រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

រកឃើញ​វត្ថុ​អវកាស​ដែល​ភ្លឺ​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល

វត្ថុអវកាស​មួយ​ដែល​ទើប​ត្រូវ​បាន​រកឃើញ​ មិន​ត្រឹម​តែ​ជា​ឃ្វីហ្សា (quasar) ដែល​ភ្លឺ​ជាង​គេ​នោះ​ទេ តែ​ក៏​ជា​វត្ថុ​អវកាស​ដែល​បញ្ចេញ​ពន្លឺ​​ខ្លាំង​ជាង​គេ​មិន​ធ្លាប់​​​បាន​រកឃើញ​ពី​មុន​​ផងដែរ​។ ឃ្វីហ្សា J0529-4351 ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ដល់​ថ្នាក់ ពន្លឺ​របស់​វា​ត្រូវ​ការ​ពេលវេលា​​ 12 ពាន់​លាន​ឆ្នាំ​ទើប​ធ្វើ​ដំណើរ​មក​ដល់​ផែនដី​។ ថាមពល​របស់​វា​បាន​មក​ពី​ប្រហោង​ខ្មៅ (black hole) ដែល​កំពុង​រីក​មាឌ​យ៉ាង​ឆាប់​រហ័ស​បំផុត​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បាន​ជួប​ប្រទះ​។ Black hole នេះ​ស៊ីវត្ថុ​អវកាស​ប៉ុន​ព្រះ​អាទិត្យ​ជា​រៀង​រាល់​ថ្ងៃ​។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 19 កុម្ភៈ នៅ​លើ​ទស្សនាវដ្ដី Nature Astronomy។ ជា​រៀង​រាល់​ឆ្នាំ Black hole ដែល​ស្ថិត​នៅកណ្ដាល​ J0529-4351 «ស៊ី» ឬ​ប្រមូល​ផ្ដុំ​ឧស្ម័ន និង​ធូលី​បាន​ប្រហាក់​ប្រហែល​នឹង​ព្រះ​អាទិត្យ​ចំនួន​ 370 ដួង​។ ប្រការ​នេះ​ធ្វើ​ឱ្យ J0529-4351 ភ្លឺ​ជាង​ 500 លាន​លាន​ដង បើ​ធៀប​នឹង​ព្រះ​អាទិត្យ​។ ក្រុម​អ្នក​ស្រាវជ្រាវ​គណនា​ឃើញ​ថា អង្កត់ផ្ចិត​របស់​ J0529-4351 ​វែង​​ជាង​ប្រហែល 45,000 ដង បើ​ធៀប​នឹង​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​អាទិត្យ​។ ឃ្វីហ្សា (quasar មក​ពី​ពាក្យ​ quasi-stellar object – វត្ថុ​មានរូបរាង​ដូច​ផ្កាយ) គឺជា​តំបន់​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី​នានា​ … Read more

អាជ្ញាធរ​ថៃ​ ចាប់​ខ្លួន​អ្នក​សុំ​ទាន​​ច្រើន​នាក់​នៅ​សណ្ឋាគារ​ ដែល​រក​ចំណូលបាន​​រាប់​​លាន​រៀល/ថ្ងៃ

