BYD បង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​តម្លៃ​ជាង​បី​ម៉ឺន​ដុល្លារ​អាម៉េរិក​/គ្រឿង

ក្រុម​ហ៊ុន​ចិន​ BYD បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី 2023 ​ដែល​មាន​ឈ្មោះ​ថា Tang តម្លៃ​ជាង​ 34,000 ដុល្លារ​អាម៉េរិក​។ កាល​ពី​ថ្ងៃទី 31 សីហាកន្លង​ទៅ BYD បាន​បង្ហាញកំណែ​ថ្មី​ឆ្នាំ 2023 នៃ​​រថយន្ត​អគ្គិសនី​ Tang នៅ​ទីផ្សារ​ចិន​។ កំណែ​ថ្មី​របស់​ BYD Tang មាន​ម៉ូដែល​ដែល​មាន​មុខ​ងារ​ និង​តម្លៃ​ផ្សេង​ៗ​គ្នា​សម្រាប់​ជ្រើស​រើស​។ កំណែ​ដែល​អាច​ធ្វើ​ដំណើរ​បាន​ 600 គីឡូម៉ែត្រ​ មាន​តម្លៃ​ 34,300 ដុល្លារ​ ខណៈ​ដែល​កំណែ​ 730 គីឡូម៉ែត្រ​ មាន​តម្លៃ 37,700 ដុល្លារ​ និង​កំណែ​ 635 គីឡូម៉ែត្រ​ មាន​តម្លៃ​ 41,100 ដុល្លារ​អាម៉េរិក​។ មួយ​ក្នុងចំណោម​ចំណុច​លេច​ធ្លោ​របស់​ BYD Tang 2023 គឺ​តម្លៃ​ថយ​ចុះ​រហូត​ដល់ 13.7% ​បើធៀប​នឹង​ស៊េរី​ឆ្នាំ 2022​ ធ្វើ​ឱ្យ​រថយន្ត​ទាំង​នេះ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​។ ក្រៅ​ពី​នេះ គ្រប់​ម៉ូដែល​ BYD Tang 2023 … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

កុលសម្ព័ន្ធ​ដែល​មានទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​៖ មេកុលសម្ព័ន្ធ​​អាច​យក​ប្រពន្ធ​ 80 នាក់

នៅពេល​និយាយ​ដល់​ទ្វីប​អាហ្វ្រិក​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គិត​ថា នេះ​គឺជា​ទ្វីប​ដ៏​ក្រក្រី សេដ្ឋកិច្ច​អន់ថយ គ្មាន​ការ​រីក​ចម្រើន​។ ក៏ប៉ុន្តែ​ ជាក់​ស្ដែង នេះ​គឺជា​ទ្វីប​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​។ មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ដឹង​ថា នៅ​ទ្វីប​អាហ្វ្រិក​មាន​កុលសម្ព័ន្ធ​មួយ​ដែល​សម្បូរ​ទ្រព្យ​ធន​។ កុលសម្ព័ន្ធ​នេះ​មាន​មាស​ច្រើន​ដល់​ថ្នាក់​ប្រើ​ប្រាស់​មិន​អស់​។ នោះ​គឺកុលសម្ព័ន្ធ​ Ashanti ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្កាណា ស្ថិត​ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​លិច។ ហ្កាណា​គឺជា​ប្រទេស​តូច​មួយ​ដែល​កំពុង​អភិវឌ្ឍ​។ ឆ្នាំ​ 2022 ផលិត​ផល​​ក្នុង​ស្រុក​សរុប (GDP) របស់​ហ្កាណា​មាន​ត្រឹម​តែ 85.96 ពាន់​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​ហ្កាណា​គឺជា​ប្រទេស​ដែល​សម្បូរ​ធនធាន​​រ៉ែ​ធម្មជាតិ ក្នុង​នោះ​ក៏​មាន​រ៉ែ​មាស​ដ៏​ច្រើន​ ​ឈរ​​លំដាប់​ទី​ពីរ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​មានរ៉ែ​​ត្បូង​ពេជ្រ​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​​ក្នុង​ពិភពលោក​។ ក្រៅ​ពី​នេះ​ ហ្កាណា​ក៏​មាន​រ៉ែ​ប្រេង​ និង​ដែក។ល។ ដោយ​សារ​តែ​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ ហ្កាណា​គឺជា​ទឹក​ដី​ដែល​អាច​ទិញ​ដូរ​មាស​ក្នុង​តម្លៃ​ទាប​យ៉ាង​ងាយ​ស្រួល​។ មាស​នៅ​ហ្កាណា​ពិត​ជា​ងាយ​ស្រួល​រក​នៅ​គ្រប់​កន្លែង​ រហូត​ដល់​ថ្នាក់​គេ​និយាយ​ថា ឱ្យ​តែ​អ្នក​មើល​ឃើញ​ទន្លេ​ ​អ្នក​អាច​ស្រង់​បាន​មាស​។ តាម​ការ​សិក្សា​ស្រាវជ្រាវ អណ្ដូង​រ៉ែ​មាស​នៅ​ប្រទេស​ហ្កាណា​ត្រូវ​បាន​ទាញយក​តាំង​ពី​ជាង​ 500 ឆ្នាំ​មក​ហើយ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​​អំពី​ធនធានរ៉ែ​ធម្មជាតិ​បច្ចុប្បន្ន ប្រជាជន​ហ្កាណា​​អាច​ទាញ​យក​រ៉ែ​មាស​បាន​ 700 ឆ្នាំ​ទៀត​។ កុលសម្ព័ន្ធ​សម្បូរទ្រព្យ​ធន ពាក់​មាស​រាប់​គីឡូ​នៅ​លើ​ខ្លួន​ នៅ​លើ​ទឹក​ដី​ហ្កាណា កុលសម្ព័ន្ធ​ Ashanti ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​មាន​អណ្ដូង​រ៉ែ​មាស​ធំជាង​គេ​។ ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​មាន​ជីវភាព​ល្អ​ប្រសើរ​ ក្នុង​នោះ​គេ​ឃើញ​ស្ត្រី​ជា​ច្រើន​ពាក់​មាស​រាប់​គីឡូ​។ កុលសម្ព័ន្ធ Ashanti … Read more

