ចិនបញ្ជូនយានទៅយកសំណាកដីតំបន់ងងឹតរបស់ព្រះចន្ទ

យាន​ Chang’e 6 ហោះ​ឡើង​ជាមួយ​នឹង​រ៉ុក្កែត​ Long March 5 ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប Wenchang លើ​កោះ Hainan កាល​ពី​វេលា​ម៉ោង 16និង27​នាទី ថ្ងៃទី​3 ខែ​ឧសភា ម៉ោង​នៅ​កម្ពុជា​។ ក្នុង​ការ​ហោះ​ហើរ​ 53​ថ្ងៃ យាន​អវកាស​ Chang’e 6 នឹង​ឆ្ពោះ​ទៅ​កាន់​តំបន់​ទំនាប​នៅប៉ូល​ខាង​ត្បូង Aitken (SPA) ដែល​ស្ថិត​ក្នុង​តំបន់​ងងឹត​របស់​ព្រះ​ចន្ទ​ ជា​ទី​ដែល​មិន​អាច​មើល​ឃើញ​ពី​ផែនដី​។ នេះបើ​តាម​ទីភ្នាក់​ងារ​អវកាស​ចិន​ (CNSA)។ បេសកកម្ម​នេះ​នឹង​រើស​យក​សំណាក​ដី​ និង​ថ្ម​ចំនួន​ពីរ​គីឡូក្រាម​ពី​តំបន់​ចុះ​ចត​ និង​នាំ​យក​មក​កាន់​ផែនដី​ដើម្បី​វិភាគ​លម្អិត​។ ដំណើរ​ការ​រើស​យក​សំណាក​ដី​ព្រះ​ចន្ទ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​ផ្កាយ​រណប​ Queqiao-2 ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មីនា និង​កំពុង​គោចរ​ជុំវិញ​ព្រះ​ចន្ទ​ រង់​ចាំ​យាន​ Chang’e 6។ នោះ​នឹងជា​សំណាក​ដី​ព្រះចន្ទ​ដំបូង​ដែល​ត្រូវ​បាន​នាំ​យក​មក​កាន់​ផែនដី បន្ទាប់​ពី​បេសក​កម្ម​ Apollo របស់​អាម៉េរិក​ និង Luna របស់​អតីត​សូវៀត កាល​ពី​ប្រាំ​ទសវត្សរ៍​មុន​។ យានចុះ​ចត​ និង​យាន​យក​សំណាក​នឹង​ចុះ​ចត​ក្នុង​​ភាគ​ឦសាន​​លើ​តំបន់​ទំនាប​ SPA ជា​ទី​ដែល​មាន​ភូមិសាស្ត្រ​ស្មុគ​ស្មាញ និង​មាន​តម្លៃ​ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​។ បន្ទាប់​ពី​បាន​រើស​យក​សំណាក​ដី និង​ថ្ម យាន​យក​សំណាក​នេះ​នឹង​ហោះ​ត្រលប់​ទៅ​កាន់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ ដើម្បី​ប្រគល់​ឱ្យ​ម៉ូឌុល​ដែល​នៅ​ចាំ​ទទួល​ក្នុង​អវកាស​ … Read more

យានអវកាស​ឯកជន​អាម៉េរិក បញ្ជូន​រូបថត​ដំបូង​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី

យាន Odysseus បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ស្ដី​ពី​ផ្ទៃ​ព្រះ​ចន្ទ​ មក​កាន់​ផែនដី នៅ​មុន​ពេល​បញ្ចប់​បេសក​កម្ម​ឆាប់​ជាង​ច្រើន​ថ្ងៃ​ បើ​ធៀប​នឹង​គម្រោង​ដំបូង​។ យោង​តាម​សារព័ត៌មាន Space កាល​ពី​ថ្ងៃទី 26 កុម្ភៈ ក្រុម​ហ៊ុន Intuitive Machines ប្រកាស​លើ​បណ្ដាញ​សង្គម​ X ថា​ យាន​ Odysseus នៅ​តែ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​​គ្រប់​គ្រង​នៅ​លើ​ផែនដី​ បើ​ទោះ​វា​ដួល​ផ្អៀង​ទៅ​ម្ខាង​ បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​។ យាន​នេះ​ក៏​បញ្ជូន​រូប​ថត​ពីរ​សន្លឹក​ពី​ឋាន​ព្រះ​ចន្ទ​មក​កាន់​ផែនដី ក្នុង​នោះ​មាន​មួយ​សន្លឹក​ត្រូវ​បាន​ថត​នៅ​ពេល​យាន​ចុះ​ដល់​ទីតាំង​ចុះ​ចត​ដែល​មាន​ឈ្មោះ​ថា Malapert A ខណៈ​រូប​មួយ​សន្លឹក​ទៀត​គឺជា​រូប​ថត​លើ​ផ្ទៃ​ព្រះចន្ទ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ស្ដី​ពី​ផ្ទៃ​ភព​រណប​នេះ​។ យាន Lunar Reconnaissance របស់​ណាសា ដែល​មាន​ជំនាញ​ខាង​ស្កេន​ព្រះ​ចន្ទ​ពី​គន្លង​តារា​វិថី​តាំង​ពី​ឆ្នាំ 2009 ក៏​បាន​ថត​រូប​ភាព​របស់​យាន Odysseus ពី​កម្ពស់ 90 គីឡូម៉ែត្រ​។ រូប​ភាព​ពី​កាម៉េរិក​របស់​យាន Lunar Reconnaissance បញ្ជាក់​ថា Odysseus បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​ ពី​កម្ពស់ 2,759 ម៉ែត្រ​។ Intuitive Machines ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ហោះ​ហើរ​ជាង 965,600 គីឡូម៉ែត្រ​ យាន Odysseus … Read more

ព្រះចន្ទ Europa ជា​គោលដៅ​ក្នុង​ឆ្នាំ​ 2024 របស់​យាន​រុក​រក​ភាវៈរស់​របស់​ណាសា

យោង​តាម​អង្គការ​អវកាស​អាម៉េរិក (ណាសា) ឆ្នាំ 2024 គឺជា​ការ​ចាប់​ផ្ដើម​របស់​ភព​ក្នុងក្ដី​ស្រមៃ​មួយ​ ដែល​ត្រូវ​បាន​ណាសា​សម្ងំ​ដាក់​ផែនការ​តាំង​ពី​ច្រើន​ឆ្នាំ​មុន​ នោះ​គឺ​ «គម្រោង​​ទៅ​កាន់​ Europa»។ ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​ Europa គឺជា​ភព​រណប​ធំ​ទី 6 និង​ជា​ភព​រណប​តូច​បំផុត​ក្នុង​ក្រុម​ព្រះ​ចន្ទ Galilean របស់​ភព​ព្រហស្បតិ៍ (Jupiter)​។ ក្រុម​នេះ​ ក្រៅ​ពី Europa ក៏នៅ​មាន Ganymede, Calisto និង Io ផងដែរ​។ ព្រះ​ចន្ទ​ទាំង​បួន​ដួង​នេះ​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ Galileo Galilei សង្កេត​ឃើញ​ជា​លើក​ដំបូង​កាល​ពី​ចុង​ឆ្នាំ 1609 ឬ​ដើម​ឆ្នាំ 1610​។ ក្នុង​សម័យ​បច្ចុប្បន្ន ព្រះ​ចន្ទ​ទាំង​នេះ​ត្រូវ​បាន​ណាសា​ចាត់​ទុក​ថា​ជា​ «ព្រះ​ចន្ទ​រស់» ព្រោះ​​ព្រះ​ចន្ទ​នីមួយ​ៗសុទ្ធ​តែ​​មាន​ផ្ទុក​វត្ថុ​ធាតុ​មួយ​ចំនួន​ដែល​សម​ស្រប​នឹង​ជីវិត​។ ប៉ុន្តែ Europa ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ខ្ពស់​ជាង​គេ​។ ដូច្នេះ​ហើយ ណាសា​មាន​ផែនការ​បាញ់​បញ្ជូន​យាន​អវកាស​ Europa Clipper ឬ​ហៅ​ថា Clipper ទៅ​កាន់​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​ នៅ​ខែ​តុលា ឆ្នាំ 2024​។ យាន​នេះ​គ្រោង​នឹង​ហោះ​ហើរ​ជុំ​វិញ​ Europa ក្នុង​រយៈ​ចម្ងាយ​ជិត​ដើម្បី​ប្រមូលទិន្នន័យ​ស្ដីពី​បរិយាកាស … Read more

