ន័រវែស សាងសង់នាវា​អ៊ីដ្រូសែន​ធំជាង​គេ​លើពិភពលោក

នាវា​គំរូ​ប្រវែង 117 ម៉ែត្រ អាច​ផ្ទុក​កៅអីចំនួន 120 ដោយ​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូសែន​បៃតងយ៉ាង​តិច 85% នៃ​ការ​ធ្វើដំណើរ​នៅ​ប៉ូល​ខាង​ជើង​។ ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Torghatten Nord បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​​រោង​ចក្រ​សាងសង់​កប៉ាល់ Myklebust នៅប្រទេស​ន័រវែស ដើម្បី​សាងសង់​នាវា​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ធំជាង​គេ​លើ​ពិភពលោក​។ នាវា​ដែល​អាច​ដឹក​មនុស្ស​បាន​ 120 នាក់​ ធ្វើ​សកម្មភាព​លើ​ផ្លូវ​ទឹក​ដែល​វែង​ជាង​គេ​បំផុត​នៅ​ប្រទេស​ន័រវែស​ ស្ថិត​ក្នុង​តំបន់​ឈូង​សមុទ្រ Vestfjordstrekninga ដែល​ស្ថិត​ក្នុងតំបន់​ប៉ូល​ខាង​ជើង​។ តាម​ផែនការ​ នាវា​ប្រវែង 117 ម៉ែត្រ​នេះ ​នឹងត្រូវ​បាន​រោង​ចក្រ Myklebust សាងសង់​រួច​រាល់ និង​ប្រគល់​ជូន​ក្រុម​ហ៊ុន Torghatten Nord នៅ​ក្នុង​ឆ្នាំ 2026​។ នាវា​នេះ​នឹង​ប្រើប្រាស់​អ៊ីដ្រូសែន​​យ៉ាង​តិច​បំផុត​ 85% នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ ហើយ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជា​មធ្យម 31.5 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ការ​ប្រើប្រាស់​អ៊ីដ្រូសែន​របស់​នាវា​ខាងលើ​ នឹង​ជួយ​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ប្រហែល​ជាង 26,000 តោន​ជា​រៀង​រាល់​ឆ្នាំ​។

ស្រឡាងហោះ​អគ្គិសនី រត់​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​​ដោយ​ជោគ​ជ័យ

(ស៊ុយអែត) – ស្រឡាង​ស្លាប​ក្រោម​ទឹក​អគ្គិសនី​ P-12 របស់​ Candela ធ្វើ​ដំណើរ​លើ​ផ្ទៃ​ទឹក​ជា​លើក​ដំបូង​ដោយ​ជោគ​ជ័យ នៅ​ទីក្រុងស្តុកខុល។   ក្រុម​ហ៊ុន​ផលិត​កប៉ាល់​ស្លាប​ក្រោម​ទឹក Candela របស់​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ថា ស្រឡាង​ដឹក​អ្នក​ដំណើរ​ P-12 បំពាក់​ម៉ូទ័រ​អគ្គិសនី​ និង​មាន​ស្លាប​ចំនួន​បី​ដែល​ជួយ​លើក​ដង​ខ្លួន​របស់​ស្រឡាង​​ឡើង​ផុត​ពី​ផ្ទៃ​ទឹក​ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រត់​ជា​លើក​ដំបូង​ ក្នុង​ល្បឿន​ 55 គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង​។ ក្រុម​ហ៊ុន Candela បាន​ចាប់​ផ្ដើម​ផលិត​ P-12 ក្នុង​ចំនួន​ច្រើន​ ដើម្បី​រួម​ចំណែក​បើក​ទំព័រ​ថ្មី​សម្រាប់​គមនាគមន៍​បៃតង​លើ​ផ្ទៃ​ទឹក​។ នេះ​បើ​តាម New Atlas ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 16 វិច្ឆិកា 2023​។   ស្រឡាង​ដឹក​អ្នក​ដំណើរ​ស្លាប​ក្រោម​ទឹក​នេះ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​អាច​បញ្ជា​ដោយ​មនុស្ស​ម្នាក់ និង​ដំណើរ​ការ​ដោយ​កម្លាំងពី​​ម៉ូទ័រ​អគ្គិសនី C-Pod ​ចំនួន​ពីរ​គ្រឿង​។ ស្រឡាង​គំរូ​សម្រាប់​ការ​ផលិត​ដែល​មាន​ឈ្មោះថា Zero របស់ P-12 អាច​ធ្វើដំណើរដល់​​ល្បឿន​ 55 គីឡូម៉ែត្រ​/ម៉ោង​ ក្នុង​រង្វង់ 16 វិនាទីដំបូង បន្ទាប់​ពី​បញ្ឆេះ​ម៉ូទ័រ​រត់​ក្នុង​ល្បឿន 30 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។   ស្រឡាង​មាន​ដង​ខ្លួន​ពីរ​នេះ ងើប​ផុត​ពី​ផ្ទៃ​ទឹក​ដោយ​សារ​ស្លាបដែល​នៅ​​ក្រោមផ្ទៃ​​ទឹក​ … Read more