ផ្ទាំង​គំនូរ​បុរាណមាន​​រូបភាពឧបករណ៍​​ទំនើប សង្ស័យ​ថាជាករណី​ «​ដំណើរ​ឆ្លង​ពេល​វេលា​»

ផ្ទាំង​គំនូរ​បុរាណ​តាំង​ពី​ឆ្នាំ 1882 ថ្មី​ៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង និង​ធ្វើ​ឱ្យ​មាន​ការ​លើក​ឡើង​អំពី​រឿង «​ធ្វើ​ដំណើរ​ឆ្លង​ពេល​វេលា»​ បន្ទាប់​ពី​ទិដ្ឋភាព​លំអិត​របស់​វា​ត្រូវ​បាន​គេ​រក​ឃើញ​។ ទំព័រ Daily Star កន្លង​ទៅ​ថ្មី​ៗ​នេះ​បាន​លើក​ឡើង​អំពី​ទ្រឹស្ដី​មួយ​ដ៏​ពិបាក​ឱ្យ​គេ​ជឿ​ ទាក់​ទង​នឹង​ផ្ទាំង​គំនូរ​មួយ​ដែល​បាន​គូរ​កាល​ពី​ឆ្នាំ 1882 ដោយ​វិចិត្រករ​ R. Josey និង James Archer។ ផ្ទាំង​គំនូរ​នេះ​មាន​ឈ្មោះ​ថា​ «The Betrothal» ។ គំនូរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជាទិដ្ឋភាព​នៃ​សកម្មភាព​​សន្យា​នឹង​គ្នា​អំពី​គម្រោង​រៀប​ការរបស់​អ្នក​និពន្ធ​​ស្កុតឡែន Robert Burns និង​នារី​ម្នាក់​ឈ្មោះ Mary Campbell នៅ​ក្បែរ​ទន្លេ Ayr នៅ​ភាគ​ខាង​ជើង​ប្រទេស​ស្កុតឡែន​កាល​ពី​​ឆ្នាំ 1786​។ ក៏ប៉ុន្តែ នៅ​ពេល​ត្រូវ​បាន​ពង្រីក​​ឱ្យ​ធំជាង​មុន​ 10 ដង ផ្ទាំង​គំនូរ​នេះបាន​ធ្វើ​ឱ្យ​មនុស្ស​ម្នា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ចំពោះ​មុខ​អំណោយ​អនុស្សាវរីយ៍​​រាង​ចតុកោណ​ដែល​មាន​កែង​មូល​។ បើ​ទោះជា​ពិបាក​ឱ្យ​គេ​ជឿ ប៉ុន្តែ​អ្នក​ខ្លះ​យល់​ថា វត្ថុ​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ទូរស័ព្ទ​ឆ្លាត​វៃ​។ ក្រោយ​ពី​ទ្រីស្ដី​ស្ដីពី​ «ដំណើរ​ឆ្លង​ពេល​វេលា» ​ត្រូវ​បាន​លើក​ឡើង​ក្នុង​ករណី​នេះ ចំណាប់​អារម្មណ៍​ក៏​ត្រូវ​បាន​ផ្ដោត​ទៅ​លើ​ The Betrothal ។ ក៏ប៉ុន្តែ ដើម្បី​ប្រឆាំង​នឹង​ទ្រីស្ដី «ដំណើរ​ឆ្លង​កាត់​ពេល​វេលា» មនុស្ស​ជា​ច្រើន​​ក៏​បានបក​ស្រាយ​ថា នេះ​គ្រាន់​តែ​ជា​គម្ពីរ​សាសនា​ប៉ុណ្ណោះ​។ យោង​តាម​ទំនៀមទម្លាប់​បុរាណ​របស់​ជនជាតិ​ស្កុតឡែន នៅ​ពេល​ស្បថ​ស្បែ​ … Read more

