កាមេរូន និង​ប៉ូឡូញ​អភិវឌ្ឍ​ «កាក់​ហោះ» ដូច​ UFO ដំបូង​គេ​លើ​ពិភពលោក

ធនាគារ​ជាតិ​កាមេរូន និង​រោង​ចក្រ​​ស្ល​កាក់​ប្រាក់​ប៉ូឡូញ Mennica Polska ថ្មី​ៗ​នេះ​បាន​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​កាក់​ UFO MP-1766 ដែល​ជា​ឧបករណ៍​ហោះ​ហើរ​ស្រប​ច្បាប់​ដំបូង​គេ​លើ​ពិភពលោក​។ យោង​តាម​ទំព័រ Oddity Central (អង់គ្លេស) ឈ្មោះ​របស់​កាក់​នេះ​ត្រូវ​បាន​ដាក់​ទៅ​តាម​លំនាំ​នៃ​ថាស​ហោះ​ និង​សមត្ថភាព​វិល​យឺត​ក្នុង​អាកាស​ដូច​ទៅ​នឹង​យាន​អវកាស​របស់​មនុស្ស​ពិភព​ផ្កាយ (UFO)​។ ចំណែក​លេខ 1766 គឺជា​ថ្ងៃ​បង្កើត​នាយកដ្ឋាន​ស្លកាក់​ប្រាក់​ប៉ូឡូញ​ ក៏​ដូច​ជា​តម្លៃ​របស់​កាក់​ 1,766 ហ្វ្រង់កាមេរូន ដែល​ប្រហែល​នឹង 2.91 ដុល្លារ​អាម៉េរិក​។ កាក់​ប្រាក់​នេះ​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រប​ច្បាប់​នៅ​ប្រទេស​កាមេរូន​។ ជាង​នេះ តម្លៃ​របស់​វា​ក៏​ខ្ពស់​ជាង​បើ​ធៀប​នឹង​តម្លៃ​ផ្លូវ​ការ​របស់​វា​។ ដោយ​សារ​តែ​បរិមាណ​មាន​កំណត់ត្រឹម​តែ​ 510 កាក់ ​នៅ​ទូទាំង​សកល​លោក​ មួយ​កាក់ UFO MP-1766 មាន​តម្លៃ​ជាង 1,000 ដុល្លារ​អាម៉េរិក​ នៅ​ពេល​កក់​មុន​។ Mennica Polska មិនទាន់​​បង្ហើប​ឱ្យ​ដឹង​ព័ត៌មាន​លម្អិត​អំពី​បច្ចេកវិទ្យា​នៅ​ពី​ក្រោយ UFO MP-1766 ប៉ុន្តែ​បើ​តាម​ព័ត៌មាន​ដែលបាន​​លេច​ធ្លាយ​ កាក់​នេះ​ត្រូវ​បាន​បំពាក់​កូន​ម៉ាស៊ីន​មួយ​គ្រឿង​នៅ​ខាង​ក្នុង និង​ត្រូវ​បញ្ឆេះ​ដោយ​កម្លាំង​ម៉ាញ៉េទិច​​ដែល​បង្កើត​ឡើង​រវាង​កាក់ និង​រចនា​សម្ព័ន្ធ​ពិសេស​ដែល​អម​ជាមួយ​។ ប្រការ​នេះ​អនុញ្ញាត​ឱ្យ​កាក់ UFO MP-1766 អាច​បណ្ដែត​ខ្លួន​ និង​វិល​ដូច​ទៅ​នឹង​ថាស​ហោះ (UFO)។ ក្រៅ​ពី​នេះ UFO … Read more