យានអវកាស SpaceX ដឹក​អ្នក​អវកាស​បួន​រូប​ចុះចត​លើ​សមុទ្រ​ដោយ​សុវត្ថិភាព

យាន Dragon បាន​ចុះចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​សមុទ្រ​ Jacksonville រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​ កាល​ពី​ព្រឹក​ម្សិលមិញ​។ យាន​អវកាស Dragon ដឹក​ក្រុម​​អវកាស​ចរ​ Crew-6 ដែល​រួម​មាន​ Stephen Bowen និង​ Warren “Woody” Hoburg (អាម៉េរិក), Sultan AlNeyadi (អេមីរ៉ាត​អារ៉ាប់រួម), Andrey Fedyaev (រុស្ស៊ី) បាន​ចុះ​ចត​លើ​មហា​សមុទ្រ​អាត្លង់ទិក នៅ​វេលា​ម៉ោង​ 11 និង 17 នាទី ថ្ងៃទី 04 កញ្ញា (ពេលវេលា​នៅ​កម្ពុជា​)​។ «យើង​បាន​ចេញ​ដើរ​ក្នុង​អវកាស​បី​លើក ជួយ​យាន​ដឹក​ទំនិញ​ Cygnus មួយ​គ្រឿង​ចូល​ចត​នៅ​ស្ថានីយអវកាស​អន្តរជាតិ (ISS)។ យើង​ក៏​ធ្វើ​កិច្ច​ការ​ថែ​ទាំ​ជា​ច្រើន​ទៀត ហើយ​សង្ឃឹម​ថា ពេលយើង​ចាក​ចេញ ស្ថានីយ​នឹង​ប្រសើរ​ឡើង​​មុន​បន្តិច​ធៀប​នឹង​កាល​ពី​ពេល​ទើប​មក​» Warren ថ្លែង​ដូច្នេះ​។ យាន Dragon បាន​ផ្ដាច់​ចេញ​ពី ISS កាល​ពី​វេលា​ម៉ោង 16 និង 05 … Read more