ភូមិ​ឋាន​ដាច់​ស្រយាល​ដល់​ថ្នាក់​អ្នក​ភូមិ​ត្រូវ​បើក​យន្តហោះ​ទៅ​ផ្សារ

ប្រជាពលរដ្ឋ​នៅ​ Port Alsworth ត្រូវ​បើកបរ​យន្តហោះ​ទៅ​កាន់ទីក្រុង​​នៅ​ជិត​បំផុត​ដែល​មាន​ចម្ងាយ​ជាង 300 គីឡូម៉ែត្រដើម្បី​ដើរ​ផ្សារ​ទិញ​ទំនិញ​ចាំបាច់​។ Salina Alsworth អាយុ 25 ឆ្នាំ រស់​នៅ​ឯ Port Alsworth ដែល​ជា​ភូមិ​ដាច់​ស្រយាល​បំផុត​មួយ​របស់ពិភពលោក​។ ភូមិ​នេះ​ស្ថិត​ក្នុង​​រដ្ឋ Alaska របស់​សហរដ្ឋ​អាម៉េរិក។ ជីដូន​ ជីតា​ទួត​របស់ Salina គឺជា​មនុស្ស​ដំបូង​ៗរបស់ Port Alworth​ នៅ​ក្នុងទសវត្សរ៍​ឆ្នាំ​ 1940​។ បច្ចុប្បន្ន ភូមិ​នេះ​មាន​ប្រជាជន​ប្រហែល 186 នាក់ ឆ្លង​កាត់​ 5 ជំនាន់​មនុស្ស​។ ចំនួន​ប្រជាជន​អាច​កើន​ដល់ 400 នាក់​នៅ​ក្នុង​រដូវ​កាល​ទេសចរណ៍​។ ភូមិ​នេះ​ពុំ​មាន​ផ្លូវ​ធ្វើដំណើរ​ឆ្លង​កាត់ ហើយ​ក៏​​ពុំ​មាន​ផ្សារ មន្ទីរ​ពេទ្យដូច​ភូមិ​ដទៃ​ឡើយ​។ ទីក្រុង​ដែល​នៅ​ជិត​បំផុត​គឺ Anchorage ប៉ុន្តែ​មាន​ចម្ងាយ​​ពី​ភូមិ​របស់ Salina រហូត​ដល់ជាង 300​ គីឡូម៉ែត្រ​ ហើយ​មធ្យោបាយ​តែ​មួយ​គត់​ដែល​គេ​អាច​ប្រើប្រាស់​បាន​គឺ​យន្តហោះ​ និង​ត្រូវធ្វើ​ដំណើរ​ជាង​មួយ​ម៉ោង​។ ដូច្នេះ សូម្បី​តែ​ទៅផ្សារ​ទិញ​អីវ៉ាត់​ក៏​​ត្រូវ​ជិះ​យន្តហោះ​។ នៅ​ពេល​ទិញ​ទំនិញ​តាម​អ៊ីនធើណិត ប្រជាជន​នៅ​ក្នុង​ភូមិ​ Port Alsworth ត្រូវ​ចំណាយ​លើ​សេវាដឹក​ជញ្ជូន​ពី … Read more

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ហ្សែន​ដែល​អាច​ជួយ​ឱ្យ​មនុស្ស​​មាន​អាយុ​វែង​​​ជាង​បច្ចុប្បន្ន