ផ្កាយដុះកន្ទុយមាន​រាងដូច​ UFO កំពុង​​ហោះ​សំដៅ​មក​កាន់​ផែនដី

ផ្កាយដុះកន្ទុយ​ធំប៉ុនទីក្រុង​ និង​មាន​ឈ្មោះ​ថា 12P/Pons – Brooks កំពុង​តែ​ហោះ​សំដៅ​មក​កាន់​តំបន់​ក្បែរ​ផែនដី​បំផុត​ នៅ​លើ​គន្លង​គោចរ​ 71 ឆ្នាំ​នៅក្នុង​​ប្រព័ន្ធ​ព្រះ​អាទិត្យ​។ ផ្កាយដុះកន្ទុយ​មាន​ភ្នំ​ភ្លើង​មួយ​ដួង​ ដែល​កំពុង​ហោះ​មក​កាន់​ផែនដី​ មាន​រូប​រាង​ស្រដៀង​នឹង​ថាសហោះ (UFO)  បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ផ្ទុះ​ ធ្វើ​ឱ្យ​វា​ភ្លឺ​ដូច​ទៅ​នឹង​កូន​ផ្កាយ​មួយដួង​ និង​ស្រោច​កំអែ​ភ្នំ​ភ្លើង​ត្រជាក់​ទៅ​ក្នុង​ទីអវកាស​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​អ្នក​វិទ្យា​សាស្ត្រ​បាន​មើល​ឃើញ​ផ្កាយ​ដុះកន្ទុយ​នេះ​ផ្ទុះ​កំអែ​ភ្នំ​ភ្លើង​ នៅក្នុង​អំឡុង​ពេល​ជិត​ 70 ឆ្នាំ​មក​នេះ​។ 12P/Pons – Brooks (12P) គឺជា​ផ្កាយ​ដុះ​កន្ទុយ​មាន​ភ្នំ​ភ្លើង​ត្រជាក់​។ ដូចទៅ​នឹង​ផ្កាយ​ដុះ​កន្ទុយ​ដទៃ​ 12P មាន​ស្នូល​រឹង​ដែល​​ផ្ទុក​​សមាសធាតុ​ទឹកកក​ ធូលី និង​ឧស្ម័ន​ ហើយ​ជុំវិញ​វា​គឺជា​ពពក​ឧស្ម័ន​ដែល​ហៅ​ថា​ក្បាល​ផ្កាយ​ដុះ​កន្ទុយ​។ ប៉ុន្តែ ខុស​ពី​ផ្កាយ​ដុះ​កន្ទុយ​ដទៃ ឧស្ម័ន​ និង​ទឹកកក​នៅ​ខាង​ក្នុង​ស្នូល​របស់ 12P មាន​បរិមាណ​ច្រើន​រហូតដល់​អាច​ផ្ទុះ​យ៉ាង​ខ្លាំង​ក្លា បាញ់​ចេញ​វត្ថុធាតុ​ត្រជាក់​ដែល​ហៅ​ថា កំអែ​ទឹក​កក ពី​ស្នាម​ប្រេះ​នៅ​លើ​សម្បក​របស់​ស្នូល​។ កាល​ពី​ថ្ងៃទី 20 កក្កដា តារាវិទូ​ជា​ច្រើន​រូប​បាន​សង្កេត​ឃើញ​ថា មាន​ហេតុ​ការណ៍​ផ្ទុះ​ធំ​មួយ​នៅ​លើ​ផ្កាយ​ដុះ​កន្ទុយ​ 12P ដែល​ធ្វើ​ឱ្យ​វា​ភ្លឺ​ជាង​ធម្មតា​រហូត​ដល់​ប្រហែល 100 ដង​។ ការ​ភ្លឺ​ឡើង​នេះ​កើត​ឡើង​នៅ​ពេលសម្បក​របស់​​ 12P ស្រាប់​តែ​ប៉ោង​ឡើង​ដោយ​សារ​តែ​ឧស្ម័ន​ និង​សមាសធាតុ​ទឹកកក​ដែល​កញ្ជ្រោល​ចេញ​ពី​ខាង​ក្នុង​ នាំ​ឱ្យ​ចំណាំង​ប្លាត​​​ពន្លឺ​​ពី​ព្រះ​អាទិត្យ​នៅ​លើ​ 12P … Read more