លិច​កប៉ាល់​នៅ​ហ្វ៊ី​លី​ពី​ន មនុស្ស​យ៉ាងតិច 26 នាក់​បានបាត់បង់​ជីវិត

ប៉ូលិស​ល្បាត​សមុទ្រ​ហ្វ៊ី​លី​ពី​ន (PCG) បានឱ្យដឹងថា កប៉ាល់​មួយគ្រឿង​បាន​ប្រ​ឡាប់​នៅក្បែរ​រដ្ឋធានី​ម៉ា​នីល ដោយសារ​តែមាន​ខ្យល់​ខ្លាំង បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច 26 នាក់ត្រូវ​​បាត់​បង់ជីវិត។ យោងតាម​សមត្ថកិច្ច​ប្រទេស​ហ្វ៊ី​លី​ពី​ន ខ្យល់​បក់បោក​ខ្លាំង​បណ្ដាលឱ្យ​កប៉ាល់​មួយគ្រឿង​លិច​នៅវេលា​ម៉ោង​ប្រហែល 13 ថ្ងៃទី 27 កក្កដា ពេល​ស្ថិតនៅ​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 45 គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​របស់​ទីរួមស្រុក Binangonan នៃ​ខេត្ត Rizal។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់ពី​ព្យុះ Doksuri បោកបក់​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេសហ្វ៊ីលីពីន។ «អ្នកដំណើរ​មានការ​ភ័យខ្លាច​នៅពេល​កប៉ាល់​ជួបនឹង​ខ្យល់​ខ្លាំង។ ពួកគេ​រត់​ទៅកាន់​ចំហៀង​ខាងឆ្វេង ធ្វើឱ្យ​កប៉ាល់​ក្រឡាប់» ឧត្ដមនាវីទោ Armando Balilo នៃ PCG ឱ្យដឹង​ដូច្នេះ។ យោងតាម​សមត្ថកិច្ច​ទទួលបន្ទុក​ការសង្គ្រោះ កប៉ាល់​នេះ​ជួប​គ្រោះថ្នាក់​នៅពេល​ដឹក​អ្នកដំណើរ​ពី​ទីរួមស្រុក Binangonan ទៅកាន់​កោះ Talim។ លោក​បន្ថែមថា កម្លាំង​សង្គ្រោះបាន​ស្រង់​សាកសព​ចំនួន 23 នាក់ និង​សង្គ្រោះបាន 40 នាក់ ប៉ុន្តែ​នៅមាន​អ្នកដំណើរ 6 នាក់​ផ្សេងទៀត​កំពុង​បាត់​ខ្លួន។ គិត​មក​ដល់​ពេល​នេះ តួលេខ​ខាង​លើបាន​កើន​ឡើង​មួយ​កម្រិត​ទៀត​ ក្នុង​នោះ​តួលេខ​អ្នក​​ស្លាប់​បាន​កើន​ដល់ 26 នាក់។

ស្ពាន​​វែង​ជាង​គេ​លើពិភពលោក​ ​ កប៉ាល់​ទម្ងន់​ 300,000 តោន​ បុក​មិន​បាក់​

ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ (Hong Kong-Zhuhai-Macao Bridge) ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​អង់គ្លេស Guardian ថា​ជាមួយ​ក្នុងចំណោម «បេតិកភណ្ឌ​ទាំង 7 របស់​ពិភពលោក​សម័យ​ទំនើប» ស្រប​ពេលដែល​ទំព័រ CGTN បាន​ហៅ​ស្ពាន​នេះ​ថា «កំពូលភ្នំ Everest» នៅក្នុង​វិស័យ​សាងសង់​ស្ពាន ដែលជា​មហា​គម្រោង​មួយ​ដែល​បាន​ឆ្លងកាត់​ឧបសគ្គ​ច្រើន​បំផុត​លើ​ពិភពលោក។ ដោយមាន​បណ្ដោយ​ប្រវែង 55 គីឡូម៉ែត្រ វែង​ជាង 20 ដង បើ​ធៀប​នឹង​ស្ពាន Golden Gate របស់​សហរដ្ឋ​អាម៉េរិក ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ គឺជា​ស្ពាន​ដែល​វែង​ជាងគេ​លើ​ពិភពលោក។ យោងតាម​សារព័ត៌មាន People’s Daily របស់​ចិន ការស្ថាបនា​ស្ពាន​ហុងកុង – ជូ​ហៃ – ម៉ា​កាវ មានការ​ប្រើប្រាស់​បច្ចេក​ទេស​ទំនើប​អាច​ស៊ូទ្រាំ​ជាមួយនឹង​ការប៉ះទង្គិច​ពី​​ទម្ងន់ 3,000 តោន ជួយ​ឱ្យ​វា​អាច​ទប់​ទល់នឹង​ខ្យល់ព្យុះ​ដែលមាន​ល្បឿន​ប្រមាណ 201 គីឡូម៉ែត្រ/ម៉ោង និង​គ្រោះ​រញ្ជួយ​ដី​កម្លាំង 8 រិច​ទ័​រ … Read more