(សហរដ្ឋ​អាម៉េរិក) – ក្រុម​អ្នក​ជំនាញ​នៅ​សាកល​វិទ្យាល័យ Rochester បាន​ដាក់បញ្ចូល​ហ្សែន​ពិសេស​មួយ​របស់​កណ្ដុរ​គ្មាន​រោម ទៅ​ក្នុង​កណ្ដុរ​ប្រភេទធម្មតា និង​បាន​រកឃើញ​ថា ហ្សែន​នេះ​បាន​ជួយ​ឱ្យ​ពួក​វា​មាន​សុខភាព​ល្អ និង​រស់​បាន​យូរ​ជាង​ 4.4%។ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ដ៏អស្ចារ្យមួយ​ ក្រុម​អ្នក​ជំនាញ​របស់​សាកលវិទ្យាល័យ​ Rochester នៅ​នីវយ៉ក បាន​បង្ហាញ​វិធី​សាស្ត្រ​ដាក់​បញ្ចូល​ហ្សែន​រស់​បាន​យូរ​របស់​​សត្វ​កណ្ដុរ​គ្មាន​រោម​ ​(Naked mole-rat) ដែល​មាន​ឈ្មោះ​ក្នុង​វិទ្យា​សាស្ត្រ​ថា Heterocephalus glaber ទៅ​ក្នុង​កណ្ដុរ​ប្រភេទ​ធម្មតា​ដើម្បី​អូស​បន្លាយ​អាយុ​កាល​ និង​កែ​លំអ​សុខភាព​។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Nature កាល​ពី​ថ្ងៃទី 23 សីហា​ 2023។ កណ្ដុរ​ខាងលើ​មាន​ឈ្មោះ​ល្បី​ខ្លាំង​ដោយ​សារ​តែ​សមត្ថភាព​ទប់​ទល់​នឹង​ជំងឺ​ទាំង​ឡាយ​ដែល​ទាក់​ទង​នឹង​វ័យចំណាស់​ និង​មាន​អាយុ​វែង​ខុស​ធម្មតា​ ពោល​គឺ​វែង​ជាង​ជិត 10 ដង បើ​ធៀប​នឹង​ប្រភេទ​សត្វ​កកេរដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​។ អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​ កាល​ពី​ឆ្នាំ 2020 បាន​រកឃើញ​ហ្សែន​មួយ​ដែល​រួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​វា​រស់​បាន​យូរ​។ ហ្សែន​នេះ​ទទួល​បន្ទុក​ផលិត​អាស៊ីត​ HMW-HA ដែលជា​ម៉ូលេគុល​​ជួយ​បង្កើន​កម្លាំង​របស់​កោសិកា​ក្នុង​ការ​ទប់ទល់​នឹង​​​ភាព​តាន​តឹង និង​រលាក ឆ្លង​រោគ​។ កណ្ដុរ​គ្មាន​រោម​នេះមាន​ HMW-HA ច្រើន​ជាង​ប្រហែល​ 10 ដង បើធៀប​នឹង​មនុស្ស ឬ​ប្រភេទកណ្ដុរ​ដទៃ​។ មូលហេតុ​គឺ​ថា ហ្សែន​ (ហ្សែន hyaluronan synthase … Read more

វិស័យ​អវកាស​ឥណ្ឌា​៖ តាំង​ពី​ដឹក​រ៉ុក្កែត​តាម​កង់ រហូត​ដល់​បាន​ឡើង​ដល់​ឋានព្រះចន្ទ

អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌាបាន​ទទួល​ជោគ​ជ័យ​ក្រោយ​ពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​រយៈ​ពេល​យូរ​ រាប់​ចាប់​តាំង​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​របស់​រ៉ុក្កែត​ដោយ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ​ រហូត​ដល់​បច្ចេក​វិទ្យា​ទំនើប​នាំ​ទៅ​រក​បេសក​កម្ម​ចន្ទ្រាយាន-3 (Chandrayaan-3)។ ​ថ្ងៃទី 23 សីហា 2023 គឺជា​ថ្ងៃ​ដ៏​អស្ចារ្យ​សម្រាប់​ឥណ្ឌា និង​ការ​ស្រាវ​ជ្រាវ​អវកាស​។ យាន​អវកាស​ចន្ទ្រាយាន-3 របស់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទី​បួន​បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន ដែល​ធ្លាប់​បាន​បញ្ជូន​យានស្វ័យ​ប្រវត្ត​​ទៅ​ចុះ​ចត​នៅ​ទី​នេះ​។ នេះ​បើ​តាម​ទំព័រ Space News។ ជោគ​ជ័យ​ខាងលើ​ក៏​បាន​ធ្វើ​ឱ្យ​ចន្ទ្រាយាន-3 ក្លាយ​ជា​យាន​អវកាស​ដំបូង​គេ​ដែល​បាន​ចុះចត​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មាន​ទឹកកក​ និង​រ៉ែ​មាន​តម្លៃ​ជា​ច្រើន​។​ ជោគ​ជ័យ​របស់​យាន​អវកាស​ឥណ្ឌានឹង​ដើរ​តួនាទី​សំខាន់​​ក្នុង​ការ​ប្រមូល​ទិន្នន័យ​នានា​សម្រាប់​ជួយ​ដល់​បេសក​កម្ម​ឋាន​ព្រះ​ចន្ទ​ក្នុង​អនាគត​។ ឥណ្ឌា​ទទួល​បាន​ជោគ​ជ័យ​នេះ​បន្ទាប់​ពី​បេសកកម្ម Luna-25 របស់​រុស្ស៊ី​បាន​បរាជ័យ​ក្នុងការ​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ​។ ចន្ទ្រាយាន​-1 ដែល​ជា​យាន​អវកាស​ដែល​ធ្លាប់​ហោះ​ជុំវិញ​ព្រះចន្ទ​ក្នុង​ឆ្នាំ 2008 គឺជា​ការ​ប្រឹង​ប្រែង​ដំបូង​របស់​ឥណ្ឌា ដើម្បី​បាញ់​បង្ហោះ​យាន​ចេញ​ពី​ផែនដី​។ នោះ​ក៏​ជា​បេសក​កម្ម​ដំបូង​ដែល​បាន​រក​ឃើញ​ទឹក​លើ​ផ្ទៃ​ព្រះ​ចន្ទ ដែល​នេះ​បាន​ជះឥទ្ធិពល​ធំធេង​ដល់​គម្រោង​អវកាស​របស់​អាម៉េរិក និង​ចិន​។ ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ក៏​ជា​ទីតាំង​ចុះ​ចត​នៃ​​បេសក​កម្ម​ Artemis-3 របស់​អាម៉េរិក​ផងដែរ​។ ចាប់​ពី​ការ​ដឹក​ជញ្ជូន​គ្រឿង​ផ្គុំ​​របស់​រ៉ុក្កែត​ដោយ​ការ​ប្រើ​ប្រាស់​កង់ និង​រទេះ​គោ រហូត​ដល់​បេសក​កម្ម​ចន្ទ្រាយាន-3 រឿង​រ៉ាវ​ស្ដី​ពី​វឌ្ឍនភាព​របស់ ISRO គឺ​ដូច​ទៅ​នឹង​ខ្សែ​ភាព​យន្ត​។ «ជោគ​ជ័យ​ដ៏​មហា​ធំធេង​នេះ​គឺជា​ភ័ស្ដុតាង​បង្ហាញ​អំពី​ការ​ប្រឹង​ប្រែង​មិន​ឈប់​ឈរ​នៃ​​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​យើង​» នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ធ្លាប់​បាន​សរសេរ​ដូច្នេះ​នៅ​លើ​បណ្ដាញ​សង្គម​។ ប្រវត្តិរបស់​ ISRO … Read more

យន្តហោះ​ដឹក​មេ​ក្រុម​ទាហាន​ស៊ី​ឈ្នួល Wagner ដែល​បាន​ធ្លាក់ «មិន​ធ្លាប់​ជួប​បញ្ហា​សុវត្ថិភាព​»

