ប្រធានាធិបតីបារាំងថ្លែងអំពីរឿងអនាគតរបស់ Kylian Mbappe
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្លែងថា លោកនឹងព្យាយាមបញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅជាមួយក្លឹប Paris Saint-Germain ម្ដងទៀត នៅរដូវក្ដៅឆ្នាំនេះ។ លោក Emmanuel Macron បញ្ជាក់ថា លោកបានត្រៀមខ្លួនរួចហើយសម្រាប់ការជជែកគ្នាម្ដងទៀតជាមួយនឹង Mbappe ក្នុងបំណងបញ្ចុះបញ្ចូលឱ្យកីឡាករបារាំងរូបនេះលេងបាល់ឱ្យក្លឹបក្នុងស្រុក។ ប្រសាសន៍របស់លោក Emmanuel Macron ត្រូវបានធ្វើឡើងបន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាសជាផ្លូវការថា មិនមានបំណងពន្យារកិច្ចព្រមព្រៀងជាមួយក្លឹប PSG និងត្រូវចាកចេញក្រោយពីចប់កិច្ចសន្យា។ ចំណែក PSG ក៏បានប្រកាសអំពីតម្លៃខ្លួន 200 លានអឺរ៉ូរបស់ Mbappe។ លោក Emmanuel Macron ថ្លែងថា «Mbappe គឺជាកីឡាករឆ្នើម និងស្ថិតក្នុងលំដាប់កំពូល ដូចដែលគ្រប់គ្នាបានដឹង។ ដូច្នេះ គាត់មានទំនោរទៅរកការធ្វើចំណាកស្រុកដើម្បីអភិវឌ្ឍសមត្ថភាព និងយកឈ្នះលើឧបសគ្គថ្មីក្នុងអាជីព»។ លោកបន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំមិនមានដំណឹងល្អណាមួយសម្រាប់គ្រប់គ្នា តែយ៉ាងណាក៏ដោយ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព (ក្នុងការបញ្ចុះបញ្ចូល Mbappe) ដូចអ្វីដែលខ្ញុំបានធ្វើកន្លងមក»។ … Read more