យាន​អវកាស​ជប៉ុន អាច​នឹង​ឈប់​ដំណើរ​ការ​ ក្រោយ​ពី​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ

យាន​ស្រាវ​ជ្រាវ SLIM របស់​ប្រទេស​ជប៉ុន បាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ជោគ​ជ័យ​នៅ​វេលាម៉ោង​ 21 និង 20 នាទី ថ្ងៃទី 19 មករា 2024 ប៉ុន្តែ​បញ្ហា​​ផ្ទាំង​សូឡា​មិន​ផលិត​អគ្គិសនី​ដូច​ការ​គ្រោង​ទុក អាច​នាំ​ឱ្យ​យាននេះ​​ឈប់​ដំណើរ​ការ​ឆាប់​ៗ​ខាង​មុខ។ យាន​អវកាស​ស្វ័យប្រវត្ត SLIM របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA) បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 19 មករា ជួយ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ដែល​បាន​បញ្ជូន​យាន​ទៅ​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​រណប​ធម្មជាតិ​របស់​ផែនដី​។ យោង​តាម​ទំព័រ Space បណ្ដា​ប្រទេស​ដែល​ធ្លាប់​មាន​យាន​ស្រាវជ្រាវ​នៅ​លើ​ឋាន​ព្រះ​ចន្ទ​មុន​ជប៉ុន​ រួម​មាន អតីត​សូវៀត (រុស្ស៊ី) សហរដ្ឋ​អាម៉េរិក​ ប្រទេស​ចិន និង​ឥណ្ឌា​។ ផ្ទាំងសូឡា​​លើ​យាន​ SLIM របស់​ប្រទេស​ជប៉ុន ដែល​កំពុង​ស្ថិត​នៅ​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ផលិត​អគ្គិសនី​ដូច​ការ​​គ្រោង​ទុក​ បន្ទាប់​ពី​បាន​ចុះ​ចត​។ បើ​សិន​បញ្ហា​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ទាន់​ពេល​ SLIM អាច​នឹង​ត្រូវ​អស់​ថាមពល​ និង​ឈប់​ដំណើរ​ការ​ជា​រៀង​រហូត​ ដោយ​សារ​តែ​ប្រព័ន្ធ​ថ្មផ្ទុក​ថាមពល​​​អាច​ជួយ​ឱ្យ​វា​ដំណើរ​ការ​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ SLIM (Smart Lander for Investigating Moon) ត្រូវ​បាន​បាញ់​បង្ហោះ​ជាមួយ​នឹង​កែវ​យឹត​អវកាស​ XRISM។ XRISM ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​លើ​គន្លង​គោចរ​កម្រិត​ទាប​របស់​ផែនដី​ បន្ទាប់​ពី​​ត្រូវ​បាន​បាញ់បង្ហោះ​ … Read more

យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។ Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។ «លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។ Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។ គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