ប្រភេទ​យន្តហោះ Legacy 600 ដែល​ត្រូវ​បាន​មេ​ក្រុម​ទាហាន​ស៊ីឈ្នួល​ Wagner ប្រើប្រាស់​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​ដំណើរ​ មិន​ធ្លាប់​កើត​មាន​គ្រោះ​ថ្នាក់​ស្លាប់​មនុស្ស​ឡើយ នៅ​មុន​ករណី​ធ្លាក់​នៅ​រុស្ស៊ី​។ សារព័ត៌មាន​រុស្ស៊ី TASS កាល​ពី​ថ្ងៃទី 23 សីហា បាន​រាយការណ៍​ថា មេក្រុម​ទាហាន​ស៊ី​ឈ្នួល​ Wagner លោក Yevgeny Prigozhin មាន​ឈ្មោះ​ក្នុង​បញ្ជី​អ្នក​ដំណើរ​លើ​យន្តហោះឯកជន​ Embraer Legacy 600 ដែល​បាន​​ធ្លាក់​នៅ​ក្នុង​ខេត្ត​ Tver។ ក្រសួង​ស្ថានការណ៍​បន្ទាន់​រុស្ស៊ី​បាន​ឱ្យ​ដឹង​ថា មនុស្ស​ទាំង​ 10 នាក់​លើ​យន្តហោះ​នេះ​បាន​បាត់​បង់​ជីវិត​។ ទិន្នន័យ​ពី​ទំព័រ​តាម​ដាន​​ជើង​ហោះ​ហើរ Flightradar24 បង្ហាញ​ថា យន្តហោះ Embraer Legacy 600 ដែល​មាន​លេខ​សម្គាល់ RA-02795 បាន​បាត់​ខ្លួន​ពី​រ៉ាដា​វេលា​ម៉ោង 18 និង 11 នាទី ថ្ងៃ​ទី 23 សីហា (ម៉ោង​ 22 និង 11 នាទី នៅ​កម្ពុជា)​។ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​បង្ហាញ​ថា​ យន្តហោះ​នេះ​បាក់​ស្លាប​ម្ខាង​ និង​ធ្លាក់​បុក​ដី​។ … Read more

បច្ចេកវិទ្យា​របស់​ណាសា ​អាច​ធ្វើ​ឱ្យ​ឡាន​ហោះ​ក្លាយ​ជា​ការ​ពិត

(សហរដ្ឋ​អាម៉េរិក) – ការ​បំពាក់​​ស្លាប​កង្ហារ​នៅ​សងខាង និង​ខាង​ក្រោយ​​ ជួយ​ឱ្យ​យានជំនិះ​​នេះ​អាច​ហោះ​ឡើង​ត្រង់ទៅ​លើ​ និង​ឆ្ពោះ​ទៅ​មុខ​ដោយ​កម្លាំង​រុញ​ច្រាន​។ ក្រុម​ហ៊ុន Applied eVTOL Concepts បង្ហាញ​គម្រោង​អភិវឌ្ឍ​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​ហោះ​ឡើង​ និង​ចុះ​ចត​ដោយ​ត្រង់​ (eVTOL) ដែល​មាន​ឈ្មោះ​ថា Epiphany Transporter។ យាន​ជំនិះ​នេះ​អាច​ហោះ​ក្នុ​ងល្បៀន​ 258 គីឡូម៉ែត្រ​/ម៉ោង ប៉ុន្តែ​មាន​សំឡេង​រំខាន​​មិន​ដល់​កម្រិត​ 55 decibel (dB) នៅ​លើ​កម្ពស់ 15 ម៉ែត្រ​។ សំឡេង​រំខាន​នេះ​ស្ថិត​ក្នុង​ចន្លោះ​សំឡេង​ទឹក​ភ្លៀង​ធ្លាក់​ស្មើ (50 dB) និង​សំឡេង​មនុស្ស​និយាយ​គ្នា​ធម្មតា​ (60 dB)។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 សីហា​។ គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ស្លាប​កង្ហារ​រុញ​ច្រាន​ដែល​បំពាក់​នៅ​​សង​ខាង​ និង​ផ្នែក​ខាង​ក្រោយ​របស់ Epiphany Transporter។​ នេះ​គឺជា​រចនា​ដែល​ដូច​ទៅ​នឹង​រូប​រាង​របស់​យាន​ជំនិះ​មួយ​ប្រភេទ​ដែល​​​ត្រូវ​បាន​ណាសា​​អភិវឌ្ឍ​​កាល​ពី​ឆ្នាំ​ 2002​ ប៉ុន្តែ​បាន​ឆ្លង​កាត់​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ប្រហែល​ពីរ​ទសវត្សរ៍​កន្លង​។ Epiphany Transporter ត្រូវ​បាន​រចនាឡើង​ដើម្បី​អាច​ដឹក​អ្នក​ដំណើរ​បាន​ពីរ​នាក់ រួម​នឹង​អីវ៉ាន់​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា យាន​ជំនិះ​នេះ​មាន​ទំហំ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​ Tesla Model S និង​អាច​ចត​ក្នុង​ចំណត​ធម្មតា​បាន​៕

ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។ ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។ ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។ ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។ សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។ អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ … Read more