ថាស​ហោះ​ (UFO) អគ្គិសនី​នេះ ​អាច​ហើរ​ក្នុង​ល្បឿន​ 50 គីឡូម៉ែត្រ​/ម៉ោង​

(ប្រទេស​ចិន) – ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ភាគ​ពាយព្យ បង្កើតបាន​យាន​ដែលមាន​រូបរាង​ដូច​ថាសហោះ អាច​ហើរ​បាន 15 នាទី និង​មាន​​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង។ យាន​ហោះ​ឡើង ចុះចត​ដោយ​បញ្ឈរ​ត្រង់ និង​ប្រើប្រាស់​អគ្គិសនី (eVTOL) អាចជា​បដិវត្តន៍​ក្នុង​វិស័យ​គមនាគមន៍​ស្ថិរភាព និង​មិន​បំ​ភាយ​ឧស្ម័ន​ពុល​របស់​ពិភពលោក​។ គម្រោង eVTOL រាង​ដូច​ថាសហោះ (UFO) គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍ​រយៈពេល​បី​ឆ្នាំ​របស់​ក្រុម​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​តំបន់​ពាយព្យ (Northwestern Polytechnical University) នៅ​ប្រទេស​ចិន​។ យាន eVTOL គំរូ​របស់​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ សម្រេចបាន​ជើងហោះហើរ​សាកល្បង​ដំបូង​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​មួយ​នៅ​ខេត្ត Shenzhen ភាគ​អាគ្នេយ៍​ប្រទេស​ចិន។ នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី 07 មិថុនា របស់​ទំព័រ Interesting Engineering។ យាន​ដូច​ទៅនឹង UFO ដែល​​ត្រូវបាន​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថាសហោះ Shenzhen UFO Power Technology អាច​ហោះហើរ​បាន 15 នាទី ឡើង​ដល់​​កម្ពស់ 200 ម៉ែត្រ និង​ល្បឿន 50 គីឡូម៉ែត្រ/ម៉ោង ព្រមទាំង​បំពាក់​មុខងារ​ហោះហើរ​ស្វ័យប្រវត្ត​ផងដែរ។

រថយន្ត​អ៊ីដ្រូសែន​អាចធ្វើ​ដំណើរ​រាប់ពាន់​​គីឡូម៉ែត្រ​ដោយ​មិនបាច់​បញ្ចូល​ថាមពល

(ហូ​ឡង់) – រថយន្ត​ Eco-Runner XIII ​ប្រើ​ថាមពល​អ៊ីដ្រូសែន ​កំពុង​ឆ្ពោះទៅកាន់​កំណត់ត្រា​ពិភពលោក​ស្ដីពី​ការធ្វើដំណើរ​បាន​ឆ្ងាយ​ជាងគេ​​​ដោយ​មិនបាច់​បញ្ចូល​ឥន្ធនៈ នៅក្នុង​ខែមិថុនា 2023 ខាងមុខ។ គម្រោង Eco-Runner Team Delft របស់​ក្រុមនិស្សិត​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Delft អភិវឌ្ឍ​រថយន្ត​គំរូ​អ៊ីដ្រូសែន​ខ្នាតតូច​សម្រាប់​ការធ្វើដំណើរ​ក្នុង​ទីក្រុង ប្រចាំឆ្នាំ ដោយ​ការកែលំអ​រចនា​រូបរាង និង​គ្រឿង​ម៉ាស៊ីន​របស់​រថយន្ត​នេះ ដើម្បី​ធានា​ឱ្យបាន​​ប្រាកដថា រៀងរាល់ឆ្នាំ កំណែ​ថ្មី​បំផុត​អាច​បំបែក​កំណត់ត្រា​របស់ខ្លួន​វា​ផ្ទាល់។ កាលពី​ឆ្នាំ 2022 ក្រុម​នេះ​បានទទួល​ពានរង្វាន់​លេខ​មួយ​នៅក្នុង​ការប្រកួត Hydrogen Efficiency Challenge ដោយបាន​បង្កើន​សមត្ថ​ភាព​ឡើងដល់ 5,047 គីឡូម៉ែត្រ/​គីឡូក្រាម​អ៊ីដ្រូសែន។ ឆ្នាំ 2023 ពួកគេ​ចង់​បញ្ជាក់ថា តើ​រចនា​រូបរាង​ចុងក្រោយ​បំផុត​អាចធ្វើ​ដំណើរ​បាន​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ដោយ​មិនបាច់​បញ្ចូល​ថាមពល​ ឬ​អត់។ រូបរាង​របស់ Eco-Runner XIII ក្នុង​ឆ្នាំ 2023 ស្រដៀង​ទៅនឹង​ថាសហោះ (UFO)។ ដំបូល​របស់​វា​មាន​រាង​ដូច​មួកជ្រាល​បន្តិច​ម្ដង​ទៅ​រក​ដង​ខ្លួន​ ប៉ុន្តែ​មាន​បង្អួច​សម្រាប់​មើលទៅ​ក្រៅ​។ Eco-Runner Team Delft ឱ្យដឹងថា ពួកគេ​កំពុង​រក​វិធី​សម្រេចបាន​តុល្យភាព​រវាង​ប្រសិទ្ធភាព កម្លាំង និង​ភាពរឹងមាំ​របស់​រថយន្ត មុននឹង​ឆ្លងកាត់​ផ្លូវ​ជាង 2,055 … Read more

