ទង្វើប្រកប​ដោយ​ហិង្សា​ធ្វើ​ឱ្យ​កីឡាការិនី​អង់គ្លេស​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ Beckham និង Rooney

សកម្មភាព​បាត់​បង់​ការ​គ្រប់​គ្រង​របស់កីឡាការិនី Lauren James ក្នុង​​វគ្គ​ 1/8 នៅ World Cup នារី 2023 ធ្វើ​ឱ្យ​គេ​នឹក​ឃើញ​ដល់​ករណី​ដូច​គ្នា​នេះ​ដែល​បាន​កើត​ឡើង​ជាមួយ​នឹងកីឡាករ Wayne Rooney និង David Beckham របស់​អង់គ្លេស​។ នៅ​នាទី​ទី 85 ក្នុង​ការ​ប្រកួត​រវាង​​ក្រុម​បាល់​ទាត់​នារីនីហ្សេរីយ៉ា និង​អង់គ្លេស​កាល​ពី​ដើម​សប្ដាហ៍​នេះ​ Lauren James មិន​អាច​គ្រប់​គ្រង​អារម្មណ៍​បាន​ នៅ​ពេល​ដើរ​ជាន់​ពី​លើ​ដង​ខ្លួន​របស់ Michelle Alozie។ ដំបូង​ឡើយ អាជ្ញាកណ្ដាល​មិន​បាន​ឃើញ ប៉ុន្តែសកម្មភាព​នេះ​ត្រូវ​បាន​ VAR រក​ឃើញ​ នាំ​ឱ្យ​ខ្សែ​ប្រយុទ្ធ​វ័យ 21 ឆ្នាំ ត្រូវ​ទទួល​កាត​ក្រហម​។ សកម្មភាពនេះ​ធ្វើ​ឱ្យ​សារព័ត៌មាន និង​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​​អង់គ្លេស នាំ​គ្នា​​ប្រៀប​ប្រដួច​ទៅ​នឹង​ករណី​បង្ក​កំហុស​ឆ្គង​របស់ Wayne Rooney និង David Beckham កាល​ពី​អតីត​កាល​។ នៅ​ក្នុង​វគ្គ​ ¼ នៃ World Cup 1998 ដែល​ពេល​នោះ Beckham មាន​អាយុ 23 … Read more

Messi មានកំណត់​ត្រា Guinness ច្រើនជាង Ronaldo

ស្ថាប័ន Guinness កាលពី​ថ្ងៃទី 01 សីហា ប្រកាសថា Lionel Messi កំពុង​កាន់កាប់​កំណត់ត្រា​ពិភពលោក​ចំនួន 41 ច្រើនជាង Cristiano Ronaldo ចំនួន​មួយ​កំណត់ត្រា។ ក្នុងចំណោម​កំពូល​តារាបាល់ទាត់​ពិភពលោក Messi និង Ronaldo មានកំណត់​ត្រា​ពិភពលោក​ច្រើនជាងគេ ដោយមាន 81 កំណត់ត្រា​ ដែល​ត្រូវបាន Guinness ទទួលស្គាល់។ ក្រៅពីនេះ ពុំមាន​កីឡាករ​ដទៃ​រូប​ណា​ដែលមាន​កំណត់ត្រា​លើសពី 10។ ខ្សែប្រយុទ្ធ Robert Lewandowski ដែល​ឈរ​លំដាប់​ទី​បី​ដោយមាន 9 កំណត់ត្រា ខណៈ Kylian Mbappe មាន 5 និង Neymar មាន 4។ កំណត់ត្រា​ថ្មី​បំផុត​របស់ Messi ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ Guinness គឺ «កីឡាករ​ដែល​លេង​បាន​ច្រើន​ប្រកួត​បំផុត​នៅ World Cup» ដោយ​ចូលរួម​លេងបាន​ 26 ប្រកួត និង … Read more

ត្រូវ​ហូ​ឡង់​ផ្ដួល​ក្នុង​លទ្ធផល 0-7 វៀតណាម​ទទួលស្គាល់ថា «កម្លាំងចិត្ត​មិន​ឈ្នះ​សមត្ថភាព»