«រោងចក្រ» មួយ​របស់​ចក្រវាល ផលិត​លោហធាតុ​ធ្ងន់​ស្មើ​ផែនដី​មួយ​ពាន់​ដង

ករណី​ផ្ទុះ​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​ 3​ ពាន់​​លាន​ឆ្នាំ​ពន្លឺ​ បង្កើត​ចេញ​លោហធាតុ​គ្រប់​ប្រភេទ​ដែល​មាន​ទម្ងន់​សរុប​​លើស​ពី​ភព ព្រះចន្ទ និង​អាចម៍​ផ្កាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​បូក​បញ្ចូល​គ្នា​ទៅទៀត​។ ឆ្នាំ​ 2021 ស្ថានីយ​សង្កេត​តារា Neil Gehrels បាន​រក​ឃើញ​ករណី​ច្របាច់​បញ្ចូល​គ្នា​រវាង​វត្ថុ​អវកាសក្រាស់ៗ​ចំនួន​​​ពីរ​​ដែល​ហៅ​ថា kilonova និង​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា GRB 211211A។ នេះ​គឺជា​ឧទាហរណ៍​ជិត​បំផុត​ស្ដី​ពី​ព្រឹត្តិការណ៍​តារា​សាស្ត្រ​កម្រ​ចួប​នេះ​ដែល​មនុស្ស​មិន​បាន​រក​ឃើញ​ជាមួយ​នឹង​រលក​ទំនាញ​។ GRB 211211A ប្លែក​ពី​គេ​ ដោយ​សារ​តែ​ពន្លឺ​ហ្គាម៉ា (GRB) ដែល​វា​បញ្ចេញ​ អូស​បន្លាយ​ពេល​មួយ​នាទី​។ កន្លង​មក ថេរវេលា​ដូច​គ្នា​នេះ​តែង​តែ​អម​ជាមួយ​នឹង GRB ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយ​នានា​​ដែល​ហៅ​ថាស៊ូពើណូវ៉ា​ ជំនួស​ឱ្យ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ផ្កាយ​នឺត្រុង។ ទំព័រ IFL Science រាយការណ៍​កាល​ពី​ថ្ងៃទី 15 សីហា​​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវចំនួន​បួន​ត្រូវ​បាន​ប្រកាស​ដំណាល​គ្នា​លើ​ទស្សនាវដ្ដី Nature បរិយាយ​អំពី​ការ​រកឃើញ​ខាងលើ និង​ដំណើរ​ការ​ដែល​អាច​បង្កើត​បាន​ជា​ព្រឹត្តិការណ៍​បែប​នេះ។ ក៏ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​នៃ​ហេតុការណ៍​នេះ​ អាច​ជា​បរិមាណ​វត្ថុ​ធាតុ​ធ្ងន់​ៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ពី​ការ​ផ្ទុះ​ដ៏​អស្ចារ្យ​ ក្នុង​នោះ​មាន​ទាំង​លោហធាតុ​កម្រ​ មាន​ដូច​ជា​ មាស និង​ប្លាទីន​ជា​ដើម​។ ជា​ធម្មតា ផ្កាយ​មួយ​ដួង​តែង​​ច្របាច់​អ៊ីដ្រូសែន​បញ្ចូល​គ្នា​ឱ្យ​ក្លាយ​ជា​អេល្យូម រួច​ក៏​ប្រែ​ក្លាយ​អេល្យូម​ទៅ​ជា​សារធាតុ​ដទៃ​ៗ​នៅ​ក្នុង​វដ្ដ​របស់​វា​។ ពេល​ស្លាប់​ទៅ ផ្កាយ​ដែល​មាន​ម៉ាស​តូច​ទាប​នឹង​បង្កើត​សារធាតុ​ថ្មីៗ​ ប៉ុន្តែ​វត្ថុធាតុ​ភាគ​ច្រើន​ទាម​ទារ​ឱ្យ​មាន​វិធី​កកើត​ដ៏​ខ្លាំង​ក្លា​។ សារធាតុ​ដូច​អាលុយមីញ៉ោម​ និង​ប៉ូតាស្យូម​កកើត​ពី​ហេតុ​ការណ៍​ផ្ទុះ​ផ្កាយមួយ​ដួង​ដោយ​ឡែក​ពី​គ្នា​​ (ស៊ូពើណូវ៉ា) … Read more