ប៉ូលិស​ថៃ​ បាន​ប្រកាស​ឱ្យ​ត្រួត​ពិនិត្យ​ម៉ត់ចត់​ចំពោះ​ទេសចរ​ចិន​ទាំង​ឡាយ​ណា​ដែល​មាន​មុខ​មាត់​ខុស​ប្រក្រតី​ និង​រាង​កាយមាន​សភាព​​ប្រែ​ប្រួល​ ដោយ​សង្ស័យ​ថា ពួក​គេ​មក​ដើម្បី​ប្រកប​របរ​សុំ​ទាន​។ យោង​តាម​ទំព័រ Bangkok Post កាលពី​ថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរ​​ថៃ​ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​អ្នក​សុំ​ទាន​ចំនួន 6 នាក់​ ដែល​ជា​ពលរដ្ឋ​ចិន​។ អ្នក​សុំ​ទាន​ទាំង​នេះសុទ្ធ​តែ​មាន​មុខ​មាត់​ខុស​ធម្មតា​។ ក្រោយ​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ បី​នាក់​ក្នុង​ចំណោម​នេះ​ត្រូវ​បាន​ពិន័យ​ពី 100 ដល់ 500 បាត​។ ក្រៅ​ពី​នេះ អាជ្ញាធរ​ថៃ​ ក៏​បាន​ដាក់​ពលរដ្ឋ​ចិន​ 6 នាក់​នេះ​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយ​ហាម​មិន​ឱ្យ​ចូល​ទឹក​ដី​ថៃ​ក្នុង​រយៈ​ពេល 10 ឆ្នាំ​។ ប៉ូលិស​និយាយ​ថា អ្នកសុំ​ទាន​ខ្លះ​ជួល​អ្នក​បក​ប្រែថៃ​រួម​គ្នា​។ ពីរ​នាក់​ក្នុង​ចំណោម​អ្នកសុំ​ទាន​ចិន​ 6 នាក់​ ស្នាក់​នៅជា​មួយ​គ្នា​​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​ខណ្ឌ​ Wang Thonglang នៅ​ទីក្រុង​​បាងកក​ ខណៈ​ 4 នាក់​ផ្សេង​ទៀត​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្សេង​ៗ​ក្នុង​រាជធានី​។ ប៉ូលិស​ថៃ​ សង្ស័យ​ថា អ្នក​សុំទាន​ជនជាតិ​ចិន​ទាំង​ 6 … Read more

ចាប់​បាន​រលក​វិទ្យុ​​ជះ​​ពី​ 8 ពាន់​លាន​ឆ្នាំមុន និង​មាន​​ចង្វាក់​​ដូច​សំឡេង​បេះដូង

រលក​វិទ្យុ​ «ផ្ទុះ» ភ្លឹប​ភ្លែត​ដែល​ទើប​តែត្រូវ​បាន​រកឃើញ ​មាន​ប្រភព​ពី​ទី​ដ៏គួរ​ឱ្យ​ព្រឺ​ព្រួច​​ ជា​ពេល​ដែល​ចក្រវាល​ទើប​តែ​កកើត​ដំបូង​ៗ​។ រលកសញ្ញា​ដ៏​​អាថ៌កំបាំង​ មាន​ឈ្មោះ​ថា FRB 20220610A ដែល​កើត​ឡើង​តាំង​ពី​ 8 ពាន់​លាន​ឆ្នាំ​មុន គឺជា​ «រលកវិទ្យុមួយចង្វាក់»។ រលកវិទ្យុ​មួយ​ចង្វាក់​គឺជា​រលក​សញ្ញា​វិទ្យុល្បឿន​លឿន​​មួយ​ប្រភេទ​ដែល​ខ្លាំងក្លា អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​លំហ​អន្តរ​កាឡាក់ស៊ី។ អ្នក​ខ្លះ​ថា វា​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​គ្នា​រវាង​ប្រហោង​ខ្មៅ (Black Hole) ផ្កាយ​នឺរ​ត្រុង ឬ​ពី​មនុស្ស​​ភព​ក្រៅ​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ យោង​តាម Live Science រលកវិទ្យុ​នេះ​មាន​វ័យ​ចំណាស់ និង​ឆ្ងាយ​ជាង 1.5 ដង បើ​ធៀប​នឹង​រលក​វិទ្យុ​ដែល​កាន់​កាប់​កំណត់​ត្រា​មុន​នោះ​។ នៅ​ក្នុង​ជ្រុង​មួយ​នៃ​តេឡេស្កុប​វិទ្យុ ពន្លឺ​ជះ​ចេញ​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ មាន​ល្បឿនលឿន ភ្លឹប​ភ្លែត​ទៅតាម​វដ្ដ​មួយ​ដូច​ចង្វាក់​បេះដូង​។ លើក​នេះ​ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿ​ថា ពួក​គេ​បានដឹង​អំពី​ប្រភព​របស់​វា​ នោះ​គឺ​ ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​រវាង​កាឡាក់ស៊ី​បុរាណ​ចំនួន​បី​។