ឆេះ​កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង នៅលើ​សមុទ្រ​ហូ​ឡង់

កប៉ាល់​ដឹក​រថយន្ត 3,000 គ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្ទៃសមុទ្រ បណ្ដាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​លោត​ចូល​សមុទ្រ។ កាលពី​ថ្ងៃទី 26 កក្កដា កប៉ាល់ Fremantle Highway ដែលមាន​បណ្ដោយ 199 ម៉ែត្រ កើតមាន​អគ្គិភ័យ​ពេល ស្ថិតក្នុង​តំបន់​ដែលមាន​ចម្ងាយ​ប្រហែល 27 គីឡូម៉ែត្រ​ពី​កោះ Ameland របស់​ប្រទេស​ហូ​ឡង់ គ្រា​ដែល​កំពុងធ្វើដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់ ឆ្ពោះទៅកាន់​ប្រទេស​អេ​ហ្ស៊ី​ប។ ប៉ូលិស​ល្បាត​សមុទ្រ​របស់​ហូ​ឡង់ បានឱ្យដឹងថា ក្រុម​កប៉ាល់​សង្គ្រោះបាន​បាញ់​ទឹក​ទៅកាន់​កប៉ាល់ Fremantle Highway ដើម្បី​ពន្លត់ភ្លើង ប៉ុន្តែ​មិនអាច​ប្រើប្រាស់​ទឹក​ច្រើន ព្រោះ​អាចធ្វើឱ្យ​កប៉ាល់​លិច។ កប៉ាល់​នេះ​ត្រូវបាន​ទាញ​ចេញពី​ផ្លូវទឹក​ដែលមាន​ចរាចរណ៍​មមាញឹក។ នៅលើ​កប៉ាល់​ដឹក​ឡាន 3,000 គ្រឿង​នេះ មាន​នាវិក 23 នាក់ ក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់ និង 7 នាក់​ត្រូវ​លោត​ចូល​សមុទ្រ ខណៈដែល​នាវិក​ក្រៅពីនេះ​ត្រូវបាន​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគចក្រ។ ក្រុមហ៊ុន​ជប៉ុន Shoei Kisen ដែលជា​អ្នកគ្រប់គ្រង​កប៉ាល់​ខាងលើ បានឱ្យដឹងថា ពួកគេ​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ហូ​ឡង់ ទាក់ទិន​នឹង​ហេតុការណ៍​អគ្គិភ័យ​នេះ។ ប៉ូលិស​ហូ​ឡង់​និយាយថា មូលហេតុ​នៃ​អគ្គិភ័យ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ។ ក៏ប៉ុន្តែ អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​នេះ មុន​នោះបាន​បង្ហើប​ឱ្យដឹងថា … Read more

ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ

ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខេត្ត Fujian ភាគ​អាគ្នេយ៍​របស់​ប្រទេស​ចិន និង​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី​កាលពី​ថ្ងៃទី 19 កក្កដា ឆ្នាំ 2023។ ក្រុមហ៊ុន China Three Gorges Corporation បាន​ត​ភ្ជាប់​ទួ​រ​ប៊ី​ន​ខ្យល់​លើ​សមុទ្រ កម្លាំង 16 ម៉េ​ហ្គា​វ៉ា​ត់ (MW) ដំបូង​លើ​ពិភពលោក ទៅ​នឹង​បណ្ដាញ​អគ្គិសនី​។ ដោយមាន​អង្កត់ផ្ចិតរ​ង្វិ​ល​ជុំ​ប្រវែង 260 ម៉ែត្រ ទួ​រ​ប៊ី​ន​ខ្នាត​យក្ស​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ស្អាត​ដល់​តម្រូវការ​រប​ស់មនុស្ស 36,000 គ្រួសារ​នៅ​ប្រទេស​ចិន។ ទួ​រ​ប៊ី​ន​ខ្យល់​ដែលមាន​ឈ្មោះថា MySE 16-260 និង​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន MingYang Smart Energy គឺជា​ទួ​រ​ប៊ី​ន​ធំ​បំផុត​ដែល​បាន​ត​ភ្ជាប់​ជាមួយនឹង​បណ្ដាញ​អគ្គិសនី។ ម៉ូ​ទ័​រ​ផលិត​អគ្គិសនី​ក្នុង​ស្នូល​ដែល​ដាក់​លើ​បង្គោល​ទួ​រ​ប៊ី​ន​កម្ពស់ 152 ម៉ែត្រ មាន​ទម្ងន់ 385 តោន។ ស្លាប​កង្ហារនីមួយៗមាន​ប្រវែង 123 ម៉ែត្រ និង​ទម្ងន់ 54 តោន។ នៅពេល​វិល​បាន​មួយ​ជុំ ស្លាប​កង្ហារ​បក់​ក្នុង​ទំហំ​ផ្ទៃក្រឡា 50,000 ម៉ែត្រការ៉េ ស្មើនឹង​ទីលាន​បាល់ទាត់​ស្ដង់ដា​ចំនួន 7 បូក​ចូលគ្នា និង​បញ្ចូល​អគ្គិសនី 34.2 … Read more