(នូ​វែ​ល​សេ​ឡង់) – បន្ទាប់ពី​ត្រូវ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហូ​ឡង់​ផ្ដួល​ដោយ​លទ្ធផល 0-7 នៅ​ជើង​ចុងក្រោយ​នៃ​ពូ​ល E នៅរ​សៀង​ថ្ងៃទី 01 សីហា​នេះ គ្រូបង្វឹក​របស់​វៀតណាម​បាន​ទទួលស្គាល់ថា ស្មារតី​តែមួយ​មុខ​គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​វៀតណាម​បង្ហាញ​ថ្វី​ជើង​នៅ World Cup នារី​ឆ្នាំ 2023។ ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហូ​ឡង់ គ្រប់គ្រង​បាល់​បាន 73% និង​ទាត់​ផ្ដាច់​បាន​ច្រើនជាង​ក្រុម​វៀតណាម​ដល់​ទៅ 9 ដង ពេល​ប្រកួត​លើ​ទីលាន Forsyth Barr នា​ថ្ងៃនេះ។ សំណាញ់​ទី​របស់​វៀតណាម​អាច​ត្រូវ​រង​គ្រាប់​បាល់​ច្រើនជាង​លទ្ធផល​ដែល​បាន​ធ្វើឡើង បើសិន​ក្រុម​កីឡាការិនី​ហូ​ឡង់​ប្រើប្រាស់​ឱកាស​បានល្អ​ជាង​នេះ។ «សមត្ថភាព​របស់​វៀត​ណា​ម​មិនអាច​យកទៅ​ប្រៀប​ស្មើនឹង​គេ​បាន ហើយ​យើង​ត្រូវ​និយាយថា កម្លាំង​មិន​ដូច​ចិត្ត។ ក្រុមកីឡា​ការិនី​បាន​ប្រកួត​ដោយ​ស្មារតី​ខ្ពស់ ប៉ុន្តែ​មិនអាច​ប៉ះប៉ូវ​សមត្ថភាព ហើយ​ការ​ចាញ់​គឺជា​រឿង​ស័ក្ដិសម» គ្រូបង្វឹក​របស់​វៀតណាម លោក Mai Duc Chung ទទួលស្គាល់​បន្ទាប់ពី​វៀតណាម​ចាញ់​ហូ​ឡង់ 0-7 នៅ​ជើង​ចុងក្រោយ​របស់​ពូ​ល E នៅ World Cup នារី​ឆ្នាំ 2023 នា​ថ្ងៃទី 01 សីហា​នេះ។ មុន​នោះ នៅក្នុង​ការប្រកួត​ជើង​ដំបូង​នៅ World Cup នារី​រដូវ​កាល​នេះ … Read more

កីឡាការិនី​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់​បំបែក​កំណត់ត្រា​របស់ Ronaldo

គ្រាប់​បាល់​ដែល​រកបាន​នៅពេល​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​គូប្រកួត 2-0 ក្នុងការ​ប្រកួត​កាលពី​ថ្ងៃទី 27 កក្កដា ក្នុង​ក្របខណ្ឌ World Cup បាន​ជួយ​ឱ្យ​កីឡាការិនី Kika Nazareth បំបែក​កំណត់ត្រា​មួយ​របស់ Cristiano Ronaldo។ Kika Nazareth ដែលមាន​អាយុ 20 ឆ្នាំ និង 8 ខែ ត្រូវបាន​គ្រូបង្វឹក Francisco Neto ដាក់ឱ្យ​ទាត់​ជា​កីឡាការិនី​ជម្រើស​ដំបូង នៅក្នុង​ការប្រកួត​ជាមួយនឹង​វៀតណាម កាលពី​ថ្ងៃទី 27 កក្កដា។ Kika Nazareth បាន​ជួយ​ឱ្យ​ព័រទុយហ្កាល់​នាំមុខ​វៀតណាម 2-0 ចាប់ពី​នាទី​ទី 21។ ដោយ​រកបាន​គ្រាប់​បាល់​នេះ Kika Nazareth បាន​ក្លាយជា​អ្នកលេង​បាល់​ក្មេង​បំផុត​ដែល​ស៊ុត​ចូល​ទី​ឱ្យ​ក្រុម​ជម្រើសជាតិ​ព័រទុយហ្កាល់​នៅ World Cup។ មុន​នោះ កំណត់ត្រា​នេះ ត្រូវបាន​បង្កើតឡើង​ដោយ Cristiano Ronaldo ពេល​ទាត់​នៅ World Cup ផ្នែក​បុរស ឆ្នាំ 2006។ កាលនោះ កំពូល​តារាបាល់ទាត់​កើត​ឆ្នាំ … Read more

ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។ នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។ ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។ ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។ បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ … Read more

World Cup នារី 2023 ត្រូវបាន​សម្ពោធ​បើក​ការប្រកួត​ជា​ផ្លូវ​ការ​

(នូ​វែ​ល​សេ​ឡង់) – ពិធី​​សម្ពោធ​បើក​ព្រឹត្តិការណ៍​ប្រកួតបាល់​ទាត់​ World Cup នារី 2023 ត្រូវបាន​ធ្វើឡើង​ប្រហែល​តែ 15 នាទី​ប៉ុណ្ណោះ មុនពេល​ចាប់​ផ្ដើម​ការប្រកួត​រវាង នូ​វែ​ល​សេ​ឡង់ និង​ន័​រវេ​ស​។ ក្រោយពី​ក្រុម​កីឡាករ​របស់​ក្រុម​ទាំងពីរ​ចាប់ផ្ដើម​កម្ដៅ​សាច់ដុំ​រួច គណៈកម្មការ​ក៏​បិទ​ភ្លើង​នៅ​កីឡដ្ឋាន Eden Park។ ក្រុម​សិល្បករ​ក្នុង​សម្លៀកបំពាក់​ជនជាតិដើម​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ឈាន​ជើង​ចេញមក​ទីលាន។ ពួកគេ​ច្រៀង និង​រាំ​របាំ​បុរាណ​រួម​នឹង​បុគ្គលិក​ស្ម័គ្រចិត្ត 200 នាក់ នៅក្នុង​ឈុត​សម្លៀកបំពាក់​របស់​ក្រុមបាល់ទាត់ទាំង 32 ​ដែល​ចូលរួម World Cup នារី 2023។ បន្ទាប់ពី​ការសម្ដែង​របស់​ក្រុម​សិល្បករ សិល្បការិនី​ តំណាង​របស់​បណ្ដា​ក្រុមបាល់ទាត់ ក៏បាន​​ចូលរួម​ដាក់​គ្រាប់​បាល់ Oceaunz ដែល​ជា​គ្រាប់​បាល់​​ផ្លូវការ​របស់​ពានរង្វាន់ World Cup នារី 2023 នៅ​​កណ្ដាល​ទីលាន។ គណៈ​កម្ម​ក៏​ប្រកាស​បង្ហាញ​ក្រុម​ដែល​ចូលរួម World Cup នេះ ទៅតាម​តួ​អក្ខរក្រម នៅ​លើ​អេក្រង់​ទូរទស្សន៍។ គ្រាប់​បាល់ Oceaunz បានចាប់ផ្ដើម​រមៀល​នៅលើ​ទីលាន​របស់​កីឡដ្ឋាន Eden Park ហើយ​ការប្រកួត​បាល់ទាត់ World … Read more