ព្រលាន​យន្តហោះ​របស់​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ពី​ UAV

អភិបាល​ខេត្ត Pskov ឱ្យ​ដឹង​ថា ព្រលាន​យន្តហោះ​នៅទីក្រុង Pskov បាន​រង​ការ​វាយ​ប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) បណ្ដាល​ឱ្យ​យន្តហោះ​ដឹក​ជញ្ជូន​ច្រើន​​គ្រឿង​ត្រូវ​​ខូច​ខាត​។ «ក្រសួង​ការ​ពារ​ជាតិ​កំពុង​ដោះ​ស្រាយ​ការ​វាយ​ប្រហារ​ពី UAV មក​លើ​ព្រលាន​យន្តហោះ Pskov» Mikhail Vedernikov អភិបាល​ខេត្ត Pskov នៅ​ភាគ​ពាយព្យ​ប្រទេស​រុស្ស៊ី​ ឱ្យ​ដឹង​ដូច្នេះ​។ លោក​ក៏​បាន​បង្ហោះ​វីដេអូ​ស្ដី​ពី​ការ​វាយប្រហារ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផងដែរ​។ ក្រសួង​ការ​ពារ​ជាតិ​រុស្ស៊ី​មិន​ទាន់​បញ្ចេញ​ប្រតិកម្ម​អ្វីនៅ​ឡើយ​។ «យោង​តាម​ព័ត៌មាន​ដំបូង ពុំ​មាន​ករណី​​ស្លាប់​» លោក​ Vedernikov និយាយដូច្នេះ និង​បន្ថែម​ថា ទំហំ​នៃ​ការ​ខូច​ខាត​កំពុង​ត្រូវ​បាន​វាយ​តម្លៃ​។ សារព័ត៌មាន TASS ដក​ស្រង់​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​សង្គ្រោះ​បន្ទាន់​ឱ្យ​ដឹង​ថា យន្តហោះ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​ Ilyushin II-76 ចំនួន​បួន​គ្រឿង​ បាន​រង​ការ​ខូច​ខាត​។ ចំណែក​ដែន​អាកាស​នៅ​តំបន់​ព្រលាន​យន្តហោះ​ Vnukovo របស់​រដ្ឋធានី​មូស្គូ ត្រូវ​បាន​បិទ​ខ្ទប់​ក្នុង​រយៈ​ពេល​ខ្លី​។ សារព័ត៌មាន​រុស្ស៊ី Readovka បាន​ផ្សាយ​ថា យន្តហោះ UAV ប្រហែល​ 15 គ្រឿង​របស់​អ៊ុយក្រែន ដែល​ហោះ​សំដៅ​ទៅ​កាន់​ព្រលាន​យន្តហោះ Pskov ត្រូវ​បាន​បាញ់ទម្លាក់​។ ទំព័រ Telegram Mash និយាយ​ថា UAV … Read more

ផ្ទុះ​រោងចក្រ​ផលិត​ឧបករណ៍​យោធានៅ​​រុស្ស៊ី ក្រោយ​យន្ត​ហោះ UAV អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់

ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​បាន​កើតឡើង​នៅឯ​រោងចក្រ​ផលិត​ឧបករណ៍​អុ​ប​ទិ​ក ស្ថិតក្នុង​ទីក្រុង Sergiev Posad ក្បែរ​រដ្ឋធានី​មូ​ស្គូ បាន​បង្កឱ្យមាន​ផ្សែងខ្មៅ​យ៉ាងខ្ពស់ និង​មនុស្ស 11 នាក់​រងរបួស។ អ្នកនាំពាក្យ​អង្គភាព​បន្ទាន់​របស់​មូ​ស្គូ ឱ្យដឹងថា ករណី​ផ្ទុះ​បាន​កើតឡើង​កាលពី​ព្រឹក​មិញ នៅឯ​រោងចក្រ​មេកានិច និង​អុ​ប​ទិ​ក Zagorsk ក្នុង​ទីក្រុង Sergiev Posad ជាយ​ខាងក្រៅ​នៃ​រដ្ឋធានី​មូ​ស្គូ។ «ករណី​ផ្ទុះ​នេះ ទំនងជា​ចាប់ផ្ដើម​ចេញពី​តំបន់​ឡ​ចំហាយ និង​បានធ្វើឱ្យ​បែក​ទ្វារ និង​បង្អួច​កញ្ចក់​របស់​អគារ​ជាច្រើន​នៅក្នុង​ទីក្រុង» អ្នកនាំពាក្យ​រូបនេះ​និយាយ​ដូច្នេះ។ មន្ត្រី​ក្នុង​តំបន់​ឱ្យដឹងថា ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យមាន​មនុស្ស​រងរបួស 11 នាក់ ខណៈដែល​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ។ រោងចក្រ​ខាងលើ​គឺជា​កន្លែង​ផលិត​ឧបករណ៍​អុ​ប​ទិ​ក​ដែលមាន​សុ​ក្រឹត​ភាព​កម្រិត​ខ្ពស់​សម្រាប់​កងទ័ព​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​កែវយឹត និង​វ៉ែនតា​សម្រាប់​មើល​ពេលយប់​ផងដែរ។ ករណីនេះ​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​ប្រកាសថា បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ចំនួន 2 គ្រឿង​របស់​អ៊ុយ​ក្រែ​ន នៅលើ​ដែនអាកាស​រុស្ស៊ី៕