ផ្កាយ​ដែល​មាន​រលកយក្ស​ល្បឿន​លឿន​​ជាង​សំឡេង​ និង​ខ្ពស់​ជាង​ព្រះ​អាទិត្យ​បី​ដង

មហា​រលក​យក្ស​កើត​ឡើង​ម្ដងៗ​មាន​កម្ពស់​ 4 លាន​គីឡូម៉ែត្រ ដែល​បោក​ខ្ទប់​លើ​ផ្ទៃ​ផ្កាយ​នេះ សុទ្ធ​តែ​បញ្ចេញ​ថាមពល​មហា​សាល​ ​គ្រប់​គ្រាន់​អាច​កម្ទេច​ផែនដី​ឱ្យ​ក្លាយ​ជា​បំណែក​រាប់​រយ​។ ផ្កាយខ្នាត​យក្ស​មួយ​ដួង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ឆ្លងកាត់​រលក​យក្ស​ដ៏​ខ្លាំង​ក្លា​ និង​ខ្ពស់​ជាង​ព្រះ​អាទិត្យ​ 3 ដង​ បោក​ខ្ទប់​ទៅ​លើ​ផ្ទៃ​របស់​វា​។ ផ្កាយ​ដែល​មាន​រហ័សនាម​ថា «ផ្កាយ​ចង្វាក់​បេះដូង» នេះ ក៏​ជា​វត្ថុ​អវកាស​ដែល​​មាន​ពន្លឺ​​ប្រែប្រួល​ខ្លាំង​ទៅ​តាម​វដ្ដ​ នៅ​ពេល​កម្លាំង​ទំនាញ​របស់​ផ្កាយ​មួយ​ដួង​ដែល​រួម​​ដំណើរ​​ ទាញ​វា​ឱ្យទៅ​ជា​រាង​​ពង​ក្រពើ​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 សីហា 2023​។ តាម​ជាក់​ស្ដែង រលកយក្ស​នៅ​លើ​​ផ្កាយ​ចង្វាក់​បេះដូង​​ កើត​ឡើង​ក្រោម​ឥទ្ធិពល​របស់​ផ្កាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ នៅ​ពេល​វា​គោចរ​ដល់​ចំណុច​ក្បែរ​បំផុត​ ទៅ​តាម​គន្លង​ដែល​មាន​រូប​រាង​ដូច​​ពង​ក្រពើ​ និង​មាន​វដ្ដ 32.8 ថ្ងៃ​។ ដូច​ទៅ​នឹង​ទំនាញ​របស់​ព្រះ​ចន្ទដែល​ជា​ប្រភព​នៃ​បាតុភូត​ទឹក​ជោរ​នាច​នៅ​លើ​ផែនដីនៅ​ពេល​វា​អូស​មហា​សមុទ្រ​ទៅ​រក​វា​ កម្លាំង​ទំនាញ​របស់​ផ្កាយ​រួម​ដំណើរក៏ទាញ​វត្ថុធាតុ​ពី​ផ្កាយ​ចង្វាក់បេះដូង​ទៅ​រក​វា​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ បង្កើត​បាន​ជា​មហា​រលក​យក្ស​ប្លាស្មា​។ ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ខាង​លើ​មាន​ឈ្មោះ​ថា MACHO 80.7443.1718 និង​មាន​ចម្ងាយ​ពី​ផែនដី​ 169,000 ឆ្នាំ​ពន្លឺ​ ស្ថិត​ក្នុង​បណ្ដុំ​ពពក​ Magellan ធំ។ ប្រព័ន្ធ​ផ្កាយ​នេះ​រួម​មាន ផ្កាយ​ធំជាង​គេ​មាន​ម៉ាស​ធំ​ជាង​ព្រះ​អាទិត្យ​ 35 ដង​ និង​ផ្កាយ​រួម​ដំណើរ​មួយ​ដួង​ដែល​តូច​ជាង​។ ដោយ​សារ​តែ​រូប​រាង​របស់​ផ្កាយ​ធំជាង​គេ​ក្នុង​ប្រព័ន្ធ​ MACHO 80.7443.1718 ត្រូវ​ប្រែប្រួល ពួក​វា​ប្ដូរវេន​គ្នា​បែរ​ផ្ទៃ​មុខ​ធំជាង​ និង​តូច​ជាង​តម្រង់​មក​កាន់​ផែនដី​ នាំ​ឱ្យ​ពន្លឺ​មាន​ការ​ប្រែ​ប្រួល​ចុះ​ឡើង​ដូច​ចង្វាក់​បេះដូង​។ … Read more