ក្រុមបាល់ទាត់​នារី​វៀតណាម ចាញ់​ក្រុម​អេ​ស្ប៉ា​ញ 0-9

នៅក្នុង​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023 ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី 14 កក្កដា ក្រុមបាល់ទាត់​ជម្រើសជាតិ​ផ្នែក​នារី​របស់​វៀតណាម បាន​ចាញ់​ក្រុម​នារី​អេ​ស្ប៉ា​ញ​រហូតដល់ 0-9។ ក្រុម​អេ​ស្ប៉ា​ញ​នាំមុខ 2-0 នៅក្នុង​តង់​ទីមួយ​នៃ​ការប្រកួត​មិត្តភាព​ចុងក្រោយ​នៅមុន World Cup នារី 2023។ ចូលដល់​តង់​ទី​ពីរ ក្រុម​តំណាង​របស់​អឺរ៉ុប​មួយ​នេះ​ក៏​រកបាន 7 គ្រាប់​បន្ថែមទៀត ធ្វើឱ្យ​វៀតណាម​ត្រូវ​ចាញ់ 0-9។ ការប្រកួត​ខាងលើ​ត្រូវបានធ្វើ​ឡើងលើ​ទីលាន Mc Lennan Park ក្នុង​ទីក្រុង Auckland នៅវេលា​ម៉ោង 12 និង 30 នាទី ថ្ងៃទី 14 កក្កដា ម៉ោង​នៅ​នូ​វែ​ល​សេ​ឡង់ ត្រូវ​នឹង​ម៉ោង 07 និង 30 នាទី​នៅ​កម្ពុជា។ មុនពេល​ប៉ះ​នឹង​អេ​ស្ប៉ា​ញ ក្រុម​វៀតណាម​បាន​ចាញ់​អាល្លឺម៉ង់ 1-2 និង​ចាញ់​នូ​វែ​ល​សេ​ឡង់ 0-2។ ក្រោយពី​ការប្រកួត​ខាងលើ ក្រុម​វៀតណាម​នៅសល់​ពេល​ជាង​មួយ​សប្ដាហ៍​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​បើកឆាក​ជាមួយ​ក្រុម​សហរដ្ឋ​អាម៉េរិក ដែលជា​ម្ចាស់​ជើងឯក World Cup នៅ​ថ្ងៃទី … Read more

ក្រុមបាល់ទាត់​នារី​វៀតណាម​ថា ការ​ចាញ់​នូ​វែ​ល​សេ​ឡង់​នៅមុន World Cup គឺ​មកពី​អាកាសធាតុ

(នូ​វែ​ល​សេ​ឡង់) – ក្រោយពី​ចាញ់​នៅក្នុង​ការប្រកួត​មិត្តភាព​ជាមួយ​ក្រុម​នូ​វែ​ល​សេ​ឡង់​ក្នុង​លទ្ធផល 0-2 ប្រធាន​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម​យល់ថា ព្រោះតែ​រង​ផលវិបាក​ដោយសារ​អាកា​ស​ធាតុ។ លើ​ទីលាន McLean Park នៅ​ទីក្រុង Napier ក្រុមកីឡា​ការិនី​នូ​វែ​ល​សេ​ឡង់​បានដាក់​សម្ពាធ​លើ​ក្រុម​វៀតណាម​តាំងពី​ដើមទី ធ្វើឱ្យ​វៀតណាម​ត្រូវ​ចាញ់​ក្នុង​លទ្ធផល 0-2។ «សីតុណ្ហភាព​នៅទីនេះ​ខុសគ្នា​ឆ្ងាយ​ធៀប​នឹង​នៅ​វៀតណាម ធ្វើឱ្យប៉ះពាល់​ដល់​ពួកយើង» ប្រធាន​ក្រុមកីឡា​ការិនី​វៀតណាម Huynh Nhu និយាយ​ដូច្នេះ និង​បន្តថា «ការប្រកួត​នេះ​គឺជា​ឱកាស​ដើម្បីឱ្យ​ពួកយើង​អាច​សម្រប​ខ្លួន​ជាមួយនឹង​អាកាសធាតុ​នៅ​នូ​វែ​ល​សេ​ឡង់»។ នៅ​វៀតណាម ក្រុមកីឡា​ការិនី​ត្រូវ​ហ្វឹកហាត់​ក្រោម​កម្ដៅថ្ងៃ​ពី 27 ទៅ 36 អង្សា​សេ។ ចំណែក​នៅ​នូ​វែ​ល​សេ​ឡង់ អាកាសធាតុ​ត្រជាក់​ជាង ពោល​គឺមាន​សីតុណ្ហភាព​ពី 7 ទៅ 14 អង្សា​សេ។ នៅក្នុង​ការប្រកួត ក្រុម​នារី​នូ​វែ​ល​សេ​ឡង់​គ្រប់គ្រង​បាល់​បាន 60% និង​ស៊ុត​ផ្ដាច់​ចំនួន 27 លើក។ នៅ​នាទី​ទី 17 ក្រុម​នូ​វែ​ល​សេ​ឡង់​រកបាន​មួយ​គ្រាប់ បន្ទាប់ពី​ការ​ទាត់​ផ្ដាច់​របស់ CJ Bott។ នាទី​ទី 44 Jaqquie Hand រកបាន​មួយ​គ្រាប់​ជូន​នូ​វែ​ល​សេ​ឡង់ ដោយ​ងាយស្រួល ហើយក៏​ឈ្នះ 2-0។ … Read more