យាន​អវកាស​ជប៉ុន ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះចន្ទ

យាន​អវកាស SLIM នឹង​ត្រៀម​ខ្លួន​ចុះ​ចត​លើ​ផ្ទៃ​របស់​​ព្រះចន្ទ​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ 2024​ ដែល​អាច​នាំ​ឱ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​ទី​ប្រាំ​ធ្វើ​បាន​ដូច្នេះ​ បន្ទាប់​ពី​ សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។ យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ដោយ​ស្វ័យ​ប្រវត្ត​ SLIM របស់​ជប៉ុន​ បាន​ហោះ​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​កាល​ពី​ថ្ងៃទី 25 ធ្នូ 2023​ ដូច​ការ​គ្រោង​ទុក។ នេះ​បើ​តាម​ទីភ្នាក់​ងារ​ស្រាវ​ជ្រាវ​អវកាស​ជប៉ុន (ចាសា – JAXA)។ SLIM ឆ្ពោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​ នៅ​វេលា​ម៉ោង​ 13 និង 51 នាទី ថ្ងៃទី 25 ធ្នូ ម៉ោង​នៅ​កម្ពុជា​។ យោង​តាមចាសា យាន​ SLIM កំពុង​ហោះ​ហើរ​​ទៅ​​តាម​គន្លង​គោចរ​រាង​ពង​ក្រពើ និង​ចំណាយ​ពេល​ 6.4 ម៉ោង​ ដើម្បី​ហោះ​បាន​មួយ​ជុំ​ព្រះ​ចន្ទ​ ពីកម្ពស់​ 600 គីឡូម៉ែត្រ​នៅ​តំបន់ដែល​ជិត​បំផុត និង​ 4,000 គីឡូម៉ែត្រ នៅ​តំបន់​ដែល​ឆ្ងាយបំផុត​។ នេះ​គឺជា​ជំហាន​ថ្មី​ដែល​បញ្ជាក់​ថា SLIM កំពុង​ឆ្ពោះ​ជិត​ដល់​គោលដៅ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 19 មករា ឆ្នាំ … Read more

ប្រទេស​ចំនួន​ 7 រួម​ដៃ​គ្នា​បាញ់បង្ហោះ​យាន​ទៅចុះចត​លើ​ផ្ទៃ​​ព្រះចន្ទ​​នា​ពេល​ឆាប់​ៗ​នេះ

នៅ​រាត្រី​បុណ្យណូអែល ថ្ងៃទី​ 24 ធ្នូ 2023 យាន​អវកាស​មួយ​គ្រឿង​នឹង​ត្រូវ​បាន​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​ឋាន​ព្រះចន្ទ ដើម្បី​បំពេញ​បេសកកម្ម​ពាណិជ្ជកម្មមួយ​ដែល​​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​នា​ពេល​កន្លង​។ នេះ​បើ​តាម​ Space.com ដែលបាន​​ចុះ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។ យាន​អវកាស​នេះ​មាន​ឈ្មោះ​ថា យាន​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​ Peregrine (ឬ​ហៅ​ថា ស្ទាំង​ទេព របស់​ផែនដី) ដែល​ដាក់​ឈ្មោះ​ទៅ​តាម​ឈ្មោះ​សត្វ​ស្ទាំង Peregrine ដែល​ហោះ​លឿន​ជាង​គេ​លើ​ពិភពលោក​។ បើសិន​គ្រប់​យ៉ាង​ដំណើរ​ការ​រលូន​ទៅតាម​ផែនការ «ស្ទាំងទេព» របស់ផែនដី នឹង​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ ត្រង់​តំបន់​ដែល​មាន​ជ្រលង​កម្អែ​ភ្នំ​ភ្លើងបុរាណនៅ​លើ​ឋាន​ព្រះចន្ទ​ ដែល​ត្រូវ​បាន​ហៅ​ថា Sinus Viscositatis។ បេសកកម្ម​នេះ​នឹង​ត្រូវ​បាន​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ ព្រោះ​វា​ជា​បេសកកម្ម​ដំបូង​ដែល​បាញ់​បង្ហោះ​ទៅ​តាម​គំនិត​ផ្ដួច​ផ្ដើម​ សេវាកម្ម​ដឹក​ជញ្ជូនបែប​​​ពាណិជ្ជកម្ម​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ (CLPS) របស់​ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA)។ នេះ​ក៏​ជា​លើក​ដំបូង​ដែល​បច្ចេក​វិទ្យា​របស់​ប្រទេស​ចំនួន 7 ត្រូវ​បាន​បាញ់​បង្ហោះរួម​គ្នា​ឡើង​ទៅ​កាន់​ផ្ទៃ​ព្រះ​ចន្ទ​​។ ទំនិញ​ចំនួន 20 ចំណែក​ មក​ពី​ 7 ប្រទេស​ នឹង​ត្រូវ​បាន​ «ស្ទាំង​ទេព» Peregrine នាំ​ឡើង​ទៅ​កាន់​ទីឋាន​រណប​របស់​ផែនដី​។ ក្នុង​នោះ ទំនិញ​ 5 ចំណែក​មក​ពី​ សហរដ្ឋ​អាម៉េរិក។ ក្រៅ​ពីនេះ គឺ​ជា​ទំនិញរបស់​ អង់គ្លេស ម៉ិចស៊ិច … Read more