ប្រហោង​ខ្មៅ​ខ្នាត​យក្ស​បាញ់​ចង្កោម​ថាមពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី

បេសកកម្ម​មួយ​របស់​ណា​សា ធ្វើការ​សង្កេតមើល​ប្រហោង​ខ្មៅ (Black Hole) ខ្នាត​យក្ស​មួយ​ដែល​បាញ់​ចង្កោម​រលក​ថា​ម​ពល​កម្រិត​ខ្ពស់​សំដៅចំ​ផែនដី​ពី​ចម្ងាយ 400 លាន​ឆ្នាំ​ពន្លឺ។ បណ្ដា​ប្រហោង​ខ្មៅធំៗដែល​កំពុង​ធ្វើ​សកម្មភាព ហើយ​មាន​ថាស​វត្ថុ​ធាតុ​វិលជុំ​វិញ គេ​ហៅថា Accretion disk (ថាស​បន្ថែម​ថាមពល) ដែលជា​ប្រភព «ចំណី» សម្រាប់​ការពង្រីក​មាឌ​របស់​ប្រហោង​ខ្មៅ។ វត្ថុ​ធាតុ​ខ្លះ​ដែល​ប្រហោង​ខ្មៅ​មិនអាច​លេប​បាន​ទាំងអស់ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប៉ូល​នានា ហើយ​ក្រោយមក​ក៏​បាញ់​ចេញទៅ​ក្រៅ​ក្នុង​ល្បឿន​ជិត​ស្មើនឹង​ល្បឿន​ពន្លឺ។ ដំណើរការ​ខាងលើនេះ បង្កើតបានជា​វិទ្យុសកម្ម​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដែលមាន​ពន្លឺ​ភ្លឺ​ខ្លាំង និង​មាន​ថាមពល​ខ្ពស់។ នៅក្នុង​ករណី​ដែល​ណា​សា​ទើបតែ​បាន​រកឃើញ​នាពេលថ្មីៗនេះ ចង្កោម​ពន្លឺ​កំពុង​ជះ​មកកាន់​ផែនដី​នៅក្នុង​ព្រឹត្តិការណ៍​ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា blazar។ នេះ​បើតាម Live Science ចុះផ្សាយ​កាលពី​ថ្ងៃទី 30 កក្កដា 2023។ Blazar ដែលមាន​ឈ្មោះថា Markarian 421 ស្ថិតនៅក្នុង​កញ្ចុំ​ផ្កាយ Ursa Major ត្រូវបាន​សង្កេត​ដោយ​បេសកកម្ម Imaging X-ray Polarimetry Explorer (IXPE) របស់​ណា​សា ដែល​ត្រូវបាន​បាញ់​បង្ហោះ​កាលពី​ឆ្នាំ 2021។ ចង្កោម​ពន្លឺ blazar ខាងលើ អូសបន្លាយ​យ៉ាង​វែង​នៅក្នុង​ទី​អវកាស​ក្នុង​រយៈ​ចម្ងាយ​រាប់លាន​ឆ្នាំ​ពន្លឺ ប៉ុន្តែ​ដើមហេតុ​ដែល​បង្កើត​វា​ឡើង មិនទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ។ អ្នកវិទ្យាសាស្ត្រ​ក៏​គ្រោង​នឹង​បន្ត​សង្កេតមើល … Read more

ព្រះ​ចន្ទ​អាច​រៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ 2035?

