្នុង​ការប្រកួត​ជាមួយនឹង​ក្រុម Cruz Azul ក្នុង​ក្របខណ្ឌ Leagues Cup នៅលើ​ទីលាន DRV PNK ក្នុង​ថ្ងៃទី 21 កក្កដា 2023។ Leagues Cup គឺជា​ពានរង្វាន់​ប្រចាំឆ្នាំ ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2019 និង​មានការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មកពី​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) និង Liga MX របស់​ម៉ិច​ស៊ិ​ច ​នៅ​អាម៉េរិក​ខាងជើង។ យោងតាម … Read more

ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។ ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។ ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។ គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

វិស្វករ​របស់​ក្រុមហ៊ុន Apple, Google ជា​ដើម មាន​ប្រាក់បៀវត្សរ៍​ប៉ុន្មាន​ក្នុង​មួយឆ្នាំ?

វិ​ស្វាករ​បច្ចេកវិទ្យា​របស់​បណ្ដា​ក្រុមហ៊ុនធំៗដូចជា Apple, Meta, Google ជាដើម មាន​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​រាប់សែន​ដុល្លារ​អាម៉េរិក ពិសេស​គឺ​វិស្វករ​ផ្នែក AI (បញ្ញា​សិប្ប​និ​ម្មិត)។ ក្រោយពី​បាន​រីកចម្រើន​ខ្លាំង បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗកំពុង​ប្រឈម​នឹង​វិបត្តិ តម្រូវឱ្យមាន​ការកាត់បន្ថយ​បុគ្គលិក។ ក៏ប៉ុន្តែ សម្រាប់​មុខតំណែង​ជា​វិស្វករ​វិញ គឺ​នៅតែ​ទទួលបាន​ប្រាក់ខែ​ខ្ពស់​ដដែល។ នេះ​បើ​យោងតាម​ទិន្នន័យ​ស្ដីពី​ប្រាក់បៀវត្សរ៍​ដែល Levels.fyi និង Business Insider ប្រមូលបាន។ Google វិស្វករ​កម្រិត​ទី​បី នៅ​ក្រុម​នេះ​អាច​ទទួលបាន​ប្រាក់ 130,000 ដល់ 280,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ ខណៈដែល​វិស្វករ​ជាន់ខ្ពស់​គឺ​ពី 300,000 ដល់ 700,000 ដុល្លារ ឬ​ច្រើនជាង​នេះ។ ចំណែក​វិស្វករ​ផ្នែក AI វិញ ជា​មធ្យម​ទទួលបាន​ពី 254,700 ដល់ 535,000 ដុល្លារ/ឆ្នាំ។ Microsoft ក្រុមហ៊ុន​នេះ​ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​វិស្វករ​ជាន់ខ្ពស់ (បទពិសោធន៍​ច្រើនជាង 8 ឆ្នាំ) ចំនួន 400,000 ដុល្លារ/ឆ្នាំ។ វិស្វករ​ថ្មី ទទួលបាន​ពី 130,000 ដល់ 250,000 … Read more

M10 នឹង​ក្លាយជា​ម្ចាស់​មួយរូប​របស់​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក?

Lionel Messi ថ្មីៗនេះ​បានប្រកាស​ជា​ផ្លូវការ​អំពី​ក្លឹប​បាល់ទាត់​ដែល​គាត់​នឹង​ចូល​ជា​សមាជិក​នៅក្នុង​រដូវ​កាល​ថ្មី នោះ​គឺ​ក្លឹប Inter Miami ដែល​ប្រកួត​នៅឯ​ពានរង្វាន់​អាជីព​អាម៉េរិក MLS។ ប្រភពព័ត៌មាន​ជាក់លាក់​របស់​ទំព័រ The Ahtletic បាន​ប្រាប់ថា កិច្ចព្រមព្រៀង​ថ្មី​របស់ Messi ក៏មាន​ទាំង​លក្ខខណ្ឌ​ទិញ​ភាគហ៊ុន​មួយចំនួន​របស់​ក្លឹប Inter Miami ផងដែរ ដែល​នេះ​មានន័យថា M10 គឺជា​កីឡាករ​ផង និង​ជា​ម្ចាស់​ផង។ ចំណែក​ទំព័រ ESPN វិញ បាន​រាយការណ៍​ថា រាល់​កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ រូបភាព និង​សម្លៀកបំពាក់​ដែលជា​ការឧបត្ថម្ភ​រប​ស់ Apple និង Adidas គឺ​សុទ្ធតែ​ក្លាយជា​យីហោ​ដែល​ត្រូវ​ចុះហត្ថលេខា​ជាមួយ​កីឡាករ ពោលគឺ​មិនមែន​គ្រាន់តែ​ទាក់ទិន​នឹង​គណៈកម្មការ​រៀបចំ​តែមួយ​ដូច​បច្ចុប្បន្ន​ឡើយ។ នេះ​គឺ​ដូច​ទៅនឹង​វិធី​ដែល​អឺរ៉ុប និង​បណ្ដា​តំបន់​ដទៃ​កំពុង​ធ្វើ ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ក្លឹប​នឹង​ក្លឹប ក្នុង​បំណង​រក្សា​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​ការប្រកួតប្រជែង​នឹង​កើនឡើង ទំហំ​នៃ​ការប្រកួត​ក៏​ធំ​ឡើងជា​លំដាប់។ ជាង​នេះ វត្តមាន​របស់ Messi នៅឯ​ពានរង្វាន់ MLS ក៏​ជា «ដែក​ឆក់» ដ៏​ធំ ដើម្បីឱ្យ MLS អាច​ស្រូប​ទាញ​កីឡាករ​លំដាប់កំពូលៗរបស់​ពិភពលោក​បន្ថែមទៀត។ ទន្ទឹមនឹងនេះ World Cup 2026 … Read more

ហេតុ​អ្វី Lionel Messi ជ្រើស​រើស​​​ក្លឹប Inter Miami របស់ David Beckham ?