ជប៉ុន​គ្រោង​នឹង​បញ្ជូន​យាន​ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ដើម​ឆ្នាំ​ក្រោយ

កាល​ពី​ថ្ងៃទី 05 ធ្នូ ទីភ្នាក់​ងារ​ស្រាវជ្រាវ​អវកាស​ជប៉ុន ចាសា (JAXA) បាន​ប្រកាស​ថា នឹង​បញ្ជូន​យាន​អវកាស SLIM (Smart Lander for Investigating Moon) ឡើង​ទៅ​កាន់​ឋាន​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 20 មករា ឆ្នាំ 2024​។ នេះ​គឺជា​ការ​ប្រឹង​ប្រែង​ដើម្បី​ចុះ​ចត​ដោយ​ «ថ្នម​ៗ»​ លើ​ផ្ទៃ​ព្រះ​ចន្ទ​ជា​លើក​ដំបូង​​របស់​យាន​អវកាស​ជប៉ុន​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ 12 ថ្ងៃ​ត្រង់ នៃ​ថ្ងៃទី 20 ខែ​មករា ឆ្នាំ 2024​ (ម៉ោង​ក្នុង​ស្រុក)​។ ដំណើរ​ការ​ចុះ​ចត​នឹង​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល 20 នាទី និង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​។ យោង​តាម​ ចាសា យាន​ចុះ​ចត SLIM ដែល​មាន​បណ្ដោយ 2.7 ម៉ែត្រ នឹង​ហោះ​ចូល​ដល់​គន្លង​តារាវិថី​ព្រះ​ចន្ទ​នៅ​ថ្ងៃទី 25 ធ្នូ ឆ្នាំ​ 2023 ហើយប្រហែល​​មួយ​ខែ​ក្រោយ​មក វា​នឹង​ធ្វើ​ការ​ចុះ​ចត​។ បើ​សិន​ជោគ​ជ័យ ជប៉ុន​នឹង​ក្លាយ​ជា​ប្រទេស​ទីប្រាំ​ដែល​មាន​យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​ បន្ទាប់​ពី​ សូវៀត អាម៉េរិក ចិន … Read more

រកឃើញ​ «អំណោយពិសេស» ដែល​ព្រះ​អាទិត្យ​ប្រទាន​ដល់​មនុស្ស​លោក​លើ​ឋាន​ព្រះ​ចន្ទ

«អំណោយពិសេស» ពី​ព្រះ​អាទិត្យ​លើ​ឋាន​ព្រះចន្ទ​ ​បើក​កកាយ​នូវ​អាថ៌​កំបាំង​ស្ដី​ពី​ប្រភព​នៃ​វត្ថុ​ធាតុ​ទ្រទ្រង់​ជីវិត​ និង​បើក​ផ្លូវ​ឱ្យ​មាន​ក្ដី​សង្ឃឹម​ថ្មី​នៅ​ក្នុង​ការ​ស្រាវជ្រាវទីអវកាស​។ ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​មក​ពី​មន្ទីរ​ពិសោធន៍​របស់​ទ័ព​ជើង​ទឹក​អាម៉េរិក (NRL) បាន​បង្ហើប​ឱ្យដឹង​អំពី​ការ​រក​ឃើញ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ទាក់​ទង​នឹងសំណាក​​ដី 79221 ដែល​យក​ពី​ឋាន​​ព្រះ​ចន្ទ​។ ដោយ​ការ​ប្រើ​ប្រាស់​បច្ចេក​ទេស​របស់​កែវ​ពង្រីក​អតិសុខុម​ទស្សន៍​អេឡិច​ត្រុង (មីក្រូទស្សន៍​អេឡិចត្រុង) ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​បាន​រកឃើញ​អ៊ីដ្រូសែន​នៅ​ក្នុង​បណ្ដា​គ្រាប់​រ៉ែ apatite និង merrillite ដែលបាន​​ប្រែ​ប្រួល​ដោយ​សារ​អាកាសធាតុពី​អវកាស​ ក្រោម​ឥទ្ធិពល​របស់​ខ្យល់​ព្រះ​អាទិត្យ​។ នេះ​អាច​បញ្ជាក់​បាន​ថា ដី​លើ​ឋាន​ព្រះ​ចន្ទ​​ ​កំពុង​​​​លាក់​អ៊ីដ្រូសែន​។ អ៊ីដ្រូសែន​ដែល​ជា​វត្ថុ​ធាតុ​ដ៏មាន​តម្លៃ​ បើ​សិន​ជា​ត្រូវ​បាន​ទាញ​យក​ពី​ព្រះ​ចន្ទ វា​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទីអវកាស​ និង​បក​ស្រាយ​បាន​អំពី​ប្រភព​ដើម​របស់​ទឹក​លើ​ឋានមួយ​​នេះ​៕