បាល់ទាត់​គឺជា​កីឡា​ដែល​ទទួលបាន​ការនិយម​ចូលចិត្ត​បំផុត​នៅលើ​ពិភពលោក ដូច្នេះ​តើ​វា​អាច​ត្រូវ​បានរៀបចំ​ការប្រកួត​នៅលើ​ភព ឬ​ទីឋាន​​ដទៃ​ក្រៅ​​ពី​ផែនដី ឬ​អត់? នេះ​គឺជា​អ្វីដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​គិតដល់។ ពួកគេ​ជឿថា បាល់ទាត់​អាច​លេង​នៅលើ​ឋាន​ព្រះ​ចន្ទ​យ៉ាង​ឆាប់​នៅ​ឆ្នាំ 2035។ ក្រុម​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកទេស និង​បច្ចេកវិទ្យា (IET) ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ​ប្រទេស​អង់គ្លេស បាន​រៀប​គម្រោង​ពិ​សេសមួយ​ស្ដីពី​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​នៅលើ​ឋាន​ព្រះ​ចន្ទ។ ពួកគេ​ថា ការប្រកួត​នេះ​នឹងមាន​ថេរវេលា 90 នាទី ប៉ុន្តែ​មិន​ប្រើប្រាស់​ឈុត​សម្លៀកបំពាក់​ធម្មតា​ដូច​នៅលើ​ផែនដី។ ការប្រកួត​នៅ​ខាងក្រៅ​ភពផែនដី​នឹង​ត្រូវបាន​ចែកចេញជា​បួន​តង់ ហើយ​ក្នុង​មួយតង់​មាន 10 នាទី និង​សម្រាក 20 នាទី​នៅ​ចន្លោះ​តង់នីមួយៗ។ ក្រុមបាល់ទាត់នីមួយៗនឹងមាន​កីឡាករ 5 នាក់។ សម្លៀកបំពាក់​កីឡា​ដូច​នៅលើ​ផែនដី​នឹង​ត្រូវបាន​ជំនួស​ដោយ​ឈុត​អ្នក​អវកាស ដែល​បំពាក់​មុខងារទំនើបៗជាច្រើន ក្នុងនោះ​មាន​ទាំង​ឧបករណ៍​បញ្ចុះ​កម្ដៅ​ផងដែរ។ ចំណែក​អាជ្ញាកណ្ដាល​វិញ នឹងមាន​លក្ខណៈ​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា VAR។ ព្រោះថា ពួកគេ​នឹង​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​ក្នុង​ទម្រង់​ជា​រូបភាព 3D។ យោងតាម IET ការប្រកួត​បាល់ទាត់​លើ​ឋាន​ព្រះ​ចន្ទ​នឹង​ធ្វើឡើង​នៅពេល​ថ្ងៃត្រង់ ដើម្បី​ងាយស្រួល​មើល គ្រា​ដែល​ទំហំ​របស់​ទីលាន​ក៏​នឹង​ត្រូវបាន​បន្ថយ​មក​នៅ​ត្រឹម 1/8 នៃ​ទីលាន​នៅលើ​ផែនដី។ ខ្សែបន្ទាត់​ជុំវិញ​ទីលាន​អាច​ត្រូវបាន​គូសសញ្ញា​ដោយ​ធាតុ polymer ពណ៌​ខ្មៅ-ស។ ទីលាន​បាល់ទាត់​ក៏​នឹង​ត្រូវការ​បាំង​ដោយ​សំណាញ់ និង​ប្រក់​ដំបូល ដើម្បី​ជៀសវាង​បាល់​ខ្ទា​ត់​ចេញទៅ​បាត់។ រីឯ​គ្រាប់​បាល់​វិញ នឹង​ត្រូវមាន​ទំហំ​ធំ​ជាង​ជិត​ទ្វេដង ធៀប​នឹង​បាល់​ធម្មតា ដើម្បី​ងាយស្រួល​មើល។ ដើម្បី​គាំទ្រ​ដល់​គម្រោង​ខាងលើ … Read more