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ផលិត​ក្នុងស្រុក​ដំបូង​របស់​ចិន ចាប់ផ្ដើម​ដំណើរការ

កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស ប្រវែង 323.6 ម៉ែត្រ ដែល​ត្រូវបាន​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​ចល័ត បានចាប់ផ្ដើម​ធ្វើដំណើរ​ជើង​ដំបូង​នៅលើ​សមុទ្រ ដែល​នឹង​ចំណាយពេល 9 ថ្ងៃ។ កប៉ាល់​ទេសចរណ៍​ខ្នាត​យក្ស​ដំបូង​ដែល​ផលិត​ដោយ​វិស្វករ​ក្នុងស្រុក​របស់​ប្រទេស​ចិន បាន​ចាក​ចេញពី​កំពង់ផែ​នៅ​សៀង​ហៃ​កាលពី​ថ្ងៃទី 17 កក្កដា ដើម្បី​ចាប់ផ្ដើម​ដំណើរការ​សាកល្បង។ កប៉ាល់​ដែលមាន​ឈ្មោះថា Adora Magic City (H1508) នេះ នឹង​បរ​លើ​ផ្ទៃសមុទ្រ​ចំនួន 9 ថ្ងៃ។ នេះ​បើតាម​ទំព័រ CGTN ដកស្រង់​ព័ត៌មាន​ពី​ក្រុមហ៊ុន​ផលិត​កប៉ាល់​សៀង​ហៃ Waigaoqiao។ ដោយមាន​បណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និង​ទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់​មនុស្ស​បានជា​ង 6,500 នាក់ នៅក្នុង​កាប៊ីន​ចំនួន 2,826។ កប៉ាល់​នេះ​ត្រូវបាន​គេ​ប្រដូច​ទៅនឹង​ទីក្រុង​អណ្ដែត​លើ​សមុទ្រ ព្រោះ​តែមាន​កន្លែង​កម្សាន្ត​ជាច្រើន។ Adora Magic City មាន​សា​លម​ហោច​ស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សួន​ទឹក និង​ច្រករបៀង​សិល្បៈ។ល។ … Read more