ណាសា​ធ្វើ​តេស្តក្បាល​បាញ់​កម្លាំង​រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត​ដែល​បោះ​ពុម្ព​ 3D

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (ណាសា) ទើប​តែ​បាន​ធ្វើ​ការ​សាកល្បង​ក្បាល​បាញ់​កម្លាំង​រុញ​ច្រាន​របស់​ម៉ាស៊ីន​រ៉ុក្កែត​អវកាស​ ​ដែល​ផលិតដោយ​បច្ចេក​វិទ្យា​បោះ​ពុម្ព​ 3D នៅ​ឯ​មជ្ឈមណ្ឌលអវកាស​ Marshall ក្នុង​រដ្ឋ Alabama សហរដ្ឋ​អាម៉េរិក​។ គម្រោង​នេះ​ត្រូវ​បានអនុវត្ត​ដោយ​ណាសា​ សហការ​ជាមួយ​នឹង​ដៃគូ​ចំនួន​ពីរ​គឺ Elementum 3D និង​ RPM Innovations។ នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផលិត​សារធាតុ​បន្ថែម​ដែល​មាន​ប្រតិកម្ម​ សម្រាប់​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទីបួន​ (RAMFIRE) របស់​ណាសា​។ RAMFIRE ប្រើ​ប្រាស់​ការ​រួម​ផ្សំ​ជាមួយ​នឹង​​បច្ចេកវិទ្យា​បោះ​ពុម្ព​ 3D និង​អាលុយមីញូម​ ដើម្បី​កាត់បន្ថយ​ពេល​វេលា​ និង​ទម្ងន់​ផលិតកម្ម​ ទន្ទឹម​នឹង​ការ​កាត់បន្ថយ​ចំណាយ និង​អាច​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ទីអវកាស​។ កន្លង​មក អាលុយមីញូម​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​ផលិត​យាន​អវកាស ​ដោយ​សារ​តែ​វា​ងាយ​នឹង​ក្ដៅ និង​ប្រេះ​ក្នុង​ពេល​ផ្សារ​ភ្ជិត​។ ក៏ប៉ុន្តែ បច្ចេក​ទេស​បោះពុម្ព​ 3D ដែល​ណាសា​ប្រើ​ប្រាស់​ខាងលើ​​ បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ ដោយ​ការ​លុប​បំបាត់​តម្រូវ​ការផ្សារ​ភ្ជាប់​ និង​បង្កើត​បាន​ចង្អូរ​តូច​ៗ​នៅ​ខាង​ក្នុងលោហ​ធាតុ អនុញ្ញាត​ឱ្យ​វា​ចុះ​ត្រជាក់​ ដែល​ជួយ​ទប់​ស្កាត់​បញ្ហា​ក្ដៅ​រហូតដល់​រលាយ​។ John Vickers ប្រធាន​ក្រុម​ស្រាវជ្រាវ​របស់​គម្រោង​ RAMFIRE បាន​ឱ្យ​ដឹង​ថា គម្រោង​នានា​ដូច​ RAMFIRE នឹង​ជួយ​អភិវឌ្ឍ​បណ្ដា​ប្រព័ន្ធ​រុញ​ច្រាន​ថ្មី​ដែល​គាំទ្រ​ដល់​បេសក​កម្ម​ប្រកប​ដោយ​មហិច្ឆតា​របស់​ណាសា​ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​ឋាន​ព្រះចន្ទ​ ភព​អង្គារ​ និង​ឆ្ងាយ​ជាង​នេះ​៕