អ្នក​វិទ្យា​សាស្ត្រ​កំពុង​ «គយគន់» ទិដ្ឋភាព​ប្រហោង​ខ្មៅ​ហែក​ស៊ី​ផ្កាយ​​ កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​

វត្ថុ​អវកាស​ដែល​មាន​ឈ្មោះ​ថា J221951 គឺជា​មួយ​ក្នុង​ចំណោម​វត្ថុ​អវកាស​ដែល​ភ្លឺ​ចែង​ចាំង​ជាង​គេ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ធ្លាប់បាន​រក​ឃើញ​។ វា​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ នេះ​បើ​យោង​តាម Live Science។ នៅក្នុង​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​ ក្រុម​អ្នកវិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ​ Queen’s Belfast (អង់គ្លេស) បាន​ព្យាយាម​រក​ប្រភព​របស់​ពន្លឺ​​​ចែង​ចាំង​ខ្លាំង​ ដែលតេឡេស្កុប Hubble និង Neil Gehrels Swift របស់​ណាសា​បាន​រកឃើញ​។ ដំបូង​ឡើយ អ្នកវិទ្យា​សាស្ត្រ​យល់​ច្រឡំ​ថា J221951 គឺជា​បាតុភូត​ផ្ទុះ​ដែល​បង្ក​ឡើងដោយ​ការ​បុក​គ្នា​របស់​ផ្កាយ​ពីរ​ដួង​។ ក្រោយ​មក ទិន្នន័យ​បន្ថែម​ពី​ Hubble និង Neil Gehrels Swift បាន​បង្ហាញ​ថា J221951 ស្ថិត​នៅ​ត្រង់​ជួរ​ជាមួយ​នឹង​កាឡាក់ស៊ី​មួយ​ដែល​មាន​ចម្ងាយ​ពី​ផែនដី​រហូត​ដល់ 10 ពាន់​លាន​ឆ្នាំ​ពន្លឺ​។ និយាយ​ឱ្យ​ស្រួល​ស្ដាប់ គឺ​ថា មនុស្ស​កំពុង​តែ​មើល​ទៅ​កាន់​អតីត​កាល​របស់​កាឡាក់ស៊ី​មួយ​ដែល​មាន​វត្តមាន​នៅ​ពេល​ចក្រ​វាល​ទើប​មាន​អាយុ​ត្រឹម​តែ​ជាង ¼ នៃ​អាយុ​កាល​បច្ចុប្បន្ន និង​​គយគន់​ព្រឹត្តិការណ៍​ជះ​ពន្លឺ​ដ៏​មហិមា​មួយកើត​ឡើង​​កាល​ពី​ 10 ពាន់​លាន​ឆ្នាំ​មុន​។ វត្ថុ​អវកាស​ខាងលើ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ជា​ប្រហោង​ខ្មៅ​ខ្នាត​យក្ស ដែល​ទើប​បញ្ចេញ​សកម្ម​ភាព​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​មួយ​ ទើប​វា​បញ្ចេញ​ពន្លឺ​​ជា​ទម្រង់​ quasar (quasar គឺជាស្នូលកាឡាក់ស៊ីសកម្មដែលមានពន្លឺខ្លាំង)។ ប្រហោង​ខ្មៅ​តែង​តែ​បញ្ចេញ​ពន្លឺ​បែប​នេះ​នៅ​ពេល​វា​កំពុង​ហែក​ស៊ី​ផ្កាយ​​ណា​មួយ​ដែល​ចូល​មក​ក្បែរ​។ បើ​ទោះ​ជាវត្ថុ​អវកាស​ខាងលើ​កើត​ឡើង​ដោយ​​មូលហេតុ​អ្វី​ក៏ដោយ ទិដ្ឋភាព​ពាន់​ឆ្នាំ​មាន​ម្ដងមួយ​នេះ​​នៅ​តែ​ជា​ឱកាស​ដ៏​សែន​ល្អ​ … Read more

Elon Musk ហាត់​ក្បាច់គុន​ជាមួយ​គ្រូបង្វឹក​បីនាក់​ក្នុងពេល​តែមួយ ដើម្បី​ផ្ដួល​​ម្ចាស់​ Facebook