ដែកវិស​ក្នុង​នាវា​មុជ​ទឹក​ Titan អាច​ជា​ដើម​ហេតុ​នៃ​គ្រោះ​ថ្នាក់​នៅ​បាត​សមុទ្រ

បណ្ដា​វិស​ដែល​ភ្ជាប់​អេក្រង់​ទូរទស្សន៍​​ទៅ​នឹង​តួ​នាវា​ Titan អាច​ជា​មូលហេតុដែល​នាំ​ឱ្យ​សម្បក​ធ្វើ​អំពី​សរសៃ​កាបូន​ថម​ថយ​កម្លាំង​​ជា​បន្ត​បន្ទាប់​ រហូត​ដល់​ត្រូវ​សម្ពាធ​ទឹក​គាប​បែក​បាក់​ខ្ទេច​ខ្ទី​នៅពេល​ចុះ​ទៅ​មើល​សាក​សព​កប៉ាល់​ Titanic។ សោកនាដកម្ម​នាវា​មុជ​ទឹក​ Titan ដែល​ត្រូវ​គាប​ផ្ទុះ​បែក​ក្រោម​បាត​មហា​សមុទ្រ​អាត្លង់ទិក​កាល​ពី​ថ្ងៃ​ 23 មិថុនា​ 2023 នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ និង​អ្នក​ជំនាញ​។ ក្រៅ​ពី​ការ​អះអាង​អំពី​កំហុស​ឆ្គង​ក្នុង​ការ​រចនា​ ការ​ផលិត ឬ​មុជ​ជ្រៅ​ជាង​សមត្ថភាព គ្រោះ​ថ្នាក់​​របស់នាវា​ Titan ក៏​នៅ​មាន​ការ​អះអាង​មួយ​ផ្សេង​ទៀត នោះ​គឺ​ ទ្រឹស្តី​បរាជ័យ​ដោយ​សារ​វត្ថុ​ធាតុ (Materials Failure)។ ព័ត៌មាន​ជា​ច្រើន​បង្ហាញ​ថា ក្រុម​ហ៊ុន​​ OceanGate បាន​កែ​ប្រែ​នាវា Titan ពី​គោល​ដៅ​សម្រាប់​វិទ្យា​សាស្ត្រ​ ទៅ​ជា​ទេសចរណ៍​ដឹក​មនុស្ស​។ រូប​ភាព​ស្ដី​ពី​ដំណើរ​ការ​ផលិត​ដែល​​ក្រុម​ហ៊ុន OceanGate ប្រកាស ​បង្ហាញថា អេក្រង់​ទូរទស្សន៍​ចំនួន​ពីរ​ត្រូវ​បាន​​​ភ្ជាប់​​ដោយ​វិស​ទៅ​នឹង​ជញ្ជាំង​នាវា​ដែល​គ្រប​ដណ្ដប់​ដោយ​សរសៃ​កាបូន​។​ នេះ​គឺជា​ប្រការ​ដែល​ត្រូវ​ចៀស​វាង​បំផុត ព្រោះ​ថ្វី​បើ​សរសៃ​កាបូនធុន​ជាង​ដែក​ប្រាំ​ដង ប៉ុន្តែ​ស្រួយ​ជាង​ដែក ហើយ​តែង​ត្រូវ​បាន​លាយ​ជាមួយ​នឹង​កាវ​ resin ដើម្បី​ភ្ជាប់​ទៅ​នឹង​វត្ថុ​ដែល​ត្រូវ​ការ​គ្រប​ដណ្ដប់​។ ដំណើរ​ការ​បិទ​ភ្ជាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​ស្រទាប់​​​តម្រួត​លើ​គ្នា​។ ដូច្នេះ រចនា​សម្ព័ន្ធ​សរសៃ​កាបូននៅ​លើ​នាវា Titan ​មិន​មែន​ជា​ទម្រង់​បន្ទះកាបូន​សុទ្ធ​ និង​​តែ​មួយ​ ប៉ុន្តែ​វា​គឺជា​ទម្រង់​ផ្សំ​រវាង​សរសៃ​កាបូន និង​កាវ resin ដែល​ក្រុម​ហ៊ុន OceanGate ហៅ​ថា «carbon fiber  … Read more

ក្រុមហ៊ុន​គ្រប់គ្រង​នាវា​មុជ​ទឹក​ Titan ផ្អាក​ដំណើរ​ការ​ទាំង​ស្រុង​

ក្រុមហ៊ុន OceanGate ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan បានប្រកាស​បញ្ឈប់​រាល់​សកម្មភាព​ដោយ​មិន​កំណត់​ពេលវេលា ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នៅ​បាតសមុទ្រ​ដែល​បាន​បណ្ដាល​​ឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ «យើង​ផ្អាក​រាល់​សកម្មភាព​ស្វែងយល់ និង​ពាណិជ្ជកម្ម» ក្រុមហ៊ុន OceanGate ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅ Everett រដ្ឋ Washington សហរដ្ឋ​អាម៉េរិក ប្រកាស​កាលពី​ថ្ងៃទី 06 កក្កដា​ដូច្នេះ។ ក្រុមហ៊ុន​នេះ​មិនបាន​លើកឡើង​ច្បាស់​អំពី​មូលហេតុ ក៏​ដូច​ជា​​ពេលវេលា​ដែល​ក្រុមហ៊ុន​នេះ​​នឹង​ដំណើរការ​ឡើងវិញ​។ OceanGate គឺជា​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​កូន​នាវាមុជទឹក Titan។ Titan បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ​កាលពី​ថ្ងៃទី 18 មិថុនា 2023 នៅក្នុង​ដំណើរ​នាំ​មនុស្ស 5 នាក់​ចុះទៅ​ទស្សនា​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ប្រហែល 111 ឆ្នាំមុន នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជម្រៅ 3,800 ម៉ែត្រ។ ជនរងគ្រោះ​ត្រូវបាន​គេ​ជឿថា បាន​ស្លាប់ភ្លាមៗ ក្រោយពី​នាវា Titan ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​សម្ពាធ​ទឹក។ នាយក​ប្រតិបត្តិ​របស់ OceanGate លោក Stockton Rush គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ។ នៅលើ​នាវា Titan ក៏មាន​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស … Read more

នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។ លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។ វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។ យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។ លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ … Read more

អនាគត​នៃ​សកម្មភាព​ទស្សនា​សាកស​ពក​ប៉ាល់ Titanic ក្រោយ​ហេតុការណ៍ Titan

ករណី​នាវាមុជទឹក Titan ដែល​ដឹក​មនុស្ស 5 នាក់​ជួប​គ្រោះថ្នាក់​នៅ​បាត​​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​នាំឱ្យមាន​ការបារម្ភ​អំពី​អនាគត​នៃ​សកម្មភាព​ផ្សងព្រេង​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ ចាប់តាំងពី​កប៉ាល់ Titanic ចាប់ផ្ដើម​ដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​ដំបូង​កាលពី​ថ្ងៃទី 10 មេសា 1912 មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​ក៏​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កប៉ាល់​នេះ ក៏ដូចជា​ហេតុការណ៍​គ្រោះថ្នាក់​របស់​វា។ រឿងរ៉ាវ​របស់ Titanic មិន​ត្រឹមតែ​ជួយ​ឱ្យគេ​ផលិត​បាន​ភាពយន្ត​ក៏​អស្ចារ្យ​នោះទេ តែ​ក៏បាន​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ផ្សងព្រេង​​ទៅ​កាន់​បាត​សមុទ្រ​នៅ​កាណាដា សហរដ្ឋ​អាម៉េរិក និង​អង់គ្លេស​ផងដែរ។ ទេសចរ​រាប់លាន​នាក់​បាន​ទៅកាន់​សារមន្ទីរ បូជនី​យ​ស្ថាន​ស្ដីពី​កប៉ាល់ និង​សោកនាដកម្ម Titanic ហើយ​ក៏មាន​មនុស្ស​ជាច្រើន​ចង់​មើល​សាកសព​កប៉ាល់​នេះ​ដោយផ្ទាល់។ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់ 250,000 ដុល្លារ​អាម៉េរិក​ដើម្បី​សម្រេច​ក្ដី​ប្រាថ្នា​គយគន់​សាកសព​កប៉ាល់ Titanic នៅ​ជម្រៅ​ជិត 4,000 ម៉ែត្រ ដោយ​ជិះ​ក្នុង​នាវាមុជទឹក។ ក៏ប៉ុន្តែ ការស្លាប់​របស់​មនុស្ស 5 នាក់​នៅក្នុង​នាវាមុជទឹក Titan ដែល​កើតហេតុ​នៅ​មិន​ឆ្ងាយ​ពី​សាកសព​កប៉ាល់ Titanic ធ្វើឱ្យ​គ្រប់គ្នា​មានការ​បារម្ភ​អំពី​អនាគត​នៃ​វិស័យ​ទេសចរណ៍​នៅ​បាតសមុទ្រ។ អ្នកស្រី Jean Legg កូនស្រី​របស់​បុរស​ម្នាក់​ដែលជា​បុគ្គលិក​លើក​ប៉ាល់ Titanic បាន​និយាយថា «…កប៉ាល់ Titanic គួរតែ​ត្រូវបាន​ទុកឱ្យ​នៅក្នុង​ភាព​ស្ងប់​សុខ។ កប៉ាល់​នេះ​គួរតែ​ត្រូវបាន​ចាត់ទុកជា​សុគតិភព​របស់​វិញ្ញាណ​ទាំងឡាយ​នៃ​មនុស្ស​ដែល​បាន​បាត់​បង់ជីវិត»។ … Read more