ណាសា​ធ្វើ​តេស្ត​​ដ្រូនអវកាសខ្នាត​ធំសម្រាប់​ព្រះ​ចន្ទ​របស់​ភព​សៅរ៍

Dragonfly ដែល​ជា​ដ្រូន​គំរូ​ដើម​ខ្នាត​ធំ​ ប៉ុនកូន​​រថយន្ត​ ហើយ​គ្រោង​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រះ​ចន្ទ​ធំបំផុត​របស់​ភព​សៅរ៍​ ទើបតែ​​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​បន្ទប់​ខ្យល់​។ កន្លង​មក​ ណាសា​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ហួស​ពី​គោលដៅ​នៃ​បេសក​កម្ម​ដំបូង​ នៅ​ពេល​ឧទ្ធម្ភាគចក្រ​ Ingenuity ហោះ​ហើរ​បាន​ 63 លើក​នៅ​លើ​ភព​អង្គារ​។ ណាសា​យល់​ដឹង​បាន​ច្រើន​ពី​ឧទ្ធម្ភាគ​ចក្រ​ដំបូង​នេះ​ និង​ត្រៀម​អនុវត្ត​ចំពោះ​យាន​ធំ​ជាង​នេះ​នៅ​លើ​ទីតាន (Titan) ដែល​ជា​ព្រះ​ចន្ទ​ធំ​ជាង​គេ​របស់​ភព​សៅរ៍​។ នេះ​បើ​តាម Interesting Engineering ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 24 តុលា 2023​។ ដ្រូន Dragonfly ប្រើ​ប្រាស់​ស្លាប​កង្ហារ​ចំនួន 8 និង​មាន​ទំហំ​ប៉ុន​កូន​ឡាន​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ Johns Hopkins រដ្ឋ Maryland សហរដ្ឋ​អាម៉េរិក បាន​ធ្វើ​តេស្ត​ទៅ​លើ​ដ្រូន​គំរូ​ដើម​ដែល​មាន​ទំហំ​ស្មើ​នឹង​ពាក់​កណ្ដាល​ទំហំ​ផ្លូវ​ការ​ និង​បាន​ចែក​រំលែក​លើ​អ៊ីនធើណិត​។ Dragonfly នឹង​ជា​បេសកកម្ម​ដំបូង​របស់​ណាសា​ ដែល​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​របស់​ «ពិភព​មហា​សមុទ្រ​» មួយ​ផ្សេង​ទៀត ក្រៅ​ពី​ផែនដី​។ ដូច​ទៅ​នឹង​ផែនដី ព្រះ​ចន្ទ​ទីតាន​មាន​ប្រព័ន្ធ​អាកាស​ធាតុ​ ទន្លេ និង​សមុទ្រ​នៅ​លើ​ផ្ទៃ​ ប៉ុន្តែ​ខុស​ត្រង់​ថា ធាតុ​រាវ​ដែល​ហូរ​នៅ​លើ​ទីតាន​មាន​ផ្ទុក​មេតាន​រាវ មិន​មែន​ទឹក​ឡើយ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​ជឿ​ថា ព្រះ​ចន្ទ​មួយ​នេះ​អាច​មាន​លាក់​ភាវៈ​រស់​។ ដ្រូន​ថ្មី​នេះ​នឹង​ស្រាវ​ជ្រាវ​ផ្ទៃ​ខាងលើ​របស់​ព្រះចន្ទ​ទីតាន​ ជា​ទី​ដែល​មនុស្ស​ទើប​បាន​ដឹង​តិច​តួច​បំផុត​នៅ​ឡើយ​។ … Read more