មហាសេដ្ឋី​អាម៉េរិក លោក Elon Musk ទទួលយក​ការ​បង្វឹក​ពី​កំពូល​អ្នក​គុន​និយម UFC, កំពូល​អ្នក​ចំបាប់​ជនជាតិ​កាណាដា និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ ហើយ​ក៏បាន​បង្ហោះ​រូបថត​ចំអក​ឱ្យ Mark Zuckerberg ទៀតផង។ យោងតាម Business Insider មហាសេដ្ឋី Elon Musk កំពុងតែ​បង្ហាញ​ភាពម៉ឺងម៉ាត់​ក្នុងការ​រៀបចំ​គម្រោង​ផ្ដួល​មហាសេដ្ឋី Mark Zuckerberg នៅលើ​សង្វៀន​ប្រដាល់។ កាលពី​ថ្ងៃទី 04 កក្កដា កំពូល​អ្នក​ប្រដាល់​របស់ UFC លោក Georges St-Pierre បាន​បង្ហោះ​រូប​ដែល​លោក​បាន​ថត​ជាមួយ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla, អ្នក​ចំបាប់​ជនជាតិ​កាណាដា លោក John Danaher និង​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ជូ​ជិត​ស៊ូ លោក Lex Fridman។ «ការហ្វឹកហាត់​ដ៏​អស្ចារ្យ​ជាមួយនឹង​បុរស​បីនាក់​ដែល​ខ្ញុំ​គាំទ្រ​បំផុត» លោក Georges St-Pierre សរសេរ​លើ​បណ្ដាញ​សង្គម Twitter ដូច្នេះ។ ប៉ុន្តែ លោក​មិនបាន​ឱ្យដឹង​អំពី​ទីកន្លែង និង​ពេលវេលា​នៃ​ការហ្វឹកហាត់​នេះទេ។ ប៉ុន្មាន​ម៉ោង​ក្រោយមក លោក Musk ក៏​បញ្ចេញយោបល់៖ «ការហ្វឹកហាត់​នេះ​ពិតជា​សប្បាយ​ណាស់។ … Read more

Elon Musk ចាប់ផ្ដើម​ហ្វឹកហាត់​គុន​ដើម្បី​ឡើង​ប្រដល់​នឹង Zuckerberg

មហាសេដ្ឋី Elon Musk ដែល​ជា​ម្ចាស់ SpaceX បាន​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ចម្រុះ MMA ជាមួយនឹង Lex Fridman ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Jujutsu (ជូ​ជិត​ស៊ូ) ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការឡើង​សង្វៀន​ប្រកួត​ជាមួយ​ម្ចាស់ Facebook គឺ​មហាសេដ្ឋី Mark Zuckerberg។ «ខ្ញុំ​បានចាប់ផ្ដើម​ការហ្វឹកហាត់​ប្រកបដោយ​ការរីករាយ​តាម​ធម្មតា​ជាមួយ Elon Musk ក្នុង​រយៈពេល​ច្រើន​ម៉ោង​កាលពី​ម្សិលមិញ» Lex Fridman ម្ចាស់​ឆា​នែ​ល Lex Fridman Podcast និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​គុន​ជូ​ជិត​ស៊ូ បាន​សរសេរ​លើ Twitter កាលពី​ថ្ងៃទី 28 មិថុនា​ដូច្នេះ។ លោក Fridman បន្តថា «ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ចំពោះ​កម្លាំង និង​សមត្ថភាព​របស់គាត់ ទាំង​នៅលើ​ជើង​ទាំងពីរ ទាំង​នៅលើ​ដី»។ Fridman ក៏បាន​បង្ហោះ​រូបថត​ពីរ​សន្លឹក​ដែល​ថត​បាន​ទិដ្ឋភាព Musk ក្រៀក​ជាប់​ក និង​សង្កត់​ដៃរបស់ Fridman ហើយ​​ផ្ដួល​គូប្រកួត​បាន​យ៉ាង​ស្រួល។ «ពិតជា​ចាប់អារម្មណ៍​នៅពេល​ឃើញ Elon និង Mark ហាត់​ក្បាច់គុន។ ប៉ុន្តែ​ខ្ញុំ​គិតថា ពិភពលោក​នឹង​ទទួលបាន​ការបម្រើ​ច្រើនជាង​នេះ​នៅពេល​ពួកគេ​ហាត់គុន … Read more