កំពូល​កីឡាការិនី​បាល់ទាត់​ 10 ​រូប​នៅ World Cup នារី 2023

ទីភ្នាក់ងារសារព័ត៌មាន AP បានបង្ហាញ​បញ្ជី​ឈ្មោះ​កំពូល​កីឡាការិនី​បាល់ទាត់​ចំនួន 10 រូប​ដែល​ត្រូវបាន​គេ​រំពឹង​ច្រើនជាងគេ​នៅ World Cup នារី 2023 ក្នុងនោះ​មាន​ទាំង Alex Morgan និង Marta ផងដែរ។ Alex Morgan បាន​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដណ្ដើមបាន​តំណែង​ជើងឯក World Cup នារី​ចំនួន​ពីរលើក ហើយ​ឆ្នាំនេះ​គឺជា​លើក​ទី​បួន​ដែល​នាង​ចូលរួម​ប្រកួត។ Alex Morgan ដណ្ដើមបាន​មេដាយមាស​នៅ​អូឡាំពិក​ចំនួន​មួយគ្រឿង និង​ជា​កីឡាការិនី​បាល់ទាត់​ដែល​ឆ្នើម​ជាងគេ​គ្រប់​សម័យកាល។ ការប្រកួត​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់នា​ពេល​ខាងមុខ​នឹង​អាចជួយ​ឱ្យ​កីឡាការិនី​រូបនេះ​មានឱកាស​បង្កើត​កំណត់ត្រា​ដណ្ដើមបាន​ជើងឯក World Cup ចំនួន​បី​ជា​បន្តបន្ទាប់ ដែល​នេះ​មិនទាន់មាន​កីឡាករ​រូប​ណា​អាចធ្វើ​បាន។ ខ្សែប្រយុទ្ធ​វ័យ 34 ឆ្នាំ​រូបនេះ ដណ្ដើមបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន 11 និង​ពានរង្វាន់​ជើងឯក Champions League ជាមួយនឹង​ក្លឹប Lyon។ កំពូល​កីឡាការិនី​មួយរូប​ផ្សេងទៀត​ដែល​នឹងត្រូវ​ប្រកួត​នៅ World Cup 2023 គឺ​ខ្សែប្រយុទ្ធ Christine Sinclair តំណាងរបស់​​កាណាដា។ ពុំទាន់​មាន​កីឡាករ កីឡាការិនី​ណា​ម្នាក់​ដែល​រកបាន​គ្រាប់​បាល់​ច្រើន​ដូច Sinclair សម្រាប់​ក្រុម​ជម្រើសជាតិ។ Sinclair … Read more

អ្នកចាំទី​របស់​អា​ហ្ស​ង់​ទីន៖ «នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​ថ្ងៃ​អនាគត»