ក្នុង​ខែ​តុលា​នេះ ទាំង​សូរ្យគ្រាស និង​ចន្ទ​គ្រាស ​​សុទ្ធ​តែនឹង​​កើត​ឡើង​

សូរ្យគ្រាស​រាង​ចិញ្ចៀន​ក្នុង​ថ្ងៃទី 14 តុលា និង​ចន្ទ​គ្រាស​មួយ​ផ្នែក​ក្នុង​ថ្ងៃទី 29 តុលា គឺជា​ព្រឹត្តិការណ៍​តារា​សាស្ត្រ​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែល​កើត​ឡើង​ក្នុង​ខែ​តុលា 2023​។ សូរ្យគ្រាស​រាង​ចិញ្ចៀន​​លើក​នេះ​អាច​មើល​ឃើញ​​ក្នុង​ 8 រដ្ឋ​នៅ​ភាគ​និរតី​របស់​សហរដ្ឋ​អាម៉េរិក​។ សូរ្យគ្រាស​ប្រភេទ​នេះ​កើត​ឡើង​នៅ​ពេល​ព្រះ​ចន្ទ​ ព្រះ​អាទិត្យ​ និង​ផែនដី​ស្ថិត​នៅ​ត្រង់ជួរ​នឹង​គ្នា​​ប៉ុន្តែ​ដោយ​សារ​ព្រះចន្ទ​ស្ថិត​នៅ​ត្រង់​ចំណុច​ឆ្ងាយពី​ផែនដី​​បំផុត​លើ​គន្លង​រាង​ពងក្រពើ​​របស់​វា​ ទើប​មិន​អាច​បិទ​បាំង​ព្រះ​អាទិត្យ​បាន​ទាំង​ស្រុង​ ហើយ​ក៏​​បន្សល់​រង្វង់​មូល​ភ្លើង​ដូច​ចិញ្ចៀន​។ អ្នក​ដែល​ស្ថិត​នៅ​ក្រៅ​តំបន់​អាច​មើល​ឃើញ​បាតុភូត​សូរ្យគ្រាស​រាង​ចិញ្ចៀនលើក​នេះ នៅ​តែ​អាច​គយគន់​សូរ្យ​គ្រាស​មួយ​ផ្នែក​ ក្នុង​នោះ​រួម​មាន ទឹកដី​អាម៉េរិក​ទាំង​មូល តំបន់​ខ្លះ​​របស់​ប្រទេស​ម៉ិកស៊ិក តំបន់​អាម៉េរិក​កណ្ដាល​ ប្រទេស​កូឡុំប៊ី និង​ប្រេស៊ីល​។ ចំណែក​ចន្ទ​គ្រាស​មួយ​ផ្នែក​ដែល​​កើត​ឡើង​នៅ​ចុង​ខែ​តុលានេះ​នឹង​បង្ហាញ​ខ្លួន​​នៅ​​​តំបន់​អឌ្ឍគោល​ខាង​កើត​របស់​ផែនដី​ រួម​មាន ទ្វីប​អឺរ៉ុប​ អាហ្វ្រិក អាស៊ី អង់តាក់ទិក និង​អូសេអានី​។ ក្នុង​បាតុភូត​នេះ​ ព្រះ​ចន្ទ​នឹង​គោចរ​ឆ្លង​កាត់​ស្រមោល​ផែនដី​ ធ្វើ​ឱ្យ​វា​ងងឹត​ជាង​ធម្មតា​។ ចន្ទ​គ្រាស​មួយ​ផ្នែក​នឹង​កើត​ឡើង​ពី​ម៉ោង 02:36 ថ្ងៃទី 29 តុលា និង​បញ្ចប់​នៅ​វេលា​ម៉ោង​ 03:53។ នេះ​គឺជា​ចន្ទ​គ្រាស​ទីពីរ​ក្នុង​ឆ្នាំ​ 2023 ក្រោយ​ពី​ចន្ទ​គ្រាស​ពាក់​កណ្ដាល​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​ឧសភា​៕