ប្រហោង​ខ្មៅមហា​យក្ស​នៅ​កណ្ដាល​កាឡាក់ស៊ី​របស់​មនុស្ស «ហែក​ស៊ី» ​ផ្កាយ​ទើប​កើត

Sagittarius A* ដែល​អ្នកវិទ្យាសាស្ត្រ​នឹកស្មានថា​បាន «ដេក​លង់លក់» នៅ​កណ្ដាល​កាឡាក់ស៊ី​ដែលមាន​ផ្ទុក​ផែនដី ពេលនេះ​បែរជា​បញ្ចេញ​សញ្ញា​ដ៏​គួរឱ្យ​ភ័យខ្លាច។ យានអវកាស IXPE របស់​ណា​សា​ថត​បាន «សញ្ញា​ពី​ឋាននរក» ដែល​បញ្ជាក់ថា ប្រហោង​ខ្មៅ​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ (Milky Way) មិនបាន​ដេក​លង់លក់​ទាំងស្រុង​ដូច​អ្នកវិទ្យាសាស្ត្រ​បានគិត​ឡើយ។ Sagittarius A* គឺជា​ប្រហោង​ខ្មៅ​នៅ​កណ្ដាល​កាឡាក់ស៊ី​មី​ល​គេ​វ៉េ​ដែល​បាន​ឆ្លង​ផុត​ដំណាក់កាល​លេប​ត្របាក់​ដ៏​កាច​សាហាវ។ វា​មាន​ម៉ាស​ធំ​ជាង​ព្រះអាទិត្យ​ប្រហែល​នឹង 4.1 លាន​ដង និង​ស្ថិតក្នុង​ក្រុម​ប្រហោង​ខ្មៅ​ដែល​ធំជាងគេ​ក្នុង​ចក្រវាល។ ក៏ប៉ុន្តែ ថ្មីៗនេះ​មាន​ភស្ដុតាង​កាន់តែច្រើន​បង្ហាញថា ប្រហោង​ខ្មៅ​នេះ​នៅតែ «ចាប់​ស៊ី» វត្ថុ​អវកាស​ទាំងឡាយណា​ដែល​គោចរ​មក​ក្បែរ​មាត់​របស់​វា។ យានអវកាស IXPE កត់ត្រា​បាន​ពន្លឺ​ចែងចាំង​ឡើង​ខុសធម្មតា​របស់​ពពក​ប​ង្ក​បង្កើត​ផ្កាយ (Molecular cloud) ស្ថិតនៅ​ក្បែរ​ចំណុចកណ្ដាល​របស់​ប្រហោង​ខ្មៅ Sagittarius A* និង​បានដឹងថា វា​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ជាង​ការគ្រោងទុក។ ការវិភាគ​បានបង្ហាញ​ថា ពន្លឺ​នេះ​ពុំមែន​ពពក​បង្កបង្កើត​ផ្កាយ​ជា​អ្នក​បញ្ចេញ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ចំណាំង​ប្លាត​ពន្លឺ​ពី​ហេតុការណ៍​ផ្ទុះ​របស់ Sagittarius A*។ ការ​គណនា​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​បារាំង​បាន​បង្ហាញថា ហេតុការណ៍​ផ្ទុះ​នេះ​ទើបតែ​កើតឡើង​អំឡុង​សតវត្សរ៍​ទី XIX និង​អូស​បន្លាយពេល​ប្រហែល​មួយឆ្នាំ​កន្លះ។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា វត្ថុ​អវកាស​ដែល​ត្រូវបាន​ប្រហោង​ខ្មៅ​ខាងលើ​ហែក​ស៊ី​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​បើតាម​ទ្រឹ​ស្ត្រី វា​អាចជា​ផ្កាយ​ដែល​ទើប​ចាប់កំណើត​ពី​ពពក​ម៉ូលេគុល​នៅក្បែរ​ប្រហោង​ខ្មៅ​នោះ។