«អ៊ីស្រាអែលទទួលបានការទទួលស្គាល់ពីអាម៉េរិកក្រោយពីរពាន់ឆ្នាំ» ព្រោះតែមនោសញ្ចេតនា
Eddie Jacobson មិនធ្លាប់ស្នើសូមជំនួយពីមិត្តជិតស្និទ្ធដែលជាប្រធានាធិបតីអាម៉េរិក Harry Truman ម្ដងណាឡើយ ប៉ុន្តែនៅខែមីនា 1948 លោក Eddie បានសូមជំនួយបន្ទាន់ជាលើកដំបូង។ ក្នុងកិច្ចប្រជុំនៅឯការិយាល័យរាងពងក្រពើ (The Oval Office) ក្នុងសេតវិមាន កាលពីព្រឹកថ្ងៃទី 13 មីនា 1948 លោក Eddie Jacobson បានស្នើសូមឱ្យប្រធានាធិបតីអាម៉េរិក Truman ជួបពិភាក្សាជាមួយនឹង លោក Chaim Weizmann ដែលជាអតីតមេដឹកនាំរបស់អង្គការហ្ស៊ីយ៉ូនពិភពលោក (World Zionist Organization) និងជាមេដឹកនាំផ្នែកស្មារតីរបស់ចលនានេះ ដើម្បីទទួលស្គាល់រដ្ឋជ្វីហ្វ (អ៊ីស្រាអែល) ជាលើកដំបូងក្រោយរយៈពេលជិត 2,000 ឆ្នាំ។ «លោកត្រូវតែជួបបណ្ឌិត Weizmann។ លោកត្រូវតែគាំទ្ររដ្ឋជ្វីហ្វមួយដែលឯករាជ» លោក Jacobson ដែលជាអ្នកជំនួញអាម៉េរិកដើមកំណើតជ្វីហ្វ បាននិយាយដូច្នេះជាមួយលោក Truman ដែលជាប្រធានាធិបតីទី 33 របស់សហរដ្ឋអាម៉េរិក។ សំណើនេះធ្វើឱ្យប្រធានាធិបតី Truman មិនសប្បាយចិត្ត និងខឹងសម្បា។ យោងតាមប្រវត្តិវិទូនានា … Read more