វីដេអូថ្មី​​ស្ដីពី​ UFO បង្ក​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង មុន​ថ្ងៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិក​ ប្រកាស​ឯកសារ​សម្ងាត់​ជា​ផ្លូវ​ការ​

មន្ទីរ​បញ្ច​កោណ (Pentagon) ធ្វើការ​បញ្ជាក់​អំពី​ខ្លឹមសារ​វីដេអូ ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha កាលពី​ឆ្នាំ2019 ក្នុងនោះ​បង្ហាញថា UFO (Unidentified flying object / វត្ថុ​ហោះ មិន​ស្គាល់​អត្តសញ្ញាណ) ចំនួន 14គ្រឿង បាន​ឡោមព័ទ្ធ​នាវាចម្បាំង​របស់​សហរ​ដ្ឋ​អាមេរិក។ «ខ្ញុំ​អាច​បញ្ជាក់បាន​ថា វីដេអូ​នេះ ត្រូវបាន​ថត​ដោយ​ទាហានជើងទឹក។ ក្រុមការងារ​ពិសេស​ទទួលបន្ទុក​ស្រាវជ្រាវ​បាតុភូត​អាកាស (Unknown Airborne Phenomena Task Force/UAPTF) បាន​បញ្ចូល​រូបភាព​ទាំងនេះ​ទៅក្នុង​បញ្ជី​ស៊ើបអង្កេត។ យើង​មិនមាន​ព័ត៌មាន​បន្ថែម​អ្វី​ផ្សេង​ក្រៅពីនេះ» អ្នកនាំពាក្យ​របស់​មន្ទី​រ​បញ្ច​កោណ និយាយ​កាលពី​ថ្ងៃទី29 ខែឧសភា ឆ្នាំ2021។ ការលើកឡើង​ខាងលើ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី Jeremy Corbell ផលិតករ​ភាពយន្ត​ស៊ើបអង្កេត បានប្រកាស​បង្ហាញ​រូបភាព​ដែល​ត្រូវបាន​ថត​ពី​នាវាចម្បាំង USS Omaha ពេល​វា​កំពុង​ផ្លាស់​ទី​នៅលើ​លម្ហ​សមុទ្រ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី15 ខែកក្កដា ឆ្នាំ2019។ «វីដេអូ ដែល​ត្រូវបាន​ថត​ពី​មជ្ឈមណ្ឌល​ព័ត៌មាន​ប្រយុទ្ធ​របស់ USS Omaha បង្ហាញថា រ៉ា​ដា រកឃើញ​ការប្រឈមមុខ​ដ៏​ធំ​មួយ … Read more

មន្ទីរបញ្ចកោណ​បក​ស្រាយ​អំពីឃ្លីប​វីដេអូ​ “ទ័ព​អាកាស​ប៉ះថាស​ហោះ” (ឃ្លីបវីដេអូ)

មន្ទីរបញ្ចកោណ​បក​ស្រាយ​អំពីឃ្លីប​វីដេអូ​ "ទ័ព​អាកាស​ប៉ះថាស់​ហោះ" (ឃ្លីបវីដេអូ)

