គម្រោងប្រើប្រាស់គ្រាប់បែកនុយក្លេអែរបង្កើតព្រែកជីកជំនួស Suez
សហរដ្ឋអាម៉េរិកធ្លាប់រៀបផែនការប្រើប្រាស់គ្រាប់បែកនុយក្លេអែរដើម្បីបង្កើតព្រែកជីកប្រវែង 257 គីឡូម៉ែត្រ ដែលឆ្លងកាត់ប្រទេសអ៊ីស្រាអែល ដើម្បីជំនួសព្រែកជីក Suez នៅក្បែរនោះ។ រដ្ឋាភិបាលអាម៉េរិក កាលពីអំឡុងទសវត្សរ៍ឆ្នាំ 1960 ធ្លាប់បានពិចារណាអំពីសំណើប្រើប្រាស់គ្រាប់បែកនុយក្លេអែរ 520 គ្រាប់ ដើម្បីបង្កើតព្រែកជីកមួយជំនួសព្រែកជីក Suez ដែលឆ្លងកាត់ប្រទេសអ៊ីស្រាអែល។ គម្រោងនេះមិនអាចក្លាយជាការពិត ប៉ុន្តែបើសិនមានផ្លូវទឹកជំនួស ឬបន្ថែមលើ Suez នោះគឺអាចមានប្រយោជន៍ច្រើននៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ហើយអាចចៀសវាងការកកស្ទះចរាចរណ៍ដូចករណីមួយកាលពីខែមីនា 2021។ នេះបើតាម Business Insider។ យោងតាមអនុស្សារណៈឆ្នាំ 1963 របស់ក្រសួងការពារជាតិអាម៉េរិក ដែលត្រូវបានបង្ហើបឱ្យដឹងកាលពីឆ្នាំ 1996 គម្រោងរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិក គឺការប្រើប្រាស់គ្រាប់បែកនុយក្លេអែរដើម្បីបង្កើតព្រែកជីកសមុទ្រងាប់ (Dead Sea) ដែលនឹងអនុញ្ញាតឱ្យទឹកហូរឆ្លងកាត់សមុទ្រខ្សាច់ Negev។ ព្រែកជីកថ្មីក្នុងគម្រោងនេះនឹងមានប្រវែង 257 គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអ៊ីស្រាអែល។ មូលហេតុដែលធ្វើឱ្យមានគម្រោងនេះ គឺដោយសារវិធីសាស្ត្រជីកបែបធម្មតាត្រូវការចំណាយប្រាក់ច្រើន ហើយគ្រាប់បែកនុយក្លេអែរអាចប្រើប្រាស់បាននៅក្នុងករណីនេះ។ ព្រែកជីកមួយបែបនេះអាចរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ ក្រុមអ្នកវិទ្យាសាស្ត្រនៅក្រសួងការពារជាតិអាម៉េរិកគណនាឃើញថា ត្រូវការឧបករណ៍ផ្ទុះដែលមានកម្លាំង 2 ម៉េហ្គាតោនចំនួន 4 សម្រាប់ព្រែកមួយកំណាត់ៗដែលមានប្រវែង 1.6 គីឡូម៉ែត្រ។ អ្នកជំនាញនិយាយថា តួលេខនេះប្រហាក់ប្រហែលនឹងគ្រាប់បែកនុយក្លេអែរចំនួន … Read more