អាជ្ញាធរថៃ ចាប់ខ្លួនអ្នកសុំទានច្រើននាក់នៅសណ្ឋាគារ ដែលរកចំណូលបានរាប់លានរៀល/ថ្ងៃ
ប៉ូលិសថៃ បានប្រកាសឱ្យត្រួតពិនិត្យម៉ត់ចត់ចំពោះទេសចរចិនទាំងឡាយណាដែលមានមុខមាត់ខុសប្រក្រតី និងរាងកាយមានសភាពប្រែប្រួល ដោយសង្ស័យថា ពួកគេមកដើម្បីប្រកបរបរសុំទាន។ យោងតាមទំព័រ Bangkok Post កាលពីថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនអ្នកសុំទានចំនួន 6 នាក់ ដែលជាពលរដ្ឋចិន។ អ្នកសុំទានទាំងនេះសុទ្ធតែមានមុខមាត់ខុសធម្មតា។ ក្រោយពីត្រូវបានចាប់ខ្លួន បីនាក់ក្នុងចំណោមនេះត្រូវបានពិន័យពី 100 ដល់ 500 បាត។ ក្រៅពីនេះ អាជ្ញាធរថៃ ក៏បានដាក់ពលរដ្ឋចិន 6 នាក់នេះចូលក្នុងបញ្ជីខ្មៅ ដោយហាមមិនឱ្យចូលទឹកដីថៃក្នុងរយៈពេល 10 ឆ្នាំ។ ប៉ូលិសនិយាយថា អ្នកសុំទានខ្លះជួលអ្នកបកប្រែថៃរួមគ្នា។ ពីរនាក់ក្នុងចំណោមអ្នកសុំទានចិន 6 នាក់ ស្នាក់នៅជាមួយគ្នាក្នុងបន្ទប់សណ្ឋាគារមួយក្នុងខណ្ឌ Wang Thonglang នៅទីក្រុងបាងកក ខណៈ 4 នាក់ផ្សេងទៀត ស្នាក់នៅក្នុងសណ្ឋាគារផ្សេងៗក្នុងរាជធានី។ ប៉ូលិសថៃ សង្ស័យថា អ្នកសុំទានជនជាតិចិនទាំង 6 … Read more