កំពូល​តារាបាល់ទាត់​ពិភពលោក Lionel Messi នឹង​ចូល​ជា​សមាជិក​របស់​ក្លឹប​បាល់ទាត់​អាម៉េរិក Inter Miami ក្រោយពី​កិច្ចព្រមព្រៀង​ជាមួយ PSG អស់​សុពលភាព។ យោងតាម BBC កំពូល​កីឡាករ​របស់​អា​ហ្ស​ង់​ទីន នឹង​បដិសេធ​ប្រាក់បៀវត្សរ៍ 430 លាន​ដុល្លារ​អាម៉េរិក/ឆ្នាំ នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​ជ្រើស​យក​ការអញ្ជើញ​ពី​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក។ ដើម្បី​ទាក់ទាញ Messi មកលេង​នៅ​ពានរង្វាន់​បាល់ទាត់​អាជីព​អាម៉េរិក (MLS) ក្លឹប Miami បាន​សហការ​ជាមួយ​ក្រុមហ៊ុនធំៗជាច្រើន មានដូចជា Adidas និង Apple ជាដើម។ នេះ​គឺជា​លើកដំបូង​ដែល Messi លេង​បាល់​នៅ​ខាងក្រៅ​ទ្វីបអឺរ៉ុប។ M10 ចង់​ទាត់​នៅ​អឺរ៉ុប​មួយ​រដូវ​កាល​ទៀត ដោយ​ផ្ដល់​អាទិភាព​ឱ្យ Barca ប៉ុន្តែ​មិន​ទទួលបាន​សំណើ​ទាល់តែសោះ ដោយសារតែ​ក្លឹប​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ។ Messi អាច​ជ្រើសរើស​តែ Inter Miami ឬ Al Hilal។ មនុស្ស​ជាច្រើន​ចង់ឃើញ Messi លេង​ឱ្យ Al Hilal ដើម្បី​បាន​ប៉ះ​ជាមួយ Ronaldo … Read more

វ៉ែនតា Vision Pro របស់ Apple អាច​ជំនួស​ថេ​ប្លេ​ត ទូរទស្សន៍ និង​រោងកុន

វ៉ែនតា Vision Pro របស់ Apple បំពាក់​មុខងារពិសេសៗជាច្រើន​ដែលនាំឱ្យ​វា​មានតម្លៃ​រហូតដល់ 3,500 ដុល្លារ​អាម៉េរិក។ នៅក្នុង​ព្រឹត្តិការណ៍ WWDC 2023 Apple បានបង្ហាញ Vision Pro ដែលជា​វ៉ែនតា​ពាក់​លើ​ក្បាល នាំមក​នូវ​បទពិសោធន៍​ពិត​ប្រកបដោយ​ភាព​ចម្រុះ (MR) សម្រាប់​អ្នកប្រើប្រាស់។ ដោយមាន​តម្លៃ​ឡើងដល់ 3,499 ដុល្លារ​អាម៉េរិក Vision Pro ទំនងជា​នឹងមិន​មានការ​ពេញនិយម​ឡើយ​នៅក្នុង​ស្រទាប់​ប្រជាជន​ក្រីក្រ។ ក៏ប៉ុន្តែ សម្រាប់​អ្នកមាន​វិញ Vision Pro ប្រាកដជា​នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង។ ខាងក្រោម​នេះ​គឺជា​មុខងារ​មួយចំនួន​ដ៏​លេចធ្លោ​ដែល​អតិថិជន​នឹង​ទទួលបាន ពេល​មាន Vision Pro​ ៖ – មុខងារ​ជ្រើសរើស​កម្មវិធី (App) ដោយ​ប្រើ​ភ្នែក ប្រើ​កាយវិការ​របស់​ដៃ និង​សំឡេង​ដើម្បី​បញ្ជាក់​វ៉ែនតា។ អ្នកប្រើប្រាស់​មិនបាច់​ចាប់​កាន់ និង​ប្រើប្រាស់ iPhone ដូច​មុន​ទៀតឡើយ។ -​ មាន Vision Pro ដូច​ជាមាន​ទូរទស្សន៍​និម្មិត ហើយ​ទំហំ​របស់​វា​គឺ​អាស្រ័យ​លើ​ម្ចាស់​វ៉ែនតា​ជា​អ្នកកំណត់។ – Vision Pro អាចបង្កើត​បរិយាកាស​ដែលមាន​រូបភាព​និម្មិត​តែ​ដូចពិតៗទៅតាម​ការបញ្ជា​របស់​ម្ចាស់។ … Read more