យោងតាម​អ្នកចាំទី Emiliano Martinez កំពូល​តារាបាល់ទាត់ Lionel Messi នឹង​ជួយ​ឱ្យ​អា​ហ្ស​ង់​ទីន​ដណ្ដើមបាន​តំណែង​ជើងឯក​ពានរង្វាន់ Copa America 2024 ហើយ​អាច​បាន​ទាំង World Cup 2026 ទៀតផង។ Messi ត្រូវបាន​គេ​ជឿថា នឹង​ទទួលបាន​គ្រាប់​បាល់​មាស​ទី 8 នៅក្នុង​អាជីព ពេលដែល​ពានរង្វាន់​នេះ​នឹងត្រូវ​បានប្រគល់​នៅ​ថ្ងៃទី 30 តុលា 2023។ ថ្វី​ជើងល្អ​បំផុត​របស់ Messi នៅក្នុង​រដូវ​កាល​មុន​គឺ ការ​ដណ្ដើមបាន​ពានរង្វាន់​ជើងឯក​បាល់ទាត់​ពិភពលោក 2022 ជាមួយនឹង​អា​ហ្ស​ង់​ទីន ជាទី​ដែល Martinez ក៏​ទទួលបាន​ពាន​ស្រោមដៃ​មាស។ Messi ធ្លាប់បាន​និយាយថា ការប្រកួត​ធំជាងគេ​នៅ​កាតា​នឹង​ជា World Cup ចុងក្រោយ​ក្នុង​អាជីព​របស់គាត់។ ប៉ុន្តែ ប្រជាជន​អា​ហ្ស​ង់​ទីន​នៅតែ​សង្ឃឹមថា M10 នឹងចូលរួម​ទាត់​នៅ World Cup 2026 ក្នុង​វ័យ 39 ឆ្នាំ។ «Messi គឺជា​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​នៅ​គ្រប់​សម័យកាល​។ គាត់​មាន​ជំនាញ​ពិសេស​ដែល​កីឡាករ​ដទៃទៀត​ពុំមាន។ នឹង​មិនមាន​កីឡាករ​ណា​ដូច Messi ក្នុង​អនាគត។ … Read more

ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។ លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។ លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។ … Read more

Messi ឆ្លើយតប​នឹង​សំណួរ​ស្ដី​ពី​​​វត្តមាន​របស់​ខ្លួន​នៅ​ World Cup 2026

(ប្រទេស​ចិន) – ប្រធាន​ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន ចាត់​ទុក​ World Cup 2022 ​ថា​ជា​​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់​ពិភពលោក​​ចុង​ក្រោយ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​។ «ខ្ញុំ​គិត​ថា​ មិន​ទេ។ កាតា 2022 គឺជា​ World Cup ចុង​ក្រោយ​របស់​ខ្ញុំ​។ …ខ្ញុំ​នឹង​​មិន​ចូល​រួម​​រដូវ​កាល​បន្ទាប់​ទៀត​នោះ​ទេ» Lionel Messi បាន​ឆ្លើយ​តបទៅ​កាន់​ទីភ្នាក់​ងារ​សារព័ត៌មាន​កីឡា​ចិន Titan Sports កាល​ពី​ព្រលប់​ថ្ងៃ​ទី 13 មិថុនា ពេល​ត្រូវ​បាន​សួរ​អំពី​លទ្ធភាព​អូស​បន្លាយ​អាជីព​នៅ​អន្តរជាតិ​រហូត​ World Cup 2026​។ កាល​ពី​ខែ​កុម្ភៈ Messi ធ្លាប់​បាន​និយាយ​ដល់​លទ្ធភាព​នៃ​ការ​មិន​ចូល​រួម​ប្រកួត​នៅ​ World Cup 2026 ម្ដង​រួច​មក​ហើយ​។ គាត់​បារម្ភ​ចំពោះ​កាតា​អាយុ​ និង​កម្លាំង​ដែល​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់​ទីន​។ កាល​ពី​ខែ​វិច្ឆិកា 2022 នៅ​ប្រទេស​កាតា Messi ​រួម​ចំណែក​រក​បាន​ 7 គ្រាប់​ និង​បង្ក​ឱកាស​បាន​ 3​ គ្រាប់ ​ដែល​ជួយ​ឱ្យ​អាហ្សង់ទីន​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក World Cup និង​ទទួល​បាន​ងារ​ជា​កីឡាករ​ឆ្លើម​បំផុត​​នៅ​រដូវ​កាល​នោះ​។ បច្ចុប្បន្ន Messi មាន​​ពាន​រង្វាន់​បាល់​មាស​​ចំនួន … Read more