ក្រសួង​ការ​ពារ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​បង្ហោះ​វីដេអូ​​មួយ​ដែល​ត្រូវ​បាន​ថត​ដោយ​អ្នកបើក​បរ​យន្ត​ហោះ​អាមេរិកាំង​ បង្ហាញ​អំពី​វត្តមាន​ជា​ច្រើន​លើក​របស់​វត្ថុហោះ​មិន​ស្គាល់​អត្ត​សញ្ញាណ UFO (Unidentified flying object)។ កាលពីថ្ងៃទី​27​មេសា មន្ទីរ​បញ្ច​កោណ​ បាន​បង្ហោះ​ឃ្លីប​វីដេអូ​ចំនួន​3 បង្ហាញ​អំពី​ “​UFO​” ដែល​មិន​អាច​បក​ស្រាយ​ បាន​ និង​​ត្រូវ​បាន​ថតជាប់​​ដោយ​ក្រុម​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អាមេរិកាំង​ ចាប់​ពី​ឆ្នាំង​2004-2015។ ក្នុងឃ្លីប​វីដេអូមួយ​ចំនួន​ខាងលើ​ បង្ហាញថា វត្ថុ​មិន​ស្គាល់​អត្ត​សញ្ញាណ​(UFO) បំផ្លាស់​ទី​យ៉ាង​ចម្លែក​ នៅ​មុន​ពេល​វា​បញ្ចេញ​ពន្លឺ​ខ្លាំង​ ហើយ​ហោះ​ក្នុងល្បឿន​យ៉ាង​លឿន​។ មន្ទីរ​បញ្ច​កោណ​បាន​ឱ្យ​ដឹង​ថា បណ្ដា​ឃ្លីប​វីដេអូ​ដែល​ខ្លួន​បង្ហោះ​នេះ គឺ​ដើម្បី​ “កុំ​ឱ្យ​ប្រជា​ជន​មាន​ការ​ភាន់​ច្រឡំ​ទៅ​លើ​វីដេអូ​ទាំងឡាយ​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ថា តើ​វា​មាន​មែន​ពិត​ ឬ​យ៉ាង​ណា​”។ បាតុភូត​នៅ​លើ​អាកាស​ដែល​ត្រូវ​បាន​​ក្រុម​អ្នក​បើក​បរ​យន្តហោះ​ថត​បាន​ក្នុង​វីដេអូ​ខាងលើ​ នៅ​តែ​ត្រូវ​បាន​ចាត់​ចូល​ក្នុង​ប្រភេទ​ “មិន​ទាន់​កំណត់​អត្តសញ្ញា​”។ កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​ទៅ​បាន​បញ្ជាក់​ និង​ទទួល​ស្គាល់​អំពី​វត្តមាន​របស់​បណ្ដា​ឃ្លីប​វីដេអូ​ បន្ទាប់ពី​ទិន្ន​ន័យ​ទាំង​នេះ​ត្រូវ​បាន​​ក្រុម​អ្នកជំនាញ​ខាង​ស្រាវ​ជ្រាវ UFO បង្ហោះ​នៅ​លើ​អ៊ីនធើណិត​។ “បន្ទាប់​ពី​បាន​ពិនិត្យ​យ៉ា​ងល្អិត​ល្អន់​​ មន្ទីរ​បញ្ចកោណ​​យល់​ថា ការ​​បង្ហោះ​ឃ្លីប​វីដេអូ​ខាងលើ​ គឺ​មិ​ន​បាន​ធ្វើ​ឱ្យ​បែក​ធ្លាយ​ប្រព័ន្ធ​ ឬ​សមត្ថ​ភាព​​អ្វី​មួយ​ដែល​មាន​សារ​សំខាន់​ខ្លាំង​នោះ​ទេ​” អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​ពារ​ជាតិ​អាមេរិកាំង​​ លោក Sue Gough មាន​ប្រសាសន៍​បែប​នេះ​។ កង​ទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​មុន​នោះ​បាន​ព្រមាន​ថា ការ​បញ្ចេញ​ព័ត៌​មាន​អំពី​កិច្ច​ប្រជុំ​សម្ងាត់​ស្ដី​ពី​ UFO អាច​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​” ដល់​សន្តិសុខ​សហរដ្ឋ​អាមេរិក​។ យោង​តាម​កង​ទ័ព​ជើង​ទឹក​​អាមេរិកាំង​ ឃ្លីប​វីដេអូ​ចំនួន​2​ដែល​ត្រូវ​បាន​ថត​ក្នុង​អំឡុង​​ពេល​កង​ទ័ព​ប្រទេស​នេះ​កំពុង​ធ្វើ​សម​យុទ្ធ​លើ​អាកាស​។ អ្នក​នាំ​ពាក្យ​នៃ​កង​ទ័ព​ជើង​ទឹក​អាមេរិកាំង​ Joseph … Read more